jaukjeybanner

វិធីធើ្វ អាម៉ុក

អាម៉ុក​ត្រី ​គឺ​ជា​មុខ​ម្ហូប​ដែល​គ្រួសា​រខ្មែរ​យើង​ និយម​ធ្វើ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ ទទួល​ភ្ញៀវ​បន្តិច​បន្តួច ​ឬ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​។

គ្រឿង​ផ្សំ​
ត្រីរ៉ស់​ ឬ​ ត្រី​ឆ្ដោរ ​១​គីឡូ​ក្រាម​
ដូង​ទុំ ​១
ម្ទេស​ប្លោក​ក្រៀម​ ៥​ផ្លែ​
ម្ទេស​ប្លោក​ទុំ​ស្រស់ ​៥ផ្លែ​
គ​ល់ស្លឹក​គ្រៃ ​៥​គល់​
រំដេង​ ល្មៀត​ ១​ចំណិត​ប៉ុន​​មេ​ដៃ​
ខ្ទឹម​ស ​១០​កំពឹស​
ម្សៅ​ស៊ុប​ ១​ភាគ​២​ស្លាប​ព្រា​បាយ
ទឹក​ត្រី​ ១​ស្លាប​ព្រា​បាយ​
សណ្ដែក​ដី ​១០​ក្រាម​
ស៊ុត​ទា ​២​គ្រាប់​
សម្បក​ក្រូច​សើច​ ១​ចំណិត​
ស្លឹក​ចេក​ណាំ​វ៉ា​សម្រាប់​ខ្ចប់​​ ៥​ធាង​
ខ្ជាយ ​១​មើម​
ខ្ទឹម​ក្រហម ​៥​កំពឹស​
កាពិ​ ឬ​[ប្រហុក​]សាច់ ​២​ក្រាម​
ស្ករ​ត្នោត ​១​ស្លាប​ព្រា​បាយ​
អំបិល​ ១​ភាគ​២​ស្លាប​ព្រា​បាយ​
ស្លឹក​ក្រូច​សើច ​១០​សន្លឹក​
ស្លឹក​ញ ​ឬ​ស្លឹក​កន្ទួត​ ១០​ត្រួយ ​ឬ​ច្រើន​ជាង​នេះ​តាម​ចូល​ចិត្ត​។


