jaukjeybanner

II.លាវប៉ាង អង្គស្តេចដែលបំភ្លឺរាជវង្សហាន

វគ្គ៣-​ជ្រកកោន​ និង ​ស៊ានលាង

ខែ ៧ ឆ្នាំ ២០៩ មុន​គ្រឹ​ស្ត​សករាជ​មាន​ទាហាន​រាជការ ឈិន មួយ​កង​ចំនួន​ជាង ៩០០ នាក់ ពី​ឃុំ តា​យ ជៀក ស្រុក ឈី នៃ​តំបន់​ស៊ឺ​ស៊ុយ ទៅ អ៊ី យ៉ាង ដើម្បី​បំពេញការងារ​ជូន​រាជការ។ ពួកគេ​បាន​បោះទ័ព​រង់ចាំ​រាំង​ភ្ញៀវ​នឹង​អាង​ធ្វើដំណើរ​ទៀត ។ មិន​នឹកស្មាន​សោះ​មេឃ​ចេះតែ​ភ្លៀង​ដូច​ហែក​មេឃ​មិន​ព្រម​រាំង​សោះ​ធ្វើឱ្យ​ទាហាន​មិនអាច​ទៅមុខ​បាន។ ដោយ​កាល​កំណត់​​ជិត​ផុត​ទើប​ពួក​ទាហាន​ភិតភ័យ​យ៉ាងខ្លាំង ត្បិត​បើ​ផុតកំណត់​ពួកគេ​នឹងត្រូវ​ប្រហារជីវិត។

ក្នុងចំណោម​ទាហាន​មាន ឈិន សាំង និង អ៊ូ​គ័ង ពួកគេ​ពិគ្រោះគ្នា​ថា​សម្លាប់​មេបញ្ជាការ​ហើយ​ងើបឡើង​តស៊ូ​តែម្តង។ ឈិន សាំង​លើកខ្លួន​ជា​ស្តេច​យកឈ្មោះ​ថា ចាង ឈូ ទង្វើ​នេះ​មិន​ខុស​អី​ពពក​ខ្មៅ​កកកុញ​យូរថ្ងៃ​ហើយ​ឥឡូវ​ចាប់ផ្តើម​ក្លាយជា​ភ្លៀង និង ព្យុះ។

គ្រាប់​តែ​រាស្ត្រសាមញ្ញ​ពីរ​នាក់​នេះ​សោះ តែ​ហ៊ាន​ងើបឡើង​តស៊ូ​បង្កើត​រដ្ឋអំណាច។ នេះ​មិន​ខុស​អី​ពី​ការ​គប់​ដុំថ្ម​ចូល​ទន្លេ​ជ្រៅ​ទេ ខាងលើ​នឹងធឹង​តែ​បាត​ទឹក​រង្គើ​រញ្ជួយ។ អាស្រ័យ​ដោយ​ពួកគេ​ត្រូវការ​រស់​ក្នុ​ពិភព​ស្លាប់ បូកផ្សំ​ដោយ​ផែនការ​ច្បាស់លាស់ ទើប​កង​ទាហាន​នេះ​ទៅដល់​ណា​ឈ្នះ​ដល់​នោះ។ ពួកគេ​ដណ្តើម​ទារ​ក្រុង​បន្តបន្ទាប់​ដល់​ទៅ ៦ តំបន់ តា​យ​ជៀក ស្រុក​ឈី។

ព័ត៌មាន​ពី ឈិន សាំង ងើបឡើង​តស៊ូ​លេចឮ​ខ្ទរខ្ទា​យ៉ាង​រហ័ស​ទន្ទឹមនឹង​រាស្ត្រ​កំពុង​ស្អប់​មន្ត្រីរាជកា​ឈិន ផង​នោះ ទើប​រាស្ត្រ​គាំទ្រ​ចលនា​តស៊ូ​យ៉ាងសកម្ម។ នៅ​តំបន់​ខាងត្បូង ឈៀង ខាងកើត​នៃ​អតីត​នគរ​ឈូ មាន​អ្នក​ស្រុកភូមិ​រាប់ពាន់នាក់​ប្រមូល​ផ្តុំគ្នា​រះ​បោរ​ប្រឆាំង​ឈិន​ដែរ។

ចៅហ្វាយស្រុក ប៉ាយ កើតក្តី​ភិតភ័យ​ជាង​អនេក​នេ​ក ត្បិត​មិនដឹងថា​ថ្ងៃ​ណាមួយ​អ្នកស្រុក​ក្នុង​កន្លែង​របស់ខ្លួន​ងើប​តស៊ូ ក្បាល​របស់​យើង​ពិតជា​រក្សា​ឱ្យ​គង់​លើក​ណាស់ ទើប​ចង់​ងើបឡើង​បះបោរ​ប្រឆាំង​រាជការ ឈិន ដូច ឈិន សាំង។ ចៅហ្វាយស្រុក​រួប​នេះ​ស្កាត់​ជួប ស៊ា​វ ហឺ និង ឆាវ សាំ ពិភាក្សា។ ស៊ា​វ ហឺ និង ឆាវ សាំ តប :

