jaukjeybanner

មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន-II:លាវ ប៉ាង អង្គស្តេចដែលបំភ្លឺរាជរង្សហាន

II.លាវប៉ាង អង្គស្តេចដែលបំភ្លឺរាជវង្សហាន

វា​គឺ​ថ្ងៃមួយ ដើមរដូវ​ក្តៅ​ឆ្នាំ២៥៦មុន​គ.ស។ ពន្លឺ​ថ្ងៃ​ក្តៅហែង ព្រះអាទិត្យ​ដូចជា​ត្រូវគេ​ចង​នឹង​ចង​ព្យួរ​នៅ​ទី​ខ្ពស់ រមែង​បញ្ចេញ​ពន្លឺ និង កម្តៅ​យ៉ាង​ខ្លាំងក្លា។ ដី​បែក​ក្រហែង​ដូច​ត្រូវ​ស្រូប​យកជាតិ​សន្សើម​ចុងក្រោយ​ក្នុង​បរិយាកាស​ធ្វើឱ្យ​ អាកាសធាតុ​ស្អុះស្អាប់​ពិបាក​ទ្រាំ។

ប៉ុន្នា​ន​ឆ្នាំ​កន្លងមកនេះ​តំបន់​ហ្វុ​ង​បាយ​នេះ​នៅតែ​ជា​ដែនដី​មួយ​ដែល​អាកាសធាតុ​ល្អជា​ប្រាកដ ភ្លៀង ខ្យល់ ត្រូវ​រដូវ ទឹក​មិន​រាក់​មិន​ជ្រៅ ស្រួល​រស់នៅ​ណាស់។ ក្រៅពីនេះ​អាជ្ញាធរ​យកពន្ធ​តិច ចម្បាំងរាំងជល់​នៅ​ភូមិភាគ​កណ្តាល មិន​រាលដាល​ដល់ទី​នេះ ទើប​គ្មាន​គ្រោះធម្មជាតិ ឬ​កា​រប​ផ្លាញ​ពី​មនុស្ស​កើត​ឡើយ។ ប្រជាកសិករ​ដែល​ឧស្សាហ៍​ពូកែ​សន្សំ​ទុកដាក់ រមែង​ហូប​ឆ្អែត​និង​ស្លៀក​ល្អ ពិតមែន​ថា​គេ​មិនមែន​ជាដ​ង្កៅ​ស្រែ ម្ចាស់​ដី​ពិតមែនតែ​អាច​និយាយបានថា​ការរស់នៅ​របស់​ពួកគេ​សម្បូរ​សប្បាយ កូនក្មួយ​បាន​រៀនសូត្រ​ទោះ​តិចក្តី​ច្រើនក្តី ដើម្បី​ថ្ងៃក្រោយ​អាចមាន​ឱកាស​ក្លាយជា​នាយ​ម៉ឺន​មន្ត្រី សេនាបតី សេដ្ឋី​ទោះ​តូច​ឬ​ធំ​ក៏ដោយ។

តែ​មកដល់​រដូវក្តៅ​ឆ្នាំម្សាញ់​នេះ គ្រប់គ្នា​លែង​បាន​សោយសុខ​នឹង​សុទិដ្ឋិនិយម​ដូច​មុន​ទៀត។ គេ​ជឿថា​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​នឹងមិន​អាច​ទទួលផល​បាន​ច្រើន​ដូច​មុន​ទៀត​ទេ​ព្រោះ​តាំងពី​យូរ​មកហើយ​មេឃ​គ្មាន​ភ្លៀង​សោះ​ធ្វើឱ្យ​ទឹក​ក្នុង​បឹងបួរ​ត្រពាំង​រកកល់​មិន​ខេះ។ បណ្តាល​ប្រជានុរាស្ត្រ​ជា​កសិករ​ត្ងួ​ច​ថ្ងូ​រ​ត្អួ​យ​ត្អែ​រ​គ្រប់គ្នា មួយថ្ងៃៗដក​ករ​សំលឹង​មេឃ​មើលទឹកភ្លៀង។ ប៉ុ​ន្តែ​ផ្ទៃ​មេឃ​ខៀវស្រងាត់​ថ្លា​ឆ្វង់​មានតែ​ពពក​ប៉ុន្មាន​ជំ​រសា​ត់​អណ្តែត​ធ្វើ​ហ្អី ធ្វើឱ្យ​មនុស្សម្នា​លើដី​អស់សង្ឃឹម​គ្រប់គ្នា។

