jaukjeybanner

គាត់មិនអាចចែកផ្លូវពីប្រពន្ធ តែចង់ថែរក្សាខ្ញុំ

នាង​ខ្ញុំ​រមែង​ជម្រុញ​ឱ្យ​គាត់​ទៅផ្ទះ​នៅក្បែរ​ប្រពន្ធ​ឱ្យ​ឆាប់ ត្រូវ​ឆ្លៀតពេល​ជូន​បងស្រី​និងកូនៗដើរលេង​កម្សាន្ត​ឱ្យបាន​ច្រើន​ហើយ​យកចិត្តទុកដាក់​ចំពោះ​កូនតូច​ទ្វេ​ឡើង​ដោយ​គ្នា​ទើប​អាយុ 2 ឆ្នាំ​ទេ ។ បណ្តា​ថ្ងៃបុណ្យ ឬ ថ្ងៃ​​អាទិត្យ​បាន​សម្រាក នាង​ខ្ញុំ​ដឹង​តែ​សម្ងំស្ងៀម​នៅក្នុង​បន្ទប់ ដោយ​វេលា​អស់នេះ​គាត់​ទុក​សម្រាប់​ប្រពន្ធ​និង​កូន​គាត់ ។
នាង​ខ្ញុំ​ជា​យុវតី​មួយរូប​បាន​រៀន​ចប់​និង​មាន​ការងារ​ធ្វើ ។ នាង​ខ្ញុំ​និង​គាត់​បាន​ស្គាល់គ្នា ក្នុង​ទិវា​ការងារ​មនុស្សធម៌​មួយ ។ វា​គឺ​ដំបូង​ដែល​ខ្ញុំ​និង​គាត់​បាន​ជួប​ស្គាល់គ្នា ខ្ញុំ​គោរព​និង​ឱ្យ​តម្លៃ​ចំពោះ​គាត់​រួច​ពួកយើង​រាប់អាន​គ្នា​របៀ​ប​បង ប្អូន ។ ។ ភាព​លេចធ្លោ​របស់គាត់​ចំពោះ​ខ្ញុំ គឺ​គាត់​ប៉ិន​ថតរូប​និង​ថតរូប​បានស្អាតៗ គាត់​ថត​ឱ្យ​ខ្ញុំ​ជាច្រើន​ប៉ុស្តិ៍​ក្នុងឱកាស​នោះ ។
នាង​ខ្ញុំ​ដឹងថា​គាត់​អាយុ​ជាង 30ឆ្នាំ​ហើយ រួច​មាន​ប្រពន្ធ​ល្អ ម្នាក់​និង​កូនប្រុស​ដ៏​គួរឱ្យ​ស្រលាញ់​ម្នាក់​ដែរ ។ ក្រោយ​ការធ្វើដំណើរ​នេះ ពួកយើង​តែងតែ​រក្សា​ទំនាក់ទំនង​ល្អ​និង​គ្នា ។ ជាបណ្តើរៗខ្ញុំ​ស្គាល់​គាត់​កាន់តែច្បាស់ ពោល​គឺ​គាត់​រៀន​ពូកែ​ណាស់ ជា​អតីត​សិស្ស​និង​និស្សិត​ឆ្នើម​ក្នុង​ជំនាន់​ដែល​គាត់​រៀន​និង​រៀន​ចប់​ពីរ​មហាវិទ្យាល័យ ។ គាត់​មាន​ការងារ​ល្អ Business ផ្ទាល់ខ្លួន​មួយ​គឺ ហាង​សាច់​អាំង ។ គាត់​ជាម​នុស្ស​សាមញ្ញ សម្បូរ​មនោសញ្ចេតនា និង រួសរាយ និង ប៉ិនប្រសប់​និយាយស្តី ។ អស់ទាំង​នេះ​គឺ​អ្វីដែល​នាំឱ្យ​ខ្ញុំ​គោរព​និង​ឱ្យ​តម្លៃ​គាត់ ហើយ​លើសពីនេះ​ទៀត​គឺ​ស្ថានភាព​គាត់​ស្រដៀង​និង​ខ្ញុំ ។
ពួក​យើង​ចាប់ផ្តើម​ដោយ​ដៃទទេ​និង​ពឹង​ជំហរ​លើ​ជើង​ទាំង​គូរ​របស់ខ្លួន និង​ផ្គត់ផ្គង់​ការសិក្សា​រហូត​ចប់​មហាវិទ្យាល័យ ដោយ​ខ្លួនឯង​ដោយ​គ្រួសារ​ខ្វះខាត​និង​ឯកោ ។ ខ្ញុំ​រឹតតែ​ស្គាល់​រឹតតែ​ស្ញប់ស្ញែង​គាត់ ហើយ​គាត់​ប្រហែល​ជា​ទុក​មួយចំណែក​ក្តី​ស្រលាញ់​សម្រាប់​ខ្ញុំ​ដែរ ។ តម​កទៀត​ពួកយើង​រមែង​ណាត់ជួប​គ្នា តែ​គាត់​មិនសូវ​ទំនេរ ដោយសារ​ការងារ ដោយសារ​គ្រួសារ និង​ការ​ខ្វាយខ្វល់​ពី​ជីវិត ។
មិន​យូរប៉ុន្មាន​ក្រោយមក​អ្វី​ប្រុង​កើត​បាន​កើតមក គឺ នាង​ខ្ញុំ​ស្រឡាញ់​គាត់​ដោយ​ចិត្ត​ស្មោះ ។ ខ្ញុំ​ដឹងថា​គាត់​មាន​ប្រពន្ធ​ហើយ​ខ្ញុំ​យល់ព្រម​ទទួលយក​ស្ថានភាព​ហ្នឹង ។ គាត់​មិន​ដែរ​លាក់លៀម​ពី​គ្រួសារ គាត់​តែង​ប្រាប់​ខ្ញុំពីអ្វីៗក្នុង​គ្រួសារ​គាត់​ពិសេស​ពី​បងស្រី​និង អា​ក្តឹប និង​ជីវភាព​របស់គាត់​ទាំងបី ។ ពួកយើង​រមែង​និយាយ​គ្នា​ត្រង់​ទៅ​ត្រង់​មក ។ មាន​ម្តងនោះ​គាត់​និយាយថា គាត់​មិន​លែងប្រពន្ធ​ទេ ត្បិត​មិន​ចង់​ដូច​ឪពុក​គាត់​ដែល​បោះបង់​ម្តាយកូន​គាត់​នាំឱ្យ​គាត់​របួស​ផ្លូវចិត្ត​យ៉ាងខ្លាំង ។
អ្វី​ដែល​ខ្ញុំ​កាន់តែ​គោរព​គាត់​គឺ​គាត់​មិនដែល​ត្អូញត្អែ ឬ រិះគន់​ប្រពន្ធ​គាត់​ថា​យ៉ាងនេះ​យ៉ាងនោះ​ចំពោះមុខ​ខ្ញុំ​ទេ ។ គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​ស្រឡាញ់​ប្រពន្ធ​គាត់ ហើយ​ពេល​ឃើញ​ខ្ញុំ​គាត់​ហាក់​រកឃើញ​មកវិញ​នូវ​ស្រមោល​នៃ​ក្តី​ស្នេហ៍​ដំបូង ដោយ​ម្ចាស់​ស្នេហ៍​ដំបូង​របស់គាត់​មាំទាំ​និង​ខ្លួន​ទីពឹង​ខ្លួន​ដូច​ខ្ញុំ​ដែរ ។ គាត់​ស្គាល់​ខ្ញុំ​ដោយ​គ្រាន់តែ​ចង់​ទំនុកបម្រុង​ចែករំលែក​ឱ្យ​ខ្ញុំ​ធូរស្បើយ​ពី​ការលំបាក ។ ការ​ជ្រោមជ្រែង​របស់គាត់​មិនមែនជា​លុយកាក់ ខ្ញុំ​មិន​ត្រូវការ​ពួកវា បើទោះបី​ជីវភាព​ខ្ញុំ​ខ្វះមុខខ្វះក្រោយ​នៅឡើយ​ក្តី ។ អ្វីដែល​គាត់​ចង់​ជួយ​គឺ​ស្មារតី​និង​មនោសញ្ចេតនា ដើម្បី​ខ្ញុំ​មាន​លំនឹង​អាចឈាន​បន្តទៀត លើផ្លូវ​ជីវិត​ក្នុង​ក្រុង​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​និង​ស្រុកកំណើត ។
គាត់​ចែករំលែក​គ្រប់យ៉ាង នូវ​មធ្យោបាយ​និង​សិល្បៈ​បំ​ណិ​ន​ជីវិត​រួច​តម្រង់ទិស​ឱ្យ​ខ្ញុំ​ដើរ​លើ​មាគ៌ា​មួយ​ល្អ​ជាង​មុន ។ ក្តី​លំបាក​ភាព​អាប់ ឱន តិច ឬ​ច្រើន​ដែល​ខ្ញុំ​បាន​ជួប​ពេល​ឈាន​ជើង​ចូល​សាលា​ជីវិត គាត់​សុទ្ធតែ​ដឹង ។ គាត់​មិនដែល​ហួងហែង ឬ មិនឱ្យ​ខ្ញុំ​មាន​គូសង្សារ ដោយ​គាត់​និយាយដដែលៗថា​គាត់​គ្មាន​សិទ្ធ​ហ្នឹង​ទេ តែ​គាត់​ប៉ង​ឱ្យ​ខ្ញុំ​ជួប​បុរស​ម្នាក់​សក្តិសម​និង​ខ្ញុំ ហើយ​គាត់​តែង​ចង់​ប៉ះប៉ូវ​ឱ្យ​ជីវិត​ខ្ញុំ​ប្រពៃ​ឡើង ។ គាត់​ថា​ខ្ញុំ​អាច​សុំ​គាត់​គ្រប់យ៉ាង​តាមចិត្ត​ចង់​និង​មិន ហួស​ពី​សមត្ថភាព​គាត់ សូម្បី​ការ​បែកផ្លូវ​ពី​គាត់ ក៏​អាចធ្វើ​គ្រប់ពេល​ឱ្យតែ​ខ្ញុំ​រកបាន​ខ្នងបង្អែក​មាំមួន​មួយ តែ​ក្នុង​ជីវិត​សព្វថ្ងៃ​គាត់​នៅក្បែរ​ខ្ញុំ​ជានិច្ច ។
ពួកយើង​ជួបគ្នា​ហើយ​ស្រឡាញ់គ្នា​ដោយ​ចៃដន្យ​និង​ស្ម័គ្រចិត្ត​គ្មាន​លាក់ពុត​អ្វី​ទេ ។ ប្រហែល​ពួកយើង​ផ្តល់ជូន​គ្នា​នូវ​ក្តី​ស្នេហ៍​មួយ និង លៃលក​ពេលវេលា​នៅក្បែរ​គ្នា​ប្រកបដោយ​អារម្មណ៍​ធូរស្បើយ​បំផុត ប៉ុណ្ណោះ ។ ស្រលាញ់គ្នា​មួយឆ្នាំ​ពីរ រវាង​ពួកយើង​មិនដែល "ខឹង" គ្នា​ទេ ។ នៅក្បែរ​គាត់​ខ្ញុំ​បន្ថយ​បណ្តើរ​នូវ ប្ញ​ក​ពារ​បែប​កូនក្មេង ។ ពួកយើង​ចេះ​ស្តាប់​គ្នា​ដោយ​យកចិត្តទុកដាក់​និង​អធ្យាស្រ័យ​គ្នា ។ គ្រប់យ៉ាង​ខ្ញុំ​បាន​និយាយប្រាប់​គាត់​ដោយ​ចំហ គាត់​តែង​ប្រាប់​ខ្ញុំ​ត្រូវធ្វើ​អ្វី មិនត្រូវ​ធ្វើ​អ្វី ។