-លោក​ជាម​ន្ត្រី​មូលដ្ឋាន​របស់​នគរ ឈិន ឥឡូវ​ងើបឡើង​ដឹកនាំ​ចលនា​ប្រឆាំង ឈិន ក្រែង​អ្នកស្រុក​មិន​ស្តាប់​តាម​បញ្ជា​ដឹកនាំ​របស់លោក។ យើង​គួរ​កោះហៅ​អ្នក​ភៀសខ្លួន​ចេញពី​ស្រុក​ទៅ​តស៊ូ​ទាំង​អម្បាល​មាណ​ត្រឡប់មកវិញ ធ្វើ​អ​ញ្ជឹ​ង​អ្នកស្រុក អ្នកភូមិ​ពិតជា​ស្តាប់​តាម​បញ្ជា​លោក។

ចៅហ្វាយស្រុក​ស្តាប់ទៅ​ទំនង​ហេតុផល ទើប​បញ្ជា​ឱ្យ​ប្អូនថ្លៃ លី​ជី(លី​ជី ជា​ប្រពន្ធ​លាវ ប៉ាង) គឺ​ផាន់ ខ្វា​យ ទៅ​ហៅ​លាវ ប៉ាង​ត្រលប់​មកវិញ។ ត្រា​នេះ លា​ប៉ាង កំពុង​លាក់ខ្លួន​នៅ ម៉ាង សាន និង ថា​ង សាន ជាមួយ​បរិវារ​ប៉ុន្មាន​រយ​នាក់។

វេលា​ដែល​លាវ​ប៉ាង​នាំ​បរិវារ​ត្រឡប់មក​ក្រុង ប៉ាយ វិញ​ចៅ​ហ្វា​ស្រុក ប៉ាយ បែរជា​ប្រែចិត្ត គេ​ខ្លាច​លាវ​ប៉ាង មាន​បក្ខពួក​ច្រើន​ដណ្តើម​ឋានៈ​ជា​មេ​របស់គេ។ ចៅ​ហ្វា​ស្រុក​បញ្ជា​ឱ្យទ័ព​បិទ​ជិត​ទ្វារ​កំពែង​ហើយ​ការពារ​យ៉ាង​មធ្យ័ត​មិនឱ្យ​ទ័ព​តស៊ូ​ចូល​ក្រុង។ ជាមួយគ្នានេះ​គេ​ក៏​គ្រោង​សម្លាប់​ឆាវ សាំង និង ស៊ា​វ ហឺ ត្បិត​ពី​នាក់​នេះ​ជិតស្និទ្ធ​និង លាវ​ប៉ាង ។ ស៊ា​វ ហឺ និង ឆាវ សាំង ឃើញ​ស្ថានការណ៍​ក្រឡាប់ចាក់​ក៏​ញ័រ​ចំប្រប់​ដូច​កូន​សត្វ​ឃើញ​ខ្លា​ហើយ​លួច​រត់ចេញ​ក្រៅ​ក្រុង​ប្រាប់​ដំណឹង​ឱ្យ លាវ ប៉ាង។ លាវ​ប៉ាង សរសេរ​ចុ​ត​ហ្មាយ​លើ​បន្ទះ​ក្រណាត់​បាញ់​ចូលក្នុង​ក្រុង​ដឹង​ហេតុការណ៍​នេះ។ ខ្លឹមសារ​ចុ​ត​ហ្មាយ​មានន័យ​ដូចតទៅ៖

“ពួកយើង​រងទុក្ខវេទនា​ក្រោម​របប​ផ្តាច់ការ​នៃ​រាជការ ឈិន ជា​យូរ​មកហើយ។ ឥឡូវនេះ​ហេតុ​អី​បងប្អូន​សុខចិត្ត​រក្សា​ក្រុង​ឱ្យ​ចៅហ្វាយស្រុក​បំបង់បាយ​ម្នាក់នេះ? អ្នកក្លាហាន និង ពលរដ្ឋ​ឈ្លាសវៃ​គ្រប់ទិសទី​ក្រោក​ឡើង​ប្រឆាំង​ឈិន ហើយ​មកដល់​ក្រុង ប៉ាយ នេះ​ក្នុង​រយៈពេល​យ៉ាងខ្លី​ខាងមុខ។ ដូច្នេះ​សូម​លោកអ្នក​សម្លាប់​ចៅហ្វាយស្រុក​គម្រក់​នេះ​ចោល រើស​មេដឹកនាំ​ថ្មី​ដែល​ប្រកបដោយ​គុណសម្បត្តិ​ដើម្បី​ចូលរួម​និង​ចលនា​មហាជន​ប្រឆាំង ឈិន​ដើម្បី​ធានាថា​គ្រួសារ​យើង​បាន​សុខសាន្ត ភូមិ​ស្រុក​យើង​មានការ​អភិវឌ្ឍ។ ផ្ទុយ​មកវិញ​បើ​តំ​អែ​តំ​អន់​ខ្លាច​គ្រប់គ្នា​ត្រូវស្លាប់​ដូច​ពា​ក្រ​ថា “កុំ​ឈរ​មុខ​ដឹង កុំ​រឹង​មុខសឹក។ រាស្ត្រ​ក្នុង​ក្រុង​បាន​ទ​ទួ​ខិត្តប័ណ្ណ​នេះ​ក៏​ស្រុះស្រួល​គ្នា​សម្លាប់​ចៅហ្វាយស្រុក និង បើ​ទ្វារ​ទទួល​លាវ ប៉ាង និង បន្តុប​នាយ​ធ្វើ​ចៅហ្វាយស្រុក។

