jaukjeybanner

ស្លៀកពាក់ឈុតអាវសឺមី និង អាវឡែនតាមការនិយមរបស់អ្នក

សឺ​មី​និង​អាវ​ឡែ​ន ការ​បូកផ្សំ និង​ចាស់​មួយ​នេះ និង​ជា​គន្លឹះ​លើក​សម្រស់​ដល់​មិត្ត​នារី​និយម​ម៉ូត layering សម្រាប់​រដូវរងា​ខាងមុខ ។

ការ​ពាក់អាវ​ឡែ​ន ពីលើ​អាវ​សឺ​មី​ជា​របៀប​ពាក់អាវ​ដែល​មិនមែន​ថ្មី ​តែ​មិនដែល​សោះ ។ ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់ពេល​អាវ​ឡែ​ន​ត្រូវគេ​តាំង​បង្ហាញ នោះ​អាវ​សឺ​មី​ក៏​លក់ដាច់​មិនធម្មតា​ ដើម្បី​ជួយ​ទ្រទ្រង់​សម្ផស្ស​មិត្តនារីៗ ហើយប្រុសៗសម័យថ្មី​នេះ​ក៏​អាច​ពាក់​បែប​ហ្នឹង​បានដែរ ។

1-អាវ​សឹ​មី​ស អាវ​ឡែ​ន​ពណ៌

ពិត​ហើយ​វា​សក្តិសម​ណាស់ អាវ​សឺ​មី​ស សម្រាប់​មនុស្ស​ទាំងពីរ​ភេទ ។ វា​មិន​ត្រឹមតែ​ងាយ​ពាក់ អាវសឺមី​ស​នៅ​អាច​ផ្សំ និង​គ្រប់​សម្លៀកបំពាក់ឯទៀតៗ បង្កើតបាន​នូវ​ភាព​ទាក់ភ្នែក​ដែល​ប្រកប​ដោយ​ភាព​សាមញ្ញៗហើយ​មិន​ចំណា​ពេល​ច្រើន​ទៅទៀត ។

បើ​អ្នក​មិនទាន់​ធ្លាប់​ពាក់​ផ្សំ​នូវ​អាវ​សឺ​មី​ស និង អាវ​ឡែ​ន​ពណ៌​ដែល​អ្នកមាន វា​ជា​ប្រការ​គួរឱ្យ​ស្តាយ​មួយ​របស់​អ្នក ។ ការពាក់ mix អាវ​ដ៏​លឿន​មួយ​បែបនេះ អ្នក​អាច​ប្រើ​ក្នុង​ការិយាល័យ​នៅ​រដូវរងារ​ក៏បាន ឬ​សម្រាប់​ដើរ Shopping ក៏បាន ។

អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ រើស​ពណ៌​របស់ អាវ​ឡែ​ន ។ ស​និង​ខ្មៅ វា​មិនចេះ​ហួស​សម័យ​ទេ តែ​សាក​ពណ៌​ផ្សេង​ម្តង​មើល ។


អាវ​សឺ​មី​ស អាវ​ឡែ​ន​ខ្មៅ​ជាការ mix ដ៏​សាមញ្ញ​តែ​សមសួន សម្រាប់​គ្រប់​កាលៈទេសៈ ។


អាវ​ឡែ​ន​ពណ៌​រោម​កណ្តុរ​ដ៏​ត្រូវ​គ្នា និង​សឺ​មី​ស​ដែរ វា​បង្កើត​នូវ​ភាពទន់ភ្លន់ និងរំលេចឡើងភាពជានារី ។


កុំ​ទាន់​បត់​ទុក​អា​សឺ​មី​ស ដែល​អ្នក​ប្រើ​ក្នុង​រដូវក្តៅ ពីព្រោះ​រដូវរងារ​ក៏​ប្រើ​វា​បានដែរ ។

