jaukjeybanner

ល្មុត​ញាត់​អម្ពិលទុំ​ ចំណី​ប្រចាំ​ខេត្ត​​កំពង់ចាម​មាន​រសជាតិ​ជូរ​អែម​ឆ្ងាញ់

ផ្លែ​ល្មុត​ថ្ម​ត្រូវ​បាន​គេ​ឆ្កៀល​សាច់​ចេញ​ហើយ​ញាត់​អម្ពិល​ទុំចូល​។

ភ្នំពេញ: កុំ​ថា​ឡើយ​ធ្លាប់​ទទួលទាន សូម្បី​តែ​ឈ្មោះ​ក៏​ទំនង​ជា​​មិនមាន​មនុស្ស​ច្រើន​ឡើយ​ធ្លាប់​បាន​ឮ​ចំណី​ «ល្មុត​ញាត់​អម្ពិលទុំ​» នោះ។ ចំណី​ដែល​មានរសជាតិ​ជូរ​ឯម​នេះ​សឹង​តែ​មិនមាន​លក់នៅ​តាម​ផ្សារ​ឡើយ។

ល្មុត​ញាត់​អម្ពិលទុំ​ជា​ចំណី​ប្រចាំ​អ្នក​ខេត្ត​កំពង់ចាម ដែល​គេ​និយម​ធ្វើ​នៅ​រដូវ​ល្មុតថ្ម​មាន​ផ្លែ។

អ្នកស្រី បាក់ ផាន់​នី ជា​អ្នក​រស់នៅ​ខេត្តជាប់​ទន្លេមេ​គង្គ​មួយនេះ​បាន​និយាយថា៖ «ល្មុត​ញាត់​អម្ពិល​ទុំ​គឺជា​ចំណី​ប្រចាំ​ខេត្ត​កំពង់​ចាម​តែម្តង ហើយ​បច្ចុប្បន្ន​នេះ​គឺ​មិនដែល​ឃើញ​គេ​​ធ្វើ​លក់​នោះទេ ភាគច្រើន​គឺ​ធ្វើ​ទុក​ហូប​នៅផ្ទះ​តែប៉ុណ្ណោះ»។

យោង​តាម​បទ​ពិសោធ​របស់​អ្នក​ស្រី ផាន់នី ​ល្មុត​ញាត់​អម្ពិល​​ទុំ​គឺ​មិន​ពិបាក​ក្នុង​ការធ្វើ​វា​នោះទេ តែ​យើង​ត្រូវរើស​យក​ល្មុត​ដែល​ល្អ និង​ចាស់​ល្មម ចំពោះ​​ល្មុត​ទុំ​ គឺ​មិនអាច​ធ្វើ​បានទេ ដោយសារតែ​វា​ទន់ជ្រាយ​ពេក។

អ្នកស្រីបាន​រៀបរាប់​ពី​វិធី​ធ្វើ​ដូច្នេះ​ថា៖ «យើង​យក​ល្មុត​ចាស់​មក​ឆ្កៀល​យកសា​ច់វា​ចេញ ហើយ​ហា​លវា ២ ទៅ ៣ ម៉ោង បន្ទាប់​មក​​យើង​យក​អម្ពិលទុំ​មក​ច្របល់​លាយ​​ជាមួយ​សាច់​​ល្មុត​ដែល​យើង​​ ឆ្កៀលចេញ ដោយ​បន្ថែមស្ករ​ត្នោត និង​អំបិល​បន្តិច​​ឲ្យ​វា​ផ្អែម​មុត។ រួចហើយ​ញាត់​សាច់​អម្ពិល​ លាយ​ល្មុត​​នោះ​ចូល​​ផ្លែ​ល្មុត​ដែល​ហាល​រួច​ បន្ទាប់​មកទៀត យក​វា​ទៅ​ហាលថ្ងៃ ២ ទៅ ៣ ថ្ងៃ​ដើម្បី​ឲ្យ​វា​ចូល​ជាតិ​​ល្អ ហើយ​មិន​ចត់»។

អ្នកស្រី​បញ្ជាក់ថា យើង​អាច​ញ៉ាំ​ល្មុត​ញាត់​អម្ពិល​នេះ​បាន​ភ្លាមៗ​ ឬទុក​វា​ក្លាស្សេ​​បាន​ពីរបី​ថ្ងៃ​ដែរ៕

