jaukjeybanner

មាន​ដែល​ចាប់​អារម្មណ៍ ពេល​ខ្លះ​ភ្នែក​របស់​អ្នក ឃើញ​វត្ថុ​សសៃ​តូចៗ​កម្រើក​ចុះ​ឡើងៗ​បែប​នេះ​ដែរ​ទេ?

មនុស្សភាគច្រើន ប្រហែលជាមិនបានចាប់អារម្មណ៍ តែ​អ្នក​ខ្លះ ក៏​ចាប់​អារម្មណ៍ ដែល​ឃើញ​មាន​វត្ថុ​សសៃ​តូចៗ ដែល​ដូចជា​មាន​ជីវិត កម្រើក​ចុះ​ឡើងៗ នៅលើភ្នែករបស់យើង ហើយក៏មានការងឿងឆ្ងល់ ថានោះ​ជាអ្វី ដូច្នេះយើងចង់បកស្រាយដល់មិត្តអ្នកអានឲ្យបានជ្រាបច្បាស់ពីវត្ថុនោះជាអ្វី។

ជាដំបូង យើងចង់បញ្ជាក់ថាវត្ថុទាំងនេះគេហៅជាភាសាឡាតាំង Muscae Volitantes ដែលប្រែ​ជា​ភាសា​ខ្មែរ​ថា រុយហោះ ប៉ុន្តែវាមិនមែនសំដៅលើសត្វរុយ ឬសត្វល្អិតអ្វីឡើយ។ នេះគ្រាន់ជាការហៅរបស់អ្នក​ជំនាញ​ប៉ុណ្ណោះ។ អ្នកនឹងឃើញវត្ថុនេះ កម្រើកនៅពេលដែលអ្នកសំលឹងមើលទីដែលមានពន្លឺខ្លាំង វានឹង​ចេញ​ម​កមួយភ្លែត។ នេះវាបង្កើតឡើងដោយសារពន្លឺជះខ្លាំងចូលទៅប្រស្រីភ្នែក និងប៉ះត្រូវសសៃឈាម​ក្រហម​ក្នុង​ភ្នែកនោះ ទើបបង្កើតបានជាស្រមោល ដែលយើងមើលទៅស្រដៀង​ទៅ​នឹង​វត្ថុស​សៃ​តូចៗ​ហាក់​បី​មានជីវិតកម្រើកបែបនេះ តែការពិតវាមិនមែនជាវត្ថុមានជីវិតនោះទេ។

អាការៈបែបនេះ នឹងកើតមានឡើងនៅពេលដែលយើងមើលអ្វីដែលមានពន្លឺខ្លាំង ដូចជាកញ្ចក់កុំព្យូទ័រ, ផ្ទៃ​មេឃ ដែលមានផ្ទៃខាងក្រោយស្រឡះ ដូចនេះនឹងមើលឃើញវត្ថុល្អិតៗនេះ បើសិនជាអ្នកចាប់​អារម្មណ៍​នៅពេល​ក្រោយ។

បើអ្នកប្រទះឃើញអាការៈកើតឡើងយូរម្តង មិនចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ​ តែបើឃើញវាកាន់តែញឹក​ញាប់​​នោះ អ្នកត្រូវស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យទើបបាន។

ផ្លែ​ត្របែក​ពិត​ជា​ផ្តល់​សារៈ​ប្រយោជន៍​ខ្លាំង​មែន ទាំង​មនុស្ស​ប្រុស​និងស្រី!

