jaukjeybanner

ទទួលទាន​ស៊ុត​​ចៀន និង ​ស៊ុត​ស្ងោរ​​​ណាមួយ​ល្អ​ជាង?

ស៊ុត​ជា​អាហារ​សាមញ្ញ​ និង​ងាយ​ស្រួល​ក្នុង​ការ​​ចម្អិន​ទៀត​ផង ។  ​ជា​ទូទៅ​ស៊ុត​មាន​រាង​តូច​ និង ​តម្លៃ​ថោក​ ប៉ុន្តែ​វា​​​ផ្ទុក​​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​​ដែល​លោក​​អាច​នឹង​មិន​នឹក​ ស្មាន​ដល់ ។ ប៉ុន្តែ​សារធាតុ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​ស៊ុត​អាច​នឹង​មាន​ការ​បាត់​បង់ ​ឬ​ថយ​ចុះ​ផង​ដែរ​ទៅ​​តាម​ការ​​ចម្អិន​របស់​អ្នក​ ។ ដូច្នេះ​យើង​សូម​លើក​យក​នូវ​វិធី​ចម្អិន​ស៊ុត ២ របៀប​ដែល​បង្ហាញ​ពី​ការ​ប្រែប្រួល​នៃ​សារធាតុ​ចិញ្ចឹម​របស់​វា ។


ប្រមូល​ផ្តុំ​ដោយ​សារធាតុ​ចិញ្ចឹម
ស៊ុត​ដែល​ស្ងោរ​ ឆ្អិន​មាន​ផ្ទុក​ដោយ​ជាតិ​កាឡូរី ចំនួន ៧៨ ជាតិ​ប្រូតេអ៊ីន ៦,៣ ក្រាម ជាតិ​កាបូនអ៊ីដ្រាត ចំនួន ០,៦ ក្រាម និង​ជាតិ​ខ្លាញ់​ចំនួន ៥,៣ ក្រាម និង​ខ្លាញ់​ដែល​បណ្តាល​ឲ្យ​ធាត់​ចំនួន ១,៦ ក្រាម ។ ចំណែក​ឯ​ស៊ុត​ចៀន​វិញ​មាន​ការ​កើន​ឡើង​នូវ​ចំនួន កាឡូរី ដល់​ទៅ ៩០ និង​កើន​ឡើង​នូវ​ជាតិ​ខ្លាញ់​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ទៅ ១០ % ។

ជាតិ​វីតាមីន
ស៊ុត​ដែល​ស្ងោរ​ឆ្អិន​មាន​ជាតិ​ វីតាមីន B2 ចំនួន ១៥% មាន​វីតាមីន B12 ចំនួន ១០% និង​មាន​ផ្ទុក​ដោយ​វីតាមីន D ចំនួន​ ១១% ។ ចំណែក​ឯ​ស៊ុត​ចៀន​វិញ​មាន​សមាសធាតុ​វីតាមីន​ប្រហាក់​ប្រហែល​ទៅ​នឹង​ស៊ុត​ ស្ងោរ​ដែរ ប៉ុន្តែ​មាន​សារធាតុ​វីតាមីន​តិច​តួច​ជាង ។ វីតាមីន B2 មាន​នៅ​ក្នុង​ស៊ុត​ជួយ​បង្កើត​ឈាម​ក្រហម និង​ជួយ​បម្លែង​ជាតិ​កាបូនអ៊ីដ្រាត ទៅ​ជា​ថាមពល​ជំនួយ​រាងកាយ​ ។ ចំណែក​វីតាមីន B12 វិញ​ជំនួយ​ដល់​ប្រព័ន្ធ​ប្រសាទ​ និង​មុខងារ​របស់​ខួរ​ក្បាល និង វីតាមីន D ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ និង ជួយ​ស្រូប​យក​ជាតិ​កាល់ស្យូម ។


