jaukjeybanner

រោគ​​សញ្ញា​​ទាំង 9 ដែល​​បញ្ជាក់​​ថា​​អ្នក​​មាន​​ជម្ងឺ​​ទឹក​​នោម​​ផ្អែម

ជម្ងឺទឹកនោមផ្អែម គឺជា​ជម្ងឺ​មួយ​ប្រភេទ ដែល​រ៉ាំរ៉ៃ មិន​អាច​ព្យាបាល បាន​ឡើយ ម្យ៉ាង​វិញ​ទៀត បើសិនជា ជម្ងឺ​មួយ​នេះ ឈាន​ទៅ​ដល់ អាការៈ​ធ្ងន់​ធ្ងរ​នោះ វាក៏អាចនឹងបណ្តាល អោយជើងរបស់យើង មានសភាព រលេះ​រលួយ​ផង​ដែរ។ និយាយរួមទៅ ជម្ងឺនេះ នឹងស្ថិតនៅជាមួយយើង រហូតដល់ស្លាប់ មិន​ងាយ​ព្យា​បាល បានមួយរយភាគរយ នោះទេ។ ហេតុដូច្នេះហើយ អ្នកគួរនាំ ឪពុកម្តាយរបស់អ្នក រឺនរណាម្នាក់ ដែលមានវ័យចំណាស់ ទៅពិនិត្យមើល ជាតិស្ករ ក្នុងឈាម ជៀសវាង កើតមាននូវ ជម្ងឺដ៏កាចសាហាវ មួយនេះ ដោយមិនដឹងខ្លួន។

ម្យ៉ាងវិញទៀត អ្នកក៏អាច តាមដាន រោគសញ្ញា នៃជម្ងឺទឹកនោមផ្អែម នេះដែរ មុននឹងចាប់ផ្តើម ទៅ​អោយ​គ្រូពេទ្យពិនិត្យ ដោយសំគាល់ ជាមួយនឹងលក្ខណៈ ខាងក្រោមនេះ៖

តែងតែស្រេកទឹក និងនោមញឹក

រោគសញ្ញាទីមួយ ដែលគេសំគាល់ឃើញ អ្នកដែលកើតមាន ជម្ងឺទឹកនោមផ្អែមនោះ គឺឧស្សាហ៍ ស្រេក​ទឹក និងតែងតែនោមញឹក។ នេះគឺដោយសារតែ កម្រិតជាតិស្ករ ក្នងឈាម មានការកើនឡើង ធ្វើអោយ តម្រងនោម របស់យើង ព្យាយាមច្រោះ វាពីក្នុងឈាម ម្យ៉ាងវិញទៀត តម្រងនោម របស់យើង មិនអាច ផ្ទុកសារធាតុគ្លុយកូស នេះបានច្រើនឡើយ ជាហេតុមួយ ត្រូវតែបញ្ចេញវា ចូលទៅក្នុងទឹកនោម ហើយ​បញ្ចេញវា ចេញពីរាងកាយ តែម្តង។

ឆាប់ហេវ (ស្រេកឃ្លាន)

រោគសញ្ញាទីពីរ ដែលគេ ក៏តែងតែសំគាល់ឃើញដែរនោះគឺ អ្នកជម្ងឺទឹកនោមផ្អែម តែងតែ មានអាការៈ ឆាប់​ឃ្លាន។ នេះគឺដោយសារតែ អាំងស៊ុយលីន មានភាពចុះខ្សោយ ហើយមិនអាច រក្សាជាតិស្ករ នៅ​ក្នុង​កោសិកា របស់យើងបាន ដែលជាមូលហេតុ ចំបងមួយ នាំអោយ យើងមិនមាន ថាមពល និង​ឆាប់​ឃ្លាន។

ទន់ខ្សោយ និងឆាប់អស់កម្លាំង

អ្នកដែលកើតជម្ងឺ ទឹកនោមផ្អែម នឹងឆាប់ អស់កម្លាំង ហើយមានភាពទន់ខ្សោយ ជាមូលហេតុ មួយ​ឈាន មកទៅរកការឃ្លានអាហារ។

