jaukjeybanner

ស្រឡាញ់​ត្បិត​បាន​បង​ចាត់ទុកជា​មនុស្ស​ទី2 បន្ទាប់ពី​ប្រពន្ធរ​បស់បង

តើ​ស្នេហា​ចំពោះ​បុរស​មាន​ប្រពន្ធ​គឺ​ប្រព្រឹត្ត​កំហុស​និង​អាច​អត់ឱ្យ​ន​បាន​ឬ?

ហេតុ​អី​គ្រប់គ្នា​សុទ្ធតែ​ថ្កោលទោស​ខ្ញុំ​អញ្ចឹង!គ្រប់គ្នា​ដឹង​ហើយ​ស្នេហា​គឺ​គ្មាន​មូលហេតុ​ទេ។ ពិតណាស់​ខ្ញុំ​ខុសពីព្រោះក្រោយពេល​បានដឹងថា​គេ​មាន​ប្រពន្ធ​ហើយ​តែ​នៅ​បន្ត​ស្រឡាញ់ ពិតណាស់​ខ្ញុំ​មិន​ចង់ តែ​កាត់ចិត្ត​មិនបាន!ដូច​ពាក្យ​គេ​ថា​ខ្វះ​អី​ឃ្លាន​អាហ្នឹង។

នាង​ខ្ញុំ​លើក​រឿងនេះ​មក​និយាយ​មិនមែន​ចង់ឱ្យ​គ្រប់គ្នា​ដឹង​ពី​ហេតុផល​និង​ចៀសវាង​ករណី​ដូច​ខ្ញុំ។ គ្រា​មុន​ខ្ញុំ​មាន​ស្នេហាដំបូង​និង​បុរស​ម្នា​ក់បង​ខ្ញុំ 2 ឆ្នាំ ដោយ​ពួកយើង​រក្សា​ស្នេហា​រវាង​គ្នា​និង​គ្នា​ប្រហែល​ជាង​ពីរ​ឆ្នាំ កាលនោះ​ខ្ញុំ​ជា​និស្សិត​នៅឡើយ។ ស្នេហា​ដំបូង​រមែង​ស្រស់បំព្រង​គ្រប់គ្នា​និយាយ​យ៉ាងហ្នឹង មែន​ទេ? ប៉ុន្តែ​ក៏មាន​ខ្លះ​និយាយថា​ស្នេហា​ដំបូង​ជា​កូក​ម្ម ពិតមែន! មាន​វេលា​ថ្ងៃមួយ​គេ​ប្រាប់​ខ្ញុំ​ថា​គាត់​ចាកចេញ​ហើយ គាត់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏។ អ្នកអាន​មិនដឹង​ពី​ជម្រៅ​ចិត្ត​ខ្ញុំ​នៅ​គ្រា​នោះទេ ពោលគឺ​ឈឺចាប់​ហួសនិស្ស័យ ខួរក្បាល​ខ្ញុំ​ទទេ​ស្អាត​ហាក់ដូច​មនុស្ស​គ្មាន​វិញាណ​ថ្ងៃ​ហែ​គា​ត់ទៅ​បញ្ចុះ​ខ្ញុំ​បាន​យំ​រហូត​សន្លប់​ហើយ​ទឹកចិត្ត​ស្នេ​ហ៏​របស់ខ្ញុំ​បាន​កប់​ទៅជា​មួយ​គាត់។ បណ្តា​វេលាក្រោយមកទៀត​ជីវិត​ខ្ញុំ​បីដូច​ជា​ទណ្ឌកម្ម​ប្រយោល​មួយ​អនុស្សាវរីយ៍​ទាំងឡាយ​បានមក​រួតរឹត​ខ្ញុំ​ឱ្យ​សោកសង្រេង​មិន​ស្រាកស្រាន្ត។

យប់​ថ្ងៃ​លឿន​ដូច​ផ្លេក​បន្ទរ​ខ្ញុំ​បាន​រៀន​ចប់​ហើយ​មានការ​ងារ​ធ្វើ ដោយ​ស្នាក់នៅ​ជាមួយ​ពូ​ខ្ញុំ​នៅ​ភ្នំពេញ។ មិនដឹង​ថ្ងៃខែ​ណា​ដោយសារ​ការងារ​ខ្ញុំ​បាន​ជួប​គេ​នោះ។ ខ្ញុំ​មិនមាន​ចំណាប់​អារ​ម្ម​ណ៏​អ្វី​លើសពី​ធម្មតា​ចំពោះ​គេ​នោះទេ ពោលគឺ​ខ្ញុំ​ចង់​បំពេញ​ឱ្យ​ល្អ​ការងារ​ដែល​ខ្ញុំ​ត្រូវ​ធ្វើឱ្យ​ក្រុមហ៊ុន​ប៉ុណ្ណោះ។

