jaukjeybanner

មិន​គួរ​អោយ​ជឿ ពោត​បារាំង​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​បែប​នេះ​​សោះ!

ជឿជាក់ថា ប្រិយមិត្ត ប្រាក​ដជា បាន​ស្គាល់ និង​បាន​ញុំាផ្លែ ពោត​បារាំង​ហើយ ជា​ពិសេស​គឺ​នៅ​តាម អាហារ​ដ្ឋាន សាច់​អាំង​ជាដើម។ ហើយផ្លែ នេះដែរ គឺគេនិយម ចូលចិត្តញុំា បែបចៀន ឫក៏​អាំង​នៅ​លើ​បន្ទះដែក ជាដើម គ្រាន់តែគិតក៏មាន អារម្មណ៍ចង់ ទៅបរិភោគដែរ។

ដោយឡែក ប្រិយមិត្ត ទាំងអស់គ្នា ក្រោយពីបាន ទទួលទាន វារួចហើយ តើមិត្តអ្នកអាន មាន​ដឹង​អត្ថប្រយោជន៍ របស់វា ចំពោះសុខភាព របស់យើងហើយឫនៅ។ បើពុំទាន់ ដឹងនោះទេ តាមដាន និងស្វែងយល់ពី គុណសម្បត្តិ របស់វាដូចតទៅ៖

  1. ជួយបង្កើនកោសិកាឈាម
  2. ជួយប្រឆាំងនឹងជំងឺមហារីក
  3. កាត់បន្ថយពីការជ្រៀតចូលនៃជំងឺហឺត
  4. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
  5. ជួយកាត់បន្ថយកំរិតជាតិស្ករនៅក្នុងឈាម
  6. ជួយបង្កើនភាពសុំា ក្នុងសារពាង្គកាយ
  7. ជួយព្យាបាល ស្នាមជំងឺ ដំបៅនៅក្នុងក្រពះ និង ពោះវៀនទៀតផង

យ៉ាងម៉េចហើយ បន្ទាប់ពីបានដឹង ពីអត្ថប្រយោជន៍ របស់វារួចហើយ ប្រហែល ជាមាន មិត្តយើង ចំនួន​បាន​មើល រំលងពីវា ប៉ុន្តែមិន ជាអ្វីនោះ ប្រិយមិត្តក៏ អាចសាកល្បង ញុំាវានៅពេលណា ក៏បានដែរ ជា​ពិសេស នៅពេល ទៅញុំាសាច់អាំង កុំភ្លេចសាកល្បង ញុំាវាណា ព្រោះវាផ្តល់អត្ថ ប្រយោជន៍​ច្រើន​ណាស់ ចំពោះសុខភាព របស់យើង។

តើ​ត្រូវ​ធ្វើ​យ៉ាងណា​ ដើម្បី​មាន​កម្លាំង​ធ្វើ​ការ​ បន្ទាប់​ពី​មិន​បាន​គេង​ពេញ​មួយ​យប់?

នរណាៗ​ក៏​ដឹង​ដែល​ថា​ ការ​ទទួល​ទាន​ដំណេក​​ឲ្យ​បាន​គ្រប់​គ្រាន់​ពិត​ជា​មាន​សារសំខាន់​ណាស់​ចំពោះ ​សុខភាព។ ក៏​ប៉ុន្តែ នៅ​ពេល​ខ្លះ ដោយ​សារ​តែ​ការ​មមាញឹក​ ឬ មហិច្ចតា នៅ​ក្នុង​ការងារ ឬ​ការ​សិក្សា​ អ្នក​ត្រូវ​បង្ខំ​ខ្លួនឯង​ឲ្យ​ធ្វើ​ការ​ដោយ​មិន​បាន​គេង​ពេញ​មួយ​យប់។ កាន់​តែ​អាក្រក់​ទៅ​ទៀត​នោះ នៅ​ថ្ងៃ​បន្ទាប់ អ្នក​ក៏​ត្រូវ​ទៅ​បំពេញ​ការងារ ឬ​ទៅ​សាលា​ដូច​ធម្មតា។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ​?

ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ដ៏​​មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន​នៅ​ពេល​ដែល​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ។

អង្គុយ​ធ្វើ​ការ​នៅ​ក្បែរ​បង្អួច​ចំហរ

ការ​ទទួល​​ពន្លឺ​ថ្ងៃ​ពិត​ជា​មាន​សារសំខាន់​ណាស់​​ក្នុង​ការ​ជួយ​ផ្តល់​ ថាមពល​ មក​ឲ្យ​ សម្រាប់​ការ​ធ្វើ​កិច្ចការ​ងារ​ប្រចាំ​ថ្ងៃ។ លោក Steve Orma វេជ្ជបណ្ឌិត និង​ជា​អ្នក​និពន្ធ​សៀវ​ភៅ​ស្តី​ពី​សុខភាព​ម្នាក់​បាន​និយាយ​ថា៖ «ពន្លឺ​ថ្ងៃ​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​អរម៉ូន មេឡាតូនីន ដែល​ជា​អរម៉ូន​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​ងងុយ​គេង។ ដើម្បី​ប្រយុទ្ធ​ជា​មួយ​នឹង​ការ​ងងុយ អ្នក​គួរតែ​អង្គុយ​ធ្វើ​ការ​នៅ​ក្បែរ​បង្អួច ឬឆ្លៀត​ចេញ​ទៅ​យក​ខ្យល់​អាកាស​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន​ដង។ ការ​ទទួល​យក​ពន្លឺ​ធម្មជាតិ​ពេញ​មួយ​ថ្ងៃ​អាច​ជួយ​អ្នក​មិន​ឲ្យ​ងោកងុយ​ បាន»។

មុជ​ទឹក​ត្រជាក់

លោកវេជ្ជបណ្ឌិត Mark Kovac បាន​ឲ្យ​ដឹង​ថា ការ​ងូត​ទឹក​ត្រជាក់​ក្នុង​រយៈ​ពេល​ចន្លោះ​ពី ៣០ ទៅ​ ៦០​ វិនាទី​​អាច​ភ្ញោច​​ប្រព័ន្ធ​ឆ្លើយ​តប​នៃ​សរសៃ​ប្រសាទ​របស់​អ្នក​ឲ្យ​រឹងមាំ ​​សម្រាប់​ការ​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​បាន។​

ការ​ធ្វើ​ចលនា​ដង្ហើម

ការ​ធ្វើ​ចលនា​ដង្ហើម​មួយ​បែប​ អាច​ជួយ​មិន​ឲ្យ​អ្នក​អស់​កម្លាំង ឬងងុយ​គេង​បាន។ ចូរ​សាកល្បង​ដក​ដង្ហើម​​ចូល​តាម​ច្រមុះ​រយៈ​ពេល​ប្រាំ​វិនាទី ហើយ​បញ្ចេញ​ដង្ហើម​មក​ក្រៅ​​វិញ​តាម​មាត់​​រយៈ​ពេល​ពីរវិ​នាទី។ អ្នក​ត្រូវ​ធ្វើ​បែប​នេះ​ចុះ​ឡើងៗ ចំនួន​ប្រាំ​ដង។ លោកវេជ្ជបណ្ឌិត Kovacs បាន​ឲ្យ​ដឹង​ថា៖ «ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​បង្កើន និង​បន្ថយ​ចង្វាក់​បេះ​ដូង​ក្នុង​ពេល​តែ​មួយ»។