លាវ​ប៉ាង​ពេញចិត្ត​ស្តូក មុខរីក​ដូច​គ្រាប់​ជី តែ​ធ្វើ​ឫក​ត្រឹមត្រូវ​និយាយ៖

-ឥឡូវនេះ​ស្រុកទេស​កើត​កលយុគ អ្នកខ្លាំង​ប្រដាប់អាវុធ​គ្រប់​ភូមិ​ស្រុក​ងើបឡើង​តាំងខ្លួន​ជា​ស្តេច​ក្រាញ់។ បើ​រើស​មេដឹកនាំ​មិន​ត្រឹមត្រូវ បើសិន​ចាញ់​ច​ម្បាំ​ង នោះ​ប្រាកដជា​ក្បា​ជ្រុះ ឈាម​ហូរ​ដាប​ទន្លេ​ហើយ។ ខ្ញុំ​មិន​ខ្លាច​ស្លាប់​តែ​ក្រែង​ចំ​លោះ​តូច សមត្ថភាព​ស្តើង​មិនអាច​ការពារ​ជីវិត​បងប្អូន​ទាំងអស់គ្នា​បាន។ ​នេះ​ជាការ​សម្រេច​ចិត្តធំ​មួយ សូម​បងប្អូន​រើស​អ្នកផ្សេង​ដែល​សមស្រប​ជាង។

ស៊ា​វ ហឺ និង ឆាវ សាំ សុទ្ធតែជា​មន្ត្រីរដ្ឋបាល បើ​ទោះ​មាន​សមត្ថភាព​ការងារ​គត់មត់ តែ​ឃើញថា​ក្នុង​ដៃ​ខ្លួន​គ្មាន​អាវុធ គ្មាន​បរិវារ​សូម្បី​ម្នាក់ និង​គ្មាន​ភាព​គ្រប​សង្កត់​ទឹកចិត្ត​រាស្ត្រ​បារ​ម្មណ៍​ខ្លាច​គ្រប់យ៉ាង​មិន​សម្រេច​នាំឱ្យ​បងប្អូន​ញាតិ​ផៅ​មានទុក្ខ​ទើប​យល់​ព្រ​ម​ឱ្យគេ​លើក​បន្តុប​លាវ​ប៉ាង។

ម្ចាស់​ស្រុក​នៅ​ស្រុក​ប៉ាយ មូល​មិ​ត​គ្នា​លើកឡើងថា៖

-តាំងពី​យូរ​មកហើយ រមែង​ឮ​ហេតុភេទចម្លែកៗពាក់ព័ន្ធ​និង​លាវ​ប៉ាង។ តើ​គាត់​ពិតជា​អ្នកមាន​បុណ្យ​មែនឬ? តែ​តាម​ការ​ទស្សន៍ទាយ ឃើញថា​គ្មាន​នរណា​ល្អ​ជាង​លាវ​ប៉ាង​ទេ!

លាវ​ប៉ាង​ឃើញ​អ្នកស្រុក​ពិតជា​គាំទ្រ​ខ្លួន​ទើប​ឈប់​ប្រកែក​ហើយ​ព្រម​ទទួល​ឋានៈ​ជា​អ្នកដឹកនាំ​ចលនា។ តាម​ទំនៀម​នគរ​ឈូ​បុរស​ត្រកូល លាវ តាំងខ្លួន​ជា ប៉ាយ កុង។

ក៏​ក្នុង​ថ្ងៃ​ហ្នឹង​ដែរ​ពួកគេ​ប្រារព្ធ​ពិធី​ស្បថ​ចូលកាន់​តំណែង​ដ៏​អធិកអធម​មួយ ព្រ​ប​ទាំង​សែន​ទង់​ជាតិ​ដើម្បី​ងើបឡើង​តស៊ូ​ជា​ផ្លូវការ។ ពួកគេ​គិត​ម៉ត់ចត់​សូម្បីតែ​ពណ៌​ទង់ជាតិ​ក៏​ស្រូបយក​ពេល​យ៉ាងច្រើន​ដើម្បី​គិត។ ម្នាក់ៗមានគំនិតផ្សេងៗគ្នា អស់​ពេល​យ៉ាង​យូរហើយ​នៅតែ​គ្មាន ចម្លើយ​ណា​ឯកភាពគ្នា​សោះ។ ខណៈនោះ​មាន​បរិវារ​ម្នាក់​របស់​លាវ​ប៉ាង​និយាយ៖