តើប្រិយមិត្តណាខ្លះ ដែលចូលចិត្ត ទិញម្ជូរ យកមកញុំ ដោយរួមមក ជាមួយនឹង ផ្លែត្របែក ជាពិសេសនោះ? ហើយប្រិយមិត្ត ដែលឧស្សាហ៍ឫ ចូលចិត្តញុំា ផ្លែត្របែក តើបានដឹងពី អត្ថប្រយោជន៍ របស់វា អ្វីខ្លះ ដោយបាន ផ្តល់មកលើ សរីរាង្គក្នុង សារពាង្គកាយ របស់យើង មិនថា មនុស្សប្រុស ឫស្រីទេ គឺវាបាន ផ្តល់អោយ ទាំងអស់។

ប្រសិនជា ពុំទាន់បានដឹង នៅឡើយ នោះទេ សម្រាប់ ថ្ងៃនេះផ្ទាល់ យើងនឹង ធ្វើការ បង្ហាញដល់ អ្នកទាំងអស់គ្នា ពីសារៈប្រយោជន៍ របស់វា ​តែម្តង៖

  1. វាសំបូរទៅដោយ ជាតិកាល់ស្យូម, ប៉ូតាស្យូម, ជាតិដែក, ជាតិសរសៃ, វីតាមីន អា-បេ-សេ, សារធាតុ ហ្វូលិក និង ទឹកអាស៊ីត នីកូទីន
  2. ការពារពីជំងឺមហារីក ក្រពេញប្រូស្តាត និង ការឡើង សំពាធឈាម
  3. កាត់បន្ថយការឆាប់មករដូវ, ជំងឺហឺត, សំបោរ
  4. បង្ការការក្អក,​ ផ្តាសាយ ដើម្បីធ្វើអោយ ការដកដង្ហើម មានចលនា ល្អប្រសើរ
  5. ទប់ស្តាត់ការទល់លាមក, ជួយបង្កើនប្រព័ន្ធការ រំលាយអាហារ និងជួយសម្រក ទម្ងន់
  6. ប្រយុទ្ធប្រឆាំងនឹង ជំងឺទឹកនោមផ្អែម ដោយការ បញ្ចុះកម្រិត ជាតិស្ករ នៅក្នុងឈាម និង ជំងឺ scurvy បង្កឡើងដោយ ការតបអាហារ ដែលបណ្តាល អោយខ្វះ វីតាមីន សេ។

យ៉ាងណាមិញ បន្ទាប់ពី បានដឹង ពីសារៈប្រយោជន៍ របស់វាចំពោះ សារពាង្គកាយ របស់យើង។ សម្រាប់ប្រិយមិត្ត ដែលនិយម ចូលចិត្ត បរិភោគវានោះ ពិតជាមិន ធ្វើអោយ ខកបំនងឡើយ។

វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចុះ​ជំងឺ​គ្រុន​ក្តៅ​របស់​កុមារ ដោយ​មិន​ចាំបាច់​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​រយៈ​ពេល​មិន​ដល់ 5 នាទី!

ប្រសិនបើ កូនតូចជាទី ស្រលាញ់របស់អ្នក កំពុងតែ ក្តៅខ្លួន វាអាចជាបញ្ហា និងជា ដំណោះស្រាយ ដ៏ពិបាក សម្រាប់អ្នក។ កាសិក្សា ជាច្រើន បានបង្ហាញថា ប្រសិនជា កូនរបស់អ្នក មានសុខភាពល្អ នោះ វាមិនមែន ជារឿង អ្វីដែល គួរអោយ បារម្ភនោះទេ ប៉ុន្តែបើកូន កំពុងតែមាន ជំងឺគ្រុនក្តៅនោះ ទើបជារឿង ពិបាក ដោយមិន ដឹងធ្វើ យ៉ាងណា ទើបអាចបញ្ចុះ កំដៅចេញពី កូនជាទី ស្រលាញ់បាន។ ដូច្នេះ សម្រាប់ ថ្ងៃនេះវិញ យើងនឹងបង្ហាញ អ្នកពី វិធីសាស្ត្រ ដ៏ល្អបំផុត ដើម្បីបញ្ចុះជំងឺ គ្រុនក្តៅ របស់កុមារ ដោយ មិនចាំបាច់ ប្រើប្រាស់ថ្នាំ ក្នុងរយៈពេល មិនដល់ 5 នាទី នោះទេ កូនរបស់អ្នក និងទទួល បានអារម្មណ៍ ធូរស្រាលជា មិនខាន វិធីសាស្ត្រនេះ រួមមាន៖

