jaukjeybanner

គេហដ្ឋាន​ ដែលមាន​រានហាល​ ពេញ​ដោយ​ពន្លឺ​ថ្ងៃ

គេហដ្ឋាន​ស្រស់ស្អាត ​និង​រានហាល​គួរឱ្យ​ស្រឡាញ់​មួយ​នេះ ត្រូវបាន​គេ​តុបតែង​យ៉ាង​សាម​ញ្ញ និង​ស្រឡះស្រឡំ​ដោយ​ឱ្យ​អត្ថិភាព​លើ​ពន្លឺ​ធម្មជាតិ។

រានហាល​ត្រូវបាន​លំអ​ដោយ​ថូផ្កា​ស្រស់​ឆើត​ចម្រុះ​ពណ៌។

អាន​បន្ត៖ គេហដ្ឋាន​ ដែលមាន​រានហាល​ ពេញ​ដោយ​ពន្លឺ​ថ្ងៃ

សួនបន្លែស្រស់ស្អាតក្នុងផ្ទះថ្មី

ខណៈដែល​មនុស្ស​កាន់តែ​ច្រើន ​ផ្ទះ​កាន់​តែ​ចង្អៀង​នោះ បើសិនជា​ផ្ទះយើង​ទី​ធ្លាតួច​មួយ​ប៉ុណ្ណោះ ក៏យើង​អាច​បង្កើត​បាន​ជា​សួន​បន្លែ​ខៀវ​ស្រងាត់​ដ៏​គួរឱ្យ​ទាក់​ភ្នែក​មួយ​ជាមួយ​បទពិសោធន៍ដូចតទៅៈ

ជំនួសឱ្យ​ការ​ដាំ​រុក្ខជាតិ​ហូប​ផ្លែ​ យើង​អាច​ប្រើ​ទីធ្លាតូច​នោះ​សម្រាប់​ដាំ​ជីរ​គ្រប់​មុខ​និង​បន្លែ​ ល្មម​សម្រាប់​ប្រើ​គ្រប់​ក្នុង​គ្រួសារ។ ថូដាំ​បន្លែ​មិន​ត្រឹម​តែ​សម្រាប់​ហូប​ប៉ុណ្ណោះទេ តែ​វា​ជួយ​ឱ្យ​លំហខាង​ក្រៅ​ផ្ទះ​យើង​ទៅ​ជា​ពិសេស​ខុស​គេ​និង​គួរ​ឱ្យ​គយ​គន់​ថែម​ទៀត។

សន្សំសំចៃលំហ

អាន​បន្ត៖ សួនបន្លែស្រស់ស្អាតក្នុងផ្ទះថ្មី

ការសង់ផ្ទះតាមបែបសម័យទំនើប

ផ្ទះមានច្រើនបែបច្រើនសណ្ឋានតាមការនិយមសាងសង់របស់ មនុស្សម្នាក់ៗ និងទៅ​តាមតំបន់ដែលខ្លួន​រស់នៅ។ មានផ្ទះ​​ដូច​​​​​ជាមានធនធានដ៏ធំនៅក្នុងដៃ តែបើផ្ទះសាងសង់ខ្វះបច្ចេកទេសវិញ តើសំណង់ផ្ទះ មួយ​នោះនឹង​ទៅ​ជា​យ៉ាង​ណា? ដើម្បី​​​​ឲ្យផ្ទះមានផាសុខភាពដល់អ្នករស់នៅ ក៏អ្នកដែលមានបំណងចង់ សាងសង់ផ្ទះ​​ត្រូវ​គិតអំពី​បញ្ហា​ជា​ច្រើន​ដូចជា ការ​​គូសប្លង់ ការរចនាម៉ូតផ្ទះ ស្ថានភាពដីការបុកគ្រឺះ​និង ររៀបចំតបណ្តាញ ទឹក ភ្លើង​ឲ្យ​បាន​ល្អិត​ល្អន់ ដើម្បីចៀស​វាង​ការ​​វាយ​​កម្ទេចចោល ហើយសាងសង់សារជាថ្មី។

ការសង់ផ្ទះតាមបែបសម័យទំនើបជាអ្វី?