-តាំងពី​ថ្ងៃ​ដំបូង​ខ្ញុំ​តាម​ប៉ាយ កុង ខ្ញុំ​ឃើញ​ហេតុភេទ​មួយ​ចម្លែក​ណាស់ ទុកឱ្យ​ខ្ញុំ​និយាយ​ឱ្យ​ទាំងអស់គ្នា​ស្តាប់។ ពោលគឺ​កាល​គ្រា​ប៉ាយ កុង ដោះលែង​ពលករ​ជាប់​កំណែន​ទាំងអស់ ខ្ញុំ​និង​អ្នក​ឯទៀត ៤-១០ នាក់​ស្ម័គ្រ​តាម​បម្រើ​ប៉ាយ កុង។ ក្នុង​យប់នោះ​ពួកយើង​លើកគ្នា​ទៅ ម៉ាង សាន និង តុង សាន ដោយសារ​ពន្លឺព្រះច័ន្ទ​ទើប​យើង​អាច​ឆ្លង​ភក់​បាន​ដោយ​លំបាក​តែ​ផ្លូវ​ភ្នំ​ដើរ​យូរ​ទៅ​កាន់តែ​ចង្អៀត​ទៅ ប៉ាយ​កុង ចាត់​ឱ្យ​មនុ​ស្ស​ពីរ​នាក់​ទៅមុខ​ស៊ើប​ផ្លូវ មិនយូរប៉ុន្មាន​អ្នក​ទាំងពីរ​ត្រឡប់មកវិញ​ក្នុង​អា​ការៈតក់ស្លុត​យ៉ាងខ្លាំង​ហើយ​ប្រាប់ថា​នៅខាងមុខ​មាន​ពស់​យក្ស​មួយ​យ៉ាង​ធំ ដេក​ស្កាត់​ទទឹងផ្លូវ​គួរឱ្យ​រន្ធត់​ណាស់ ដូច្នេះ​យើង​ត្រូវ​បក​ក្រោយ​វិញ​ទៅ។ ប៉ាយ កុង និយាយថា​ជាតិ​ជា​កូនប្រុស​គឺ​មិនត្រូវ​ខ្លាច​អ្វី​ទាំងអស់ ហើយ​គាត់​ដើរទៅ​មុខតែ​ឯង ហើយ​ហូត​ដាវ​សម្លាប់​ពស់​នោះ​គ្មាន​ញញើត​ដៃ​ទេ។ គ្រប់គ្នា​ឆ្លងកាត់​សព​ពស់​នោះ​ដោយ​សុខ​សប្បាយ លុះដល់​កន្លែង​ស្ងាត់​បណ្តោះអាសន្ន​គ្រប់គ្នា​លង់លក់​ដោយសារ​ហេវ​ហត់ ឯខ្ញុំ​ធ្មេច​ភ្លែ​ក​មិន​ជិត​សោះ ហើយ​បក​ក្រោយ​ពិនិត្យមើល​សព​ពស់​នោះ តើ​ជា​ពស់​មែនឬ​មិនមែន? ខ្ញុំ​រក​ខ្មោច​ពស់​មិនឃើញ​ទេ តែ​ឃើញ​ដូច​ចាស់​ម្នាក់​ទួញ​សោកសង្រេង​យ៉ាង​សង្វេគ។ ខ្ញុំ​សួរ ហេតុអ្វី​យប់​អធ្រាត្រ​យ៉ាងនេះ​យាយ​មក​ទួញ​សោក​កណ្តាល​ព្រៃ​ដូច្នេះ? យាយ​នោះ​តប​ មាន​គេ​សម្លាប់​កូនប្រុស​របស់ខ្ញុំ! សួរថា​ខ្ញុំ​មិន​ឈឺចាប់​បាន​ឬទេ? កូនប្រុស​ខ្ញុំ​ជា​កូន​ទេវតា ប៉ាយ ទិ យប់​នេះ​វា​កាឡាខ្លួន​ជា​ពស់​មកលេង​ទីនេះ​ក៏ត្រូវ​កូនប្រុស​របស់​សៀក ទិ សម្លាប់​វា។ ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ពិតណាស់​មុននេះ​គឺ​ប៉ាយ កុង សម្លាប់​ពស់​យក្ស​មួយ មាន​ឃើញ​សៀក ទិ ប៉ាយ ទិ​មកពីណា? ខ្ញុំ​ចង់​សួរ​ឱ្យ​ច្បាស់​តែម្តង​តែ​ដូនចាស់​នោះ​មិនដឹង​បាត់​ទៅណា​រក​មិនឃើញ។ ភ័យ​ពេក​ខ្ញុំ​រត់​សំដៅ​កន្លែង​ស្នាក់នៅ ប្រាប់​គ្រប់គ្នា​ឱ្យដឹង ហើយ​គ្រប់គ្នា​យល់ថា​ប៉ាយ កុង គឺជា​អ្នក​មានបុណ្យ​ចាប់កំណើត​មក។

ស្តាប់​រួច​ទាំងអស់គ្នា​ស្ងាត់​មាត់​សញ្ជឹង​ជិត​មួយស្របក់​យូរ លាវ ប៉ាង លួច​សើច​ក្នុង​ចិត្ត។ ស៊ា​វ ហឺ​និយាយ៖

-បើ​អញ្ចឹង យើង​យក​ពណ៌​ក្រហម​ធ្វើ​ទង់​ទៅ! ជឿថា​ទង់​ក្រហម​នេះ​នឹង​នាំមក​នូវ​ជោគជ័យ​ឱ្យ​យើង​ទោះ​កាលៈទេសៈ​លំបាកលំបិន​យ៉ាងណា​ក៏​ជំនះបាន។

