jaukjeybanner

ចំណាយ​ពេល​យ៉ាង​យូរ 4នាទី ក្នុង​មួយ​ថ្ងៃ រហូត​ដល់ 28ថ្ងៃ សម្រាប់​សុភាព​នារី​ដែល​ចង់​បាន​រាង​ស្លីម​ ស្វែល​ ! (វិធីសាស្រ្ត​ណែ​នាំ)

នេះគឺជាវិធី ដ៏ល្អមួយ សម្រាប់ប្រិយមិត្តនារី ដែល​ចង់​បាន​រាង​ស្លីម និង​រាង​ស្វែល ដោយ​វា​ជា​ក្តី​ស្រមៃមួយ របស់​យុវនារី សម័យ​នេះ។ ចំពោះ​វិធី​នេះ​ដែរ មិន​តម្រូវអោយ ហាត់ច្រើនម៉ោងអីនោះទេ គ្រាន់តែ ដាក់កាលវិភាគហាត់ អោយទៀងពេល ហើយចំណាយត្រឹមតែ 4 នាទីយ៉ាងយូរ នឹងរួចជាស្រេច ហើយអ្នកក៏ អាចបន្ត ធ្វើការងារណាដែល ជាកាតព្វកិច្ច ចាំបាច់របស់អ្នក បានផងដែរ។ (សម្រាប់របៀបហាត់ សូមមើលរូបខាងក្រោម )

ម្យ៉ាងវិញទៀត សម្រា់ក្បួននៃ លំហាត់ប្រាណនេះដែរ គឺមិនផ្លាស់ប្តូរឡើយ ដោយលោកអ្នក គ្រាន់តែធ្វើវា ដដែល ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់គ្រប់ 28 ថ្ងៃទៅ នឹងដឹងលទ្ធផល ជាក់ជាមិនខាន។ គួរបញ្ជាក់ដែរថា ចំពោះថ្ងៃដំបូងនោះ លោកអ្នកមិនចាំបាច់ ហាត់អោយដល់ 4 នាទីនោះឡើយ អាចនិយាយបានថា រាងកាយរបស់យើង គឺមិនទាន់ស៊ាំ នឹងការហ្វឹកហាត់នេះ ដូចនេះសម្រាប់ថ្ងៃដំបូង គឺអ្នកត្រូវចំណាយពេល ត្រឹមតែ 20 វិនាទីទៅបានហើយ។ ដើម្បីអោយកាន់តែច្បាស់ សូមមើលតារាងពេលវេលា ខាងក្រោមនេះ៖

  • ថ្ងៃទី 1 ហាត់ 20 វិនាទី
  • ថ្ងៃទី 2 ហាត់ 20 វិនាទី
  • ថ្ងៃទី 3 ហាត់ 30 វិនាទី
  • ថ្ងៃទី 4 ហាត់ 30 វិនាទី
  • ថ្ងៃទី 5 ហាត់ 40 វិនាទី
  • ថ្ងៃទី 6 សម្រាក
  • ថ្ងៃទី 7 ហាត់ 45 វិនាទី
  • ថ្ងៃទី 8 ហាត់ 45 វិនាទី
  • ថ្ងៃទី 9 ហាត់ 60 វិនាទី
  • ថ្ងៃទី 10 ហាត់ 60 វិនាទី
  • ថ្ងៃទី 11 ហាត់ 60 វិនាទី
  • ថ្ងៃទី 12 ហាត់ 90 វិនាទី
  • ថ្ងៃទី 13 សម្រាក
  • ថ្ងៃទី 14 ហាត់ 90 វិនាទី
  • ថ្ងៃទី 15 ហាត់ 90 វិនាទី
  • ថ្ងៃទី 16 ហាត់ 120 វិនាទី
  • ថ្ងៃទី 17 ហាត់ 120 វិនាទី
  • ថ្ងៃទី 18 ហាត់ 150 វិនាទី
  • ថ្ងៃទី 19 សម្រាក
  • ថ្ងៃទី 20 ហាត់ 150 វិនាទី
  • ថ្ងៃទី 21 ហាត់ 150 វិនាទី
  • ថ្ងៃទី 22 ហាត់ 180 វិនាទី
  • ថ្ងៃទី 23 ហាត់ 180 វិនាទី
  • ថ្ងៃទី 24 ហាត់ 210 វិនាទី
  • ថ្ងៃទី 23 សម្រាក
  • ថ្ងៃទី 26 ហាត់ 210 វិនាទី
  • ថ្ងៃទី 27 ហាត់ 240 វិនាទី
  • ថ្ងៃទី 28 ហាត់អោយបានច្រើននាទីតាមដែលអ្នកអាចធ្វើទៅបាន!