ខ្ញុំ​និង​គាត់​យល់ចិត្ត​គ្នា​ណាស់ មាន​ម្តងនោះ​ខ្ញុំ​ចង់​បែកផ្លូវ​ដើម្បីឱ្យ​គាត់​ត្រឡប់​ទៅ​ក្បែរ​ប្រពន្ធ គិត កូន​វិញ​ទាំង​ចិត្ត​ទាំង​កាយ តែ​គាត់​អង្វរ​ថា​គាត់​ពិតជា​ត្រូវការ​ខ្ញុំ ។ គាត់​សារភាពថា​គាត់​នៅតែ​ស្នេហា​បងស្រី តែមាន​ប្រការ​​ជាច្រើន​គាត់​នឹង​ចែករំលែក​និង​ខ្ញុំ​បាន តែ​មិនអាច​ចែករំលែក​និង​បងស្រី​កើត​ដោយ​បងស្រី​មិន​យល់ ។ គាត់​រមែង​ខំ​ធ្វើ​ល្អ ដើម្បី​ប៉ះប៉ូវ​សង​ឱ្យ​ខ្ញុំ ដោយ​គាត់​ទទួលស្គាល់ថា​ខ្ញុំ​បាន​លះបង់​ច្រើនណាស់​ក្នុង​ស្នេហា​មួយ​នេះ ។ ពិតមែន​ថា​ស្រឡាញ់​គាត់​តែ​នេះ​ជា​ស្នេហ៍​អាថ៌កំបាំង ហើយ​មិត្ត​ភ​កិ្ត​តែង​សួរ​ខ្ញុំ​ថា​ហេតុ​អី​ខ្ញុំ​មិនមាន​សង្សារ ឬ មិត្ត​ប្រុស​ជិតដិត ? ខ្ញុំ​ចង់​និយាយ​តែ​មិនអាច​និយាយ ។ តែ​គាត់​ក៏​អាច​ត្រឹម​លួច​មួយចំណែក​ក្តី​ស្នេហ៍​មក​ឱ្យ​​ខ្ញុំ​ប៉ុណ្ណោះ ។
ខ្ញុំ​ពិតជា​បានគិត​យ៉ាងច្រើន ខ្ញុំ​ស្នេហ៍​គាត់​ដោយស្មោះ មិន​ទាមទារ​អ្វី​ទាំងអស់ រួមទាំង​លុយកាក់ មង្គលការ ឬ ឋានៈ​ផ្លូវការ​មួយ​ផង​ចុះ។ ខ្ញុំ​ឱ្យ​តម្លៃ​គ្រួសារ​ឯកជន​របស់គាត់ គោរព​ស្មោះ​និង​ខ្ពង់ខ្ពស់​ចំពោះ​បងស្រី​និង​ស្រឡាញ់​កូនតូច​របស់គាត់​មែន ។ ខ្ញុំ​មិន​ចង់ឱ្យ​រឿង​បែកធ្លាយ​បង្កើត​របួស​ចិត្ត​ដល់​ពីរ​នាក់​នោះទេ ដោយ​ពួកគេ​ដូច​ខ្ញុំ​ដែរ​គឺ​ស្រឡាញ់​និង​ត្រូវការ​គាត់​ណាស់ ពិសេស​ពួកគេ​គ្មាន​កំហុស​អ្វី​ទេ ពួកគេ​សម​នឹង​ទទួលបាន​សុភមង្គល ។
ខ្ញុំ​ធ្លាប់​និយាយ​នឹង​គាត់​ថា "អូន​នឹង​ប្រច័ណ្ឌ បើ​បង​មាន​អ្នក​ទី3 តែ​អូន​មិន​ច្រណែន ឬ ប្រច័ណ្ឌ សូម្បី​ប៉ិន​ក្រចក​និង​បងស្រី​ទេ" ហើយ​គាត់​តែង​ថើប​ថ្ងាស​ខ្ញុំ​ដោយ​ពេញចិត្ត​ពេលឮ​ពាក្យ​នេះ ។ ខ្ញុំ​ដឹងថា​ខ្លួន​ជា​អ្នក​មក​ក្រោយ​ហើយ​អ្វីៗដែល​ខ្ញុំ​មាន​គ្រាន់តែ​បណ្តោះអាសន្ន​ទេ ។ ជា​ញឹកញយ​ខ្ញុំ​ដេញ​ឱ្យ​គាត់​ទៅរក​បងស្រី​វិញ គាត់​រមែង​មករក​ខ្ញុំ​ក្រោយពេល​ចេញពី​ធ្វើការ​នៅ​ម៉ោងជាង 11យប់ ។
ពួក​យើង​ប្រាប់​ឱ្យ​គ្នា​ដឹង​ពី​ការងារ​ប្រចាំថ្ងៃ មាន​សប្បាយរីករាយ ទុក្ខសោក​និង​ធុញទ្រាន់ ។ ខ្ញុំ​ស្រលាញ់​និង​កោត​គាត់​ស៊ូទ្រាំ​ធ្វើការ​បាន​ច្រើន​កន្លែង​និងយូរៗក្នុងមួយថ្ងៃៗ ហើយ​រហូតដល់​ម៉ោង 2H ទៀបភ្លឺ​ទើប​គាត់​ដេក ។ ពួកយើង​មិន​សំបូរ​ពេល ទើប​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ និង Facebook Chat ញឹកញាប់​ហើយ​គាត់​តែង​ជូនពរ​ឱ្យ​ខ្ញុំ​សំណាងល្អ គេង​លក់​ស្រួលរាល់ៗថ្ងៃ ហើយ​អ្វីដែល​ខ្ញុំ​ចង់​តប​ឱ្យ​គាត់​វិញ​គឺ​ស្នេហា​ងងឹតងងល់​មួយ ក្នុង​ឆាកជីវិត​ដ៏​មហា​ញឹក​របស់គាត់ ។ ខ្ញុំ​សង្ឃឹមថា​ខ្លួន​អាច​ក្លាយជា​ជ្រុង​ស្ងប់ស្ងាត់​មួយ​សម្រាប់​គាត់​រំសាយ​អារម្មណ៍ ឬ រហូតដល់​ធុងសម្រាម​មួយ​សម្រាប់​គាត់​បញ្ចេញ​ប៉ុណ្ណោះ​ទេ !
វា​អាចធ្វើឱ្យ​មិត្ត​អ្នកអាន​ខ្លះ​ជ្រក់​ជ្រញ​នូវ​អ្វីដែល​ខ្ញុំ​សរសេរ​គ្រប់គ្នា​អាច​ដៀល​ថា ខ្ញុំ​បាត់​សតិ​ស​ម្ប​ជ​ញ្ជៈ ទៅ​បំផ្លាញ​សុភមង្គល​គ្រួសារ​ដ៏​ទៃ ឬ លើសពី​ហ្នឹង​ទៀត! ចាស ខ្ញុំ​សូម​ទទួលយក ។ ពិតណាស់​ខ្ញុំ​មាន​វិប្បដិសារី​ហើយ​វិចារណញាណ​ជេរ​ស្តី​ខ្ញុំ​ច្រើនណាស់ ។ ខ្ញុំ​គឺ​កូនកំព្រា​ឪពុក ខ្វះ​ក្តី​ស្រលាញ់​ពី​កុមារ​មកម្ល៉េះ ។
ខ្ញុំ​សិ្ថ​ត​ក្នុងចំណោម​អ្នកមាន​រូប​ស្អាត ប៉ិនប្រសប់ (ពិតជា​មិន​ឆ្លាត​ពេក​នោះទេ) គ្រប់យ៉ាង​ស្ថិតនៅ​លំដាប់​ល្អ​ទាំងអស់ ។ មានប្រុសៗមិនតិច​នាក់​ទេ​តាម​ចែចង់ តែ​ក្នុងនោះ​មិនទាន់មាន​នរណា​ធ្វើឱ្យ​ខ្ញុំ​ញាប់​ញ័រ​សោះ មិនមែន​មកពី​ខ្ញុំ​រើស​ពេក​ទេ តែ​ហាក់​គ្មាន​និស្ស័យ និង​ខ្ញុំ​រមែង​ឱ្យ​តម្លៃ​លើ​ការ​ឃើញ​ពីដំបូង ។
ចំណែក​គាត់ បើទោះជា​មាន​ប្រពន្ធ​រួច​តែមានស្រីៗលួច​ស្រលាញ់​និង​អ្នក​ចូលចិត្ត​គ​គោក តែ​គាត់​ហាក់​មិន​បែរជា​កន្លង់​នោះទេ ។ ពិតណាស់​ខ្ញុំ​មិន​ដែរ​គិត​ចង់បាន​គាត់​ផ្តាច់មុខ ឬ បំបែកបំបាក់​គ្រួសារ​គាត់​នោះទេ ហើយ​រមែង​រុញ​គាត់​ឱ្យទៅ​ផ្ទះ​រកប្រពន្ធ​ឱ្យ​ឆាប់​ថែមទៀត ។
ពិតណាស់​ពេលខ្លះ​ខ្ញុំ​យំ​ដោយ​មិនដឹង​ខ្លួន ដោយ​យល់ថា​ខ្លួន​ជា​គ្រឿង​កែ​កម្សាន្ត​ជា​កង់​សឺ​គួ​របស់គាត់​និង​គ្មាន​សិទ្ធ​ទាមទារ​អ្វី​ទេ ហើយ​អាចមកពី​ការយល់ព្រម​បែបនេះ​របស់ខ្ញុំ ទើប​គាត់​ស្រឡាញ់​ខ្ញុំ​ទ្វេ​ឡើង​ហើយ​រមែង​ចង់​ប៉ះប៉ូវ​ឱ្យ​ខ្ញុំ ។ ឯខ្ញុំ​ហាក់​មិនទាន់​ចង់យក​ប្តី ឬ បែក​ចេញពី​គាត់​សោះ ។
មិត្ត​ម្នាក់​របស់ខ្ញុំ​បានដឹង​រឿងនេះ គេ​ជេរ​ស្តី​ខ្ញុំ​យ៉ាងខ្លាំង​ថា បង្ខំ​ឱ្យ​ខ្ញុំ​ឈប់​មិនទាន់​ហួសពេល ។ ពិត​ហើយ​ពេលនេះ​ខ្ញុំ​ភ័យ​និង​យល់ថា​ខ្លួន​អន់​ម្ល៉េះ ។ ខ្ញុំ​មិន​ខ្លាច​ខូច​កិត្តិយស​ខ្លួនឯង​ទេ តែ​អាណិត​ខ្លាច​ប្រពន្ធ​និង​កូន​គាត់​ខូចចិត្ត ។
បើ​បងស្រី​មិន​អភ័យទោស​ឱ្យ​គាត់ តើ​ពួកគេ​ទាំង3 នឹង​ទៅជា​យ៉ាងណា? បើ​មិន​បែក​គាត់​ក៏​របេះ​របូត​សុភមង្គល​ដោយសារ​ខ្ញុំ​ដែរ ។ ពិតណាស់​ស្នេហា​ខ្ញុំ​គឺ​ឈ្មោះ​ស តែ បែប​វា​កើត​ខុស​មនុស្ស​និង​វេលា ។
ឥឡូ​វ​ខ្ញុំ​តប់ប្រមល់​និង​ភ័យព្រួយ ជាបណ្តើរៗខ្ញុំ​នឹង​ឃ្លាត​ចាក​ពី​គាត់​ហើយ​នៅ​រក្សា​មិត្តភាព​និង​គាត់ តែ​ដាច់ខាត​មិន​ស្រឡាញ់​គាត់​ទៀត​ទេ និង​ចង់​ក្លាយជា​ប្អូនស្រី​ម្នាក់​របស់គាត់ ។ ទោះ​មិន​និយាយ​ចេញ​សំដី​តែ​ពិតណាស់​ខ្ញុំ​បាន​ខុស សូម​មិត្ត​អ្នកអាន​កុំ​ជេរ​ស្តី និង កុំ​ខុស​ដូច​ខ្ញុំ ៕


