jaukjeybanner

សំបុត្រផ្ញើ ឱ្យអ្នកដែលមិនមែនរបស់ខ្ញុំ លុះអាវសាន

អស់​ប្រមាណ បី​ខែ​ជាង​ហើយ គិតពី​ថ្ងៃ​ដែល​ខ្ញុំ​បានដឹងថា​អ្នកមាន​មនុស្ស​ថ្មី បេះដូង​ខ្ញុំ​ឈឺផ្សា​ណាស់។ ខ្ញុំ​ទទួល​អារម្មណ៍​ថា​ក្នុង​ខ្លូន​ទទេ​ស្អាត ធី​ង​ធោ​ង និង​ឯកោ ជា​អារ​ម្ម​ណ៏​ដែល​ខ្ញុំ​បាន​ឃ្លាតឆ្ងាយ​ពី​វា យូរថ្ងៃ​មកហើយ។ ទោះបី​មុននេះ​ដែល​ខ្ញុំ​ធ្លាប់​គិតថា ក្នុង​បេះដូង​អ្នក ប្រាកដជា​កុឡាប​ថ្មី តែ​ពេលដែល​កា​ពិត លាតត្រដាង​បេះដូង​ខ្ញុំ​នៅតែឈឺ និង​ពិបាក​ទទួលយក។

ណើ្ហ​យ​ចុះ ទោះជា​យ៉ាងណា មនុស្សម្នាក់ៗ សុទ្ធតែ​មានការ​ជ្រើសរើស​ដោយ ឡែកៗពីគ្នា ទោះបី​ខ្ញុំ​សោកា សោកសង្រេង អស់ពីដួងចិត្ត និង​ក្រោធ​ខឹង​យ៉ាង​ខាំង ចំពោះ​ស្រី​ម្នាក់​នោះ​ដល់​ណា​ក្តី ក៏​ខ្ញុំ​នៅតែ​ប្រាថ្នា​ឱ្យ​អ្នកមាន​សុភមង្គល។ សង្ឃឹមថា​អ្នក​គោរព និង​ថែរក្សា​អនុស្សា​វ​រី​យ៏ រវាង​ពួកយើង ទោះបី​ខ្ញុំ​ជា​យុវតីធម្មតាៗ តែ​ស្រឡាញ់​អ្នក​ដោយ​ឈ្មោះ តាម​ការ​ស្រែកហៅ​របស់​បេះដូង។

អ្វីដែល​ខ្ញុំ​បាន​សុទ្ធតែ​ចេញពី​បេះដូង គ្មាន​សោះកា​រគេង​បន្លំ អញ្ចឹង​ហើយ​បានជា​ពេលនេះ​ទោះបី យើង​បែក​គ្នា​តែ​ខ្ញុំ​មិន​ស្តាយក្រោយ ហើយ​យល់ថា​រវាង​យើង មាន​និស្ស័យ​តែ​មិនមែនជា​គូព្រេង។

បណ្តា​ថ្ងៃ​កន្លងមកនេះ ចំពោះ​ខ្ញុំ គឺ​វែងឆ្ងាយ​គ្មាន​កំនត់ ខ្ញុំ​ជ្រមុជ​ខ្លូន​ចូល កំនរ​ការងារ ប្រយោជន៍​បន្លប់​ក្តី​សោកសៅ ជឿថា​អ្នក​មិនដឹង​ពី​អារម្មណ៍ ខ្លោចផ្សា​មួយ​នេះ​ទេ។ ស្នេហ៍​ឯក​កោ​ភ​គី ត្រូវ​បង្ខំចិត្ត​កប់​ក្នុង ជម្រៅ​បេះដូង ដោយ​មិនដឹង​ត្រូវ​រ៉ាយរ៉ាប់​ជាមួយ​អ្នកណា។ អា​ថ៏​កំបាំង​មួយ​នឹងត្រូវ​កប់​បាត់​ជា​រហូត កម្រង​ស្នេហា​មួយ​ដែល​មានតែ​អ្នក នឹង​ខ្ញុំ​ទើប​ដឹង សេចក្តី​ពើត​ផ្សា​មួយ​ដែល​ខ្ញុំ​រែកពន់​តែ​ម្តង។

