មុយហ៊ាង ប្ដីមិនមែនជាអ្វីៗទាំងអស់នោះទេ
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 10 មីនា 2011 13:16
|
គ្រួសារគឺជាជម្រើសដំបូងរបស់យើង តែមិនព្រោះតែមូលហេតុនេះ ហើយយើងទៅជាល្ងង់ខ្លៅទុកឱ្យអ្វីៗ កន្លងទៅដោយ សោកសៅនោះទេ។ បើប្ដីជាមនុស្សអស្ចារ្យយ៉ាងណា ក៏គង់តែជាផ្នែកមួយនៃជីវិតយើងតែប៉ុណ្ណោះ។ បើជីវិតបាត់បង់មួយចំណែក ពិតណាស់វាសែនឈឺផ្សាតែហោចណាស់ យើងក៏នៅ មានមួយចំណែកទៀតសម្រាប់ ចាប់ផ្ដើមសាជាថ្មីកុំយល់ ស្របតាមប្ដីទាំងបង្ខំនាំឱ្យឈឺចាប់ទ្វេឡើង។ |
ពេលគ្មានអូន
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 10 មីនា 2011 10:13
ស្រលាញ់មិនចេះថែរក្សាមនុស្សដែលស្រលាញ់បង.... ហើយបងបណ្តោយឱ្យអូនឃ្លាតទៅ រហូតមិនអាចត្រលប់ក្រោយបាន។
បងបានត្រឹមតែចងចាំថា...ពេលបងមានទុក្ខរូបអូនតែងនៅក្បែរបង....អូននៅលើកទឹកចិត្តបង ផ្តល់កំលាំង ចិត្តឱ្យបង ហើយអូន ប្រាប់ថា នឹងនៅកំដរបង រហូតបងអាចក្រោកឈរ និងដើរលើវិថីជីវិតប្រកបដោយភាពស្វាហាប់ និង ស្គាល់ស្នាមញញឹមសាជាថ្មី....។
តែអូនអើយ.... មនុស្សដូចបងកើតមកលើផែនដីនេះហាក់សំរាប់ទទួល
សម្តីចុងក្រោយជួនអតីតភរិយា
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 05 សីហា 2010 15:12
ក្នុងឆាកជីវិតមនុស្សយើងពិតជាមានរឿងស្មានមិនដល់កើតឡើងមែន។ ពេលអូនអានខ្លឹមសារនៃអត្ថបទនេះ គឺពេលដែលបង និងអូនលែងដើរលើផ្លូវជាមួយគ្នារួចទៅហើយ។ កំហុសអាចមកពីបងៗមិនខឹងអូនសូម្បីតែបន្តិចបងគ្រាន់តែឆ្ងល់ថា ហេតុអ្វីទៅជាយ៉ាងនេះ? ហេតុអីអូនធ្វើដូច្នោះចំពោះបងធ្វើយ៉ាងហ្នឹងមានន័យថា អូនមិនស្រឡាញ់បងទេ។
បងហាក់ដឹងមុនថា រឿងនេះនឹងកើតឡើងតាំងពីយូរណាស់មកហើយ។ បងយល់ច្បាស់ពីបុគ្គលអូនយល់ថា ហេតុអីបានអូនធ្វើអញ្ចឹង ពីព្រោះពីរនាក់យើងមានចំណងស្នេហ៍ដ៏ផ្អែមល្ហែមមួយតាំងពីយូរមកហើយ។ បុគ្គលអូនកាលនៅជានិស្សិតក្មេងសេចក្តីយ៉ាងណា ក្រោយរៀបការទៅជាយ៉ាងណា។ ពិតណាស់បងចង់បំភ្លេចចោលគ្រប់យ៉ាង ពីព្រោះវេលានេះបងហត់នឿយណាស់។ ពិតណាស់ពេលដែលគ្រប់យ៉ាងធ្លាក់ដល់ដំណាក់កាល
បងមិនត្រូវលេងស្រី
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 05 សីហា 2010 16:03
រឿងអី ដែលស្រីខាងក្រៅមិនស្អាត មិនឆ្ងាញ់ មិនទាក់ទាញ ក្នុងខណៈដែលពួកនាងចេះតែតុបតែងខ្លួន ធ្វើឫកម្ញិកម្ញ៉ក់ និងធ្វើតែការលើគ្រែ។ ក្នុងពេលប្រពន្ធវិលក្បុងនិងរឿងចានឆ្នាំង ថែរក្សាកូនៗហើយខ្លះត្រូវរកលុយបន្ថែមដោះស្រាយជីវភាពទៅទៀតនោះ!
