jaukjeybanner

បង្អែមសាគូ និងផ្លែម៉ឺឡុង

ភ្នំពេញ : អ្វីដែល​អ្នកត្រូវការ​ស​ម្រា​ប់​ចម្អិន​បង្អែម​នេះ​មាន ផ្លែ​ម៉ឺ​ឡុង​ស្រស់ ១ផ្លែ គ្រាប់​សាគូ១កូន​ពែង ស្ករស១កូន​ពែង ទឹក​មួយ​កែវ ខ្ទិះដូង១ចាន និង​អំបិល១ស្លាបព្រា​កាហ្វេ។

ក្រោយពី​មាន​គ្រឿងផ្សំ​ខាងលើ​ហើយ អ្នក​អាច​ចាប់ផ្ដើម​ដាំទឹក​ស្ករ​ឲ្យ​ពុះ​ដោយ​ដាក់​អំបិល​ចូល​បន្តិច រួច​ទុក​វា​ឲ្យ​ត្រជាក់​មួយអន្លើ​សិន។ បន្ទាប់មក​ប្រើ​ឆ្នាំង​ដាក់​ទឹក​ស្រុស​គ្រាប់​សាគូ​ដោយ​ប្រើ​វែក​កូរ​ឲ្យ ឆ្អិន រួច​ដាក់​វា​ឲ្យ​ស្រស់ទឹក​អស់ និង​ទុក​ដោយឡែក។

ផ្លែ ម៉ឺ​ឡុង ពាក់កណ្ដាល​ផ្លែ​ត្រូវ​ប្រើ​វែក​កោស​ឲ្យ​ក្លាយជា​ដុំមូលៗ ឬ​បើ​មិន​ដូច្នោះ​ទេ​អាច​កាត់​វា​ជាដុំៗបួន​ជ្រុង​ប៉ុន​មេដៃ​ក៏បាន។ រីឯ​ពាក់កណ្ដាល​ផ្លែ​ទៀត​ត្រូវ​កិន​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក។

ចុង ក្រោយ​ត្រូវយក​ចំណិត​ម៉ឺ​ឡុង​លាយ​ជាមួយ​សាគូ និង​ទឹកក្រឡុក​ម៉ឺ​ឡុង​ដែល​កិន​រួច​បន្តិច រួច​ស្រូបទឹក​ស្ករ និង​ទឹកខ្ទិះ​ហើយ​យកទៅ​ក្លា​សេស្ស​ក្នុង​ទូទឹកកក​ដើម្បី​ទទួលបាន​នូវ រសជាតិ​ដ៏​ផ្អែម​ត្រជាក់៕

 

ប្រហិត​គ្រឿងក្នុង​ស្ងោរ​ដោត​ចង្កាក់

ភ្នំពេញៈ រៀងរាល់​ល្ងាច​ចាប់ពី​ព្រះអាទិត្យ​អស្តង្គត​ទៅហើយនោះ តុ​អាហារ​តាម​ដង​វិថី​នានា​ជុំវិញ​រាជធានី​ភ្នំពេញ​បានចាប់ផ្ដើម​រីក ដូច​ផ្សិត​រង់ចាំ​អ្នក​ទទួលទាន។ ដូចជា​នៅតាម​ដង​វិថី​ជុំវិញ​បរិវេណ​ផ្សារ​ទួល​សង្កែ​ជាដើម​គេ​បាន ឃើញ​អ្នកលក់​រៀបចំ​តុ​កៅអី​ជ័រ​របស់​ពួកគេ​ជា​ហូរហែ ។

ស្ត្រី អ្នកលក់​ប្រមាណ​ជា៦នាក់​កំពុងតែ​មមាញឹក​នឹង​យក​ចាន​ពងមាន់ ចង្កាក់​ស្លាបមាន់ និង​សាច់​គ្រឿងក្នុង​មាន់មក​អាំង​លើ​រងើក​ក្រហមឆ្អិនឆ្អៅ។ ចង្កាក់​សាច់​ចង​ជាបាច់ៗដែល​ដោត​រួចស្រេច​នូវ​ប្រហិត ពោះវៀន​ជ្រូក សួត លំពែង ពោះវៀន​គោ គ្រឿងក្នុង​គោ​ជាដើម ត្រូវបាន​គេ​ដាក់​ត្រាំ​ក្នុង​ឆ្នាំង​ទឹក​ក្ដៅ ដែល​ទំនង​ជាមាន​គ្រឿងផ្សំ​រសជាតិ​ផ្សេងទៀត​ដែល​យើង​មើល​នឹង​ភ្នែក មិនដឹង។

