jaukjeybanner

ជួប​ជា​មួយ​វិធី​ធ្វើ​មាន់​ដុត​ចំ​បើង​ដ៏​ឆ្ងាញ់​ជាប់​មាត់​

មុខ​ម្ហូប​​មួយ​​ប្រភេទ​​នេះ​​គឺ​​ពិត​ ជា​​បង្កើន​​នូវ​​ការ​​ទទួល​ទាន​​បាយ​​របស់​​អ្នក​​ យ៉ាង​​ឆ្ងាញ់​​ពិសារ​​ជា​មិន​ខាន​ ។តើ​​មុខ​ម្ហូប​​នេះ​​មាន​​រស​ជាតិ​​យ៉ាង​ណា​?​

 

គ្រឿង​ផ្សំ​


មាន់​ ជី​វ៉ាន់​ស៊ុយ​ អំបិល​ គល់​​ស្លឹក​គ្រៃ​ ខ្ទឹម​ស​ ទឹក​ត្រី​ ម្រេច​


វិ​ធី​​ធ្វើ​


១- មាន់​​ស្រែ​​ទម្ងន់​​ប្រហែល​ ១​គ.ក្រ​ ១​ក្បាល​,មើម​​ខ្ទឹម​៥​កំ​ពិស​​និង​​ឬ​ស​​ជី​រវ៉ាន់​ស៊ុយ​ ៥​ដើ​ម​ , គល់​​ស្លឹក​គ្រៃ​​ដំ​​បំបែក​ ៣-៤​គល់​ និង​​ម្រេច​​គ្រាប់​ ១០​គ្រាប់​, អំបិល​​ម៉ដ្ឋ​ ១​ស្លាប​ព្រា​​កា​ហ្វ​ និង​​ទឹកត្រី​ ២​ស្លាប​ព្រា​បាយ​
២- បុក​​មើម​​ខ្ទឹម​ ឬ​ស​ជី​​វ៉ាន់​ស៊ុយ​ អំបិល​ និង​​ម្រេច​​ចូល​គ្នា​​អោយ​​ល្អិត​
៣- លាង​​មាន់​ យក​​គ្រឿង​ក្នុង​​ចេញ​​អោយ​​ស្អាត​
៤- យក​​មាន់​មក​​ប្រឡាក់​​គ្រឿង​​ដែល​ បុក​​ហើយ​​លាយ​​ជា​មួយ​​ទឹក​ត្រី​​អោយ​​សព្វ​​ទាំ​ង​ក្នុង​​ទាំង​​ក្រៅ​ រួច​​យក​​គល់​​ស្លឹក​គ្រៃ​ មក​​ឆ្មួ​ល​​ញ៉ុ​ក​​ចូល​ក្នុង​​ខ្លួន​​មាន់​
៥​- វិធី​​ដុត​​យក​​ឈើ​​មក​​ដោត​​មាន់​ ដោយ​​បន្សល់​​ចុង​​ម្ខាង​​សំរាប់​​ដោត​​ទៅ​នឹង​​ដី ​ហើយ​​យក​​សំបក​​ប៉ោត​​មក​​គ្រប​ពី​លើ​ ទើប​​យក​​ចំបើង​​មក​​គរ​​លើ​​សំបក​​ប៉ោត​​អោយ​​លិច​​ទៀត​ ហើយ​​សឹម​​ដុត​​ចំបើង​ អោយ​​ឆេះ​​ទ្រ​លោម​​ឡើង​​លិច​​ប៉ោត​​នោះ ​ប្រហែល​ជា​១៥​ទៅ ​២០​នាទី​​ចាំ​​លើក​​សំបក​​ប៉ោត​​ចេញ​
៦- ពេល​នោះ​​មាន់​​ឆ្អិន​​ល្អ​ ហើយ​​ដាក់​​ចាន​ ទទួល​ទាន​​ជា​ការ​​ស្រេច​។


 

វិធី ឆា-ភ្លាមីសួ ពិសេសតាមរបៀបកូរ៉េខាងត្បូង

ក-គ្រឿង​ផ្សំ​
មីសួ​ (កូរ៉េ​ខាង​ត្បូង​) ឬ​​មីសួ​ ធម្មតា​ 200​g ស្ពៃ​ខៀវ​ 300​g សាច់​គោ​​សុទ្ធ​ 300​g ការ៉ុត​ 1​មើម​ ផ្សិត​ចំបើង​ (ផ្សិត​ត្រចៀក​កណ្តុរ​ ឬ​ ផ្សិត​​តុង​​កូវ​​ក៏​បាន​) ខ្ទឹម​បា​រាំង​​​ពាក់​កណ្តាល​​ផ្លែ​ ប្រេង​ឆា​ ទឹក​ស៊ី​អ៊ីវ​ ស្ករ​ ល្ង​​លីង​ 1​ស្លាប​ព្រា​ ។


