jaukjeybanner

របៀបស្ងោរស៊ុបមាន់ខ្មៅ

គ្រឿងផ្សំ ៖
– មាន់ខ្មៅ
– ការុត មីសួ
– ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល
– ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក
– មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ
– ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប
របៀបធ្វើ ៖
១- ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចំអាប។ ស្រង់ចេញ ទុកទៅម្ខាង។
២- លីងខ្ទឹមស អោយឈ្ងុយ រួចចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។
៣- ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។
៤- នៅឆ្នាំងផ្សេងទៀត ដាំទឹកស្រុះ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក។ ស្រង់ចេញ លាងអោយស្អាត។
៥- ពេលពិនិត្យឃើញ សាច់មាន់ រាងផុយស្បែកបន្តិចសិន ទើបចាក់ការុត និងគ្រឿងដទៃចូល។
៦- នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត។
៨- ត្រាំមីសួអោយទន់ ហើយកាត់ខ្លីៗ ទុកដាក់មួយអន្លើ។
៩- ស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុយ ត្រូវហាន់ល្អិតៗ ទុករោយពីលើស៊ុប ពេលដួសស្ងោរមាន់ដាក់ចានសម្ល
១០- ដាក់មីសួបន្តិចទៅបាតចាន មុននឹងដួសស្ងោរមាន់កំពុងពុះលើចង្ក្រាន ដាក់ចានសម្ល ទើបរោយស្លឹកខ្ទឹមនិងជីវវ៉ាន់ស៊ុនពីលើ។ ស៊ុបនេះ ត្រូវទទួលទាន នៅពេលក្តៅៗទើបឆ្ងាញ់។


ដកស្រង់ពី៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

សាច់គោឆាបែបចិន ឆ្ងាញ់ចាប់ចិត្ត

ត្រូវបានចម្អិនតាមរបៀបចិន មុខម្ហូបសាច់គោឆា មានក្លិនឈ្ងុយឈ្ងប់ ប្លែកមាត់ ធានាថា ចាប់ចិត្តគ្រប់គ្នាមិនខាន។

អាន​បន្ត៖ សាច់គោឆាបែបចិន ឆ្ងាញ់ចាប់ចិត្ត

សាច់បំពងទឹកជ្រលោះជូរអែម

ពេលបាយនឹង រឹតតែមានន័យ ព្រមទាំងឆ្ងាញ់មាត់ ដោយមានចានសាច់បំពង លឿងឆ្អៅដូចមាស ជ្រលោះ និងទឹកត្រី(ឬទឹកជ្រលោះ) ជូរអែម ដែលជម្រុញរស់ជាតិឲ្យឆ្ងាញ់នៅកម្រិតមួយខ្ពស់ជាង មុន។

អាន​បន្ត៖ សាច់បំពងទឹកជ្រលោះជូរអែម

សម្លរស្ពៃក្តោបសាច់គោ

ចានសម្លរដែលផ្សំដោយ រសជាតិផ្អែមនៃស្ពៃក្តោប និងក្លិនឈ្ងុយរបស់សាច់គោ ដែលផ្តល់ឲ្យយើង នូវរសជាតិឆ្ងាញ់ និងសារធាតុបំប៉ន សម្បូរបែប។

អាន​បន្ត៖ សម្លរស្ពៃក្តោបសាច់គោ

ទឹកជ្រលក់​ក្បាលជ្រូក និង​គ្រឿងក្នុង​

គ្រឿងផ្សំ :

 ក្បាលជ្រូក និង​គ្រឿងក្នុង​ សាលាដ ត្រសក់ សណ្តែកបណ្តុះ ជីរគ្រប់មុខ ជីរ​វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម រំដេង ក្រូចឆ្មារ សណ្តែកដី ស្ករស ម្សៅ​ស៊ុប ទឹកត្រី​។​

របៀ​ប​ធ្វើ :

​ក្បាលជ្រូក និង​គ្រឿងក្នុង ត្រូវ​លាង​សម្អាត​ឲ្យ​បាន​ស្អាត​
​សាលាដ ត្រសក់ សណ្តែកបណ្តុះ ជីរគ្រប់មុខ  បេះ​លាង​ឲ្យ​ស្អាត​។​
​ជី​វ៉ាន់ស៊ុយ កាត់​យក​ឫស និង​ដើម​ប្រវែង​ពីរ​ថ្នាំងដៃ​ លាង​ឲ្យ​ស្អាត​។​
​ខ្ទឹមស ខ្ទឹមក្រហម​បកសំបក​។​
​រំដេង​ដុត​រួចហើយ​ចិត​សំបក​។​
​សណ្តែកដី​លីង​ឲ្យ​ឆ្អិន​ឡើង​ឈ្ងុយ​។​
​ក្រូចឆ្មារ​ចិត​សំបក​ពុះ​យក​គ្រាប់​ចេញ ច្របាច់​យក​ទឹក​ទុក​។​

​របៀប​ធ្វើ​ទឹកត្រី :

​រំដេង​ដុត​ចិត​មួយ​ចំណិត ឫស​ដើម​ជី​វ៉ាន់ស៊ុយ និង​សណ្តែកដី​បុក​បញ្ចូល​គ្នា​ឲ្យ​ម៉ដ្ឋ ទើប​ដាក់​ខ្ទឹមស ខ្ទឹមក្រហម​បុក​បន្ថែមទៀត​លុះ​ម៉ដ្ឋ​ហើយ យើង​ចាក់​ទឹកត្រី ទឹក​ឆ្អិន ស្ករស ម្សៅ​ស៊ុប និង​ក្រូចឆ្មារ​លាយ​ភ្លក្ស​ឲ្យ​មាន​រសជាតិ​ល្មម​តាម​ចំណូ​លចិត្ត​ដែល​ចង់បាន​ស្រេច​។​

​វិធី​ចម្អិន :

​ក្បាលជ្រូក​និង​គ្រឿងក្នុង ក្រោយ​លាង​សម្អាត​ហើយ​យកទៅ​ស្ងោរ រហូត​ឆ្អិន​ផុយ​ល្មម សូមកុំ​ភ្លេច​ដាក់​អំបិល​បន្តិច​ផង​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1802
2202
4537746