jaukjeybanner

ត្រឹមតែ ២ខែប៉ុណ្ណោះកូនស្រីរបស់អ្នកមីងសុធារី អាចពន្លូតកំពស់បាន 6cm

ខាងក្រោមនេះគឺជា ការចូលរួមចែករំលែកនូវបទពិសោធន៍ របស់អ្នកមីងសុធារីដែលនិយាយពីការពន្លូតកំពស់របស់កូនស្រីគាត់៖

ជំរាបសួរចា៎នាងខ្ញុំសុធារី ជាអ្នកខេត្តកណ្តាល ប៉ុន្តែសព្វថ្ងៃនាងខ្ញុំធ្វើការនៅភ្នំពេញថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយមែនទែន ដែលបានក្រុមហ៊ុន Angkor Beauty បានអោយខ្ញុំមកចូលរួមចែករំលែក បទពិសោធន៍ក្នុងការប្រើប្រាស់ផលិតផល បង្កើនកំពស់ Growth Height Pro ។ ខ្ញុំធ្លាប់ឃើញផលិតផលនេះ ជាយូរណាស់មកហើយ កាលពីខ្ញុំទៅដើរលេងនៅស្រុកក្រៅ គ្រាន់តែពីមុននៅស្រុកខ្មែមិនទាន់មាន តែឥឡូវស្រុកខ្មែរយើងមាននាំចូលហើយ។ កូនស្រីរបស់ខ្ញុំនាងមានកំពស់ 1.59m នាងពិបាកចិត្តណាស់ព្រោះនាងចង់បានកំពស់ខ្ពស់ ហើយនាងចង់ចូលផ្នែកសិល្បះ ប៉ុន្តែដោយសារកំពស់ទាបដូច្នេះធ្វើអោយនាងខ្មាស់គេ មិនហ៊ានធ្វើតាមបំណងប្រាថ្នារបស់នាងឡើយ។

ខ្ញុំបានទៅទិញថ្នាំពន្លូតកំពស់ អោយកូនស្រីរបស់ខ្ញុំលេប ប៉ុន្តែកូនខ្ញុំប្រើអស់២កំប៉ុងហើយមើលទៅ ដូចជាគ្មានប្រែប្រែលទៅណាសោះ ធ្វើអោយកូនស្រីរបស់ខ្ញុំអស់សង្ឃឹមជាខ្លាំង ហើយគិតថាខ្លួនប្រហែលជានៅទាបរហូតហើយ មិនអាចលូតបានទៀតទេ។ប៉ុន្តែថ្ងៃមួយខ្ញុំបានបើកហ្វេសប៊ុកលេង ហើយប្រទះឃើញ page មួយឈ្មោះថា angkorbeauty.net មានលក់ផលិតផលពន្លូតកំពស់ ច្រើនប្រភេទខ្ញុំបានចុចចូលទៅមើល ស្រាប់បានឃើញផលិតផលបង្កើនកំពស់ Growth Height Pro ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន មិននឹកស្មានថាស្រុកខ្មែរនាំចូលមកដែរសោះ ខ្ញុំចាប់អារម្មណ៍ភ្លាមព្រោះខ្ញុំធ្លាប់បានឃើញ កាលខ្ញុំទៅដើរលេងនៅក្រៅប្រទេស។

បន្ទាប់ពីបានមើលក្នុង page នោះចប់សព្វគ្រប់ហើយខ្ញុំបានទៅដល់ក្រុមហ៊ុនAngkor Beauty តែម្តងគឺតាមរយៈអាស័យដ្ឋាន ដែលគេដាក់អោយមើល។ ពេលទៅដល់ខ្ញុំបានសួរនាំអ្នកជំនាញ ជាហូរហែហើយពួកគាត់ក៏បានណែនាំខ្ញុំ អោយប្រើប្រាស់ផលិតផល បង្កើនកំពស់ Growth Height Pro ហើយប្រាប់ថាត្រូវព្យាយាមហាត់ប្រាណអោយបានទៀងទាត់ ដើម្បីធ្វើអោយឆ្អឹងងាយស្រួលក្នុងការលូតកំពស់។ ខ្ញុំបានទិញផលិតផល Growth Height Pro មួយកំប៉ុងយកមកអោយកូនស្រី របស់ខ្ញុំហើយបានប្រាប់ទៅនាងតាមការណែនាំរបស់អ្នកជំនាញ។