ស៊ុបគោ​ឆ្នាំង​ដី ២ ម៉ឺន​រៀល​ពី​ហាង​ ហ្រ្វេស​ មេនញ៉ូ

ភ្នំពេញ: ស៊ុបគោ​ឆ្នាំង​ដី​ជា​អាហារ​ដែល​ជាយូរ​ណាស់​ មកហើយ​ប្រជាជន​ខ្មែរ​និយម​ទទួលទាន​​ដើម្បី​ប៉ូវ​កម្លាំង ជា​ពិសេស​ពេល​មាន​អាការ​ផ្ដាសាយ ឬ​ហេវហត់​ជាដើម។

នៅ​អាហារដ្ឋាន​ ហ្រេ្វស មេនញ៉ូ ក្រៅពី​ល្បី​ខ្យង​ចិញ្ច្រាំ​អាំង​មីសួរ និង​បុក​សណ្ដែកប្រហុក ក៏​មាន​លក់​ស៊ុប​គោ​ជាមួយ​ឈុត​បន្លែ​សាច់ ដែល​មាន​តម្លៃ​ត្រឹម​តែ ២ ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​​អាច​ញ៉ាំ​បាន​គ្នា​ចំនួន​ពីរ​នាក់។

គ្រឿង​​ផ្សំសម្រាប់ចម្អិន​មាន ឆ្អឹងគោ សរសៃ​គោ រំដេង ខ្ទឹមក្រហម ឆៃថាវ បន្លែ​ខៀវ អំបិ​ល និង​ម្សៅស៊ុប។

បន្លែ​ និង​សាច់​សម្រាប់​ដាក់​ក្នុង​ស៊ុប​ពេលទទួល​ទានមាន ត្រកួន ស្ពៃ​តឿ ម្អម ស្ពៃបូកគោ ផ្សិត​ម្ជុល ផ្សិតស មីសួ ពោត​បារាំង ពង​មាន់ ពពុះ​សណ្ដែក​​បំពង ប្រហិត​សាច់​គោ បង្គា ស្រស់​បក​សម្បក ប្រហិត​ត្រី ប្រហិត​ជ្រុង និង​សាច់​គោ។

ចំពោះវិធី​ចម្អិនទឹកស៊ុបគោ​គឺមុន​​ដំបូង​ត្រូវ​យកឆ្អឹង​គោ និង​សរសៃ​មក​លាង​ទឹក​ឲ្យ​ស្អាត រួច​​ដាំ​ទឹក​ស្រុស​វា​ចោល​ ដើម្បីកាត់​បន្ថយ​ក្លិនឆ្អាបគោ​។

បន្ទាប់​មក​យក​ឆ្អឹង​​គោ និង​សរសៃ​មករម្ងាស់​ចំនួន ​២ ថ្ងៃ​ ដោ​យ​ប្រើ​​កម្ដៅ​ភ្លើង​ធ្យូង​តិច​បំផុត​ឲ្យ​ផុយ​ល្អ។ ចំណែក​រំដេង និង​ខ្ទឹម​ក្រហម​​ត្រូវ​យកទៅ​ដុត រួច​ដំ​ដាក់​ចូល​ក្នុ​ង​ឆ្នាំង​ស៊ុប។ បន្ទាប់​មកសឹម​ដាក់មើម​ឆៃ​ថាវ និង​​បន្លែ​ខៀវ ដើម្បី​​បន្ថយ​​ខ្លាញ់​គោ រួច​បន្ថែម​​ម្សៅស៊ុប​ ​និង​អំបិលបន្តិច។

រៀ​ប​ចំទឹកស៊ុប​ដាក់​ឆ្នាំងដី រួច​ដុត​​ភ្លើង​ចង្ក្រាន​ដី​ឲ្យ​ពុះល្អ​សឹម​បង់​បន្លែ​​សាច់​តាម​ចំណូល​ ចិត្ត។ បន្លែ​សាច់​នេះ​គេស្រង់​មកជ្រលក់ជាមួយ​ទឹក​ត្រី​បុក​ម្ទេស​ខៀវ។