សាច់ និង​គ្រឿងក្នុង​ទាំងនេះ​ត្រូវបាន​គេ​យក​មកពីផ្សារស្រស់ៗខណៈ​ពួកគេ បាន​យកមក​លាង​សម្អាត​និង​ស្ងោរ​វា​ឲ្យ​បាន​ឆ្អិន​រយៈពេល​ពីរ​ម៉ោង​នេះ បើ​យោងតាម​អ្នកលក់​ម្នាក់ គឺ​កញ្ញា ចាន់នី វ័យ៣៤ឆ្នាំ​បាន​ឲ្យ​ដឹង។

នេះ​ជា​អាហារ​ដែលមាន​ការពេញនិយម​ខ្លាំង ណាស់​ពី​សំណាក់​ប្រជាជន​ខ្មែរ​ដោយ​ពួកគេ​ចូលចិត្ត​ញ៉ាំ​វា​នាពេល ល្ងាចៗបន្ទាប់ពី​ចេញពី​ធ្វើការ​ជាពិសេស​ដូចជា ពោះវៀន​ស្ងោរ​និង​ពងមាន់​ដុត​តែម្តង។ អាហារ​ទាំងនេះ​គេ​បាន​ប្រើ​ទឹកជ្រលក់​ធ្វើ​ពី​ទឹក​តៅហ៊ូ ទឹកសៀង ទឹកម្ទេស ឬ​ទឹកត្រី​ផ្សំ​គ្រឿងក្រៅ​ដោយ​ខ្លួនឯង​តាម​រសជាតិ​ចង់បាន​យ៉ាង ឆ្ងាញ់​ពិសា។

ស្ត្រី​ទាំងនេះ​បានបញ្ជាក់​ឲ្យ​ដឹងថា​ពួកគាត់​បាន ប្រកប​របរ​លក់ដូរ​អាហារ​តាម​ដង​វិថី​នាពេលល្ងាចៗនេះ​អស់​រយៈពេល៦ ឆ្នាំ​មកហើយ​ខណៈ​ពួកគេ​បាន​ទិញ​សាច់ ឬ​គ្រឿងក្នុង​របស់​សត្វ​មាន់ ទា ជ្រូក គោ ទាំងនោះ​មួយ​មុខ​មួយ​គីឡូក្រាម​រាល់ថ្ងៃ​ដើម្បី​យកមក​លក់។ គេ​សង្កេត​អ្នកជំនាញ​លាយ​ទឹក​តៅហ៊ូ​ជា​ស្ត្រី​ម្នាក់​ដែលមាន​វ័យ​ចំណាស់ បន្តិច​ដោយ​គាត់​ពូកែ​លាយ​និង​អាច​រក្សា​នូវ​រសជាតិ​បានល្អ។

តម្លៃ​សាច់​ចង្កាក់​ទាំងនោះ​វិញ​មាន​លក្ខណៈ​សមរម្យ គឺ​មួយ​ចង្កាក់​ថ្លៃ៥០០រៀល។ គេ​សង្កេតឃើញ​ចង្កាក់​ពោះវៀន​ជ្រូក និង​គោ​មានការ​ដោត​ការ​ហាន់សាច់​រាងអង្កាញ់ៗ ដូច​កៅស៊ូ​អ៊ីចឹង។ រីឯ​សាច់​គ្រឿងក្នុង​គោ​វិញ​ត្រូវបាន​គេ​ហាន់​វា​ជា​ចម្រៀកស្តើងៗនិង រាងមូល។ សាច់​ទាំងនោះ​មាន​រសជាតិ​សាប ប៉ុន្តែ​នៅពេលដែល​ជ្រលក់​ជាមួយ​ទឹកសៀង និង​ផ្ទាប់​បន្លែ​នានា វា​បង្កើន​រសជាតិ​កាន់តែ​ឆ្ងាញ់​ពិសា។

ក្រៅពី​សាច់​ដោត​ចង្កាក់ នៅ​ទីនោះ​ក៏មាន​លក់​ប្រហិត​សាច់ជ្រូក និង​សាច់មាន់​ចៀន​ផងដែរ។

