jaukjeybanner

អត្ថ​ប្រយោជន៍​ទាំង 5 របស់​ផ្លែ​ឈើ Blueberries ចំពោះ​សុខភាព!

Blueberries គឺជាផ្លែឈើម្យ៉ាង ដែលមាន រូបរាងតូចល្មម ពណ៌ខៀវ ប៉ុន្តែ កុំមើលស្រាល វាអោយសោះ ព្រោះ វាសំបូរទៅ ដោយសារធាតុ ចិញ្ចឹម មានដូចជា វីតាមីន C, K ជាដើម និងសារធាតុ ប្រឆាំង អុកស៊ីតកម្ម។ ហើយវា ក៏ជាអាហារ ដ៏ល្អបំផុត ដែលផ្តល់ ជីវជាតិ សម្រាប់ទ្រទ្រង់ សារពាង្គកាយ ច្រើនមិន ចាញ់ ផ្លែឈើដទៃ ប៉ុន្មាននោះទេ។

តោះ ចង់ដឹងថា វាមាន សារៈប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព យើងទាំងអស់គ្នា តាមដាន អាននៅ ខាងក្រោមនេះ ដូចតទៅ៖

  1. សំបូរទៅដោយ វីតាមីន C

Blueberries គឺជាប្រភព សំបូរទៅដោយ វិតាមីន C ដ៏ច្រើន ហើយ វិតាមីន C ដើរតួនាទី ដ៏សំខាន់ បំផុត ក្នុងការ ប្រឆាំងជាមួយ អុកស៊ីតកម្ម និងការពារ កុំអោយឆាប់ ខូចកោសិកា ដែលបង្ករ ឡើងដោយ វីរុសដទៃ។ មិនគ្រាន់តែ ហឹ្នងនោះទេ វិតាមីន C អាចការពារ ពីជំងឺមហារីក ផងដែរ និងជួយរក្សា ស្បែកអោយមានសភាព ភ្លឺរលោង ទៀតផង។

  1. ទប់ទល់ពីជំងឺបេះដូង

ក្នុងមួយឆ្នាំៗ ជំងឺបេះដូង បានសំលាប់មនុស្ស ជាច្រើន លាននាក់ នៅជុំវិញ ពិភពលោក មិនថាបុរស ឫស្ត្រីឡើយ។ ហើយជំងឺនេះ អាចបង្ករដោយ ការឡើង សំពាធឈាម, ជាតិស្ករ ក្នុងឈាម មិនសិ្ថតស្ថេរ, ការស្ទះ សរសៃឈាម ជាដើម។ យ៉ាងណាមិញ ផ្លែ Blueberries អាចជួយ កាត់បន្ថយ នូវហានិភ័យ នៃជំងឺទាំងនេះបាន ដោយសារ វាមាន សារធាតុ ប្រឆាំងនឹង អុកស៊ីតកម្ម។

  1. កាត់បន្ថយពីជំងឺមហារីក

សារធាតុប្រឆាំង អុកស៊ីតកម្ម មិនត្រឹម តែជួយ កាត់បន្ថយ ជំងឺបេះដូង តែមួយនោះទេ ក៏ជួយ កាត់បន្ថយជំងឺមហារីក ហើយនឹង ទប់ស្តាត់ ការរីក រាលដាល នៃកោសិកា មហារីក ទៅផ្នែក ផ្សេងទៀត នៃរាងកាយផងដែរ។

  1. ជួយការពារពីការឆ្លងមេរោគ ដោយទឹកនោម

ផ្លែ Blueberries ត្រូវបានផ្ទុកជាមួយ សារធាតុ ប្រឆាំងវីរុស បាក់តេរី និងមាន សមាសធាតុ ប្រឆាំងនឹងការរលាក តំរង់នោម ហើយជួយ ការពារ កុំអោយមរោគ ទាំងនោះ ជ្រៀតចូលក្នុង រាងកាយ បានឡើយ។

  1. ធ្វើអោយខួរក្បាលមានដំណើរការល្អប្រសើរ

តាមការ ស្រាវជ្រាវ ខាងផ្នែក វិទ្យាសាស្ត្រ របស់ ក្រសួងកសិកម្ម អាមេរិក (USDA) បានអោយដឹង ថាការញុំាផ្លែ Blueberries ពិតជាជួយ អោយខួរក្បាល មានដំណើរការ ល្អប្រសើរ ពិតប្រាកដមែន ដោយពួកគេបានធ្វើ តេស្តសាកល្បង ខួរក្បាលរបស់ មនុស្សយើង ដោយអោយ ផឹកទឹក ផ្លែឈើ Blueberries លទ្ធផលចេញ មកគឺ ធ្វើអោយ ខួរក្បាល មានការចងចាំ ល្អប្រសើរ។

