jaukjeybanner

គួរ​រើស​ក្រណាត់​បែបណា​ សម្រាប់​ចុង​ហេមន្ដ​រដូវ ​និង​ដើម​វសន្ដរដូវ

តាមដាន​ការជ្រើសរើស​ម៉ូត​សម្លៀកបំពាក់ ​តាម​វេទិកា​នានា មាន​ធំ ​មាន​តូច ៤-៥លើក នោះ​មិ​ត្ដ​នារី​ និង​បង​បង្អូនស្រីៗ ពិតជា​រកឃើញ ហើយ​ថា​ក្រណាត់​ការ៉ូ​បួន​ជ្រុង​នា ​ខណៈ​នេះ​ត្រូវបាន​គេ​និយម​យកទៅ​កែច្នៃ​ ជា​សម្លៀកបំពាក់​បាន​ច្រើន​ម៉ូត​សម្រាប់ ហេមន្ដរដូវ​ហៀ​ប​នឹង​បញ្ចប់ ​និង​ការឈាន​ចូល​នៃ​វសន្ដរដូវ​ខាងមុខនេះ។

កម្រង​ម៉ូត​កាលីបៗ សម្រាប់​ហេមន្ដរដូវ ២០១២ នៃ​ក្រុមហ៊ុន Dior ត្រូវបានធ្វើ​ពី​ក្រណាត់​ការ៉ូធំ។

អាន​បន្ត៖ គួរ​រើស​ក្រណាត់​បែបណា​ សម្រាប់​ចុង​ហេមន្ដ​រដូវ ​និង​ដើម​វសន្ដរដូវ

សម្លៀកបំពាក់ត្រូវតាមកម្មវិធីសង្គម

 

ការស្លៀកពាក់ចូលរួមកម្មវិធីនានា ដែលមានដូចជាការចូលរួមកម្មវិធី រាត្រីស្រមោលសកម្មវិធីខួបកំណើត និងកម្មវិធី អាពាហ៍ពិពាហ៍ជាដើម ដែលសុទ្ធសឹងជាកម្មវិធីដែលតម្រូវក្នុងការទំនាក់ទំនងជាមួយសង្គម។ ដូច្នេះការ តុបតែងខ្លួន និង​ការ​​ជ្រើសរើសសម្លៀកបំពាក់ក្នុងការចូលរួម ក្នុងកម្មវិធីសង្គម ក៏ត្រូវសម្របជាមួយការ សំអិតសំអាង ខ្លួនឲ្យសក្ត័សម​និង​ពេលវេលា ដើម្បីបង្កើន​​ភាពទាក់ទាញក្នុងការចូលរួមកម្មវិធី។

 

ការជ្រើសរើសម្លៀកបំពាក់ក្នុងការចូលរួមជាមួយកម្មវិធីសង្គម ក៏ជារឿង​មួយ​​ដែល​មាន​លក្ខណះពិបាកមិនតិចដែរ។ ពីព្រោះ​ការ​ជ្រើសរើស​​សម្លៀក​បំពាក់​​ត្រូវផ្តោតសំខាន់ទៅលើការឌិន លើក្រណាត់ រឺ​ស្បៃ​និងការជ្រើសរើសជា មួយពណ៌បែបណា​ដែលមាន​លក្ខណះ​សមស្រប​ដែលមិនឆើតពេក និងមើល​ទៅ​គឺ​អាចតម្រូវក្នុងការចូលចំណោមជា មួយលក្ខណៈរបស់កម្មវិធី។ ក្នុង​ការ​ចូល​រួម​ជា​មួយ​កម្មវិធី​ក្នុងសង្គមក៏មិនខុសគ្នា ន្មានដែរអំពីការតុបតែងខ្លួន ចូល រួមកម្មវិធីខួបកំណើត រឺអាពាហ៌ពិពាហ៌ ព្រោះសុទ្ធតែ​ជាកម្មវិធី​ពិសេស​ក្នុងការ​ទំនាក់ទំនង​មុខ​ការ​ផ្សេងៗ​ក្នុងការសំណេះ សំណាលអំពីការ​កិច្ចការនៃ​ដំណោះ​​ស្រាយ​ការងារ។ ដូច្នេះដើម្បីមានភាព​ងាយ​ស្រួល​ក្នុងការ​តុបតែង​មុខ សក់ និងការជ្រើសរើសសំលៀកបំពាក់ឲ្យមានភាពស័ក្តិសម និងថ្លៃថ្នូរត្រូវតែ​មានការស្វែងយល់ និងផ្តោតអំពីចំណុច​សំខាន់​​ជាមួយ​ការតុបតែងទាំងមុខ ទាំង​សក់ និងជាពិសេសនោះគឺសម្លៀក់បំពាក់។