សារធាតុ រ៉ែ
ស៊ុត​ចៀន​មាន​ផ្ទុក​ដោយ​សារធាតុ​រ៉ែ​ លើស​ស៊ុត​ស្ងោរ​ តិចតួច​បំផុត​ស៊ុត​ចៀន​មាន​ផ្ទុក​ជាតិ​រ៉ែ​ចំនួន ១០% ខណៈ​ ស៊ុត​ស្ងោរ​មាន​ផ្ទុក​ជាតិ​រ៉ែ​ចំនួន ៩% ។ ជាតិ​រ៉ែ​ដែល​មាន​ផ្ទុក​ក្នុង​ស៊ុត​គឺ​ជាតិ ផូស្វ័រ សម្រាប់​ជំនួយ​ឲ្យ​ឆ្អឹង​រឹង​មាំ និង ផលិត DNA និង​ជួយ​ដល់​មុខងារ​តម្រងនោម។ ដូច្នេះ​​ឆ្លងកាត់​តាម​ការ​បក​ស្រាយ​នេះ លោក​អ្នក​គួរ​តែ​ស្វែង​យល់​ហើយ​ថា គួរ​ទទួល​ទាន​ស៊ុត​ចៀន ឬ ស្ងោរ​ទើប​ល្អ​សម្រាប់​សុខភាព៕​

ផ្លែ​ប័រមា​នគុ​ណ​ប្រយោជន៍អ​ស្ចារ្យ​ចំពោះ​ស្បែក​មិន​គួរ​ឱ្យជឿ​

ប្រសិន​បើ​លោក​អ្នក​ចង់​ឱ្យ​ស្បែក​របស់​ខ្លួន​មើល​ទៅ​ស្រស់​ស្អាត​គួរ​ជាទី​ ទាក់​ទាញ​ ដោយ​មិន​ចាំ​បា​ច់​ជា​វផ​លិត​ផលថែរក្សា​​ស្បែក​ ដែល​មាន​តម្លៃ​ថ្លៃ​នោះ ​សូម​ជ្រើ​ស​រើស​ផ្លែប័​រម​ក​ធ្វើ​ជា​ផ្នែក​មួយ ​នៃរ​បប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ​ផ្លែប័​រមា​នជា​តិ​ក្រែម​ រស​ជាតិ​ឆ្ងាញ់ជា​ប់​មាត់​ មាន​​តម្លៃថោ​ក​សមរម្យ​ និង​មាន​សាច់ទ​ន់​គួរ​ឱ្យ​ចង់​ទទួល​ទាន។​ ​អ្នក​អាចយ​ក​ផ្លែ​ប័រ​ទៅ​ផ្សំ​នៅ​ក្នុង​អាហារ​បានជា​​ច្រើ​ន​ប្រភេទ​ដូច​ជា ​Tacos ​សាឡាដ ​និ​ង​សាំងវី​ច​ ប៉ុន្ដែ​ក្នុង​ករណី​អ្នក​នឿយ​ណាយ​ក្នុង​ការ​ទទួល​ទាន​វា ​អ្នក​អាច​លាប​វា​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​របស់​អ្នក​ដើម្បី​ឱ្យ​ស្បែក​ទន់រ​ លោង​។