2-អាវ​ឡែ​ន សឺ​មី denim

 អាវ​សឺ​មី Denim តាម​យើង​គ្រប់ទិសទី ក្នុង​រដូវក្តៅ គ្មាន​ហេតុផល​អី​ត្រូវ​បត់​វា​ទុក​ក្នុង​រដូវរងារ​នោះទេ ខណៈ​អ្នកមាន​ឪ​កាស​សម្រាប់​បង្អួត ។ អាវ​សឺ​មី Denim mix និង អាវ​ឡែ​ន​ពណ៌​លាត​នាំឱ្យ​មិត្តនារីៗ ពោរពេញ​ដោយ​បុគ្គលភាព ។ ពិត​ហើយ​អា​សឺ​មី Denim ខុសពី​សឺ​មី​ស តែ​មិនមែន​ថា​ពិបាក​មិនអាច​បូកផ្សំ និង​អាវ​ឡែ​ន​នោះទេ ។

ចំពោះ​អា​សឺ​មី Denim ពណ៌​ដិត យើង​ត្រូវ​រើស​អាវ​ឡែ​ន​ពណ៌​លាត​ស្រស់ ហើយ​បើ​អាវ Denim ស្រស់​គឺ​ផ្ទុយ​មកវិញ ។


អាវ​ឡែ​ន និង អា​សឺ​មី Denim ពិតជា​សម​គ្នា​ណាស់ ចំពោះនារីៗដែល​និយម​ក្រណាត់ Denim ។


ពណ៌​របស់​ឡែ​ន​ អាស្រ័យ​លើ​ពណ៌​អាវ Denim របស់​អ្នក ។


អាវ Jecket ពី​ស្បែក​ក៏​អាច​ពាក់​គ្រប​ពី​ក្រៅ​បានដែរ ។

3-សឺ​មី​ផ្កា mix និង​អាវ​ឡែ​ន

អា​សឺ​មី​ពណ៌​ ផ្កា​ចម្រុះ​ ត្រូវ​គ្នា​និង​អាវ​ឡែ​ន​មួយ​ពណ៌ ។ អាវ​សឺ​មី​ផ្កា​បែបណា​ក៏​ផ្សំ និង​អាវ​ឡែ​ន​បានដែរ តែ​ស្អាត​បំផុត​បែប​អាវ​សឺ​មី​ដែលមាន​ផ្កា​ស្រស់​ឆើត​ ​យ៉ាង​សឺ​មី​ក្រឡា​ការ៉ូ ។

អ្នក​ត្រូវ​រើស​អាវ​សឺ​មី​ដែល​វែង​ជា​អាវ​ឡែ​ន ​ដើម្បី​បង្អួត​បាន​ទាំង​ក្នុង​ទាំង​ក្រៅ ។ ត្រូវ​ស្លៀកខោ short រដូវរងារ ឬ​ខោ legging បើ​ស្បែកជើង boot ។


អាវ​សឺ​មី​ផ្កាក៏​ផ្សំ ​និង ​អាវ​ឡែ​ន​បានដែរ ។


អា​សឺ​មី​ការ៉ូ​ត្រូវគេ​ឃើញ mix និង​មាន​ឡែ​ន​ច្រើនជាងគេ ។


បើ​អ្នក​ចង់​បង្អួត​ទាំង​ក្នុង​ទាំង​ក្នុង​ទាំង​ក្រៅ​ត្រូវឱ្យ​អាវ​សឺ​មី​វែង​ជាង​អាវ​ឡែ​ន ។

ប្រភព US 24h

ជ្រើសរើសខ្សែកឱ្យត្រូវនិង អាវឡែន សម្រាប់នារីៗបុគ្គលិកការិយាល័យ

កុំ​មើលរំលង​ខ្សែក ក្នុង​រដូវរងា​ខាងមុខនេះ ពីព្រោះ​វា​ជួយ​ឱ្យ​អាវ​ឡែ​ន (អាវ​រងា​ពី​រោមសត្វ) របស់​អ្នក​ស្រស់ស្អាត និង​រស់​រវើក​ជាង​ធម្មតា ។