ប្រសិនបើ កូនតូចជាទី ស្រលាញ់របស់អ្នក កំពុងតែ ក្តៅខ្លួន វាអាចជាបញ្ហា និងជា ដំណោះស្រាយ ដ៏ពិបាក សម្រាប់អ្នក។ កាសិក្សា ជាច្រើន បានបង្ហាញថា ប្រសិនជា កូនរបស់អ្នក មានសុខភាពល្អ នោះ វាមិនមែន ជារឿង អ្វីដែល គួរអោយ បារម្ភនោះទេ ប៉ុន្តែបើកូន កំពុងតែមាន ជំងឺគ្រុនក្តៅនោះ ទើបជារឿង ពិបាក ដោយមិន ដឹងធ្វើ យ៉ាងណា ទើបអាចបញ្ចុះ កំដៅចេញពី កូនជាទី ស្រលាញ់បាន។ ដូច្នេះ សម្រាប់ ថ្ងៃនេះវិញ យើងនឹងបង្ហាញ អ្នកពី វិធីសាស្ត្រ ដ៏ល្អបំផុត ដើម្បីបញ្ចុះជំងឺ គ្រុនក្តៅ របស់កុមារ ដោយ មិនចាំបាច់ ប្រើប្រាស់ថ្នាំ ក្នុងរយៈពេល មិនដល់ 5 នាទី នោះទេ កូនរបស់អ្នក និងទទួល បានអារម្មណ៍ ធូរស្រាលជា មិនខាន វិធីសាស្ត្រនេះ រួមមាន៖

  1. យកដំឡូងទៅឈូសអោយម៉ត់

ជាដំបូងអ្នក ត្រូវយកដំឡូង ទៅលាងសំអាត នឹងទឹក បន្ទាប់យកដំឡូង ដែលលាងហើយ ចិតសំបក ខាងក្រៅចេញ និងចាំយក ទៅឈូស អោយម៉ត់ បន្ទាប់ពីឈូស រួចហើយយក កំទេចដំឡូង មកដាក់នៅ ស្រោមជើង អោយកុមារពាក់ នោះជំងឺ គ្រុនក្តៅ នឹងបាន កាត់បន្ថយ ជាក់ជា មិនខានឡើយ។

  1. ស្រា Brandy និងទឹក

អ្នកស្រា Brandy ចាក់ចូល ក្នុងពែង ដោយលាយ ជាមួយនឹងទឹក បន្ទាប់មក លាយវា អោយសប់ ហើយយកដាក់ ក្នុងថង់ និងដាក់វា ចូលស្រោមជើង អោយកុមារពាក់ ជាការស្រេច។

  1. ដាក់កន្សែងត្រជាក់នៅលើថ្ងាស

វិធីនេះគឺមាន សារៈសំខាន់ ខ្លាំងណាស់ ដែលជួយបញ្ចុះ កំដៅបានខ្ពស់ ដោយគ្រាន់តែ យកកន្សែង ត្រជាក់នៅលើ ថ្ងាសកូន របស់អ្នក តែប៉ុណ្ណោះ។

  1. ត្រូវអោយកូន របស់អ្នកងូតទឹក កុំអោយត្រជាក់ ពេកហើយក៏ កុំអោយ ក្តៅពេក

ប្រសិនបើ អ្នកអោយ កូនជាទីស្រលាញ់ របស់អ្នក ងូតទឹកត្រជាក់ ពេកនោះ នឹងរឹត ធ្វើអោយ កំដៅក្នុង ខ្លួនកូនក្មេង រឹតតែ ក្តៅជាង មុនហើយ ដូច្នេះ គួរតែចង់ចាំ អោយបានល្អ។

  1. អោយកូនរបស់អ្នក ទទួលទានអាហារ ត្រជាក់ និងត្រូវផឹកទឹក អោយបានច្រើន
  2. អ្នកអាចប្រើប្រាស់កង្ហារបាន
  3. កុំពាក់សំលៀកបំពាក់ក្រាស់ពេក