សរុបមកវិញ ផ្លែ Blueberries ពិតជាមាន សារៈប្រយោជន៍ ខ្លាំងណាស់ ដូច្នេះចំពោះ មិត្តអ្នកអាន គ្រប់រូប ដែលចង់អោយ ខ្លួនឯង ចៀសផុត ពីជំងឺ ដែលបាន រៀបរាប់ ខាងលើ គួរតែញុំា វាទៅ ពិតជាមិន ធ្វើអោយ ខកបំនង នោះទេ ដូចពាក្យចាស់ ពោលថា “ការពារប្រសើរ ជាងព្យាបាល”។

 

ចលនា​ខួរក្បាល​អ្នកញៀន សិច និង​អ្នកញៀន​ថ្នាំ​មាន​សភាព​ដូចគ្នា

ទីក្រុងឡុង៖ អ្នកស្រាវជ្រាវជាច្រើន បាននិយាយកាលពីថ្ងៃសុក្រ កន្លងទៅនេះថា សកម្មភាពខួរក្បាល របស់អ្នកញៀន សិច ពេលឃើញរូបអាសអាភាស ដែលគេប្រើជា នុយសម្រាប់ទាក់ទាញ វាស្រដៀងគ្នាទៅនឹង ឥទ្ធិពលថ្នាំញៀនដែលបាន ប៉ះពាល់មកលើខួរក្បាល របស់អ្នកញៀនថ្នាំដូច្នោះដែរ ប៉ុន្តែមិនមានន័យថា អ្នកថតវីដេអូរ សិចសុទ្ធតែអ្នកញៀនសិចនោះទេ។

បើទោះជាមិនមានតួលេខច្បាស់លាស់ក៏ដោយ អ្នកជំនាញក្នុងផ្នែកមួយនេះជឿជាក់ថា យ៉ាងហោចណាស់មាន យុវជនម្នាក់ក្នុងចំណោម២៥នាក់ បានទទួលរងឥទ្ធិពលនៃ ផលប៉ះពាល់ដែលបណ្តាលមកពី ឥរិយាបទចំណងផ្លូវភេទ ដែលមិនអាចទប់ចិត្តបាន ហើយជាទូទៅត្រូវបានគេស្គាល់ថា ជាជម្ងឺញៀន Sex (គិតតែខាងផ្លូវភេទ ទាំងអារម្មណ៍ទាំង អាកប្បកិរិយា ដែលមិនអាចគ្រប់គ្រងបាន)។

អ្នកស្រាវជ្រាវជាច្រើន មកពីសាកលវិទ្យាល័យ  ខេមព្រីក (Cambridge )បាននិយាយនៅក្នុងការសិក្សាមួយដែលបានបោះពុម្ភនៅក្នុងសៀវភៅ PLOS ONE ថា ការប្រើ ឬមើលរូបអាសអាភាសច្រើនពេក គឺជាមូលហេតុសំខាន់មួយដែលបណ្តាលឲ្យមានជម្ងឺញៀនសិច។ វាអាចជះឥទ្ធិពលដល់ជីវិត និងការងារផ្ទាល់ខ្លួន ថែមទាំងបណ្តាលឲ្យអ្នកជម្ងឺ មានទុក្ខព្រួយ និងភាពអៀនខ្មាស់។