មានការ​ពិត​មួយ​គឺ​នៅ​រដូវរងា បងប្អូនស្រីៗខ្ជិល​ពាក់​គ្រឿង​លំអផ្សេងៗជាង​រដូវក្តៅ ។ មូលហេតុ​របស់​បងប្អូន គឺ​ដោយសារ​ខោអាវ​ជាច្រើន​ជាន់​ ហើយ​ពាក់​ថែម​អលង្ការ​នានា​ទៀត​ក៏​មើលមិនឃើញ​ដែរ ថែមទាំង​ទើស​ទែង​ទៅទៀត ។

តែបើ​អ្នក​គិត​យ៉ា​ងហ្នឹង​ បានន័យថា​អ្នក​ខ្លួនឯង​បោះបង់​វិធី​មួយ ​ដើម្បី​ជួយ​ឱ្យ​ខ្លួន​យើង​ស្រស់ស្អាត ។ ការប្រើអលង្ការ​នៅទីនេះ​ គឺរើស​ខ្សែក ​សម្រាប់​អាវ​ឡែ​ន ។ បើ​យើង​រើស​ខ្សែក​ ឱ្យ​ត្រឹមត្រូវ​សម្រាប់ ​អាវ​ឡែ​ន វា​ជួយ​ឱ្យ​យើង​ហាក់ដូចជា​ស្រស់ស្អាត មាន​មន្ត​ស្នេហ៍ និង​ថ្លៃថ្នូរ បែប​អភិជន ។

1-អា​ឡែ​ន ក​មូល

អាវ​ឡែ​នក​មូល គឺ​ពេញនិយម​ណាស់​សម្រាប់​បងប្អូនស្រីៗ ។ ធាតុពិត​វា​ក៏​ងាយ​បូកផ្សំ​និង​ខ្សែក​ម៉ូត​ផ្សេងៗ​ផងដែរ ។ ប៉ុន្តែ​អ្នក​ត្រូវ​យកចិត្តទុកដាក់​បន្តិច​ចំពោះ​វត្ថុធាតុដើម​ផលិត​វា​ឡើង ដូច​អាវ​ឡែ​ន​របស់​​​អ្នកជា​ឡែ​ន cashmere ឡែ​ន angora ឬ​ឡែ​ន​មានព្រុយៗដូច​រោមសត្វ នោះ​បណ្តា​ខ្សែក​ស្តើង ខ្សែ​វែង មាន​បន្តោង​ថ្លើមថ្ម បន្តោង​ពេជ្រ​គ្រាប់​តូច គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ។ វា​បង្កើតបាន​ភាពស្រស់​ស្អាត ឱ្យ​ឈុត​សម្លៀកបំពាក់​ដែល​ថ្លៃថ្នូរ​រួច​ស្រាប់​ហើយ ។

ទន្ទឹមនឹងនេះ បើ​អាវ​ឡែ​ន​របស់​អ្នក​គឺ​ពណ៌​លាត តែមួយ​ពណ៌​នោះ​ខ្សែក​ម៉ូត Statement ក៏​ជា​យោបល់​ល្អ​មួយ​ដែរ ។

2-អាវ​ឡែ​ន ក ​អក្សរ  V

អ្នក​ត្រូវតែមាន​ខ្សែក​មួយ​ខ្សែ​ ដើម្បី​រក្សា​លំនឹង​បរិវេណ​ករ​បស់​អ្នក​ពេល​ពាក់អាវ​ឡែ​ន ក ​អក្សរ V ។ ពោ​គឺ​ប្រើ​​ខ្សែក​បន្ទះ​ធំ​មាន​ខ្សែ​ខ្លី​ទ្រង់​កៀក ក​បន្តិច​គឺ​សម​ជាងគេ ។ វា​អាចជា​ខ្សែក Choker ធ្វើ​ពី​ស្បែក ឬ​ខ្សែ​គុជ​ខ្យង​គ្រាប់តូច… ។ល។ វា​ជួយ​ឱ្យ​អ្នក​ហាក់​ក្មេង​ជាង​វ័យ​ស្រស់ស្អាត​ណា​ស់ ។ ជាមួយ​អាវ​ឡែ​ន ក អក្សរ V អ្នក​ពុំគួរ​ពាក់​ខ្សែក ដែលមាន​បន្តោង​ធំ​ពេក​នោះទេ ពីព្រោះ​វា​បំផ្លាញ​ភាព​សមសួន​នៃ សម្លៀកបំពាក់​របស់​អ្នក ។