វិធី​ធ្វើ


ត្រីរ៉ស់ ​ឬ​ត្រី​ឆ្ដោរ ​យក​ស្រ​កា​ចេញ​ឲ្យ​ស្អាត ​កាត់​កន្ទុយ ​ចៀរ​ព្រុយ​ពោះ ​និង​ខ្នង​ចេញ ​ហើយ​កោស​លាង​ទឹក​ឲ្យ​ស្អាត ​កាត់​ក្បាល​ចេញទុក​មួយ​អន្លើ​។ ​ក្បាល​ពុះ​ជា​ពីរ​ឆ្កឹះ​យក​ស្បែក​ក្រអូម​លើ​ចេញ​ លាង​ឲ្យ​ស្អាត​។ បើ​ធំ​ពេក ​អាច​កាត់​ជា​ដុំ​តូច​ៗ​ល្មម​។ ខ្លួន​ត្រី ​សើយ​យក​ឆ្អឹង​ខ្នង​ចេញ​ហាន់​ជា​បន្ទះ​ស្ដើង​ល្មម​។
គល់​ស្លឹក​គ្រៃ​ហាន់​ស្ដើង​ ម្ទេស​ប្លោក​ក្រៀម ​ខ្ទឹម​ស ​ខ្ទឹម​ក្រហម​ រំដេង​ ខ្ជាយ​​ ល្មៀត ​សម្បក​ក្រូច​សើច ​អំបិល​ បុក​បញ្ចូល​គ្នា​ឲ្យ​ម៉ដ្ឋ ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ​ឬ​កា​ពិ​ដាក់​បុក​ជា​មួយ​គ្រឿង​។ សណ្ដែក​ដី​លីង​បុក​ឲ្យ​ល្អិត​។
ស្លឹក​ក្រូច​សើច​ ហូត​ទ្រនុង​ចោល ​លាង​ទឹក​ឲ្យ​ស្អាត ​ហាន់​ជា​សរសៃ​ល្អិត​ៗ​។
ដូង​ទុំ ​កោស​ពូត​យក​ខ្ទិះ​ដើម​ទុក​ដោយ​ឡែក ​និង​ទឹក​ខ្ទិះ​ទី​២ ​ទុក​ដោយ​ឡែក​។
យក​ខ្ទិះ​ដូង​ទី​១​ ពាក់​កណ្ដាល​បង់​អំបិល​បន្តិ​ច(កុំ​ឲ្យ​ប្រៃ​)។
ដាក់​សាច់​ត្រី​គ្រឿង ​សណ្ដែក​ដី ​កាពិ ​ឬ​ប្រហុក ​ពង​ទា ​ទឹក​ខ្ទិះ​ទី​មួយ​ដែល​នៅ​សល់ ​ទឹក​ត្រី ​ស្ករ ​ម្សៅ​ស៊ុប ​លាយ​ច្រ​បល់​ចូល​គ្នា​កូរ​ឲ្យ​សព្វ ​ចាក់​ទឹក​ខ្ទិះ​ទី​២​ចូល(​ប្រយ័ត្ន​កុំ​ឲ្យ​រាវ​ពេក​) បន្ត​កូរ​ឲ្យ​ទាល់​តែ​ឡើង​ខាប់​ប្រហែល​៣០​នាទី ​ទុក​មួយ​អន្លើ​សិន​។
ស្លឹក​ញ ​កាត់​ទ្រនុង​ចេញ ​ឬ​ស្លឹក​កន្ទួត​លាង​ទឹក​ឲ្យ​ស្អាត ​ដាក់​ទ្រាប់​បាត​កន្ទោង​ច្រើន ​ឬ​តិច​តាម​ចំណូល​ចិត្ត​។ ដួស​ត្រី​ដែល​កូរ​គ្រឿង ​រួច​ដាក់​ក្នុង​កន្ទោង(​ឲ្យ​ស្មើ​សាច់​ស្មើ​គ្រឿង)​ ដួស​ទឹក​ខ្ទិះ​ដើម​ចាក់​ពី​លើ​បន្តិច ​រោយ​ស្លឹក​ក្រូច​សើច​ដាក់​ចំហុយ​ឲ្យ​ឆ្អិន​(១៥ ​ឬ​២០​នាទី ​តាម​ទំហំ​តូច​ឬ​ធំ)​។
របៀប​ធ្វើ​កន្ទោង​
ស្លឹក​ចេក​ហែក​កាត់​រាង​ការេ(​០,១៧ម៉ែត ​X ០,១៧​ម៉ែត​) ដាក់​ត្រួត​គ្នា​ពីរ​ជាន់(​ផ្កាប់​មួយ ​ផ្ងារ​មួយ​) ចាប់​ចំ​ពាក់​កណ្ដាល​នៃ​ជ្រុង​នី​មួយ​ៗ ​កួច ​ខ្ទាស់ ​លៃ​មើល​ឲ្យ​បាត​កន្ទោង​ស្មើ​ល្អ​។ ចៀរ​មាត់​កន្ទោង​ឲ្យ​ស្អាត​តាម​ចំណូល​ចិត្ត​៕

 

តៅហ៊ូឆាទឹកប៉េងប៉ោះសាច់ជ្រូកម៉ដ្ឋបែបចិន

ភ្នំពេញ : តៅហ៊ូ​គឺជា​អាហារ​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​ ទទួលទាន។ ការ​ស្រាវជ្រាវ​ផ្នែក​ទំនោរ​ទទួលទាន​អាហារ​របស់​ចិន​បាន​ឲ្យ​ដឹង​ថា សូម្បី​តែ​មនុស្ស​ដែល​ពិបាក​ផ្គាប់ចិត្ត​មួយ​ចំនួន ក៏​មិន​សាញ​នឹង​បរិភោគ​តៅហ៊ូ​ដែរ។

ផលិតផល​ពី​សណ្ដែក តៅហ៊ូ​ដែល​មាន​រូបរាង​ពណ៌​សក្បុស និង​មាន​សភាព​ទន់​ងាយ​ក្នុង​ការ​ទំពា​លេប​នោះ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​សុខភាព​មួយ​ប្រភេទ​ផង​ដែរ។

ក្រៅពី​ ទទួល​បាន​ការ​ពេញនិយម​ពី​មនុស្ស​ចាស់ តៅហ៊ូ​ក៏​សមស្រប​សម្រាប់​កុមារ​ទទួលទាន​ដោយសារ​តែ​វា​មាន​គុណប្រយោជន៍​ ស្រដៀង​នឹង​ការ​បរិភោគ​ទឹកសណ្ដែក​ដែរ។