ជៀងស​វាង​ការ​ទទួល​ទាន​ច្រើន​ពេក​នា​ពេល​ថ្ងៃ​ត្រង់

បើ​សិន​ជា​អ្នក​មិន​បាន​គេង ឬ​គេង​មិន​បាន​គ្រប់​គ្រាន់ ការ​ទទួល​ទាន​អាហារ​​ក្នុង​បរិមាណ​សមល្មម​ពេញ​មួយ​ថ្ងៃ​អាច​ជួយ​សន្សំ​ កម្លាំង​របស់​អ្នក​បាន។ លោក​វេជ្ជបណ្ឌិត Kovacs បាន​និយាយ ​ថា៖ «បើ​សិន​ជា​អ្នក​ពុំ​បាន​គេង​គ្រប់​គ្រាន់ នោះ​ការ​ទទួល​ទាន​ច្រើន​ពេក​នៅ​ពេល​ថ្ងៃ​ត្រង់​មិន​មែន​ជា​គំនិត​ល្អ​ សម្រាប់​អ្នក​នោះ​ឡើយ ​ព្រោះ​ការ​ទទួល​ទាន​បែប​នេះ​នឹង​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ ធ្ងន់​ខ្លួន ដោយ​សារ​តែ​អាហារ​ដែល​អ្នក​បាន​ទទួល​ទាន​កំពុង​តែ​ដាក់​បន្ទុក​ទៅ​លើ​គ្រឿង​ ក្នុង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​អារម្មណ៍​ថា​នឿយ​ហត់ និង​ងងុយ​គេង។​

បង្កើន​កម្លាំង​ជាមួយ​នឹង​សារធាតុ​ ប្រូតេអ៊ីន

លោក​វេជ្ជ​បណ្ឌិត Jo Lichten ដែល​អ្នក​សរសេរ​សៀវភៅ​ណែនាំ​ពី​សុខភាព​ម្នាក់​ទៀត​​បាន​និយាយា​ថា អាហារ​ដែល​មាន​បរិមាណ​ ប្រូតេអ៊ីន ​ចន្លោះ​ពី ២០ ទៅ ៣៥ ក្រាម នឹង​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្វាង​ងងុយ​ជា​ជាង​អាហារ​ដែល​មាន​ សារធាតុ​ កាបូអ៊ីឌ្រាត ​ខ្ពស់ ដែល​គ្រាន់​តែ​អាច​ផ្តល់​ថាមពល​ឲ្យ​អ្នក​ក្នុង​រយៈ​ពេល​ខ្លី​បន្ទាប់​ពី​ ទទួល​ទាន។ ស៊ុត ទឹក​ដោះ​គោ​ជូ និង សាច់​ ដែល​មាន​ទំហំ​ប្រហែល​នឹង​បាត​ដៃ​របស់​អ្នក គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​ជួយ​អ្នក​ឲ្យ​លែង​ងងុយ និង​មាន​កម្លាំង​សម្រាប់​ការ​ធ្វើ​ការងារ​បន្ត​ទៅ​ទៀត។

កុំ​ទទួល​ទាន​កាហ្វេ​ច្រើន​ពេក

ការ​ទទួល​ទាន​នូវ​កាហ្វេ​ច្រើន​ពេក​មិន​អាច​ផ្តល់​ថាមពល​ស្ថិត​ស្ថេរ​ សម្រាប់​ការ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​នោះ​ទេ។ ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន​យល់​ថា ការ​ទទួល​ទាន​សារជាតិ​កាហ្វេអ៊ីន​អាច​ជួយ​ពួកគេ​ឲ្យ​ស្វាង​ពី​ភាព​ងងុយ ការ​ទទួល​ទាន​កាហ្វេ​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​ច្រាស់​ ច្រាល និង​ព្រួយ​បារម្ភ ជា​ជាង​ការ​មាន​ស្មារតី​ផ្តោត​អារម្មណ៍។