ការសិក្សាបានធ្វើការពិនិត្យ តាមដានសកម្មភាពខួរក្បាល អ្នកជម្ងឺបុរសចំនួន១៩នាក់ ដែលទទួលរងគ្រោះដោយ ជម្ងឺញៀនសិចប្រៀបធៀប និងសកម្មភាពខួរក្បាល អ្នកស្ម័គ្រចិត្តដែលមាន ចំនួនដូចគ្នា ។ អ្នកជម្ងឺទាំងនោះបានចាប់ផ្តើម មើលរូបអាសអាភាស តាំងពីនៅវ័យក្មេង ហើយពួកគេសុទ្ធមាន ការពិបាកក្នុងការគ្រប់គ្រង ឥរិយាបទខាងផ្លូវសិច ដែលបានបង្កឲ្យមាន ផលវិបាកខាងទំនាក់ទំនង មេត្រីភាពនិង ជីវិតរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបង្ហាញពី សភាពស្រដៀងគ្នាទៅនឹងឥរិយាបទ របស់អ្នកជម្ងឺញៀនថ្នាំដែរ។ ពួកគេចង់ដឹងថាតើ ភាពស្រដៀងគ្នានោះត្រូវបាន ឆ្លុះបញ្ចាំងតាមរយៈ សកម្មភាពខួរក្បាលដែរឬទេ?។ ទើបពួកគេធ្វើការពិសោធន៍ ដោយឲ្យអ្នកជម្ងឺញៀនសិច និងអ្នកស្ម័គ្រចិត្ត មើលវីដេអូសិច ជាច្រើនបន្តបន្ទាប់ ហើយសកម្មភាពខួរក្បាល របស់ពួកគេត្រូវបានត្រួតពិនិត្យ ដោយប្រើម៉ាស៊ីនថត ដោយប្រើម៉ាញេទិក(FMRI) ដែលផ្តល់សញ្ញាដោយ ពឹងផ្អែកលើកំរិត អុកស៊ីហ្សែននៅក្នុងឈាម  ដើម្បីវាស់វែងសកម្មភាពខួរក្បាល។ លទ្ធផលបានបានបានបង្ហាញថា មានចំនុចពិសេសចំនួន ៣កន្លែងដែលសកម្មជាងគេ នៅក្នុងខួរក្បាលរបស់ អ្នកញៀនសិច បើប្រៀបនិងមនុស្សធម្មតា៕

 

សារៈសំខាន់​ទាំង 11 ដែល​​អ្នក​​គួរ​ពិសារ​ផ្លែ​ល្ហុង!

ផ្លែល្ហុង ពិតជាផ្លៃឈើ​ ធម្មជាតិ​មួយ ប្រភេទ ដែល​មាន រស់​ជាតិ ផ្អែម​ពិសារ ហើយ​​ស្រួល ក្នុង​ការ​ដាំ ឬ​រក​ជាវ​តាម បណ្តា​ផ្សារ​នានា នៅ​​ក្នុង​ប្រទេសកម្ពុជា ចំនែកតម្លៃវិញ ក៏សមរម្យដែរ។ តើអ្នកដែល គិត​ពី​អត្ថប្រយោជន៍ របស់ផ្លៃល្ហុង នេះដែរឬទេ? សំរាប់មិត្តអ្នកអាន មួយចំនួនអាច ដឹងបានតៗគ្នា ពីរាមច្បង តែង​តែប្រាប់ថា ការញុំាផ្លៃល្ហុង ងាយស្រួលក្នុង ការបត់ជើងធំ និងរក្សា សីតុណ្ហភាពក្នុងខ្លួន ជាពិសេស​ល្អ​សំរាប់ក្រពះ និងពោះវៀនទៀតផង។

នេះពិតជា ត្រឹមត្រូវ ប៉ុន្តែនេះគ្រាន់តែ អត្ថប្រយោជន៍មួយ ចំនួនតូចរបស់ផ្លែល្ហុងនោះទេ គឺនៅមាន​អត្ថប្រយោជន៍ ជាច្រើនទៀត ដែលយើងគ្រប់គ្នា ត្រូវយល់ឲ្យច្បាស់ បន្ថែមទៀត។ ដើម្បីយល់ដឹង ឲ្យកាន់​តែ​ច្បាស់ មិត្តអ្នកអានអាច អានការណែនាំនៅខាងក្រោម៖

  1. កាត់បន្ថយកូឡេស្តេរ៉ូ

នៅក្នុងផ្លែល្ហុងមាន ជាតិសសៃហ្វាយប៊ឺរច្រើន, មានទាំងវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែល​អាច​ការពារមិនឲ្យឡើងជាតិកូឡេស្តេរ៉ូក្នុងសសែរឈាម ដើម្បីជៀសវាងការគាំងបេះដូង។ អ្វីដែល​កាន់តែ​សំខាន់នោះ ផ្លែល្ហុងអាចកាត់បន្ថយជាតិខ្លាញ់ និងសារធាតុទ្រីគ្លីសេរីនៅក្នុងខ្លួនអ្នកកើត​ជំងឺទឹកនោមផ្អែម​ទៀតផង។

