jaukjeybanner

បាត់​ភាព​កំលោះ​ដោយ​ស្ម័គ្រស្មោះ ​និង​អ្នក​ម៉េ​ម៉ា​យ

ស្ដ្រី​ដែល​ពោរពេញ​ដោយ​កម្លាំង​ស្រូប ​របៀប​មេ​ធ្មប់​ម្នាក់​នោះ នាំ​ខ្ញុំ​ចូល​ផ្លូវ​តណ្ហា​ កាលពី​ខ្ញុំ​អាយុ ១៧ឆ្នាំ ហើយ​ស្រូបយក​ក្នុងរង្វិ​ល​​តណ្ហា​ស្មោក​គ្រក ​គ្មាន​ស្នេហា​ គ្មាន​បេះដូង ​និង​វិចារណញ្ញាណ។

ជាច្រើនលើក​ច្រើនសា គូ​ដណ្ដឹង​របស់ខ្ញុំ​ធ្វើ​មុខជូរ​ហួញ​រអ៊ូ​ថា “បង​មិន​​ស្រឡាញ់​អូន​មែន​ទេ” មួយ​នេះ​ប្រាកដជា​មិនត្រូវ​ទេ។ ខ្ញុំ​ស្រឡាញ់​នាង​ដែល​ស្មោះស ទន់ភ្លន់​ល្អ ល្អះ​គាប់ចិត្ដ​អ្នកផង ពោលគឺ​សូ​ម្បី​តែ​ជីដូន ជីតា​ខ្ញុំ ​អ្នក​ដែល​ល្បី​ថា​ ពិបាក​ប្រចាំ​ភូមិ ​ក៏​ពេញចិត្ដ​នាង​ដែរ។ តែ​ទាំង​ខ្ញុំ​ ទាំង​នាង​ដឹង​ច្បាស់​ថា​ក្ដី​ស្នេហ៍​ដែល​ខ្ញុំ​ប្រគល់ឱ្យ​នាង​ គ្មាន​ភាព​ជ្រាលជ្រៅ​សោះ ហើយ​ការពិត​ វា​គួរតែមាន​ពេល​កំលោះ​វ័យ២៤ ឆ្នាំ​មួយរូប​ បាន​ដាក់​ចិ​ត្ដ​ស្រឡាញ់​យុវតី​មួយរូប​ដែល​គួរឱ្យ​ស្រឡាញ់​ និង​ពោរពេញ​ដោយ​រូបឆោម​លោម​ល្អ​ដូច​នាង។

រវាង​ពួកយើង បាន​ស្គាល់គ្នា​ជាង៤ឆ្នាំ ហើយ​ចាប់​ស្រឡាញ់គ្នា​បាន​ជាង​មួយឆ្នាំ ​រូ​ច​ភ្ជាប់ពាក្យ​តែម្ដង។ មិនមែន​ដោយ​ភាព​ភ្លើតភ្លើន ឬ​ចរិក រាយមាយ​របស់​ស្ដ្រី​ចិ​ត្ដ​ងាយ​នោះទេ តែ​ដោយ​ក្ដី​ស្នេហ៍​បរិសុទ្ធ​និង​ដោយ​ពួកយើង​បាន​ភ្ជាប់ពាក្យ ​និង​គ្នា​រួចហើយ កាលពី​ខែមិថុនា​កន្លងទៅនេះ​នាង​បានប្រគល់​ទ្រព្យ ដែល​ថ្លៃ​បំផុត​របស់​នារី​មកឱ្យ​ខ្ញុំ ពួកយើង​ទាំងពីរ​ញ័រ​ខ្លួន​ចំប្រប់​ដូច​កូន​ទន្សាយ​ត្រូវ​ទឹកភ្លៀង​ ត្បិត​ក្ដី​រន្ធត់​និង​ស្មាន​មិន​ដល់។ ចំពោះ​ខ្ញុំ​វា​ជា​អារម្មណ៍​ឱ្យ​តម្លៃ​ និង​ដឹងគុណ​នាង នារី​ស្មោះស​និង​ស្ម័គ្រ​ផ្ញើ​ជីវិត​និង​រូប​កាយ​ជាមួយ​ខ្ញុំ។ ប៉ុន្ដែ​លើកលែង​ពេល​ដំបូង​មួយ​នេះ​ចេញ ការរួម​មេត្រី​ពីរ​បី​ដងក្រោយៗមកទៀត មិន​នាំមក​ឱ្យនូវ​ភាព​សុខ​ស្រួល អារម្មណ៍​ត្រេក​ត្រ​អ​ល​ញ័រ​រញ្ជួយ ដែល​ខ្ញុំ​ប្រាថ្នា​ឱ្យមាន​ក្នុងឱកាស​រួមស្នេហា និង​អ្នកជា​ទីស្រឡាញ់​បំផុត​សោះ ហើយ​ការពិតទៅ ​លើកដំបូង​ក៏​ហាក់​មិន​ដល់​កម្រិត​ដែល​ខ្ញុំ​ប្រាថ្នា​ម្ដេច​ទេ។ ខ្ញុំ​នៅតែ​ស្រឡាញ់ ពេញចិត្ដ​ចំពោះ​នាង​តែ​ហាក់​រក​មិនបាន​ភាព​ស្កប់​ស្កល់​ក្នុង​កាម​តម្រេក​ពី​នាង​សោះ ហើយបណ្ដើរៗ ខ្ញុំ​លែង​ត្រូវការ​ទង្វើ​នោះនិងនាង​តែម្ដង បើទោះជា​ពួកយើង​ត្រៀម​ចូល​រោងការ​នៅ​ចុងឆ្នាំ​នេះ​ក៏ដោយ។ ដោយ​យើង​មិនទាន់​រៀបការ ហេតុនេះ​ខ្ញុំ​មាន​មូលហេតុ​ច្រើនណាស់​សម្រាប់​បកស្រាយ​ឱ្យ​ទង្វើ​នេះ ហើយ​ក្រៅពី​តម្រូវការ​រូប​កាយ អ្វីផ្សេងៗទៀត​ ខ្ញុំ​នៅ​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​នាង​ដូចដើម​ដដែល។ ប៉ុន្ដែ​ដោយ​អារម្មណ៍​របស់ នារី​ដែល​ស្រឡាញ់​ជ្រាលជ្រៅ ចំពោះ​បុរស​ដំ​បូង​ក្នុង​ជីវិត នាង​បានដឹង​ពី​ភាពខ្វះ​កម្ដៅ​ពី​ស្នេហា​របស់ខ្ញុំ​ចំពោះ​នាង។