អំណើះ​តម​កទៀត​ខ្ញុំ​និង​គេ​ចេះតែ​ឧស្សា​ហ៏​ជួបគ្នា​ហើយ​គាត់​ចាប់ផ្តើម​យកចិត្តទុកដាក់​ចំពោះ​ខ្ញុំ​លើសពី​ធម្មតា​ធ្វើឱ្យ​ចិត្ត​ខ្ញុំ​ផ្តើម​ញ័រ​រញ្ជួយ។ មិនដឹង​ហេតុ​អី​មិនមែន​មានតែ​គាត់​តែ​ដឹង​ឯណា​ដែល​ឡែបខាយ ឬ​ទាក់ទង​នាង​ខ្ញុំ​ហើយ​ពួកគេ​ជា​អ្នក​នៅ​លីវ​ឬ​ក​ម្លោះ​ថែ​ន​ទៀត​ត្បិត​ខ្ញុំ​ជា​ជំនួយការ​ថៅកែ​ភោជនីយដ្ឋាន​ធំ​មួយ តែ​ខ្ញុំ​គ្មាន​អារ​ម្ម​ណ៏​សោះ លើកលែងតែ​គាត់។ អ្វីដែល​ប្លែក​គឺ​គាត់​ប្រាប់​ខ្ញុំ​ត្រង់​ថា​គាត់​មាន​ភរិយា​និងកូនៗបួន​ប្រាំ​នាក់ ពោលគឺ​គាត់​និយាយត្រង់ៗប្រាប់​ខ្ញុំ​ធ្វើឱ្យ​ខ្ញុំ​និង​គាត់​ហាក់​ស្គាល់​ជា​ជិតដិត​ពី​ថ្មើ​ណា​មិនដឹង ពីព្រោះ​គាត់​ជា​ដេប៉ូ​ផ្គត់ផ្គង់​ភេសជ្ជៈ​ឱ្យ​ហាង​របស់ខ្ញុំ។ លុះ​ក្រោយមកទៀត​មិនដឹង​ដោយ​របៀប​ណា អណ្តាតភ្លើង​ស្នេ​ហ៏​ក្នុង​ទ្រូង​ខ្ញុំ​ត្រូវបាន​ចាក់​ដុត​បំពក់​ឱ្យ​ភ្លឺ​សាជាថ្មី។ ពួកយើង​ជួបគ្នា​កាន់តែ​ញឹក ស្វែងយល់​ពីគ្នា​កាន់តែច្រើន​ហើយ​ខ្ញុំ​ហា​ក់បំ​ភ្លេ​ទ​ថា​គាត់​មានគ្រួសារ រួច​ស្រឡាញ់​គាត់​ដោយ​មិន​ខ្វល់​ពីអ្វី​ឡាំង​អស់។

គាត់​ជា​បុរស​អស្ចារ្យ​ម្នាក់ គាត់​យល់​ច្រើន​ចំណុច​ពី​ខ្ញុំ​ហើយ​ខ្ញុំ​ឱ្យ​តម្លៃ​គាត់​ត្រង់​គាត់​ចេះ​យកចិត្តទុកដាក់​លើ​គ្រួសារ ទោះបី​ស្រលាញ់​ខ្ញុំ​ដែល​ក្មេង​វ័យ​ជាង​ប្រពន្ធ​គាត់ តែ​គាត់​មិនដែល​ហើបមាត់​វា​ទោះបី​ចង់​ប្រពន្ធ​និង​កូន​នោះទេ ពិសេស​មិនដែល​សន្យា​ហួសកំនត់​និង​ខ្ញុំ​ដែរ​គាត់​តែង​ធ្វើ​អ្វីដែល​ធ្វើបាន​ប៉ុណ្ណោះ។ ចេញ​ពីនេះ​ខ្ញុំ​កាន់តែ​ស្រលាញ់​និង​ជឿ​គាត់ ពីព្រោះ​ឥ​គាត់​បោះបង់​គ្រួសារ​មក​យក​ខ្ញុំ​បាន​គង់ ថ្ងៃ​ណាមួយ​គាត់​បោះបង់​ខ្ញុំ​ទៅយក​អ្នក​ដទៃទៀត​បានដែរ។ គាត់​មិនដែល​និយាយ​អាក្រក់​ពី​ប្រពន្ធ​និង​កូន​ចំពោះមុខ​ខ្ញុំ​ឬ​មិត្តភក្តិ​ណា​នោះទេ ចូរ​អ្នកអាន​គិត​មើលទៅ!បើ​បុរស​ម្នាក់​ជា​មនុស្ស​ចិត្តល្អ មិនមែន​គាត់​មិន​និយាយ​អាក្រក់​ពី​ប្រពន្ធ​ដាក់​មុខ​ស្រី​ស្នេ​ហ៏​នោះទេ។ គាត់​ចេះ​លៃលក​ឱ្យ​សមស្រប​រវាង​ប្រពន្ធ​គាត់​និង​ខ្ញុំ​ហើយ​ប្រពន្ធ​គាត់​តែង​ទី 1 ជានិច្ច ហើយ​លេខ 2 គឺ​ខ្ញុំ។ តែ​ខ្ញុំ​បែ​ជាស​ប្បាយ​ពីព្រោះ​ខ្ញុំ​រើស​បាន​បុរស​ពិត​និង​ត្រង់​ទោះបី​ខ្ញុំ​គ្មាន​ឋានៈ​តួនាទី​ផ្លូវការ​ក៏ដោយ។

ពិតណាស់​ខ្ញុំ​មិន​ចង​បែក​ពី​គាត់​ទេ ទោះបី​ខ្ញុំ​ជឿថា​ប្រពន្ធ​និង​កូន​គាត់​មិន​អភ័យទោស​ឱ្យ​ខ្ញុំ​នោះទេ ហើយ​ដឹង​ថាបើ​ខ្ញុំ​ដកខ្លួន​គ្រួសារ​គាត់​កាន់តែ​សុខដុមរមនា​តែ​ខ្ញុំ​ធ្វើ​មិនបាន!ខ្ញុំ​សុខចិត្ត​ធ្វើជា​អ្នក​ទី 3 ដើម្បី​បន្ត​រស់ ពីព្រោះ​បើ​មិនបាន​ជួប​គាត់​ប្រហែលជា​ខ្ញុំ​ក្លាយជា​អ្នក​ឆ្កួត​លីលា​ដោយ​បែក​ព្រាត់​គូ​ស្នេ​ហ៏​ទី 1 ទៅហើយ។ សូម​មិត្តភក្តិ​ទាំងអស់​ដឹង​រឿងនេះ​និង​មិត្ត​អ្នកអាន www.magazinecambodia.com  ខន្តី ហើយ​ជូនពរ​ឱ្យ​បងប្អូនស្រីៗទាំងអស់​មិន​ជួប អប្ប​ទ្ឌ​វ​ហេតុ​ដូច​ខ្ញុំ៕