ស្រកទម្ងន់ហួសពីការរំពឹងទុក

តែងតែសំគាល់ឃើញតែម្តង គឺនៅពេលដែល នរណាម្នាក់ កើតជម្ងឺទឹកនោមផ្អែម គឺទម្ងន់របស់ពួកគេ នឹងស្រកច្រើន ហួសពីការរំពឹកទុក ហើយនេះក៏ដោយសារតែ ជាតិស្ករ នៅក្នុងខ្លួន របស់ពួកគេ មិន​បាន​រក្សាទុកជា ថាមពលសម្រាប់ រាងកាយ ដោយត្រូវបញ្ចេញ ទៅក្នុងតម្រងនោម ចោលតែម្តង។

ឈឺស្ពឹកស្រពន់

អាការៈនេះ នឹងកើតមានឡើង នៅពេលដែល សរសៃរប្រសាទ មានការខូចខាត ជាផលវិបាក នាំអោយ មានកម្រិតជាតិស្ករ នៅក្នុងឈាម មានការកើនឡើងខ្ពស់ ជាហេតុនាំអោយ សរសៃរឈាមតូច មាន​ភាព​ចុះ​ខ្សោយ នឹងធ្វើអោយ ចំណុចស្ពឹក កើតមានឡើង ចាប់ពីជើងរបស់យើងទៅមុន។

ស្រវាំងភ្នែក

រោគសញ្ញាបន្ទាប់ មកទៀត គឺជម្ងឺទឹកនោមផ្អែម នឹងបង្ករអោយ ភ្នែករបស់យើង ឆាប់ស្រវាំង រហូតឈាន​ទៅដល់ ការព្រាល។ នេះគឺដោយសារតែ គ្លុយកូសនៅក្នុងឈាម មានការកើនឡើងខ្លាំង ផងដែរ។

របួស រឺដំបៅដែលកើតមាននៅលើខ្លួន មិនងាយជាសះស្បើយ និងងាយឆ្លងជម្ងឺផ្សេងៗ

អាការៈទាំងនេះ កើតឡើងដោយសារ ប្រព័ន្ធភាពស៊ាំ នៅក្នុងរាងកាយយើង ត្រូវបានចុះខ្សោយ ជា​ហេតុ​មួយ ធ្វើអោយ កោសិកា ដែលត្រូវកើត ដើម្បីមកព្យាបាលនោះ ត្រូវបានកាត់បន្ថយ។

ស្បែកស្ងួត បែកស្រកា និងមានភាពរមាស់

នៅពេលដែល ក្នុងខ្លួនរបស់យើង ត្រូវបានបាត់បង់ ជាតិទឹកច្រើន នោះវានឹង បណ្តាលអោយ ស្បែក​របស់​យើង មានលក្ខណៈស្ងួត និងបែកស្រកា​ ហើយវា ក៏បង្ករ អោយមានភាព រមាស់ផងដែរ។

ឆាប់ខឹង, ឃ្លាន និងអស់កម្លាំងល្ហិតល្ហៃ

គេសង្កេតឃើញថា អ្នកដែលកើតជម្ងឺ ទឹកនោមផ្អែម តែងមានអាការៈ ឆាប់ខឹង ឃ្លាន និងមិនមានកម្លាំង អ្វីឡើយ។

សរុបមកវិញ ជម្ងឺទឹកនោមផ្អែមនេះ មិនអាចព្យាបាលបានឡើយ ហេតុដូច្នេះហើយ អ្វីដែលអ្នកជម្ងឺ ត្រូវ​ធ្វើ​នោះគឺ ត្រូវទទួលទានថ្នាំ អោយបានទៀងទាត់ ធ្វើលំហាត់ប្រាណ ញ៉ាំអាហារអោយបានត្រឹមត្រូវ ដោយ​ជៀស​វាង អាហារដែលមានជាតិផ្អែម និងមានជាតិខ្លាញ់។ ម្យ៉ាងវិញទៀត អ្នកជម្ងឺទឹកនោមផ្អែម ក៏ត្រូវ ចេះមើលថែខ្លួនឯងផងដែរ ដោយឧស្សាហ៍ ពិនិត្យជាតិស្ករ ក្នុងឈាម បើមានលទ្ធភាព គួរ​តែ​ចាក់​ថ្នាំ អាំង​ស៊ុយលីន និងមិនធ្វើអោយមាន ស្នាមរបួស អ្វីនៅលើខ្លួននោះទេ។