ពិតណាស់​ខ្ញុំ​មិន​ចង់​សារភាព​ការពិត​ទេ ត្បិត​ខ្លាច​បាត់​នាង ដោយសារ​នាង​ជា​របស់​សំខាន់បំផុត​ដែល​ខ្ញុំ​មាននៅ​ពេល​នេះ។ ប៉ុន្ដែ​ក្នុង​បណ្ដា​វេលា​ដែល​នាង​នៅ​ជាមួយ​ខ្ញុំ​ពេញ​មួយថ្ងៃ ក្នុង​បណ្ដា​រាត្រី​ដែល​ត្រូវ​ខំ​ទប់​ក្តី​ស្រេកឃ្លាន​គ្មាន ​វិចារណ​ញ្ញាណ ​​របស់​រាងកាយ ខ្ញុំ​មិនអាច​មិន​ស្រេកឃ្លាន​មិន​ប្រាថ្នា​ស្ដ្រី​ម្នាក់​នោះ ដែល​ចាស់​ជាង​ខ្ញុំ​ដល់​ទៅ ១៨ឆ្នាំ។ ស្ដ្រី​មា្នក់​​នោះ​ជាមួយ​និង​រូប​ស្រស់​និង​កម្លាំង​ស្រូប​ទាញ​របៀប​មេ​ធ្មប់ បាន​នាំ​ខ្ញុំ​ចូល​ពិភព​ត្រេក​ត្រ​អ​ល​ស្រើបស្រាល​ដោយ​កាម កាល​ខ្ញុំ​ទើបតែ ១៧ឆ្នាំ។ គាត់​ជា​អ្នកជិតខាង​របស់​ផ្ទះ​ខ្ញុំ ហើយ​កាលនោះ​គាត់​លែងលះ​ប្ដី​បាន ៣-៤ឆ្នាំ​ដែរ​ហើយ។ ខ្ញុំ​សូម​មិន​និយាយ​ពី​មូលហេតុ ​ដែលនាំឱ្យ​ខ្ញុំ​ជំពាក់ជំពិន ​និង​ចំណងរ​សេមរ​រ​សាម​នេះ​ទេ ត្បិត​ជាមួយ​ស្ដ្រី មេម៉ាយ​ស្រស់​ក្មេង ពេញ​ប្រៀប​ដោយ​ថាមពល​ជីវិត​តែ​ខ្វះ​ស្នេហា និង​យុវ័ន​មួយរូប​ដែល​ខំ​ទប់ទល់​និង​ភាព​ស្រេកឃ្លាន​គ្រប់យ៉ាង ​នៃ​វ័យ​ទើប​ដឹងក្ដី គ្រាន់តែ​អ​ព្ភូត​ហេតុ​ ចៃដន្យ​តូច​មួយ​កើតឡើង នោះ​និង​មិន​ខ្វះ​ហេតុផល​ឱ្យ​ភាព​ចៃដន្យ​រាប់​រាយរាប់​ពាន់​ទៀត​កើតឡើង​នោះទេ។ ក្រោយ​វេលា​ថ្ងៃត្រង់​មួយ ​ខ្ញុំ​ទទួលបាន​មេរៀន​ដំបូង​ពី​ជីវិត​ស្នេហា ​ប្រុស​ស្រី​អំពី​អ្នកគ្រូ​ម្នាក់​នោះ។ ៧ឆ្នាំ​កន្លង​ទៅហើយ​តែ​អារម្មណ៍​ដិតដាម​របស់ខ្ញុំ​ ចំពោះ​ម្ដងនោះ​នៅ​ច្បាស់​ល្អ​និង​ជ្រាលជ្រៅ​ជាង លើកដំបូង​របស់ខ្ញុំ ​និង​គូ​ដណ្ដឹង​កាលពី​ខែ ៦កន្លងទៅថ្មីៗផង។