ខ​-របៀប​​ធ្វើ​
មី​សួ​​ត្រាំ​​ទឹក​​ឱ្យ​​ទន់​ ស្រុះ​​ឱ្យ​​ឆ្អឹ​ន​ ហើយ​​ស្រង់​​ឡើង​​ត្រាំ​​ទឹក​​ត្រជាក់​​ឱ្យ​​ស្រួយ​
ស្ពៃ​​លាង​​ឱ្យ​​ស្អាត​​កាត់​​សំ​អាត​​ប្ញ​ស​ ។ បើ​​ស្ពៃ​​ដើម​វែង​ៗ​ត្រូវ​​កាត់​​ជា​កង់​ៗ​ស្រុះ​ទឹក​ក្តៅ​​លាយ​​អំបិល​​ បន្តិច​ ទុក​​ល្មម​​ឆ្អិន​ ស្រង់​​ឡើង​​ទុក​ឱ្យ​​ស្ងួត​ ។ការ៉ុត​​លាង​​ឱ្យ​​ស្អាត​​ហាន់​​តូច​ៗ​​ ផ្សិត​​លាង​​សម្អាត​​ហើយ​​បេះ​​ជា​​ជម្រៀត​​តូច​ៗ​​ ។ ខ្ទឹម​​បារាំង​​ហាន់​​ចំណិត​​ ស្លា​ស្តើង​ៗ​ ។
ដាក់​​ខ្ទះ​​ឡើង​​ចង្ក្រាន​ច្រូច​​ប្រេង​ឆា​​ឱ្យ​​ពុះ​ហើយ​​ឆា​​ត្រឡប់​​ខ្ទឹម​​បារំាង​ឱ្យ​​ឆ្អិន​​ ។ ត​មក​​ឆា​ត្រឡប់​​ការ៉ុត​​និង​​ផ្សិត​របៀប​​ហ្នឹង​​ដែ​រ​ ហើយ​​ចាក់​​ចូល​​ចាន​​ទុក​​មួយ​​អន្លើ​​ ។ ក្នុង​​ខណៈ​​ឆា​​ត្រឡប់​​បន្លែ​​នេះ​​អាច​​បង់​​គ្រឿង​​គ្រៅ​​ខ្លះ​ៗ​​តាម​​ ចំ​ណូល​​ចិត្ត​​ ។

សាច់​​គោ​​ហាន់​​ចំ​ណិត​​តូច​ៗ​​ ប្រ​ឡាក់​ទឹក​​ស៊ី​អ៊ីវ​​និង​​ម្ស៉ៅ​​ ស៊ុប​​ និង​​​ស្លឹក​​ខ្ទឹម​​ ត​មក​​ដាក់​​ចូល​​ខ្ទះ​​ឆា​​ដោយ​​បើក​​ភ្លើង​​ធំ​ ។ ត​មក​​យក​​ចាន​​គម​​ធំ​​​ ឬ​ កូន​​ចាន​​ដែក​​ដាក់​​មី​​សួ​​និង​​គ្រឿង​​ផ្សំ​​ទំាង​​អស់​​ច្របល់​​គ្នា​​លាយ​​ឱ្យ​​សព្វ​ ។ពេល​​លាយ​​យើង​​អាច​បង់​​គ្រឿង​​ ភ្លក្ស​​ឱ្យ​​ល្មម​​មាត់​​ និង​​ក្រូច​​ប្រេង​​ឆា​​ពី​​លើ​​បន្តិច​​ ហើយ​​រោយ​​ល្ង​​ លីង​​ពី​លើ​ ។ត្រូវ​​លាយ​​ឱ្យ​​សព្វ​ ។


 