ចំនុចមួយនេះ ក៏ល្អផងដែរ សម្រាប់កូន របស់អ្នក ដូច្នេះវា ងាយស្រួល ធ្វើអោយកំដៅ ចេញពី សារពាង្គកាយ ហើយប្រសិនបើ កូនរបស់អ្នក នៅតែ ញាក់ញ័រនោះ អ្នកអាចយក ភួយមក សន្តប់បាន។

  1. យកកូនរបស់អ្នក ដាក់ក្នុងផ្ទះនៅ កន្លែងត្រជាក់

ប្រការគួរចងចាំ ប្រសិនជា កូនរបស់អ្នក មានអាយុ ត្រឹមតែ 6 ខែចុះក្រោម ហើយកំដៅ កើនឡើង ដល់ទៅ 38 0C ដូច្នេះអ្នក ចាំបាច់ យកកូន របស់អ្នក ទៅជួបពេទ្យ ភ្លាមៗ។

អីយ៉ា! តាម​ពិត​វីតាមីន D មាន​អត្ថ​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ជម្ងឺ​បាន​ទៀតផង

លោកអ្នកប្រហែលជាធ្លាប់​បាន ដឹងថា​វីតាមីន D អាច​ជួយ​ឱ្យឆ្អឹង​លូត​លាស់ បាន​ល្អ​ប៉ុន្តែ​លោកអ្នក​ប្រហែល​​ជា មិន​ដឹង​ទេ​ថា​វា​ក៏​មាន នូវ​គុណ​ប្រយោជន៍ ជា​ច្រើន​ទៀត។ កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមអ្នក​ស្រាវ​ជ្រាវ មួយក្រុមបាន ធ្វើការបង្ហាញនូវគុណប្រយោជន៍ របស់វាដែលអាចព្យាបាល​ជម្ងឺម្យ៉ាង​ដែលគេហៅថា​ជម្ងឺ អូតូអ៊ុយមីន (autoimmune) ។

បើតាមការស្រាវជ្រាវមួយ បានបញ្ជាក់ថាកម្រិត វីតាមីន D ខ្ពស់អាចបញ្ចៀស និងព្យាបាលជម្ងឺក្រិនម្យ៉ាង ដែលហៅថាជម្ងឺអូតូអ៊ុយមីនបាន។ អូតូអ៊ុយមីនជាជម្ងឺម្យ៉ាង ដែល​មាន​ផល​ប៉ះពាល់ដល់ខួរក្បាល និង​អង្កត់​ធ្នូឆ្អឹងខ្នងបាន ឫជាជម្ងឺម្យ៉ាងដែល ធ្វើឱ្យប្រព័ន្ធនៃការឆ្លើយតបទៅកាន់ ប្រព័ន្ធភាពស៊ាំមានការ ភាន់​ច្រឡំ។ លោក Peter Calabresi មកពីសាកល​វិ​ទ្យាល័យវេជ្ជសាស្រ្ត Johns Hopkins បាននិយាយថា វាជាលទ្ធផលដ៏គួរឱ្យរំភើបមួយដែលវីតាមីន D អាចព្យាបាលជម្ងឺក្រិន បានដោយសុវត្ថិភាព និងចំណាយ​តិច​ទៀត​ផង។ ការស្រាវជ្រាវមួយនេះបានបង្ហាញថា ប្រសិនបើនៅក្នុងឈាម មានកម្រិតនៃវីតាមីន D តិចតួច​នោះវានឹងធ្វើឱ្យ យើងប្រឈមមុខនឹងជម្ងឺជាច្រើនព្រមទាំង អាចនឹងបង្កើនអត្រា ពិការ​ភាព​ខ្ពស់​ថែម​ទៀត​ផង ។ បើតាមការបញ្ជាក់កម្រិតដ៏ត្រឹមត្រូវនៃវីតាមីន D នៅក្នុងឈាមគឺពី 40 ទៅ 60 ណាណូក្រាមនៅក្នុងមួយលីត្រឈាម គឺជាកម្រិតដ៏ប្រសើរបំផុត។