3- អាវ​ឡែ​ន ក បំពង់

អាវ​មួយ​បែបនេះ​បងប្អូន​ស្ត្រី​មិនសូវ​យក​ភ្នែក​មើល​ទេ​ចំពោះ​ការពាក់​ខ្សែក ។ តែ​ការពាក់​ខ្សែក និង​ពាក់អាវ​ឡែ​ន ក​បំពង់ គឺ​ស្អាត​ណាស់ ដោយ​ដាក់​ខ្សែក​ខាងក្រៅ​អាវ ។ ជាមួយ​អាវ​បែបនេះ​អ្នក​ត្រូវ​រក​ខ្សែ​កប​ន្ទុះ​ធំ​ឱ្យ​ស៊ីគ្នា​និង​អាវ ពោលគឺ​ត្រូវ​ប្រើ​ខ្សែក Statement ដោយ​បន្ទះ​ធំ​ល្មម ឬ​ខ្សែក layering ដ៏​ថ្លៃ​ថ្លូ​រ​ក៏បាន ៕

ប្រភព afamily

បណ្តាម៉ូតសម្លៀកបំពាក់ខ្វះក្រណាត់លើវេទិកាបង្ហាញម៉ូត

ក្រណាត់​លែង​ជា​របស់​តែមួយគត់​ បង្កើតបាន​ស​ម្លៀ​ក​បំពាក់​ទៀតហើយ ។ អ្នក​ច្នៃ​ម៉ូត​ជាច្រើន​បាន ​ប្រើ​ក្រណាត់​តិច​បំផុត ដើម្បី​បង្អួត​សម្រស់​រាងកាយ​ឱ្យ​ច្រើន ឬ ប្រើ​វត្ថុធាតុដើម​ផ្សេងទៀត​ក្នុងការ​ដេរខោ​អាវ ។

នារី​បង្ហាញ​ម៉ូត​និង​សម្លៀកបំពាក់​បង្អួត​ទ្រូង​របស់​ក្រុមហ៊ុន Alexandre Vauthier កាលពី​សប្តាហ៍​បង្ហាញ​ម៉ូត Paris 2013 ។

ម៉ូត​ខោអាវ​ប្រើ​វត្ថុ​ថ្លា​ឆ្លុះ​សាច់​បង្កើតឡើង​របស់​ក្រុមហ៊ុន Zahia Dehar ។ ឈុត​នេះ​ប្រើ​ស្លាប​មេអំបៅ​ដើម្បី​បិទបាំង​បណ្តា​ចំណុចរសើប​ផង​ទាំង​ពូ​ង ។

