jaukjeybanner

អូនមិនដែលស្តាយក្រោយឡើយ បន្ទាប់ពីស្រឡាញ់បង

អូន​ជឿ​ បង​មិន​ធ្លាប់​មាន​គំនិត​ធ្វើ​ឱ្យ​អូន​ឈឺចាប់​ទេ អូន​ជឿ​ថា​បង​ពិត​ជា​ស្រឡាញ់​អូន​យ៉ាងខ្លាំង  ​និង​ដោយ​ស្មោះ​ដូច​ដែល​បង​ធ្លាប់​បាន​​​និយាយ​ ។ អូន​ក៏​ជឿ​​ទៀតថា​ អ្វីៗ​ដែល​បុគ្គ​លបង​មាន​គឺ​សុទ្ធតែ​ជា​របស់​ប្រពៃ​ថ្លៃថ្លា​ដែល​អូន​តែង​  ប្រាថ្នា​ឱ្យមាន​លើ​បុរស​​ម្នាក់​​ដែល​​ជឿ​ថា​អាច​រួច​  និង​អូន​កសាង​គ្រួសារ​តូច​មួយ​ពោរពេញ​ដោយ​​សុភ​មង្គល​​ពិតប្រាកដ​។​

ប្រហែល ​ជា​យប់មិញ​គឺ​យប់​ដែល​វែង​បំផុត​ដែល​អូន​ទើប​តែ​​ជួប​ណា​បង​។ អូន​គិត​ច្រើនណាស់ គិត​ពី​អតីតកាល បច្ចុប្បន្នកាល​ និង​អនាគត​​ថែម​ទៀត​។ អូន​គឺ​នារី​ដែល​ទាមទារ​ខ្ពស់​ក្នុង​ស្នេហា ហើយ​អូន​ក៏​ដឹង​ដែរ​ថា​ គ្រប់យ៉ាង​មិន​សុទ្ធ​តែ​​រលូន​នោះទេ តែ​អូន​ត្រូវ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ទទួលបាន​លទ្ធផល​គាប់​ប្រសើរ​ បំផុត​តាម​ដែល​អាច​។​

អាន​បន្ត៖ អូនមិនដែលស្តាយក្រោយឡើយ បន្ទាប់ពីស្រឡាញ់បង

រូប​បង​ហាក់ដូចជា​ឆព្វណ្ណរង្សី​ដែល​អូន​មិនអាច​នៅក្បែរ​បាន

រវាង​យើង​ទាំង​ពីរ​ហាក់ដូចជា​មាន​របង​ខណ្ឌ​ចែក​មួយ​ ។ ជុំវិញ​បង​ហាក់​តែងតែ​មាន​ឆព្វណ្ណរង្សី​ ។ ឆព្វណ្ណ​រង្សី​​នេះ​ហើយ​​ ដែល​ធ្វើឱ្យ​កែវភ្នែក​អូន​ស្រវាំង​រៀង​រាល់​​​ពេល​នៅក្បែរបង​។ វិធី​តែ​មួយគត់​អាច​​ឱ្យ​អូន​មើលឃើញ​បង​គឺ​ឈរ​ពី​ចម្ងាយ ​ហើយ​សម្លឹង​មក​បង សម្លឹង​​មក​ពន្លឺ​ឆ​ព្វ​ណ្ណ​នោះ​។​

​រៀងរាល់​ថ្ងៃ​អាទិត្យ​នៅ​ឯ​ព្រះវិហារ យើង​តែង​ជួបគ្នា​។ អាទិត្យ​​នេះ​ក៏​ដូច​សព្វមួយដង​ លោកឪ​ពុកកំពូង​តែ​អត្ថា​ធិប្បាយ​​ពី​ធម៌​ តែ​អូន​មាន​ទៅ​យក​ចិត្ដ​ទុកដាក់​ស្ដាប់​ឯណា អារម្មណ៍​អូន​បាញ់​ឆ្ពោះ​តែ​លើ​រូប​បង​។ ក្រឡេក​​ភ្នែក​ទៅ​កន្លែង​បង  ​ឃើញ​បង​អង្គុយ​ធ្មឹង​បី​ដូច​ជា​យកចិត្ដទុកដាក់​ស្ដាប់​ឱវាទ​លោកឪពុក  ឬ​គ្រាន់តែ​អង្គុយ​ត្រង់នោះ​តែ​អារម្មណ៍​មិន​ដឹង​​ហោះ​​ទៅ​ដល់​ទីណា ក៏​អាច​នៅក្បែរ​កាយ​នរណាម្នាក់​ផង​ក៏​ថា​បាន​។​

អាន​បន្ត៖ រូប​បង​ហាក់ដូចជា​ឆព្វណ្ណរង្សី​ដែល​អូន​មិនអាច​នៅក្បែរ​បាន

បងនឹងរក្សាជានិច្ចរូបភាពអូនក្នុងជម្រៅបេះដូង

បង​នឹង​ខំរក្សា​ខ្លួន​ឱ្យ​ចាកឆ្ងាយពីគំនួចជីវិត​ ដើម្បី​បង​នៅ​តែ​ជា​បងដូច​គ្រាមុន​ដែល​ស្នេហ៍អូន។ លើបណ្ដា​ជំហាន​ឯកោ​របស់​បង​ រូប​ភាព​អូន​ក្នុង​បេះដូង​គឺ​ជា​មិត្ដរួម​ដំណើរ​ ហើយ ​នឹង​ដើរ​ជាមួយ​បង​រហូត​អស់​កំណាត់​ផ្លូវ​ជីវិត​ដែល​នៅ​សល់។