អាហារដ្ឋាន ហ្រ្វេស មេនញ៉ូ ស្ថិត​នៅ​ផ្លូវ ១០១ សង្កាត់បឹង​ត្របែក ច្រក​ចូល​តាម​ហាង​សមុទ្រ​ទឹកកក៕

ទឹកកក​ឈូសស្រូប​ទឹក​ស្ករត្នោត​ដូងខ្ចីពី​ហាង Huat Huat បឹងកេងកង

ឈុត​បង្អែមទឹកកកឈូស​ស្រូបទឹក​ស្ករត្នោត​ដូងខ្ចី

ភ្នំពេញ: ទឹកកក​ឈូសដែលយើងទាំងអស់គ្នា​ញ៉ាំ​កាលពី​ក្មេងៗគឺច្រើនតែ​សម្បូរ​លក់​នៅតាម​សាលារៀន ​ឬក៏តូបតូចៗ​នៅតាម​ចិញ្ចើមថ្នល់។​

គ្រឿងផ្សំ​នោះ​ទៀតសោត​គឺ​មិន​សូវ​សម្បូរបែប​ដែរ​គឺ​មានតែ​គ្រាប់ជីរ​ សណ្ដែក​ក្រហម ឬ​ សណ្ដែក​ខៀវ ដាក់​ទឹកកក​ឈូសស្រូបទឹក​សារ៉ូ និង​ទឹក​ដោះ​គោ​បន្តិចប៉ុណ្ណោះ។

សព្វ​ថ្ងៃ​នេះ​ទឹកកក​ឈូស​ដែលមានការពេញនិយម​ពី​មនុស្ស​គ្រប់វ័យ ពិសេសពេល​អាកាស​ធាតុ​ក្ដៅនោះ ក៏​​ត្រូវ​បាន​ច្នៃយកទៅ​លក់​តាម​ហាង​ធំៗ​ជាមួ​យ​គ្រឿង​ផ្សំ​យ៉ាងច្រើន​ ជម្រើស​ធ្វើ​ឲ្យរសជាតិ​រឹត​តែ​ឆ្ងាញ់ប្លែកពីទឹកកក​ឈូស​ពី​អតីតកាល​។

ភោជនីយដ្ឋាន Huat Huat Restaurant Cafe & Dessert ស្ថិតនៅ​ផ្លូវ ៣១០ សង្កាត់​បឹង​កេងកង​មួយ ​មានលក់នូវទឹកកក​ឈូស​ស្រូប​ទឹក​ស្ករត្នោត​ខ្មែរដែលមាន​រសជាតិ​ឆ្ងាញ់​ និង​​បរិយាកាសល្អ​។

ក្រៅពីមាន​តុ​​កៅ​អី​ស្អាតៗ​ជាមួយ​នឹង​រុក្ខជាតិ​បៃតងក្នុងហាង​ សូម្បី​តែ​ចាន កែវ និង​ស្លាបព្រាក៏​មានពណ៌ និង​ក្បូរក្បាច់​គួរ​ឲ្យ​ស្រឡាញ់​ផងដែរ។

រីឯ​ទឹកកក​ឈូស​វិញ​មាន​គ្រឿងផ្សំ​ច្រើន​ដូច​ជាដំឡូង សណ្តែក​ខៀវ ស​ណ្តែក​ក្រហម ត្រាវ គ្រាប់​ទទឹម​ ឡុកឈិ​ត ដាក់​ក្នុង​សម្បក​ដូងខ្ចី​រួច​ស្រូបទឹក​ស្ករត្នោត​ពីលើ​ បន្ថែម​ជាមួយ​សាច់​ដូង​ខ្ចី និង​ខ្នុរ។

ឈុត​បង្អែម​ទឹក​កក​ឈូស និង​ទឹកដូង​មួយ​កែវ​វែងមានតម្លៃ ៣ ដុល្លារ៕​

 