ម៉ូត​មួយ​នេះ​ក៏​ថ្លា​ឆ្លុះ​សាច់​ដែរ គ្រាន់តែ​ជា​ស្នាដៃ​ក្រុមហ៊ុន Gattinoni ។

ម៉ូត​ចម្លែក​របៀប​បង់សំណាញ់​របស់​ក្រុមហ៊ុន Robert Cary-Williams ។

សម្លៀកបំពាក់​របស់​ក្រុមហ៊ុន John Galliano ។

ស្នាដៃ​របស់​អ្នក​ច្នៃ​ម៉ូត Atsuko Kudo ។

កម្រង​ស្នាដៃ​របស់ Fartinna Copez រៀបចំ​តាំងពី 2012 ។

ស្នាដៃ​មួយទៀត​របស់ Atsuko Kudo ។

ឈុត​ថ្មី​មួយទៀត​មកពី​ក្រុមហ៊ុន Zahia Dehar ។

បាក់​សក់​ទេ​ស្នាដៃ​មួយទៀត​របស់ Zahia Dehar ។

នេះ​ក៏​របស់  Zahia Dehar ដែរ ។

របស់ Victoria’s Secret ក៏​មិនធម្មតា​ដែរ​បាទ ។

ខាងក្រោម​គឺ​បណ្តា​ម៉ូត​បង្អួត​ឆ្នាំ​ទាំង​គូ​ដ៏​ព្រឺព្រួច ។

ប្រភព WireImage
 

​អាវ​ធំ​ សម​សួន​សម្រាប់​ប្រុស​កម្លោះ ​ធ្វើការ

វសន្តរដូវ ឈានចូលសន្សឹមៗហើយ បុរស​អ្នក​ការិយាល័យ​ទាំងឡាយ​គួរ​ត្រៀម​អាវធំ​ឱ្យ​ហើយ​ទៅ ។
ធាតុពិត​ទៅ​ជំនោរ​ប្រើ​អាវ Blazer និង​អាវ Vest របស់ប្រុសៗមិន​ដូច​តាម​ឆ្នាំ​នោះទេ ហើយ​មិន​ទាមទារ​ការពាក់​ចម្រុះ​ពណ៌ (mix) ច្រើន​ទៀត ។ បើ​បុរស​រូប​ណា​ចូលចិត្ត​សង្ហា​អាច Suit up តាមរបៀប​បុរាណ​បន្តិច​គឺ អាវ Vest ខ្មៅ ឬ​ប្រផេះ ជាមួយ​អាវ​សឺ​មី​និង​ខោ​ពណ៌​តែមួយ បើ​នរណា​និយម​របៀប​យុវវ័យ​គឺ ប្រើ​អាវ Vest ពណ៌​ឆើត​បន្តិច​ឱ្យ​ត្រូវ​ទម្រង់​សក់​ឬ រូបភាព​របស់​យើង ។ បើទោះជា​សម្រេច​យកបែប​ណាក៏ដោយ ចូរ​អ្នក​លៃ​ឱ្យ អាវ Blazer ឬ Vest ក្លាយជា​ជំនួស​ការមិនអាច​ខ្វះ​បាន​ក្នុងការ​បង្ហាញ​មុខរប​ស់​អ្នក មិន​ចំពោះតែ​នៅ​កន្លែងធ្វើការ​ងារ តែ​នៅ​គ្រប់កន្លែង​ដែល​អ្នក​ទៅដល់ ដើម្បី​ស្រូបយក​ចំណាប់អារម្មណ៍ ពី​អ្នក​នៅ​ជុំវិញខ្លួន ។  
Blazer អាច​ដើរ​និង​យើង ពី​ចិញ្ចើមថ្នល់ ដល់​ការិយាល័យ​ពី​អង្គប្រជុំ ដល់​តុ​អាហារ ហេតុនេះ​បណ្តា​បុរស​និង​ប្រុស​ក​ម្លោះ​ទាំងឡាយ​ត្រូវ​ចេះ​របៀប Mix Blazer ត្រឹមត្រូវ ។
Suit Up អាវ Vest បែប​បុរាណ
Suit Up អាចជា​ពាក្យ​មួយ​ពិបាក​និយាយ​ឱ្យ​ត្រូវ​ន័យ​ជា​ខ្មែរ​យើង​និយាយ​ពី​របៀប​ប្រុស​ស្លៀកពាក់​ដោយ​ប្រើ​អាវ Vest ដើម្បីឱ្យ​រូបរាង​ទ្រង់​សង្ហា​ទាក់ភ្នែក ក្នុងពេល​ត្រូវ​ផ្សំ និង​អាវ​សឺ​មី និង​ក្រវ៉ា​ត់ក ស្បែកជើង ។


អាវ Vest បែប​យុវជន សក្តិសម​សម្រាប់​ប្រើ​ក្នុង Office


អាវ Vest សម្រាប់ Office មាន 2-3 ពណ៌​ទេ តែ​សាច់​ក្រណាត់ខុសៗគ្នា


ដើម្បី​អាវ​កាន់តែ សង្ហា​បែប​យុវវ័យ យើង​អាច​ប្រើ​អាវយឺត​ជំនួស អាវ​សឺ​មី ។


Blazer ស្តើង​ស្រាល​របៀប​យុវវ័យ


Blazer ស្តើង ស្រាល​ជួយ​បណ្តា​ថ្ងៃខែ​ក្នុង​ការិយាល័យ​របស់ប្រុសៗ កាន់តែ​ឆាប់​កន្លងផុត ។


តើ​នារី​ណា​មិន​មើល​មក​ប្រុស​ម្នាក់​ដែល​ប៉ិនប្រសប់​ស្លៀកពាក់​យ៉ាងនេះ ?