រដ្ឋា-ព្រៃវែង

នៅ​ឆ្ងាយ​ពី​ប្តី ខ្ញុំ​រក​ការសប្បាយ​ជាមួយនិង​មិត្ត​រួមការ​ងារ

នាង​ខ្ញុំ​ឧស្សា​ហ៏​ប្តូរ​កន្លែងធ្វើការ មិនមែន​ការងារ​តម្រូវ​ឱ្យតែ​មក​ពី​ចំណង​ស្នេ​ហ៏​លួចលាក់​និង​មិត្ត​រួមការ​ងារ...។

មិត្ត​អ្នកអាន​អាច​ចាត់ទុក​នាង​ខ្ញុំ​ជា​ស្ត្រី​ចិត្តរាយមាយ តែ​នាង​ខ្ញុំ​មាន​ហេតុផល​របស់​ខ្លួនឯង។ នាង​ខ្ញុំ​ឆ្លាត​វៃ រូបរាង​ស្រស់បស់​ហើយ​នេះ​គឺ​ការសន្និដ្ឋាន​របស់​មិត្តភក្តិ​ចំពោះ​ខ្ញុំ។ ប្តី​ខ្ញុំ​ជា​បុគ្គលិក​លើ​យន្តហោះ​ខ្ពួ​ស់​ស្រឡះ ស្រស់​សង្ហា​ថែមទាំង​ខិល​រឿងស្រី​ញី​ផងដែរ។ គាត់​រមែង​មមាញឹក​និង​ការងារ មិនសូវ​នៅផ្ទះ​ជាមួយ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ដឹង​ជុំវិញ​គាត់​មិន​ខ្វះ​ស្រី​ស្អាត​ជាង​ខ្ញុំ និង​អាច​ឡើង​គ្រែ​ជាមួយ​គាត់​គ្រប់ពេល។

នាង​ខ្ញុំ​ឯកោ ហើយ​ភាព​ឯកោ​នោះ​គេច​មិន​ផុតពី​ក្រសែភ្នែក​អ្នក​នៅ​កន្លែង​ការងារ។ បុរស​អស់នោះ​មាន​ហេតុផល​រាប់ពាន់​ដើម្បី​ចែចង់​ខ្ញុំ​ថែមទាំង​បបួល​ខ្ញុំ​ឡើង​គ្រែ​ដោយ​គោរព​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បណ្តោយ​តាម​ហ្នឹង​ដើម្បី​បំភ្លេច​ពី​ទ្រនំ​សុភមង្គល​ដែលមាន​ក៏ដូចជា​អត់។

តែ​ចុងក្រោយ​ពួកគេ​ក៏​ចាក​ចេញពី​ខ្ញុំ ពីព្រោះ​ខ្ញុំ​គ្រាន់​ជា​ចំណី​កំដរ​មាត់ មិនមែនជា​បាយ​ផ្ទះ​របស់គេ​ឯណា!។ តែ​ខ្ញុំ​ទៅជា​ញៀន ក្តី​ស្នេ​ហ៏​បែប​ហ្នឹង ដោយសារ​ប្តី​ខ្ញុំ​ដើរ ដរាប​ទុកឱ្យ​ខ្ញុំ​ឯកោ​លើ​គ្រែ​ដ៏​ត្រជាក់។ ម្តងម្កាល​ពេល​គាត់​នៅផ្ទះ​ពីរ​បី​ថ្ងៃ គាត់​ធ្វើ​គ្រប់យ៉ាង​គ្រាន់​បំពេញ​កិច្ច​ហើយគ​ម្រាម​ថាបើ​ខ្ញុំ​ក្បត់​គាត់ នោះ​គាត់​និង​ធ្វើ​ទារុណកម្ម​ខ្ញុំ​ធ្ងន់ធ្ងរ​មិន​ខាន​ខណៈដែល​គាត់​សៅ​ក្រី​​ បីដូច​ជា​ បែប​រស់នៅ​ដ៏​សាមញ្ញ​របស់គាត់​ទៅហើយ។ ខ្ញុំ​ស្ងប់​បុក​ពារ​របស់គាត់ ឆ្អើម​អាកប្បកិរិយា​មើលថោក​អ្នក​ដ៏​ទៃ​របស់​នាយ។ ខ្ញុំ​ផិតក្បត់​គាត់​ហើយ​គិតថា​ខ្ញុំ​បាន​សងសឹក​វិញ។ តែ​កាន់តែ​ផិតក្បត់ នាង​ខ្ញុំ​កាន់តែ​ឯកោ​ខ្ញុំ​ប្តូរ​ការងារ​ពេល​ចែកផ្លូវ​ពី​ស្នេ​ហ៏​ឆក់កណ្តៀត​មួយ ហើយ​ទៅ​កន្លែង​ផ្សេង​រក​ស្នេ​ហ៏​ឆក់កណ្តៀត​មួយទៀត។

ដើរ​យប់​ចៀស​អី​មិន​ជួប​ខ្មោច!ប្តី​ខ្ញុំ​បានដឹង នាយ​វាយដំ​ខ្ញុំ​ធ្ងន់ធ្ងរ។ ខ្ញុំ​និង​គេ​ចែកផ្លូវ...ឥឡូវនេះ​ខ្ញុំ​រស់នៅ​តែឯង​ខ្ញុំ​មាន​សេរីភាព​និង​មាន​ស្នេហា​ថ្មី​តាមចិត្ត​ចង់។ ខ្ញុំ​បន្តជីវិត​ស្នេហា​ឆក់កណ្តៀត បីដូច​មមាច​មិន​ខ្លាច​ភ្លើង ដោយ​បញ្ឆោត​បោកប្រាស់​ពីបុរស...”ប្រពន្ធ​បង​មិន​យល់​និង​ចែករម្លែក​និង​បង។ អូន​ទើប​ពិតជា​ចំណែក​នៃ​ជីវិត​បង...” តែ​បេះដូង​ខ្ញុំ​ត្រជាក់ស្រេង​ បីដូច​ មនុស្ស​ស្លាប់។