ផ្ទុក​ប្រភេទ​ខ្លាញ់​ល្អចំ​ពោះ​សុខភា​ព​៖ ​ផ្លែ​ប័រមា​ន​ផ្ទុកអា​ស៊ី​ដ​ខ្លាញ់​ Poly ​និង ​monounsaturated ​ដែល​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ស្បែក​។ ​ខ្លាញ់​ប្រភេទ​ Monounsaturated ​ជួយ​​​រក្សា​ស្រទាប់​ខាងលើ​​នៃ​ស្បែក​របស់​អ្នក​ឱ្យ​មាន​សំណើម ​ដូច្នេះ​ស្បែក​នឹង​មាន​ភាព​ទន់​រលោង ​និង​មើល​ទៅ​មាន​សុខ​ភាព​ល្អ​។ ​អាស៊ីដ​ខ្លាញ់ ​Polyunsaturated ​មាន​គុណ​​ប្រយោជន៍​ការ​ពារ​ស្បែក​ពី​ការ​បំផ្លាញ​ នៃ​ពន្លឺ​ព្រះអាទិត្យ​ និង​ការ​ប្រឆាំង​នឹង​អាការៈ​ប្រតិកម្ម​ស្បែក​ និង​ការ​រលាក ​នេះ​បើ​យោង​តាមកា​រសិ​ក្សា​ស្រាវ​ជ្រាវ​របស់​វិទ្យា​ស្ថាន​ Linus ​Pauling ​នៃ​សាកល​វិទ្យា​ល័យ ​Oregon ​State ​University។​ 

សារធា​តុ​ប្រឆាំង​នឹង​អុក​ស៊ីដ​កម្ម​៖ ​នៅ​ពេល​រាង​កាយ​របស់​អ្នក​បំប្លែង​អាហារទៅ​​ជា​ថាមព​ល​ ឬ​បញ្ចេញ​ចោល​ទៅ​ជា​កាក​សំណល់ ​រាង​កាយរ​បស់​អ្នក​បង្កើត​បានជា​​រ៉ាឌីកា​ល់​​​សេរី​។ ​រ៉ាឌី​កាល់​សេរី​ធ្វើ​ឱ្យខូ​ច​កោសិកា​រួ​ម​ទាំង​ស្បែក​។ សារធា​តុ​ប្រឆាំង​នឹង​អុកស៊ី​ដ​កម្ម​រក​ឃើញ​នៅ​ក្នុង​ផ្លែប័​រ​ដូចជា​ ​carotenoids ​វីតាមីន​E ​និង​វីតាមីន​C ​ជួយ​ការ​ពារ​​​ប្រឆាំង​នឹងកា​របំ​ផ្លាញ​នៃ​រ៉ាឌីកា​ល់​សេរី​។ ​ សារ​ធាតុ ​carotenoid ​និ​ង​ Lutein ​មាន​ប្រសិទ្ធ​ភាព​លើ​ក​កម្ពស់​បិរមាណ​ជាតិ​ទឹក​ និង​ភាព​រលាស់នៃ​​ស្បែក​ ព្រម​ទាំង​កាត់​បន្ថយ​ ការ​បំផ្លាញ​លីពីត​ ដែលមា​ន​ប្រយោជន៍ចំ​ពោះ​ស្បែក​។ ​វីតាមីន​E ​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ស្បែក​ពី​កាំរស្មី​ UV។​ ​រាង​កាយរ​បស់​អ្នក​ត្រូវ​ការចាំ​​បាច់​នូវ​វីតាមីន​C ​ដើម្បីប​ង្កើត​បានជា​ ​Collagen​ ដែល​ជា​សមាស​ធាតុ​មាន​រចនា​សម្ព័ន្ធ​ចំ​បង​នៃ​ស្បែក​ និង​ជា​ប្រភព​នៃ​ភាព​រលាស់ ​និង​តឹង​ណែនរ​បស់​ស្បែក​។

​សារ​ ធាតុ B​iotin៖ ​ផ្លែ​ប័រមា​ន​ផ្ទុក​ សារធា​តុ ​Biotin ច​ន្លោះ ​២ និ​ង៦​​មីក្រូ​ក្រាម ​និង​ស្រប​តាម​ស្តង់​ដា នៃ​កា​រណែ​​នាំ​ពី​របប​អាហារ​ Dietary  ​Reference ​Intake ច​ន្លោះ ​៦ ​និង​១៦%។​ ​សារធា​តុ​ Bioti​n ​គឺ​ជា​ផ្នែក​មួយនៃ​​វីតាមីន​ B-complex ​ដែល​វីតាមីន ​B-complex ​នេះ​មានសា​រៈ​សំ​ខាន់​សម្រាប់​ធ្វើ​ឱ្យ​ស្បែកមា​នសុ​ខ​ភាព​ល្អ ​នេះ​បើ​យោង​តាមវិ​ទ្យា​​ស្ថាន ​Linus​ Pauling​។ ​ប្រសិនបើ​​មិនមា​នសា​រ​ធាតុ ​Biotin ​គ្រប់​គ្រាន់​ទេ ​ស្បែករ​បស់​អ្នកអា​ចវិ​វឌ្ឍ​ន៍ទៅ​​រកស​ភាព​ស្ងួត​ បែក​ស្រកា ​និងឡើ​ង​កន្ទួល​ក្រហម។​