បើ​ក្រុមហ៊ុន ឬ អង្គ​ភាពមិន​តម្រូវឱ្យមាន​ឯកសណ្ឋាន នោះ​ការ​រើស Blazer ឬ Vest ត្រូវចិត្ត​ងាយ​ណាស់ ។


អាវ Vest ម៉ូត Gile
ម៉ូត​អាវ Vest gile ក៏​ជា​ម៉ូត​អាវប្រុស​សម្រាប់​ការងារ​ការិយាល័យ​ដែរ ។ វា​ស្តែង​នូវ​ភាព​សកម្ម​និង​យុវភាព ។ អ្នក​អាច Suit up វា​និង​អាវ​សឺ​មី​ស ឬ ជាមួយ​អាវ​ណា​ដែល​អ្នក​ពេញចិត្ត ។


អាវ Vest gile ក៏​ជា​ម៉ូត​ថ្មី​មួយ​របស់ប្រុសៗធ្វើការ Office


ជាមួយ​អាវ Vest ពេលខ្លះខុសៗមិន​ត្រឹមតែ​សង្ហា​ទេ​ថែមទាំង Sexy ទៀត ។


ហើយ​របៀប​ស្លៀកពាក់​ខ្លះ​ប្រើ​បាន​ទាំងប្រុស​ទាំងស្រី ។


រើស​អាវ​សឺ​មី​ឱ្យ​សមនិង​អាវ Vest
ប្រុសៗធ្វើការ​ក្នុង Office មិនអាច​គ្មាន​អាវ​សឺ​មី​បានទេ ហើយ​ពេល Mix និង​អាវ Vest នោះ​អាវ​សឺ​មី​គួរ​ត្រូវគេ​រើស​ឱ្យ​គត់មត់​បន្តិច ។


អាវ​សឺ​មី​ពាក់​ពី​ក្នុង​អាវ Vest ឬ Blazer មែន តែ​ត្រូវមាន​ពណ៌​និង ទំហំ​សមរម្យ​ដែរ ។


សាច់​ក្រណាត់​ស្តើង ទន់​គឺ​សមស្រប​នៅពេលនេះ ។


អាវ​សឺ​មី​ពណ៌​បែបនេះ​សមរម្យ​បំផុត​ចំពោះ​អ្នក​ការិយាល័យ ៕


ប្រភព XALUAN

ម៉ូដ​សម្លៀក​បំពាក់​ស.វ.​ទី​១៩​និង​បារាំង​ក្នុង​ទស្សនាវដ្តី សូវរីន


លោក ជ័យ រដ្ឋា ប្រធាន​រចនា​ម៉ូដ លោក លី ស៊ូដេន និពន្ធ​នាយក កញ្ញា វណ្ណថា វិច្ឆិកា និង​លោក ឈឹម វ៉ាត់​សូវីន។

ភ្នំពេញៈ ម៉ូដ​សម្លៀក​បំពាក់​បុរាណ​តាំង​ពី​សតវត្សរ៍​ទី​១៩ និង​សម័យ​អាណានិគម​និយម​បារាំង​ត្រូវ​បាន​លេច​ឡើង​ក្នុង​ទស្សនាវដ្តី ហ្វេស្សិន​ក្នុង​ស្រុក​មួយ​ហៅ​ថា​សូវរីន​ដែល​ជា​ទស្សនាវដ្តី​ម៉ូដ​លំដាប់​ ខ្ពស់​ខ្នាត​អន្តរជាតិ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១​ហើយ​សូវរីន បាន​ប្រារព្ធ​ពិធី​សម្ពោធ​លេខ​ពិសេស​ទី​១៩​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី ២៧ មីនា ឆ្នាំ​២០១៣​។