វេលា​ថ្ងៃនេះ​មាន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដែល​អ្នកភូមិ​ស្គាល់​ថា​ឈ្មោះ​ លាវ ​អ៉ូ​វ ធ្វើការ​របស់​នាង​នៅឯ​ស្រែ​ដូច​សព្វដង​ពោ​ក​ក្រោយពេល​រួច​ទៅពិនិត្យ​សន្ទូង​សន្នាប់​របស់​នាង ក្រោយ​ចប់​ការងារ​នាង​ត្រលប់​ផ្ទះ ដើរ​កាន់​បឹង​មួយ​រុក្ខជាតិ​ខៀវស្រងាត់​អាកាស ធាតុ​ត្រជាក់​ស្រួល​ក៏​អង្គុយ​លើ​វាលស្មៅ​ក្រោម​ម្លប់ឈើ​ដើម្បី​យក​កម្លាំង ខ្យល់ត្រជាក់​បក់​ត្រសៀក​ឮ​ធ្វើឱ្យ​នាង​រលីវ​ឮ​ហៀបនឹង​លង់ លក់។ នៅលើ​ដើមឈើ​ឯនោះ​ពពួក​វ័រ​ប្រជែង​គ្នា​យំ​បីដូច​ប្រគំ​តន្ត្រី​ទទួល​ លាវ ​អ៊ូ​វ មិនយូរប៉ុន្មាន​ស្ត្រី​នេះ​ក៏​ដេក​លង់​មួយ​សំបក់​ទៅ។ ក្នុង​ដំណេក​នេះ​នាង​យល់​សុ​ប្តិ​ន​ឃើញថា នាង​បាន​ទៅដល់​កន្លែង​មួយ​យ៉ាង​សប្បាយ​តែ​នាង​ភ្លេច​សុំ​ទឹកភ្លៀង​ពី​ទេវតា។ ស្រាប់​តែមាន ​នាគ​ក្រហម​មួយ​ហោះ​ចេញ​នឹង​សំដៅទៅ​លំហរ​មេឃ។ នាង​ភ្ញាក់​ដឹងខ្លួន​ឡើង​ផ្ទៃមេឃ​ខ្មៅ​ងងឹត​ផ្គរលាន់​បីដូច​ជា​គេ​ហែក​មេឃ​បំ​ភ្លឺ​អស់​ផែន​ផ​សភា​មិនយូរ​ប៉ុន្តែ​គ្រាប់​ភ្លៀងប៉ុនៗគ្រាប់សណ្តែក​បង្អុ​ល​ចុះពី​មេឃមកដី​ដ៏​ហួតហែង​ធ្វើឱ្យ​អ្នក ភូមិ​គ្រប់រូប​រីករាយ​អបអរ លាវ ​អ៊ូ​វ ​ឯនេះ​វិញ​លែង​ខ្វល់​អ្វី​ទាំងអស់​ពោះ​របស់​នាង​ឈឺ​យ៉ាង​ចម្លែក​របៀប​មនុស្ស​ស្រី​សម្រាលកូន។ នាង​ស្រែក​ឮ​ឮ

-ថៃ​កុង(ថៃ​កុង)

ស្រែក​រួច​នាង​ក៏​សន្លប់​លែង​ដឹងខ្លួន។

គឺ​ក្នុង​លក្ខណៈ​ដូចនេះ​ឯង​តែ​សមាជិក​ថ្មី​របស់​ភូមិ ​ចុង​យ៉ាង ​នៃឃុំ​ហ្វុ​ងរ​បស់​ស្រុក​បាយ​នៃ​អតីត​នគរ​ឈ៊ូ​ចាប់កំណើត។ នោះ​គឺ​ទារក​ធម្មតា​គឺ​ដូច​ទារក​រាប់សែន​រាប់លាន​ឯទៀត បាន​កើតឡើង​ក្នុង​គ្រួសារ​កសិករ​មធ្យម​មួយ ដោយ​សារ​កូន​ទី៣ទើប​ម្តាយ​ឪពុក​ដាល់​ឈ្មោះថា​តួ​យ។ ទារក​នេះ​បានកើត​ក្នុង​យប់​មួយ​ដែល​ភ្លៀង​ជោកជាំ អ្នក​នាំ​លាភ​សំណាង​ដល់​ភូមិ​ស្រុក​ពិ​ព្រោះ​ភ្លៀង​មួយ​មេនេះ​បាន​សង្គ្រោះ​ដំណាំ​ពេញ​មួយរ​ដូ​វ។