លោកវេជ្ជ​បណ្ឌិត Licten បាន​ធ្វើ​ការ​ណែ​នាំ​ថា ការ​ទទួល​ទាន​សារធាតុ​កាហ្វេអ៊ីន​ក្នុង​បរិមាណ​ចន្លោះ​ពី ៥០ ទៅ ១០០​ ក្រាម គឺ​​គ្រប់​គ្រាន់​ទៅ​ហើយ​សម្រាប់​ការ​ស្វាង​ងងុយ និង​រក្សា​នូវ​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការងារ។ អ្នក​គួរ​តែ​ទទួល​ទាន​កាហ្វេ​មួយ​ពែង​តូច​រាល់​រយៈ​បួន​ម៉ោង​ម្តង​ពេញ​មួយ​ ថ្ងៃ ហើយ​បញ្ឈប់​ការ​ទទួល​ទាន​វា​នៅ​ម៉ោង​បួន​រសៀល​ដើម្បី​ការ​ពារ​កុំ​ឲ្យ​គេង​ មិន​លក់​នៅ​ពេល​យប់។

ទទួល​ទាន​កាហ្វេ​ រួច​គេង​សម្រាក​​បន្តិច​នៅ​ពេល​ថ្ងៃ

អ្នក​ប្រាកដ​ជា​គិត​ថា សារជាតិ​កាហ្វេអ៊ីន និង ការ​គេង​ថ្ងៃពិត​ជា​មិន​សាកសម្តិ​ជាដៃ​គូ​នឹង​គ្នា​ឡើយ។​ ផ្ទុយ​ស្រឡះ ក្រុម​អ្នក​ជំនួញ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​កាហ្វេ​មួយ​ពែង​​មុន​ពេល​គេង​ថ្ងៃ​អាច​ជួយ​បង្កើន​ថាមពល​ខួរ​ ក្បាល​របស់​អ្នក​បាន។

លោក​វេជ្ជ​បណ្ធិត Kovacs បាន​ណែនាំ​ឲ្យ​ទទួល​ទាន​កាហ្វេ Espresso មួយ​កែវ រួច​កំណត់​ម៉ោង​រោទិ៍​សម្រាប់​គេង​សម្រាក់​រយៈ​ពេល​ពី ២៥ ទៅ ៣០នាទី។

លោក​បាន​និយាយថា៖ «នៅ​ពេល​ដែល​អ្នក​ក្រោក​មក​វិញ សារធាតុ​កាហ្វេ​អ៊ីននឹង​ចាប់​ផ្តើម​ធ្វើ​ការភ្លាម​ ហើយ​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​បន្ត​ទៅ​ទៀត​រហូត​ដល់​ចប់​ម៉ោង​បាន»។ នេះ​ក៏​ដោយសារ សារធាតុ​កាហ្វេអ៊ីន​​ត្រូវ​ការ​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ក៏ ៤៥ នាទី​​មុន​ពេល​ចាប់​ផ្តើម​មាន​ឥទ្ធិពល​ទៅ​លើ​រាង​កាយ ខណៈ​ដែល​ការ​គេង​នៅ​ពេល​ថ្ងៃ​ជួយ​បង្កើន​ឥទ្ធិពល​របស់​វា​នៅ​ក្នុង​ប្រព័ន្ធ ​សារពាង្គកាយ និង​ធ្វើ​ឲ្យ​អ្នក​ស្វាង​ងងុយ​យ៉ាង​រហ័ស៕

 

អង្គុយ​នៅ​មុខ​កុំព្យូទ័រ​ពេញ​មួយ​ថ្ងៃ និង​ជា​រៀង​រាល់​ថ្ងៃ​អ្នក​ប្រាកដ​ជា​អាយុខ្លី