នេះជាការស្រាវជា្រវដ៏មាន អត្ថប្រយោជន៍សម្រាប់មនុស្ស ជាតិហើយវាក៏ជាដំណឹង មួយដែលប្រាប់ដល់ មនុស្សគ្រប់ៗរូបដើម្បីការពារ ខ្លួនពីជម្ងឺអូតូអ៊ុយមីន នេះ។ សម្រាប់អាហារដែលសម្បូរវីតាមីន D មាន​ច្រើន​ណាស់ ដូចនេះសូមប្រិយមិត្តមាន ការប្រុងប្រយ័ត្នពីបញ្ហាកង្វះវីតាមីន D នេះទាំងអស់គ្នា ដោយ​បរិភោគអាហារដែលមាន វីតាមីនឱ្យបានគ្រប់គ្រាន់។

ការ​គេង​ច្រើន​ជាង 9 ម៉ោង, អង្គុយ​ច្រើន​ជាង 7 ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​មាន​មូល​ហេតុ​ច្រើន​ទៀត​ អាច​បណ្តាល​ឲ្យ​មនុស្ស​អាយុ​ខ្លី​និង​ឆាប់​ស្លាប់បាន!

តាមការសិក្សាថ្មីមួយ នៃសាកលវិទ្យាល័យ ស៊ីដនី បានរក ឃើញថា ការគេងច្រើន ជាង 9 ម៉ោងក្នុង មួយថ្ងៃ, អង្គុយច្រើនជាង 7 ម៉ោងក្នុង មួយថ្ងៃ និងហាត់ប្រាណ តិចជាង 150 នាទី ក្នុងមួយ សប្តាហ៍ នឹងអាចស្លាប់លឿន ជាងធម្មតា 4 ដង បើប្រៀបធៀប ជាមួយអ្នកដែល អាចជៀសវាង ទម្លាប់ទាំង នេះបាន។

ក្រុមអ្នកសិក្សា បានស្រាវជ្រាវ និងសិក្សាលើ មនុស្សជាច្រើន ប្រមាណ 23 ម៉ឺននាក់ ហើយបានដឹងថា ជាធម្មតា ពួកគេ រងការវាយ ប្រហារខ្លាំង ដោយសារ ទម្លាប់ជក់បារី, ទទួលទានគ្រឿង ស្រវឹង, សម្រកទម្ងន់ ខ្លាំងពេក និងមិនសូវ ហាត់ប្រាណ ប៉ុន្តែបើតាមការ សិក្សាឲ្យស៊ី ជម្រៅទៅ ទើបដឹងថា នៅមានទម្លាប់ មិនល្អមួយ ចំនួនទៀត ដែលពួកគេ មិនសូវគិតដល់ ដូចជា ការគេងច្រើន ម៉ោងពេក, អង្គុយយូរពេក និងហាត់ប្រាណ តិចពេក ក៏ធ្វើឲ្យ ពួកគេ កាន់តែមាន បញ្ហាដែរ។

ការគេងឲ្យគ្រប់គ្រាន់ពិតជាល្អ ប៉ុន្តែយើងត្រូវ យល់ដឹងពី ការគេង តាមអាយុ របស់យើង ជាពិសេស មនុស្សកាន់តែ ចាស់ត្រូវ គេង ត្រឹម 6 ទៅ 7 ម៉ោង ឲ្យបាន ទៀងពេល គឺល្អបំផុត និងក្មេងជំទង់ៗ គេងត្រឹម 8 ម៉ោង ឲ្យទៀងទាត់ ក៏ល្អដែរ ហើយក្មេងតូចៗ អាចគេងបានច្រើន ម៉ោងពី 9 ដល់ 10 ម៉ោង ក៏គ្មាន បញ្ហាដែរ។

ដូចនេះមិត្តអ្នកអាន អាចជៀសវាង ពីគ្រឿងស្រវឹង, ការជក់ បារីបាន តែក៏ត្រូវ តែខ្វល់ ពីការគេង និងការហាត់ប្រាណ នេះផងដែរ ដើម្បីធ្វើឲ្យ សុខភាព និងជីវិតអ្នក កាន់តែ រស់បានយូរ អង្វែង។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1748
2202
4537692