បញ្ជាក់៖ សូមមើលរូប ហើយធ្វើតាមអោយត្រូវតាមពេលខាងលើ ហើយសម្រាប់ការបរិភោគ ចំណីអាហារវិញ ក៏គួរតែតមផងដែរ មិនត្រូវហូប ច្រើនលើសកម្រិតឡើយ!!!

សរុបមកវិញ ការហាត់ដំបូង អាចនឹងផ្តល់ភាពលំបាកច្រើន តែទោះជាយ៉ាងណាក៏ដោយ លោកអ្នកត្រូវតែទ្រាំ យូរៗទៅ រាងកាយរបស់លោកអ្នក នឹងស៊ាំទៅនឹង ការហាត់ប្រាណបែបនេះហើយ។

 

កុមារ និង​ក្មេងជំទង់​អាចខូច​ឆ្អឹងខ្នង​ ព្រោះលេងទូរស័ព្ទ ឬថេប្ល៊ិត​ច្រើន

ការ​​លេង​ឧបករណ៍​ទាំង​នេះ​រាប់​ម៉ោង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​។

ក្រុងស៊ីដនី: លទ្ធផល​នៃ​ការថតកាំ​រស្មី X បង្ហាញ​ថា ក្មេង​ជំទង់ និង​ក្មេងតូចៗ​វ័យត្រឹម ៧ ឆ្នាំ ​នឹង​អាច​វិវត្ត​ក្លាយ​ជា​មនុស្សគម និងកោង​នូវ​ឆ្អឹង​ខ្នង ​ព្រោះ​តែ​ពួកគេញៀន​លេងទូរស័ព្ទស្មាត​ហ្វូនច្រើន​ពេក។

​​អ្នក​ឯកទេស​អូស្រ្តាលី ផ្នែក​សរសៃ បានចេញ​នូវ​សេចក្តីព្រមាន​ថា​ សកម្មភាព​ឱន ឬ​ឈ្ងោក​ចុចទូរស័ព្ទ ឬ​ថេប្ល៊ិត​រយៈពេលជា​ច្រើន​ម៉ោង​រាល់​ពេល​ប្រើ​ឧបករណ៍​នេះម្ដងៗ​កាន់​តែ​ បង្ក​ហានិភ័យខ្ពស់​។

លោក​វេជ្ជ​បណ្ឌិត​ ចេមស៍ ខាតធើរ មក​ពី នីហ្គារ៉ា ផាក នៅឆ្នេរ​ភាគ​កណ្ដាល​រដ្ឋ​ញូវសៅ​វែល​​ស៍ បាន​និយាយ​ថាការ​រកឃើញ​ថ្មី​នេះ​អាចបង្ក​ឲ្យ​កើត​ជំងឺ​អន្ទះអន្ទែង​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​ ព្រមទាំង​ខូច​ឆ្អឹង​ខ្នង​ផងដែរ។

លោក ចេមស៍ ខាតធើរ បន្ត​ថា លោក​បាន​ឃើញសភាព​នៃ​អ្នក​ជំងឺ​ប្រភេទ​ប៉ះពាល់​ឆ្អឹងខ្នង​កើនច្រើន​នាពេល​ពីរ ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ ៥០ ភាគ​រយ​នៃ​អ្នកជំងឺ​ជា​ក្មេង​ជំទង់។​

ការ​ស្រាវជ្រាវ​បង្ហាញ​ថា អ្នក​លេង​ទូរស័ព្ទ​តែង​ចំណាយ​ពេល​ជាមធ្យម​មួយ​ថ្ងៃចំនួន ៤ ម៉ោង ឬ ​១៤០០ ម៉ោងក្នុង​មួយ​​ឆ្នាំ​ ​ដែល​ហួស​សមត្ថភាព​ឆ្អឹងកង​ខ្នងទ្រខ្លួន​។

