jaukjeybanner

ហេតុ​អ្វី ពេល​ភ្ញាក់​ពី​គេង ត្រូវ​ផឹក​ទឹក​ភ្លាម?

ដោយយោងទៅតាម ការសិក្សា​ស្រាវ​ជ្រាវ របស់​ប្រទេស​ជប៉ុន ដែល​តែង​តែ មាន​ទម្លាប់ ឧស្សាហ៍​ផឹក​ទឹក នៅ​ពេល​ដែល ពួក​គេ​ភ្ញាក់​ពី​គេង ភ្លាមៗ​នោះ បាន​អោយ​ដឹង​ថា វាអាចជួយអោយ ពួកគេមានសុខភាពល្អ រាង​កាយ​រឹងមាំ និងមិនងាយ នឹងកើតមានជំងឺឡើយ។

ម្យ៉ាងវិញទៀត ការផឹកទឹកនៅពេលដែល ពោះគ្មានរបស់អ្វីដើម្បីទ្រាប់នោះ អាចជួយសម្រួល ដល់​ការ​ព្យា​បាល ជំងឺជាច្រើន ដូចជា ឈឺក្បាល – ឈឺចុកចាប់រាងកាយ – ប្រព័ន្ធបេះដូង – ចង្វាក់បេះដូងកើនឡើង – ជំងឺឆ្កួតជ្រូក – ខ្លាញ់ក្នុងឈាម – ជំងឺរលាកទងសួត – ជំងឺហឺត – ជំងឺរបេង – ជំងឺរលាកស្រោមខួរ – ជំងឺ​តម្រង​នោម – ផ្លូវទឹកនោម – ក្អួត – រលាកក្រពះ – រាគ – ទឹកនោមផ្អែម – ទល់លាមក – ជំងឺភ្នែកទាំងអស់ – ជំងឺទាក់ទងនឹងស្បូន – ការមករដូវមិនប្រក្រតី – ជំងឺត្រចៀក – ច្រមុះ និងបំពងកជាដើម។

ចំពោះរបៀប ឬក្បួននៃការផឹកទឹក អោយសមប្រកបនោះ សូមអនុវត្តទៅតាម ការណែនាំខាងក្រោម៖

  • ភ្ញាក់ពីគេងភ្លាម (នៅពេលព្រឹក) មុននឹងចាប់ផ្តើម ដុះធ្មេញ ត្រូវតែ ផឹកទឹកម្ដង អោយបាន 160 មីលីលីត្រ អោយបាន 4ដង
  • បន្ទាប់ពីដុះធ្មេញរួច កុំទាន់អាល ផឹកទឹក ឬក៏ញ៉ាំអាហារ ក្នុងរយៈពេល 45 នាទី
  • បន្ទាប់ពី 45 នាទី កន្លងទៅ អ្នកអាចញ៉ាំ ឬក៏ផឹកទឹក បានដូចធម្មតា

ចំពោះក្បួនផឹកទឹក ដើម្បីព្យាបាលជំងឺមួយចំនួន អោយធូរស្បើយមួយកម្រិតនោះ សូមអានការណេនាំ ខាង​ក្រោម៖

  • សម្ពាធឈាមខ្ពស់ ត្រូវធ្វើផឹកទឹក តាមលំនាំខាងលើ អោយបាន 30 ថ្ងៃ
  • រលាកក្រពះ ត្រូវ​ផឹកទឹក តាមលំនាំខាងលើ អោយបាន 10 ថ្ងៃ
  • ទឹកនោមផ្អែម ត្រូវ​ផឹកទឹក តាមលំនាំខាងលើ អោយបាន 30 ថ្ងៃ
  • ទល់លាមក ត្រូវ​ផឹកទឹក តាមលំនាំខាងលើ អោយបាន 10 ថ្ងៃ
  • របេង ត្រូវ​ផឹកទឹក តាមលំនាំខាងលើ អោយបាន 90 ថ្ងៃ