សុជាតិ-កំពង់ឆ្នាំង

រម្លែកចិត្តស្នេហាមួយចំណែកពីប្រពន្ធសម្រាប់អូន

ខ្ញុំ​នៅតែ​ស្នេហ៍ស្និទ្ធ​ភរិយា ស្រឡាញ់​បុត្រ​ភ្ងា ខ្ញុំ​មិនអាច​ព្រោះតែ​មនោសញ្ចេតនា​ផ្ទាល់​របស់​ខ្លួនឯង ហើយ​នាំឱ្យ​កូន​ខ្វះ​ឪពុក​ឬ​ម្តាយ​បានទេ។ ខ្ញុំ​មិនអាច​កម្ទេច​គ្រួសារ ធ្វើឱ្យ​គ្រប់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លោចផ្សារ​ចិត្ត។ ហេតុនេះ​ខ្ញុំ​ខាំមាត់​ឃ្លាតឆ្ងាយ​ពី​អូន តាម​វិធី​សុខ​ស្រួល​បំផុត ដើម្បីឱ្យ​អូន​និង​ខ្ងុំ​សុទ្ធតែ​រួចផុត​ពីរ​ង្វិ​ល​ស្នេហ៍​វិល​វុ​ល​មួយ​នេះ។

ឆ្នាំនេះ​ខ្ងុំ​អាយុ សែ​ប្លាយ​ទៅហើយ ខ្ញុំ​មានគ្រួសារ​មួយ​សុភមង្គល ជាមួយ​ប្រពន្ធ​ម្នាក់​ដ៏​ចំណាន កូនប្រុស​កូនស្រី​បួន​ប្រាំ មាន​ឡានតូច​ឡានធំ ហើយ​ផ្ទះសម្បែង​បើ​ចែកគ្នា សមាជិកម្នាក់ៗ នៃ​គ្រួ​សារបាន​មួយល្វែងៗ និង​មាន​ក្រុមការងារ​មួយ​បុគ្គលិក កម្មករ ៦០-៧០ នាក់​ដែរ។ ពោលគឺ ជីវភាព​ខ្ញុំ​មិន​គ្រាន់​ជាង​នរណា​ទេ តែ​ក៏​ជា​ក្តី​ស្រមៃ​ចង់បាន​របស់​មនុស្ស​មិនតិច​គ្នា​ដែរ​ទេ។

ខ្ញុំ​ចាប់ផ្តើម​ពី​បុគ្គលិក​រដ្ឋ​មួយរូប​មាន កេរ្តិ៍ឈ្មោះ​ក្នុង​ក្រសួង​តូច​មួយ តែ​ប្រាក់ខែ​មិនអាចរ​ស់បាន​ហើយ​ខ្ញុំ​មិនចេះ​រក​ក្រៅ​ដោយ​ឋានៈ​នាទី​របស់ខ្លួន ទើបប៊ិះៗគ្មាន​ផ្ទះ​នៅ។ ដោយមាន​មហិច្ឆតា​ខ្ពស់ មាន​សម្ថ​ភាព ទើប​ខ្ញុំ​មិន​ព្រម​ធ្វើការ​រដ្ឋ​តែមួយ​មុខ ហើយ​យប់​ឡើង​ហូបចុក​បន​ភឿន​នោះទេ។ ខ្ញុំ​រក​អាជីវកម្ម បន្ថែម​មិន​វិសមភាព និង តួនាទី​កន្លែង​រដ្ឋ។ ដោយ​កាន់​ការងារ​មិន​ជុំ មិនយូរប៉ុន្មាន ពោលគឺ ៤-៥ឆ្នាំ ក្រោយមក ខ្ញុំ​ជំពាក់​បំណុល​គេ​យ៉ាងច្រើន ហើយ​បើ​សង្ឃឹមលើ​ប្រាក់ខែ​ទាល់តែ ៨០ ទៅ ១០០ឆ្នាំ ទើប​សង​អស់។