ចូរ​អ្នករស់នៅ​ដោយ​សុភមង្គល។ មាន​មនុស្ស​ម្នាក់​រមែង​តាមដាន​ពី​ដំណើរ​ជីវិត​អ្នក បើ​អ្នក​មិនមាន​សុភមង្គល ខ្ញុំ​ក៏​មិន​សប្បាយចិត្ត​ដែរ!  ដើម្បី​ខ្ញុំ​​អ្នក​ត្រូវ​រស់នៅ​ដោយ​ត្រឹមត្រូវ កុំ​ប្រព្រឹត្ត​ដាក់​អ្នកដទៃ ដូចដែល​អ្នក​បាន​ប្រព្រឹត្ត​មកលើ​ខ្ញុំ​ទៀត កម្ម​ពៀរ​វា​លា​ប្រាកដ​ជាមាន! ទោះបី​យើង​លែង​ជា​គូ​ស្នេ​ហ៏ តែ​ខ្ញុំ​នៅតែ​រាប់អាន ឬ​ក​ជា​មិត្ត​ ហើយតែងតែ​នៅ​ខាង​អ្នក ពិសេស​ពេល​អ្នក​មានទុក្ខ​កង្វល់ កុំ​ខ្វល់​ពី​អតីតកាល ចូរ​អ្នក​មករក​ខ្ញុំ​ទៅ!

ថា​រី- កំពង់ឆ្នាំង

ស្ត្រី​ម្នាក់​ល្បួង​ក្មេងប្រុស​ឲ្យ​ធ្លាក់​ក្នុង “អន្លង់​សិច”៖ នាង​បានកូន រីឯ​ក្មេងប្រុស​ឆ្លង​ជំងឺ​កាមរោគ

នារី​ម្នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​បោកប្រាស់​ក្មេងប្រុស​ម្នាក់ ដែលថា​នាង​គឺ​ក៏​ជា​ក្មេង​ជំទង់​ដែរ និង​បានផ្តល់​ក្មេងប្រុស​រូបនោះ ជំងឺ​កាមរោគ ដែល​អាច​រួមភេទ​ជាមួយនឹង​កុមារ​ដទៃទៀត ។

នារី​រូបនេះ​មានឈ្មោះ Anna Areola-Hernandez អាយុ ២៣ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ និង​ប្រឈម​បទចោទប្រកាន់ ដែល​ក្នុងនោះ​រួមមានៈ រួមភេទ​ជាមួយ​អនីតិជន, រំលោភបំពាន​ផ្លូវភេទ​កុមារ, ការ​ប្រាប់​អាយុ​ខុសច្បាប់ និង​បង្ហោះ​រូបភាព​រួមរក្ស​ជាមួយ​អនីតិជន, នេះ​បើតាម AZ Family ឲ្យ​ដឹង ។
ឯកសារ​តុលាការ​បង្ហាញថា នាង Areola-Hernandez បាន​មាន​ទំនាក់ទំនង ៦ ខែ ជាមួយ​ក្មេងប្រុស​អាយុ ១៣ ឆ្នាំ ម្នាក់ គ្រា​ដែល​នាង​បាន​ជួប​ជា​លើកដំបូង នៅ​ផ្សារ​ទំនើប Phoenix ។ នាង​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រាប់​ក្មេងប្រុស​រូបនោះ​ថា នាង​មាន​អាយុ ១៥ ឆ្នាំ និង​បាន​រួមភេទ​ជាមួយ​ក្មេងប្រុស​នោះ ជាច្រើនលើក ។
នៅក្នុង ខែកុម្ភៈ ម្តាយ​ក្មេងប្រុស​រងគ្រោះ បាន​ទាក់ទង​ទៅ​ប៉ូលីស បន្ទាប់ពី​រកឃើញ​នាង Areola-Hernandez បាន​កុហក​អំពី​អាយុ​របស់​នាង និង​បាន​ចោទប្រកាន់ថា នាង​រូបនេះ បានផ្តល់​ជំងឺ​កាមរោគ​ដល់​កូនប្រុស​របស់គាត់ ។

Areola-Hernandez ក៏ត្រូវ​បាន​ចោទថា​បាន​ប្រាប់​ម្តាយ​របស់​ក្មេងប្រុស​នោះ​ថា នាង​មាន​ផ្ទៃពោះ បើទោះបី​ប៉ូលីស​ពុំទាន់​បញ្ជាក់ថា​តើ​នេះ​ជា​រឿង​ពិត​ក៏ដោយ ។
Areola-Hernandez ក៏ត្រូវ​បាន​ចោទថា​បាន​មាន​ទំនាក់ទំនង​ជាមួយ​ក្មេងប្រុស តាមរយៈ​ការសន្ទនា​គ្នា​នៅលើ Facebook និង​គេហទំព័រ​បណ្តាញ​សង្គម​ដទៃទៀត ស្ថិតក្រោម​ឈ្មោះ "Tiny Hernandez" or "Ana Hernandez", នេះ​បើ​យោងតាម AZ Central ។
ប៉ូលីស​បាន​និយាយថា ស្រី​សង្ស័យ​រូបនេះ បាន​សារភាពថា នាង​មាន “មិត្ត​ប្រុស” យ៉ាងតិច ២០ ក្មេង នៅក្នុង​អន​ឡាញ ខណៈ​បង្ហោះ​រូប​ភាពជា​ក្មេង​ជំទង់​ម្នាក់ និង​ក៏​សារភាព​បានរួម​រក្ស​ជាមួយ​ក្មេងប្រុស ២ នាក់ ផងដែរ ។
ទោះជា​យ៉ាងណា នាង Areola-Hernandez ត្រូវបាន​ចាប់ឃុំខ្លួន ដោយ​គ្មាន​ប្រាក់​ធានា​ក្រៅ​ឃុំ ៕