អាហារ សម្រន់​ពោះវៀន​គោ ជ្រូក​ស្ងោរ​ជ្រលក់​ទឹក​តៅហ៊ូ​ក៏មាន​ដាក់លក់​នៅក្បែរ​ផ្សារ​នោះដែរ ចាប់ពី​ម៉ោង២រសៀល​ឡើងទៅ ខណៈ​វេលា​ម៉ោង៥ល្ងាច​គេ​ឃើញ​ចំនួន​អ្នកលក់​កាន់តែ​កើនឡើង​ច្រើន។

ក្រៅពី​នៅ​ម្ដុំ​ផ្សារ​ទួល​សង្កែ លោកអ្នក​ក៏​អាច​ភ្លក្ស​ប្រហិត និង​សាច់​ចង្កាក់​ស្ងោរ​ជ្រលក់​ទឹកសៀង​ដែល​ល្បី​ថា​មាន​រសជាតិ​ឆ្ងាញ់​ផង ដែរ នៅក្នុង​ផ្សារ​ធំថ្មី។ ស្ថិតនៅ​ខាងឆ្វេង​ដៃ​នៃ​ច្រក​ខាងកើត​ផ្សារ​មាន​តូប​លក់​សាច់​ចង្កាក់ ស្ងោរ​ជ្រលក់​ទឹកសៀង ដែល​ស្ថិតនៅ​ចន្លោះ​តូប​លក់​ខោអាវ​នានា។ នៅ​ទីនោះ​តែងតែមាន​មនុស្ស​ចោមរោម​បរិភោគ​យ៉ាង​អ៊ូអរ ខណៈដែល​តម្លៃ​វិញ​គឺ១ពាន់​រៀល​ក្នុង១ចង្កាក់។ នៅ​ខាងលិច​ផ្សារ​ម្ដុំ​លក់​បាយ​ម្ហូប​ក៏មាន​តុល​ក់សាច់​ដោត​ចង្កាក់ ជ្រលក់​ទឹកសៀង​បែបនេះ​ផងដែរ៕

 

​វិ​ធី​ធើ្វ​​​បង្អែម-នំខ្នុរ

គ្រឿង​ផ្សំ​៖

សណ្តែក​បាយ​ ​២៥០​ក្រាម​
ស្ករស ​២០០​ក្រាម ​(បើ​មិន​ចូល​​ចិត្ត​​ផ្អែម ​បន្ថយ​ស្ករ​​បន្តិច​ក៏​បាន​​)
ខ្ទិះ​ដូង​
អំបិល​​១​ចឹប​
ពងទា ​ឫពង​មាន់​ ៨ ​គោះ​​យក​​តែ​​ពង​ក្រហម​


របៀប​ធ្វើ៖​


យក​​សណ្តែក​បាយ​​ត្រាំ​​ទឹក​​ប្រហែ​ល​ជា​​៣​ម៉ោង​
លាង​​សណ្តែក​បាយ​​អោយ​​ស្អាត​ ​ដាក់​​ទឹក​​ខ្ទិះ​ដូង​​ចូល​​​​ (កំពស់​​២​​សង់​ទី​ម៉ែត្រ​ពី​សណ្តែក​បាយ​​)
រួច​​​ដាំ​​បាយ​​សណ្តែក​​កុំ​​អោយ​​ជ្រាយ​
ទុក​​អោយ​​ត្រជាក់​ ​លុញ​​អោយ​​តូច​ៗ​​ប៉ុន​​គ្រាប់​​ខ្នុរ​
ដាំ​​ទឹក​​ស្ករ​​អោយ​​ឡើង​​ជើង​​អង្រង​ ​(ដាក់​​ស្ក​រ​អោយ​​រាង​​ច្រើន​​បន្តិច​) រួច​​បន្ថយ​​ភ្លើង​ចង្ក្រាន​​កុំ​​អោយ​​ក្តៅ​ខ្លាំង​​ពេក​
យក​​សណ្តែក​​ដែល​​លុញ​​ហើយ​​ ជ្រលក់​​ពង​​មាន់​រួច​​បង់​​ចូល​​ក្នុង​​ទឹក​​ស្ករ​​ទុក​​អោយ​​ឆ្អិន​រួច​​ ស្រង់​​ចេញ​​ដាក់​​ចាន​​ទុក​​ជា​កា​រ​ស្រេច​៕

 


 

