jaukjeybanner

ឆក់យកបេះដូងភ្ញៀវតាំងពីនៅមាត់ទ្វា

លំហ​នៅខាងមុខ​ផ្ទះ​ពិតជា​សំខាន់​ណាស់​ពីព្រោះ​វា​បង្កើតបាន​ភាព​ដិតដាម​អារម្មណ៍​ដំបូង​ក្នុង​ចិត្ត​ភ្ញៀវ កំណត់​ពី​អាកា​រៈ និង ទឹកចិត្ត​ភ្ញៀវ​ចំពោះ​ម្ចាស់ផ្ទះ។

ផ្ទះ​ដែល​រៀបចំ​មាន​របៀប​ពិតជា​ទាក់ទាញ​ភ្ញៀវ​ជាង

ជួ​ស​ជុល​ខាងមុខផ្ទះ​របស់​អ្នក​បន្តិច​ដើម្បី​ទទួលភ្ញៀវ​ពិសេស ឬ ដូរ​ថ្មី

រដូវក្តៅ​ជាមួយ​សីតុណ្ហភាព​ខ្ពស់ ភាព​ក្តៅស្អុះ​ស្អាប់​បូកផ្សំ​និង​ភាពកខ្វក់​របស់​ញើស​ធ្វើឱ្យ​មនុស្ស​យើង​ហាក់​ស្អុះស្អាប់ ធុញទ្រាន់​ពិបាក​ទ្រាំ។ ចំណាប់អារម្មណ៍​ដំបូង​ពេល​ភ្ញៀវ​មកលេង​ផ្ទះ​អ្នក​ក្នុង​បណ្តា​ថ្ងៃ​រដូវ​នេះ​គឺ​មិនដឹងថា​ក្នុងផ្ទះ​អ្នក​ត្រជាក់​ស្រេ​ប ឬ ក្តៅ​ដូច​ឡ​នោះទេ បើ​គ្រាន់តែ​សំឡឹង​ទិដ្ឋភាព​ជុំវិញ​ផ្ទះ​ហើយ​សុខ​ស្រួល​អារម្មណ៍ តួយ៉ាង​រុក្ខជាតិ​បៃតង​ស្រងាត់ របស់របរ​មាន​សណ្តា​ប់​ធ្នាប់ នោះ​ភ្ញៀវ​ចង់តែ​អង្គុយ​មួយស្របក់​ហើយ​មាន​អារម្មណ៍​សុខ​ស្រួល ដូច្នេះ​ការជជែក​ពិភាក្សា រវាង​ភ្ញៀវ និង ម្ចាស់ផ្ទះ​ពិតជា​ស្និទ្ធស្នាល​កក់ក្តៅ​ជាក់​ជាពុំខាន។

ការរៀបចំ​ផ្នែក​ខាងមុខ​នឹងមិន​អស់​លុយ​និង​ពេលវេលា​ប៉ុន្មាន​ទេ តែ​វាទ​ទួល​បានការ​សម្លឹង​ដោយ​សមានចិត្ត​ពី​អ្នកដទៃ។ ដំបូង​គឺ​ស្ថិត​លើ​ការ​មាន​របៀបរៀបរយ និង ស្អាតបាត ការ​លាបថ្នាំ​ពណ៌​ត្រូវមាន​សោភ័ណភាព​និង​គត់មត់។ ក្នុង​រដូវក្តៅ​ត្រូវ​ប្រើ​ពណ៌​ខៀវ ពីព្រោះ​ភាព​ត្រជាក់​របស់​វា​ហើយ​ត្រូវ​ផ្សំ​និង​ពណ៌ ស ដើម្បី​បំផុស​ឱ្យមាន​ភាព​អណ្តែតអណ្តូង ស្អាត​រួសរាយ​និង​មាន​សមានចិត្ត​ចំពោះ​ភ្ញៀវ​វិញ។

ចំពោះ​កម្រាល​ជូត​ជើង

កម្រាល​ជូត​ជើង​ដែល​ចាស់​ពេក​ហើយ​កាលពី​និ​ទាឃ​រដូវ​អាចធ្វើឱ្យ​ថ្មី​វិញ​ដោយ​ការ​លាបថ្នាំ​ពណ៌​ខៀវ​ធ្វើ​ស៊ុំ។ ដាក់​កម្រាល​ចាស់​នេះ​លើ​បន្ទះ​ក្រដាសកាតុង​ហើយ​លាប​គែប​វា​ប្រមាណ 10Cm ជុំវិញ។ ការ​លាប​ពណ៌​ខៀវ​បង្កើតបាន​ភាព​ត្រជាក់​ឱ្យ​លំហ​មុខផ្ទះ។