ព្យាយាមធ្វើបែបនេះ អោយបានទៀតទាត់ និងត្រឹមត្រូវ នោះលោកអ្នក នឹងកត់សំគាល់ដោយខ្លួនឯង ថាមាន អារម្មណ៍ ធូរស្បើយកម្រិតណា។ ហើយបើសិនជា អាការៈរបស់អ្នក ធ្ងន់ធ្ងរខ្លាំងនោះ គួរតែទៅ មន្ទីរពេទ្យ ដើម្បី​ព្យាបាល ទើបប្រសើរជាជាង។

 

បើ​សិន​ជា​អាច កុំ​ដេក​សម្លឹង និង​ចុច​ស្មាតហ្វូន​អី​នៅ​ពេល​យប់! វា​អាច​ប៉ះ​ពាល់​ដល់​អវយវៈ​របស់​អ្នក​យ៉ាង​ច្រើនកន្លែង!

ស្មាតហ្វូន ក្លាយជាឧបករណ៍ ដែលចាំបាច់ របស់មនុស្ស គ្រប់វ័យ ដោយសារ តែភាព សម្បូរបែប របស់វា អាចជំនួយ ដល់ការខល, ការផ្ញើសារ, ឆែក អ៊ីនធើណេត, ស្វែងរកពត៌មាន, គិតលេខ, ថតរូប, ថតវីដេអូ, ស្តាប់តន្រ្តី, មើលវីដេអូ និងច្រើនទៀត ដូចនេះ ចំនួនអ្នក ប្រើប្រាស់ ក៏កាន់តែ ពេញនិយម ប្រើប្រាស់ ច្រើនឡើងៗ។

ស្មាតហ្វូន មានអត្ថប្រយោជន៍ច្រើន តែអ្នក ក៏ត្រូវប្រើ ឲ្យមាន ប្រយោជន៍តាម ហ្នឹងដែរ កុំធ្វើឲ្យ វាក្លាយជា ឧបករណ៍មក បំផ្លាញអ្នកវិញ។ ក្នុងអត្ថបទនេះ យើងណែនាំ មិត្តអ្នកអាន និងចង់ឲ្យ អ្នកជៀសវាង ការដេក សម្លឹងមើល និងចុច ស្មាតហ្វូន រយៈពេលយូរ នៅពេលយប់ អធ្រាត វាអាច ប៉ះពាល់ ដល់អវយវៈ របស់អ្នក ជាច្រើន។

ការដេកសម្លឹង និងចុចស្មាតហ្វូនបណ្តាលឲ្យមានបញ្ហាដូចជា៖

  • ប៉ះពាល់ដល់ខួរក្បាល និងបណ្តាលឲ្យ ការចងចាំ ចុះខ្សោយ បន្តិចម្តងៗ នៅថ្ងៃ បន្ទាប់ៗទៀត
  • អាចប៉ះពាល់ដល់ប្រស្រីភ្នែក ធ្វើឲ្យភ្នែក ឡើងព្រិល បន្តិចម្តងៗ មើលមិន សូវច្បាស់ពីធម្មតា និងធ្វើឲ្យ ភ្នែកឡើងក្តៅ ខុសពីធម្មតា ទាល់តែ សម្លឹងបន្ត មិនកើត ឬព្រិចភ្នែក ញឹកញាប់ ខុសប្រក្រតី
  • ប៉ះពាល់ដល់ស្មារតី សម្រាប់ការដេក សម្លឹងយូរពេក បណ្តាលឲ្យ អារម្មណ៍ មិនល្អ ជាពិសេស ដេកសម្លឹង នៅពេល យប់ជ្រៅ បន្ទាប់ពីភ្ញាក់ ពីដំនេក ក៏មាន អារម្មណ៍មិនស្រស់ស្រាយ

វីធីបង្ការ៖

  • អ្នកត្រូវឈប់ចុចស្មាតហ្វូន មុនពេលដេក ប្រមាណ 1 ម៉ោង
  • ព្យាយាមអត់ទ្រាំ កុំយកស្មាតហ្វូនដាក់ក្បែរខ្លួន
  • ព្យាយាមដេកឲ្យបានទៀងពេល

បើសិនជាអ្នកអាចធ្វើតាមវិធីបង្ការនេះ បានប្រាកដ ជាប្រសើរ ហើយវាក៏ អាចធ្វើឲ្យ សុខភាពអ្នក កាន់តែល្អ ប្រសើរបាន ចំនែកឯការ គេងរបស់អ្នក ក៏គ្រប់គ្រាន់ តាមហ្នឹងដែរ។