ចាយ៉ផ្អែមស្នូលចេកពងមាន់ និងខ្នុរពេញនិយមនៅប្រទេសហ្វីលីពីន

ក្រុង​ម៉ា​និល : ចា​យ៉​ផ្លែ​ម​ដែល​គេ​ហៅថា Turon ឬ Banana Lumpia របស់​ប្រទេស​ហ្វីលីពីន​នោះ​គឺជា​ប្រភេទ​បង្អែម​ដែលមាន​លក់​ពោរ​ពាស​នៅតាម ដង​វិថី​នៃ​ប្រទេស​បណ្ដុំ​កោះ​ក្នុង​ទ្វីបអាស៊ី​មួយ​នេះ។

ស្រដៀង​នឹង ចេកចៀន​របស់​ខ្មែរ​ដែរ ចា​យ៉​ផ្អែម​របស់ ហ្វីលីពីន ច្រើនតែ​ចាប់ផ្ដើម​លក់​នៅ​ម៉ោង​ពីរ​រសៀល​តទៅ សម្រាប់​មនុស្សម្នា​ទទួលទាន​ជា​អាហារសម្រន់។

វិធី​ចម្អិន​បង្អែម នេះ​មាន​លក្ខណៈ​ងាយស្រួល ដោយ​យើង​ត្រូវការ​គ្រឿងផ្សំ​មិន​ច្រើន​មុខ​ទេ។ ខាងក្រោម​នេះ​គឺជា​រូបមន្ត​ចម្បង​សម្រាប់​អ្នក​ទទួលទាន​ចំនួន ៤នាក់។ អ្វីដែល​អ្នកត្រូវការ​គឺ​ចេកពងមាន់ ១ស្និត សាច់​ផ្លែ​ខ្នុរ​បកសម្បក និង​យក​គ្រាប់​ចេញរួច​ចំនួន១ខាំ សម្បក​ចា​យ៉ (មិនមែន​បាញ់​ត្រាងស្ដើងៗថ្លា​ទេ គឺ​សម្បក​នំ​សាង​ប៉​ពា​ដែល​គេ​ខ្ចប់​បំពង​ចា​យ៉​ស្រួយ) ស្ករត្នោត​ម៉ដ្ឋ ប៊័រ និង​ប្រេងឆា។

វិធី​ចម្អិន​គឺ​ដំបូង​ត្រូវ​បក​សម្បកចេក​រួច​កាត់​ចេក ពងមាន់​តាម​បណ្ដោយ​ផ្លែនីមួយៗជា ៣ ចំណិត។ ចំណិត​ចេក​នោះ​ត្រូវ​យកទៅ​ប្រឡាក់​ស្ករត្នោត​ម៉ដ្ឋ​រួច​ទុក​មួយអន្លើ​សិន។ ផ្លែ​ខ្នុរ​ត្រូវ​ហាន់​ជា​សរសៃ។ ដំណាក់កាល​បន្ទាប់​ត្រូវយក​សម្បក​ចា​យ៉​មក​រុំ​ចំណិត​ចេក​មួយ​ជុំ​រួច​សឹម ថែម​សរសៃ​ផ្លែ​ខ្នុរ​ហើយ​រុំ​បង្ហើយ​ឲ្យ​ជិត​តែម្ដង។

ខ្ទះ​ត្រូវ ដាក់​ប្រេងឆា និង​ប៊័រ​បន្តិច​ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ។ នៅពេលដែល​ប្រេង​ឡើង​ក្ដៅ ត្រូវ​បង់​ចា​យ៉​ផ្អែម​នោះ​ចូល​ហើយ​បន្ថយ​ភ្លើង​ឲ្យ​នៅ​កម្រិត​មធ្យម​ចៀសវាង ខ្លោច។ អ្នក​ត្រូវ​រង់ចាំ​ឲ្យ​ចា​យ៉​ឡើង​ពណ៌​ក្រហម​ត្នោត​សឹម​ស្រង់​ចេញពី​ខ្ទះ ដាក់​ឲ្យ​ស្រក់​ខ្លាញ់​នោះ​ជាការ​ស្រេច៕

ចាយ៉​ខ្ចប់​ស្នូល​ចេកពងមាន់​ និង​ផ្លែ​ខ្នុរ​ជា​បង្អែម​របស់​ប្រជាជន​ហ្វីលីពីន​​។

 

 

