jaukjeybanner

ចំណី​អាហារ​ទាំង​បួន​ប្រភេទ ដែល​ជួយ​បង្កើន​សុខ​ភាព​ភ្នែក​របស់​អ្នក

ភ្នែកគឺជាតួនាទីដ៏សំខាន់ សម្រាប់​មនុស្ស​យើ​ង​ម្នាក់ៗ ដូច្នេះ​អ្នក​ត្រូវ​ចេះ​ថែ​រក្សា និង ការពារ​វា​អោយ​បាន​ល្អ ទើប​ជា​ការ​ប្រសើរ។ សម្រាប់​ថ្ងៃ​នេះ ខេមបូ នឹង​ធ្វើ​ការ បង្ហាញ ប្រភេទ​ចំណី​អាហារ​ទាំង​បួន ដែល​ល្អ​សម្រាប់​​សុខ​ភាពភ្នែក ជាពិសេស សម្រាប់ប្រិយមិត្ត ដែលតែងតែនៅមុខ កុំព្យូទ័រ គួរតែ បរិភោគចំណី​អាហារ​ទាំងនេះ អោយបានជាប្រចាំទើបជាការប្រសើរ។

តោះចង់ដឹងថា ចង់ដឹងថា ចំណីអាហារដែលជំនួយភ្នែកមានអ្វីខ្លះ សូមតាមដានខាងក្រោមនេះ៖

1.ការ៉ុត

ការ៉ុតគឺជាប្រភេទបន្លែ ដែលជំនួយដល់សុខភាព របស់យើងច្រើនមែនទែន និង ផ្ទុកដោយ​វីតាមីន​មួយ​ចំនួន ដូចជាវីតាមីន A, B, C ហើយវីតាមីន ដែលផ្ទុកសារធាតុ ច្រើនជាងគេក្នុងការ៉ុត គឺ វីតាមីន A សម្រាប់​ជួយ អោយភ្នែកមានសុខភាពល្អ ដូច្នេះអ្នកគួរតែ ព្យាយាមបរិភោគការ៉ុត អោយបានកាន់តែច្រើន កាន់តែល្អ ដើម្បីជំនួយអោយ សុខភាពភ្នែករបស់ លោកអ្នក ដំណើរការល្អ។

2.បន្លែពណ៌បៃតង

ភាគច្រើនពពួកបន្លែ ពណ៌បៃតង វាក៏មានតួនាទី ជំនួយសុខភាព ភ្នែករបស់អ្នកដែរ ព្រោះពពួកបន្លែ បៃតង​ផ្ទុក​ដោយសារធាតុ Lutein និង Zeaxanthin ដែលជាសារធាតប្រឆាំងអុកស៊ីតកម្ម វាអាចជួយកាត់​បន្ថយ​ហានិភ័យ នៃការកើតជំងឺភ្នែកឡើងបាយ ដោយការជ្រៀតជ្រែកពីមេរោគផ្សេងៗ។

3.ស៊ុត

ស៊ុតដែល មានដូចជា ពងមាន់ ពងទា វាក៏ជំនួយ ដល់សុខភាពភ្នែក របស់អ្នកដែល ដោយសារតែស៊ុតវា​ផ្ទុកដោយ សារធាតុ ស័ង្កសី ដែលអាច ជួយអោយភ្នែករបស់ អ្នកមានសុខភាពល្អ និង មានរាងកាយរឹងមាំ ទៀតផង ដូច្នេះគួរតែបរិភោគស៊ុត អោយបានមួយអាទិត្យពីរដង តែកុំបរិភោគលើសកំណត់វា អាចប៉ះ​ពាល់​​ដល់ថ្លើមធ្វើអោយក្តៅ។

4.ផ្លែស្រ្តប៊ឺរី

ផ្លែឈើពពួកស្រ្តប៊ឺរី វាផ្ទុកទៅដោយ វីតាមីន C ដែលអាច ជំនួយអោយភ្នែករបស់អ្នក មានភាពរហ័សរហួន ក្នុងការមើលវត្ថុផ្សេងៗ និង ជំនួយសុខភាព ភ្នែករបស់លោកអ្នក អោយកាន់តែល្អ ផងដែរ ប៉ុន្តែអ្នកមិន​គួរ​ណា បរិភោគវាច្រើនឡើយ វាអាចប៉ះប៉ាល់ដល់សុខភាពទៅវិញទេ។

 

 

ផលប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ការ​ញុំា​អាហារ​នៅ​ពេល​យប់​ជ្រៅ!