កូនស្រីរបស់ខ្ញុំប្រើអស់១កំប៉ុង ហើយគួបផ្សំនិងការហាត់ប្រាណផង ស្រាប់តែនាងលូតបាន៣សង់ទីម៉ែត្រ នាងសប្បាយចិត្តណាស់ហើយប្រាប់ថា”ម៉ាក់ផលិតផលនេះអីក៏ល្អម្លេះ ម៉ាក់កូនប្រើអស់តែ១កំប៉ុងសោះ លូតបាន៣សង់ទីម៉ែត្រមិនដូចផលិតផលកាលកូនប្រើពីមុនសោះ ម៉ាក់ជួយទិញផលិតផល Growth Height Pro និងអោយកូន១កំប៉ុងទៀតមកម៉ាក់”។

ប្រភពដើមពី khmerload

ទទួលទាន​ប៉ោម​1​ផ្លែ​ក្នុង​1​ថ្ងៃ ជួយ​ដល់​សុខភាព​បេះដូង

យោង​តាម​វេជ្ជបណ្ឌិត Adam Briggs សមាជិក​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា មាន​ពាក្យស្លោក​មួយ​ឃ្លា​ដែល​គេ​តែង​សូត្រ​ទន្ទេញ​ចាំ​មាត់​នោះ​គឺ ទទួលទាន​ប៉ោម​១​ផ្លែ​ក្នុង​មួយ​ថ្ងៃ ឃ្លាតឆ្ងាយ​ពី​គ្រូពេទ្យ ។ ឃ្លា​នេះ​គឺ​គ្រាន់តែ​ចង់​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​តូច​មួយ​ប្រកបដោយ​ ប្រសិទ្ធភាព​ក្នុង​របប​អាហារ ។ ទាំង​របប​អាហារ​និង​ទាំង​ថ្នាំពេទ្យ​គឺ​ពិតជា​អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ ប្តូរ​ពិតប្រាកដ​មួយ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​បេះដូង​និង​ដាច់​សរសៃឈាម​ ខួរក្បាល ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Oxford University ចក្រភព​អង់គ្លេស​បាន​អះអាង​ថា ទទួលទាន​ប៉ោម​១​ផ្លែ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឱ្យ​បុគ្គល​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ​គេច​ផុត​ពី​ជំងឺ​ គាំងបេះដូង និង​ថា វា​អាច​មាន​ប្រសិទ្ធភាព​ស្មើនឹង​ពពួក​ឱសថ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ខណៈ​បច្ចុប្បន្ន​នេះ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ ឱ្យ​ទទួលទាន​ផ្លែ​ប៉ោម​ជំនួស​ថ្នាំ​បញ្ចុះ​ខ្លាញ់ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​អាច​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ស្មើ​ៗ​គ្នា​ ដោយ​គ្រាន់តែ​បង្កើន​ការ​ទទួលទាន​ផ្លែ​ឈើ​និង​បន្លែ ។

ដោយឡែក យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​វិញ​បាន​បញ្ជាក់​ថា ការ​ទទួលទាន​ផ្លែ​ប៉ោម​អាច​ជួយ​កែ​លំអ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ ព្រមទាំង​បញ្ចុះទម្ងន់ ។ ការ​សិក្សា​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​កន្លង​ទៅ​នោះ បាន​អះអាង​ថា ស្ត្រី​ដែល​ទទួលទាន​ប៉ោម​ស្ងួត​៧៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល​៦​ ខែ​ឃើញ​ថា កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL Cholesterol) ធ្លាក់​ចុះ​ដល់​ជិត​១/៤ ។ ចំណែក​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ដែល​មាន​នាទី​ជួយ​ការពារ​សរសៃឈាម (HDL Cholesterol) បាន​កើតឡើង​ប្រហែលជា​៤​ភាគរយ​។ រីឯ​កម្រិត​នៃ​សមាសធាតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​កើត​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​បាន​ធ្លាក់​ចុះ​ក្នុង​ចំនួន​ដូច​គ្នា​ ផងដែរ ។