ខ្ញុំ​បាន​យល់​ពី​ចំណង​ស្នេ​ហ៏​អស់ទាំងនោះ។ អ្វី​ក៏មាន​តម្លៃពិត​របស់​វា ! ធ្វើ​ម្តេច​និង​មាន​សុភមង្គល​ដោយ​ការ​លួចលាក់​បាន។ តែ​ការពិត​នាង​ខ្ញុំ​មិនទាន់មាន​បង្អែក​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ ! សូម​ចែករម្លែក​បទពិសោធ​ន៏​ជីវិត​ដោយ​ស្ថាបនា មេត្តា​កុំ​ត្មិះ​ដៀល​ខ្ញុំ​អី !៕

ថា​វី-បន្ទាយមានជ័យ

 

​សុភ​មង្គល​បាន​បាត់​បង់​ហើយ

ពេល​អាយុ១៧ឆ្នាំ នាង​ខ្ញុំ​បាន​ស្គាល់​ប្រុស​ម្នាក់ ។ ដោយ​ក្មេង​វ័យ​និង​ឆោតល្ងង់​ខ្ញុំ​បាន​បង់ប្រាណ​ឱ្យគេ​ហើយ​មាន​ផ្ទៃពោះ ។ ឪពុកម្តាយ​ខ្ញុំ​ដែលជា​អ្នកមាន​ឋានៈ​ក្នុង​សង្គមជាតិ​និង​គេឯង​ដែរ​មិនអាច​ទទួលយក​នូវ​ភាពអាម៉ាស់​មួយ ដោយ​កូនស្រី​រៀន​មិនទាន់​ចប់​មធ្យមសិក្សា​​ហើយ​មាន​ប្តី​បានទេ ។
អ្នក​ម៉ែ​បាន​នាំ​ខ្ញុំ​ទៅយក​តំណក់ឈាម​នោះ​ចេញ​ហើយ ៤ ឆ្នាំ​ក្រោយមក​ខ្ញុំ​រៀន​ចប់​មហាវិទ្យាល័យ ។ ក្នុង​វេលា​រៀន​មហា​វិទ្យា​ខ្ញុំ​និង​គេ​បន្ត​ទាក់ទង​គ្នា ហើយ​ពេល​នាង​ខ្ញុំ​រៀន​ចប់ គេ​បានឱ្យ​ចាស់ទុំ​ចូលមក​ស្តីដណ្តឹង​ខ្ញុំ​តាមច្បាប់ ។ ដោយ​ឃើញ​គេ​ទទួលខុសត្រូវ​នូវ​ទង្វើ​ពីមុន​និង​ស្រឡាញ់​ខ្ញុំ​ស្មោះស្ម័គ្រ​ទើប​លោក​ពុក អ្នក​ម៉ែ​យល់ព្រម ។ គេ​បាន​នាំ​ខ្ញុំ​ចូលធ្វើការ​ក្នុង​ធនាគារ​មួយ​ជាមួយ​គេ ។
ដំណាក់កាលដំបូងៗឆាកជីវិត​ប្តី​ប្រពន្ធ​ខ្ញុំ​ពោរពេញ​ដោយ​សុភមង្គល​ហើយ​លោក​ពុក អ្នក​ម៉ែ​បាន​ចែករំលែក​ឱ្យ​ពួកយើង​នូវ​ប្រាក់​មួយចំនួនធំ ។ ប៉ុន្មាន​ឆ្នាំក្រោយ​មកទៀត​ពួកយើង​ចាប់​គិតពី​ការបង្កើត​បុត្រ ។ អកុសល​អី​ខ្ញុំ​មិនអាច​ពពោះ​បាន​ដោយ​ការ​រលូត​កូន​ពី​អ​តី​កាល ទោះបី​សម័យនេះ​មាន​វិធីសាស្ត្រ​ច្រើន​ក៏​មិន​អាចជួយ​សម្រេច​បំណង​ពួកយើង​បាន ។ គេ​សុំទោស​ខ្ញុំ​និង​ឪពុកម្តាយ​ទាំងសងខាង ហើយ​ស្បថ​ថា​ស្រឡាញ់​ខ្ញុំ​រហូត​និង​រស់នៅ​ក្បែរ​គ្នា​រហូតដល់​ចាស់​ស្លាប់ ទោះ​ខ្ញុំ​មិនអាច​មានកូន ក៏ដោយ ពីព្រោះ​វា​ជា​កំហុស​របស់គេ ។ តែ​ភាព​ហ្មងសៅ​នៃ​សុភមង្គល​មិន​ពេញលេញ​ពីព្រោះ​មិនបាន​ធ្វើ​ម្តាយ​បាន​ដក់​ជាប់​ក្នុង​ទ្រូង​ខ្ញុំ ។
អ្វី​ត្រូវ​កើត​វា​នឹង​កើត​ទោះ​យូរ ឬ ឆាប់ ។ ស្ត្រី​ម្នាក់​នោះបាន​លេខ​មុខ​ក្នុង​ស្ថាប័ន​ខ្ញុំ​តែម្តង​ហើយ​នៅក្បែរ​ប្តី​ខ្ញុំ​រាល់ថ្ងៃ​និង​ម៉ោង​ធ្វើការ ។ នាង​មិន​ត្រឹមតែ​បើកដៃ​ឱ្យ​ប្តី​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ម្ចាស់​ការទាក់ទង​គេ​យ៉ាងសកម្ម មិន​ត្រឹម​ប៉ុណ្ណឹង​នាង​ក្អេងក្អាង​ប្រាប់​គេឯង​ថា​នឹង​កំចាត់​ខ្ញុំ​ចេញពី​ជីវិត​គាត់ យ៉ាង​ងងើល​ដោយ​អះអាងថា​នាង​នឹង​បង្កើតកូន​ច្រើន​នាក់​ឱ្យ​គាត់ ។ ហេតុតែ​ស្រមោច​ឃើញ​ស្ករ កន្លង់​ឃើញ​ផ្កា! មិនយូរប៉ុន្មាន​នាង​នោះ​មាន​ទម្ងន់ ។ ប្តី​ខ្ញុំ​ស្បថស្បែ និង បដិសេធ​មិន​ទទួលស្គាល់​កូន​នោះ តែ​ដោយ​នាង​មុខ​ក្រាស់​ហួសនិស្ស័យ ទីបំផុត​ខ្ញុំ​បង្ខំចិត្ត​ចែកផ្លូវ​ពី​ប្តី​ខ្ញុំ ដើម្បី​កុំឱ្យ​ក្តៅ​ទ្រូង​និង​អាណិតកូន​នោះ​កើតមក​ក្រែង​គ្មាន​ឪពុក​ហៅ​និង​គេ ដោយ​ទទួលយក​ការខាតបង់ បញ្ជ​ប់​ជីវិត​ស្នេហា ១២ឆ្នាំ​ដែល​លាយឡំ​ដោយ​សុភមង្គល និង ទឹកភ្នែក ។