 

ធូបមូសមួយបន្ទះ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង ស្មើ​បារី​មួយ​រយ​ដើមឯណោះ

រដូវក្តៅជិតចូលមកដល់ហើយ ដែលវាគឺជាពេលវេលាដ៏ល្អមួយ​សម្រាប់​សត្វ​មូស ក្នុង​ការ​កកើត បន្ត​ពូជ និង​ដើរ​រាត​ត្បាត​ដល់​មនុស្ស ចម្លង​នូវ​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ដូច​ជា​គ្រុន​ឈាម និង​គ្រុន​ចាញ់​ជា​ដើម។ ដើម្បី​ការពារ​ខ្លួន​ពី​សត្វ​ចង្រៃ​មួយ​នេះ មនុស្ស​ទូទៅ​តែង​តែ​ប្រើ​ប្រាស់​ឡេ​ការពារ​ខ្លួន ប្រើ​ប្រាស់​ថ្នាំ​បាញ់​មូស អុជ​ធូប​មូស និង​តែង​តែ​ស្ថិត​នៅ​ក្នុង​មុង​ជានិច្ច​នៅ​ពេល​ដែល​ចូល​ដំណេក។ យ៉ាង​ណា​មិញ ការ​ការពារ​ខ្លួន​ពី​សត្វ​មូស​ដោយ​ប្រើ​ប្រាស់ ធូប​មូស​មិន​មែន​ជា​ប្រការ​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​អី​វា​ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ទៅ​ដល់​សុខភាព ពោល​ផ្សែង​ធូប​មូស​មួយ​បន្ទះ មាន​ឥទ្ធិពល​ខ្លាំង ស្មើ​បារី​មួយ​រយដើម។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ បានលើកឡើងដោយ​លោក Sandeep Salvi ថ្លែង​ក្នុង​សន្និសិទ្ធ​ស្តី​ពី​ការ​បំពុល​បរិស្ថាន និង​ផល​ប៉ះ​ពាល់​របស់​វា​ចំពោះ​សុខភាព។ លោក​បាន​អោយ​ដឹង​ថា ធូប​មូស គឺ​ជា​គ្រឿង​បំពុល​ក្នុង​ផ្ទះ​ដ៏​គ្រោះ​ថ្នាក់​បំផុត​មួយ ដែល​មនុស្ស​ទូទៅ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ហើយ​គ្រាន់​តែ​ផ្សែង​របស់​ធូប​មួយ​បន្ទះ គឺ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ស្មើ​បារី​ពី 73 ដើម​ទៅ 127 ដើម​បាត់​ទៅ​ហើយ។ តាម​រយៈ​កិច្ច​សិក្សា​ស្រាវជ្រាវ​បាន​អោយ​ដឹង​ថា ធូប​មូស​មួយ​បន្ទះ​មាន​ផ្ទុក​ដោយ​សារធាតុ​ប៉ះ​ពាល់​ជា​ច្រើន ដែល​អាច​បង្ក​បញ្ហា​ច្រើន​ដល់​សួត ហើយ​វា​ក៏​អាច​បង្ក​ជា​មហារីក​ផង​ដែរ។ សារធាតុ​ពុល​ទាំង​នេះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ ដើម្បី​បណ្តេញ​សត្វ​មូស ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​ស្រូប​យក​ផ្សែង​នេះ​ទៅ​ក្នុង​សួត សារធាតុ​ពុល​ទាំង​នោះ​នឹង​បង្ក​ជា​បញ្ហា​ដល់​សួត​របស់​យើង​ជាក់​ជា​មិនខាន។