  1. អាចជួយសម្រកទំងន់

នៅក្នុងផ្លែល្ហុងជាមធ្យមមានផ្ទុកសារធាតុកាលូរីប្រមាណ 120 ដូចនេះប្រសិនបើអ្នកដែលកំពុង​សម្រក​ទំងន់ កុំភ្លេចពិសារផ្លែល្ហុងនេះ ដែលជាផ្លៃឈើពោរពេញដោយរបបអាហារដែលមានជាតិសសៃហ្វាយប៊ឺរ ច្រើន អាចគ្រប់គ្រងមិនឲ្យអ្នកញុំាឆាប់ឃ្លាន និងមិនធ្វើឲ្យឡើងទំងន់នៅពេលញុំាច្រើន។

  1. បង្កើនភាពសុំារបស់សារពាង្គកាយ

ប្រព័ន្ធសុំារបស់សារពាង្គកាយ បង្កើតឡើងជាពិសេសសំរាប់ការពារពីជំងឺឆ្លងផ្សេងៗ ដើម្បីបង្កើតភាព​សុំា​របស់សារពាង្គកាយឲ្យកាន់តែមានភាពរឹងមាំ អ្នកអាចបរិភោគផ្លែល្ហុង ដោយសារនៅក្នុងផ្លែល្ហុងមាន​វីតាមីន C អាចធ្វើឲ្យការលូតលាស់ប្រព័ន្ធសុំារបស់សារពាង្គកាយបានល្អ។

  1. ល្អសំរាប់អ្នកកើតជំងឺទឹកនោមផ្អែម

សំរាប់អ្នកដែលមានជំងឺទឹកនោមផ្អែមក៏អាចពិសារផ្លែល្ហុងបានដែរ ដោយសារផ្លែល្ហុងមានជាតិស្ករទាប, មាន​វីតាមីនគ្រប់គ្រាន់ និងមានសារជាតិរុក្ខជាតិ អាចការពារជំងឺបេះដូង ដូចនេះអ្នកកើតជំងឺទឹកនោមផ្អែម មិនបាច់ព្រួយបារម្មណ៍នៅពេលពិសារផ្លែល្ហុងនោះទេ។

  1. ល្អសំរាប់ភ្នែកអ្នក

នៅក្នុងផ្លែល្ហុងក៏មានវីតាមីន A និងសារជាតិ Flavonoids ដូចជា Beta-carotene, zeaxanthin, cyptoxanthin និង Lutein ដែលអាចជំនួដល់សុខភាពភ្នែករបស់មនុស្ស, ការពារពីការវាយប្រហារផ្សេងៗ ហើយវីតាមីន A នេះក៏មាននៅក្នុងប៉េងប៉ោះ និងការ៉ុតផងដែរ។

  1. ប្រឆាំងការរលាកសន្លាក់

អ្នកដែលមានជំងឺរលាកសន្លាក់ត្រូវបានរកឃើញថាមានការកាត់បន្ថយ បន្ទាប់ពីទទួលទានផ្លែល្ហុងច្រើន ដោយសារការបរិភោគផ្លែល្ហុងមានវីតាមីន C ល្អសំរាប់ឆ្អឹងរបស់មនុស្ស ដូចនេះហានិភ័យ​ក៏ទាបនៅ​ពេល​ដែល​អ្នកបរិភោគផ្លែល្ហុងច្រើន។

  1. សំរួលដល់ប្រព័ន្ធរំលាយអាហារ

ត្រង់ចំនុចនេះហើយ ដែលមនុស្សគ្រប់គ្នាបានយល់ដឹងច្រើនពីមុនមកដល់ពេលនេះ ដោយសារនៅក្នុងផ្លែ​ល្ហុង​មានជាតិសសៃហ្វាយប៊ឺរច្រើន អាចសំរួល និងធ្វើឲ្យប្រព័ន្ធរំលាយកាន់តែដំនើរ​ការល្អ​ប្រសើរ​ជាង​ធម្មតា។

  1. ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ

សំរាប់មិត្តនារីមួយចំនួនប្រហែលជាបានដឹងពីការញុំាផ្លែល្ហុង នៅពេលមានរដូវអាចកាត់បន្ថយការឈឺចាប់​បាន ដោយសារផ្លែល្ហុងអាចសំរួលដល់ចលនាឈាមរត់នៅអំឡុងពេលស្រ្តីមានរដូវ ដូចនេះវាក៏អាចកាត់​បន្ថយ​ការ​ឈឺចាប់បានផងដែរ។