អាន​បន្ត៖ ការសង់ផ្ទះតាមបែបសម័យទំនើប

គ្រែគេង ស័ក្តិសមនឹងបន្ទប់

ផាសុ​​កភាព​ពិតជាអាស្រ័យជាមួយ នឹងការរៀបចំតុបតែងប្រើប្រាស់សម្ភារៈផ្សេងៗដែល ប្រកបដោយអនាម័យ និង​មាន​ផាសុភាព។ ក្នុង​នោះការជ្រើសរើស សម្ភារៈក្នុងបន្ទប់គេង គឺពិតជាចាំបាច់ណាស់ សម្រាប់ការទទួល ទាន​ដំណេកដូចជា​ ការ​ជ្រើសរើសឈុតគ្រែគេង ដែលរួមមានពូក  កម្រាលពូក ស្រោមខ្នើយ និងភួយជាដើម។ សម្ភារៈ​ទាំង​នេះ​សុទ្ធសឹង​តែ​អាច​​ផ្តល់​ជា​បញ្ហាចោទ ចំពោះបញ្ហាសុខភាព ប្រសិនបើមានការជ្រើសរើសមិនបានត្រឹមត្រូវ ។  

ជ្រើសរើសគ្រែគេង ឲ្យស័ក្តសមនិងបន្ទប់

ជាចាំបាច់ណាស់ដែលលោក លោកស្រីគួរព្យាយាមក្នុងការជ្រើសរើសជាមួយគ្រែគេង ពី​ព្រោះ​គ្រែគេង គឺជា សម្ភារៈសំខាន់​បំផុត​​សម្រាប់​ទ្រទម្ងន់រូបរាងកាយ​ របស់លោក​អ្នកជា​រៀងរាល់​ថ្ងៃ បន្ទាប់ពីបំពេញកិច្ចការងារផ្សេងៗរួចរាល់។ ការជ្រើសរើស​គ្រែ​គេង គឺត្រូវ​តែ​​តម្រូវជ្រើសរើស​ទៅ​តាម​ទំហំរបស់បន្ទាប់គេងដូចជា៖

អាន​បន្ត៖ គ្រែគេង ស័ក្តិសមនឹងបន្ទប់

ពណ៌ធម្មជាតិបង្កើនបរិយាកាសបន្ទាប់ទទួលភ្ញៀវ

 

ពណ៍ដើរតួនាទីដ៏សំខាន់មួយក្នុងការរៀបចំតុបតែងផ្នែកខាងក្នុង។ប្រសិនបើម្ចាស់គេហដ្ឋានទាំងអស់មានបំណងចង់បង្កើត បរិយាកាស ដ៏ស្រស់បំព្រង​និង​ភាព​កក់ក្តៅផងនោះ អ្នកគួរតែជ្រើសរើសរួមផ្សំនឹងពណ៍ធម្មជាតិ ជាមួយ​ការរៀបចំ​តុបតែង​ក្នុង​គេហដ្ឋាន។

បន្ទប់ទទួលភ្ញៀវដែលមានលក្ខណៈពីជា​ពណ៌ធម្មជាតិ និងការរៀបចំ ពណ៌ដែលមានការរចនា​តែមួយ នេះមិនធើ្វឲ្យ​មានភាពស្មុគស្មាញ​ក្នុង​​ការ​ជ្រើសរើស​ជាមួយពណ៌ប្រផេះ ពណ៌ត្នោតខ្ចី និងពណ៌ស។ បន្ទប់ក្លាយទៅជាមានភាពកាន់តែមាន​ភាពស្និទស្នាល​និងមាន​ភាព​ស្រស់ស្រាយទ្វេដង។

អាន​បន្ត៖ ពណ៌ធម្មជាតិបង្កើនបរិយាកាសបន្ទាប់ទទួលភ្ញៀវ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
4203
6029
5150558