ក្រោយពេល​បែក​ពី​ខ្ញុំ បុរស​និង​ស្ត្រី​នោះ​រួមរស់​ជាមួយគ្នា​ក្នុង បន្ទប់​ផ្ទះជួល​សមល្មម ។ ដំបូង​ខ្ញុំ​ពិតជា​ពិបាក​ទ្រាំ​ដោយ​ភាព​ឯកោ​ក្នុងចំណោម​របស់របរ​គ្រប់យ៉ាង​ដែលជា​សាក្សី​នៃ ក្តី​ស្នេហ៍​និង​សុភមង្គល​របស់​យើង​ទាំងពីរ តែ​ឥឡូវ​ប្រុស​នោះ​ចាកចេញ ខ្នើយ​ក៏មាន​ក្លិន​គេ តុ​អាហារ​ក៏មាន​ស្រមោល​គេ ហើយ​ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សម្លេង​ឡាន​គាត់​មកពី​ដំណើរ​ឆ្ងាយ រង់ចាំ​ខ្ញុំ​បើកទ្វារ ។ រៀងរាល់​ល្ងាច​ក្រោយពី​ត្រឡប់​មកពី​ធ្វើការ​ខ្ញុំ​មិនដឹងថា​ត្រូវធ្វើ​អ្វី ខ្ញុំ​បំភ្លេច​គ្រប់យ៉ាង​ក្នុង​កែវស្រា ប្រាថ្នា​ឱ្យ​ស្រវឹង​ជោគ​ដើម្បី​ដេក តែ​ដេក​មិន​លក់​សោះ ។ ការ​អត់ងងុយ​យូរថ្ងៃ​នាំឱ្យ​ស្មារតី​ខ្ញុំ​បាក់ស្រុត រឹតតែ​រមួល​ណែន​បំផុត​គឺ​ខ្ញុំ​នៅតែ​ធ្វើ​ការរួម​ស្ថាប័ន និង មនុស្ស​អប្រិយ​ទាំងពីរ​នាក់​នោះ​ហើយ​បន្ត​មើល​ពី​ភាព​ល្អូត​ល្អើ​ន​របស់​ពូកគេ ។ វា​មិន​ខុស​អី​យក​កាំបិត​មកចាក់​ទម្លុះ​ប្រអប់​ទ្រូង រូង​យក​បេះដូង​ខ្ញុំ​នោះទេ ។ និយាយ​ពី​បុរស​នោះ​វិញ ខណៈ​នេះ​មើល​គេ​ទ្រង់​ចាស់ និង វេទនា​ជាង​មុន ដោយសារ​ត្រូវ​រ៉ាប់រង​ការងារ​មួយរយ​ជំពូក ។ បុរស​នោះ​រមែង​អៀនប្រៀន និង គួរសម​ពេល​ទល់មុខ​នឹង​ខ្ញុំ ហើយ​ស្រី​នោះ​វិញ​ហាក់​ផ្គើនឡើងៗ ដោយ​នាង​មានចិត្ត​ថា​នាង​ជា​អ្នកឈ្នះ ។
ក្តី​ឈឺចាប់​របស់ខ្ញុំ​អូសបន្លាយ​ពីរ​បី​ឆ្នាំ ខ្ញុំ​ពិតជា​ពិបាក​រក​ការងារ​ថ្មី​មែន ដោយ​អាយុ​ទ្រង់​ជ្រេ​ហើយ​ឋានៈ​តួនាទី​និង​ប្រាក់ខែ​ក៏​សមរម្យ ។ រៀងរាល់ថ្ងៃ​ធ្វើការ ត្រូវ​ជួរ​អ្នក​ដែល​យើង​មិន​ចង់​ជួប ព្រោះ​បង្ខំចិត្ត​ត្រូវ​ប្រាស្រ័យ​ទាក់ទង​និង​ពួកគេ​ដោយសារ​ការងារ​តម្រូវ វា​ពិតជា​ធ្វើឱ្យ​ខ្ញុំ​ធុញថប់​ណាស់ ។ ពិតមែន​ថា​មិន​ចាំ​បាត់​ប្រើ​ស្រា​ជា​អ្នក​កំដរ​ទៀត តែ​រាល់​ក្លោងទ្វារ​ទៅកាន់​សុភមង្គល​ហាក់​បាន​បិទ​ចំពោះ​ខ្ញុំ! ខ្ញុំ​លើក​មក​សរសេរ​នេះ​មិន​ប្រាថ្នា​នរណា​អាណិត ឬ ឱ្យ​ជេរ​ស្តី​ប្រុស​ស្រី​មួយគូ​នោះទេ តែ​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធន៍​ឆោតល្ងង់ តែមាន​តម្លៃ​ចំពោះ​យុវតី ទាំងឡាយ​ក្នុងសម័យ Facebook នេះ ៕


សូលី​កា-កំពង់ធំ

រួមប្រាណ និងឪពុកក្មេក ពីព្រោះស្រវឹង

នាង​ខ្ញុំ​បាន​ខូចខ្លួន​ជាមួយ​ឪពុកក្មេក​ពីព្រោះ​ស្រវឹង ខណៈ​គាត់​ជួយ​គ្រា​ហ៏​ខ្ញុំ​ចូល​បន្ទប់ ហើយ​ទាំងពីរ​នាក់​មិនអាច​ទប់ចិត្ត​និង​សេចក្តីស្រេកឃ្លាន​របស់ខ្លួន​បាន!