គ្រប់គ្នា​ស្តាប់​រួច​ឯកភាពគ្នា​ជា​ឯក​ច្ឆ​ន។

ឥឡូវនេះ​ពល​រេ​ហ៍​ក្រោម​អំណាច​ប៉ាយ កុង មាន​ពីរ បី​ពាន់​នាក់​ហើយ​ការប្រើ​ទង់​ក្រហម​ជា​សំគាល់​ទៀត​ហាក់​មាន​អនុភាព​ណាស់។ ជាមួយ​ស្មារតី​ស្វាហាប់ ទឹកចិត្ត​ក្លាហាន ពុះកញ្ជ្រោល មិនយូ​ក្រោយមក​ពួកគេ​ដណ្តើមបាន ហ៊ូ លាំង ហ្វា​ន​យី ហើយ​ត្រឡប់មក​ច្បាំង​យក​ភូមិ​ហ្វុ​ង​ទៀត។ ចាប់ពី​នេះ​កេ​រិ៍្ត​ឈ្មោះ​ប៉ាយ កុង លាវ​ប៉ាង​ត្រូវបាន​អ្នកផង​ដឹងឮ តំណាលគ្នា​និង​ក្លាហានឯទៀតៗ មាន ​ប៉ាន់យៀ​ក អ៊ិ​ញ​ពូ ស៊ាន​លាង ស៊ាន​អ៊ី និង ឈិន​អ៊ិ​ញ​ជាដើម។

ប៉ាន់​យៀ​ក ជា​អ្នកស្រុក ស៊ា​ង មានកំណើត​ជា​អ្នកនេសាទ​ក្រក្រី។ គាត់​ដឹកនាំ​ចលនា​តស៊ូ​នៅ​ត្រពាំង ឈី​ជា។

អ៊ិ​ញ ពូ​ជា​អ្នកស្រុក​លុះ​នៃ​តំបន់ជីវ​ជាង ជា​អតីត​អ្នកទោស ត្រូវ​កសាង​ចេតិយ​ឱ្យ​ស្តេច កំណាច​ឯ លី​សាន។

ក្រុម​របស់គេ​ធ្វើ​សកម្មភាព​នៅ ជាង​ស៊ី អាន​ហ៊ុយ​ភាគ​ខាងក្រោម​ទន្លេ ឆាង ជាង​ពេលនេះ។
ស៊ាន​លាង ជា​កូន​របស់​មេទ័ព​នៃ​អតីត​នគ​រឈូ គឺ​ស៊ាន យាន ព្រមទាំង​ក្មួយប្រុស​របស់គាត់​គឺ ស៊ាន​អ៊ី កងទ័ព​បាន​ប្រាំពី​ប្រាំបី​ពាន់​នាក់​តស៊ូ​នៅ ឈុ​យ​ឈី ជួយ​ជ្រោមជ្រែង​ឈិន​សាំង ងើបឡើង​ប្រឆាំង​ឈិន ។ រីឯ​ជំនាន់​ក្រោយ​នៃនៃអតីត​ស្តេច​ប្រទេស យាន ប្រទេស​ចាវ  ប្រទេស​ឈី និង ប្រទេស​វៃ សុទ្ធតែ​ក្រោក​ឡើង​ប្រឆាំង ឈិន។ ភ្លាមៗនេះ​កងទ័ព​តស៊ូ​កើតឡើង​គ្រប់​ទីកន្លែង ស្មារតី​ពុះកញ្ជ្រោល​ជាហេតុ​ធ្វើឱ្យ​មន្ត្រី​មូលដ្ឋាន​រប​ស់​ឈិន​មិន​ខុសពី កូន​ទន្សាយ​ឃើញ​ឆ្កែ​ប្រមាញ់ មិនដឹង​ទប់ទល់​ដោយ​របៀប​ណា។

ដើមឆ្នាំ ២០៨ មុន​គ្រឹ​ស្ត​សករាជ ចាង​ស៊ាន នាំ​ទ័ព​ធំ​សំដៅ​ស៊ាន ឈុ​ក ដើម្បី​វាយ​ទ័ព​ឈិន សាំង។ មន្ត្រី​មូលដ្ឋាន​របស់​ឈិន រីករាយ​ដូច​បាន​ថ្នាំ​ទិព្វ ប្រជែង​គ្នា វាយបក​ទ័ព​បះបោរ។ ចៅហ្វាយស្រុក ស៊ឺ​ស៊ុយ លើកទ័ព​ទៅ​វាយ ភូមិ ហ្វុ​ង(លាវ​ប៉ាង) ពីរថ្ងៃ ​តែ​ត្រូវ​ លាវ​ប៉ាង វាយ​ឱ្យ​បរាជ័យ។ គាត់​បញ្ជា​ឱ្យ​អ៊ុយ ស៊ី រក្សា​ហ្វុ​ង ឯ​គាត់(លាវ​ប៉ាង) លើកទ័ព​ទៅ​វាយ ក្រុង សៀក​ឆឹង។ លាវ​ប៉ាង បាន​វាយ​គ្នា​យ៉ាង​ប្តូរផ្តាច់ និង មេស្រុក ស៊ឺ​ស៊ុយ ដើម្បី​ដណ្តើម ក្រុង សៀក​ឆឹង ហើយ​បន្ត​ឈ្នះ​ទៀត។ មេស្រុក ស៊ឺ​ស៊ុយ រត់​ទៅ តំបន់ សៀក ហើយ​ត្រូវ​មេទ័ព ឆ្វេង​របស់​លាវ​ប៉ាង គឺ ឆាវ អ៊ូ​ស៊ាន សម្លាប់។ លាវ​ប៉ាង នាំ​ទ័ព​សៀក ទៅកាន់​តំបន់ កាន​ហ៊ូ ហើយ​សំដៅទៅ​ហ្វា​ន​យី នៅ​ប៉ែក​ខាងត្បូង។