នាងខ្ញុំរៀនសូត្របានតិចតួចណាស់ ហើយសព្វថ្ងៃជាកម្មករផ្នែក QC របស់រោងចក្រកាត់ដេរមួយ។ ខ្ញុំជ្រេញត្រចៀកនិងពាក្យសម្តីប្រុសៗក្នុងរោងចក្រក៏ដូចជា តែងតែឮប្រុសៗឯទៀតៗតែងនិយាយថា " ប្រុសៗលេងស្រីគឺជារឿងធម្មតា "។ ប៉ុន្តែខ្ញុំមិនអាចជជែកវែកញែកតទល់និងពួកគេដោយផ្ទាល់បានទេ។ អញ្ចឹងខ្ញុំសូមខ្មែរសម័យថ្មីចុះផ្សាយនូវអត្ថបទតូចតាចមួយនេះសង្ឃឹមថា អាចធ្វើឱ្យបុរសៗយល់ពីទុក្ខលំបាករបស់ស្ត្រីជាប្រពន្ធទាំងឡាយ។
ផ្ញើជូននារីជាគូកំណាន់ប្តីខ្ញុំ
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 05 សីហា 2010 14:16
អូយ! ឈឺចិត្តណាស់ក្នុងពេលត្រូវនិយាយសម្តីអស់នេះត្រូវឬអត់? ស្រីណាក៏ដូចគ្នាដែរ គឺប្រាថ្នាគ្រួសារមួយ ទ្រនំមួយ និងបុរសម្នាក់ដែលស្រឡាញ់ខ្លួនពេញមួយជីវិត។ ខ្ញុំក៏ស្ថិតក្នុងចំណោមនោះដែរ ហើយអ្នកក៏ពិតជាដូចគ្នា។
ប្រមាណជាជិតមួយឆ្នាំកន្លងមកហើយ ចាប់គិតពីថ្ងៃ ដែលខ្ញុំបានដឹងពីទំនាក់ទំនងរបស់អ្នក និងប្តីខ្ញុំ។ អ្នកពិតជាដឹងខ្ញុំបានប្រើគ្រប់វិធីដើម្បីបញ្ឈប់ ឬកុំឱ្យ ទំនាក់ទំនងនេះទៅឆ្ងាយថែមទៀត។ ខ្ញុំសង្ឃឹមនិងចង់ឱ្យប្តីខ្ញុំត្រឡប់មករកក្រុមគ្រួសារ និងម្តាយកូនខ្ញុំវិញ... តែវេលានេះគ្រប់យា៉ងទៅដល់ផ្លូវទ័ល។ រាល់ ការខិតខំទាំងអំបាលមាណរបស់ ខ្ញុំបីដូចជាអំបិលត្រូវទឹក ពីព្រោះប្តីខ្ញុំស្រឡាញ់អ្នកដោយដកចិត្តមិនបាន។ ប្តី ខ្ញុំគឺបុរសដែលរស់ដោយមនោសញ្ចេតនា កាលពីពេលគាត់តាមស្រឡាញ់ខ្ញុំក៏អញ្ចឹង គឺដឹងតែស្រឡាញ់ ហើយស្រឡាញ់និងស្រឡាញ់។ ឥឡូវនេះនៅក្បែរអ្នក រូបគេក៏ប្រគល់ឱ្យអ្នកនូវបេះដូងតែមួយគត់របស់ខ្លួន។ អ្នកដឹងខ្លួនទេ? តើអ្នកមានអ្វីក្នុងដៃ? អ្នកទទួលបានបេះដូងបរិសុទ្ធមួយ បេះដូងរបស់បុរសជោគជ័យមួយរូប។ ប្រការនេះ គួរអ្នកឱ្យតម្លៃនិងគោរពឬទេ? មិនថាអញ្ចឹង? ពិតណាស់ខ្ញុំប្រាថ្នាឱ្យមានបេះដូងនេះសាជាថ្មីម្តងទៀត... ប៉ុន្តែប្រហែលជាមិនអាចនោះទេ!...។