គ្រប់គ្នា​គ្មាន​នរណាម្នាក់​ស្មាន​ដល់​ហាសិប​ឆ្នាំ​ក្រោយមក​ទារក​ដែល​កើត​ពីម្តាយ​យល់​សុ​ប្តិ​ន​ឃើញ​នាគ​ក្លាយជា​មហាក្សត្រ​ដំបូង​នៃ​រាជវង្ស​ហាន​រាប់រយ​រាប់លាន​នាក់។


ភូមិកំណើត លាវ ប៉ាង ថតដោយផ្ការណប

វគ្គ​ទី១: កុមារភាព​និង​យុ​វ័យ

លាវ​តួ​យ​ឬ ​លាវ ​ប៉ាង ​កើត​ក្នុង​គ្រួសារ​កសិករ​មធ្យម​ឪពុកម្តាយ​នឹង​បងប្រុស​ទាំងពីរ​ជា​កសិករ​ចំណែក លាវ​ប៉ាង​មិន​ចូលចិត្ត​ការងារ​ស្រែចំការ​សោះ​ទើប​ត្រូវ​ឪពុក​ជេរ​ស្តី​ជា​អចិ​ន្រៃ្ត​យ៍​ទើប​យល់ថា​គេ​ជា​មនុស្ស​បំបង់បាយ ទើប​រមែង​ខ្វាយខ្វល់​ពី​អនាគត​របស់​នាយ។ សម័យកាល​នេះ​ការធ្វើ​ស្រែ​មានបាន។ លាវ​ប៉ាង​ជា​កូនពៅ​មាន​រាង​ខ្ពស់​មុខមាត់​ស្រស់​សង្ហានរណាៗក៏​ចូ​ចិត្ត​ទើប​នាយ​មិន​ខ្វាយ ខ្វល់​នឹង​ការងារ​ស្រែចំការ​សោះឡើយ។

តាម​គម្ពី​នានា​លាវ​ប៉ាង​មានដំណើរ​ដូច​នាគ មាឌធំ កម្ពស់​ខ្ពស់ ថ្ងាសទូលាយ ច្រមុះ​ស្រួច​ត្រង់ ពុកមាត់​យ៉ាង​ស្អាត នៅ​ក្រលៀន​មាន​ប្រ​ជុ​យ​ខ្មៅ​ដល់៧២។ លាវ​ប៉ាង និង លី គ័​ងយី ជា​ក្មេង​ផ្ទះ​ក្បែ​គ្នា​ចាប់កំណើត​មុន​ក្រោយ​គ្នា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ធំ​ឡើង​ឧស្សាហ៍​លេង​ប្រលែង​ជុំគ្នា។ ពេលវេលា​ហោះ​រំលង​យ៉ាង​លឿន មិនយូរប៉ុន្មាន​លាវ ប៉ាង ក្លាយជា​យុវជន​ក​ម្លោះ​ខែង​រែងដែលជា​ក​ម្លោះ​និង​មិនទាន់មានគូរ​អនាគត​នៅឡើយ។ លាវ​ប៉ាង​មិន​ចូលចិត្ត​ការងារ​ស្រែចំការ​ហើយ​ការរៀនសូត្រ​ក៏​មិនបាន​ច្រើន និយម​ការដើរ​លេង​ឯនេះ​ឯនោះ​តែ​ប៉​ណ្ណោះ មិនយូរប៉ុន្មាន​នាយ​ក្លាយជា​មនុស្ស​ពាលា​ដែល​អ្នកភូមិ​មើលងាយ។