របៀបចម្អិនចាប់ឆាយតាមទម្លាប់ជនជាតិចិននៅតំបន់អាស៊ីអាគ្នេយ៍

ក្រុង​សិង្ហ​បុរី : ក្នុងចំណោម​អាហារ​ប្រពៃណី​ចិន​ជាច្រើន ចាប់ឆាយ គឺជា​មុខម្ហូប​ដ៏​ពេញនិយម​សម្រាប់​ការជួបជុំ​ក្រុមគ្រួសារ​ដោយសារតែ​វា ចម្អិន​ពី​បន្លែ​ចម្រុះ​គ្រប់មុខ ហើយ​សម្បូរ​ទៅដោយ​ជីវជាតិ​ទ្រទ្រង់​រាងកាយ។

ទោះបីយ៉ាងណា​ដោយសារ​ប្រជាជន ចិន​មាន​រាប់រយ​លាន​នាក់ និង​ខ្លះ​បាន​ចេញទៅ​រស់នៅ​ប្រទេសផ្សេងៗគ្នា​នោះ ដូច្នេះ​វិធី​ចម្អិន​ម្ហូបអាហារ​ក៏មាន​លក្ខណៈ​ក្លាយ ឬ​ខុសប្លែកគ្នា​ទៅតាម​ទម្លាប់​ក្រុមគ្រួសារនីមួយ។

ដូចគ្នានេះដែរ ការ​ចម្អិន​ចាប់ឆាយ មាន​ភាពខុសប្លែក​គ្នា​ទៅតាម​តំបន់។

យ៉ាងណាមិញ គ្រឿងផ្សំ​ជា​មូលដ្ឋាន​សម្រាប់​ចម្អិន​ចាប់ឆាយ​ចំពោះ​សមាជិក៨នាក់​រួមមាន ផ្សិត​ខ្មៅ១ខាំ ផ្សិតត្រចៀកកណ្ដុរ​ខ្មៅ១ខាំ ផ្កាចេក២០ក្រាម ស្ពៃ​ចិន​ពាក់កណ្ដាល​គុម្ព ការ៉ុត១មើម មីសួរ១ដុំ ពពុះសណ្ដែក​ក្រៀម១សន្លឹក​ធំ ខ្ទឹមស តៅហ៊ូ​ត្រាំ​ក្នុង​កែវ៦ដុំ ទឹក អំបិល ស្ករស ម្សៅ​ស៊ុប ប្រេងឆា និង​ម្រេច។

លោកអ្នក​អាច​បន្ថែម​សាច់​ក្រៀម ឬ​សាច់​ស្រស់​ដូចជា បង្គា គ្រំ សាច់ជ្រូក ឬ​សាច់មាន់​ជាដើម។

ផ្សិត​ខ្មៅ ផ្សិតត្រចៀកកណ្ដុរ ផ្កាចេក និង​ពពុះសណ្ដែក​ត្រូវ​ត្រាំ​ទឹក​ឲ្យ​រីក។ មីសួរ​ត្រូវ​ស្រុស​មួយ​ភ្លែត។ ការ៉ុត​ត្រូវ​កាត់​ជា​បន្ទះស្ដើងៗ រីឯ​ស្ពៃ​ចិន​ត្រូវ​កាត់​ជាកង់ៗប្រវែង១ចង្អុលដៃ។

បន្លែ​ខាងលើ​ត្រូវ ឆា​ជាមួយ​ផ្សិត​ខ្មៅ ផ្សិតត្រចៀកកណ្ដុរ និង​ផ្កាចេក​ចង​រួច ដោយ​ប្រើ​ប្រេង ម្សៅ​ស៊ុប អំបិល ម្រេច និង​ស្ករស​បន្តិច​មុននឹង​ដាក់​សាច់​នានា​ចូល។ នៅពេលដែល​ឆា​ឆ្អិន​ត្រូវ​ចាក់ទឹក​បន្តិច រួច​ទុក​ឲ្យ​វា​ពុះ១០នាទី​ដើម្បី​ឲ្យ​គ្រឿងផ្សំ​គ្រប់មុខ​ចូលជាតិ គ្នា​ជាការ​ស្រេច៕

 

ចាប់ឆាយ​ជា​អាហារ​ប្រជាជន​ចិន​​​និយមចម្អិន​ដើម្បីទទួលទាន​ជួបជុំ​ក្រុមគ្រួសារ។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1800
2202
4537744