មក​ធ្វើ​កូនប្រសារ​គេ​ជាង​មួយឆ្នាំ​មកហើយ តែ​នាង​ខ្ញុំ​នៅតែមាន​ចិត្ត​រំភើប​ពីព្រោះ​មាន​ឪពុកក្មេក​មួយរូប​ដែល​មិន​ពិបាក។ ម្តាយក្មេក​ខ្ញុំ​បាន​ចែក​ឋាន​តាំងពី​ប្តី​ខ្ញុំ​អាយុ7ឆ្នាំ​ឪពុកក្មេក​ខ្ញុំ​មិនបាន​ឈាន​មួយ​ជំហាន​ទៀត​នោះទេ។ វេលា​ខ្លះ​ខ្ញុំ​គិតថា​ដំណើរ​ជីវិត​ខ្ញុំ​ល្អ​ដូច​ខ្សែភាពយន្ត​អញ្ចឹង ពីព្រោះ​ប្តី​ខ្ញុំ​ស្រលាញ់​ថ្នាក់ថ្នម​ប្រពន្ធ​និង​ពូកែ​រកលុយ ឯ​ឪពុកក្មេក​ស្រលាញ់​កូនប្រុស​និង​ឱ្យ​តម្លៃ​កូនប្រសារ។

ដោយហេតុ​សុភមង្គល​ពេញប្រៀប​យ៉ាងហ្នឹង​ទើប​ខ្ញុំ​ប្រាថ្នា​ឱ្យ​ឆាប់​មានកូន​ដើម្បីឱ្យ​លោកឪពុក​ក្មេក​នៅ​សម្រាប់​បន្លែង​និង​ឱ្យអ៊ូអរ និងញាតិ​ផៅ តែ​ការងារ​ទាំងពីរ​នាក់​ត​ម្រូ​វ ទើប​ពួកយើង​អនុវត្ត​ផែង​ការ​គ្រួសារ​ជា​ដរាប។ ដោយសារ​ការងារ​និង​ទំនាក់ទំនង​ទូលាយ​ក្នុងសង្គម​ទើប​ខ្ញុំ​ឧស្សា​ហ៏​ជួបជុំ​មិត្តភក្តិ និង​មាន​កម្មវិធី​ហែ​ហូរ​ហើយ​មួយរយៈ​មកនេះ​ប្តី​ឧស្សា​ហ៏​មាន​បេសកកម្ម​ទៅ​ក្រៅប្រទេស ទើប​ខ្ញុំ​តែង​ហូបចុក​និង​មិត្ត​ការងារ ឬ ដើរ​shopping ពេល​ល្ងាច​ជាមួយគ្នា។ វេលា​ថ្ងៃមួយ​នោះ​មិត្តភក្តិ កាល​រៀន​បាក់​ឌុប​ជាមួយគ្នា​ត្រឡប់​មកលេង​ស្រុក បន្ទាប់ពី​រៀបការ​ទៅ​អាមេរិក​កាលពី​ឆ្នាំ 2005។គេ​មាន​កម្មវិធី​បាយ​សាមគ្គី​មួយ​នៅ​ត្រើយម្ខាង​ដែល​អូសបន្លាយ​ដល់​ម៉ោង​ជិត 10 យប់ ហើយ​មិត្តភក្តិ​បង្ខំ​ផឹក​ម្នាក់បន្តិចៗរហូត​ស្រវឹងអួទីនួ។ ពេល​គេ​ជូន​មកដល់​មុខផ្ទះ​ខ្ញុំ​ទន់​ខ្លួន​មិនអាច​បើកទ្វារ​របង​បាន ក៏​បង្ខំចិត្ត​ហៅ​ឪពុកក្មេក​មក​បើកទ្វារ​ឱ្យ។ គាត់​បាន​គ្រា​ហ៏​ខ្ញុំ​ចូល​ផ្ទះ ឯខ្ញុំ​ស្រាប់តែ​ធេងធោង​ងងឹតមុខ ស្រ៊​ប​យកដៃ​ក្តោប​មាត់​រត់​សំដៅទៅ​បន្ទប់ទឹក ហើយ​លែង​ដឹង​អ្វី​ទាំងអស់។

លុះ​ស្អែក​ឡើង​ដឹងខ្លួន​ខ្ញុំ​ឈឺក្បាល​ដូច​គេ​ពុះ​និង​កាំបិត​កំពុង​គេង​លើ​គ្រែ​ក្នុង​បន្ទប់​របស់ខ្ញុំ ហើយ​រ៉ូ​បស​មោ​រស​ត្រូវ​ជំនួស​ដោយ​ឈុត Pijama ពណ៌​ខៀវ​ស្លេក ក្នុង​ចិត្ត​កំពុង​ខំ​នឹក មិនទាន់​នឹកឃើញ​រឿងរ៉ាវ​អ្វីខ្លះ​កាលពី​យប់​ផង​ស្រាប់តែ​ទ្វារ​បន្ទប់​បើក​ឡើង​ឪពុកក្មេក​ខ្ញុំ​កាន់​ចាន​បបរ​ក្តៅ​ហុយ ឈ្ងុយ​ឈ្ងប់ ដើរ​ចូរ​មក​បង្ខំ​ឱ្យ​ខ្ញុំ​ញុំ​ឱ្យអស់។

ខ្ញុំ​ហូប​ដោយ​ស្ងៀមស្ងាត់ ហូប​រួច​ជជីក​សួរ​គាត់​ថា​យប់មិញ​ខ្ញុំ​មក​ផ្ទះ​ដោយ​របៀប​ណា ហើយ​ខ្ញុំ​បានធ្វើ​អ្វីខ្លះ! ស្រា​តែ​គាត់​រញីរញ័​មិន​ឆ្លើយ​ដោយ​ដើរ​ត្រុយ​ចុះ​ជាន់​ក្រោម។ ក្នុង​អារ​ម្ម​ណ៏ ខ្ញុំ​បុក​ពោះភប់ៗគិតថា​បែប​មានរឿង​មិន​ស្រួល​កើតឡើង!