សម្រាប់​ផ្លែ​ប៉ោម​ស្រស់​វិញ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ខាងលើ​ នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា គេ​គួរ​ទទួលទាន​ឱ្យ​បាន​៤​ផ្លែ​ក្នុង​១​ថ្ងៃ ។

វេជ្ជបណ្ឌិត Bahram Arjimandi មក​ពី​សាកលវិទ្យាល័យ Florida State University​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា ខ្លួន​លោក​មិន​បាន​រំពឹង​ថា ការ​ទទួលទាន​ផ្លែ​ប៉ោម​អាច​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​បែប​ នេះ​សោះ ហើយ​ថា លទ្ធផល​នេះ​ធ្វើ​ឱ្យ​លោក​ស្ទើរតែ​មិន​ជឿ ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន វេជ្ជបណ្ឌិត Arjimandi បាន​បញ្ជាក់​ថា មនុស្ស​គ្រប់​គ្នា​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ទទួលទាន​ផ្លែ​ប៉ោម ៕

ទំលាប់​ទាំង 5 ដែល​អាច​ធ្វើ​ឲ្យ​ការ​ចង​ចាំ​អ្នក​ប្រសើរ​ជាងធម្មតា!

យើងហ៊ាននិយាយថា បើសិនជា មិត្តអ្នកអាន រក្សាទំលាប់ ទាំង 5 នេះបាន អ្នកនឹង មានការចងចាំ មួយដ៏ល្អ ហើយមិនងាយ នឹងបំភ្លេច ទៀតផង។​ ជាពិសេសនោះ អ្នកអាច មានប្រាជ្ញា ឆ្លាតវៀងវៃ ផងដែរ។

មនុស្សភាគច្រើន រំលងទំលាប់ទាំងនេះ ដោយសារ ទំលាប់ទាំងនេះ មិនងាយស្រួល ក្នុងការអនុវត្ត នោះទេ ហើយក៏មាន មនុស្សមួយចំនួន គ្មានពេលទំនេរ អនុវត្តទំលាប់ ទាំងនេះដែរ តែបើ មានពេល អាចឆ្លៀតបន្តិច ក៏បានដែរ។

1.ការហាត់ប្រាណឲ្យបានទៀងទាត់

2. ការលេងឧបករណ៍តន្រ្តីណាមួយ

3. ការលេងវីដេអូហ្គេមការរៀនភាសារផ្សេងៗ

4. ការរៀនភាសារផ្សេងៗ

5. ការអានសៀវភៅឲ្យបានច្រើន

នេះជាទំលាប់ល្អៗ ដែលអ្នកគួរតែអនុវត្ត មិនអាច រំលងបាន ដើម្បីធ្វើឲ្យ ខួរក្បាល របស់អ្នក ដំនើរការល្អ និងមាន សុខភាពល្អ ដូចនេះ ការចងចាំ របស់អ្នក ក៏រីកលូត ថែមទាំងធ្វើ ឲ្យឆ្លាតជាង ធម្មតាផងដែរ។

 

សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ ជាមួយ​នឹង ទឹក​ផ្លែ​ឈើ​ធម្មជាតិ​ទាំង 3 មុខនេះ!