គុណ​​ប្រយោជន៍​​ស្បែក​​ដទៃទៀ​​ត​៖​​ ​ ​កិនសា​ច់​ប័រ​ឱ្យ​ម៉ត់​ និង​លាបវា​​ទៅ​លើ​រាងកា​យ​រ​បស់​អ្នក​។ ​ទុក​វា​ឱ្យ​បាន​ ១០ ​ទៅ​១៥នា​ទី​ ហើយប​ន្ទាប់​មកងូ​តទឹ​ក​ក្ដៅឧ​ណ្ហៗ​ដើម្បីលា​ង​​​ជម្រះ។​ ជា​តិ​ប្រេង​នឹង​ជ្រាប​ចូល​ក្នុង​ស្បែក ​និង​ធ្វើ​ឱ្យ​ស្បែករ​បស់​អ្នកទ​ន់រ​លោង​។ លា​ប​សាច់ប័​រ​កិនម៉​ត់ទៅ​​លើ​ស្បែក​មុខ​របស់​អ្នក​ ដើម្បី​កម្ចាត់​ចោល​នូវ​សញ្ញា​នៃ​ភាពចា​ស់ ​ឬ​លាយ​ផ្លែប័​រជា​​មួយនឹ​ង​ទឹក​ឃ្មុំ​ស្រស់​ និង​ទឹកដោះ​​គោ​ជូរដើ​ម្បីចៀ​ស​ផុតពី​​កោសិកា​ស្បែក​ងាប់ ​ដើម្បី​ធ្វើ​ឱ្យ​ស្បែក​​​ទន់​ម៉ត់​រលោង និ​ង​ក្មេង​ជា​ងវ័យ។​ ​ប្រសិន​បើ​អ្នក​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​យូរ ​សូម​លាបសា​ច់​ផ្លែប័​រដោ​យ​ផ្ទាល់​ ទៅ​លើ​ស្បែក​ ដែល​រងកា​រប៉ះ​​ពាល់នោះ​ ​ដើម្បី​ធ្វើ​ឱ្យ​ធូរ​ស្រាលកា​រឈឺ​​ចាប់៕​