ខ្ញុំ​បាន​រក​វិធី​និយាយ​ជាមួយ​គាត់។ ឪពុកក្មេក​ខ្ញុំ​បាន​សារភាព ពី​ហេតុ​ការ​ណ៏​ក្នុង​យប់នោះ...ពេល​គាត់​នាំ​ខ្ញុំ​ចូល​ផ្ទះ​ខ្ញុំ​ក្អួត គាត់​ក៏​ជូត​សំអាត​ឱ្យ​ហើយ​នាំ​ខ្ញុំ​ចូល​បន្ទប់​គេង​របស់ខ្ញុំ​តែ​ខ្ញុំ​ទន់ល្មើយ ឱបគាត់​ឱ្យ​ស្អិត​ហើយ​ហៅ​ឈ្មោះ​ប្តី​ខ្ញុំ​ជាប់មាត់។ មោហបាំង ព្រាយ​បិទ គ្រាន់​តែមួយ​នាទី​មិនអាច​ទប់ចិត្ត​បាន​គាត់​និង​ខ្ញុំ​បាន​ប្តូរ​ប្រាណ​និង​គ្នា។ គាត់​សុំ​ខ្ញុំ​ឱ្យ​អភ័យទោស​ហើយ​សន្យាថា​វា​មានតែ​ម្តង​នឹង​គត់ ពីព្រោះ​សូម្បី​យល់សប្តិ​ក៏គាត់​មិនបាន​គិតដល់​ថា​មានរឿង​ហ្នឹង​ដែរ។

ខ្ញុំ​ស្រឡាំងកាំង​និង​ខ្លោចផ្សា​ចំពោះ​ហេតុ​ការ​ណ៏​មិនគួរ​កើត​ហ្នឹង។ រហូតដល​ឥឡូវ​វិប្បដិសារី​នៅតែ​ស្តីជេរ​ខ្ញុំ ហេតុ​អី​ខ្ញុំ​មាន​កំហុស​ធ្ងន់​យ៉ាងហ្នឹង​ចំពោះ​ប្តី​ខ្ញុំ? ហើយ​នាំ​បាបកម្ម​មកឱ្យ​ឪពុកក្មេក​ដែល​ខ្ញុំ​គោរព​ដូច​ឪពុក​បង្កើត​ទៅទៀត!

មានពេលខ្លះ​ខ្ញុំ​ចង់​ចាក​ចេញពី​ប្តី​ខ្ញុំ ចាក​ចេញពី​ទ្រនំ​សុខសាន្ត​ហ្នឹង ដើម្បី​ចាកចេញ​ពី​វិប្បដិសារី។ តែ​ខ្ញុំ​មិនអាច​ធ្វើបាន​ពីព្រោះ​ប្តី​ខ្ញុំ​ប្រកបដោយ​ព្រហ្ម​វិហារធម៌ នៃ​បុរស​ទ្រូង 5 ហត្ថ ហើយ​ឪពុកក្មេក​ខ្ញុំ​ថែទាំ​កូន កូនប្រុស​ស្រីដូចៗគ្នា មិន​ងាយ​រកបាន។ និយាយ​រួម​ពេលនេះ​អារ​ម្ម​ណ៏​ខ្ញុំ​មាន​វិបត្តិ​សូម​មិត្ត​អ្នកអាន magazinecambodia ពិសេសបងៗមាន​បទពិសោធ​ន៏​ជីវិត មេត្តា​កុំ​សើចយំ​តែ​ជួយ​បំភ្លឺ​ផង៕

(រូបគ្រាន់តែជាតំណាង)។

សុថា​វី-កំពង់ឆ្នាំង

 

ហេតុអ្វី​ចាំបាច់​ត្រូវមាន​ផ្លូវ​ពីរ​ជានិច្ច?

មេរៀន​ជីវិត​មួយ​ដែល​គេ​អាច​រៀនសូត្រ​ពី​សត្វ​កណ្តុរ​បាន​គឺ នៅពេល​ធ្វើ​រន្ធកណ្តុ​រតែង​មាន​រន្ធ​ចេញ​យ៉ាងហោចណាស់​ក៏​ពីរ​ដែរ។ ប្រសិនបើ​មនុស្ស​ចង់​ចាប់​កណ្តុរ​ឲ្យ​បាន​គេ​ត្រូវតែ​ស្វែងរក​រន្ធ​ចេញ ទាំងអស់​របស់​វា​ឲ្យ​ឃើញ។ បើ​រក​មិនឃើញ​អស់​ទេ កុំ​ស្មានថា​ចាប់​កណ្តុរ​បាន​ឲ្យ​សោះ។ ជីវិត​រស់នៅ​របស់​ម​នុស្ស​យើង​ក៏​ដូចគ្នា ប្រសិនបើ​មិន​ចង់​ឲ្យ​ជាប់អន្ទាក់​ជីវិត ឬ​មិន​ចង់​ឲ្យ​ស្ថិតក្រោម​អំណាច​គាបសង្កត់​របស់​បុគ្គល​ណា​ម្នាក់​ទេ គេ​ត្រូវ​សាង​ផ្លូវ​ក្រោយ​ទុក​សម្រាប់​ខ្លួនឯង​ជានិច្ច។ ជា​រៀងរាល់ថ្ងៃ គេ​គួរ​ខិតខំ​សាង​ផ្លូវ​បម្រុង​ឲ្យ​មាន​ស្ថេរភាព ពោលគឺ​ក្នុងករណី​ផ្លូវធំ​ដើរ​លែង​បាន គេ​អាច​ដើរ​ផ្លូវ​តូច​ដែល​គេ​សាង​ឡើង​ដោយ​ខ្លួនឯងបាន។ នេះ​ជា​វិធីសាស្ត្រ​មួយ​នាំ​ឲ្យ​ជីវិត​ឯករាជ្យ និង​គេច​ផុតពី​ស្ថានភាព​គ្មាន​ជម្រើស ។