ទាក់ទងនឹងបញ្ហានេះ ធូបមូសត្រូវបានចាត់ចូលទៅ​ក្នុង​ក្រប​ខ័ណ្ឌ​ឱសថ​កសិកម្ម​គ្រប់​គ្រង​នៅ​ ប្រទេស​មួយ​ចំនួន ដោយ​ក្រសួង​សុខា​ភិបាល​តែង​តែ​ពិនិត្យ​និង​តាម​ដាន​ជានិច្ច​នូវ​វត្ថុ​ធាតុ​ ដើម និង​គ្រឿង​ផ្សំ​ផលិត អោយ​ត្រូវ​តាម​ស្តង់ដារ និង​មាន​ផល​ប៉ះ​ពាល់​តិច​តួច​បំផុត។ កុមារ​អាច​រាប់​ចូល​ជា​មនុស្ស​ដែល​ងាយ​ឆាប់​នឹង​រង​ទទួល​គ្រោះថ្នាក់​នេះ​ ជាង​គេ ព្រោះ​អី​ឳពុក​ម្តាយ តែង​តែ​ដុត​បង្ហុយ​ធូប​មូស​ចោល រៀង​រាល់​ពួក​គេ​លេង រឺ​ក៏​កំពុងគេង។

ហេតុដូច្នេះហើយ អ្នកគ្រប់គ្នាគួរតែបញ្ឈប់នូវ​ការ​ប្រើ​ប្រាស់​ធូប​មូស​ចាប់​ពី​ពេល​នេះ​ ភ្លាម​ទៅ ព្រោះ​អី​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​សួត​មនុស្ស។ យើង​គួរ​តែ​ប្រើ​ប្រាស់​វិធី​ការពារ​ខ្លួន​ដោយ​ប្រើ​ប្រាស់​ឡេ​លាប​ការពារ​ ស្បែក ថ្នាំ​បាញ់​សម្លាប់ រឺ​ស្ថិត​នៅ​ក្នុង​មុង​ជា​ដើមវិញ។

 

តើ​ប្រិយ​មិត្ត​មាន​ដឹង​ទេ​ថា​តើ​ការ​លេង​ហ្គេម​បាន​ផ្តល់​ប្រយោជន៍​អ្វីខ្លះ ចំពោះ​យើង​គ្រប់​គ្នា?

នាពេលបច្ចុប្បន្ន ចំនួន​អ្នក​លេង​ហ្គេម មាន​ការ​កើន​ឡើង ជា​ច្រើន ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ មិន​ថា​មនុស្ស ប្រុស, ស្រី, កូនក្មេង, មនុស្សពេញវ័យ ឫមនុស្សចាស់ នោះទេ សុទ្ធតែលេង ហ្គេមទាំងអស់គ្នា ប៉ុន្តែ​ពួក​គេ​មិន​បាន ដឹងទេថា ហ្គេមកំពុងតែ លេងជាប្រចាំថ្ងៃ អាចមានផលប្រយោជន៍អ្វីខ្លះ ចំពោះ រូបគេឡើយ? ខាងក្រោមនេះ ជាគុណសម្បត្តិ 10 យ៉ាងរបស់ហ្គេម ដែលបាន ផ្តល់ឲ្យយើង៖

  1. ហ្គេម ជួយក្មេង ដែលឈឺឫមានរបួស​ពីការឈឺចុកចាប់ និងការមិនស្រួលខ្លួន ជា​ដើម​ឲ្យមាន​អារម្មណ៍​ ធូរស្រាល។

នៅតាម មន្ទីរពេទ្យជាច្រើន ត្រូវបានលើកទឹកចិត្ត កុមារនិងមនុស្ស ផ្សេងដទៃទៀត ទទួលការព្យាបាល ដោយអោយ ពួកគេលេងហ្គេម ដើម្បីកាត់បន្ថយ ការឈឺចាប់។