កុំព្យូទ័រវាជាជំនួយការដ៏ល្អសម្រាប់ បំពេញភារៈកិច្ច របស់យើង ម្នាក់ៗ មិនថា លេងហ្គេម, ការងារ និង ការសិក្សាទេ វាសុទ្ធតែ អាចជួយបាន ទាំងអស់។ ចំពោះការ ប្រើប្រាស់ កុំព្យូទ័រវិញ ក៏វាមានដែន កំណត់ដែរ ប្រហែល ជាមាន មិត្តអ្នកអាន មួយចំនួន មិនទាន់ដឹង ពីផលប៉ះពាល់ ខ្លាំងនៅ ពេលដែល ខ្លួនអង្គុយនៅ មុខកុំព្យូទ័រ ពេញមួយថ្ងៃ ហើយជា រៀងរាល់ថ្ងៃ។

ប្រិយមិត្តមួយចំនួន ប្រហែលជា ធ្លាប់ជក់ នឹងការលេង ហ្គេមកុំព្យូទ័រ រហូតភ្លេច បាយភ្លេចទឹក ដល់ថ្នាក់ មិនដេក ទៀតផង ចំណែកឯ ប្រិយមិត្តខ្លះ ប្រហែលជា រវល់នឹង ការងារ ឬ កិច្ចការសាលា ដល់ថ្នាក់ មិនព្រម ងើបចេញ ពីមុខកុំព្យូទ័រ សោះ។ អ្នកដឹងទេ ថាបើសិនជា អ្នកអង្គុយ ជាប់មុខ កុំព្យូទ័រ ពេញមួយ ថ្ងៃមិនព្រមងើប ទៅណា វាប៉ះពាល់ ច្រើនមែនទែន អាចនឹងធ្វើ អោយរាងកាយ របស់អ្នក ទ្រុឌទ្រោម ពីមួយថ្ងៃទៅ មួយថ្ងៃ និង បាត់បង់ ថាមពលច្រើន បើទោះបីជា អ្នកព្យាយាម សម្រាក ឬ គេងក្តី។ បើអ្នក មិនព្រមកាត់ បន្ថយ ពេលវេលា អង្គុយមុខ កុំព្យូទ័រ នោះអ្នក នឹងចាប់ផ្តើម អស់កម្លាំង បន្តិចម្តងៗ ដូចខាងលើ។

ចំណែកឯមនុស្សមួយចំនួនទៀត អង្គុយមុខ កុំព្យូទ័រពេញ មួយថ្ងៃ ឆាប់ធាត់ ក៏មានដែរ តែវាមិនល្អ សម្រាប់ សុខភាពឡើយ ព្រោះអង្គុយ នៅមួយកន្លែង សាច់ដុំ មិនអាច លូតលាស់ ឡើយ វាចេះ តែឡើងសាច់ និង ឡើងខ្លាញ់ តាមរយៈចំណី អាហារ ដែលអ្នក បរិភោគ ជាប្រចាំ ដូច្នេះអ្នក គួរតែ ព្យាយាម​ចំណាយ ពេលហាត់ ប្រាណផង ឧទាហរណ៍ ថាប្រសិនបើ អ្នកអង្គុយ រយៈពេល 8 ម៉ោង ចឹងអ្នក គួរសម្រាក ដើរចុះ ដើរឡើង អោយបាន 10 ទៅ 15 នាទី ក្នុងរយៈ ពេល 2 ឬ 3 ម៉ោងម្តង។។

សរុបមកប្រសិនបើអ្នកអង្គុយមុខកុំព្យូទ័រ ពេញមួយថ្ងៃ ហើយជា រៀងរាល់ ថ្ងៃនោះ សុខភាព របស់អ្នក នឹងចុះខ្សោយ ជាលំដាប់ រាងកាយ ក៏មិនមាំទាំ ដូចគេដែរ អាចនឹងឆាប់ ស្លាប់អាយុខ្លី ទៀតផង។ វានៅមានផល ប៉ះពាល់ ជាច្រើនទៀត ដូចជា ភ្នែករបស់អ្នក ជាដើម ហេតុដូច្នេះ ហើយ កុំអង្គុយមុខ កុំព្យូទ័រជាប់លាប់ ពេកអី គួរតែសម្រាក ខ្លះទៅ ក្នុងរយៈពេល 2 ឬ 3 ម៉ោងម្តង ទើបជាការ ប្រសើរ។ ហើយក្នុង ពេលដែលអ្នក សម្រាកសូម ព្យាយាម ហាត់ប្រាណ ឬ ដើរចុះឡើង និង ក្រឡែកមើល រុក្ខជាតិបៃតង ផ្សេងៗ ហើយធ្វើ យ៉ាងណា អោយអារម្មណ៍ ស្រស់ស្រាយ។