  1. ការពារភាពចាស់

មនុស្សសឹងគ្រប់គ្នា តែងតែចង់ឲ្យខ្លួនប្រាណ និងរូបសម្ភស្សនៅក្មេងជាងវ័យ ដូចនេះអ្នកគួរ​តែញុំាផ្លែល្ហុង​ឲ្យ​បានច្រើន ដោយសារនៅក្នុងផ្លែល្ហុងមានវីតាមីន C, វីតាមីន E និងសារជាតិប្រឆាំងអុកស៊ីតកម្ម អាច​ថែរក្សា​ស្បែកឲ្យមានសុខភាពល្អ។

  1. ធ្វើឲ្យសក់លូតលាស់បានល្អ

នៅក្នុងផ្លែល្ហុងក៏មានវីតាមីន A ដែលអាចធ្វើឲ្យការលូតលាស់នៃសសៃរសក់បានល្អ, មានទំងន់ និង​ការពារ​ការច្រុះសក់ផងដែរ។

  1. ជួយកាត់បន្ថយភាពស្ត្រេស

បន្ទាប់ពីការធ្វើពិសោធន៍ពីសកលវិទ្យាល័យ Alabama បានរកឃើញថា នៅក្នុងផ្លែល្ហុងមានផ្ទុក Vitamin C ប្រមាណ 200 mg ដែលអាចជួយសំរួលលំហូរនៃអរម៉ូនស្ត្រេសដំនើរការមកធម្មតាវិញ។

ទាំងនេះសុទ្ធតែអ្វីដែលជាអត្ថប្រយោជន៍របស់ផ្លែល្ហុង ដូចនេះសំរាប់មិត្តអ្នកអានដែល​ខាន​​ញុំា​ផ្លែ​​ល្ហុង​​យូរ​គួរ​​ តែដើររកជាវមកពិសារ ដើម្បីទទួលបានអត្ថប្រយោជន៍ពិតៗ ដូចអ្វីដែលយើងបានរៀបរាប់ខាង​លើ​នេះ។

 

មូលហេតុ​ទាំង 8 យ៉ាង ដែល​អ្នក​គួរ​តែ​ផឹក​តែបៃតង!

តែបៃតង គឺជាតែធម្មជាតិម្យ៉ាង ដែលមាន សារៈសំខាន់ ជាងគេ សម្រាប់សុខភាព របស់យើង ជាងតែ ផ្សេងៗទៀត។ វាអាចជួយ បង្ការ ជំងឺផ្សេងៗ ជាច្រើន ប្រភេទផងដែរ ដែលមាន ដូចជា មហារីក, បង្កើនជំនួយ ក្នុងខួរក្បាល និងមិន ធ្វើអោយ លោកអ្នក ធាត់ឡើយ។ តែបៃតង មិនមែន ផ្តល់អត្ថប្រយោជន៍ តែប៉ុណ្ណេះទេ តែបើចង់ ដឹងបន្ថែមទៀតនោះ សូមតាម ដានអាន អំពី អត្ថប្រយោជន៍ របស់តែបៃតង ដែលយើង នឹងរៀបរាប់ជូន ខាងក្រោមនេះ ទាំងអស់គ្នា !!!