គំនូរលាវ ប៉ាង ពេលពេញវ័យ

ប៉ុន្មាន​ចំពោះ​ការ​រាប់អាន​មិត្ត​ភ​ត្តិ​លាវ ប៉ាង​រមែង​ជាម​នុស្ស​ស្និត​ស្នាល​ហើយ​ចិត្តល្អ​ចូលចិត្ត​ធ្វើ​ទាន អត្ត​ច​រិ​ករប​ស់នាយ​រួសរាយ​ស្មោះ​ស្ន័​គ្រ​ត្រូវបាន​អ្នកផង​ឱ្យ​តម្លៃ​លុះដល់​អាយុ​សាមសិប​ពីរ​ឆ្នាំ​លាវ ប៉ាង​ត្រូវបាន​ឡើង​ធ្វើជា​មេភូមិ​សឺ ស៊ុយ ឃ្លាតឆ្ងាយ​ពី​ស្រុក​នាយ​មួយរយ​យោ​ជ ភារកិច្ច​របស់​នាយ​គឺ​ថែរក្សា​វិហារ។ អាជ្ញាធរ​មូលដ្ឋាន​សម័យ​ឈិន បាន​សាងសង់​វិហារ​ឃ្លាត​គ្នា១០យោ​ជមួយ​វិ​ហារ​ដប់​បាន​បង្កើតបាន​ភូមិ​មួយ។ វិហារ​ក្នុងសម័យ​នោះ​ជា​កន្លែង​សម្រាប់​អ្នកភូមិ​ជ្រ​កោន​ពេល​មាន​អាសន្ន និង សម្រាប់​ផ្សព្វផ្សាយ​គោល​និ​យោ​បាយ​ដល់​ប្រជារាស្ត្រ មេភូមិ និង នាយ​វិហារ ជា​ថ្នាក់​មន្ត្រី​តូច​បំផុត​ក្នុង​រាជការ​នេះ​តួនាទី​ថែរក្សា​សន្តិសុខ​និង​ចរាចរណ៍​ក្នុងស្រុក។

លាវ ប៉ាង ដែលមាន​ចិត្តរ​ស់រាយ​ពី​កំណើត មិនដែល​វាយឫក​ដាក់​នរណា។ ប្រកាន់​សច្ចៈ​ទៀងត្រង់ ហាក់​គ្មាន​មហិច្ឆតា​ធំដុំ​អី​សោះ តែធាតុពិត​នាយ​គឺ​មនុស្ស​មានគំនិត​ធំ ប្រាថ្នា​នឹង​បាន​ឈរ​ខ្ពស់។ ចំពោះ​ថ្នាក់​ជា​ប្រធាន​វិហារ​នាយ​មិន​ពេញចិត្ត​នោះទេ។ តួនាទី​នេះ​មិនបាន​ផ្លាស់ប្តូរ​អត្តចរិត​នាយ​តាំងពី​តូច។ នាយ​រមែង​ទៅ​ផឹកស្រា​នៅ​តៀមស្រា​របស់​វង់​អ៊ូ​វ និង អ៊​ហ្វ៊ូ​ង ដោយ​ផឹក​ជំពាក់ នឹង​ញ៉ឺ​ញ៉​ង់​កូនក្រមុំ​របស់​អ្នកស្រុក សូម្បីតែ​ពួកក្រមុំៗក្នុង​រាជការ​ក៏​នាយ​មិន​លើកលែង​ដែល។ ដោយសារ​លាវ ប៉ាង​ជាម​ន្ត្រី​មូលដ្ឋាន​ទើប​នាយ​មាន​មិត្ត​ភ​ត្តិ​ច្រើនណាស់ ​រហូតដល់​តៀមស្រា​ដែល​នាយ​ចូលចិត្ត​រមែង​លក់ដូរ​កាត់​កប​ជាង​កន្លែង​ដទៃ ទើ​ម​ម្ចាស់​ប្រុស​ស្រី​របស់​តៀម​នោះ​មិនយូរប៉ុន្មាន​ក៏​ក្លាយជា​អ្នកមាន​ក្នុងភូមិ ទើប​ពួកគេ​រមែង​កាច់​ចោល​រនាប​ឬ​ស្សី​ដែល​កត់ត្រា​បញ្ជី​ចំពាក់​លាវ ប៉ាង​នៅ​រៀងរាល់​ពេល​គិត​បញ្ជី​ចុងឆ្នាំ។