ពេញ​មួយខែ​ត្រឹម ថ្ងៃ​ណា​ក៏​ខ្ញុំ​ឆ្លៀត​ទៅ​ជួប​គាត់ ​ហើយ​គាត់​រមែង​ជូន​ខ្ញុំ​ទៅកាន់​ពិភព​សុខសាន្ដ​ដោយ​កាមគុណ។ សម្រាស់​របស់​អ្នក​ម៉េ​ម៉ា​យ​វ័យ៣៥ឆ្នាំ ​និង​ភាព​ស្ទាត់​ថ្នឹក​សិល្បៈ​ស្នេហា ធ្វើឱ្យ​ខ្ញុំ​ឈ្ល​ក់​វង្វេង​លែង​ដឹង​កោះ​ត្រើយ។ ខែក្រោយៗទៀត​យើង​ជូន​គ្នា​បី​បួន​ដង​ក្នុង​មួយខែ ហើយ​ខ្ញុំ​លែង​រវីរវល់ ​និង​ការសិក្សា​ និង​ជួយ​ការងារ​ម្ដាយ​ឪពុក​ដូច​មុន​ទៀត រហូតដល់​ម៉ែ​ខ្ញុំ បង្ខំ​ឱ្យ​ខ្ញុំ​មក​រៀន​ជំនាញ​នៅ​ភ្នំពេញ ដើម្បី​បំបែក​ខ្ញុំ​ពី​គាត់ អ្នក​ដែល​ម៉ែ​ខ្ញុំ​ហៅថា​ព្រាយ​ពីងពាង។ ពូ​ មីង ​បងប្អូន ​ដឹង​ទេ​វេលា​​នេះ​ខ្ញុំ​ពិបាក​ទ្រាំ​ណាស់។ តែ​យូរ​ទៅ​ក៏​លែង​អី ខ្ញុំ​ចាប់ផ្ដើម​ខំរៀន​ និង​រកបាន​ការងារ​ធ្វើ​ តែ​ពេល​បាន​ទៅលេង​ស្រុក ម្ដងម្កាល​ ខ្ញុំ​រមែង​រួមរក្សា​ស្នេហា ​និង​គាត់​ដដែល ហើយ​លើក​ណា​ ក៏​ដូច​លើក​ណា​ គាត់​នាំ​ខ្ញុំ​ទៅ​សោយសុខ​ក្នុង​ព្ធដ៏​អាកាស​ជា​ដរាប។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ក្រៅពី​ខ្ញុំ​ គាត់​មាន​ទំនាក់ទំនង ​និង​អ្នក​ផ្សេងទៀត តែ​ខ្ញុំ​នៅតែ​ស្រេកឃ្លាន​នៅតែ​ត្រូវការ​គាត់​ដដែល។

តែ​សព្វថ្ងៃ សូម្បី​ពេល​ខ្ញុំ​សរសេរ​រឿងនេះ​ខ្ញុំ ទទួល​អារម្មណ៍​ថា​គុំ​ស្អប់​គាត់​នោះ​ម្ដេច​ទេ។ ខ្ញុំ​ដឹង​ ខ្ញុំ​ត្រូវ​ស្អប់​ខ្លួនឯង បន្ទោស​ខ្លួនឯង​មុន​ តែ​ខ្ញុំ​នៅតែ​ខឹង​គាត់​ដដែល។ ប្រសិនបើ​មិនបាន​ស្គាល់​គាត់​មុន ​បែប​ខ្ញុំ​មិន​ព្រងើយកន្ដើយ​ និង​នារី​ស្រស់​ក្មេង​ផ្សេងទៀត​នោះទេ។ ជាច្រើន​ឆ្នាំ​មកហើយ​ ខ្ញុំ​ឃើញស្រីៗដូច​សាប​រលៀម​ម្ដេច​ទេ។ ក្រៅពី​គាត់ ​ខ្ញុំ​ធ្លាប់​បាក់​ចិ​ត្ដ​ចំពោះស្ដ្រីៗ ពីរ​បីនាក់​ដែរ ហើយ​សុទ្ធតែជា​អ្នក​ម៉េ​ម៉ា​យ ឬ​ស្រី​មាន​ប្ដី​ទាំងអស់។ សំណាង​ដែរ ដែល​ចុងក្រោយ​ខ្ញុំ​ចេះ​ស្រឡាញ់​ក្រមុំ​ម្នាក់​ពិតប្រាកដ និង​ឈានដល់​បាន​ស្ដីដណ្ដឹង​ភា្ជ​ប់​ពាក្យ​ត្រឹមត្រូវ។ នាង​បាន​ផ្ដល់ឱ្យ​ខ្ញុំ​ថា ​ខ្ញុំ​អាចមាន​ស្នេហា​មួយ​ពិតប្រាកដ​កក់ក្ដៅ និង​គ្រួសារ​សុភ​ម​ង្ក​ល​មួយ​ដែល​អាចឱ្យ​ខ្ញុំ បំភ្លេចបាន​ស្ដ្រី​ម្នាក់​នោះ ដែល​ដូចជា​ថ្នាំពុល​មួយ​ចាន​តែមាន​ចង់​លេប​ទៀត។