ខណៈ​នេះ​ឈិន​សាំង បញ្ជា​ឱ្យ​ចូ​វ ស៊ី អតីត​មហាមន្ត្រី ប្រទេស​វៃ នាំ​ទ័ព​តទៅ​រំដោះ​ដែនដី​នៃ​នគរ​វៃ។ ចូ​វ​ស៊ី​ប្រើ​មនុស្ស​ទ្រាប់ អ៊ុង ស៊ីថា៖

-ភូមិ ហ្វុ​ង ជា​ដី​នៃ​អ​តី​ត នគរ​លាង ហើយ​ក្រោយ​មកជា​របស់ នគរ​វៃ ដែលមាន​ក្រុង​ដល់​ជាង ១០ ។ ឥឡូវនេះ​បើ​លោក​ចុះចាញ់​នោះ នគរ​វៃ​នឹង កែង​តាំង​លោក​ជា​ស្តេច​ក្រាញ់​គ្រប់គ្រង វា​ដដែល​ហើយ​ផ្ទុយ​មកវិញ ពួកយើង​នឹង​កំទេច​ក្រុង​ហ្វុ​ង​និង​សម្លាប់​ចំណាប់​ខ្មាំង​ទាំងអស់!

អ៊ុង​ស៊ី ដែល​មិន​ចំណុះ​លាវ ប៉ាង​តាំងពី​យូរ​មកហើយ​លុះ​ឱកាស​មកដល់​ក៏​ចុះចូល នគរ​វៃ​តែម្តងទៅ។ លាវ​ប៉ាង ដឹងថា​អ៊ុង ស៊ី ក្បត់​ខឹង​ណាស់​ក៏​នាំ​ទ័ព​បក​មក​បង្ក្រាប​តែ​មិន​ដណ្តើមបាន​វិញ​ទេ។ ដោយ​ខឹង​ផង ហត់​ផង លាវ​ប៉ាង ធ្លាក់ខ្លួន​ឈឺ​រួច​នាំ​ទ័ព​ត្រកូល​ឈិន នៅ​តុង​យ៉ាង​បាន​លើ​កប​ន្តុ​ក​ជំនាន់​ក្រោយ​នៃ​នគរ​ឈូ​ឡើង​សោយរាជ្យ​ព្រះនាម​ថា ជី​ង ឈាវ គោរមងារ ជាវ​ង់ យក​ដី​ភូមិ​លាវ ជា​មូលដ្ឋាន​ធំ។ លាវ​ប៉ាង​គិតថា​ខ្លួន​ទ័ព​ខ្សោយ​តែ​ឯកឯង​ត្រូវ​រក​បង្អែក​ទើប​មិន​បែកខ្ញែក​ទៅវិញ។ ហេតុនេះ​នាយ​នាំ​ទ័ព​ទៅ​ចុះចូល​ត្រកូល ឈិន ហើយ​សុំ​ទ័ព​បន្ថែម​ដើម្បី​វាយ​ដណ្តើម​ក្រុង​ហ្វុ​ង ពី​អ៊ុង ស៊ី​មកវិញ។

ដំណាលគ្នា​នេះ​ចាង​ស៊ាន ប្រើ​មេទ័ព​ឈ្មោះ ស៊ឺ​ម៉ា​ហ៊ិ​ន នាំ​ទ័ព​សម្រុក​មក​ខាងជើង​វាយ​ដណ្តើម​ក្រុង​ស៊ាន​ឆឹង ហើយ​ចូល​ជ្រៅ​ទៅ​ស្រុក​ថា​ង ស្រុក​នី​ញ ចំណែកឯ​លាវ​ប៉ាង​កំពុង​នាំ​ទ័ព​មក​ទិស​ខាងលិច ក៏​ពើប​និង​ស៊ឺ​ម៉ា​ហ៊ិ​ន រួច​ប្រយុទ្ធ​គ្នា​នៅ តំបន់​ស៊ុយ។