​លោក បាន​ឲ្យ​ដឹង​​ថា៖ «ការ​ឈ្ងោក​មើលទូរស័ព្ទ​នឹង​ធ្វើ​ឆ្អឹង​ខ្នងយឺត​យារនិង​ប៉ោង​សំណុំខួរក្បាល។ វា​ក៏​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដកដង្ហើម​ ចង្វាក់​បេះដូង និង​​សម្ពាធឈាមទៀត​ផង»។​

លោកនៅ​តែ​ជឿថា ផល​ប៉ះពាល់​អាច​កាត់​បន្ថយ​តាមរយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ និង​ការរស់តាមបែប​​ធម្មជាតិ​របស់​ក្មេង។​លោក​ណែនាំ​ឲ្យ​ចៀសវាង​ប្រើ​ កុំព្យូទ័រ​យួរដៃ​​ ឬទូរស័ព្ទ​ពេល​អង្គុយ ឬក៏​ដេក​​លើ​គ្រែ​ ​ដោយ​គួរ​តែ​លើកឧបករណ៍​ទាំង​នេះ​ឲ្យស្មើនឹងកម្រិត​ភ្នែក​ និង​​ត្រូវ​ឧស្សាហ៍​ធ្វើ​ចលនា​ខ្លួនជានិច្ច​៕

គ្រាន់​តែ​ញញឹម ឬ​សើច ទទួល​បាន​ផល​ល្អ​ដល់​សុខភាព​ច្រើន​ដល់​ថ្នាក់ហ្នឹង?

ការញញឹម អាចបង្ហាញ ពីការរាក់ទាក់ ម៉្យាងរវាងអ្នក និងមនុស្ស ជុំវិញខ្លួនអ្នក ហើយយើងអាច ហៅវា បានថា ជាភាសា កាយវិការ។ អ្នកណា ក៏ដោយ ក៏តែងតែ ចូលចិត្ត ឃើញមនុស្ស នៅជុំវិញខ្លួន ញញឹមដាក់ខ្លួន ហើយក៏មាន ន័យថាពួកគេ ពេញចិត្ត និងស្វាគមន៍អ្នក ហើយអ្វីដែល លើសពីនេះ ទៅទៀត ការញញឹមច្រើន អាចនាំផលល្អ ដល់សុខភាពទៀតផង។

មនុស្សគ្រប់គ្នា កើតមក តែងតែចេះ ញញឹមមកស្រាប់ ដោយគ្មាន ការបង្រៀន ហើយការញញឺម នេះហើយ ដែលធ្វើឲ្យ គ្រប់គ្នាមាន ប្រាស្រ័យ ទាក់ទងល្អ។ យើងនឹង ណែនាំ ពីអត្ថប្រយោជន៍ ដែលល្អ សម្រាប់សុខភាព អ្នកតែង ញញឹម។

សូមអានការណែនាំខាងក្រោម៖

  1. ញញឹមធ្វើឲ្យអ្នកមើលទៅទាក់ទាញ
  2. ញញឹមបំបាត់ស្តេ្រស
  3. ញញឹមអាចផ្លាស់ប្តូរអារម្មណ៍មួម៉ៅ
  4. ញញឹមអាចបង្កើនភាពសុំានៃសារពាង្គកាយ
  5. ញញឹមអាចបន្ទាបសំពាធឈាម
  6. ញញឹមអាចបំបាត់ភាពឈឺចាប់ និងបញ្ចេញអ័រម៉ូន
  7. ញញឹមអាចធ្វើឲ្យអ្នកក្មេងជាងវ័យ
  8. ញញឹមអាចធ្វើឲ្យអ្នកគិតរឿងអ្វីល្អៗ