សំរកទម្ងន់បាន៣០ផោន(13.5KG) ត្រឹមតែ១៥ថ្ងៃជាមួយនឹងក្រូចនិងស៊ុត

ចំពោះការសំរកទំងន់នេះដែរលោកអ្នកមានវិធីផ្សេងៗដើម្បីសំរកទំងន់ ដូច្នេះគេហទំ័រwww.v-shared.com សូមលើកយក វិធីសាស្ត្រថ្មីមួយទៀតក្នុងការសំរកទំងន់បាន៣០ផោនមានដូចតទៅ៖
១) ថ្ងៃចន្ទ័
អាហារពេលព្រឹក៖ ក្រូច នំបុ័ងតូចៗពីរ កាហ្វេ១កែវ ឬ តែមានជាតិស្ករតិច
អាហារថ្ងៃត្រង់៖ ក្រូច១ផ្លែ  ស៊ុតឆ្អិន១គ្រាប់ ទឹកដោះគោ១កែវ
អាហារពេលល្ងាច៖ ប៉េងប៉ោះ២ផ្លែ ស៊ុតឆ្អិន២គ្រាប់ សាឡាតឬ ត្រសក់ កន្លះគីឡូ នំបុ័ងតូចៗ២។
២) ថ្ងៃអង្គារិ៍
អាហារពេលព្រឹក៖ ក្រូច១ផ្លែ នំបុ័ងតូចៗ២ កាហ្វេ១កែវ ឬ តែមានជាតិស្ករតិច
អាហារថ្ងៃត្រង់៖ ក្រូច១ផ្លែ ស៊ុតឆ្អិន១គ្រាប់ ទឹកដោះគោ១កែវ នំបុ័ងតូចៗ២
អាហារពេលល្ងាច៖សាច់ជ្រូក១២៥ក្រាម ប៉េងប៉ោះ១ផ្លែ នំបុ័ងតូចៗ១ កាហ្វេ១កែវ
៣)​ ថ្ងៃពុធ
អាហារពេលព្រឹក៖ ក្រូច១ផ្លែ នំបុ័ងតូចៗ១ កាហ្វេ ឬ តែមានជាតិស្ករតិច១កែវ
អាហារថ្ងៃត្រង់៖ ក្រូច១ផ្លែ ស៊ុតឆ្អិន១គ្រាប់ ទឹកដោះគោ១កែវ
អាហារពេលល្ងាច៖ សាច់១២៤ក្រាម ទឹកដោះគោ១កែវ នំបុ័ងតូចៗ១ តែមួយកែវ។
៤) ថ្ងៃព្រហស្បតិ៍
អាហារពេលព្រឹក៖ ក្រូច១ផ្លែ នំបុ័ងតូចៗ២ កាហ្វេ១កែវ ឬ តែមានជាតិស្ករតិច
អាហារថ្ងៃត្រង់៖  សាច់គោស្រស់១២៥ក្រាម ប៉េងប៉ោះ១ផ្លែ នំបុ័ងតូចៗ១
អាហារពេលល្ងាច៖ សាច់១២៥ក្រាម ប៉េងប៉ោះ២ផ្លែ ផ្លែប៉ោម១ផ្លែ នំបុ័ងតូចៗ១
៥) ថ្ងៃសុក្រ
អាហារពេលព្រឹក៖ ក្រូច១ផ្លែ នំបុ័ង២ កាហ្វេ១កែវ ឬ តែមានជាតិស្ករតិច
អាហារថ្ងៃត្រង់៖  ត្រីឆ្អិន ឬ សាច់២០០ក្រាម ប៉េងប៉ោះ១ផ្លែ នំបុ័ង១
អាហារពេលល្ងាច៖ បន្លែចំអិន៥០០ក្រាម(ការ៉ុត ប៉េងប៉ោះ…) ស៊ុត១គ្រាប់ ប៉េងប៉ោះ១ផ្លែ
– បរិភោគធម្មតាកំឡុងពេលចុងសប្តាហ៍
នៅពេលអ្នកសម្រេចប្រាថ្នាចង់បានគីឡូដែលអ្នកចង់បាន អ្នកត្រូវបរិភោគបែបនេះជារៀងរាល់ព្រឹក
អាហារពេលព្រឹក៖  ក្រូចដែលមានជាតិផ្អែមតិច១ផ្លែ
អាហារថ្ងៃត្រង់៖ ស៊ុតឆ្អិន១គ្រាប់ នំបុ័ង១ ប៉េងប៉ោះ១
អាហារពេលល្ងាច៖ នំបុ័ង១ ប៉េងប៉ោះ១ផ្លែ ឬ បរិភោគតិច
អ្នកអាចប្រើ វេហ្គាតា(Vegeta) ដូចសាច់ និងត្រី
– កុំផឹកជាតិអាកុលចូលខ្លួន
បន្ទាប់ពី២ថ្ងៃក្រោយមក អ្នកនឹងស្រកទំងន់បាន 2.5Kg ទៅ 5Kg
ពីរថ្ងៃក្រោយ ចាប់ផ្តើមតមអាហារ និងអនុវត្តវាបីដងនៅកំឡុងថ្ងៃទី៥  ពេញទាំង១៥ថ្ងៃ
នៅថ្ងៃទី១៥ ដោយការតមអាហារ អ្នកអាចសំរកទំងន់បាន៣០ផោន នៅពេលដែលទំងន់អ្នកស្រកហើយ អ្នកអាចបញ្ចប់ការតមអាហារបាន តែបើសិនជាអាចអ្នកគួរអនុវត្តការតមអាហារខាងលើនៅថ្ងៃច័ន្ទ។
 