ចាប់ពី​ពេល​ដាក់​ចិ​ត្ដ​ស្នេហ៍​នាង ខ្ញុំ​ឈប់​ទាក់ទង​គាត់​ទៀត តែ​ឥឡូវនេះ​ខ្ញុំ​តែង​នឹក​ដល់​វេលា​នៅក្បែរ​គាត់ ទោះបី​ការពិត​គឺ​ខ្ញុំ​កំពុង​នែបនិត្យ​និង​ស្រី​ផ្សេង សូម្បីតែ​គូ​ដណ្ដឹង​ក៏ដោយ ហើយ​ខ្ញុំ​ខំអត់​ទ្រំា​ណាស់​ ទើប​មិន​បណ្ដោយឱ្យ​បេះដូង​ នាំទៅ​ជួប​គាត់​បាន។ ប្រសិនបើ​គូ​ដណ្ដឹង​ដឹង​រឿង​ពិត​នេះ​ បែប​នាង​ខ្លាចរអា​ខ្ញុំ​និង​មិន​អធ្យាស្រ័យ​ខ្ញុំ​ទេ។ ខ្ញុំ​ក៏​ខ្លាច​ខ្លួនឯង ខ្លាច​ត្រូវ​បាត់បង់​នាង ហើយ​វេលា​បាត់បង់​នាង បែប​ខ្ញុំ​មិនអាច​រស់​បានទេ! ពីព្រោះ​នាង​ជា​ឱកាស​ឱ្យ​ខ្ញុំ​ត្រឡប់មក​ភាព​ធម្មតា​ក្នុង​រឿង​កាមគុណ​វិញ​បាន។ ចុងក្រោយ​ខ្ញុំ​សម្រេច​ចិ​ត្ដ​ថា ​នឹង​ជួប​គ្រូពេទ្យ​ចិ​ត្ដ​សាស្ដ្រ​ព្រមទាំង ខិតខំ​នៅ​ជា​មួយគូ​ដណ្ដឹង​ឱ្យបាន​ច្រើន ជឿថា​គ្រប់​យ៉ាង​និង​ល្អ​វិញ ហើយ​ខ្ញុំ​ជូនពរ​ខ្លួន​ខ្ញុំ​ឱ្យ​សម្រេច​បំណងល្អ​មួយ​នេះ៕ សាមឿន-ក្រុង​តាខ្មៅ

ឥរិយាបថ​ពិតប្រាកដ​របស់​បុរស​ជោគជ័យ

សម្ភារៈ​ និង​ស្មារតី​ជាវ​ត្ថុ​ពី​ដែល​មិន​ឃ្លាត​ពីគ្នា​នោះទេ។ បើ​មាន​ត្រឹម​មួយ​ក្នុងចំណោម​ពីរ នោះ​មិនអាច​ហៅថា​អ្នក​ជា​បុរស​ជោគជ័យ​បានទេ។

វា​មាន​ទស្សនៈ​ច្រើនណាស់​ចំពោះ​បុរស​ដែល​ជោគជ័យ។ តែ​តាម​ទស្សនៈ​រួម បុរស​ជោគជ័យ​គឺ​បុរស​ទាំងឡាយណា​ដែល​មាន​មុខមាត់​ក្នុងសង្គម ពីព្រោះ​ជោគជ័យ​ក្នុង​ការងារ​ និង​មានគ្រួសារ​តូចមួយ​ដែលមាន​​​ប្រពន្ធ​ស្អាត ​និង​កូន​ល្អ។

ជីវភាព​មនុស្ស​បច្ចុប្បន្ន ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ រមែង​អូស​មនុស្ស​ជាច្រើន​ចូលក្នុងរ​ង្វិ​ល​ប្រញាប់ប្រញាល់ ដោយ​ការងារ​គឺ​អត្ថិភាព​ដំបូង​តែ​រឿង​បាយទឹក​ប្រាក់​កាក់​ឯណោះ​ទេ​ដែលជា​កង្វល់​ធំ​បំផុត​នោះ។ នរណាៗសុទ្ធតែ​ចង់ឱ្យ​ខ្លួនឯង​ជោគជ័យ មានមុខមាត់​ក្នុងសង្គម ហោចណាស់​ក៏​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​លើ​ជ្រុង​សេដ្ឋកិច្ច​ឱ្យ​សមាជិកគ្រួសារ​តូច​របស់ខ្លួន។ បើ​អ្នក​ណា​អាច​បំពេញបាន​លក្ខខណ្ឌ​ខាងលើ តើ​អាច​ថា​គាត់​ជោគជ័យ​បានទេ? តើ​គាត់​មាន​សុភមង្គល​ទេ? ឬ​គ្រាន់តែ​ជា​សុភ​មង្គល​មិន​ពេញលេញ​ទេ។

អាន​បន្ត៖ ឥរិយាបថ​ពិតប្រាកដ​របស់​បុរស​ជោគជ័យ

កម្រិត​ចំណេះ​ដឹង​ខ្ពស់​ទាប​​តើប៉ះ​ពាល់​ដល់​សុភ​មង្គល​គ្រួសារ​ឬ​ទេ?