  1. តាមការ ស្រាវជ្រាវដោយ សាស្ត្រចារ្យ Griffiths នៅសាកល វិទ្យាល័យ Nottingham បាន​អោយ​ដឹងថា ការលេងហ្គេម អាចជួយអោយ កុមារយល់ ដឹងពីសង្គម បានច្រើន។
  2. ហ្គេម ជួយអោយ អ្នកមានជំងឺ ដូចជាគ្រិចដៃ ឫឈឺសារពាង្គកាយ អោយមានដំណើរការ ល្អ​ប្រសើរ ព្រោះនៅពេល ពួកគេកំពុងតែលេង ដៃ និងដងខ្លួន មានការកំរើកជានិច្ច វាប្រៀប ដូច​ជា​ការហាត់ប្រាណមួយ អញ្ចឹងដែរ។
  3. ការលេង វីដេអូហ្គេម ក៏ជួយអោយ ភ្នែកមានចលនា និងរហ័សរហួនផងដែរ
  4. ការលេង ហ្គេមជួយ ហ្វឹកហាត់ខួរក្បាល របស់យើង អោយមាន រេផ្លិចលឿន និង ចងចាំល្អ
  5. ជួយបងើ្កត ទំនាក់ទំនង​ និងចេះ សហការគ្នាបានល្អ
  6. ហ្គេម ជួយអោយ យើងយល់ដឹងពី បច្ចេកវិទ្យា និងស្វែងយល់ពី អ្វីដែលថ្មីៗបន្តទៀត ដូចជា ក្រាហ្វិច, ការរចនា និង ការច្នៃប្រឌិត។
  7. ហ្គេមមួយចំនួន ជួយអោយ យើងឆាប់រីកចំរើន ខាងភាសា និងយល់ដឹងច្រើន ពីតួអង្គ​ដែល​កំពុង​តែ​លេង
  8. ហ្គេមជួយអោយ កុមារមានភាព ជឿជាក់លើខ្លួនឯង នូវអ្វីដែល ពួកគេបាន ជួបប្រទះ ដូចជាពួកគេកំពុងតែ សិក្សាពីហ្គេម ដែលបាន លេងជាប្រចាំថ្ងៃ
  9. ហ្គេមបង្រៀន អ្នកលេង អោយចេះ ដោះស្រាយបញ្ហា, លើកទឹកចិត្ត និងយល់ដឹង អោយច្រើន​អំពី​វា ព្រោះ លេងយូរៗ ទៅគឺមិន ងាយស្រួលនោះទេ ដូចនេះពួកគេនិងរក ក៏ដូចជា បង្កើត ដំណោះ​ស្រាយ នូវឧបសគ្គ ដែលពួកគេ នឹងជួបជា បន្តបន្ទាប់។

ជាចុងក្រោយ បន្ទាប់ពី បានអាន និងយល់ដឹង អត្ថប្រយោជន៍ របស់ហ្គេម ហើយ សម្រាប់ ប្រិយមិត្ត ដែល​ចូល​ចិត្ត​លេង ហ្គេម កុំមានការ ព្រួយបារម្ភអ្វី ច្រើនអី ប៉ុន្តែ ក៏កុំលេង វាច្រើនពេក គួរទុក ពេលវេលាខ្លះ សម្រាប់ ការរៀនសូត្រ ផងដែរ ព្រោះបើយើងគិត តែពីលេងហ្គេម ពេកក៏មិនកើតដែរ ធ្វើអោយ យើងគិត​តែ​ពី​វាគ្មាន ពេលគិតពី រឿងអ្វីផ្សេង ហើយវាក៏អាច ប៉ះពាល់ដល់ សុខភាពភ្នែកផងដែរ។

 

អត្ថ​ប្រយោជន៍​ជា​ច្រើន​របស់ ហាំបឺហ្គើ!!!

ហាំបឺហ្គើ ជាមួយនឹងសាច់គោ វាជារបបអាហារ ដែលមាន ជីវជាតិខ្ពស់ និង មានបរិមាណ ជាតិខ្លាញ់មធ្យម យើងអាចនិយាយ បានថា វាជារបបអាហារ ដែលមាន តុល្យភាព។ ហាំបឺហ្គើ ប្រភេទ សាច់គោ វាជាអាហារ ដែលមាន សារធាតុចិញ្ចឹម ដូចជា ជាតិដែក, វីតាមីន B-12 និង ប្រូតេអ៊ីនខ្ពស់ ដូច្នេះវាសាកសមបំផុត សម្រាប់មនុស្ស ដែលមាន សុខភាពល្អ គួរបរិភោគ មួយថ្ងៃអោយ បានមួយ។