ថ្ងៃមួយ ចៅហ្វាយស្រុក​របស់​ស្រុក​បាយ ត្រូវ​ទទួលភ្ញៀវ​កិត្តិយស​មួយរូប​មកលេង។ ឮថា​ភ្ញៀវ​ម្នាក់នេះ​ជា​មនុស្ស​រាជការ​ដែល​ត្រូវ​រត់គេច​ពីស​ត្រូវ ទើបរ​សាត់អណ្តែត​មក​ដល់​ស្រុក​នេះ​ទើប​ពឹងពាក់​ចៅ​ហ្វា​ស្រុក ហើយ​តាំង​ទីលំនៅ​និង​ប្រកបមុខរបរ​នៅទីនេះ​តែម្តង​អ្នកចេះ​អ្នកដឹង​ទាំង​អក្ស​សាស្ត្រ​ និង ​ក្បាច់គុណ​ក្នុងស្រុក​ឮដំណឹង​នេះ​ក៏​ស្រ​ស្រាក់​ស្រ​ស្រាំង​ទាក់ទង​នឹង​ចៅហ្វាយស្រុក​ឱ្យ​ស្គាល់​ភ្ញៀវ​ខាងលើ។ ពួកគេ​ប្រជែង​គ្នា​មក​ជូន​ពរ។ ចៅហ្វាយស្រុក​បានរៀបចំ​ពិធីជប់លៀង​ម​យ​យ​ដើម្បី​ស្វាគមន៍​អ្នក​ទាំងនោះ  ស៊ា​វ ហឺ ជា​ជំនួយការ​ចៅហ្វាយស្រុក​ជា​អ្នកទទួល​បណ្ណាការ​ទាំង​ឡាយ។ ដោយ​ឃើញ​មនុស្សម្នា​ច្រើនពេក ស៊ា​វ ហឺ​ប្រកាស​ថាបើ​បណ្ណ​ការ​នរណា​តិចជាង​មួយ​ពាន់​កាក់​មាស​គឺ​ត្រូវ​អង្គុយ​នៅ​ជួរ​ខាងក្រោយ។ លាវ ប៉ាង​ថ្ងៃនោះ​ចូលរួម​កម្មវិធី​ដោយ​ដៃទទេ រក​ឯណា​បាន​បណ្ណាការ​តម្លៃ​មួយ​ពាន់​កាក់​មាស​ឯនេះ តែបើ​អង្គុយ​ជួរ​ខាងក្រោយ​គឺ​បាត់បង់​មុខមាត់​អស់។ ក្រឡេក​ឆ្វេង​ស្តាំ​ឃើញ​សុទ្ធតែ​នាក់​ស្គាល់​នាយ​តាំងចិត្ត​ថា​ប្រថុយ​ម្តង​សិន។ គិត​រួយ​នាយ​ដើរ​យ៉ាង​សង្ហា​ដោយ​ជំនឿ​ចិត្ត ហុច​ប័ណ្ណ​ជូនពរ​និយាយ​ឮ​ឮ៖

            -ខ្ញុំ​សូម​ធ្វើការ​វិភាគទាន​មួយ​ម៉ឺន​កាក់​មាស​ដើម្បី​អបអរ​ពិធី​នេះ!

គ្រប់គ្នា​ស្រឡាំងកាំង​ឆ្ងល់​ហើយ​ប្រ​ថ្នា​ឱ្យបាន​ដូច​នាយ​ឃើញ​ដូច្នេះ លាវ ប៉ាង​រិត​តែ​បានចិត្ត។ លឺ កុង​ស្តាប់ឮ​ក៏​ងារ​ឆ្ងល់​និង​សប្បាយ​ក៏​ប្រញាប់ប្រញាល់​ចេញមក​ដើម្បី​ស្វាគមន៍​លាវ ប៉ាង។ លឺ កុង ចូលចិត្ត​មើលរូប​រាង​ឱ្យ​អ្នកដទៃ ឃើញ​លាវ ប៉ាង​ស្អាតបាត ខ្ពស់​សង្ហា​ជាងគេ​ឯង រិត​តែ​ស្ងប់​ស្ងែ​ង​ឱ្យ​តម្លៃ​ខ្ពស់។  បន្ទប់​ពី​បាន​អង្គុយ​ចូល​អាហារ​ដែល​ដើម​គេ លាវ ប៉ាង​មិន​ក្រែងរឯង​អ្វី​ទាំងអស់​នឹង​ឧស្សាហ៍​លើក​កែវស្រា​អ​ញ្ចើ​ញ​អ្នកដទៃ​ផង។ ស៊ា​វ ហឺ ឃើញ លឺ កុង​ឱ្យ​តម្លៃ​លាវ ប៉ាង​ពេល​ក៏ឱន​ខ្សិ​ប​ដាក់​ត្រចៀក៖

            -ការពិតទៅ​លាវ ប៉ាង ជា​មនុស្ស​ប្រូ​ប្រាជ្ញ​ប៉ុណ្ណោះ​មិនមាន​អ្វី​ជា​ដុំកំភួន​នោះទេ!