វិធីលាង​សម្អាត​ថ្លើម និង​សម្រកទម្ងន់​ក្នុង​រយៈពេល ៧២ម៉ោង

ផ្តល់សិទ្ធិដោយ៖​ មង្គលការ
បញ្ហាសុខភាព នឹង​សម្រស់​គឺជា​រឿង​មួយដ៏សំខាន់បំផុតដែល​អ្នក​គួរតែងយកចិត្តទុកដាក់។ ប៉ុន្តែអ្នក​នឹង​​លែង​​មាន​កង្វល់​​ជាមួយ​បញ្ហា​​ទាំងនេះទៀត​ហើយ ដោយ​ប្រើប្រាស់ភេសជ្ជៈ​​ដ៏មាន​​ប្រសិទ្ធិភាព​ក្នុងការ​លាងសម្អាត​ថ្លើម និង​សម្រកទម្ងន់​បានល្អ​ដោយ​មិនចាំបាច់​ខំប្រឹង ឬចំណាយ​ពេលច្រើន​ឡើយ។
តើត្រូវប្រើវា​ដូចម្ដេច?
ទទួលទាន​ភេសជ្ជៈនេះឲ្យ​បាន ៣ ដង​ក្នុង​មួយថ្ងៃឲ្យ​បាន ៣ ថ្ងៃជាប់គ្នា។ តែ​ត្រូវចាំថាគួរជៀសវាង​ការទទួលទាន​អាហារពិបាករំលាយ​ក្នុង​អំឡុង​ពេលទាំង ៣ ថ្ងៃនេះ។ ដូច្នេះ​អ្នក​គួរ​តែ​បរិភោគ​អាហារ​ដែលធ្វើឲ្យ​មានសុខ​ភាពល្អ​ក្នុង​គោលបំណង​ ដើម្បីបន្ធូរបន្ថយ​ដំណើរការ​នៃការ​បន្សាបជាតិពុល​នៅក្នុង​ថ្លើម និងការ​សម្រក​ទម្ងន់ខ្លះ។
គ្រឿងផ្សំ៖
– ក្រូចឆ្មា ៣ ផ្លែ
– ទឹកវ៉ាន់ស៊ុយ ១ពែង
– ភ្លៅកង្កែប ៥ ដើម
– ទឹក ៦ ពែង
វិធីធ្វើ៖
យកទឹក​ក្រូចឆ្មា, ទឹកវ៉ាន់ស៊ុយ, ភ្លៅកង្កែប ក្រឡុក​បញ្ចូលគ្នាឲ្យសព្វ បន្ទាប់មកចាក់ទឹកតាមក្រោយ នឹងក្រឡុកម្ដងទៀត។ អ្នកត្រូវ​បរិភោគ​ឲ្យ​បាន ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ នៅពេល​ពោះទទេ។ ធ្វើបែបនេះ​ឡើង​វិញម្ដង​ទៀត នៅ ២ថ្ងៃក្រោយ។ បន្ទាប់មក​អ្នកត្រូវ​សម្រាកឲ្យ​បាន ៧ ទៅ​​ ១០ ក្នុង​មួយថ្ងៃ ដើម្បីឲ្យ​សុខភាពមាន​ដំណើរការ​ល្អឡើង​វិញ៕

ផលិត​ផល ​៥​យ៉ាង​អ្នក​មិន​គួរ​ប្រើ​នៅ​លើ​មុខ​របស់​អ្នក​

ស្បែក​របស់​អ្នក ​គឺ​សរី​រាង្គ​ដ៏​ធំបំ​​ផុត​ ដែល​អ្នក​មាន​ ហើយ​ជា​និ​ច្ចកា​ល​វា​តែង​ប្រឈម​នឹង​កត្ដា​ជា​ច្រើន​ ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភា​ព​ស្បែក​នេះ​ដោយ​ផ្ទាល់​។ ​កត្ដា​អាកាស​ធាតុ​ របប​អាហារ ​ទម្លាប់​នៃ​ការរ​ស់នៅ​ និ​ងផ​លិត​ផលថែ​​រក្សា​សម្ផស្ស​ជា​ច្រើន​ទៀត ​ដែល​អ្នក​ប្រើ​ប្រាស់​គឺ​ជា​កត្ដា​ ដែល​ជះ​ឥទ្ធព​លទៅ​​លើ​ទិដ្ឋ​ភាពរ​បស់​ស្បែក​ ទាំង​ផ្នែក​វិជ្ជ​មាន ​និង​ផ្នែក​អវិជ្ជ​មាន ​អាស្រ័យ​ទៅ​លើ​ក​ម្រិត​នៃ​ការថែ​​រក្សា​ស្បែក​របស់​អ្នក​។ ​ផ្នែក​ដ៏​សំខាន់​បំផុត ​នៃ​ស្បែក​របស់​អ្នក​ គឺ​ស្បែក​ស្ថិត​នៅ​ត្រង់​មុខ ​និងក​​របស់​អ្នក​។ ​បរិវេណ​សំខាន់​ៗ  ទាំ​ង​អស់នេះ​​គឺ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​​​​ការ​រង​វិបត្ដិ​ពី​បញ្ហា​ ទាក់​ទងនឹ​ង​ស្បែក​ ពី​ព្រោះ​យើង​ទំនង​ជា​ងាយ​ប្រើ​ផលិត​ផល​នៅ​លើ​វា។​ អ្នក​ឯក​ទេស​ផ្នែក​ថែ​​សម្ផស្ស​ជា​ច្រើន​ណែ​នាំ​ថា ​ផលិត​ផល​មួយ​ចំនួនអា​ច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ខូច ​ពី​ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​ប្រតិ​កម្ម​មិន​ល្អ​ ដែល​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​ បណ្ដាល​ឱ្យ​លេច​ចេញ​នូ​វ​ស្នាម​មុន​ និង​បញ្ហា​ស្បែក​ដទៃ​ទៀត។​