នំប៉ោង​ប្រហិត​ឆឹងទឹកម្ទេស​​​ ពីហាង Emoji ម្ដុំបឹងត្របែក​

នំប៉ោង​ញាត់​ប្រហិត​ឆឹង​ទឹក​ម្ទេសផ្ទាប់​បន្លែ​សាលាដ​នៅហាង Emoji។

ភ្នំពេញ: នំ​ប៉ោងដាក់​ល្ង​ដែលយើង​ភាគ​ច្រើនតែ​ងញុំា​ លេង ឬក៏​ជ្រលក់ជាមួយទឹកដោះ​គោ​ធ្វើជា​អាហារ​ពេលព្រឹក​នោះ ឥឡូវនេះ​អាហារដ្ឋាន​ ​Emoji បាន​យកមក​ច្នៃ​ធ្វើជាអាហារសម្រន់​ដែលមាន​រសជាតិ​ប្លែក​ឆ្ងាញ់ជាងមុន។

ម្ចាស់​ហាង​​កញ្ញា យី​ ចាន់​លក្ខណា ដែល​កំពុង​មមាញឹកឆឹង​ប្រហិត​បណ្តើរ​ដៃ​រៀបចំ​សាលាដ​ដាក់ចូល​នំ​ប៉ោង​បណ្តើរ​ បាន​និយាយថា​៖ «មុនដំបូង​ឡើយគឺ​ឃើញក្មេងៗគាត់​ចូលចិត្ត​ញ៉ាំ​ប្រហិត អ៊ីចឹង​ប្រសិនជា​យើង​លក់​ប្រហិត​ដដែល មើលទៅ​វាសាំ។ អ៊ីចឹង​​ទៅ​ចេះតែ​នឹក​ឃើញច្នៃ ហើយ​ណាមួយចំណង់​ចំណូលចិត្ត​មនុស្ស​គាត់​ត្រូវការ​អ្វីដែលប្លែក ហើយ​ខ្ញុំ​ក៏​គិត​ថាបើ​យកនំ​ប៉ោង​មកញុំា​ជាមួយ​ប្រហិត​គឺ​វា​មាន​រសជាតិ​ ប្លែក​មាត់​ម្យ៉ាងដែរ»។

មុនដំបូង​កញ្ញា​គិ​តថា ប្រើនំបុ័ង​ញាត់ប្រហិតឆឹង​ទេ ក៏ប៉ុន្តែ​ដោយ​យល់​ថា នំបុ័ង​វា​ដដែលៗ​ពេក ទើបសម្រេច​ចិត្ត​យក​នំប៉ោង​មក​ញាត់​ប្រហិត​​ឆឹងដែលកញ្ញា លក្ខណា ​ផ្សំ​គ្រឿង​ខ្លួន​ឯង រួច​ឲ្យ​អ្នកផ្ទះភ្លក្ស​សិន​ទើបដាក់​លក់។

ម្ចាស់ហាង​រូបនេះ​បានរំឭក​ថា៖ «ដាក់លក់​មិន​ទាន់បានមួយខែ​ផង​គឺមាន​ការពេញនិយម​ច្រើន​​ពី​ភ្ញៀវ ដោយ សារតែ​ខ្ញុំ​ពង្រឹង​ខ្លាំង​ទៅលើ​អនាម័យ​និង​រសជាតិ ជាពិសេស​បន្លែ​សាលាដ ដែល​យក​មកប្រើ​នេះគឺសុទ្ធតែបន្លែ​ស្រស់​ៗ ប្រហិត​សាច់គោ​វិញ​គឺសុទ្ធតែម្តង ខ្ញុំ​ចង់​ឲ្យ​ភ្ញៀវ​ទាំងអស់​មានទំនុកចិត្ត​លើអាហារ​ក្នុង​ហាង​របស់ខ្ញុំ»។

កញ្ញា យី​ ចាន់​លក្ខណា បាន​លើក​ឡើង​ថា៖ «​​ពីមុន​ខ្ញុំ​ធ្លាប់ធ្វើការ​ក្នុង​ក្រុមហ៊ុនឯកជន ហើយ​ខ្ញុំដើរ​ញ៉ាំ​អាហារ​ខាងក្រៅច្រើន ឃើញ​ហាង​ខ្លះទៅ គាត់​មិនសូវ​ខ្វល់​ពី​គុណភាព​អាហារ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​សម្រេច​ចិត្ត​បើក​ហាងតូចមួយដែល​បម្រើ​ជូន​នូវ​ អាហារ​ដែលមានអនាម័យ​ដែល​ភ្ញៀវ​គ្រប់​រូប​អាចទទួលយកបាន»។