ប៉ុន្មានចំនុចខាងលើនេះ ពិតជាអាច បញ្ជាក់ថា ការញញឹម នៅផ្ទៃ ខាងក្រៅទេ តែរាល់ស្មារតី, សុខភាព សារពាង្គកាយ និងអារម្មណ៍ របស់អ្នកនឹង អាចដំនើរការ ល្អដែរ។ ណាមួយ នៅពេលដែល យើងញញឹម តែងតែ នៅពេលដែល យើងជួប រឿងអ្វីល្អៗ និងអស់សំណើច ទើបអាច ញញឹមបាន ហើយមិនមែន ចេះតែញញឹម ដោយគ្មាន មូលហេតុ នោះទេ។

 

ត្រូវ​ធ្វើ​យ៉ាង​ណា ពេល​ដែល​អ្នក​កំពុង​គាំង​បេះដូង ហើយ​សល់​ពេល​ត្រឹម​តែ 10 វិនាទី​ចុង​ក្រោយ? (ពេល​នៅ​ម្នាក់ឯង)

ជម្ងឺគាំងបេះដូង ឬហៅម្យ៉ាង ទៀតថា ជម្ងឺស្ទះសរសៃ ឈាមបេះដូង គឺជា ជម្ងឺម្យ៉ាង ដែលកើតឡើង ដោយសារតែ សរសៃឈាម ឬសរសៃ អាំងទែកូរីណែ ស្ទះ ឬត្បៀត ធ្វើអោយ ឈាមទៅចិញ្ចឹម បេះដូងវិញ មិនរួច ក៏ធ្វើអោយ សាច់ដុំ បេះដូង មួយចំណែកនោះ ស្លោករលួយ នាំអោយកើត ជាជម្ងឺ គាំងបេះដូងទៅ។

ជម្ងឺគាំងបេះដូងនេះ កើតឡើង មិនទៀង ពេលឡើយ ហើយវា តែងកើតមាន ទៅលើ មនុស្សចាស់ ភាគច្រើន តែម្តង ចំណែកឯ ក្មេងវិញ អាស្រ័យទៅលើ ករណីមួយចំនួន ប៉ុណ្ណោះ។ ជម្ងឺនេះដែរ នឹងកាន់តែ ធ្វើអោយពិបាក ប្រសិនបើ លោកអ្នក នៅម្នាក់ឯង ហើយត្រូវ ទប់ទល់ ដោយគ្មានជំនួយ ពីនរណាម្នាក់។

ជាទូទៅ ពេលដែលអ្នកជម្ងឺ គាំងបេះដូង ចាប់ផ្តើមមាន អាការៈ ថប់ៗដង្ហើម ដូចជា រៀបនឹង គាំងបេះដូងនោះ គឺពួកគេ មានរយៈពេល 10 វិនាទី សម្រាប់សង្គ្រោះ ខ្លួនឯង ដោយត្រូវ លេបថ្នាំ ឬប្រតិបត្តិការ ផ្សេងៗទៀត ជាដើម តែបើ សិនជា ជួយសង្គ្រោះ មិនទាន់ពេល នោះទេ អាចនឹង ដល់ថ្នាក់ បាត់បង់ ជីវិត ផងដែរ។

យ៉ាងណាមិញ ក៏មានដំណោះស្រាយ មួយពេល ផងដែរ បើសិនជា ពួកគេ នៅម្នាក់ឯង ហើយស្រាប់តែ ជម្ងឺ នេះរើ ឡើងនោះ ដោយត្រូវ ចៀសវាង កុំតក់ស្លុត ឬភ័យឡើយ ហើយត្រូវ ធ្វើយ៉ាងណា កុំអោយបាត់បង់ ស្មារតី។ បន្ទាប់មក ត្រូវដកដង្ហើម អោយបានវែង (2 វិនាទី) មុនពេល ដែលអ្នកខំ ប្រឹងក្អក ហើយ ការដែល ធ្វើបែបនេះ គឺដើម្បីយក អ្វីមួយ ចេញពីសួត របស់អ្នក។

បញ្ជាក់៖ កុំឈប់សម្រាកឡើយ ហើយត្រូវបន្ត ធ្វើបែបនេះ រហូតដល់ ពេទ្យមក ជិតអ្នក ឬក៏ រហូតដល់ ចង្វាក់បេះដូង របស់អ្នក ប្រែមក ធម្មតាវិញ។