ក្រៅពី​ការ​យក​ទៅ​ចៀន ឬ​ក៏​ចម្អិន​ជា​ស៊ុប​នោះ តៅហ៊ូ​ដែល​មាន​ភាព​ទន់​អន្ធិលៗ​ក៏​អាច​យក ទៅ​ឆាញ៉ាំ​បាន​ផង​ដែរ។ ដូចជា​ក្នុង​រូបភាព​នេះ​គឺជា​មុខម្ហូប​តៅហ៊ូ​ឆា​ទឹក​ប៉េងប៉ោះ​ជាមួយ​សាច់​ ជ្រូក​ចិញ្ច្រាំ។

មុខម្ហូប​នេះ​មិន​ពិបាក​ចម្អិន​ទេ ដោយ​វា​ត្រូវ​ការ​គ្រឿងផ្សំ​មិន​ច្រើន​មុខ​ប៉ុន្មាន​ឡើយ​ ក្រៅពី តៅហ៊ូ ទឹក​ប៉េងប៉ោះ សាច់​ជ្រូក​ចិញ្ច្រាំ ខ្ទឹមស ជីរវ៉ាន់ស៊ុយ ប្រេងឆា និង​គ្រឿងផ្សំ​រសជាតិ​ចម្បង​ដូចជា អំបិល ស្ករស ទឹក​ស៊ីអ៊ីវ និង​ម្សៅស៊ុប។

វិធី ​ចម្អិន​គឺ​ដំបូង​ត្រូវ​យក​សាច់​ជ្រូក​ចិញ្ច្រាំ​ទៅ​ឆា​ជាមួយ​ខ្ទឹមស និង​ប្រេងឆា​ឲ្យ​ឆ្អិន រួច​សឹម​ដាក់​គ្រឿង​ផ្សំ​រសជាតិ​ចូល ​រួម​មាន អំបិល ស្ករស ទឹក​ស៊ីអ៊ីវ និង​ម្សៅស៊ុប​បន្តិច​ចូល។ បន្ទាប់​មក​ចាប់ផ្ដើម​កាត់​តៅហ៊ូ នឹង​ចាក់​ទឹក​ប៉េងប៉ោះ ​ហើយ​ប្រើ​វែក​កូរ​ថ្មមៗ​កុំ​ឲ្យ​បែក​តៅហ៊ូ។ ដួស​ឆា​ដាក់ចាន​ហើយ​រោយ​ជីរវ៉ាន់ស៊ុយ​នោះ​ជា​ការ​ស្រេច៕

ជើងមាន់ឆាហឹរពិសេស

ដោយ​មាន​ពណ៌​រលើប​រលោង​ រស់​ជាតិ​ឆ្ងាញ់​និង​ហឹរ​បន្ដិច​ ម្ហូប​ជើង​មាន់​ឆា​នេះ​នឹង​ជួយ​ឱ្យ​អាហារ​ក្នុង​រដូវ​ភ្លៀង​ ធ្លាក់​កាន់​តែ​មាន​ រស​ជាតិ ​ឆ្ងាញ់​ថែម​ទៀត​។

ត្រៀម​គ្រឿង​ផ្សំ:​
ជើង​មាន់​, ស្លឹក​ខ្ទឹម​, ទឹក​សា​អ៊ីវ​, ខ្ទឹម, ខ្ញី​, ម្ទេស,​ cinnamon , ល្ង​លីង​, ស្ករ,អំបិល​។
វិធី​ធ្វើ:​