ពិសេស​ទៅទៀត​ផ្ទះ​ខ្ញុំ ផ្ទះ​លោក​ពុក​អ្នក​ម៉ែ​ខ្ញុំ និង ប្លង់ដី​ញាតិ​ផៅ​មួយចំនួន ខ្ញុំ​បញ្ចាំ​អស់។ កាលៈទេសៈ​បែបនេះ​ធ្វើឱ្យ​ខ្ញុំបោះបង់​ការងារ​រដ្ឋ​ហើយ ចេញមក​រកស៊ី​ពេញបន្ទុក។ ជីដូន​ជីតា​សន្សំ​បុណ្យ​ទុក មាតាបិតា​មាន​ក្តី​ករុណា ទេវតា​លោក​អាណិត ទើប​បួន​ប្រាំ​ឆ្នាំ​ក្រោយមក​ខ្ញុំ​អាច លោះ​ប្លង់​មក​សង អ្នក​គ្រប់គ្នា​ក្នុង​គ្រួសារ​ដោយសារ​សមត្ថភាព ភាព​ដាច់ខាត និង រហ័សរហួន ស្គាល់​កាលៈទេសៈ​របស់ខ្ញុំ។

មួយរយៈ​កាល​នេះ​ខ្ញុំ​ដឹង​តែ​ធ្វើការ​ហើយ​ធ្វើការ​ទៀត​ធ្វើ​ឱ្យអស់​កិច្ចការ មិនមែន​ធ្វើឱ្យ​អស់ម៉ោង​នោះទេ ពិសេស​មិន​លះបង់​ការងារ​អ្វី​ឡើយ​ឱ្យតែ​ខ្ញុំ​ធ្វើបាន។ មិត្ត​អ្នកអាន​ដឹង​ទេ​ការងារ​កាន់តែ​ពិបាក ប្រាក់ចំណេញ​ក៏​ខ្ពស់​ដែរ ទើប​ខ្ញុំ​តាំងចិត្ត​ធ្វើឱ្យ​ខាងតែបាន។ ខ្ញុំ​ធ្វើការ​រហូត Stress ញឹកញាប់ ហើយ​ឈឺក្រពះ​ទៀត ដោយ​ហូបចុក​មិន​ទៀង និង ទទួលទាន​គ្រឿង​ស្រវឹង​ញឹកញាប់​ដោយសារ​មាន​ភ្ញៀវ។ ខ្ញុំ​ត្រូវ​ទៅ​ឆ្ងាយ​មក​ជិត​ជា​អលជ្ជី ទើប​មិនយូរប៉ុន្មាន​ក្រុមហ៊ុន អាកាសចរណ៍ ចេញ​ប័ណ្ណសមាជិក VIP ឱ្យ​ខ្ញុំ។

ពេលយប់​ស្ងាត់​អង្គុយ​សញ្ជឹង​ពី​ឆាកជីវិត ឃើញថា​ខ្លួន ខ្ញុំ​បានធ្វើ​ការងារ​ដែល​សឹង​ថា​ធ្វើ​មិនបាន​ហើយ​លឿន​ដូច​ការគិត។ ខណៈដែល​បន្ទុកគ្រួសារ​ទ្រង់​ធូរស្រាល​បន្តិច ខ្ញុំ​គិតថា​ខ្លួន​គួរ​ទទួល​រង្វាន់ខ្លះៗ សម្រាប់​ខ្លួនឯង​ហើយ តែ​ពិតណាស់​ខ្ញុំ​មិនដឹងថា​ខ្លួនឯង​យ៉ាងម៉េច​ទេរ​ហូត​ដល់ពេល​បាន​ជួប​អូន។

មាន​ពេលវេលា​មួយ​នោះ​អូន​បានមក​ក្រុមហ៊ុន​ខ្ញុំ​ក្នុង​ភារកិច្ច​ការងារ​មួយ។ បុគ្គលិក​ខ្ញុំ​មិនអាច​បំពេញតម្រូវការ​អូន​បាន​ក៏​នាំ​អូន​មក ជួប​ខ្ញុំ។ ចៃដន្យ​អី​ថ្ងៃនោះ​រវល់​ពេក ទើប​ចុង​ម៉ោង​ឯណោះ​បាន​ខ្ញុំ​ទទួលបាន ក៏ដូចជា​មួយ​ភ្ញៀវដទៃៗដែរ ខ្ញុំ​ទទួល​អូន​ដោយ​គោរព និង ស្តាប់​យកចិត្តទុកដាក់​នូវ តម្រូវការ​របស់​អូន។ ពេល​អូន​ចាក​ចេញពី​ក្រុមហ៊ុន​ខ្ញុំ គឺ​វេលា​ម៉ោង​ជិត ១h  ថ្ងៃ​ទៅហើយ​គ្មាន​នរណាម្នាក់​នៅក្បែរ​ធ្វើឱ្យ​ខ្ញុំ​សម្លឹង​តាម​ក្រោយ​អូន​ឡើង​ភ្លឹក ដោយ​រូបរាង​ទ្រនាប់ ដំណើរ​ល្វត​ល្វន់ ក្នុង​ស​ម្លៀ​ត​បំពាក់​ទាន់​ល្មើ​យ​របស់​អូន ហាក់​ស្រូប​យកចិត្ត​ខ្ញុំ​យ៉ាង​ចម្លែក ត្បិត​បុគ្គល​អូន​ជា​ប្រភេទ​មនុស្ស​ដែល​ខ្ញុំ​ចូលចិត្ត​ពី​ដើម​មកហើយ។

តែ​ក្រោយមក​ខ្ញុំ​រវល់​តែ​នឹក​ការងារ មិន​នឹកនា​អ្វី​ទៀត​ទេ​តែ​មួយរយៈ​ក្រោយមក​ពេល​ត្រួតពិនិត្យ​ការងារ​ឃើញ​ឯកសារ​ចាស់​ក៏​នឹង​ដល់​អូន ហើយ​ម្តងនោះ​ជួប​អូន​ដោយ​ចៃដន្យ​នៅ​ឧទ្យាន​មួយ។ ចាប់ពីពេលនេះ​មក​ខ្ញុំ​សកម្ម​ទាក់ទង​អូន។ ចំណែក​អូន ពី​យុរ​តី​ម្នាក់​ដែល​រៀន​ចប់​មហាវិទ្យាល័យ ត្រៀមខ្លួន​តែ​យកប្តី តែមាន​បន្ទុកគ្រួសារ​ស​ង្ក​ត់​ធ្ងន់​លើ​ស្មា​មួយគូរ​ដ៏​តូច​របស់​អូន។ អូន​បាន​ចាក​ចេញពី​ភូមិ​ស្រុក​មក​ស្នាក់នៅ​រៀង​សូត្រ​និង​ធ្វើការ​នៅ​ភ្នំពេញ។ អូន​ក៏​ដូច​ខ្ញុំ​រវល់​តែ​ការងារ​មិន​សំបូរ​មិត្ត​ភិ​ត្តិ​បន​ភឿន​ទេ គ្រាន់​តែម្តង​ម្តាយ​ទៅ​ស្រុក​លេង​ផ្ទះ ជួប​មុខ​គូរ​ដណ្តឹង​ប៉ុណ្ណោះ​គ្មាន​ស្គាល់​នរណា​ទៀត​សោះ។ មិនយូរប៉ុន្មាន អូន​យល់ព្រម​រាប់អាន់​ខ្ញុំ ក្រោយពេល​ខ្ញុំ​ព្យាយាម​ទូរស័ព្ទ និង SMS ទៅ​អូន ទោះបី​ដឹងថា​ខ្ញុំ​មាន ប្រពន្ធ​កូន​ហើយ​ក្តី រីឯ​អូន​មាន​គូរ​ដណ្តឹង​នៅឯ​ស្រុក​រួច។ ពួកយើង​ស្គាល់គ្នា​ក្នុង​បំណង​លើកទឹកចិត្ត​គ្នា​ក្នុង​ការងារ​ប៉ុណ្ណោះ ពោលគឺ​ចែក​ក្តីសប្បាយ​ស្រាយ​ទុក្ខ​កង្វល់​ជាមួយគ្នា បន្ទាប់ពី​រឿង​ហត់​ក្នុង​ការងារ​ពេល​មួយថ្ងៃ​មក។ ស្គាល់​បាន​ពី​ឆ្នាំ​អូន​បាន​បែកបាក់​ពី​គូរ​ដណ្តឹង ដោយ​មិនមែន​មកពី​ខ្ញុំ តែ​មកពី​ក​ម្លោះ​នោះ​មិន​ផ្តល់​ក្តីសង្ឃឹម​ឱ្យ​អូន និង មិន​ចុះសម្រុង​គ្នា។