សូមគោរព​ចូលមក​ការិយាល័យនិពន្ធ របស់​ទំព័រ​វាចាដួងចិត្ដនៃ ខ្មែរសម័យថ្មី!នាង​ខ្ញុំ ​​មាន​ចម្ងល់​មួយ​ក្នុង​ចិត្ដ​ចង់​បាន​ការ​ណែនាំ​ពី​រៀម​ច្បង​នា​នា​​ ពី​​ព្រោះ​នាង​ខ្ញុំ​នៅ​ក្មេង​សេចក្ដី​ណាស់​ ទើប​មិន​ដឹង​ពី​ខ្លឹម​សារ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ទេ។ ឆ្នាំនេះ​នាង​ខ្ញុំ​អាយុ​២២ឆ្នាំ អ្នក​ដែល​នាង​ខ្ញុំស្រឡាញ់​ចាស់​ជាង​ខ្ញុំ​៧ឆ្នាំ។ ពួក​ខ្ញុំ​ស្គាល់​គ្នា​បាន​២ឆ្នាំ​ តែ​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​ស្អិត​រមួត​ណាស់​ ពួក​ខ្ញុំ​មិន​សូវ​ខឹង​គ្នា​។ បើ​មាន​គឺ​ខ្ញុំ​ទេ​ជា​អ្នក​ខឹង​គេ​នោះ​ទេ​ ហើយ​គាត់​តែ​ង​តែ​សូម​ទោស​ខ្ញុំ។ គាត់​តែង​អត់​ឱន​និង​ចាញ់​ខ្ញុំ​តែ​រហូត​ហ្នឹង​ ពោល​គឺ​គាត់​ទំយើ​ខ្ញុំ​អស់​ពី​ចិត្ដ។

អាន​បន្ត៖ កម្រិត​ចំណេះ​ដឹង​ខ្ពស់​ទាប​​តើប៉ះ​ពាល់​ដល់​សុភ​មង្គល​គ្រួសារ​ឬ​ទេ?

ហេតុអ្វីខ្ញុំនៅតែនឹកដល់គេ?

ពាក្យថា នឹក គឺជាអ្វីមួយដែលគេហៅថា ការប៉ះទង្គិចរវាង ភ្នែកនឹងរូបញាណ​ទាំងពីរ​នេះបានជួប​គ្នា​បង្កើត​បាន​ជា​អារម្មណ៍ អារម្មណ៍បញ្ជូន​ទៅចិត្ត ចិត្ត​ធ្វើការ​ពិចារណា ពិចារណា​​ហើយ​ផ្ញើទៅកាន់ការចង់ចាំ ការចង់ចាំ ពេល​ខ្លះ​របូត​ភាយ​ចេញតាមអារម្មណ៍ ខ្លះក៏បង្កើតបាន​ជាភាពមមើម​មៃនិង​សុបិន្ត​ជាដើម។

ខ្ញុំបាទបានស្គាល់នារីម្នាក់ នៅតាមអ៊ីនធឺណេត អស់រយៈកាល ជាង ៥-៦ ខែ ទើប​យើង​បាន​ណាត់ជួបគ្នា (ខ្ញុំបាន​សូម​នាង​ណាត់ជួប)។ ពេលនោះ​ខ្ញុំបាន​ការ​អនុញ្ញាតពីនាង។ នាងមាន​ស្រុកកំណើត​ នៅស្រុកព្រែក​តាមាក់​ ខេត្ត​កណ្តាល​ ប៉ុន្តែ​នាង​​បានមក​រស់នៅ​ជា​មួយ​បង​ស្រីនាង​​ក្នុង​ក្រុង​តាខ្មៅជាង ១០ឆ្នាំ។

ជំនួបរវាង​យើង​ទាំងពីរ ​បានជោគជ័យដូចអ្វីដែលខ្ញុំប្រាថ្នា។ ប្រហែល​ជា​ម៉ោង ៤​​ល្ងាច ស្ថិតក្នុង​ ឆ្នាំ២០១១, នាមាត់​ទន្លេ​តាខ្មៅ ជាកំណើត​នៃ​សេចក្តី​ស្រឡាញ់​​ របស់​ខ្ញុំ​តែម្នាក់ឯង ដោយ​គ្មានការ​ចូល​រួម​​ពីខាង​ភាគី​ខាង​ស្រី​​សោះ​​​សូម្បី​​តែ​បន្តិច​​ក៏​គ្មាន​​ដែររហូត​ដល់​ពេលនេះ (២៨-០៤-២០១២)។ យើង​​ទាំងពីរ​បាន​អង្គុយ​ជជែក​គ្នាលេង​​បណ្តើរ​នឹងញ៉ាំ​អាហារ​​សម្រន់ ​​​​​និងភេសជ្ជៈ​​បណ្តើរ ​ហើយ​ជជែក​គ្នា​លេង​​​​​​​​​​​​​ក្នុង​លក្ខណៈ​ជា​មនុស្ស​ទើបនឹង​ស្គាល់។ កញ្ញា​ម្នាក់​នោះនាង​ស្អាត​ហើយ​គួរឱ្យ​ស្រឡាញ់​​ខ្លាំង​ណាស់​ ការ​ណាត់​​​ជួបគ្នាបានប្រហែលជា ៣-៤ដង យើង​ទាំងពីរ​ក៏​មិន​​ដែល​​​បង្ហើប​​ពីរឿង​​ស្នេហា​​ឡើយ ប៉ុន្តែ​ខ្ញុំមាន​អារម្មណ៍​ចូលចិត្ត​​នាង ហើយក៏បានគិតរួចហើយថា ខ្ញុំ​មិន​អាច​ស្រឡាញ់​នាងបានទេ ដោយ​សារ​ខ្ញុំ​មាន​អាយុ​ច្រើន​ជាងនាង ​៩ឆ្នាំ​ឯ​ណោះ​ ហើយនាង​ក៏មិន​ស្រឡាញ់​ខ្ញុំដែរ ​ពីព្រោះ​នាង​ទើបមាន​អាយុ​ត្រឹម​តែ២២ឆ្នាំ។