អាន​បន្ត៖ សម្លៀកបំពាក់ត្រូវតាមកម្មវិធីសង្គម

ម៉ូត​មួក​ដែក​ពេញ​ដោយ​លក្ខណៈ​ពិសេស

គ្រាន់​តែ​មួក​មួយ​ប៉ុណ្ណោះ​អាច​ប្រែ​ក្លាយ​អ្នក​ពី​ទុយ​មុយ​ ទៅ​ជា​ពោរ​ពេញ​ដោយ​ភាព​ស្រស់​សង្ហារ។ បើ​មិន​ជឿ​ចូរ​ពិនិត្យ​និង​សាកល្បង​នូវ​ស៊េរី​មួក​ម៉ូតថ្មីៗ​ ដែល​ផលិត​ដោយ​ Borsalino ហើយ​នាំជូន​មិត្ដ​អ្នក​អាន​ដោយ​ខ្មែរ​សម័យថ្មី។

អាន​បន្ត៖ ម៉ូត​មួក​ដែក​ពេញ​ដោយ​លក្ខណៈ​ពិសេស

ពពួក​​អាវ​ជាប់​សំពត់​ដែល​មិន​​ហួស​សម័យ​សម្រាប់​​បុគ្គលិក​​ការិយា​ល័យ​

ការទាមទារ​ឱ្យ​ស្រគត់​ស្រគំ​ ហើយ​ស្រស់​ស្អាត​នៅ​ ឯការិយាល័យ​ធ្វើ​ការ​ធ្វើ​ឱ្យ​សំពត់​អាវ​សម្រាប់​ការិយាល័យ​ងាយ​ នឹង​ត្រូវ​គេ​ធុញ​ទ្រាន់​និង​ឯកោ។ បញ្ហានេះ​ធ្វើ​ឱ្យ​មិត្ដៗ​ស្ដ្រី​ជា​បុគ្គ​លិក​ការិយាល័យ​ពិបាក​មាន​ឱកាស​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត​ និង​ស៊ី​វិល័យ​របស់​ខ្លួន​ឯការិយាល័យ។

សំពត់​ដែល​ជិត​បន្ដិច​ស្ដែង​ឱ្យ​ឃើញ​ពី​ភាព​ស្រគត់​ស្រគំ​របស់​អ្នក​ចំពោះ​ចៅហ្វាយ​នាយ​នៅឯកន្លែង​ធ្វើ​ការ។ ប៉ុន្ដែ​ភាព​ស្រគត់ស្រគំ ​មិន​មែន​រហូត​ដល់​ក្លាយ​ជា​ឯកានិង​កាច់​រាង​នោះទេ។ ចូរអ្នក​បន្ថែម​ពណ៌​សំបុរ​ឱ្យ​សម្លៀក​បំពាក់​របស់​អ្នក​នូវ​ ខ្សែកគុជខ្យង​ ឬ​ខ្សែ​ក្រវ៉ាត់​​ពណ៌​នៅ​ចង្កេះ។

ការជួប​ដៃ​គូ​ដើម្បី​ពិភាក្សា​ឬ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ពាណិជ្ជកម្ម​នោះ​ការស្ដែង​ចេញ​នូវ​ភាព​អភិជន​ ឬ​ជា​នារី​រូប​ស្អាត​សមត្ថភាព​ខ្ពស់​ ចរិយាល្អ​ម្នាក់​នោះ​នរណា​ក៏​ប្រាថ្នា​ចង់​បាន​ដែរ។ ដើម្បី​មាន​អ្វី​ៗទាំងនោះ​ សំពត់​ជាប់​អាវ​ អាច​បង្ហាញ​ពី​អំណាច​ ដំណាល​និង​ការ​បង្ហាញ​ពី​ភាព​គួរឱ្យ​ស្រឡាញ់​របស់​ស្ដ្រី​ ហើយ​វា​ក៏​ជា​សម្លៀក​បំពាក់​ដែល​ធ្វើ​ឱ្យ​ដៃ​គូ​ដក់​ជាប់​រូប​អ្នក​ក្នុង​អារម្មណ៍គេ។

 

អាន​បន្ត៖ ពពួក​​អាវ​ជាប់​សំពត់​ដែល​មិន​​ហួស​សម័យ​សម្រាប់​​បុគ្គលិក​​ការិយា​ល័យ​

ម៉ូតអាវដ៏ទាន់សម័យសម្រាប់ស្រ្តីដែលត្រូវបំបៅដោះកូន

 

នេះ​ជា​សម្លៀកបំពាក់​ដ៏​អស្ចារ្យ​សម្រាប់​ឱ្យ​ស្ដ្រី​ទាំងឡាយណា​ដែល​ត្រូវ​បំបៅ​ដោះ​កូន។

អាវ​វែង​ដែល​ត្រូវបាន​គេ​ច្នៃ​ជាពិសេស​ជួយ​ឱ្យ​មាតា​នានា​ឆ្លងកាត់​អាកាសធាតុ​ស្អុះស្អាប់​ពេញ​មួយថ្ងៃ
ដោយស្រួល​ចិ​ត្ដ

អាន​បន្ត៖ ម៉ូតអាវដ៏ទាន់សម័យសម្រាប់ស្រ្តីដែលត្រូវបំបៅដោះកូន

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2129
1621
4531009