ពេលនេះ​ពួកយើង​ស្រឡាញ់គ្នា ក្តី​ស្នេហ៍​មួយ​ស្មោះស្ម័គ្រ តែ​យើង​ទាំងពី​យល់ តែ​គ្មាន​ការបញ្ចប់​ដោយមាន​ន័យ​នោះទេ។ ខ្ញុំ​នៅតែ​ជា​ប្តី​ល្អ ឪពុក​មាន​ព្រហ្ម​វិហារធម៌ ចំពោះ​ប្រពន្ធ និង កូន ត្បិត​ចំពោះ​ខ្ញុំ​គ្រួសារ​គឺអ្វីៗទាំងអស់ ហើយ​អូន​រមែង​អល់អែក​ខ្លាច​បាបកម្ម ដោយ​គិតថា​ខ្លួន​មាន​កំហុស​ចំពោះ​គ្រួសារ​ខ្ញុំ តែ​ដោយ​ស្នេហ៍​ពួកយើង​នៅតែ​ស្រឡាញ់គ្នា។ ពួកយើង​បាន​ដើរ​ជាមួយគ្នា​លើ​ដងផ្លូវ​តែមួយ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ទៅ​ទីកន្លែង​ជាច្រើន​ដែល​យើង​អាច​វា​ពិតជា​ធ្វើឱ្យ​ខ្ញុំ​មាន​សុភមង្គល និង ក្តី​សុខ​ដែល​ខ្ញុំ​មិន​ធ្លាប់​បានទទួល​ប្រាកដ​ណាស់។

វេលា​ស្រឡាញ់គ្នា អូន​ក៏​ខ្លោចផ្សា​ចិត្ត​មិន​ស្ទើរ​ដែរ ពិសេស​ថ្ងៃ​ចុង​សប្តាហ៍ ឬ ពេល​អូន​ឈឺ​ថ្កាត់ ហើយ​គ្មាន​ខ្ញុំ​នៅក្បែរ ហើយ​ពេលខ្លះទៀត​សូម្បីតែ​ផឹក​ភេសជ្ជៈ​ជុំគ្នា​ក៏​ពិបាក​ដែរ។ ខ្ញុំ​យល់​ទើប​ឆ្លៀត​ឱ្យ​កាស​ម្តង ឬ ពីរដង ក្នុង​មួយខែ ដើម្បី​នៅក្បែរ​អូន​ប៉ះប៉ូវ​ឱ្យ​អូន​បណ្តាល​ថ្ងៃខែ នឹង​រលឹក។ តែ​ទោះបី​ខ្ញុំ​ខំ​យ៉ាងណា​ក៏​វា​មិនអាច​ពេញលេញ​ដែល​នេះ​ចំពោះ​បុរស​នៅ​លីវ​គឺ​ស្រួល​ណាស់ ហើយ​ពិសេស​ទៅទៀត​គឺ​អូន​ជា​ស្រីក្មេង​និង​ស្អាត​ព្រមទាំង​គួរឱ្យ​ស្រឡាញ់​ថែមទៀត។

ស្រឡាញ់​អូន​តែ​ខ្ញុំ​រមែង​ចង់ឱ្យ​អូន​មាន​គូរ​ស្នេហ៍​ម្នាក់​ផ្សេងទៀត និង ឈានដល់​អាពាហ៍ពិពាហ៍។ ថ្ងៃមួយ​ជិត​ចូលឆ្នាំ​ចិន អូន​ប្រាប់​ខ្ញុំ​ថា​អូន​មាន​គោលដៅ​សម្រាប់​តាន​ដាន​ហើយ ខ្ញុំ​មិន​ត្រឹមតែ​មិន​ហួងហែង​ថែមទាំង​រៀបចំ​ពេលវេលា​ឱ្យ​អូន ស្វែងយល់​ពី​ម្នាក់​នោះ​ថែមទៀត។ ចូលឆ្នាំ​នេះ​អូន​ក៏​ទៅ​ស្រុក​ដូចមុនៗ ហើយ​គ្រួសារ​អូន​ក៏​ធូរស្រាល​ដោយសារ​ការប្រឹងប្រែងរ​បស់​អូន និង អ្នកផ្ទះ​អូន។

ឆ្នាំមុនៗពេល​អូន​ទៅ​ស្រុក ចាស់ទុំ​រមែង​រំឭក​ឱ្យ​អូន​ជម្រុញ​ឱ្យ​ប្រុស​ម្នាក់​នោះ​ចូល​ស្តីដណ្តឹង​អូន។ ប៉ុន្មាន​ឆ្នាំនេះ​ពេល​ពួកគេ​ដឹងថា​ពួក​អូន​ចែកផ្លូវ​គ្នា ហើយ​អតីត​គូរ​ដណ្តឹង​អូន​ក៏​ការ​រួច​ទៀតហើយ​អូន​នៅតែ​នៅ​លីវ បើទោះជា​អូន​រូបល្អ​ចរិយា​ត្រឹមត្រូវ និង ប៉ិនប្រសប់​ថែមទៀត តែ​អាយុ​ទ្រង់​ច្រើន​ដែរ​ហើយ ទើប​គ្រប់គ្នា​ពន្យល់​អូន​ឱ្យ​គិតគូរ​រឿង​គូរ​ព្រេង​ឱ្យ​លឿន។ សម្ពាធ​ពី​គ្រប់គ្នា​ធ្វើឱ្យ​អូន​ត្រូវតែ​រិះគន់។

បន្ទាប់ពី​ចូលឆ្នាំ​រួច​អូន​មក​ភ្នំពេញ​វិញ កិច្ចការ​ដំបូង​គឺ​អូន Call រក​មនុស្ស​ដែល​អូន​ស្វែងយល់ថា​អូន​កំពុង​មក​ភ្នំពេញ​ត​មក​គឺ​ណាត់​ខ្ញុំ​ជួបនឹង​អាល​ពោល​ពាក្យ​លាគ្នា។ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​តែមាន​វាចា​ដួងចិត្ត​យ៉ាងច្រើន ខ្ញុំ​គិត​យ៉ាងច្រើន ខ្ញុំ​ធ្លាប់បាន​ប្រាប់​អូន​ណាស់​តែ​មិនអាច​រួម​ដំណើរ និង អូន​បន្តទៀត​ពីព្រោះ “ បង​មាន​គូរ​ប្រចាំជីវិត ឥត​ហ៊ាន​ក្បត់​ផិត​ខ្លាច​កម្ម​វេរា...” និង រឹតតែ​មិនអាច​ឱ្យ​អូន​ខកខាន​បាន​សុភមង្គល​ខូចអនាគត ខូច​មុខមាត់​ឪពុកម្តាយ​ត្បិតតែ​ខ្ញុំ ដូច​ពាក្យ​ថា “ស្រឡាញ់​កូន ត្រូវ​គិតដល់​ឪពុក។

ខ្ញុំ​ដឹង​អូន​ស្រឡាញ់​ខ្ញុំ​ច្រើនណាស់ ដូច​ពាក្យ​ថា “ វាចា​ភ្នែក​ស្រី​ស្តី​ប្រាប់​ពី​រឿង​ពិត” តែ​អូន​មិនអាច​រស់នៅក្នុង​ជីវិត​ដូច​កន្លងមក​បាន​ដោយ​អូន​ត្រូវការ​អនាគត​និង​មាន​គ្រូ​សារ​មួយ​ដែរ។ ពេល​ខ្ញុំ​និយាយថា យល់ព្រម​ឃ្លាត​ចេញពី​អូន ស្រាប់តែ​អនុ​ស្សាប​រី​យ៍​ផ្អែមល្ហែម​រាប់រយ​ជាមួយ​អូន​លេចឡើង​ក្នុង​អារម្មណ៍​ខ្ញុំ ត​មក​គឺ​ទិដ្ឋភាព​អូន និង គេ នែបនិត្យ​កៀកកើយ​គ្នា​ដូច​អូន និង ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ធ្វើឱ្យ​ទ្រុង​ខ្ញុំ​ពើត​ផ្សា ឱ​រ៉ា​ស្រក់​លោហិត​ត្បិត​គូរ​ស្នេហ៍​រមែង​ប្រែប្រួល តែ​ត្រូវ​បាត់បង់​របស់​មានតម្លៃ​មួយ​ដោយ​បង្ខំ និង បែក​គ្នា​ជា​រៀងរហូត​ទៀត។