សារ និងតេទូរ​សព្ទ ​​មាន​​ជា​បន្តបន្ទាប់ទៅវិញទៅមក។ មានពេល​មួយ​នោះ​នាង​បាន ឱ្យខ្ញុំជួយក​រកមិត្ត​ប្រុសម្នាក់​ឱ្យ (ប៉ុន្តែជា​សារ អេស អឹម អេសទេ) ខ្ញុំថា​ជួយ​​ណែនាំ​ឱ្យស្គាល់​មិត្តរបស់ខ្ញុំម្នាក់ គាត់​ជាពិធីករ​វិទ្យុ ប៉ុន្តែត្រូវ​បាន​នាង​បដិសេធ ហើយ​​ខ្ញុំ​បាន​​និយាយ​​​លេង​ថា សោក​ស្តាយណាស់​ កុំតែខ្ញុំ​ចាស់ពេកទេប្រហែលជា​ខ្ញុំដាក់ពាក្យដែរហើយ នាងក៏បានឆ្លើយ​ថា នរណា​ថា គាត់​ឯងចាស់!!! អូហូមិត្ត​​អ្នក​អាន​ជាទីគោរព មួយឃ្លា​នេះមិន​ដឹង​ជាគាស់រំលឿង​សេចក្តីស្រឡាញ់​​របស់​ខ្ញុំ មិន​ដឹងជា​ប៉ុន្មាន​ពាន់​ជាតិមកហើយមើលទៅ ពុទ្ធោអឺយ!!!​ តើខ្ញុំជំពប់​ធ្លាក់​​ក្នុង​​អន្លង់ស្នេហ៍​​របស់​នាង ​​តាំងពី​ពេល​ណា​មក? (តែខ្ញុំនៅតែគិតថា នាងនិយាយ​លេង​សើចជាមួយ​មនុស្ស​ចាស់​យ៉ាងខ្ញុំទេ) ហើយ​រាត្រី​នោះ​​បានឱ្យ​ខ្ញុំរំជួលចិត្ត​​រហូត​ដល់ដេកមិនលក់ ពីរ បីយប់ ឯណោះ តែភាពចាស់របស់ខ្ញុំនៅតែជា​ឧបសគ្គក្នុង​អារម្មណ៍​ជានិច្ចថា មិនអាច​ទៅ​រួចទេ។