ក្រៅពីនេះ​នំប៉ោងញាត់​ប្រហិត​ឆឹង ហាង Emoji ក៏មាន​​ស៊ុប​ពង​ទាកូន​ចម្អិន​ជាមួយ​ផ្សិត​ ក្ដៅៗ​ ដែលអាចទទួលទាន​ជាមួយ​ម្រេច ហើយ​ច្របាច់​ក្រូចឆ្មារ​យ៉ាង​ឆ្ងាញ់​ផង​ដែរ។

ហាង​ Emoji ស្ថិតនៅ​ផ្ទះ​លេខ ៤២E0 តាម​បណ្តោយផ្លូវ ៤៨៨ ទល់មុខ​យានដ្ឋាន​ពេញចិត្តបឹងត្របែក និង​លក់​ជា​ប្រភេទ​អាហារសម្រន់ដូចជា ប្រហិត​ភ្នំភ្លើង​មួយ​ចង្កាក់ ១៥០០ រៀល ប្រហិត​ឆឹង ១៥០០ រៀល​ក្នុង​មួយ​ចង្កាក់ ស៊ុបពង​ទា​កូន​មួយ​ចាន ៣០០០ រៀល ត្រប់​បំពង ប្រហិត​ឆឹងខ្ចប់​ពងមាន់ ជាដើម។ ​

ព័ត៌មាន​បន្ថែម​ទំនាក់ទំនង​ទូរស័ព្ទលេខ ០៨៦​ ៦១៨​១៦៨ និង ០១២ ៥៣៩ ៣៦៦៕

ហាង​មាន់បំពងល្បី​មក​ពីកូរ៉េ​ ក្យូឆុន ប្រើ​គ្រឿងផ្សំពីធម្មជាតិ ១០០ ភាគរយ​

ភ្នំពេញ: ស្ថិតនៅ​លើផ្លូវ​ប៉ាស្ទ័រ កែង​ផ្លូវ ២៨៨ សង្កាត់​បឹង​កេងកង​មួយ ​ហាងមាន់បំពងល្បី​លំដាប់​ថ្នាក់លេខ ១ ពី​ប្រទេស​កូរ៉េ​ក្យូ​ឆុន (Kyochon) ដែល​ទើប​បើក​ដំណើរ​ការ​ថ្មីៗនេះ មិនមែន​ជាភោជនី​យ​ដ្ឋា​ន​បម្រើអាហារ​បែបចម្អិន​លឿន (fast food) នោះទេ​។

នៅទីនោះ​តែ​ជា​ប្រភេទ​អាហារ​ដែល​ចម្អិន​ភ្លាមៗដោយកំណត់​ពេល​វេលា​​ត្រឹមត្រូវ​តាម​ក្បួនខ្នាត។

ក្រៅពី​ប្រើ​សាច់​មាន់សរីរាង្គគ្រប់អាយុ​ក្នុងការ​ចម្អិន ក្យូឆុន​​ប្រើតែ​គ្រឿងទេស​ធម្មជាតិ​សុទ្ធ ១០០ ភាគរយ និង​ចម្អិន​ដោយ​ប្រើ​បច្ចេក ទេស​ចៀន​មាន់ និងបំពងមាន់​ទ្វេ​ដង ដែល​ធ្វើឲ្យ​មាន់​ស្រួយ និង​ឆ្អិនល្អ។

ក្យូ​ឆុន​មាន​មាន់​បំពង​កូរ៉េគ្រប់​រសជាតិ​ ​ហើយ​រសជាតិពេញនិយម​ទាំងបី​គឺ​ រសជាតិ​ដើម រសជាតិទឹកឃ្មុំ និង​រស​ជាតិ​ប្រៃតិចៗ​។

អតិថិជនដែល​ចំណាយ​ចាប់ពី ១០ ដុល្លារ​ឡើងទៅ នឹង​ទទួលបាន​ស្រា​បៀរ ឬ កូកាកូឡា​មួយ​ថូ​ដោយ ឥតគិតថ្លៃ​​រួមទាំងកាត វី អាយ ភី សម្រាប់​ការបញ្ចុះ​តម្លៃ ១០ ភាគរយ​ពេញ​មួយឆ្នាំ៕​

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1700
2202
4537644