ពិត​ហើយ​ខ្ញុំ​ចង់ឱ្យ​អូន​មាន​គូរ តែ​មិន​មែ​ង​លឿន​ស្លេវ​យ៉ាងនេះ​ទេ វា​ពិតជា​ធ្វើឱ្យ​ខ្ញុំ​ឈឺចាប់​ណាស់។ តែ​ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​នោះទេ។ គិត​ហើយ​គិត​ទៀត​សឹង​រាល់​ដង្ហើម​ចេញចូល ទីបំផុត​ខ្ញុំ​យល់ថា​ខ្លួន​ដូចជា​អាត្មានិយម​ពេក ហើយ​ភាព​អាត្មានិយម​នេះឯង​នាំឱ្យ​ខ្ញុំ​ឈឺចាប់​ណាស់។ ពោលគឺ​ខ្លួន​ប្រឹង​ដណ្តើមយក​នូវ​អ្វីដែល​មិនមែនជា​របស់ខ្លួន។

ក្នុង​ស្នេហា​ភាព​អាត្មានិយម​គ្រោះថ្នាក់​ណាស់ វា​អាច​សម្លាប់​ក្តី​ស្នេហ៍​របស់ខ្ញុំ​ចំពោះ​អូន និង ចំពោះ​គ្រួសារ​ខ្លួន។ ខ្ញុំ​យល់ថា​ប់​ស្នេហ៍​អូន​ត្រូវធ្វើ​អ្វី​ឱ្យ​អូន​សប្បាយ មាន​សុភមង្គល​ក្នុង​ជីវិត​ថ្មី​ទើបត្រូវ។ ពោលគឺ​មិនអាច​ដើម្បី​ក្តី​សុខ​ផ្ទាល់​របស់ខ្ញុំ​ពេល​អូន​នៅក្បែរ​ខ្ញុំ​ហើយ​ជីកដី​កប់​សុភមង្គល​អូន​បានទេ។ ខ្ញុំ​ត្រូវ​ធ្វើយ៉ាងណា ឱ្យ​រីករាយ ពេល​ឃើញ​អូន​មាន​សុភមង្គល​ក្បែរ​ប្តី​អនាគត​របស់​អូន​ទើបត្រូវ។

វេលា​ស្នេហ៍​អូន​ដំបូង​គ្រាន់​ដើម្បី​មាន​អារម្មណ៍​ថា​មាន​ស្នេហា​ដើម្បី​ទទួលបាន​ភាព​ផ្អែមល្ហែម និង មាន​មនុស្ស​ចែករម្លែក​ភាព​រីករាយ​និង​ស្រាយ​ក្តី​ទុក្ខសោក​ប៉​ណ្ណោះ។ តែ​មួយរយៈ​ក្រោយមក​មិនដឹងថា​ហេតុ​អី​ខ្ញុំ​ស្រឡាញ់​អូន​យ៉ាងនេះ?

តែ​ខ្ញុំ​មិនអាច​បែកផ្លូវ​ពី​ប្រពន្ធ​ហើយ​រៀបការ​និង​អូន​បានទេ។ ពោលគឺ​ខ្ញុំ​អាច​បាន​ត្រឹម​ចម្លែក​ចិត្ត​ស្នេហា​មួយចំណែក​ពី​ប្រពន្ធ សម្រាប់​អូន​ប៉ុណ្ណោះ។ ហេតុនេះ​ខ្ញុំ​ខាំមាត់​ទ្រាំ​ឃ្លាតឆ្ងាយ​ពី​អូន។

ខ្ញុំ​ស្វែង​យល់ឃើញថា ខ្លួន​មិនត្រូវ​ជំនះ​ដណ្តើមយក​នូវ​អ្វីដែល​ធាតុពិត​មិនមែនជា​របស់ខ្លួន​នោះទេ។ និយាយ​គឺ​ស្រួល​ហើយ តែ​ការ​ពិតណាស់​ពិបាកធ្វើ​មែនទែន។ ដើម្បី​សម្រេចបាន​ខ្ញុំ​ត្រូវ​រិះគិត​និង​តាំងចិត្ត​យ៉ាងខ្លាំង​ក្លា​បំផុត ហើយ​ចុងក្រោយ​ឃើញ​គ​ន្លិះ គឺ​កម្ចាត់​បង់​ភាព​អាត្មានិយម​របស់ខ្លួន។

ខ្ញុំ​ពិតជា​ឈឺចាប់​ណាស់​មួយរយៈ​ពេលមុន វ័យ៤០ឆ្នាំ​ប្លាយ​ធ្វើឱ្យ​ចិត្ត​មនុស្ស​ស្ងប់​ចុះ និង ធ្វើឱ្យ​ខ្ញុំ​ឆ្ងាយ​អូន​ដោយ​នឹងន​ផងដែរ។ ឥឡូវ​ខ្ញុំ​ជ្រមុជ​ក្បាល​ក្នុង​ការងារ​ដើម្បី​នាំ​ក្រុមហ៊ុន​ខ្ញុំ​ឱ្យ​ឈានដល់​កម្រិត​ថ្មី​ខ្ពស់ជាង​សព្វថ្ងៃ​រាប់ពាន់ ឬ ម៉ឺន​ដង។

អរគុណ​អូន​ផ្តល់ឱ្យ​បង​នូវ​ពេលវេលា​ស្រស់​ឆើត​កន្លងមក បើ​មាន​ជាតិ​ក្រោយ​សូមឱ្យ​យើង​ជួ​ម​គ្នា​ជា​គូរ​គាប់ ១០០ ឆ្នាំ​ណា​អូន​ណា។ ចុងក្រោយ​នេះ​ជូនពរ​អូន​ឱ្យ​ភព​ប្រសប់ និង ប្តី​ល្អ​ដែល​ស្រឡាញ់​ថ្នាក់ថ្នម​អូន​មិន​ចាញ់​បង និង ឱ្យ​អូន​មាន​លាភ​សំណាង​ក្នុង​ឆាកជីវិត ដូចជា​បង​ដែរ៕

ភ្នំពេញ យប់ ១៧ មីនា ២០១៣

បុរស​ស្មោះ​ស្នេហ៍​អូន-ព្រឹទ្ធី

ខ្លោចផ្សាពេលជ្រុលស្រលាញ់បុរសមានប្រពន្ធ

ខ្ញុំ​បាន​យំ​ហើយ​ទឹកភ្នែក​ខ្ញុំ​ក៏ដូចជា​រីងស្ងួត​អស់ហើយ ការងារ​គ្រប់បើ​យ៉ាងខ្ញុំ​ធ្វើ​លែងកើត។ ប្រពន្ធ​បង​រមែង​SMS មក​ខ្ញុំ ដោយ​លេខ​ទូរស័ព្ទប្លែកៗ ហើយ​ទាមទា​រជួប​ខ្ញុំ។ បង​ដឹង​ទេតើ​ខ្ញុំ​ភ័យខ្លាច​យ៉ាងណា? ខ្ញុំ​រង​សម្ពាធ​ពី​ប្រពន្ធ​បង ពី​ក្រុមគ្រួសារ​ខ្ញុំ​ពិសេស​បងស្រី​បាន​ស្តីបន្ទោស​និង​ហាមប្រាម​យ៉ាងច្រើន​ពេល​គាត់​ដឹង​រឿងនេះ។

ខ្ញុំ​ជា​ក្រមុំ​កើត​ឆ្នាំ ៨០ ប្លាយ ដែល​មិនមែន​ក្មេង​ទេស​ម្រាម់​ការ​មាន​ស្នេហា។ តាំងពី​បែកបាក់​ស្នេហា​ដំបូង អូន​តាំងចិត្ត​ថា​ឈប់​មាន​ស្នេហា​មុន​អាពាហ៍ពិពាហ៍​ទៀតហើយ​យកចិត្ត​ដាក់​តែ​លើ​ការងារ​និង​រៀន​យក​សញ្ញាប័ត្រ​បណ្ឌិត​ឱ្យ​ខាន​តែ​បាន តែ​ពេលដែល​ឆាកជីវិត​ខ្ញុំ​កំពុងតែ​បត់បែន ធុញថប់ ស្រាប់តែ​គាត់​បង្ហាញមុខ។ បុរស​នោះ​មាន​អាយុ ៤០ ឆ្នាំ​ប្លាយ រូបសម្បត្តិ​គឺ​សមរម្យ អត្ត​ច​រិ​ក​ល្អ ហើយ​ការងារ​ទ្រព្យសម្បត្តិ​គឺ​មធ្យម។