បើនិយាយពិការញុំា​អាហារ​ពេល​ល្ងាច មាន​មនុស្ស​ភាគ​ច្រើន​ តែង​ខ្វាយ​ខ្វល់ ជា​ពិសេស មាន​អ្នក​ខ្លះ ខ្លាច​ធាត់ មិន​ហ៊ាន​ញុំា​អាហារ​នៅ​ពេល​ល្ងាច ហើយ​អ្នក​ខ្លះ​ញុំាដែរ តែញុំាតិចៗ និងកាន់តែសំខាន់ទៀតនោះ អ្នក​ដែល​ញុំា​អាហារពេលល្ងាចនៅពេលយប់ជ្រៅ កាន់តែមានផលប៉ះពាល់សុខភាព។

ពេលនេះ យើងនឹងនិយាយរៀបរាប់ពីផលប៉ះពាល់មួយចំនួន ដែលទាក់ទងនឹងការញុំាអាហារពេល​ល្ងាច​នៅ​ពេល​យប់ជ្រៅ ហើយត្រង់ចំនុចនេះ មិត្តអ្នកអាន ក៏គួរគប្បីយល់ដឹង ហើយបើអាចជៀសវាងបាន គួរតែជៀសវាងកុំញុំាអាហារពេលយប់ៗពេក។ សូមអានការណែនាំខាងក្រោម៖

  1. ប៉ះពាល់ដល់ការគេង

បើសិនជាអ្នកចង់ញុំាអាហារ មុនពេលចូលគេង​ ត្រូវតែញុំានំចំនីអ្វីតិចតួចបានហើយ ឬអាច​ផឹក​ដោះ​គោ​ដែល​គ្មាន​ជាតិខ្លាញ់ ហើយជៀសវាងការញុំាអាហារច្រើនជ្រុលពេក, ញុំាសូកូឡា, ផឹកកាហ្វេ ឬផឹក​ភេសជ្ជៈ ប៉ូវកំលាំង ក៏អាចធ្វើឲ្យអ្នកពិបាកគេងលក់ដែរ។

  1. ការឡើងទម្ងន់

អ្នកញុំាអាហារច្រើន ហើយចូលគេងភ្លាមៗ នេះពិតជាមិនល្អដល់ការរំលាយអាហារទេ ហើយរាល់អាហារ​ទាំង​នោះ នឹងមិនរំលាយបានទាំងអស់ទេ ដោយសារពេលដែលយើងគេងលក់ ប្រព័ន្ធរំលាយ ក៏ដំនើរ​ការ​យឺតតាមនឹងដែរ ដូចនេះអាហារទាំងនោះ នៅផ្ទុកក្នុង​ក្រពះ រយៈពេលវែងជាងធម្មតា ទើបអាចបណ្តាល​ឲ្យ​អ្នក​ឆាប់ធាត់។

  1. ថប់ដង្ហើម, តឹងទ្រូង និងរាំងស្ទះដល់ប្រព័ន្ធផលិតអាស៊ីដក្នុងក្រពះ

ជាតិអាស៊ីដនឹងចាប់ផ្តើមផលិតនៅពេលដែលក្រពះ និងពោះវៀនរំលាយអាហារដែលញុំាហើយ តែ​បើ​យើង​ញុំាហើយភ្លាមចូលគេង ដូចនេះប្រព័ន្ធរំលាយ និងដំនើរការរញ៉េររញ៉ៃរ ហើយអាចប៉ះពាល់ដល់​ចលនាឈាម បន្ទាប់នឹងធ្វើឲ្យមានអារម្មណ៍ថាថប់ៗដង្ហើម ឬតឹងទ្រូង ខុសពីធម្មតា។