ចំពោះ​បណ្តា​ថូផ្កា

លា​ពណ៌​ស ឱ្យ​ពពួក​ថូផ្កា​ទាំងអស់​នៅក្រៅ​ទ្វារ។ ពួក​ថូផ្កា​ដាក់​លើ​កៅអី​វែង​សម្រាប់​ទម្រេត​ខ្លួន​មួយភ្លែតៗ ត្រូវ​លាប​ពណ៌ ខៀវ pastel តាមគែមៗហើយ​លាប​ពណ៌​ប្រផេះ​នៅ​តួ​ថូ។ ដាក់​ថូ​អស់នេះ​លើ​កៅអី​ទម្រេត ហើយ​សរសេរ​ឃ្លោងឃ្លា​ស្វាគមន៍​ភ្ញៀវ​នៅលើ​ហ្នឹង។

ចំពោះ​ផ្កា​ត្រូវ​ដាំ

ដើម្បីឱ្យ​ស្របតាម​លំហ​ដែល​គ្រោងទុក និង មនោសញ្ចេតនា​អណ្តែតអណ្តូង​ស្រឡះស្រឡំ អ្នក​គួរប្រើ​ផ្កា​ពណ៌​ស​ពិសេស​គឺ​ផ្កា​ជើងចាប(ឈ្មោះ​វិទ្យាសាស្ត្រ Delphimum ajacis) ឬ ផ្កា​ស្លាប​មេអំបៅ(ឈ្មោះ​វិទ្យាសាស្ត្រ Cosmos) ឬ​ផ្កា Hydrangea macrophy lla...ពណ៌​ដែល​ត្រូវ​គ្នា​និង​លំហ ស ខៀវ គឺ​ពណ៌​ស្វា​ខ្ចី ស្វាយ​របៀប​ផ្កា​ឡា​រ៉ែ​ន​ដឺ ពណ៌​ក្រហម​ស្លេក...ទិដ្ឋភាព​ពោ​ពេញ​ដោយ​ភាពស្ងប់ស្ងាត់​សន្តិភាព។

របស់របរផ្សេងៗទៀត

កៅអី​ទម្រេត​ដាក់​អម​សងខាង ម្ខាង​ថូផ្កា ម្ខាង​ទៀត​មាន​ខ្នើយ​សម្រាប់​ផ្អែក ភ្ងៀ​វ​អាច​អង្គុយ​មួយ​សំទុះ​សម្រាក​ជើង ឬ ពេល​សាយ​ណ្ណ​អ្នក​អាច​អង្គុយ​មើល ទេសភាព​ហើយ​មមៃ​គិតដល់​រឿងរ៉ាវ​ក្នុង​ជីវិត​បច្ចុប្បន្ន។

ផ្នែក​ខាងមុខផ្ទះ​បាន​ប្តូរផ្លាស់​មុខមាត់​ថ្មី ស្អាត សុភាព រួសរាយ កក់ក្តៅ​ចំពោះ​ភ្ញៀវ។ តើ​នៅ​រងចាំ​អ្វី​ទៀត អ្នក​ចាប់ផ្តើម​ជួសជុល​មុខផ្ទះ​អ្នក​ភ្លាម​ទៅ។

ប្រភព EVA VN

ម៉ូតផ្ទះដែលមានសណ្ឋានដូចពពក

ភាពស្រស់ស្អាត​ថ្មី​មួយ​នៃ​ការ​រចនា​ម៉ូត​ផ្ទះ​ឡើង ដែលមាន​សណ្ឋាន​ដូចជា​ពពក​ដូច្នោះ​ដែរ ។ ម៉ូត​ផ្ទះមួយ​នេះ ត្រូវបាន​រចនា​ឡើង​ដោយ McBrideCharles Ryan ដែល​បាន​ខិតខំ​បង្កើត​ម៉ូត​ផ្ទះ​នេះ​ឡើង​ម៉ូត​ផ្ទះ​ទាំងអស់នេះ ពិតជា​សមស្រប​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​នូវ​គំនិត​ច្នៃប្រឌិតថ្មីៗនៃ​ការបង្កើត​សម្ភារៈផ្សេងៗ ។ វា​ត្រូវបាន​បង្កើតឡើង​ដោយ hardwood floor ដែល​ទាំង​ជញ្ជាំង ក៏ដូចជា​សម្ភារៈផ្សេងៗទៀត​ដែល​មាននៅ​ក្នុងផ្ទះ ។ សូមបញ្ជាក់ថា ផ្ទះមួយ​នេះ​មាន​ទីតាំង​ក្នុង​តំបន់ Fitzroy North នៃ​ទីក្រុង Melbourne នៃ​ប្រទេស​អូស្ត្រាលី ។

 

 

 