ឧទាហរណ៍មួយ​នៃ​ការ​សាង​ផ្លូវ​បម្រុង៖ លោក សុខ ជា​បុគ្គលិក​ឆ្នើម​ម្នាក់​របស់​ក្រុមហ៊ុននាំចេញ​នាំចូល។ គាត់​ទទួលបន្ទុក​ ផ្នែក​ឃ្លាំង និង​ជា​អ្នករក​ទីតាំង​ជួល​ឃ្លាំង​សម្រាប់​ស្តុក​ទុក​ទំនិញ​របស់​ក្រុមហ៊ុន។ តាមរយៈ​បទពិសោធន៍​ការងារ​យូរ​ឆ្នាំ លោក សុខ អាច​រកបាន​ឃ្លាំង​ជួល​បានត្រឹមតែ​រយៈពេល​មួយ​ប៉ប្រិច​ភ្លែ​ក ពោលគឺ​គ្រាន់តែ​ចុច​ទូរស័ព្ទ​ទៅ​មិត្ត​ពីរ​ឬ​បីនាក់​គាត់​អាច​រកបាន​ទីតាំង ជួល​ឃ្លាំង​ដ៏​ល្អ​ភ្លាម។ ចៅហ្វាយនាយ​តែង​ទុកចិត្ត​និង​ប្រគល់​ការងារសំខាន់ៗឲ្យ​គាត់​កាន់​ជានិច្ច។ ថ្ងៃមួយ​ជា​ភ​ព្វ​សំណាង​មិនល្អ លោក សុខ ស្ទើរតែ​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ដោយសារ​ទំនាស់​ពាក្យសំដី​អំពី​រឿង​កំ ប៉ិច​កំប៉ុក​ជាមួយ​ចៅហ្វាយនាយ។ រឿង​មួយ​នេះ​ធ្វើ​ឲ្យ គាត់​ភ្នា​ក់​ខ្លួន​ព្រឺ​ត ហើយ​ចោទសួរ​ខ្លួនឯង​ថា​ប្រសិនបើ​គ្មាន​ការងារ​សព្វ ថ្ងៃនេះ​ទេ តើ​ខ្ញុំ​បាន​ប្រភព​ចំណូល​មកពីណា​ចិញ្ចឹមជីវិត។ គាត់ ចាប់ផ្តើម​មើលឃើញថា​ជីវិត​ហាក់​ស្ថិតនៅក្រោម​អំណាច​របស់​ការងារ​ដែលជា​ប្រភព ចំណូល​តែមួយគត់។ ស្រាប់តែ​ភ្លាមនោះ​ហាក់ដូច​ជាមាន​អ្វី​ម្យ៉ាង​មក​បណ្តា​ចិត្ត​គាត់​ថា ហេតុអ្វី​ត្រូវ​ពឹង​តែ​លើ​ចំណូល​មួយ​ប្រភព ហេតុ​មិន​ព្រម​បង្កើត​ចំណូល​ពី​ប្រភព​ផ្សេងទៀត ។ អស់​រយៈពេល​ពេញ​មួយ​សប្តាហ៍​គាត់​ព្យាយាម​ស្វែងរក​វិធី​ថ្មី​បង្កើត​ចំណូល។ទីបំផុត​គាត់​រកឃើញថាគាត់​អាច​រក​ចំណូល​ពី​វិស័យ​អចលនទ្រព្យ​បាន​ដោយ ​ឆ្លៀត​ពេលធ្វើ​នៅ​ចុង សប្តាហ៍ ព្រោះ​គាត់​ស្គាល់​គេឯង​ច្រើន​កាលពីពេល​ស្វែងរក​ឃ្លាំង​ស្តុក​ទំនិញ។ ចាប់ពីពេលនោះ​មក គាត់​តែង​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ផ្នែក​អចលនទ្រព្យ និង​ចំណាយពេល​រៀងរាល់​ចុង​សប្តាហ៍​ធ្វើជា​ឈ្នួ​ញ​កណ្តាល​នាំ​អ្នកទិញ​ទៅ​ជួប អ្នកលក់។ ត្រឹមតែ​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ កម្រៃ​ដែល​បានមកពី​សេវាកម្ម​ចុង​សប្តាហ៍ មាន​បរិមាណ​ច្រើនជាង​ប្រាក់ខែ​នៅ​ក្រុមហ៊ុននាំចេញ​នាំចូល​ពីរដង។ លោក សុខ នៅតែ​បន្ត​ស្វែងរក​ប្រភព​ចំណូលថ្មីៗបន្ថែមទៀត​ពីលើ​ការងារ​និង​សេវាកម្ម បច្ចុប្បន្ន។ គាត់​គ្មាន​ភ័យព្រួយ​អ្វី​បន្តិច​សោះ​ថា​ការងារ​នៅ​ក្រុមហ៊ុននាំចេញ​នាំចូល នឹងមាន​ស្ថេរភាព​ឬ​អត់ ពីព្រោះ​គាត់​បាន​សាង​ផ្លូវ​ថ្មី​មួយ​ទុក​សម្រាប់​ដើរ​រួចជាស្រេច​ទៅហើយ។

គ្រប់​កាលៈទេសៈ គេ​ត្រូវបង្កើត​ផ្លូវ​យ៉ាងហោចណាស់​ពីរ​សម្រាប់​ខ្លួនឯង៕

ប្រភព៖ ann

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
356
2461
4918356