បើនិយាយទៅលើ សារធាតុពុលនោះ គឺមានច្រើនណាស់ នៅ​ក្នុង​ខ្លួន​យើង ដោយ​វា​កើត​ឡើង ដោយ​សារ​តែ ការ​បរិភោគ​អាហារ និង​កង្វះ​អនាម័យ។ ចំពោះ​កន្លែង ដែល​ភាគ​ច្រើន ផ្ទុក​សារធាតុ​ពុល ច្រើន​ជាង​គេ​នោះ មាន​ដូចជា ថ្លើម តម្រងនោម និងបេះដូង ហើយដើម្បីសម្អាតវា ភាគច្រើន គឺគេប្រើ សរសៃ fiber ដើម្បី​សម្អាត ជាតិពុលទាំងនោះ។ តែយ៉ាងណាមិញ វាហាក់ដូចជា ចំណាយរាងថ្លៃបន្តិចហើយ តែប្រសិន​បើ អ្នកមិនចង់ ចំណាយច្រើន ហើយចង់សម្អាត ជាមួយនឹង របស់ធម្មជាតិនោះ អាចសាកល្បង ជាមួយ​នឹង ទឹកផ្លែឈើ ពីរុក្ខជាតិ ចំនួនបី ប្រភេទនេះបាន ដែលមានដូចជា ទឹកម្នាស់, ស្ពៃ Celery និង ជីវ៉ាន់​ស៊ុយ​។ ចង់ដឹងថា គេត្រូវធ្វើយ៉ាងម៉េច ខ្លះនោះ សូមតាមដាន ទាំងអស់គ្នា៖

គ្រឿងផ្សំ

  • ស្ពៃ Celery ចំនួន 3 គុម្ព
  • ជីវ៉ាន់ស៊ុយ ចំនួន 3 ដើម
  • ម្នាស់ 2 ចំណិត

របៀបធ្វើ

  1. ចិតម្នាស់រួចលាងវាអោយស្អាត
  2. លាងសម្អាត ស្ពៃ Celery និងជីវ៉ាន់ស៊ុយ រួចហាន់វា អោយល្អិត
  3. បន្ទាប់មក លាយគ្រឿងផ្សំទាំងបី ជាមួយក្រូចឆ្មាបន្តិច រួចច្របល់ចូលគ្នា អោយចូលជាតិ
  4. ថែមទឹកចូលបន្តិច ប្រសិនបើវា រាងខ្សោះទឹក

តើមានអ្វីកើត​ឡើង នៅ​ពេល​ដែល​អ្នក​ផឹក​ទឹក​ឃ្មុំ​រាល់ថ្ងៃ?

ទឹកឃ្មុំគឺជា​ថ្នាំ ក៏ដូច​ជា​ឱសថមួយ​ប្រភេទ ដែល​យើង​អាច ប្រើ​ប្រាស់​វា សម្រាប់​ធ្វើ​ជា អាហារ បរិភោគ, ថ្នាំ និងព្យាបាល​សម្រស់ នៅ​លើ​មុខ របស់​យើង​ផង​ដែរ ព្រោះអី ទឹកឃ្មុំបានផ្ទុក នូវសារធាតុចិញ្ចឹម ជាច្រើន ហើយសុទ្ធតែ មានសារៈសំខាន់ ដោយសារធាតុ ទាំងនោះ រួមមាន potassium, magnesium, calcium, copper, iron, manganese, chromium, zinc, riboflavin, folic acid, selenium និងសារធាតុ ដទៃទៀត ផងដែរ។

ឧបមាថា ប្រសិនបើយើងបរិភោគទឹកឃ្មុំជារាល់ថ្ងៃ តើនឹងមានអ្វីកើតឡើងចំពោះសុខភាពរបស់យើង? ដូចនេះ ខេមបូ នឹងបង្ហាញ ដូចតទៅ៖

  1. ធ្វើអោយប្រព័ន្ធរំលាយអាហារមានសុខភាពល្អ
  2. បង្កើនប្រព័ន្ធភាពសុំា
  3. កាន់បន្ថយជាតិពុល Flush នៅក្នុងរាងកាយ
  4. ធ្វើអោយស្បែកមានសភាពស្រស់ថ្លា
  5. ជួយសម្រកទម្ងន់
  6. គ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម
  7. បន្ធូរការឈឺក
  8. បង្ការជំងឺបេះដូង

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1689
1621
4530569