និយាយ​ពី​ឈិន​សាំង គាត់​ត្រូវ ​ឆាងជា ​ដែលជា​អ្នក​បរទេះ​លួ​យ​សម្លាប់​នៅ ស៊ា ឆឹង​ហ្វ៊ូ។ ជំនិត​ម្នាក់​របស់ ឈិន យ៉ាង​គឺ សាវ ពិញ អ្នកស្រុក​គួ​ង​លាង​ឆ្លងទន្លេ​ឆាង​ជាង បន្លំ ជា​ឈិន​យ៉ាង​អ​ញ្ជើ​ញ ​ស៊ាន លាង ​ឱ្យធ្វើ​ប្រធាន​រណសិរ្ស​ហើយ​នាំ​ទ័ព​ទៅ​ភាគ​ខាងលិច វាយប្រហារ​រាជការ​ ឈិន។ ពូ​និង​ក្មួយ​ត្រកូល​ស៊ាន ទឹកចិត្ត​ពុះកញ្ជ្រោល​ស្មារតី​អង់អាច នាំ​ទាហាន​ជាញជ័យ​ខ្ទង់ ៨០០០ នាក់ អមដោយ​សេះ​ចម្បាំង​ឆ្លងទន្លេ សំដៅទៅ​ខាងជើង។ លើ​ដំណើរ​ផ្លូវ​ពួកគេ​កេណ្ឌ​ទ័ព​របស់ខ្លួន​ដូច្នេះ​ពេលទៅដល់​ស៊ា​ភី ចំនួន​ទ័ព​សរុប​ឡើងដល់ ៦០០០០-៧០០០០នាក់។ ទ័ព​មួយក្រុម​នេះ​ចម្បាំង​ឈ្នះ​ត្រកូល​ឈិន​ហើយ​សម្លាប់ចោល​ជាមួយ​ស្តេច ឈូ ជី​ង​ឈាវ ដែល​ត្រកូល​ឈិន​ប​ន្តុ​ក​ឡើង​រួច​បោះទ័ព​នៅ​តំបន់ សៀក។ ឥឡូវនេះ​ក្រុម​ទ័ព​មួ​នេះ​ក្លាយជា​រណសិរ្ស​ធំ​បំផុត​ដែល​ក្រោក​ឡើង​ប្រឆាំង ឈិន។

លុះ​ចូល​ខែ​បី​លាវ​ប៉ាង​ក៏​មក​ចុះចូល​និង​ស៊ាន​លាង​ទទួលបាន​ទ័ព​បន្ថែម ៥០០នាក់​បូក​និង​ទ័ព​សេះ​ជាង ១០០នាក់ លើកគ្នា​វាយ​ក្រុង​សៀក។ ដោយសារ​ការគាំទ្រ​ពី ស៊ាន​លាង លាវ​ប៉ាង​វាយ​បាន​ភូមិ ហ្វុ​ង។ ក្រោយមក​គាត់​វាយ​បាន​ក្រុង​ស៊ា​ង ហើយ​ត្រឡប់មក​បោះទ័ព​ក្នុង​ក្រុង​សៀក​វិញ។ ចូលដល់​ខែ ៦ ស៊ា​ង លាង កោះប្រជុំ​មេទ័ព​តូចធំ​នៅក្នុង​ក្រុង សៀក ប្រយោជន៍​ពិភាក្សា​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រឆាំង ឈិន។ លាវ​ប៉ាង មាន​វត្តមាន​ក្នុង​អង្គប្រជុំ​នេះហើយ​ឈិន សាំង​ស្តាប់ គេ​ក៏​តំឡើង​ចៅ​នៃ​អតីត​ស្តេច ឈូ ឱ្យធ្វើជា​ស្តេច​ថ្មី​នៃ នគរ​ឈូ ប្រយោជន៍​ជា​មេដឹកនាំ​ផ្នែក​ស្មារតី​នៃ​រណសិរ្ស​ទាំងឡាយ​ដែល​ប្រឆាំង​ឈិន ហើយ​តាំង​ទើប​បញ្ជាការ​នៅ ហ៊ូ​យី។ ធាតុពិត​ពេលនេះ​គឺ​ស៊ាន​លាង​ទេ​ដែលជា​ប្រមុខ ត្បិត​គេ​មាន​ទ័ព ៦០០០០-៧០០០០នាក់ និង រមែង​ឈ្នះ​រាល់​ចម្បាំង ទើប​ស៊ាន​លាង​តាំងខ្លួន​ជា អ៊ូ ស៊ិន​ជិន។

ខែ ០៧ ឆ្នាំ២០៨ មុន​គ្រឹ​ស្ត​សករាជ ចលនា​តស៊ូ​របស់​ស៊ាន​លាង បាន​សម្រុក​ទៅ​ភាគ​ខាងជើង វាយ​កាន់កាប់​បាន​ជាង​ហ៊ូ សង្គ្រោះបាន​ទៀន វិញ នៃ​អតីត​នគរ ឈី ដែល​ត្រូវ​ទាហាន​ចាង ស៊ាន ព័ទ្ធ​ជាប់​ហើយ​កំពុង​រងទុក្ខវេទនា។ ស៊ាន​លាង បាន​វាយ​ទ័ព​ឈិន​ឱ្យ​បរាជ័យ​ក្បែរ​កំពែង​ក្រុង​តុង​អា។ ចំណែក​លាវ​ប៉ាង និង ស៊ាន​អ៊ី​ ត្រូវ​ចាត់​ឱ្យទៅ​វាយ​ក្រុង​យ៉ាង និង បានឈ្នះ​ទាំងអស់។ តម​ក ស៊ាន អ៊ី​បាន​នាំ​ទាហាន​ទៅ​ដណ្តើម​ក្រុង ប៉​យ៉ាង ក៏បាន​ឈ្នះ​នៅ​ភាគ​ខាងកើត​ក្រុង។ ទាហាន​ឈិន សម្រាក​យក​កម្លាំង​ហើយ​ផ្អែកលើ​ភូមិសាស្ត្រ​ល្អ​នៃ​ប៉​យ៉ាង​ដើម្បី​ទប់តល់ ដោយ​ខាងជើង​យក​ទន្លេ​ហួង ហឺ ជា​របង ខាងត្បូង​គេ​ជីក​ព្រែក​ព័ទ្ធ និង ប​ញ្ជូ​ល​ទឹក​ពី​ហួង​ហឺ​មក​ការពារ​ទាំង ៤ ទិស។