លោក លី ស៊ូដេន នាយក​និពន្ធ​របស់​ទស្សនាវដ្តី​សូវរីន បាន​មាន​ប្រសាសន៍​ថា ការ​រៀប​ចំ​បង្កើត​នូវ​ទស្សនីយ​ភាព​បុរាណ​ក្នុង​សៀវភៅ​ដ៏​ទាន់​សម័យ​មួយ​នេះ ​គឺ​ក្នុង​គោល​បំណង​ចង់​បង្ហាញ​ជូន​ដល់​ប្រជាជន​ខ្មែរ​ឲ្យ​នឹក​ឃើញ​ឡើង​វិញ​ នូវ​អនុស្សារីយ៍ និង​ភាព​ស្រស់​ត្រកាល​នៃ​វប្បធម៌​ខ្មែរ​ហើយ​ក៏​ដើម្បី​បណ្តុះ​នូវ​ទឹក​ចិត្ត ​ស្រឡាញ់​ជាតិ​សាសន៏​ខ្មែរ​ដែល​ពោរ​ពេញ​ដោយ​ប្រពៃណី​ដ៏​ល្អ​ផូរ​ផង់​។ មិន​តែ​ប៉ុណ្ណោះ​គឺ​ចង់​ឲ្យ​ប្រជាជន​យើង​ចូល​រួម​ថែរក្សា​អភិរក្ស​នូវ​ សម្បត្តិ​បេតិកភណ្ឌ​អរូបិយ​ទាំង​ឡាយ​មាន​តួ​យ៉ាង​ដូច​ជា​របាំ​ព្រះ​រាជ​ ទ្រព្យ​ឲ្យ​រក្សា​បាន​ទំរង់​ដើម​របស់​ខ្លួន​និង​មាន​អាយុ​កាល​ត​ទៅ​មុខ​ជា​ រៀង​រហូត។

លោក​បាន​បន្ត​ថា៖«​ទស្សនាវដ្តី​លេខ​ថ្មី​នេះ​មាន​ការ​រៀប​ចំ​ឈុត​ឆាក​ទី​ តាំង​ថត​តារា​ម៉ូដែល​អ្នក​របាំ​ឲ្យ​មាន​លក្ខណៈ​បុរាណ​ដូច​ក្នុង​សតវត្សរ៍​ទី ​១៩​ក្រោម​ចំណង​ជើង​ថា​សុបិន​ទៅ​កាន់​រជ្ជកាល​ដ៏​អស្ចារ្យ។ លេខ​ថ្មី​នេះ​ចង់​បង្ហាញ​ពី​សម្លៀក​បំពាក់​ប្រពៃណី​របស់​ស្រ្តី​ខ្មែរ​រួម​ ជាមួយ​នឹង​ភាព​ស្រស់​ឆើត​ឆាយ​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​កាល​ពី​សម័យ​បុរាណ​ក៏ ​ដូច​ជា​មាន​ដំណើរ​រុក​រក​ប្រាសាទ​បុរាណ​ខ្មែរ​ឈុត​សម័យ​អាណានិគម​និយម​ បារាំង​និង​អនុស្សាវីយ៍​កាល​ពី​ទសវត្សរ៍​ទី៦០​ដែល​សុទ្ធ​សឹង​ជា​ការ​ថត​ឡើង​ ប្រកប​ដោយ​ការ​តុប​តែង​ទី​តាំង​ថត​រួម​ជាមួយ​បច្ចេកទេស​ខ្ពស់​បែប​ទំនើប​។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​គឺ​ចំណូល​ពី​ការ​លក់​ទស្សនាវដ្តី​សូវរីន​ខែ ​មេសា​នេះ​ទាំង​អស់​នឹង​ត្រូវ​បរិច្ចាគ​ដើម្បី​ទ្រ​ទ្រង់​សកម្មភាព​នានា​ ក្នុង​កិច្ច​ការងារ​លើក​ស្ទួយ​ផ្សព្វ​ផ្សាយ​និង​អភិរក្ស​របាំ​ព្រះ​រាជ​ ទ្រព្យ។ ដូច្នេះ​រាល់​ការ​ជាវ​នូវ​ទស្សនាវដ្តី​១​ក្បាល​គឺ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​ មាន​តម្លៃ​ក្នុង​ការ​ទ្រ​ទ្រង់​ដល់​សកម្មភាព​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ អរូបិយ​របស់​យើង​ទាំង​អស់​គ្នា​ឲ្យ​បាន​គង់​វង្ស​ជា​ដរាប​រៀង​ទៅ»។