មានមិត្តអ្នកអានមួយចំនួនប្រហែលជាបានដឹងពីផលប៉ះពាល់ទាំងនេះរួចហើយ ហើយមានមួយចំនួន​ទៀត​ក៏​មិនទាន់បានដឹងដែរ ដូចនេះអ្នកគួរគប្បី ព្យាយាមជៀសវាង ការញុំាអាហារពេលល្ងាច​នៅ​ពេល​យប់​ជ្រៅបែបនេះ។

រុក្ខជាតិ ៦ មុខ​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម

ជំងឺ​ទឹក​នោម​ផ្អែម គឺជា​បញ្ហា​សុខភាព​ដ៏​គ្រោះថ្នាក់​ក្រៃ​លែង​មួយ​ដែល ជំងឺ​នោះ មនុស្ស​ភាគ​ច្រើន​កំពុង​រង​ទុក្ខ​នា​ពេល​បច្ចុប្បន្ន។ ជំងឺ​នេះ អាច​ប៉ះពាល់​សរីរាង្គ​ផ្សេងៗ​ជាច្រើន​នៃ រាង​កាយ ក៏​ដូច​ជា​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត។

មូល​ហេតុ​ចម្បង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ធម្មតា​បណ្តាល​មក​ពី​ការ​ខ្វះ​ខាត​ការ​ផលិត​អ៊ីនសូលីន​គ្រប់​គ្រាន់​នៅ​ក្នុង​រាងកាយ។

រោគ​សញ្ញា​ទូទៅ​ខ្លះ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម មាន​ដូច​ជា​ការ​ចុះ​ទម្ងន់​ភ្លាមៗ ស្រេក​ទឹក ឃ្លាន​អាហារ ភ្នែក​មើល​មិន​ច្បាស់ នោម​ច្រើន ហើយ​ការ​មុត ឬ​ការ​ជាំ ត្រូវ​ការ​ពេល​យូរ​ដើម្បី​ព្យាបាល។

ជំងឺ​សម្លាប់​មនុស្ស​នេះ មិន​គួរ​ធ្វេស​ប្រហែស​ទេ ទោះ​ជា​ត្រូវ​ចំណាយ​ក៏​ដោយ និង​គួរ​ព្យាបាល​ភ្លាមៗ​នៅ​ពេល​ដឹង​ថា កើត​ជំងឺ​នេះ​ព្រោះ​វា​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​តម្រង​នោម និង​សរីរាង្គ​ផ្សេងៗ​ទៀត ឬ​អាច​ធ្វើ​ឲ្យ​ងងឹត​ភ្នែក​អចិន្រៃ្តយ៍។

តាម​ធម្មតា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រើ​អ៊ីនសូលីន​ទៅ​តាម​វេជ្ជ​បញ្ជា​ របស់​គ្រូពេទ្យ​ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ ការ​ប្រើ​អ៊ីនសូលីន​សម្រាប់​រយៈ​ពេល​យូរ​មិន​មែន​ជា​ការ​ល្អ​ទេ ព្រោះ​ជា​ផល​ប៉ះពាល់​បន្ទាប់​បន្សំ​ដ៏​គ្រោះ​ថ្នាក់​ច្រើន។

ការ​ព្យាបាល​តាម​បែប​ធម្មជាតិ​នៅ​ផ្ទះ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម ជានិច្ចកាល​កាន់​តែ​ប្រសើរ និង​សុវត្ថិភាព​ជាង ព្រោះ​គេ​ព្យាបាល​បាន​ជោគ​ជ័យ​ដោយ​មិន​បាន​បណ្តាល​ឲ្យ​ខូច​ខាត​ដល់​សរីរាង្គ ​សំខាន់ៗ របស់​រាង​កាយ​នោះ​ឡើយ។

១-ជាតិ​អន្ធិល​នៃ​រុក្ខជាតិ​ប្រទាល​កន្ទុយ​ក្រពើ

ជាតិ​អន្ធិល​ថ្មីៗ​នៃ​ប្រទាល​កន្ទុយ​ក្រពើ ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិធី​ព្យាបាល​នៅ​ផ្ទះ​មាន​គុណ​ប្រយោជន៍​បំផុត។ ជាតិ​អន្ធិល​នៃ​ប្រទាល​កន្ទុយ​ក្រពើ​មាន​តម្លៃ​ខាង​សុខភាព​ច្រើន និង​ល្អ​វិសេស​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម។