- ជើង​មាន់​យក​ទៅ​លាង​ស្អាត​ ចាក់​ទឹក​ខ្មេះ​និង​អំ​បិល​បន្ដិច​រួច​ច្រ​បាច់​ឱ្យ​ចូល​ជាតិ​។
- ម្ទេស​(ច្រើន​គ្រាប់​) ខ្ទឹម​ និង​ខ្ញី ​ត្រូវ​ចិញ្ច្រាំ​មឱ្យ​ម៉ត់​។ Cinnamon ដំ​ឱ្យ​សំ​ប៉ែត។​ ស្លឹក​ខ្ទឹម​ហាន់​តូច​ៗ​។
- ដាក់​ជើង​មាន់​ចូល​ក្នុង​ឆ្នាំ ​ស្រោ​សប្រហែល​៧​នាទី ​រួច​ដួស​ចេញ ​ស្រោច​ទឹក​ត្រជាក់ ​ទុក​ឱ្យ​ស្ងួត​ទឹក​។
- ឆា​ខ្ទឹម​ជា​មួយ​ម្ទេស​ ល្ង​ និង ​cinnamon ឱ្យ​ឡើង​ឈ្ងុយ​ដោយ​ប្រើ​ប្រេង​ឆា​បន្ដិច ​ក្រោយ​មក​ដាក់​ជើង​មាន់​ចូល​ឆា​ជា​មួយ​គ្នា​។​
- ប្រើ​ស្រា​ ស ​រួម​ជា​មួយ​ទឹក​ស៊ី​អ៊ីវ​បន្ដិច​ចាក់​ចូល​ពី​លើ ​រួច​បង់​សាប​ប្រៃ​ឱ្យ​ត្រូវ​មាត់​។ បន្ទាប់​មក​បន្ថយ​ភ្លើង​និង​ឆា​ប្រ​មាណ​ជា​២០​នាទី ​ពេល​ឃើញ​រីង​ទឹក​ត្រូវ​ចាក់​ទឹក​ចូល​កុំ​ឱ្យ​រីង។​
- ចុង​ក្រោយ​ បង់​ល្ង​និង​ស្លឹក​ខ្ទឹម​ពី​លើ​។
ម្ហូប​នេះ ​មាន​រសជាតិ​ឆ្ងាញ់​បំផុត​គឺ​ហូប​នៅ​ពេល​វា​នៅ​ក្ដៅ​៕


 

វិធីចម្អិនបង្អែមផ្លែស្ពឺស្រូបខ្ទិះដូងដែលផ្អែមឆ្ងាញ់ជាប់ចិត្តតែម្ដង

ភ្នំពេញ : ផ្លែ​ស្ពឺ​ដែល​មាន​រសជាតិ​ជូរ ផ្អែម និង​ត្រូវ​បាន​គេ​និយម​ទទួលទាន​ស្រស់​នោះ កម្រ​ត្រូវ​បាន​គេ​ចម្អិន​ជា​អាហារ​ណាស់។ ថ្ងៃ​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​នឹង​លើក​យក​នូវ​វិធី​ធ្វើ​បង្អែម​ដោយ​ប្រើ​ផ្លែ​ ស្ពឺ ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដោយ​គ្រាន់​តែ​ចំណាយ​ពេល​២០​នាទី។

អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺ ផ្លែ​ស្ពឺ​១​ផ្លែ ទឹកក្រូច​ថ្លុង​ ឬ​ក្រូច​ពោធិសាត់​១​ពែង ផ្លែ​ស្វាយ​ទុំ​១​ផ្លែ ទឹក​ឃ្មុំ ឬ​ទឹក​ស្ករ​ត្នោត​កន្លះ​កូន​ពែង ខ្ទិះ​ដូង​ គ្រាប់​ផ្លែ​ទទឹម ផ្លែ​ស្ត្រប៊ឺរី ឬ​ផ្លែ​ឈឺរី​ក៏​បាន។

ដំណាក់កាល​ដំបូង​ត្រូវ​លាង​ផ្លែឈើ ​គ្រប់​មុខ​ឲ្យ​ស្អាត។ ផ្លែ​ស្ពឺ​ត្រូវ​ហាន់​ជា​ចំណិត​ស្ដើង​ៗ​ឲ្យ​ចេញ​ជា​រាង​ផ្កាយ រួច​យក​ទៅ​ដាក់​ក្នុង​ខ្ទះ​លើ​ភ្លើង មុន​នឹង​ចាក់​ទឹកក្រូច ឬ​ទឹកក្រូច​ថ្លុង​ចូល។

អ្នក​អាច​ប្រើ​វែក​ធ្វើ​ពី​ឈើ​មក​កូរ​តិចៗ រហូត​ដល់​វា​ពុះ​សឹម​បន្ថយ​ភ្លើង​ឲ្យ​នៅ​ក្ដៅ​តិចៗ​ដើម្បី​រម្ងាស់​វា​ឲ្យ​ បាន​១០​នាទី ដើម្បី​ឲ្យ​ចំណិត​ផ្លែ​ស្ពឺ​ឡើង​ទន់​ល្មម​។