ទាហាន​ឈូ(ទាហាន ស៊ាន លាង)ឃើញ​ដូច្នេះ​ក៏​បង្វែ​ទ័ព​ទៅ​វាយ​ក្រុង ទិញ​តាវ តែ​ច្បាំង​យក​មិនបាន។ លាវ​ប៉ាង និង ស៊ាន​អ៊ី ក៏​ដកទ័ព​ទៅ អ៊ិ​ង​ជាវ នៅ​ភា​ង​ខាងលិច​រួច​ច្បាំង​ឈ្នះ​ទាហាន​ឈិន នៅទីនេះ ដោយ​សម្លាប់​បាន​មេស្រុក​សាន​សួន​ឈ្មោះ លី យូ ហើយ​សំដៅទៅ លួង​ហួន តែ​ច្បាំង​យក​មិនបាន។

និយាយ​រួម​ក្នុង ៣ ខែ​នេះ​ទាហាន​របស់​ស៊ាន លាង​រមែង​ឈ្នះ​ហើយ​ដំណឹង​នេះ​បាន​លេចឮ​ទៅគ្រប់​ទិស​ទី ធ្វើឱ្យ​ទឹកចិត្ត​ក្រុម​តស៊ូឯទៀតៗពុះកញ្ជ្រោល​ខាំងឡើង។ ផ្ទុយ​មកវិញ​ចាង ស៊ាន និង ពល​រេ​ហ៍ របស់គាត់​បាក់ស្រុត​ស្មារតី​ជា​បន្តបន្ទាប់ ហេតុនេះ​ស៊ា​ង​លាង​ទៅជា​ក្អេងក្អាង បាត់បង់​ម្ចាស់ការ តុង​អ៊ី​ឱ្យយោបល់​បន្តបន្ទាប់​តែ​ស៊ាន​លាង មិន​យក​ត្រចៀក​ស្តាប់។

ចូលដល់​ខែ ៩ នគរ​ឈិន​បង្កើត​ចំនួន​ទ័ព​ឱ្យ​ចាង ស៊ាន។ ស្មារតី​ប្រយុទ្ធរ​បស់ទ័ព​ឈិន​កើន​ទ្វេ។ ដោយមាន​ផែនការ​ច្បាស់លាស់​ក្នុង​វេលាយប់​ជ្រៅ​ភ្លៀង​ខ្លាំង​មួយ ចាង​ស៊ាន​នាំ​ទ័ព​វាយឆ្មក់ ទិញ​តាវ ស៊ាន​លាង មិនបាន​ត្រៀម​មុន​ក៏ត្រូវ​សម្លាប់។ វេលា​នេះ​លាវ​ប៉ាង និង ស៊ាន​អ៊ី កំពុង​វាយប្រហារ​ឈិន​លាវ ក្តាប់បាន​ដំណឹង​ង​កុសល​នេះ​ក៏​ដកទ័ព​មក​ភាគ​ខាងកើត និង លី​ស៊ិន ដោយ លី​ស៊ិន កោះ​ទ័ព​ខាងកើត​ក្រុង​ហ្វា​ន ឯ​ស៊ាន​អ៊ី កោះ​ទ័ព​ខាងលិច​ក្រុង​ហ្វា​ន ហើយ​ប៉ាយ​កុង លាវ​ប៉ាង បោះទ័ព​នៅ​ស្រុក​ថា​ង​ដើម្បី​ជួយ​គ្នា​ត្រៀមប្រយុទ្ធ។

សូម​រង់ចាំ​អាន វគ្គ៤- សម្រុកចូល​ដើម្បី​កំទេច​ឈិន

អត្ថបទ​ផ្សេងៗ​ទៀត...

  1. II.លាវប៉ាង អង្គស្តេចដែលបំភ្លឺរាជវង្សហាន-វគ្គ២
  2. មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន-II:លាវ ប៉ាង អង្គស្តេចដែលបំភ្លឺរាជរង្សហាន
  3. មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន (វគ្គទី៧)
  4. មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន (វគ្គទី៦)
  5. មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន (វគ្គទី៥)
  6. មហា​ព្រះ​រាជា​ទាំង ១០អង្គ​ ក្នុង​ប្រវត្តិ​សាស្រ្តចិន (វគ្គទី៤)
  7. មហា​ព្រះ​រាជា​ទាំង ១០អង្គ​ ក្នុង​ប្រវត្តិ​សាស្រ្តចិន (វគ្គទី៣)
  8. មហា​ព្រះ​រាជា​ទាំង ១០អង្គ​ ក្នុង​ប្រវត្តិ​សាស្រ្តចិន (វគ្គទី២)
  9. មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន (វគ្គទី១)

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1756
2202
4537700