ប៉ុន្តែ​លឺ កុង​មិន​រវីរវល់​ទេ​ក៏​មិន​ខ្ចី​ស្តាប់​សម្តី​នាយ​ឡើយ​ពេល​ចប់​ពិធីជប់លៀង​ចប់​ភ្ញៀវ​បន្លឺ​ជម្រាបលា​ម្តង​មួយ​ឮ​លឺ កុង ដៀង​ភ្នែក​ធ្វើ​សញ្ញា​ដាក់ លាវ ប៉ាង លាវ ប៉ាង​យល់​ន័យ​ក៏​ធ្វើ​ហ្អី​មិនរ​វើ​រវល់​ចេញទៅ​ផ្ទះ។ ក្រោយពេល​មនុស្សម្នា​ចេញ​អស់​លឺ កុង​និយាយ៖

       -តាំងពីក្មេង​មក​ខ្ញុំ​ចេះ​មើល​រូបរាង​មនុស្ស ហើយ​ធ្លាប់​មើល​ឱ្យ​មនុស្ស​ជាច្រើន​តែ​មិនដែល​ឃើញ​នរណា​រូបល្អ​ដូច​លោក​នោះទេ។ ដូច្នេះ​លោក​ត្រូវ​ក្តាប់​ឱកាស​នេះ​ដើម្បីអភិវឌ្ឍខ្លួន។ខ្ញុំមានកូនស្រីម្នាក់ ខ្ញុំលើកវាឱ្យលោកដើម្បីរៀបចំ​គ្រែ ខ្នើយ ពូក មុង ឱ្យ​លោក។

លាវ ប៉ាង​ស្តាប់​រួច​ក្នុង​ចិត្ត​អរ​ស្ទើរ​ហោះ។ ពីព្រោះ​អ្នកមាន​មុខមាត់​ក្នុងស្រុក​នេះ​គ្មាន​នរណា​យល់ព្រម​លើក​កូនក្រមុំ​ឱ្យ​នាយ​នោះទេ​ ខណៈ​នេះ​អាយុ​ក្បែរ៤០ឆ្នាំ​ហើយ​តែ​ឆាយ​នៅតែ​រស់នៅ​ម្នាក់ឯង​គ្មាន​គូរ​ស្រករ។ ដូច្នេះ​ប្រញាប់​គំនាប់​ដៃ​អរគុណ​នឹង​ទទួលយក។

ក្រោយ​ពេលលឺ កុង ត្រលប់​ទៅដល់​ផ្ទះ​លោកស្រី លឺ ក្រោធ​ខឹង​ជា​អា​នេ​ក រអ៊ូ​រដាក់​ស្វាមី៖

            -ក្រែង​លោក​ប្តី​ប្រាថ្នា​លើក​កូនស្រី​យើង​ឱ្យ​អ្នក​ខ្ពង់ខ្ពស់​នោះ​អី? ក្រែង​គ្រួសារ​យើង​មាន​ទំនាក់ទំនង​នឹង​ចៅ​ហ្វា​ស្រុក ហើយ​គាត់​ក៏​ចង់​ស្តីដណ្តឹង​កូន​ស្រី​យើង​តែ​លោក​ប្តី​មិន​ព្រម ចុះ​ហេតុអ្វី​ឥឡូវនេះ​លើក​កូន​ឱ្យ​មនុស្ស​ចោលម្សៀត​លាវ ប៉ាង​វិញ?

លឺ កុង​តប៖

            -ការងារ​នេះ​ស្ត្រី​មេ​ផ្តះ​មិនដឹង​នោះទេ!

កូនស្រី​របស់ លឺ កុង ឈ្មោះ​ជី គឺ​ម្ចាស់​ក្ស​ត្រី លឺ នៅពេល​ក្រោយ​នោះឯង។

សូមរង់ចាំអានវគ្គពីរ៖ក្លាយជាមេក្រុមបះបោរ!!

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2144
1621
4531024