ទឹក​ខ្មេះ​៖ ​ទិក​និក​ថែ​សម្រស់​ជា​ច្រើន​ណែ​នាំ​ឱ្យ​ប្រើ​ទឹក​ខ្មេះ​ដើម្បី​ដោះ​ស្រាយ​ បញ្ហា​មុន​ និង​រោគ​ផ្សិត​ ប៉ុន្ដែ​ទោះ​បី​ជា​យ៉ាងណា​ ​វា​មិ​ន​ត្រូវ​បាន​ណែ​នាំ​ឱ្យលា​ប​ទៅ​លើ​ស្បែក​របស់​អ្នក​​នោះ​ទេ​ ​ពី​ព្រោះ​អាស៊ីដ​អាសេទិកនៅ​​ក្នុង​ទឹក​ខ្មេះអា​ច​បណ្ដាល​ឱ្យខូ​ច​ស្បែក​នៅ​ បរិវេណ​ដែលលា​ប​នោះ ជា​​ពិសេស​ប្រសិន​បើ​អ្នក​មាន​ស្បែកងា​យ​ប្រតិកម្ម​ មាន​ដំបៅ ​ដាច់​រយះ​ ឬ​ស្នាម​រលាក​។ ​ការ​ប្រើទឹ​ក​ខ្មេះ   ដោ​យ​ផ្ទាល់​ទៅ​លើ​ស្បែក​របស់​អ្នក​អាច​បង្កើន​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត​ មូល​ហេតុ​ដូច្នេះ​ ប្រសិន​បើ​អ្នក​ចង់​ប្រើ​ផលិត​ផល​ទឹក​ខ្មេះ​នេះ​​​ទៅ​លើ​​ស្បែក​របស់​អ្នក​ យើង​ណែ​នាំ​ឱ្យ​អ្នក​លាយ​វា​ជា​មួយទឹ​ក​ក្នុ​ង​ចំណែក​ស្មើៗ​គ្នា​។ ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ក្រហាយ​ នៅ​ពេល​លាប​វា ​យក​ល្អសូ​ម​បញ្ឈប់​ប្រើ​វា​ឥឡូវនេះ​​​ភ្លាម​។ ​ចំពោះ​ករណី​ខ្លះ ​ផលិតផ​លនេះ​​គឺ​ហាម​ប្រើ​ជាដា​ច់ខា​ត​សម្រាប់​ថែ​រក្សា​ស្បែក​ ដូច្នេះ​អ្នក​គួរ​ចៀស​វាង​ប្រើ​វា​តែ​ម្ដង​។ ​