គេ​ត្រូវ​ការៈ ស្លឹក​ប្រទាល​កន្ទុយ​ក្រពើ និង​ម្សៅ​រមៀត។

វិធី​ធ្វើៈ កាត់​ស្លឹក​ប្រទាល​កន្ទុយ​ក្រពើ ហើយ​យក​ជាតិ​អន្ធិល​ស្រស់ៗ​ចេញ​ពី​វា។ បន្ទាប់​មក​លាយ​ជាមួយ​ម្សៅ​រមៀត​ក្នុង​បរិមាណ​ស្មើ​គ្នា​ជាមួយ​ជាតិ​អន្ធិល ហើយ​ផ្សំ​ជា​ល្បាយ​ខាប់។

របៀប​ប្រើៈ ញ៉ាំ​ល្បាយ​នេះ​រាល់​ថ្ងៃ មុន​ពេល​ទទួល​ទាន​អាហារ។ ល្បាយ​នេះ មាន​ប្រសិទ្ធភាព​អស្ចារ្យ លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​វា​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​កម្រិត​គួរ​ឲ្យ​កត់​សម្គាល់។

២-ស្លឹក​ល្វាៈ

ស្លឹក​ល្វា​ត្រូវ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្នាំ​កែ​រោគ​ប្រចាំ​គ្រួសារ ​ប្រកប​ដោយ​ប្រសិទ្ធភាព​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ។ ថ្នាំ​កែ​រោគ​នេះ​ត្រូវ​បាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ច្រើន​ប្រើ ព្រោះ​វា​ផ្តល់​លទ្ធផល​ដ៏​ប្រសើរ។ ស្លឹក​ល្វា​មាន​គុណ​សម្បត្តិ​ប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ចំនួន​ច្រើន។

គេ​ត្រូវ​ការៈ ស្លឹក​ល្វា ទឹក​មួយ​កែវ

វិធី​ធ្វើៈ យក​ស្លឹក​ល្វា ១-២ សន្លឹក​ហើយ​ដាំ​វា​ឲ្យ​ពុះ​ពី ១០ ទៅ​១៥ នាទី​ក្នុង​ទឹក​មួយ​កែវ។ បន្ទាប់​ពី​ដាំ​ពុះ​ច្រោះ​យក​សូលុយស្យុង​នោះ។

របៀប​ប្រើៈ ផឹក​សូលុយស្យុង​នោះ ដូច​ទឹក​តែ​ក្តៅ។ ផឹក​សូលុយស្យុង​នោះ​យ៉ាង​តិច​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ ជា​ទៀង​ទាត់​ដើម្បី​បាន​លទ្ធផល​ល្អ​ប្រសើរ។ សូលុយស្យុង​ស្លឹក​ល្វា​នេះ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ធ្វើ ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង។

៣-ទឹក​ផ្លែ​ម្រះ

ទឹក​ផ្លែ​ម្រះ​គឺជា​ថ្នាំ​កែ​រោគ​ធម្មជាតិ​មាន​ប្រសិទ្ធភាព​ខ្ពស់​ សម្រាប់​ជំងឺ​ទឹក​ផ្អែម ព្រោះ​វា​គ្រប់​គ្រង​និង​ព្យាបាល​ទឹក​នោម​ផ្អែម​ដោយ​សារ​ប្រសិទ្ធភាព ក្នុង​ការ​បញ្ចុះ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​វា។ វា​រក្សា​ការ​រំលាយ​ជាតិ​ស្ករ ក្នុង​រាង​កាយ និង​រក្សា​កម្រិត​ជាតិ​ស្ករ ឲ្យ​នៅ​ក្រោម​ការ​គ្រប់​គ្រង។