វិធីធ្វើ​ឆាក្តាម​ថ្មម្រេចខ្ចី

វិធី​​ធ្វើ​​ឆា​​ក្តាម​​ថ្ម​​ដែល​​ខ្ញុំ​​រៀន​​នៅ​ពេល​​ឈរ​​មើល​​គេ​​ឆា​អោយ ​​នៅ​​ក្នុង​​ផ្សា​រ​លើ​​ ក្រុង​​ព្រះ​​សី​ហនុ​  រួច​​ហើយ​​ក៏​​យក​​មក​​អ​នុ​វត្ត​​តាម​​ទើប​​ចេញ​​បាន​​មួយ​​ចាន​​ដូច​​ ក្នុង​​រូប​​ខាង​​លើ​។ ​មើល​​ទៅ​​ដូច​​ជា​​គោក​​បន្តិច​ សំរាប​អ្នក​​ចូល​​ចិត្ត​ឆា​​ដែល​​មាន​​ទឹក​ឆា​​ ប៉ុន្តែ​​នៅ​ពេល​​ចំអិន​​គ្រាន់​​តែ​​ថែម​​ទឹក​អោយ​​ច្រើន​បន្តិច​​ទៅ​​ជា​ ការ​​ស្រេច​​ហើយ​។​

គ្រឿង​​ផ្សំ​
ក្តាម​​ថ្ម​
ម្រេច​​ខ្ចី ​ស្លឹក​​ខ្ទឹម​
អំបិល ​ ស្ករ​ ​ ទឹក​ត្រី(​មិន​​បាច់​​ប្រើ​​ក៏​បាន​)  ប្រេង​ឆា​ ​ ប្រេង​​ខ្យង​  ម្រេច​

របៀប​​ចំអិន​
​លាង​​ក្តាម​​អោយ​ស្អាត​។ បក​​ស្នូក​ចេញ​   ដក​​ស្រកី​​ចេញ​អោយ​​ស្អាត​រួច​​កាត់​ក្តាម​​មួយ​​ជា​​បួន។​ ដំ​​បំ​បែក​​សំ​បក​​ដង្កៀប​ដើម្បី​​ងាយ​បរិភោគ​។ លាង​​ម្រេច​​ខ្ចី ​និង​​ស្លឹក​​ខ្ទឹម​។
យក​​ក្តាម​ទៅ​​ចំហុយ​ ប្រមាណ​​៥​​នាទី​។​
លាយ​​គ្រឿង​ អំបិល​  ស្ករ​ ​ ទឹ​កត្រី​  ប្រេង​​ខ្យង​ រួច​ភ្លក្ស​​មើល​​អោយ​​មាន​​រស​ជាតិ​​ប្រៃ​ផ្អែម​​ច្បាស់​។
កាត់​ស្លឹក​​ខ្ទឹម​រាង​​វែងៗ​​បន្តិច​
ដាក់​​ប្រេង​​ឆា​​ចូល​​ខ្ទះ​ (ច្រើន​​បន្តិច​) ទុក​​អោយ​​ក្តៅ​ដាក់​ម្រេច​​ខ្ចី​​ចូល ​ រួច​​ចាក់​​គ្រឿង​​ដែល​​លាយ​​ចូល​​ ឆា​​ត្រលប់​​ចុះ​​ឡើង​ពី​រ​​បី​ត្រលប់  ​ចាក់​​​ក្តាម​​ដែល​​ចំហុយ​​រួច​ចូល ​ដាក់​​ទឹក​​បន្តិច​ឆា​​អោយ​ចូល​​គ្រឿង​​សព្វ ​រួច​​ដាក់​​ស្លឹក​​ខ្ទឹម​​ចូល​​ជា​ការ​​ស្រេច៕​


 

ញាំ-ញាំស្វាយ

គ្រឿង​ផ្សំ​
ស្វាយ​ល្ហួត​ ហៃ​ប៊ី​ សាច់​ជ្រូក​ ជីរ​គ្រប់​មុខ​ ម្ទេស​ខ្មាំង​ ខ្ទឹម​ស​ ខ្ទឹម​ក្រហម​ សណ្តែក​ដី​លីង​ ទឹក​ត្រី​ ស្ករ​ស​។


វិធីធ្វើ​
១-ស្វាយ​ល្ហួត​ ចិត​សំបក​ សាប់ឱ្យ​ល្អិត​ៗ សឹម​ចិត​និង​កាំបិត​មុខ​ពីរ​ ចេញ​ជា​សរសៃ​ៗ​។
២-សាច់​ជ្រូក​ស្ងោរ​ឆ្អិន​ហាន់​សរសៃ​ល្អិត​ៗ។ ហៃ​ប៊ី​លាង​ទឹក​បុក​ឱ្យ​ម៉ដ្ឋ​។
៣-ជីរ​បេះ​លាង​ទឹក​ឱ្យ​ស្រស់​ទឹក​។ ខ្ទឹម​ស​ ខ្ទឹម​ក្រហម​ បក​សំបក​ចិត​បន្ទះ​ស្តើង​ៗ​។
៤-ទឹក​ត្រី​លាយ​ជា​មួយ​ស្ករស​។ ពេល​បរិភោគ​ ចាប់​ស្វាយ​ សាច់​ជ្រូក​ ហៃ​ប៊ី​ ខ្ទឹម​ស​ ខ្ទឹម​ក្រហម​ ជីរ​ ច្របល់​ចូល​គ្នា​ ទើប​ចាក់​ទឹក​ត្រី​ ស្ករស​ចូល​ ភ្លក់​មើល​តាម​ចូល​ចិត្ត​ លាយ​សណ្តែក​ដី​លីង​ជា​ការ​ស្រេច​។