ភូមិគ្រឹះតម្លៃ ៩៥លានដុល្លា នៅ​ New York

ភូមិគ្រឹះមួយ​នេះ​ គ្រប​ដណ្ដប់​អស់​មួយ​ជាន់​ នៃ​សណ្ឋាគារ​មួយ​ និង​មាន​ទំហំ ៦៥០ម៉ែត្រការេ ជាមួយ​បន្ទប់គេង ​១៧ និងបន្ទប់ទឹក៨។

តាមប្រភព New York Times ភូមិគ្រឹះនៅ​ជាន់​ទី១៨ នៃ​សណ្ឋាគារ Sherry-Netherland ក្នុង​តំបន់ Fifth Avenue ក្រុង​ New York នៃ​សហរដ្ឋអាមេរិក បាន​ធ្វើឱ្យ​ ទីផ្សារជ្រួលច្របល់​ ខណៈ​គេ​ប្រកាស​លក់​វា ៩៦លានដុល្លា។

ម្ចាស់​នៃ​ភូមិគ្រឹះ​នេះ​គឺ​លោក Gilbert Haroche ជានាយក​ក្រុបហ៊ុន​ទេសចរណ៍មួយ។ គាត់​អះអាង​ថា​បាន​ច្នៃ​ភូមិគ្រឹះ ៧ផ្សេងមក​ជាភូម​គ្រឹះ​មួយ​ ទើប​មាន​ផ្ទះ ​ដែល​មាន​បន្ទប់​គេង​ ១៧ដូចសព្វថ្ងៃ។ យោងលើ​តម្លៃ​ខ្ពស់​គប់ពពក ផ្ទះ​មួយ​នេះ​ជាប់​ចូល​បញ្ជី អចលនទ្រព្យថ្លៃ​បំផុតនៅ New York ហើយ។

ផាសុកភាព​របស់​សណ្ឋាគារ​ក៏​ត្រូវ​គេ​បូក​បញ្ចូល​ក្នុង​តម្លៃ​លក់​ដែរ។ ក្នុង​នោះ​មាន​ថែរក្សា អនាម័យ​ប្រចាំ​ថ្ងៃ​ ការរៀបចំ​បន្ទប់ ​និង​សេវាបម្រើ​អតិថិជន​ផ្សេងៗ​ទៀត​របស់​សណ្ឋាគារ ២៤/២៤។

អាន​បន្ត៖ ភូមិគ្រឹះតម្លៃ ៩៥លានដុល្លា នៅ​ New York

លំនៅដ្ឋាន​ក្នុង ខន់​ដូរ​បស់​សេដ្ឋី​ប្រាក់​កោដិ​នៅ​សិង្ហ​បុរី​មាន​កន្លែង​សម្រាប់​ដាក់​ឡាន​ផ្ទាល់ខ្លួន

សិង្ហ​បុរី​ ជា​ប្រទេស​ដែលមាន​សេដ្ឋី​ច្រើនជាងគេ​ នៅ​អាស៊ី​ និង​ជាទី​ដែល​ត្រកូល​អភិជន​ ពិភពលោក​ចូល​ចិ​ត្ដ។ ប៉ុន្ដែ​ទំហំ​ប្រទេស​នេះ​តូច ​ដែល​មិន​គ្រប់​ សម្រាប់​សង់​លំនៅដ្ឋាន​ស្អេក​ស្កៈ​ សូម្បី​សម្រាប់តែ​ពួក​សេដ្ឋី​ក៏ដោយ។

នេះ​ជា​មូលហេតុ​ធ្វើឱ្យ​ខន់​ដូ Hamil ton Scott នៅ​វិថី Ochard បង្ក​ព្យុះភ្លៀង​ក្នុង​ទីផ្សារ​សិង្ហ​បុរី ពិសេស​ក្នុង​ស្រទាប់​អ្នកលេង​រថយន្ដ។ ខន់​ដូរ​ដែលមាន ៥៦ យូ​នី​ត ​សម្រាប់​ស្នាក់នៅ​មួយ​នេះ​មាន​ជណ្ដើរយន្ដ​ខាងក្រៅ​អគារ ដើម្បី​លើក​រថយន្ដ​ឡើងដល់​កន្លែង​ចត​ឯកជន ​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ។ ចំណុច​នេះ​ធ្វើឱ្យ​ម្ចាស់​យូ​នី​ត នីមួយៗអាច​ចត​ឡាន Lamborghini ក្នុង​បន្ទប់​ភ្ញៀវ​របស់​ផ្ទះ​ខ្លួនឯង​តែម្ដង។ តាម​ការ​ឱ្យដឹង​របស់ Daily Mail តម្លៃ​មួយ​យូ​នីតៗក្នុងខន់​ដូ​នេះ​នៅ​ចន្លោះ ៩,៥លានដុល្លារ​ ដល់ ២៤លាន​ដុល្លារ ។