តែយើង​ទាំងពីរ​នាក់​បាន ​ជួប​គ្នា​ប្រហែល​​ជា ៦-៧ដងមកដល់ថ្ងៃទី ២៨ ខែ៤ ឆ្នាំ២០១២នេះ ប៉ុន្តែជួប​គ្នាម្តងៗ​​មិន​យូរ​ទេ​ប្រហែល​​ជា ​៣-៥នាទី​​ប៉ុណ្ណោះ។ ពីមួយថ្ងៃទៅ​មួយថ្ងៃ ​ខ្ញុំ​មាន​​អារម្មណ៍​ថា​​​ស្រឡាញ់​ខ្លាំង​ឡើង​​ រហូតដល់​ខ្ញុំបាន​សារភាព​ថា ខ្ញុំស្រឡាញ់នាង​ចេញពី​បេះដូង​របស់ខ្ញុំ ពាក្យ​ថា​ស្រឡាញ់មិន​ថាឡើយ​តាម​សារ ឬតាម​អ៊ីម៉ែល ប៉ុន្តែ​នាង​មិន​​ដែលសម្ដែង​អារម្មណ៍​​ថា​ស្រឡាញ់​ខ្ញុំម្តងណាឡើយ​ ហើយនាង​ក៏មិនដែលហៅ​ខ្ញុំ​ថា ពូអ្វីក៏គ្មានដែរ មិនចាំបាច់​ឡើយថា ហៅថា​បងប្រុស​សូម្បី​តែ​ពាក្យ​​គាត់ក៏គ្មាន​ដែរ។ ខ្ញុំក៏ដឹង​ដែរថា នាង​មិន​ស្រឡាញ់ខ្ញុំទេ តែហេតុអ្វីបាន​ជាខ្ញុំនៅតែ​នឹកដល់គេ​ នៅតែ​ទឹកភ្នែក​​ហូរស្ទើរ​តែ​រៀងរាល់​ថ្ងៃ ដោយ​គេម្នាក់​នោះ ខ្វះឬ​ស្រី​មួយ​នគរ​ខ្មែរ? ហើយ​ពេល​ខ្លះ​​ខ្ញុំគិត​ដោយ​ខ្លួនឯងថា ឬមួយខ្ញុំក្រ ឬមិនស្អាត មិនសង្ហា ឬក៏ខ្ញុំខ្មៅ? បើ​និយាយ​ទៅ​ខ្ញុំ​មិន​ស្អាតទេ ខ្មៅ រាង​កន្ទ្រោលហើយសក់រួញទៀត។ បើនិយាយ​ពីចិត្ត​ខ្ញុំគ្រាន់តែនឹក​ឈ្មោះរបស់នាង ​បេះដូង​ខ្ញុំវា​ស្ទើរ​តែលោត​ចេញពី​ទ្រូង​ហើយ  រាល់​ពេល​នឹកនាងម្តងៗ​ ទឹក​ភ្នែក​របស់ខ្ញុំស្រក់​ដោយ​មិនដឹងខ្លួន ពេលខ្លះ​ខ្ញុំនឹក​​នាង​ពេក ខ្ញុំតេទៅ​នាង​បីបួនដង​ ពេលខ្លះ​នាងក៏​ទទួល​​​ពេលខ្លះក៏មិនទទួល តែខ្ញុំ​នៅ​តែ​ព្យាយាម ដឹងហើយ​ថា នាង​​មិន​ចង់លើកទូរស័ព្ទខ្ញុំទេ ខ្ញុំក៏ព្យាយាម​ប្រាប់​ខ្លួនឯងថា ល្មមឈប់​ហើយ​​គ្មាន​​ប្រយោជន៍អ្វីទេ កាន់តែព្យាយាម​បង្ខំ​ខ្លួនឯង​កាន់តែ​ឈឺចាប់​ទ្វេដង។ ហើយរហូត​ពេល​ខ្លះ​ខ្ញុំបានប្រាប់នាងថា សូម​ឱ្យ​ខ្ញុំ​ស្រឡាញ់​នាង​បាន​ហើយ នាងមិនចាំបាច់​ស្រឡាញ់ទេ ខ្ញុំបាន​បញ្ជាក់​ប្រាប់ថា បើទោះបីនាងមានសង្សារ ឬប្តី ក៏ខ្ញុំនៅតែ​ស្រឡាញ់ តែបើសិន​នាងមានសេស​សល់​ទំនេរ​សូម​លើកទូរសព្ទខ្ញុំខ្លះផងបានទេ នាង​បាន​ឆ្លើយតប​ថាមិនអីទេ។

មានថ្ងៃ​មួយ​ខ្ញុំនឹកនាង​ខ្លាំងពេក​ រហូត​ដល់​​ដេកមិនលក់ខ្ញុំព្យាយាមតេទៅនាង តែនាង​មិន​លើក​ទូរសព្ទខ្ញុំ ហើយខ្ញុំបាន​ផ្ញើសារ​ទៅនាង ប៉ុន្តែ​គ្រាហ្នឹងនាងបានតេមកវិញ។ ខ្ញុំបាន​ព្យាយាម​លុបលេខ និងអ៊ីម៉ែល​ របស់​នាងជាងមួយរយដង ​ដើម្បី​​ឱ្យខ្ញុំ​ឈប់​នឹក។ ក្នុង​ករណី​លុប​លេខនោះ ក្នុងចិត្តខ្ញុំ​លុបលេខ​នាង ​ដើម្បីឱ្យ​ឈប់នឹក​ហើយយើង​រាប់អាន​ដូច​បងប្អូន​ប៉ុន្តែ​អ្វីៗ​មិនដូចចិត្តទេ។ រហូតដល់​ពេល​នេះនៅ​តែ​នឹក​​នាង​ដដែល ប៉ុន្តែសព្វថ្ងៃខ្ញុំមិន​សូវហ៊ាន​តេ​រំខាន​ញឹកៗ​ទេ ទាល់តែនឹក​នាងខ្លាំង​ទើប​​ខ្ញុំតេទៅ។ នៅពេលថ្ងៃមួយខ្ញុំនឹកនាងខ្លាំង​ពេកខ្ញុំជិះ​ម៉ូតូ​​ទៅ​លប​មើលនៅឯផ្ទះ។ ហើយ​​​មានយប់​មួយ​នោះ ប្រមាណ​ម៉ោង ៣យប់ ខ្ញុំនឹកនាងពេក នៅពេល​គេង​លក់​ម៉ោង ៣អា្រធាត្រ​ប្រហែល​ជា​រវើរវាយ​​ហើយមើល​ទៅក្នុង​​រាត្រីនោះ! ខ្ញុំបានឮ​សំឡេង​​នាងច្បាស់នៅមុខបន្ទប់របស់​ខ្ញុំ ខ្ញុំបានក្រោក​ឡើង​ទាំងមិន​ដឹងខ្លួន​ថា​ខ្លួនក្រោកផង ហើយ​ស្ទុះ​ទៅ​បើក​​ទ្វាគ្រាំង មើលនាង ពុទ្ធោ​អើយ! មើល​​ម៉ោង​ពាក់​កណ្តាល​​អ្រធាត​សោះ។ 