អត្ថ​ប្រយោជន៍​សំខាន់ៗ 5 យ៉ាង​នៃ​ទឹក​ផ្លែ​ឈើម្នាស់!

ម្នាស់ គឺជាផ្លែឈើម្យ៉ាង ដែលយើងអាច យកមក បរិភោគ ផ្ទាល់ក៏បាន ចម្អិនធ្វើម្ហូប ក៏បាន ហើយយើង ក៏អាចច្នៃជា ទឹកផ្លែឈើ ក៏បានដែរ។ តើអ្នកទាំង អស់គ្នា ចូលចិត្តបរិភោគ ទឹកផ្លែឈើម្នាស់ ដែរឬទេ? យ៉ាងណាមិញ ក្រៅពីមាន រសជាតិឆ្ងាញ់ វាក៏ផ្តល់ អត្ថប្រយោជន៍ ជាច្រើនផងដែរ សម្រាប់សុខភាព របស់យើង។ ចង់ដឹងថា វាផ្តល់ អ្វីខ្លះនោះ សូមតាមដាន ជាមួយនឹង អត្ថប្រយោជន៍ សំខាន់ៗ 5 យ៉ាង របស់ទឹកផ្លែឈើម្នាស់ ខាងក្រោមនេះ ទាំងអស់គ្នា !!!

  1. ជួយប្រឆាំងនឹងជម្ងឺរលាកជាច្រើនប្រភេទ៖ ទឹកផ្លែឈើម្នាស់ អាចជួយ រាងកាយ របស់អ្នក លុបបំបាត់ នូវជាតិពុល ហើយវាជួយ ប្រឆាំងនឹង ជម្ងឺរលាក ជាច្រើន ដែលធ្វើអោយ ប៉ះពាល់ ដល់សរីរាង្គ និងជាលិកា នៅក្នុងខ្លួន របស់យើង។
  2. ជួយសម្រកទម្ងន់៖ ដោយសារតែក្នុង ផ្លែម្នាស់ មានសារជាតិ ហ្វាយប៊ឺរ (fiber) ខ្ពស់ ហេតុដូចនេះហើយ ទើបវា អាចជួយ អោយសម្រកទម្ងន់ បានយ៉ាង លឿនរហ័ស។
  3. ជួយកម្ចាត់ពពួកប៉ារ៉ាស៊ីត ដែលមាននៅ ក្នុងថ្លើម និងពោះវៀន៖ នៅក្នុង ការសិក្សា របស់អ្នកជំនាញ បានអោយ ដឹងថា ត្រឹមតែ រយៈពេល 3 ថ្ងៃតែប៉ុណ្ណោះ ផ្លែម្នាស់ អាចកម្ចាត់ ពពួកដង្កូវ បាន តែម្តង។
  4. ជួយបង្កើនសារធាតុអេឡិចត្រូលីត៖ ដែលអាចជួយ ការពារយើង ពីការឈឺចាប់ និងការ រងរបួស។
  5. ធ្វើអោយភ្នែកមានសុខភាពល្អ៖ នៅក្នុងផ្លែម្នាស់ គឺសម្បូរ ទៅដោយ វីតាមីន A ដែលមនុស្ស ភាគច្រើន តែងតែខ្វះ ហើយនាំអោយ ភ្នែករបស់ ពួកគេ មានបញ្ហា។