  1. តែបៃតងផ្ទុកនូវសមាសធាតុនៃ Polyphenols និង Catechins ដែលមាន តួនាទីប្រឆាំង នឹងអ៊ុកស៊ីតកម្ម។ សមាសធាតុ ទាំងនោះ ក៏អាចជួយ ការពារ កោសិកា និងពង្រឹង ប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ របស់យើង ផងដែរ។
  2. តែបៃតងក៏ជួយ ពង្រឹងមុខងារ ខួរក្បាល ​របស់យើង ហើយក៏ ជួយអោយ កាន់តែ ឆ្លាតវៃ ជាងមុន ទៀតផង។
  3. តែបៃតងអាចជួយដុត សារធាតុខ្លាញ់ ដែលមិន ធ្វើអោយ យើងធាត់ឡើយ ហើយវា ក៏ជួយ អោយចលនា នៃរាងកាយ របស់យើង លឿនដល់ 11-12% ផងដែរ។
  4. តែបៃតងជួយកាត់បន្ថយដំណាក់កាល គ្រោះថ្នាក់នៃ ជំងឺមហារីក ដែលជំងឺ មហារីក ទាំងនោះ អាចមាន ដូចជា មហារីក សុដន់, មហារីក ក្រពេញប្រូស្តាត, មហារីក ពោះវៀនធំ និងមហារីក ផ្សេងៗទៀត ជាដើម។
  5. តៃបៃតងអាចជួយ អោយយើងមិន ងាយចាស់ ពោលគឺមាន អាយុវែង បើសិនជាយើង ឧស្សាហ៍ផឹកវា។ ក្រៅពីនេះ វាក៏ជួយ ពន្លឿនប្រព័ន្ធ ភាពស៊ាំ និងការពារ ពីបាក់តេរី ក្នុងរាងកាយ របស់លោកអ្នក ទៀតផង ហើយវា ក៏ជួយ ព្យាបាលជំងឺ សរសៃ ឈាមបេះដូង ផងដែរ។
  6. តែបៃតង ជួយអោយយើង ចៀសវាង ពីជំងឺ ទឹកនោមផ្អែម ប្រភេទទី 2 ដែលបណ្តាល មកពី ការបាត់បង់ សារធាតុ អាំងស៊ុយលីន ដោយវា នឹងជួយ ផលិតសារធាតុ អាំងស៊ុយលីន នោះឡើងវិញ ដើម្បីកាត់បន្ថយ ជាតិស្ករ នៅក្នុងឈាម។
  7. តែបៃតងក៏ជួយអោយ ធ្មេញរបស់ លោកអ្នក រឹងមាំ និងមាន សុខភាពល្អ ផងដែរ ដោយវា ជួយសម្លាប់ បាក់តេរី និងមេរោគ ផ្សេងៗទៀត ដែលអាចបង្ករ អោយមាន ជំងឺនៅ លើធ្មេញ របស់លោកអ្នក ជាដើម។
  8. ហើយមូលហេតុចុងក្រោយនោះ គឺវាក៏អាច ជួយការពារ លោកអ្នក ពីជំងឺ បាត់ការ ចងចាំ និងជំងឺ វង្វេងវង្វាន់ ដែលកើតឡើង នៅលើមនុស្ស ចាស់ជរា ផងដែរ។

សរុបមកវិញ ដោយយោង ទៅតាម ការរៀបរាប់ ខាងលើនេះ យើងឃើញថា តែបៃតង ពិតជាផ្តល់ អត្ថប្រយោជន៍ សំខាន់ៗ ច្រើនណាស់ ដែលមនុស្សយើង គួរតែផឹកវា អោយបានច្រើន តាមដែលអាច ធ្វើទៅបាន។ ម្យ៉ាងវិញទៀត គួរតែផឹក តែបៃតងណា ដែលសុទ្ធ ទើបប្រសើរ ហើយតែបៃតង នេះដែរ លោកអ្នក ក៏អាច ស្វែងរក និងជាវបាន នៅតាមបណ្តាហាង ឬក៏ផ្សារទំនើប ដែលវា មានតម្លៃ មិនដល់ 30000៛ ឡើយ ក្នុងមួយកញ្ចប់។

វិធីសាស្រ្ត ជំរុញ​អោយ​អ្នក​ធាត់ បាន​យ៉ាង​ឆាប់​រហ័ស!!!

ប្រហែលជាមានប្រិយ​មិត្ត​ជា​ច្រើន មាន​រាង​ស្គម និង មាន​ទម្ងន់​តិច​ពេក មិន​សម​ស្រប​នឹង អាយុ របស់​ខ្លួន​អ្នក ធ្វើ​អោយ​សុខ​ភាព របស់​អ្នក​ឆាប់ អន់​ខ្សោយ​ប្រសិន បើ​ទម្ងន់​របស់​អ្នក មិន​មាន​តុល្យ​ភាព​សម​ស្រប​នឹង​អាយុ របស់អ្នក។