ម្តងនោះ​ខ្ញុំ​បាន​បាត់​ម៉ូតូ​នៅ​កន្លែងធ្វើការ ដែលជា​ធានា​គារ​មួយ ខ្ញុំ​រមែង​ឱ្យ​ប្អូនប្រុស​ជូន​មក​និង​ទទួល​ទៅវិញ​ពី​កន្លែងធ្វើការ មិនដឹង​ហេតុ​អី​ថ្ងៃមួយ​ខ្ញុំ​យល់​ព្រមទៅ​និង​បងស្រី​ម្នាក់​ជា​មិត្ត​រួមការ​ងារ​ជាមួយគ្នា​ទៅ​ជួប​បង។ ចាប់ពី​នោះមក​ខ្ញុំ​និង​បង​រមែង​ជួបគ្នា ហើយ​បង​ឧស្សាហ៍​Call ឫ SMS មក​ខ្ញុំ​រួច​រៀបរាប់​ប្រាប់​ខ្ញុំ​ពី​រឿងផ្សេងៗក្នុង​ការងារ​របស់​បង និង ជួយ​ប្រឹក្សា​និង​ខ្ញុំ​ចំពោះ​ការងារ​របស់ខ្ញុំ។ ក្រោយមកទៀត​បង​និយាយ “បង​ស្រលាញ់​អូន” មិនយូរ​ក្រោយមកទៀត​អូន​ក៏​ស្រលាញ់​បង​ដែរ។ អូន​ស្រលាញ់​បង​ពីព្រោះ​បង​ជាម​នុស្ស​សាមញ្ញ​ៗ មិន​អួតអាង។ បង​ដឹង​ទេពី​ពេលនោះ​ហើយ​ដែល​បង​ធ្វើឱ្យ​បេះដូង​អូន​របួស​ម្តងទៀត។ នៅ​រៀង​រាល់ពេល​ជួបគ្នា ឫ សូម្បីតែ SMS បង​រមែង​ពោល​ពាក្យ​ផ្អែមល្ហែម​ណែនាំ​អូន​ឱ្យ​រីកចម្រើន​ក្នុង​ការងារ ចង្អុលបង្ហាញ​អូន​ពី​ពុតត្បុត​ក្នុងសង្គម​ដ៏​ស្មុកស្មាញ​នេះ ពោលគឺ​បង​ធ្វើឱ្យ​អូន​កក់ក្តៅ​និង​មាន​ជំនឿ​ចិត្ត​ហើយ​សូម្បីតែ​បន្តិច​ក៏​បង​មិន​កេងចំណេញ​លើ​រូប​អូន​ទោះ​យើង​នៅ​ទៅ​ស្ងាត់កំបាំង​តែ​ពីរ​នាក់​ក៏ដោយ​បង​រមែង​អះអាងថា “គ្រប់យ៉ាង​ទុក​សម្រាប់​រាត្រី​ក្រោយ​អាពាហ៍ពិពាហ៍” ជាង​នេះ​បង​អះអាងថា​បង​និង​ភរិយា​បាន​ដាច់​ស្រាច់​និង​គ្នា​ហើយ​ដោយសារ​មិន​ចុះសម្រុង​គ្នា។ ហេតុនេះ​អូន​ស្រលាញ់​បង​ដោយ​បង​ល្អ​ពេក ហើយ​វា​មាន​ខុស​អី​បើ​អូន​ជា​ក្រមុំ​ហើយ​បង​ជា​បុរស​គ្មាន​ប្រពន្ធ​នោះ ទោះបី​បង​មានកូន​បួន​នាក់​ហើយ​ក្តី។

តែ​ជាថ្មី​ម្តងទៀត​អូន​ត្រូវ​ខ្លោចផ្សា ហេតុអ្វី​ប្រពន្ធ​បង​មាន​លេខ​ទូរស័ព្ទ​អូន? បងស្រី​នោះ​បញ្ជា​ឱ្យ​អូន​ឈប់​រំខាន​គាត់​ទៀត​កុំ​បំបែក​សុភមង្គល​គ្រួសារ​បង។

បង​សំលាញ់ រវាង​បង​និង​ប្រពន្ធ​បង​នរណា​និយាយ​ពាក្យពិត? អូន​ពិតជា​ស្រលាញ់​បង​គ្មាន​សង្ស័យ​វាង​គ្នា ទីបំផុត​តែ​អូន​ក៏​ត្រូវការ​កិត្តិយស​សម្រាប់​ខ្លួនឯង និង​ពុក​ម៉ែ​អូន​ដែរ។ បង​ដឹង​ទេ​ពីមុនមក​អូន​ស្អប់​ណាស់​អ្នក​ទី៣ តែ​ឥឡូវនេះ​អូន​ក្លាយជា​អ្នក​ទី៣ ដោយសារ​កំហុស​បង! អូន​មិនមែន​ស្រី​គ្មាន​ចំណេះវិជ្ជា និង សីលធម៌​នោះទេ បញ្ឈប់​ទៅ​កុំ​ឆាឆៅ​អូន​ទៀត បើ​បង​ពិតជា​ស្វាមី​និង​ឪពុក​ល្អ។ ទុកឱ្យ​អូន​ជា​អ្នក​ខ្លោចផ្សា​តែម្នាក់ឯង​បាន​ហើយ។ អូន​ក៏​អរគុណ​បង​ត្បិត​ក្នុង​កំ​ឡុង​ពេល​យើង​ស្រលាញ់គ្នា ២-៣ឆ្នាំ​នោះ​បង​បាន​ជួប​អូន​យ៉ាងច្រើន​ក្នុង​ការងារ និង មិន​បំពេញ​លើ​រូប​កាយ​អូន៕

លី លី បុគ្គលិក​ធានា​គា​នៅ​ភ្នំពេញ

បងរមែងស្ថិតក្នុងបេះដូងអូន

វា​ក៏​ជា​ថ្ងៃមួយ​ដែល​អូន​នៅក្នុង​ផ្ទះជួល​មួយ​ដ៏​សែន​ជិតស្និត​ចំពោះ​អូន។ អូន​អង្គុយ​ស្តាប់​ប​ណ្តា​បទ​ចម្រៀង​ស្នេហ៍​ដ៏​សែន​លន្លង់លន្លោច​ពិ​រោះ​រណ្តំ។ ខណៈ​​ដែល​ទំនេរ​ពី​ការងារ អូន​បាន​សម្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន ពេល​នឹក​ដល់​បង​អនុ​ស្សាវ​រីយ៍​ផ្អែមល្ហែម​និង​ជូរចត់​រវាង​បង​និង​អូន។

អូន​នៅតែ​ឆែក​មើល SMS រាប់រយ​ដែល​បាន Save ទុក​ក្នុង​ទូរស័ព្ទ ហើយ​មានន័យ​ប្រហែល​គ្នា​គឺ បង​ស្រលាញ់​អូន រួច​អូន​ក៏​ស្រលាញ់​បង តែ​ទីបំផុត​អូន​ត្រឡប់មក​ពិភព​ពិត​គឺ យើង​បាន​បែក​ចែកផ្លូវ​គ្នា​ហើយ និង ជា​រៀងរហូត​ផង​ដឹង? អនុស្សាវរីយ៍​គ្រាន់​ជា​អតីតកាល​ប៉ុណ្ណោះ។ អូន​ដើរ​ដោយយឺតៗ ជា​មួ​ជំហាន​ធ្ងន់​ព្រៀប​តាម​ដងផ្លូវ ដែល​យើង​ធ្លាប់​ដើរ​ជាមួយគ្នា។ ពេល​គេង​មុន នឹង គេង​លក់​អូន​តែង​ភ្លេច​ភ្នែក​ស្រមៃ​ទៅ​បណ្តា​ថ្ងៃខែ​ដែល​យើង​ណាត់ជួប ពិតជា​សាមញ្ញ​តែមាន​ន័យ និង សុភមង្គល​ណាស់។

អូន​រមែង​គូរ​លើ​ក្រដាស់​នូវអ្វីៗ ដែល​អូន​ប៉ង​ក្នុង​ថ្ងៃ​អនាគត​ហើយ​ក្នុងនោះ​អូន​និង​បង​រមែង​ជា​ស្នូល។ អូន​រមែង​ស្តាប់​ហើយ​ស្តាប់​ទៀត Voice mail របស់​នរណាម្នាក់​នោះ​ដែល​និយាយថា “គឺ​បង​នៅតែ​ស្រឡាញ់​អូន​ដដែល​ហ្នឹង។ ស្រឡាញ់​ដូច​ថ្ងៃ​ដំបូង​ហើយក៏​ជា​លើកចុងក្រោយ។ បង​ចង់ឃើញ​អូន​សើច​ដោយ​អស់ពីដួងចិត្ត​រហូត​លិ​ប​ភ្នែក ពីព្រោះ​ជី​វិត​នៅតែ​ស្រស់បំព្រង។ បង​ស្រឡាញ់​អូន!” សម្តី​នេះ​ធ្វើឱ្យ​អូន​កក់ក្តៅ​ណាស់​ហើយ​ក្នុង​បេះដូង​អូន​មាន​បង​ជា​រហូត។

ទឹកភ្នែក​អូន​មិនចេះ​រីក​ទេ ហើយ​វា​មិនអាច​ហូរ​ចូល​បេះដូង​កើត​រៀង​រាល់ពេល​ក្តី​នឹករលឹក ស្រឡាញ់​បង​របស់​អូន​អណ្តែត​ឡើង។ តែ​គ្មាន​ជម្រើស​ផ្សេង​បង តើ​យើង​ទាំងពីរ​មាន​សុភមង្គល​ទេ​ពេល​រស់​នៅតែ​បែក​គ្នា​ដូចនេះ​ហេតុអ្វី​មេឃ​ឱ្យ​យើង​ស្គាល់ និង ស្រឡាញ់គ្នា​ហើយ​បែក​គ្នា​បែបនេះ? សូម​ជូនពរ​ឱ្យ​គូរ​ស្នេហ៍ឯទៀតៗ ជួបគ្នា​នៅ​ទីបំផុត និង រស់នៅ​រហូត​សក់ស្កូវ ធ្មេញ​ជ្រុះ​ជាមួយគ្នា៕