គួរបញ្ជាក់ថា ការប្រឹងក្អក និងដកដង្ហើម អោយបាន វែងនេះដែរ គឺដើម្បីអោយ អុកស៊ីសែន ចូលទៅក្នុងសួត របស់លោក អ្នកវិញ។

នេះជាវិធីមួយ ដែលមនុស្សភាគច្រើន មិនសូវ បានដឹង ទាល់តែសោះ ដូចនេះ បើសិនជា អ្នកចែក រំលែកវា គឺដូចជា ជួយដល់ ជីវិតមនុស្ស ជាច្រើននាក់ ផងដែរ។

អត់​ដែល​ដឹង​សោះ ថា​ញ៉ាំ​ខ្ទឹម 1 គ្រាប់​ជា​រៀង​រាល់​ថ្ងៃ ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ថ្នាក់ហ្នឹង!

ប្រិយមិត្តទាំងអស់គ្នា បានដឹងច្បាស់ ហើយថា ខ្ទឹមគឺជា បន្លែម្យ៉ាង ដែលយើង ប្រើប្រាស់វា ដើម្បីយក មក ធ្វើជា គ្រឿងផ្សំ ចម្អិនម្ហូប អាហារ អោយកាន់តែ មានរសជាតិ ឈ្ងុយឆ្ងាញ់ មិនថា ឆា ឬក៏ស្ងោរ ឡើយ។ លើសពីនេះ វាក៏មាន សារៈសំខាន់ សម្រាប់ សុខភាព ក៏ដូចជា ជួយព្យាបាល ជម្ងឺមួយចំនួន ផងដែរ ដូចជា ផ្តាសាយ និងការឆ្លង ជម្ងឺទឹកនោម ជាដើម។

បើយោងទៅតាមអ្នកជំនាញ បានប្រាប់អោយ ដឹងថា ចំពោះយុវវ័យ ឬវ័យជំទង់ ឡើងទៅ គប្បីបរិភោគ ខ្ទឹម អោយបាន 1 គ្រាប់ក្នុង មួយថ្ងៃ ដើម្បីជួយ អោយសុខភាពល្អ ហើយបើ សិនជាអាច គួរតែ បរិភោគ ខ្ទឹមស។ ចង់ដឹងបន្ថែម ថាវាជួយ អ្វីខ្លះទៀត បន្ទាប់ពី បានបរិភោគ 1 គ្រាប់ ជារៀងរាល់ ថ្ងៃនោះ សូមតាមដាន ទាំងអស់គ្នា !!!

  • វានឹងជួយអោយ ប្រព័ន្ធភាពស៊ាំ មានការរីក លូតលាស់ឡើង ដើម្បីប្រឆាំងនឹង ជម្ងឺផ្សេងៗទៀត
  • ជួយព្យាបាលជម្ងឺអរម៉ូន
  • បន្ថយសម្ពាធឈាម
  • ជួយព្យាបាលជម្ងឺរលាកត្រចៀក
  • ជួយបន្តុះសក់ឡើងវិញ ពីការទំពែក ដោយញី វានៅលើ កំពូលនៃក្បាល របស់យើង
  • កាត់បន្ថយហានាភ័យ នៃជម្ងឺមហារីក
  • កាត់បន្ថយការរមាស់ជើង ដោយដាក់វា នៅក្នុង ទឹកក្តៅ ហើយត្រាំ ប្រហែលជា 20 នាទី
  • កាត់បន្ថយជម្ងឺឈឺធ្មេញ ដោយការ ដុសវា ជាមួយនឹង ធ្មេញផ្ទាល់ តែម្តង។

តើលោកអ្នក យល់យ៉ាងម៉េចដែរ បន្ទាប់ពីបាន ជ្រាបអំពី ពត៌មាន មួយនេះ? អាចបញ្ចេញ ជាមតិ នៅខាងក្រោម នេះបាន ហើយបើចង់ តាមដាន ពត៌មាន សុខភាព ផ្សេងៗ ទៀតនោះ សូមកុំភ្លេច LIKE គេហទំព័រ ខេមបូរីផត នៅលើ ហ្វេសប៊ុក ផងណា !!!

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2063
1621
4530943