ដោយការ​ខ្វល់​ខ្វាយ​ច្រើនពេក ខ្ញុំបាន​ទៅ​ប្រឹក្សា​ជាមួយ​​លោក​​គ្រូពេទ្យចិត្ត​សាស្រ្ត​ជួយ​ពិគ្រោះ​រឿង​ហ្នឹង គាត់បាន​​ពិនិត្យ​មើល​ហើយ​គាត់ប្រាប់​ថា ខាង​ចិត្តមិន​មានអ្វីខុសប្រក្រតីទេ តែគ្រាន់​តែ​ចិត្តវាធ្វើការច្រើនពេក។ អ្នកអាន​​អ្នកដឹងទេ ខ្ញុំ​អាយុ​ក៏មិន​តិចដែរ ហើយការ​សិក្សាមិន​ជាទាបប៉ុន្មានដែរបើប្រៀបធៀបនឹងអ្នកមិនរៀន​ គឺខ្ញុំរៀន​បានថ្នាក់​ទីពីរ ក្នុងថ្នាក់ឧត្តមដែរ។

នាងម្នាក់​ដែល​ខ្ញុំស្រឡាញ់​ឈ្នោះផ្តើម​ដោយ​អក្សរ ស។ ហេតុអ្វីបាន​ជាខ្ញុំ​នៅតែ​ស្រឡាញ់គេ នឹក​ដល់​គេ ចុះហេតុអ្វី​មិន​ចូល​ដណ្តឹង​​នាងរៀបការទៅ? នឹងមាន​តនៅលេខ​ក្រោយទៀត​សូមតាម​ដាន​អាន សូម​ទោស​ផង​ចុះ​ខ្ញុំមិនចេះ​សសេរ​​ទេ ពី​ព្រោះ​ខ្ញុំមិនដែល​អានប្រលោមលោក​ទេ។ ហើយ​ទាំងអស់​​ដែលខ្ញុំបាទសរសេរ​នេះសុទ្ធសឹង​ជាពាក្យពិត​ទាំងអស់ ហើយ​មួយ​លេខ​ទៀត​ខ្ញុំនឹង​ដាក់លេខទូរសព្ទ ​ឱ្យ​លោក​អ្នក​ជួយស្រាយថា តើគួរតែ​បន្ត​ទៀត​​ឬត្រូវឈប់។ ​គ្រាន់តែស្រឡាញ់​ស្រីម្នាក់ខុសដែរ ឬមិន​ខុសទេ​ តែវា​ឈឺចាប់​​​​តែ​​ម្នាក់ឯង៕

ស្នេហាពួក​យើង​នៅ​តែល្អដូច​ចំរៀង​ស្នេហ៍

អូន​តែង​តែស្រឡាញ់​បង​ហើយ​នៅ​ជា​មួយ​បង​រហូតមិន​ថា​ពេលវេលា​​ណា​ក៏​ដោយ។ គ្រាន់​តែ​គិត​ដល់​រឿង​ឃ្លាត​ឆ្ងាយ​ពី​បង​ក៌​ បេះ​ដូង​អូន​ពឺត​ផ្សា​ស្ទើរ​ធ្លាក់​ចេញ​ពី​ប្រអប់​ទ្រូង។ ប៉ុន្ដែ​គ្រានេះ​ត្រូវ​បង្ខំចិត្ដ​បំភ្លេច​បង​ហើយ​ៗ​មិន​មែន​មក​ពី​អូន​នោះ​ទេ​ តែ​បង​រៀប​ចាក​ចេញ​ពី​អូន​វិញ​សោះ។

អូន​សរសេរ​ឱ្យ​ខ្លួន​ឯង​នូវ​ចម្រៀង​ស្នេហ៍​មួយ​បទ ​ដែល​មាន​ឈ្មោះ​បង​ចំណង​ជើង​។ វាជា​អ្វី​ដែល​ស្អាត​ផូរផង់​ សម្រាប់​ក្ដី​ស្នេហ៍​ដំបូង​ ហើយ​ប្រហែល​​ជា​អូន​មិន​អាច​បំភ្លេច​បាន​ទេ​ក្នុង​ឆាក​ជីវិត​នេះ។ ចូរ​បង​លង់​លក់​ក្នុង​បេះដូង​អូន​មួយ​រយៈ​សិនចុះ​ ដើម្បី​អូន​បំពេញ​ឱ្យ​ចប់​នូវ​តួនាទី​របស់​ខ្លួន​ចំពោះ​គ្រួសារ​ ហើយ​ក្រោយ​មក​អូន​នឹង​ស្វែង​រក​បង​និង​នៅក្បែរ​បង​ដូច​គ្រាដំបូង។

អាន​បន្ត៖ ស្នេហាពួក​យើង​នៅ​តែល្អដូច​ចំរៀង​ស្នេហ៍

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
371
2461
4918371