បុប្ផា​រកា​កោង_មុខកំពូល

រៀងរាល់​ពេល​នៅលើ​គ្រែ ប្រពន្ធ​ខ្ញុំ​ដូច​សាកសព​អញ្ចឹង

“បើ​និយាយថា​នាង​ដូច​គល់ឈើ​ ទ្រង់​ឥត​គ្រប់គ្រាន់​នៅ​ឡើង​ទេ ប្រព​ន្ធ​ខ្ញុំ​តា​ម​ពិត​ទៅជា​សាកសព​ឥត​វិញ្ញាណ នៅ​រៀងរាល់​លើក​ដែល​យើង​រួមស្នេហា​និង​គ្នា"។

នាង​មិន​កម្រើក ​ឬ​រង្គើ​ជើងដៃ​សូម្បី​បន្ដិច ទុកឱ្យ​ខ្ញុំ​ខ្វេ​វ​ខ្វាវ​តែឯង​រហូត​ចប់​តែម្ដង។ ខ្ញុំ​ជា​បុរស​ខ្វះខាត​គ្រប់ផ្នែក​ទាំង​ក្នុង​ការងារ សូម្បី​ពេល​នៅ​គ្រែ​ខ្ញុំ​គ្មាន​បានទទួល​អារម្មណ៍​របស់​អ្នក​ជោគជ័យ​នោះទេ។ ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ខឹង​ខ្លួនឯង ហើយ​ឥឡូវ​ខ្ញុំ​ហាក់​ខឹង​ប្រពន្ធ​ខ្ញុំ​ទៀត។ ខ្ញុំ​មិន​ធ្លាប់បាន​និយាយប្រាប់​នាង​ពី​ការ​មួហ្មង ក្នុង​ទ្រូង​ខ្ញុំ​ឡើយ។ បើ​បរាជ័យ​ក្នុង​ការងារ​ខ្ញុំ​ត្រូវ​ខំ​ធ្វើ​សា​ថ្មី តែ​ក្នុង​រឿង​លើ​គ្រែ​ខ្ញុំ​គិតថា​អស់​ចិ​ត្ដ​ខ្សោះ​កម្លាំង​ទៅហើយ។

ពួកយើង​ស្រឡាញ់គ្នា​បាន​ជាង ១ឆ្នាំ​ទើប​រៀបការ។ មុនពេល​រៀបការអ្វីៗហាក់​កក់ក្ដៅ​ស្កប់ស្កល់​ណាស់ តែ​ពួកយើង​មិនបាន​ដើរ​ហួស​ប្រពៃណី​ឡើយ​គឺ​បានត្រឹមតែ​ឱបក្រសោប​គ្នា​ប៉ុណ្ណោះ។ ខ្ញុំ​តែង​គិតថា​ការរួម​ស្នេហា​នឹងមិន​យឺត​ទេ។ ក្រោយពេល​រៀបការហើយ ​ខែវិច្ឆិកា ២០១១ យើង​បាន​សំពះ​ផ្ទឹម​មុខ​មេបា អាចារ្យ​ត្រឹមត្រូវ ​និង​ភ្ញៀវពន្លឺ​ចូលរួម​មង្គលការ​ពួកយើង​ជាង ៥០០នាក់​ដែរ។

យប់​ផ្សំ​ដំណេក ដោយ​ពួកយើង​សុទ្ធតែ​មិន​ធ្លាប់ ​ហេតុនេះ​អារម្មណ៍​តានតឹង​ណាស់។ ចំពោះ​យើង​ទាំងពីរ​ វា​ជា​លើកដំបូង​បំផុត។ ក្រៅពី​ភាព​តានតឹង​ខ្ញុំ​មិន​បានទទួល​សេចក្ដីសុខ ដូច​ធ្វើ​ធ្លាប់បាន​អាន​ក្នុង​សៀវភៅ​នានា​នោះទេ ហើយអ្វីៗក៏​ដើរ​ទៅមុខ​តាម​ធម្មតា ហើយ​បន្សល់ទុក​ក្នុង​ខ្លួន​នូវ​ភាពប្លែកៗប៉ុណ្ណោះ គ្មាន​ភាពស្រណុកសុខស្រួល​នោះទេ។ និយាយ​ត្រង់​ទៅ​អាកប្បកិរិយា​របស់​ប្រពន្ធ​ខ្ញុំ​ មិន​ខុសពី​សាកសព​គ្មាន​វិញ្ញាណ​នោះទេ។ តើ​នាង​មិន​ព្រម​ប្រគល់ឱ្យ មិន​យល់​ពី​សិល្បៈ​ស្នេហា​ ឬ​ដោយ​ហេតុផល​ណា​ផ្សេងទៀត? ខ្ញុំ​ពិតជា​គិត​មិន​យល់​ទេ។ ខ្ញុំ​ដឹង​ត្រឹម​ថា​យប់​ដំបូង​របស់​យើង​សាបរលាប​ណាស់។

ដំបូង​ខ្ញុំ​យល់ថា​វា​ជា​នាទី​ដំបូង​របស់​កូនក្រមុំ​ម្នាក់ តែ​តាំងពី​នោះ​រហូតដល់​សព្វថ្ងៃ​គ្រប់យ៉ាង​នៅ​ដដែល។ ខ្ញុំ​គិតថា​នាង​មិនដឹងថា​អាកប្បកិរិយា​នេះ​ជា​ឧបសគ្គ​មួយ​ក្នុង​សុភមង្គលគ្រួសារ ឬថា​ជា​បុព្វហេតុ​នៃ​សោកនាដកម្ម​មួយ​ផង ហើយ​នាង​ដូចជាពេញចិត្ដ​និង​ទង្វើ​នោះ​ផង។ មាន​ម្ដងនោះ​ខ្ញុំ​ឱប​នាង​ជាប់ ហើយ​បង្វិល​ទៅ​ស្ថានភាព​ប្លែក តែ​នាង​នៅតែ​បង្ខំ​ បែរត្រឡប់មក​ទម្រង់​ដូនតា​ គួរឱ្យ​ធុញទ្រាន់​នោះ​ដដែល។ និយាយ​ត្រង់​ទៅ​ពេលខ្លះ​ខ្ញុំ​យល់ថា​រួមរក្ស ​និង​ប្រពន្ធ​ខ្ញុំ​ដូច​កូនសិស្ស​ធ្វើ​កិច្ច​ការឱ្យ​គ្រូ​ប៉ុណ្ណោះ មិនមែនជា​ការសេព​កាម​គុណ​នោះទេ។ ស្ថានភាព​ចេះតែ​បន្ដ​យ៉ាងនេះ ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ធុញ​គ្រាន់ និងខ្លាចៗត្រង់​ខ្ញុំ​រួមស្នេហា និង​សាកសព​មិនមែន​ប្រពន្ធ​ខ្ញុំ​នោះទេ ពោលគឺ​ខ្ញុំ​មិន​ធ្លាប់បាន​សុខ​ស្រួល​ក្នុង​កាម​ត​ម្រ​ក​ពេលដេក​និង​ប្រពន្ធ​នោះទេ។ តែ​ខ្ញុំ​យល់ថា​ខ្លួនឯង​កំសាក​ ត្បិត​មិនបាន​និយាយត្រង់ៗនិង​នាង ហើយ​នាង​រមែងដដែលៗដូច​យប់​ដំបូង។

ឥឡូវ​ខ្ញុំ​ទ្រង់​ស្អប់​ការរួម​ភេទ​និង​នាង។ រៀងរាល់​លើក​ចង់​រួមស្នេហា​និង​នាង ខ្ញុំ​នឹកឃើញ​សកម្មភាព​ខ្វេ​វ​ខ្វាវ​តែឯង​ធ្វើឱ្យ​បាត់​អារម្មណ៍​ស្រេក​ឃ្លានត្រេក​ត្រ​អាល​អស់ បើទោះជា​ចិ​ត្ដ​យើង​នៅ​ស្រឡាញ់​ចូលគ្នា​ដូចគ្នា​ដើម​ក៏ដោយ។

យើង​រមែង​ឮថា​ ការរួម​ស្នេហា​ជា​អ​ណ្ដាត​ភ្លើង​ធ្វើឱ្យ​សុភមង្គល​គ្រួសារ​រឹងមាំ​យូរអង្វែង។ សួរថា​ការរួម​ស្នេហា​បែប​ខ្ញុំ​នេះ​អាចធ្វើឱ្យ​សុភ​ម្គ​ល​គ្រួសារ​បែកបាក់​ឬទេ? សុធា NOCC

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
446
2096
4643687