អាន​បន្ត៖ បងនឹងរក្សាជានិច្ចរូបភាពអូនក្នុងជម្រៅបេះដូង

ខណៈ​ដែល​បេះដូង​ចេះ​ញាប់​ញ័រ ជា​វេលា​ដែល​បងត្រូវបាត់អូនជារៀងរហូត

រៀងរាល់លើកពេលស្តាប់បទចម្រៀង​  "ឆ្នាំអូនដប់​ប្រាំ​មួយ"  នោះ​អនុ​ស្សាវរីយ៍​យ៉ាង​ច្រើន​ក្នុង​អតីត​កាល​  បាន​លេច​ឡើង​ចំ​ពោះ​មុខ​បង​ ធ្វើឱ្យទ្រូងបង​អួល​អាក់​ ហើយបង​ហាក់​ដូចកំពុង​ស្ថិត​ក្នុង​សម័យ​កាល​​នោះ​អញ្ចឹង ។​​ វា​មិន​ដូច​បទ​ចម្រៀង​ទេ​ កាល​គ្រា​​នោះ​អូន​អាយុ២៣-២៤ឆ្នាំ ហើយ​ស្មោះ​ត្រង់​ ក្មេង​សេចក្តី និង​ស​ស្អាត​ដូច​ក្រដាស​សរសេរ សស្គុស​មួយ​សន្លឹក។​ បងគិតថា អូន​បី​ដូច​ជា​ដួង​ច័ន្ទ​សម្រាប់​តែបង។​ បងគិតថា​ អូនគឺជា​ផ្កា​រីកក្នុង​វស្សានរដូវ​ ហើយ​​បងបីដូចជា​មេ​អំ​បៅ​  ឬកន្លង់ដ៏មាន​ភ័ព្វ​សំ​ណាង​​បាន​ហោះ​ហើរ​​​ក្បែរ​​បុបា្ផ​ដ៏​ផូរ​ផង់​នេះ។​

តើ​មាន​អ្វី​ទៅ​ដែល​អាច​ធ្វើ​ឱ្យ​បង​ភ្លេច​បាន  អនុស្សាវរីយ៍​ដែល​​បង​និង​អូន​បាន​អង្គុយ​ជជែក​កំសាន្ដ​ជាមួយ​គ្នា​យ៉ាង​យូរ​នៅតាម​សួនឧទ្យាន​ដ៏​ស្រស់​ស្អាត នា​ល្ងាច​ដ៏​អស្ចារ្យ ក្រោយពេល​បាន​បំពេញ​កិច្ចការ​នឿយហត់​ពេញ​មួយ​ថ្ងៃ​ហើយ​នោះ​ ។ អ្វីៗ​ពោរពេញ​ដោយ​មនោសញ្ចេតនា​អណ្ដែត​​អណ្ដូង​ តែ​ស្មោះត្រង់ ថ្លៃថ្នូរ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​។ ពិតមែន​ហើយ​ អ្វីៗ​ល្អ​ត្រកាល​ណាស់ តែ​បង​ស្រាប់​តែ​គិត​ឃើញថា ខណៈ​​នេះ​បង​គ្រាន់​តែ​​ជា​​កន្លង់​ដែល​​ឈ្លក់​នឹង​ក្លិន​បុ​បា្ផតែ​ប៉ុណ្ណោះ ធាតុ​ពិត​បេះដូង​បង​មិន​​ទាន់​ញាប់​​​ញ័រ​ចំពោះ​អូន​នៅឡើយ​ទេ  ហើយ​ថ្ងៃមួយ​បង​បាន​ចាក​ចេញ​ទៅ​ដោយ​ស្ងៀមស្ងាត់ និង​គ្មាន​ពាក្យ​ថា​លា​។​

អាន​បន្ត៖ ខណៈ​ដែល​បេះដូង​ចេះ​ញាប់​ញ័រ ជា​វេលា​ដែល​បងត្រូវបាត់អូនជារៀងរហូត

ប្តីខ្ញុំ​ចង់​មាន​ទាំងប្រពន្ធ​ និង​ស្រីកំណាន់​ព្រមៗ​គ្នា

គាត់​និយាយ​ថា​ ពួក​យើង​បន្ត​រួមរស់​នឹង​គ្នា​ទៀត​ គាត់​មិន​ចង់​ជាន់​កំទេច​គ្រួសារ​គាត់់ចង់​ឱ្យ​កូន​គាត់​មាន​សុភមង្គល​ តែ​គាត់​មិន​អាច​លះ បង់់​ស្រីកំណាន់​របស់​គាត់​បាន​ទេ។​ ​មេឃ​ដីបីដូចជា​ បាក់ស្រុត​មក​លើ​ខ្ញុំ​ ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា​ ស្នេហា​មិន​អាច​ចែក​គ្នា​​បាន​ទេ។ គាត់​តប​ថា​ ស្រី​កំណាន់​របស់​គាត់​ចេះ​អធ្យាស្រ័យ​ចិត្ត​សប្បុរស​ទទួល​យក​បាន​ ហេតុអី​ខ្ញុំ​អាត្មា​និយម​យ៉ាង​នេះ?
 

អាន​បន្ត៖ ប្តីខ្ញុំ​ចង់​មាន​ទាំងប្រពន្ធ​ និង​ស្រីកំណាន់​ព្រមៗ​គ្នា

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
431
2096
4643672