នៅថ្ងៃនេះ ខេមបូ នឹងលើកយកវិធីសាស្ត្រមួយចំនួន ដែលអាចជំរុញអោយ អ្នកធាត់បាន យ៉ាងឆាប់​រហ័ស ក្នុងរយៈពេលដ៏ខ្លី ហើយប្រហែលជាមានប្រិយមិត្តជាច្រើន មិនទាន់បានដឹង ពីវិធីសាស្រ្តនេះ​ផង​ដែរ តោះចង់ដឹងថា ត្រូវធ្វើដូចម្តេចខ្លះ ដើម្បីអោយឆាប់ធាត់ សូមតាដានខាងក្រោម៖

1.  កាត់បន្ថយការផឹកទឹកផ្លែឈើ

ការផឹកទឹកផ្លែឈើ ច្រើនវាពិតជាមាន សុខភាពល្អក៏ពិតមែន ប៉ុន្តែវាមិនមានអ្វីដែលល្អ ដល់ប្រិយមិត្ត ដែល​ស្គមៗឡើយ ផ្ទុយទៅវិញវាឆាប់អោយអ្នកកាន់តែ ស្គមទៅវិញទេ ដូច្នេះសម្រាប់ប្រិយមិត្ត ដែល​តែង​តែ​ព្យាយាមផឹកទឹកផ្លែឈើ អោយបានច្រើនគួរ តែកាត់បន្ថយវា ត្រូវព្យាយាម ផឹកទឹកអោយបានច្រើន​ជំនួស​វិញ ទើបជាការប្រសើរ​ វានឹងអាចធ្វើអោយអ្នកឆាប់ឡើងទម្ងន់។

2.  ផឹកស្រាបៀរ អោយបានច្រើន (សម្រាប់អាយុ 18 ឆ្នាំឡើង)

ត្រង់ចំនុចនេះ សម្រាប់ប្រិយមិត្ត ដែលមានអាយុ 18 ឆ្នាំឡើងអាចសាកល្បងបាន ប៉ុន្តែសម្រាប់មិត្តអ្នក​អាន ដែលមានអាយុ ក្រោម 18 ឆ្នាំសូមរំលង ត្រង់ចំនុចនេះចោល។ តាមពិតទៅការផឹកស្រាបៀរ វា​មិន​ល្អ​ប៉ុន្មាន សម្រាប់សុខភាពឡើយ ខេមបូ លើកមកនេះមិនមែន មានន័យថា អោយអ្នកផឹកស្រា អោយ​បាន​ច្រើន​ខ្លាំង ណាស់ណាឡើយ មានន័យថា សម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ធាត់ នៅពេល រាត្រី រៀបចូលដំណេក គួរតែសាកផឹក ស្រាបៀរ អោយបាន មួយ ឬ ពីរកំប៉ុង ជាប្រចាំអ្នកនឹងអាចធាត់ បាន​យ៉ាង​ឆាប់រហ័សផងដែរ អ្នកអាចសាកល្បង និង សង្កេតមើលដោយខ្លួនឯង។

3.  បរិភោគអាហារ ដែលមានជាតិស្ករច្រើន

ប្រសិនបើអ្នក ចង់ធាត់អោយ បានឆាប់រហ័ស កុំរំលងចំនុច នេះអោយសោះ ចូរព្យាយាមបរិភោគចំណី​អាហារ ដែលមានជាតិស្ករ​ អោយបានកាន់តែច្រើន ទើបជាការប្រសើរ និងជំរុញអោយអ្នក ឡើងទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស មួយវិញទៀត អ្នកអាចទៅពិភាក្សា និង ពិនិត្យពីជាតិស្ករដែលមានក្នុងខ្លួនរបស់អ្នក ជាមួយវេជ្ជបណ្ឌិតផ្សេងៗ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើអោយអ្នកឡើង​ទម្ងន់បាន​យ៉ាង​ឆាប់​រហ័ស​។