ទាក់​ទង​ទៅ​នឹង​រូបភាព​តារា​ម៉ូដែល​នៅ​លើ​គម្រប​ទស្សនាវដ្តី​នេះ​គឺ​មាន​ រូប​តារា​ម៉ូដែល​កញ្ញា​វណ្ណថា វិច្ឆិកា ដែល​ជា​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​សុទ្ធសាធ​ដែល​គាត់​មាន​ដង​ខ្លួន​មុខ​មាត់​ ពណ៌​សម្បុរ​ស្រអែម​ស្រស់​ស្អាត​ស័ក្តិសម​ជា​នារី​ខ្មែរ​ប៉ុន្តែ​ទាន់​សម័យ​ ទំនើប​បែប​ហ្វេហ្សិន​ដូច្នេះ​ហើយ​ដោយ​សារ​តែ​ទស្សនាវដ្តី​សូវរីន​ជា​ ទស្សនាវដ្តី​បែប​ម៉ូដ​ហើយ​នៅ​ក្នុង​ខែ​មេសា​នេះ​យើង​ចង់​កែ​ប្រែ​សៀវភៅ​ម៉ូដ ​មួយ​នេះ​ឲ្យ​មាន​លក្ខណៈ​បុរាណ​បន្តិច​ប៉ុន្តែ​បែប​ទំនើប​ដូច្នេះ​ហើយ​យើង​ គិត​ថា​កញ្ញា វិច្ឆិកា គឺ​ជា​តារា​ម៉ូដែល​មួយ​រូប​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​តុប​តែង​និង​រៀប ​ចំ​ឈុត​ឆាក​បែប​នេះ។

លោក​ស៊ូដេន បាន​បន្ត​ថា៖«ចំពោះ​ទស្សានាវដ្តី​សម្រាប់​ខែ​មេសា​នេះ​មាន​ការ​រៀបចំ​ដោយ​ ចំណាយ​រយៈ​យូរ​ដោយ​គិត​ព្រាង​ទុក​រយៈ​ពេល​ជាង​៥​ខែ​មុន​ហើយ​ការ​រៀប​ចំ​ សម្លៀក​បំពាក់​និង​ការ​ចាប់​ផ្តើម​ដេរ​ច្នៃ​ឡើង​គឺ​រយៈ​ពេល​២ខែ​មុន​និយាយ​ រួម​គឺ​ប្រើ​រយៈ​ពេល​យូរ​ក្នុង​ការ​ស្រាវ​ជ្រាវ​ក្តី​និង​ការ​រៀប​ចំ​កាត់​ សម្លៀក​បំពាក់​បុរាណ​ទាំង​មូល​រៀប​ចំ​ច្នៃ​ឡើង​ហើយ​យើង​ចំណាយ​ពេល​ប្រមាណ​ជា ​៣ថ្ងៃ​២យប់​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​ដើម្បី​ជ្រើស​រើស​ទី​តាំង​ថត​ រូប​ពិសេសៗ​ឲ្យ​សម​នឹង​លក្ខណៈ​នៃ​ការ​ថត​នេះ​ដូច​ជា​ការ​រូប​ថត​ក្រប​មុខ​ជា ​ដើម​គឺ​យើង​បាន​ថត​នៅ​វត្ត​បុរាណ​ដ៏​ចំណាស់​មួយ​គឺ​វត្ត​រាជ​បូ​នៅ​ខេត្ត​ សៀមរាប»៕

postkhmer

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1753
2202
4537697