Hamilton Scotts មាន៥៤ យូ​នី​ត​និង​ភូមិគ្រឹះ Penthouse ពីរ ហើយ​សុទ្ធតែ​អាច​លើក​ឡាន​ចូល​ផ្ទះ​បានគ្រប់ៗគ្នា។ ចំណែក Penthouse មាន​ចំណត​ទូលាយ​ពីរដង។

អង្គុយ​ក្នុង​បន្ទប់​ត្រជាក់​ស្រេ​ប ​សម្លឹង​ទៅ កំពូល​រថយន្ដ​នៅ​ខាងក្រៅ​ ក៏​ជាការ​សម្រាក​យក​កម្លាំង​មួយ​ដ៏​ប្រពៃ ​សម្រាប់​អ្នកមាន​ដែល​បាន​ហត់នឿយ​ពេញ​មួយថ្ងៃ។

ផ្ទះបាយ​នៅទីនេះ​ត្រូវបាន​រៀបចំ​ដោយ ក្រុមហ៊ុន​កំពូល​មកពី​អឺរ៉ុប​គឺ Poggenpohl។ ប៉ុន្ដែ​អតិថិជន​អាច​តុបតែង​ទាំងស្រុង​តាម​គំនិត​របស់ខ្លួន​បាន។

អាស្រ័យ​តាម​គ្រឿង​បំពាក់ ​និង​ជាន់​នាំឱ្យ​តម្លៃ​ យូ​នី​ត នីមួយៗខុសគ្នា​ក្នុង​ចន្លោះ ៩,៥លាន​ទៅ ២៤លាន​ដុល្លារ។

គ្រប់​យូ​នី​ត ​សុទ្ធ​តែមាន​រានហាល​ និង​សួនច្បារ​ដ៏​ទូលាយ​ខាងក្រៅ​ផ្ទះ។

ជញ្ជាំង​បន្ទប់​ភ្ញៀវ​បិទបាំង​ដោយ​កញ្ចក់​សុទ្ធ។

ខន់​ដូ​នេះ​ជា​ក្ដី​ស្រមៃ​របស់​ពិភព​អ្នកមាន។

បន្ទប់គេងរបស់ម្ចាស់ភូមិគ្រឹះ។

បន្ទប់​ងូតទឹក​ទំនើប​ កម្រិត​សណ្ឋាគារ​ផ្កាយ៥។

ក្នុងខន់​ដូ​មាន​អាង​ហែល​ទឹក​រួមមួយ ​និង​បន្ទប់​ងូតទឹក​ក្ដៅ​ដោយឡែក។

សាល​ហាត់ប្រាណ​រួមមាន​ឧបករណ៍​គ្រប់យ៉ាង។

ជញ្ជាំង​អគារ​ខន់​ដូ មើល​ពី​ក្រៅ។

ប្រភព Business Insider

 

ស្រវាំងភ្នែក​ដោយ​មើល​ភូមិគ្រឹះ​ថ្លៃ​បំផុត​លើ​ពសុធា

ភូមិគ្រឹះ​ពិសេស​ មានតម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​នេះ ​ស្ថិតនៅ​ក្រុង​មុំ​បៃ​ប្រទេស​ឥ​ណ្ឌ។ ភូមិគ្រឹះ Antilla ហាក់​ផ្ចាញ់ផ្ចាល​របស់​គ្រប់យ៉ាង ​ដែល​អ្នក​ឯទៀត​រំពឹងទុក ហើយ​គេ​អាច​ហៅ​វា​ជា​ភូមិគ្រឹះ ឬក៏​ជា​សមិទ្ធិផល​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​សម័យ​ទំនើប។

ភូមិគ្រឹះ​កម្ពស់ ២៧ជាន់​នេះ​មាន ៦ជាន់​សម្រាប់​ចត​យានយន្ដ និង​មួយ​ជាន់​ជាម​ន្ទីរ​ព្យ​បាល​ថែទាំ​សុខភាព មាន​បច្ចេកទេស Jacuzzi បន្ទប់​ហាត់ប្រាណ បន្ទប់​ត្រជាក់។ មាន​មួយ​ជាន់​នោះ​ទុក​សម្រាប់​សិក្សា​ស្រាវជ្រាវ ​និង​ថែរក្សា​សំណង់ ហើយពីរ​បី​ជាន់​ទៀត​ គ្រាន់​តែមាន​បន្ទប់​គេង​និង​បន្ទប់ទឹក ចំណែក​សួន​រុក្ខជាតិ​បៃតង​ ត្រូវគេ​សង់​ដោយ​ព្យួរ​លើ​ជាន់​ទាំង ៤​ ខាងលើ​បំផុត។

អាន​បន្ត៖ ស្រវាំងភ្នែក​ដោយ​មើល​ភូមិគ្រឹះ​ថ្លៃ​បំផុត​លើ​ពសុធា

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1837
2594
4647672