ចំពោះ​ស្វាយ​ទុំ អ្នក​ត្រូវ​ប្រើ​ម៉ាស៊ីន​ទឹក​ក្រឡុក​កិន​វា​ឲ្យ​ក្លាយ​ជា​ល្បាយ​ខាប់​រួច​ទុក​មួយ​អន្លើ​សិន។

អ្នក​អាច​ចាប់ផ្ដើម​ហាន់​ផ្លែ​ស្ត្រប៊ឺរី ឬ​ឈឺរី​ជា​ចំណិត​តូច​ល្មម។ អ្នក​ក៏​អាច​ប្រើ​គ្រាប់​ផ្លែ​ទទឹម​មក​ជំនួស​ផ្លែឈើ​បរទេស​ទាំង​ពីរ​មុខ​នេះ ​ក៏​បាន។

ពេល​នេះ​ផ្លែ​ស្ពឺ​នៅ​លើ​ខ្ទះ​ទំនង​ជា​ឆ្អិន​ល្មម​ហើយ ដែល​អ្នក​អាច​បន្ថែម​ទឹក​ស្ករត្នោត ឬ​ទឹកឃ្មុំ​ចូល​ រួច​កូរ​វា​ឲ្យ​រលាយ​ចូល​ជាតិ​ស្មើ​សាច់ សឹម​បិត​ភ្លើង​ចង្ក្រាន។ បន្ទាប់​មក​ទៀត​បន្ថែម​ទឹក​ស្វាយ​ទុំ​ដែល​ក្រឡុក​រួច​ចូល រួច​ភ្លក្ស​តាម​ចំណូល​ចិត្ត។ ប្រសិន​បើ​វា​ផ្អែម​ពេក អ្នក​អាច​បន្ថែម​ទឹកក្រូច​រសជាតិ​ជូរ​បន្តិច​ដើម្បី​បន្ថយ​ជាតិ​ផ្អែម​នោះ។

នៅពេល​ដែល​រួច​រាល់​ហើយ អ្នក​អាច​ដាក់​ចំណិត​ផ្លែ​ស្ត្រប៊ឺរី​ ឬ​ឈឺរី​ស្រស់​ចូល មុន​នឹង​ស្រូប​ទឹក​ខ្ទិះ​ខាប់​ពី​លើ។អ្នក​ក៏​អាច​រោយ​គ្រាប់​ផ្លែ​ទទឹម​ជំនួស​ផង​ដែរ។ ប្រសិន​បើ​ចង់​ឲ្យ​បង្អែម​ផ្លែ​ស្ពឺ​

វិធីចំអិន បង្គារ​បំពង​ផ្អែម​ហិល

       ​គ្រឿងផ្សំ​

១. បង្គា​ស្រស់ លាង​បកសំបក​ចេញ​អោយ​ស្អាត​
២. ម្សៅ​បំពង​ស្រួយ ពង​ទា​
៣. ទឹកត្រី​កោះកុង ស្ករស អំបិល ប្រេងសណ្តែក មើម​ខ្ទឹម​
៤. សាលាដ៍ លាង​ទឹក​អោយ​ស្អាត រៀប​ដាក់​ចាន​


​វិធី​ធ្វើ​


១. លាយ​ម្សៅ​បំពង​ជាមួយ​ពង​ទា និង​ទឹក​អោយ​ខាប់​ល្មម រួច​យក​បង្គា​ស្រស់​ដាក់ចូល​ចាន​ម្សៅ​បំពង ដែល​លាយ​រួច​។ ដាំ​ប្រេង​អោយ​ក្តៅ រួច​ដាក់​បង្គា​បំពង​អោយ​ស្រួយ ទុក​សិន​។​
២. ខ្ទះ​ដាក់​បំពង​មើម​ខ្ទឹម​អោយ​ឈ្ងុយ​ចាក់​ទឹកត្រី​កោះកុង​ចូល តែ​កុំ​ច្រើនពេក​ព្រោះ​អាច​ហិល​ខ្លាំង បង់​ស្ករស អំបិល​បន្តិច ភ្លក់​អោយ​ល្មម​ផ្អែម​ហិល​តាម​ចំណូលចិត្ត ចាក់​បង្គា​បំពង​ចូល ត្រលប់​ចុះ​ត្រលប់​ឡើង​រួច​ដួស​ដាក់​ចាន​សាលាដ៍​ជាការ​ស្រេច​។​
​ម្ហូប​នេះ​ងាយស្រួល​ធ្វើ​ហើយ​ចំណាយពេល​លឿន​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
40
1054
5220223