មើលមុខពិតបោកក្មេងរបស់នាង Areola-Hernandez

ក្មេងស្រី​អាយុ១៥ឆ្នាំ​ម្នាក់ ត្រូវ​បុរស១១ នាក់​រំលោភ នៅមុខ​ប្អូនស្រី​របស់ខ្លួន

តៃវ៉ាន់ : ក្មេងស្រី​អាយុ១៥ឆ្នាំ​ម្នាក់ គឺជា​សិស្ស​នៅ​វិទ្យាល័យ​មួយ​ក្នុង ទីក្រុង New Taipei ត្រូវបាន​សារព័ត៌មាន​មួយ រាយការណ៍​ថា នាង​ត្រូវ​ក្រុម​បុរស​ប្រមាណ​ជា ១០នាក់​ចាប់រំលោភ​ក្រោម ក្រសែភ្នែក​របស់​ប្អូន ស្រី​ខ្លួន​ដែល​បាន ត្រឹមតែ​យក កាមេរ៉ា​មកឈរ​ថត សកម្មភាព​ទុក​ដោយ មិនអាច​ជួយ​អ្វី​បងស្រី​បានឡើយ។

ប៉ូលីស​និយាយថា ជនសង្ស័យ ឈ្មោះ Hsu អាយុ២១ឆ្នាំ និង​មិត្តភក្តិ​ឈ្មោះ Chen បាន​រួមដៃគ្នា​ញុះញង់ ជាមួយ មនុស្ស​មួយក្រុម​ទៀត​ចាប់ រំលោភ​ក្មេងស្រី​រងគ្រោះ​បន្ទាប់ពី Hsu ខឹង​នឹង​នាង​ជាខ្លាំង​នៅពេលដែល ក្មេងស្រី​រូបនេះ បាន​ប្រើពាក្យ សម្តី​មិន​សមរម្យ​លើ Chen ដែលជា​មិត្ត​របស់គេ​ហើយ Hsu បាន​យក កាំបិត​គំរាម​នាង​ឲ្យ​ដោះ សំលៀកបំពាក់​ចេញ និង​រត់​ពេញ​សួនច្បារ។

សកម្មភាព​នេះ​មិន​បញ្ចប់​ត្រឹមនឹង​ឡើយ ថ្ងៃមួយ​ក្មេងស្រី​រងគ្រោះ ត្រូវ​ជនសង្ស័យ​និង​មនុស្ស៩នាក់​ទៀត​រំលោភ ផ្លូវភេទ​ដោយ​ពួកគេ ប្រើ​ទឹក​សូ​ដា អំបិល និង​មែកឈើ​មក​វាយប្រហារ​នាង​ព្រមទាំង​យក​បារី មក​ដុត​លើ​ខ្លួនប្រាណ នាង​ថែម​ទៀតផង។

ប្អូនស្រី​របស់​ក្មេងស្រី​រង គ្រោះ​បាន​ត្រឹម​ឈរ​មើល ពី​ចំងាយ​ហើយ​យក កាមេរ៉ា​មក​ថត​រូបភាព រហូតដល់​ប៉ូលីស ឆ្លងកាត់​តំបន់​ដែល​នាង ត្រូវបាន​គេ​រំលោភបំពាន ទើប​អាចជួយ​សង្គ្រោះ​នាង​បាន។ ជនល្មើស​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​តុ លា​ការកាត់ទោស៕

 

ស្រី​ស្អាត​ថតរូប​ស្រើបស្រាល​បង្ហោះ​តាម​អិន​ធើ​ណេ​ត មុន​សំលាប់ខ្លួន ព្រោះ​ខឹង​សង្សារ ក្បត់ចិត្ត (មាន​វីដេអូ)