តើលោកអ្នកមានចំណាប់អារម្មណ៍ចង់សម្រកទម្ងន់តាមបែបធម្មជាតិទេ?

មនុស្សស្រីធាត់គ្រប់រូប តែងតែរំពឹងថា ខ្លួននឹងមានរូបរាងដ៏ស្អាតមួយ។ ដូចនេះគេតែងតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីសម្រកទម្ងន់បាន ដោយមិនខ្វល់ថា វាប៉ះពាល់ដល់សុខភាពខ្លួនឡើយ។ ខាងក្រោមនេះយើងនឹងប្រាប់មិត្តអ្នកអាន ពីរបៀបសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ហើយថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀតផង ៖
1. យកម្រះ មកចិតជាបន្ទះស្តើងៗ ហើយឆុងជាមួយតែបៃតង ហើយយកទឹកវា មកពិសាររៀងរាល់ថ្ងៃ។ ម្រះដែលចិតហើយ អាចដាក់ចូលទូទឹកកកបាន ព្រោះអាចប្រើបាន ៥ ទៅ ៦ ថ្ងៃ។ វាមានប្រសិទ្ធភាពបំផុត ជាពិសេស បុរសក៏អាចពិសារបានដែរ គឺស្រកក្បាលពោះ។

2. កុំផឹកស្រា កុំបរិភោគអាហារខ្លាញ់ អាហារបំពង ឬប្រៃពេក។ យកល្អបរិភោគផ្លែឈើរៀងរាល់ពេលព្រឹក។
ជារួមមក បើអ្នកអាចធ្វើបាន អ្នកនឹងមានរូបរាង ដ៏ស្អាតមួយជាមិនខាន៕

អត្ថប្រយោជន៍ទឹកស្លឹកគ្រៃ ចំពោះសុខភាព និង វិធីធ្វើវា

មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប ហើយកុំភ្លេច សាកល្បងអនុវត្តន៍ផង ៖

គ្រឿងផ្សំ៖
- គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
- ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែល មិនចូលចិត្តស្ករដាក់តែ ៣ ស្លាបព្រាក៏បាន)
- ទឹក ៨ ពែងធំ

វិធីធ្វើ៖
១. លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ
២. កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)
៣. យកអង្រែរ រឺកាបិតដែលធ្ងន់ ដំបំបែកគល់ស្លឹកគ្រៃ អោយបែកចេញពីគ្នា ។ ធ្វើបែបនេះវាងាយស្រួលអោយ ជាតិទឹកចេញ ពីដែលស្ងោរ ។
៤. ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំង ដែលមានទឹក ហើយដាំវា ។ ពេលដែលទឹកចាប់ផ្តើមពុះ, បន្ថយភ្លើង ហើយរំងាស់វា ប្រហែលជា ១ ម៉ោង រឺ ១ ម៉ោងកន្លះ ។ ទឹកដែលដាំនោះ មានពណ៌បៃតងព្រឿងៗ ។
៥. បន្ថែមស្ករចូល ហើយកូររហូតដល់ វារលាយ ។
៦. បិទភ្លើង យកកន្ត្រង់ រឺ ស្បៃដែលស្អាត មកច្រោះយកតែជាតិទឹក ។
៧. អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាន នៅពេលដែលអ្នកផឹកវា ។ តែជាការល្អគួរតែ ក្ដៅៗ ។ ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា ២ រឺ ៣ ចំណិត ទៀតអ្នកច្បាស់ជា ពេញចិត្តកាន់តែខ្លាំង ។