គេ​ត្រូវ​ការៈ សាច់​ម្រះ​គ្មាន​គ្រាប់ ឧបករណ៍​គាប និង​ទឹក​បន្តិច។

វិធី​ធ្វើៈ យក​គ្រាប់​ចេញ​ពី​ផ្លែ​ម្រះ ២-៣ ហើយ​ប្រើ​ឧបករណ៍​គាប​យក​ទឹក​ស្រស់។ បន្ថែម​ទឹក​បន្តិច​ទៅ​ក្នុង​ទឹក​ម្រេះ រួច​កូរ​ឲ្យ​សប់។

របៀប​ប្រើៈ ផឹក​ទឹក​ម្រះ​ស្រស់ៗ នេះ​រាល់​ព្រឹក​នៅ ពេល​ក្រពះ​ទទេ។ បើ​សិន​អ្នក​អនុវត្ត​ថ្នាំ​កែ​រោគ​នេះ​នៅ​ផ្ទះ​ជា​ប្រចាំ​សម្រាប់​រយៈ​ពេល​ ពីរ​ខែ​បន្ទាប់​មក​អ្នក​នឹង​អាច​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​ កម្រិត​ដ៏​ធំ។

៤-ខ្ទឹម​ស

ខ្ទឹម​ស គឺជា​ថ្នាំ​កែ​រោគ​នៅ​ផ្ទះ​ដ៏​មាន​ប្រយោជន៍​បំផុត​មួយ​មុខ​ទៀត សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម។ ខ្ទឹម​ស នេះ​មាន​គុណ​ប្រយោជន៍​ខាង​ការ​ព្យាបាល​យ៉ាង​ច្រើន ដែល​មាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម។

គេ​ត្រូវ​ការៈ ខ្ទឹម​ស។

វិធី​ធ្វើៈ យក​ខ្ទឹម​ស​ស្រស់ ៣ ទៅ ៤ ក្រាម​ហើយ​ដំ​ឬ​បុក​វា​ឲ្យ​ម៉ដ្ឋ។

របៀប​ប្រើៈ ញ៉ាំ​ខ្ទឹម​ស​ម៉ដ្ឋ​ស្រស់ៗ ឆៅ​នេះ​រាល់​ថ្ងៃ​រយៈ​ពេល​ប្រមាណ​ជា​មួយ​ខែ​ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ គាប់​ចិត្ត។ ខ្ទឹម​ស​ឆៅ​នេះ​ដើរ​តួ​ដូច​ជា​ឱសថ​មួយ ដើម្បី​កាត់​បន្ថយ​កម្រិត ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ និង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​ស្រុង។ ខ្ទឹមស ត្រូវ​បាន​ចាត់​ទុក​ជា​ថ្នាំ​កែ​រោគ​នៅ​ផ្ទះ​ល្អ​បំផុត​មួយ​បែប​សម្រាប់​ ជំងឺ​ទឹក​នោម​ផ្អែម។

៥- ពោត​បារាំង

ពោត​បារាំង ត្រូវ​បាន​ចាត់​ទុក​ជា ថ្នាំ​កែ​រោគ​នៅ​ផ្ទះ​ដ៏​ប្រសើរ​បំផុត​មួយ​ទៀត​សម្រាប់​ជំងឺ​ទឹក​ផ្អែម។ បន្លែ​មួយ​នេះ​គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ងាយ​រលាយ និង​វិសេស​វិសាល​បំផុត​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម។ វា​ក៏​អាច​ជួយ​ពន្យឺត​ការ​ស្រូប​យក​ជាតិ​ស្ករ​ចេញ​ពី​ពោះ​វៀន។

គេ​ត្រូវ​ការៈ ផ្លែ​ពោត​បារាំង និង​ទឹក​មួយ​កែវ។

វិធី​ធ្វើៈ ពុះ​ជា​ពីរ​នូវ​ផ្លែ​ពោត​បារាំង​ប្រមាណ​ពីរ​ផ្លែ រួច​ត្រាំ​ទឹក​មួយ​យប់​នៅ​ក្នុង​ទឹក​មួយ​កែវ។