​Spray ​បាញ់ស​ក់ ​និង​សាប៊ូ​កក់​សក់៖​ ​តាម​ក្បួន​ពី​មុន ​ដើម្បី​ឱ្យ​ការ ​Makeup ​តែង​មុខ​បាន​ល្អ​គឺ​ត្រូវលា​ប ​Spray ​បាញ់​សក់ទៅ​​លើ​មុខ​របស់​អ្នក​ ធ្វើ​ដូច្នេះដើ​ម្បី​ឱ្យ​ការ​ Makeup ​នេះ​​​ជាប់​បាន​យូរ។​ ប៉ុ​ន្ដែតា​ម​ពិត​គឺ​ថា ​ការ​ធ្វើ​ដូច្នេះ​អាច​បណ្ដាល​ឱ្យ​ស្បែក​ស្ងួត​ ដោយ​សារ​ផលិតផ​ល​ទាំង​នេះ​មាន​ផ្ទុក​ជាតិ​អាកុល​ខ្ពស់ ដែ​ល​មិន​ល្អ​សម្រាប់​ស្បែក​របស់​អ្នក។​ បញ្ហា​ដូច​​គ្នា​នេះ ​កើត​មាន​ចំពោះ​មនុស្ស​ ដែល​ប្រើ​សាប៊ូ​កក់​សក់ដើ​ម្បីលា​ង​សម្អាតមុ​ខ​ ប៉ុន្ដែគួ​រ​ជ្រាបថា​ ​ផលិត​ផល​ទាំង​នេះ​មាន​ផ្ទុក​សមាស​ធាតុ​ផ្សំ​គីមី​ ដែលមិ​ន​ល្អស​ម្រាប់​ស្បែក​របស់អ្នក​ និង​បណ្ដាល​ឱ្យ​ស្បែក​ស្ងួត​ និងរ​លាក។​

 

​ក្រែមមា​ន​ផ្ទុក​សារ​ធា​តុ​ Retinol​៖ ​សារ​ធាតុ R​etinol ​ត្រូវបា​ន​គេ​ផ្សាយ​ថា ​គឺ​ជា​​សមាស​ធាតុ​ផ្សំ​ដ៏ស​កម្ម​ប្រឆាំង​នឹង​ជំងឺមុ​ន ​និងភាពចា​ស់​ជ្រីវ​ជ្រួញ ​ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា ​អ្នក​ជំនាញ​​​មិន​ណែ​នាំ​ឱ្យ​ប្រើ​ផលិតផ​ល​នេះ​នោះ​ទេ ​ពី​ព្រោះវា​​ខ្លាំង​ណាស់​សម្រាប់​ស្បែក​ វា​ធ្វើ​ឱ្យ​ស្បែក​ស្ដើង​ និង​អាច​ធ្វើ​ឱ្យ​ស្បែក​កាន់​តែ​ងាយ​ប្រតិ​កម្ម​។ ​ម្យ៉ាង​ទៀត ​នៅ​ក្នុងក​រណី​ខ្លះ​ អាច​​​បណ្ដាល​ឱ្យ​ស្បែក​ឡើង​ក្រហម ​និង​ព្រមទាំ​ង​អាច​ធ្វើ​ឱ្យ​ស្បែក​ឡើង​កន្ទួល​។​​

​វីតា​មីន ​E​សុទ្ធ​៖ ​វា​ជា​ការ​ពិតដែ​រ​ថា ​វីតាមី​នE​ ​ល្អ​ប្រសើរស​ម្រាប់​រាង​កាយរ​បស់​អ្នក​ ហើយ​ក្រុមហ៊ុ​ន​ផលិត​ផលថែ​​សម្ផ​ស្សភា​គ​ច្រើន​ ប្រើ​វីតា​មីនE​ នេះ​​នៅ​ក្នុង​ផលិត​ផល​របស់​ខ្លួន​។ ​ប៉ុន្ដែទោះ​​ជា​យ៉ាងណា​ ​អ្នកគួ​រតែ​​ចៀស​វាងកា​រ​ប្រើ​ប្រេងដោ​យ​ផ្ទាល់ទៅ​​លើ​ស្បែក​របស់​អ្នក​ ពី​ព្រោះ​វា​អាច​​​ធ្វើ​ឱ្យ​ស្ទះ​រន្ធ​ញើស ​និងប​ណ្ដាល​ឱ្យ​កើតមា​នឡើ​ង​នូវមុ​ន។​ ​ម្យ៉ាង​ទៀត ​វា​ធ្លាប់​កើត​មាន​នូវ​ករណី​ប្រតិ​កម្ម​ដូចជា​ ​ការលា​ក ​អាការៈហើ​ម ​ឬឡើង​​ក្រហម ​នៅ​ពេល​ប្រើ​ប្រាស់​ផលិត​ផល​នេះ​ទៅ​លើ​ស្បែក​របស់​អ្នក៕​ ​