យល់យ៉ាងណាដែរ បន្ទាប់ពីបាន ស្វែងយល់ ពីអត្ថប្រយោជន៍ ដែលក្រុម ការងារ ខេមបូ យើងខ្ញុំ បានបង្ហាញជូន ខាងលើនេះ? ដូចនេះ បើសិន ជាអាច អ្នកគួរតែ ចំណាយពេល គិតគូ ពីសុខភាព របស់ខ្លួនអ្នកផង។

វិធី​បំបាត់​បញ្ហា​ប្រេះ​កែង​ជើង យ៉ាង​លឿន​ក្នុង​រយៈ​ពេល 10 ថ្ងៃ

ការប្រេះកែងជើង គឺជាបញ្ហាមួយ ដែលមនុស្ស ភាគច្រើន តែងតែ ឧស្សាហ៍ជួប ជាងគេ ដោយវា មានលក្ខណៈ ដូចជា ស្បែកស្ងួត និងក្រាស់ ហើយមាន ស្នាមប្រេះ នៅកែងជើង តែម្តង។ មូលហេតុនោះ គឺដោយសារតែ ស្បែករបស់យើង ខ្វះជាតិ សំណើម, បរិភោគ អាហារដែល មិនផ្តល់នូវ សុខភាពល្អ, ខ្វះការថែទាំ ទៅលើជើង, វ័យចំណាស់, ឈរលើដី ដែលរឹង ក្នុងរយៈពេលយូរ ជាដើម។ ម្យ៉ាងវិញទៀត វាក៏បណ្តាល មកពីជម្ងឺស្បែក មួយចំនួនទៀត ផងដែរ ដូចជា ជម្ងឺស្បែក (Eczema), ជម្ងឺស្បែក របកក្រហម (Psoriasis), ជម្ងឺទឹក នោមផ្អែម (Diabetes) និងជម្ងឺក្រពេញ ទីរ៉ូអ៊ីត (Thyroid Gland Disease)។

ចំពោះ បញ្ហាប្រេះកែងជើងនេះដែរ បើសិនជា ទុកចោលយូរ គឺវាកម្រ នឹងជាសះ ស្បើយណាស់ ក៏ប៉ុន្តែ បើសិនជា លោកអ្នក ចង់អោយ បញ្ហានេះ បាត់ទៅវិញ បានដោយ ឆាប់រហ័ស ក្នុងរយៈពេល 10 ថ្ងៃនោះ សូម លោកអ្នក អនុវត្តទៅតាម ការណែនាំ ខាងក្រោមនេះ៖

  • កិនថ្នាំអាស្ពីរីន ឬប៉ារ៉ាសេតាម៉ុល ចំនួន 10 គ្រាប់ រួចលាយ ជាមួយនឹង ទឹកអាល់កុល 70% ចំណុះ 250 មីលីលីត្រ រួចទុកចោល រយៈពេល 1 ថ្ងៃទៅ 2 ថ្ងៃ
  • ក្រោយពីរយៈពេល 2 ថ្ងៃបានកន្លង ផុតទៅ យកវាមក ក្រឡុកសិន សឹមលាប ជារៀងរាល់ យប់ មុនគេង
  • រយៈពេល 10 ថ្ងៃនឹងទទួលបាន លទ្ធផល ជាក់ជា មិនខាន។

ចំពោះវិធីនេះដែរ គឺមិនសូវមាន អ្នកដឹងច្រើន នោះទេ ដូចនេះ បើសិន ជាអាច លោកអ្នក គួរតែចែក រំលែក (share) ដើម្បីអោយ មិត្តភក្តិ របស់អ្នក ឬនរណាម្នាក់ ដែលអ្នកស្គាល់ អោយពួកគេ បានដឹងផង ដើម្បីអាច ព្យាបាល ដោយខ្លួន ឯងបាន។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2072
1621
4530952