របៀប​ប្រើៈ នៅ​ពេល​ព្រឹក ច្រោះ​ទឹក​នោះ ហើយ​ពិសា​វា​ពេល​ក្រពះ​ទទេ។ អនុវត្ត​វិធី​ព្យាបាល​នៅ​ផ្ទះ​នេះ​រយៈ​ពេល​មួយ​ខែ អ្នក​ទទួល​បាន​លទ្ធ​ផល​ដ៏​គាប់​ប្រសើរ​សម្រាប់​អ្នក​មាន​រោគ​ទឹក​នោម​ផ្អែម។

៦-ជីរ​ក្រហម (ជីរ​នាង​វង)

ជីរ​ក្រហម គឺជា​រុក្ខជាតិ​ឱសថ​មួយ ដែល​គេ​ប្រើ​តាំង​ពី​សម័យ​បុរាណ​មក​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​ជាច្រើន​ មុខ។ ជីរ​ក្រហម ដើរ​តួ​ជា​ថ្នាំ​កែ​រោគ​នៅ​ផ្ទះ​ដ៏​ប្រពៃ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​អាច​ផឹក​ទឹក​ជីរ​ក្រហម​ឬ​ស្លឹក​វា​ស្រស់ៗ​ទំពា​ក៏​បាន​ព្រោះ​វិធី​ទាំង ​ពីរ​នេះ​សុទ្ធ​តែ​ជា​ថ្នាំ​កែ​រោគ​ដ៏​ល្អ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម។

គេ​ត្រូវ​ការៈ ស្លឹក​ជីរ​ក្រហម។

វិធី​ធ្វើៈ យក​ស្លឹក​ជីរ​ក្រហម​រួច​ច្របាច់​យក​ទឹក​ស្រស់។

របៀប​ប្រើៈ ផឹក​ទឹក​ជីរ​ក្រហម​ដែល​បាន​ច្របាច់​ស្រស់ៗ​នេះ​យ៉ាង​តិច​ពីរ​ដង​មួយ​ថ្ងៃ​ជា ​ទៀង​ទាត់​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។ ពិសា​ទឹក​ជីរ​ក្រហម​ជា​ទៀង​ទាត់ នឹង​នាំ​មក​នូវ​ការ​កាត់​បន្ថយ​ដ៏​ច្រើន​នូវ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម និង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​ស្រុង។ ថ្នាំ​កែ​រោគ​នៅ​ផ្ទះ​នេះ គឺជា​ថ្មាំ​កែ​រោគ​បុរាណ មាន​ប្រសិទ្ធភាព​បំផុត​មួយ ដែល​បាន​នាំ​មក​នូវ​លទ្ធផល​អស្ចារ្យ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ភាគ​ ច្រើន​បំផុត។

បើ​សិន​ជា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម ចូរ​កុំ​តក់​ស្លុត ឬ​ព្រួយ​បារម្ភ​អ្នក​គ្រាន់​តែ​ចាប់​ផ្តើម​អនុវត្ត​ថ្នាំ​កែ​រោគ​នៅ​ផ្ទះ​ ប្រកប​ដោយ​ប្រសិទ្ធភាព​ទាំង​នេះ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម ជា​ទៀងទាត់ និង​ព្យាបាល​ជំងឺ​នេះ​ទាំង​ស្រុង ធ្វើ​ដូច្នោះ​អ្នក​នឹង​អាច​រស់​នៅ​ក្នុង​ជីវិត​មាន​សុខភាព​ល្អ ធម្មតា និង​សកម្ម​ផង​ដែរ៕

 

 

វិធី​សាស្ត្រ​ទាំង​ប្រាំ​យ៉ាង​ជួយ​អោយ​ស្បែក​មាន​សុខ​ភាព​ល្អ!

មនុស្សម្នាក់ៗ តែងតែមានការខ្វល់ខ្វាយ ពីស្បែកនៅលើ រូបរាងកាយ របស់ខ្លួនជានិច្ច ដោយខ្លាចស្បែក មានសភាព ជ្រីវជ្រួញ និងគ្មានសំណើម ជាដើម ជាពិសេស ចំពោះមនុស្សស្រីតែម្តង។ យ៉ាងណាមិញ យើងនឹងណែនាំ ពីវិធីសាស្ត្រប្រាំយ៉ាង ក្នុងថែទាំ ស្បែកអោយ មានសុខភាពល្អ ដូចខាងក្រោម៖