4.  ព្យាយាម បរិភោគ អាហារនៅ ខាងក្រៅអោយបានច្រើន នៅពេលល្ងាច

ចំនុចនេះ សម្រាប់ប្រិយមិត្តយើង ដែលស្គមៗ គួរតែសាកល្បង និង ព្យាយាមចេញ ទៅបរិភោគអាហារ​នៅ​ខាងក្រៅ អោយបានច្រើន ព្រោះអាហារ នៅខាងក្រៅ មានជាតិខ្លាញ់ច្រើន ជាពិសេសនៅពេលល្ងាច តែម្តងអ្នកអាច ណាត់បងប្អួន ឬ មិត្តភក្តិបបួលគ្នាទៅញ្ញាំ អីនៅខាងក្រៅ តែប្រសិនបើអ្នកមិនមាន ពេល​គ្រប់​គ្រាន់ចេញទៅក្រៅ អាចធ្វើម្ហូបអាហារ ដើម្បីបរិភោគដោយខ្លួនឯង នៅពេលល្ងាច ធ្វើយ៉ាងណា​អោយ​បាន មួយពេល ជាប្រចាំនៅពេលល្ងាចៗ ទើបជំរុញអោយអ្នកឆាប់ធាត់ ព្រោះជាធម្មតាការបរិភោគ​អាហារត្រឹមតែ​បីពេល សម្រាប់មនុស្សទូទៅ ប៉ុន្តែសម្រាប់ប្រិយមិត្ត ដែលស្គមៗគួរតែបរិភោគអោយបាន 4 ទៅ 5 ពេលក្នុងមួយថ្ងៃ។

5.  គេងអោយបានច្រើន

ការទទួលដំណេកអោយបានច្រើនវាក៏អាច កត្តាមួយជំរុញអោយអ្នកឆាប់ធាត់ផងដែរ សម្រាប់មនុស្ស ទូទៅ​រយៈពេលដែល ទទួលដំណេកអាចពី 7 ទៅ 8 ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែសម្រាប់ប្រិយមិត្តដែលស្គម និង មាន​បំណងចង់ធាត់គួរតែ ព្យាយាម គេងអោយបាន 9 ទៅ 10 ម៉ោងក្នុងមួយថ្ងៃទើបធ្វើអោយ​អ្នក​មាន​សុខភាពល្អ និង ឆាប់ឡើងទម្ងន់។

6.  បរិភោគអាហារ ដែលមានជាតិខ្លាញ់

សម្រាប់ចំនុចនេះ​អ្នកអាចព្យាយាម ញាំអាហារដែលមានជាតិខ្លាញ់អោយបានច្រើន ទើបទម្ងន់របស់អ្នក​ឆាប់ធាត់ ដូចជាសាច់ជ្រូក និង អាហារសម្រន់ មួយចំនួនដែល មានដូចជា ប៊ឺហ្គឺ ឬ នំភីហ្សា​អោយបាន​កាន់តែច្រើន ក៏កាន់តែល្អផងដែរ ប៉ុន្តែសម្រាប់ប្រិយមិត្តយើងដែល ស្គមៗតែប៉ុណ្ណោះ។

7.  ផឹកថ្នាំអោយឆាប់ធាត់

អ្នកអាចស្វែងរកវាបាននៅ ឱសថស្ថានផ្សេងៗ ដើម្បីទិញ ដែលមានដូចជាប្រភេទ គ្រាប់ និង ប្រភេទ ជាទឹកសម្រាប់ផឹក ចំនុចនេះវាក៏អាចជំរុញអោយអ្នក បរិភោគអាហារ ដែលមិនចូលចិត្ត អោយបានច្រើន​ផងដែរ ប្រសិនបើអ្នកបាន ផឹកថ្នាំ អោយបានត្រឹមត្រូវ និង ទៀងទាត់។

8.  បរិភោគសាច់អោយបានច្រើន

អ្នកគួរតែព្យាយាមបរិភោគសាច់អោយបានកាន់តែច្រើនកាន់តែល្អ ព្រោះសាច់វាអាចអោយអ្នកមាន​ថាមពល​ខ្ពស់​ផងដែរ តែអ្នកគួរតែបរិភោគសាច់ដែលមានជាតិខ្លាញ់អោយបានកាន់តែច្រើន ទើប​ជំរុញ​អោយ​អ្នកកាន់តែឡើងទម្ងន់។

យើងខ្ញុំសង្ឈឹមថា ចំនុចទាំងនេះអ្នក នឹងអាចទទួលយក បានច្រើន ដើម្បីជំរុញអោយអ្នកធាត់​បានយ៉ាង​ឆាប់​រហ័ស ប្រសិនបើមានប្រិយមិត្តណា ចង់បន្ថែមអ្វីផ្សេងៗ ក្រៅពីចំនុចខាងលើនេះ អាចធ្វើការ Comment នៅខាងក្រោមនេះបាន ដើម្បីចែកចាយដល់ ប្រិយមិត្តយើងផ្សេងៗទៀត ដែលមានបំណង​ចង់​ធាត់។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2071
1621
4530951