មានសារជាតិដែក

ហាំបឺហ្គើមាន នំបុ័ង ជាមួយនឹង សាច់គោ វាពិតជាផ្ទុក ដោយជាតិ ដែកខ្ពស់ សម្រាប់ដឹកជញ្ចូន អុកស៊ីសែន ក្នុងជាលិកា របស់សេរីរាង្គ។ វាជាអាហារ ដែលមាន ជីវជាតិខ្ពស់ និង ធ្វើអោយ រាងកាយ របស់អ្នកមានភាព រឹងមាំ ផងដែរ។ ក្នុង ហាំបឺហ្គើមួយ ដែលមាន សាច់គោ ពីរដុំ វាអាចបញ្ចូន ជាតិដែក ប្រហែលជា 35 ភាគរយ ទៅក្នុងខ្លួន របស់អ្នក ក្រោយពេលដែល បរិភោគ រួចរាល់។ អាហារប្រភេទនេះ វាសាកសម សម្រាប់ បុរស ដែលមាន សុខភាពល្អ និង ចង់បាន សាច់ដុំ គប្បី បរិភោគ វាអោយ បានច្រើន ទើបជាការប្រសើរ តែកុំភ្លេច ហាត់ប្រាណផង។

មានវីតាមីន B-12

វីតាមីន B-12 វាជា វីតាមីនចាំបាច់ សម្រាប់ធ្វើការ ផលិត កោសិកាឈាម ក្រហមថ្មី បើអ្នកគ្មាន វីតាមីននេះ គ្រប់គ្រាន់ទេ អ្នកមិនអាច មានសុខភាព ល្អឡើយ​ ហើយទទួលបាន លទ្ធផល មួយដែលមាន អុកស៊ីសែន ក្នុងរាងកាយ កាន់តែ តិចទៅៗ។ សម្រាប់មនុស្ស ពេញវ័យវិញ ទាំងពីរភេទ ត្រូវការ 2.4 មីក្រូក្រាម នៃ B-12 ជារៀងរាល់ថ្ងៃ ទើបជា ការប្រសើរ តែក្នុងករណី សម្រាប់ស្រ្តី ដែលមាន សុខភាព មិនល្អ ត្រូវការច្រើនជាងនេះ ទៅទៀត។

មានប្រូតេអ៊ីនសម្បូរបែប

ហាំបឺហ្គើ វាជាអាហារ ដែលមាន ប្រូតេអ៊ីនច្រើន និង មានជាតិខ្លាញ់ ត្រឹមតែ 10% ប៉ុណ្ណោះ។ វាផ្ទុកដោយ សារជាតិ ប្រូតេអ៊ីន ចាប់ពី 10 ទៅ 35 ភាគរយ គេកាត់សម្គាល់ ឃើញថា វាត្រូវបាន ជនជាតិ អាមេរិក រើសយកវា ជារបបអាហារ ប្រចាំថ្ងៃ ទៅហើយ ព្រោះអីវា ជាអាហារ ដែលមាន សារធាតុ ប្រូតេអ៊ីនខ្ពស់ ធ្វើអោយរាងកាយ ឆាប់លូតលាស់ និង មានកម្លាំង ពេញលេញ។

សរុបមកវា​ មិនមែនល្អ ឥតខ្ចោះ នោះទេ អាហារនេះ វាក៏មាន គុណវិបត្តិ របស់វា ដែរ ប៉ុន្តែសម្រាប់ កន្លែងដែល ផលិតវា មិនបាន ត្រឹមត្រូវ ប៉ុណ្ណោះ ដោយដាក់ សារជាតិ កាឡូរី ច្រើនពេក វាធ្វើអោយ ប៉ះពាល់ដល់ សុខភាពរបស់ អ្នកបរិភោគ ច្រើន។ ដូច្នេះសម្រាប់ មិត្តអ្នកអាន ដែលតែងតែ បរិភោគ សូមពិនិត្យមើល ជាមុនសិន ប្រសិនបើវា មានជាតិ ខ្លាញ់ច្រើនពេក សូមកុំបរិភោគ ច្រើនពេកអី គួររកកន្លែង ណាមួយ ដែលលក់ ហាំបឺហ្គើរ មានជាតិខ្លាញ់ តិចបំផុត ទើបជាការ ប្រសើរ និង មិនធ្វើអោយ ប៉ះពាល់ ដល់សុខភាព អ្នកឡើយ។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2073
1621
4530953