  1. ការការពារស្បែក ពីពន្លឺព្រះអាទិត្យ

ពន្លឺព្រះអាទិត្យ ពេលខ្លះមានផលល្អ ចំពោះស្បែក ហើយពេលខ្លះ ក៏មានផលប៉ះពាល់ ដល់ស្បែកផងដែរ ដែលអាចបង្ក អោយមានស្នាមជ្រួញ និងបញ្ហាស្បែក ផ្សេងទៀត រហូតអាចបង្ក អោយកើតជំងឺមហារីកស្បែក។ ដូច្នេះដើម្បីការពារ ពីពន្លឺព្រះអាទិត្យ យើងគប្បី ប្រើប្រាស់របស់ខ្លះ សម្រាប់ជាជំនួយ រួមមាន៖

  • ប្រើឡេការពារ កម្តៅថ្ងៃៈ ប្រសិនបើ យើងកំពុងហែលទឹក ឫបែកញើស គួរតែលាបឡេ ការពារពន្លឺថ្ងៃ រយៈពេល ពីរម៉ោងម្តង។
  • ចូលស្វែងរកម្លប់ៈ ចៀសវាង ព្រះអាទិត្យ ចន្លោះម៉ោង 10 am ដល់ម៉ោង 2 pm ព្រោះម៉ោង ស្មាននឹងគឺជាពេលវេលា ដែលមានពន្លឺព្រះអាទិត្យ ចែងចាំងខ្លាំង។
  • ការប្រើប្រាស់ សំលៀកបំពាក់ៈ យើងគួរតែ ពាក់អាវដៃវែង ខោជើងវែង និងមួកជាដើម នៅពេលចេញដើរ ខាងក្រៅ ពេលថ្ងៃត្រង់។
  1. ហាមជក់បារី

ការជក់បារី ធ្វើអោយស្បែក របស់យើង ប៉ះពាល់ជាខ្លាំង ដូចជា ឆាប់ចាស់ ដល់ថ្នាក់ ឆាប់ជ្រីវជ្រួញ និង ធ្វើអោយសរសៃ ឈាមរួមតូច ជាដើម ដូច្នេះ យើងគួរតែចៀសផុត ពីបារីអោយបាន។

  1. ថែក្សាស្បែក អោយមាន សំណើម

ជាធម្មតា មនុស្សម្នាក់ៗ មានការងូតទឹក ជារៀងរាល់ថ្ងៃ ដើម្បីសំអាតរាងកាយ អោយមានភាព ល្អសា្អតជានិច្ច ប៉ុន្តែទន្ទឹមនឹង ការងូតទឹក យើងក៏គួរ ស្វែងយល់ពី ចំនុចមួយ ចំនួនផងដែរ ដើម្បីអោយ ស្បែកមានភាពស្រស់ថ្លា៖

  • កំនត់ពេលវេលា ងូតទឹកៈ ងូតទឹកក្តៅឱនៗ និង កំណាត់ពេលវេលា នៃការងូតទឹក របស់យើងអោយបានល្អ ជាមួយ ការប្រើទឹកក្តៅ។
  • ចៀសវាង សាប៊ូដែល កាត់ស្បែកខ្លាំង
  • ការប្រើប្រាស់ ថ្នាំលាបឫ ឡេជាជំនួយ
  1. បរិភោគអាហារ ណាដែលសំបូរ ដោយជីវជាតិ

អាហារ ដែលល្អចំពោះ សុខភាពស្បែក បំផុតនោះគឺ ផ្លែឈើ, បន្លែ គ្រាប់ធញ្ញាជាតិនិង វីតាមីន C។

  1. ការគ្រប់គ្រង ភាពតានតឹង

ពេលណា យើងមានអារម្មណ៍ធុញ និងស្ត្រេសជាដើម យើងគប្បីគ្រប់គ្រង អារម្មណ៍ទាំងនោះ អោយបាន ប្រសិនបើ គ្រប់គ្រង មិនបានទេក៏អាចធ្វើ អោយស្បែករបស់យើង មានបញ្ហាផងដែរ។