អត្ថប្រយោជន៍របស់វា៖
- ជួយអ្នកដែលកង្វះឈាមក្រហម
- ប្រឆាំងនឹងជំងឺមហារីក
- ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ
- ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត
- បណ្តេញជាតិពុល
- ជំងឺទឹកនោមផ្អែម
- ការរំលាយអាហារ
- ការរលាកក្រពះ រឺ ចុកចុងដង្ហើម
- សំពាធឈាមឡើងខ្ពស់
- ជាតិកូឡេស្តេរ៉ូលខ្ពស់
- រោគដេកមិនលក់
- ប្រព័ន្ធសរសៃប្រសាទ
- សំអាតក្នុងរាងកាយ
- សុខភាពស្បែក
- ស្រក់គីឡូ

ដូច្នេះ តើអ្នកនៅចាំអ្វីទៀត គួរតែសាកល្បងអនុវត្តន៍វា ពីថ្ងៃនេះទៅ ហើយរងចាំមើលពីប្រសិទ្ធភាពរបស់វា ៕

អត្ថប្រយោជន៍ ក្រូចឆ្មា

កុំមើលងាយក្រូចឆ្មា ថាគ្រាន់តែអាចប្រើចំពោះមុខម្ហូបនោះ តាមពិតវាមានអត្ថប្រយោជន៍ណាស់ សំរាប់សម្រស់របស់អ្នក

ក្រូចឆ្មាត្រូវបានគេ ទទួលស្គាល់ថា ជាភ្នាក់ងារជួយអោយស តាមបែបធម្មជាតិ ។ វាក៏សំបូរទៅដោយជាតិវីតាមីន C ដ៏ច្រើនលើសលុបផងដែរ ។ ដូច្នេះហើយថ្ងៃនេះ យើងខ្ញុំសូមលើកយក អត្ថប្រយោជន៍ ទាំង ៧ យ៉ាងដើម្បីសំរស់របស់អ្នក ៖

១. ក្រូចឆ្មាប្រើសំរាប់ សំណើមបបូរមាត់
មានផលិតផល និង កត្តាជាច្រើន ធ្វើអោយប៉ះពាល់ ដល់សុខភាពបបូរមាត់របស់អ្នក, ធ្វើអោយវាមើលទៅស្ងួត ប្រេះបែក ។ ប៉ុន្តែក្រូចឆ្មាអាចជួយអ្នកបាន ដោយអ្នកគ្រាន់តែប្រើក្រូចឆ្មា បន្តិចទៅលើបបូរមាត់របស់អ្នក មុនពេលដែលអ្នកចូលគេង ។ វាជួយអោយមានសំណើម ។

២. កំចាត់ក្លៀកខ្មៅ
ក្រូចឆ្មាដើរតួរ ជាថ្នាំបំបាត់ក្លិន តាមបែបធម្មជាតិ ហើយស្របពេលនោះដែរ វាក៏សំអាតក្លៀកខ្មៅរបស់អ្នកផងដែរ ។ ជាតិអាសុីតរបស់ក្រូចឆ្មា ទទួលខុសត្រូវចំពោះការបំផ្លាញ បាក់តេរី ដែលបណ្តាលអោយមានក្លិនអាក្រក់ ។ លាយទឹកក្រូចបន្តិច ជាមួយនឹង ម្សៅធញ្ញាជាតិ (oatmeal) បន្តិច ហើយបន្ថែមទឹកឃ្មុំបន្តិច អោយមានសំណើម កូរវាអោយសព្វល្អ រួចលាបទៅលើក្លៀករបស់អ្នក ទុកចោល ៣០ នាទី ទៅ ១ម៉ោង ជាការល្អ ។ ហើយលាងជំរះ តាមធម្មតា ។