ស្ងោរ​មាន់​ជាមួយ​លៀស​ទទួល​បាន​រស់​ជាតិ​ប្លែក​មាត់

ជួន​កាល​អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ ថ្ងៃ វាដូច​ជាមិន​សូវ​មាន​រស់​ជាតិ និង​ពេល​ខ្លះ ធ្វើ​អោយ​យើង​មាន​អារម្មណ៏​មិន​ចូល​ចិត្ត​ទៀតផង​។ ដូច្នេះ​ថ្ងៃនេះ​យើង​សូម​លើ​កវិធី​សាស្រ្ត ស្ងោ​មាន់​ជាមួយ​លៀស​ របស់​ទស្សនាវដ្តីANT មក​ជូន​លោក​អ្នក​សាក​ល្បង​ម្តង​លមើលៈ

 

គ្រឿង​ផ្សំ


លៀស​ មាន់ ស្លឹក​ខ្ទឹម​អំបិល ខ្ទឹម​ស បី​ចេង ​ស្រា


វិធី​ធ្វើ​
១-សាច់​មាន់​​១ចំហៀង , លៀស​៣០០ក្រាម​ , ខ្ញី​បន្ទះ, ខ្ទឹម​សន្លឹក ១​ដើម អំបិល​ ១ស្លាប​ព្រាកា​ហ្វេ​កន្លះ , ម្យ៉ៅ​ស៊ុប កន្លះ​ស្លាប​ព្រា​បាយ និង​ស្រា​កន្លះ​ស្លាប​ព្រា​បាយ ។  

២- ត្រូវ​កាប់​សាច់​មាន់ ជាដុំៗ​ និង​ដាក់​ស្រុស​ក្នុង​ទឹក​ក្តៅ​បន្តិច​ ទើប​ស្រង់​ចេញ​ ត្រូវ​ត្រាំ លៀស​ នឹង​ទឹក​អំបិល អោយ​បាន​យូរ​បន្តិច រួច​ហើយ​ស្រង់​ចេញ ទើប​យក​ទៅជម្រះ​នឹង​ ទឹក​ធម្មតា​ ដើម្បី​អោយ​អស់​ជាតិដី ។  

៣- ប្រើ​ទឹក ៥ កូន​ចាន​ចង្កឹះ​ ដាក់​សាច់​មាន់ ខ្ញី​បន្ទះ និង​ខ្ទឹម​សន្លឹក។ ដំបូង​ត្រូវ​ប្រើ​ភ្លើង​ខ្លាំង​ដាំអោយ​ពុះ រួច​ហើយ​ទើប​ប្រើ​ភ្លើង​តិចៗ រំងាស់​ក្នុង​រយះ​ពេល ៣០​នាទី​៕  

៤- ចាក់​លៀស​រំងាស់​ជាមួយ​គ្នា រំងាស់​រហូត​ដល់​លៀស​ហា​មាត់​អស់ ទើប​បង់​អំបិល​ , ម្យ៉ៅ​ស៊ុប និង​ស្រា​ចូល រួច​ហើយ​ដួស​ដាក់ ចាន​ទុក​ជាការ​ស្រេច​។

កំណត់​សំគាល់​ផ្សេងៗ
ទឹកពុះ​រំងាស់​បន្តិច ទើប​ថែម​ទឹក​ចូល ព្រម​ទាំង​ដុត​ភ្លើង អោយ​ខ្លាំង​រំងាស់​ទាល់​តែពុះ ​រួចហើយ​ទើប​ ប្រើ​ភ្លើង​តិចៗ​រំងាស់​បន្តទៀត​ ។ ធ្វើយ៉ា​ងនេះ​ ទើប​ទឹក​ស៊ុប​មាន ឱ​ជារ​ស​ឈ្ងុយ​ឆ្ងាញ់ ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
696
923
4540434