រូបបមន្តបង្កើត​ទឹកធម្មជាតិ​ដើម្បីលាង​សម្អាត​ថ្លើម

ផ្តល់សិទ្ធិដោយ៖ មង្គលការ
មនុស្សជាច្រើន​យល់​ថា ការខូច​ខាត​ថ្លើមបណ្តោល​មកពី​ការផឹក ឬ​ប្រើ​ប្រាស់គ្រឿង​ស្រវឹងច្រើន​ហួសប្រមាណ វាពិតជាមិនខុសទេ។ ថ្លើម​អាចទទួល​គ្រឿង​ស្រវឹងបាន​ត្រឹម​តែ ៣០មីលីត្រ​ក្នុងរយៈពេល​ ១ម៉ោង ហើយ​ត្រូវចំណាយ​ពេល ៥ម៉ោង​ក្នុងការដំណើរ​ការ និងរំលាយវា។ ដូច្នេះហើយ​ប្រសិនបើ​អ្នក​អាចជៀសវាង​គ្រឿង​ស្រវឹងបាន​គួរតែជៀសវាង ហើយ​ប្តូរមក​រក​ភេសជ្ជៈដែលជំនួសដល់មុខងារថ្លើមវិញទើបប្រសើរជាង។ ​
គ្រឿង​ផ្សំ៖
– ទឹកឆ្អិន ៥០០មីលីលីត្រ
– ក្រូចឆ្មា ៦ផ្លែ
– មើមខ្ញីស្រស់
– ខ្ទឹមស ៤កំពឹស
– ស្លឹក​ជីអង្កាម ៤សន្លឹក
– ប្រេងគ្រាប់កប្បាស ៣ស្លាប់ព្រា
– ក្រូចថ្លុង ៣ក្លែប
– ម្សៅ cumin បន្តិច
របៀប​ធ្វើ
– ដំបូងអ្នកចម្រាញ់ក្រូច​ឆ្មា​ទាំង​ ៦ផ្លែ​ដាក់ក្នុងកែវ​មួយ។ យកកែវមួយផ្សេងទៀត​ដាក់ខ្ញី, ខ្ទឹម​ស រួចទុកវាចោលមួយឡែក។
– ឥឡូវនេះអ្នកយកទឹក​ក្រូចឆ្មា និង​ទឹកក្រូចថ្លុងលាយ​បញ្ចូលគ្នា​ជាមួយនឹង​ម្សៅ cumin បន្តិច ព្រមទាំង​ស្លឹក​ជីអង្កាម។
– ក្រោយមក​ចាប់ផ្តើមផ្សំល្បាយទឹក​ក្រូច ជាមួយនឹងខ្ញី, ខ្ទឹមស ដែលអ្នកទុកក្នុងកែវ​មួយឡែកនោះក្រឡុកបញ្ចូលគ្នាឲ្យ​រលាយ​សព្វល្អ។ ឥឡូវ​អ្នក​អាច​ផឹក​ភេសជ្ជៈ​ធម្មជាតិ​នេះបាន​ហើយ ហើយ​មិនយូរទេ​អ្នកនឹង​ទទួលបាន​សុខភាព​ល្អឡើងវិញ៕
        គ្រាប់ cumin ត្រូវគេកិន​ធ្វើជាម្សៅ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2067
1621
4530947