៣. ជំរុះមុនក្បាលខ្មៅ ពីលើស្បែក ជាពិសេស នៅលើច្រមុះរបស់អ្នក
ក្រូចឆ្មា គឺជាអាវិធដ៏ល្អ បំផុតក្នុងការប្រឆាំង ជាមួយនឹងមុនក្បាលខ្មៅដែលតាមរំខាន ដល់អ្នក ព្រោះវាជួយជំរុញ ក្នងការលុបបំបាត់ ជាតិពុល ហើយសំអាតស្បែកបានយ៉ាងល្អ ។ យកក្រូចឆ្មាមួយចំណិត ដុសវាទៅលើស្បែករបស់អ្នក ហើយទុកចោល ១០ នាទី ។ ប៉ុន្តែរាល់ពេលប្រើទឹកក្រូចឆ្មា ហាមត្រូវក្តៅ ព្រោះវាអាចធ្វើអោយអ្នក ស្លោកស្បែក រឺជាំ យល់ល្អប្រើពេល យប់មុនពេលងូតទឹក ។ បន្ទាប់មក ប្រើឡេផ្តល់សំណើម ដល់ស្បែកដែល សក្តិសមសំរាប់ស្បែក របស់អ្នក រឺ ប្រេងអូលីវ រឺ ប្រេងដូង ដើម្បីផ្តល់សំណើមដល់ស្បែក ។

៤. ក្រូចឆ្មាផ្តល់នូវការ ថែរក្សាស្បែក
ក្រូចឆ្មាគឺល្អ បំផុតសំរាប់ស្បែក ជាពិសេសសំរាប់ អ្នកដែលមានស្បែកខ្លាញ់ ។ ច្របាច់ក្រូចឆ្មាស្រស់ៗ ហើយប្រើវាដោយផ្ទាល់ ទៅមុខរបស់អ្នក ដោយចាក់ចូលដបស្ព្រាយ រឺ ប្រើសំលីជ្រលក់លាប ក៏បាន ។ លាបក្រូចឆ្មាមុនពេល ចូលគេង ជាការល្អព្រោះ អ្នកនឹងមិនប្រឈមមុខ នឹងកំដៅព្រះអាទិត្យ ។

៥. ប្រើក្រូចឆ្មាដើម្បីពង្រឹង ក្រចក និង ជួយអោយក្រចកស
ក្រូចឆ្មា គឺជាផលិតផលដ៏អស្ចារ្យ សំរាប់ថែរក្សាក្រចក ។ វាជួយអោយក្រចករឹងមាំ និង ជួយអោយក្រចកស ក្នុងពេលតែមួយ ។ លាយទឹកក្រូចឆ្មាបន្តិច ជាមួយប្រេងអូលីវ ២ ស្លាបព្រាបាយ ។ លាបវាទៅលើក្រចករបស់អ្នក រឺ ដាក់ក្រចកជ្រលក់ចូលទៅក្នុងកូនចាន ដែលមានទឹកក្រូច និង ប្រេងអូលីវ ក៏បាន ។

៦. ប្រើក្រូចឆ្មា ដើម្បីកាត់បន្ថយស្នាម និង ជួយអោយស្បែកប្រសើរឡើងជាងមុន
វិធីសាស្ត្រដ៏មានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការកាត់បន្ថយរូបរាងស្នាម និង ធ្វើអោយស្បែកកាន់តែប្រសើរជាងមុន នោះដោយគ្រាន់តែ លាបទឹកក្រូចឆ្មា ទៅលើបរិវេណដែល មានស្នាម ហើយទុកចោលរយៈពេល ១៥ នាទី បន្ទាប់មកលាងជំរះចេញ ។ តែកុំភ្លេច ប្រើនៅពេលយប់ មិនមែនពេលថ្ងៃទេ ។

៧. ប្រើក្រូចឆ្មាដើម្បី អោយសក់របស់អ្នកភ្លឺរលោង
អ្នកដែលធ្លាប់បានសាកល្បង គឺបានសំដែងការពេញចិត្តជាខ្លាំង ចំពោះវិធីនេះ ។ វាពិតជាបាន បញ្ជាក់យ៉ាងពិតប្រាកដ ថាជាមានប្រសិទ្ធមែន ។ ប្រសិនបើអ្នក ចង់អោយសក់របស់អ្នក ភ្លឺរលោងចែងចាំងនោះ សាកល្បងជាមួយទឹកក្រូចឆ្មា ។ ដោយគ្រាន់តែលាបទឹកក្រូចឆ្មាទៅលើ សក់របស់អ្នក ។ អនុវត្តន៍វាយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2060
1621
4530940