ស្ត្រី​ម្នាក់​កើតទុក្ខ​យ៉ាងខ្លាំង ក្រោយពី​ត្រូវ​មិត្ត​ប្រុស​របស់ នាង​បោះបង់ចោល ប៉ុន្តែ​នាង​នៅតែ​ប្រឹង រស់នៅ​ជីវិត​ម្នាក់ ឯង​បន្តទៀត តែ​នាង​មិនអាច​បន្តទៅទៀត​បាន ដោយសារតែ​ស្រលាញ់​បុរស នោះ​ខ្លាំងពេក នាង​ក៏​សំរេចចិត្ត​ធ្វើអត្តឃាត។ ស្ត្រី​វ័យ២០ឆ្នាំ​ជនជាតិ​ចិន ដែលមាន​ឈ្មោះ​លើ គណនី Instagram ឈ្មោះ Jojo Tsai បាន​បង្ហោះ​រូបភាព​រូបភាព​ស្រើបស្រាល​របស់​នាង ជាមួយនឹង​សារ​ខ្លី​ទៅកាន់​អតីត​មិត្ត​ប្រុស​របស់​នាង រួច​ក៏​លោត​សំលាប់ខ្លួន​ពីលើ​ដំបូល​អាគារ​តែ ម្តង។ នៅក្នុង​សារ​ខ្លី​របស់​នាង​បានសរសេរថា នាង​បាន​ចោទប្រកាន់​មិត្ត​ប្រុស​របស់​នាង ដែល​បោកប្រាស់​នាង ដោយ​បុរស​នោះបាន​និយាយ​ទៅកាន់​នាង​ថា ចង់​រៀបការ និង​ចង់បាន កូន​ជាមួយ​នាង ប៉ុន្តែ​ចុងក្រោយ​បុរស​នោះ​បែរជា​និយាយ​ក្រលាស​ថា ម្តាយ​របស់គាត់​បដិសេធ មិន​ព្រមអោយ​គាត់​រៀបការ​ជាមួយ​នាង​ទៅវិញ។ សារ​ខ្លី​មួយទៀត​បានអោយដឹងថា នាង​មិនដែល​បោកប្រាស់​បុរស​នោះទេ ហើយ​នាង​មិនអាច​ឈប់​ស្រលាញ់​គាត់​បានឡើយ បើទោះជា​នាង​ស្លាប់ នាង​ក៏​នៅតែ​មក​តាមរក​បុរស​ជា​មិត្ត​ប្រុស​ដែរ។ សូមកុំ​យកតម្រាប់​តាម​នាង ព្រោះ​ការ​សំលាប់ខ្លួន​មិនមែនជា​ដំណោះស្រាយ​ឡើយ

ក្មេងស្រី​ជំទង់​សំរាល​បានកូន​ស្រី​ម្នាក់ បន្ទាប់ពី​រង​ការរំលោភ​ពី​ឪពុក និង​ប្អូនប្រុស​បង្កើត​ខ្លួន

តុលាការ​ហ្ស៊​ក​ដង់​កាលពី​ថ្ងៃ​ពុធ កន្លងទៅថ្មីៗនេះ បានធ្វើការ​ចោទប្រកាន់​បុរស​ជា​ឪពុក​អាយុ ៤០ ឆ្នាំ និង ប្អូនប្រុស​អាយុ ១៦ ឆ្នាំ របស់​ក្មេងស្រី​ជំទង់​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ ក្រោយពី​នាង​សំរាល​បានកូន​ស្រី​ម្នាក់ ។

ក្មេងស្រី​រងគ្រោះ អាយុ ១៧ ឆ្នាំ រួប​នោះ បាន​សំរាលកូន​កាលពី​ខែ​មុននេះ នៅឯ​មន្ទីរពេទ្យ១ ក្នុង​ទីក្រុង Amman ប្រទេស​ហ្ស៊​ក​ដង់ ។

មន្ត្រី​ម្នាក់​បាន​ប្រាប់ថាៈ “នាង​បាន​និយាយថា ឪពុក និង​ប្អូនប្រុស​របស់​នាង បាន​រំលោភ​នាង​ជាច្រើន​ដង” ។

យ៉ាងណាមិញ ជនសង្ស័យ​ឪពុក​កូន​ទាំងពីរ​នេះ ក៏បាន​សារភាព​ទទួលស្គាល់​បទ​ល្មើស​របស់​ពួកវា​ផងដែរ ។ ប៉ុន្តែ តាមរយៈ​ការធ្វើ​តេស្ត DNA បាន​បង្ហាញថា ទារក​ស្រី​នោះ គឺជា​កូនស្រី​របស់​ប្អូនប្រុស​នារី​រងគ្រោះ ។

ទោះជា​យ៉ាងណា ជនសង្ស័យ​ទាំងពីរ​នឹង​ប្រឈម​ទោស​ជាប់គុក ២០ ឆ្នាំ ប្រសិន​តុលាការ​ផ្តន្ទាទោស​នោះ ។

យោងតាម​ស្ថិតិ​ផ្លូវការ​កាលពី​ឆ្នាំមុន បាន​បង្ហាញថា ១/៣ នៃ​កូនសិស្ស​ហ្ស៊​ក​ដង់ ៣ លាន បាន​រង​ការរំលោភបំពាន​ផ្លូវភេទ និង​ប្រហែល ៨០% បាន​ជួបប្រទះ​នឹង​ទម្រង់​មួយចំនួន នៃ​ការប្រើ​អំពើហិង្សា​រាងកាយ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1733
1621
4530613