សរុបមកវិញ ប្រសិនបើ យើងចង់អោយ ស្បែកមាន សុខភាពល្អ គួរតែអនុវត្ត តាមជំហាន ខាងលើ ចៀសវាងការប្រែប្រួល ធ្វើអោយស្បែក ចាប់ផ្តើមជ្រីវជ្រួញ និងចាស់ មុនអាយុ។

ខ្ញីអាចកាត់បន្ថយ​កោសិការ​មហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

តាមការសិក្សារបស់សាកលវិទ្យាល័យ Georgia State បានធ្វើការ​ពិសោធន៍​ទៅ​លើ​សត្វ​កណ្តុរ​ស ហើយ​លទ្ធផល​បង្ហាញ​ថា នៅ​ពេល​ដែល​កណ្តុរ​ស៊ី​ខ្ញី​ជា​ប្រចាំ​ស្រាប់​តែ​មាន​ការ​បំរែ​បំរួល​ដោយ​ ការ​ពង្រួញ​ទំហំ​ដុំ​សាច់​ក្រពេញ​ប្រូស្តាត​រហូត​ដល់ 56 ភាគរយ។ យើង​អាច​ប្រើ​ប្រាស់​វា​ដើម្បី​ប្រឆាំង​នឹង​កោសិការ​មហារីក​បាន ដូច​ជា​ការ​យក​ទៅ​ធ្វើ​ម្ហូប ឬ​ដាក់​ក្នុង​ទឹក​ក្តៅ​ឥន្ធៗ ពេល​ដែល​យើង​ផ្តាសាយ​ក៏​បាន​ដែរ ជា​ពិសេស​នោះ​វា​អាច​កាត់​បន្ថយ​ការ​រលាក ហើយ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ទៀតផង។

តាមដែលអ្នកវិទ្យាសាស្រ្តបានរកឃើញការប្រើប្រាស់​ថ្នាំ​ពិត​ជា​បាន​ត្រឹម​តែ​ ធ្វើ​ការ​ទប់ៗ​កុំ​ឲ្យ​កោសិការ​មហារីក​កើន​ឡើង​តែ​ប៉ុណ្ណោះ ដូច​នេះ​អ្នក​ដែល​មាន​ជំងឺ​មហា​រីក​ត្រូវ​ចំណាយ​លុយ​ច្រើន ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ថ្លៃៗ ហើយ​បើ​សិន​ជា​អ្នក​ជំងឺ​មិន​បាន​ប្រើ​ប្រាស់​ថ្នាំ​នោះ​ទេ គាត់​នឹង​ត្រូវ​បាត់​បង់​ជីវិត​ក្នុង​ពេល​ឆាប់​បំផុត។ ចំនែក​ឯ​រមៀត​វិញ​ក៏​អាច​ធ្វើ​ឲ្យ​ដុំ​សាច់​ថយ​ចុះ​បាន​ដែរ ដោយសារ​តែ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​សារធាតុ​ដ៏​សំខាន់​ៗ​ជា​ច្រើន​នៅ​ ក្នុង​ខ្ញី និង​រមៀត ដែល​មិន​ជឿ​មិន​បាន ហើយ​វា​ជា​របស់​ធម្មជាតិ​ដូច​នេះ​ការ​បរិភោគ​កាន់​តែ​ប្រសើរ មិន​ប៉ះ​ពាល់​ដល់​សរីរាង្គ​ផ្សេងៗឡើយ។

សរុបសេចក្តីមកការបរិភោគខ្ញី ពិតជាមានអត្ថប្រយោជន៍ពិតៗ ដូច​ជា​ព្យាបាល​ជំងឺ​ផ្តាសាយ, បំបាត់​ភាព​ហ្មង​សៅ, បំបាត់​រាគ និង​បំបាត់​បញ្ហា​ពោះវៀន​បាន​ទៀត​ផង។ ហើយ​អ្នក​អាច​រក​ជាវ​បាន​ក្នុង​តម្លៃ​សមរម្យ​តាម​បណ្តា​ផ្សារ​ផ្សេងៗ​នៅ​ ក្នុង​ប្រទេស​កម្ពុជាបាន។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2065
1621
4530945