jaukjeybanner

រ៉ូបអាពាហ៍ពិពាហ៍ ដែលធ្វើឡើងពី ឯកសារលែងលះគ្នា

 

នេះជាសិល្បៈនៃការឆ្នៃប្រឌិត មួយដែលបង្កើតឡើងដោយក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ហើយវាជាផ្នែកមួយ នៃ Assignment GCSE របស់នាង។នាងបាន ប្រើប្រាស់ ឯកសារលែងលះគ្នា ជាច្រើនសន្លឹក មកបង្កើតបានជារ៉ូបអាពាហ៍ពិពាហ៍ មួយដែល គួរអោយ ចាប់អារម្មណ៍ បំផុត ។ ហើយកាលពីថ្ងៃទី ២៥ ខែមេសានេះ មិត្តរបស់នាងបាន Post រូបនេះ ធ្វើអោយគេភ្ញាក់ផ្អើល ពេញ Internet ។ គួរបញ្ជាក់ផងដែរថា កាលពីមុនមានក្មេងស្រីម្នាក់បាន យកព្រំមកធ្វើជាសំលៀកបំពាក់ តែជំពោះក្មេងស្រី ម្នាក់នេះ វិញបានប្រើប្រាស់ ក្រដាសមកធ្វើជា រ៉ូបអាពាហ៍ពិពាហ៍មួយយ៉ាងអស្ចារ្យ៕

ប្រភព៖ khmernote

 

ឱ្យនាយកាន់តែស្រស់សង្ហារខណៈរដូវថ្មីចូលមក

ធម្មជាតិនារីៗគឺ​ចូលចិត្ត​ស្អាតបាត ។ បងប្អូន​និង​មិត្ត​នារី​ក៏​អាចជួយ​ឱ្យ​មួយចំណែក​ទៀត​របស់​យើង​កាន់តែ​ស្រស់​សង្ហារ​ខណៈ​រដូវភ្លៀង​ចូល​មកដល់សន្សឹមៗហើយ ។


     ចូរ​អ្នក​ជួយ​ឱ្យ​នាយ​កាន់​តែមាន​ជំនឿ​ចិត្ត


ខណៈ​អាកាសធាតុ​ម្តង​ក្តៅ ម្តង​ត្រជាក់​ដោយ ​រដូវភ្លៀង​ជិត​ចូល​មកដល់​ពិតជា​បានធ្វើឱ្យប្រុសៗខ្វាយខ្វល់​ថា​គួរប្រើ​សម្លៀកបំពាក់​ណា​ឱ្យ​ស្អាត​និង​ត្រឹមត្រូវ ។ ចូរ​មិត្ត​នារី​ជួយ​ឱ្យ​បុរស​ក្នុង​ចិត្ត​អ្នក​រមែង​ស្រស់​សង្ហារ​និង​សមសួន​ដោយ​ស្លៀក ពាក់​ត្រឹមត្រូវ​បើទោះបី​អាកាសធាតុ​មិន​ទៀងទាត់​ក៏ដោយ ។
អាវ​សឺ​មី​និង​ខោបារាំង​គឺ​សម្លៀកបំពាក់​មិនអាច​ខ្វះ​បាន​ក្នុងការ​ស្លៀកពាក់​របស់​បុរស​ភេទ ។ ក្នុង​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​ក្តៅ​សើម​និង​រងា​ជ្រៀត​មក​ម្តងម្កាល នោះ​អាវ​ក្រៅ អាវធំ​ក៏​មិនអាច​ខ្វះ​បានដែរ ។ ពេល​ទៅ​ផឹក​កាហ្វេ​ចុង​សប្តាហ៍ ពេល​ដើរ​ផ្សារ​និង​មិត្តស្រី ពិសេស​ពេល​ចូលរួម​និង​កម្មវិធីសប្បាយៗនានា ប្រុសៗនឹង​របូត​អស់​ពិន្ទុខ្លះៗបើ​អ្នក​ស្លៀកពាក់​សម​សួរ​និង​រម​ទ​ម្យ​ពេក ។
ខណៈ​នេះ​ខោបារាំង​និង​អាវ​លឺ​មី ដូចជា​មិនសូវ​ត្រូវ​ជំនួស​មកវិញ​គឺ​ខោបារាំង​ជើង​ខ្លី​និង​អាវយឺត​ក្រ​ឡេ​ក្រឡា ។ ខោអាវ​អស់នេះ​នឹងធ្វើ​ឱ្យ​អ្នក​ហាក់​ក្មេង​ជាង​វ័យ និង ខ្លាំងក្លា​ឡើង ។ អាវយឺត​ក​មូល​នឹង​បំបាត់​បាន​ភាព​ធុញទ្រាន់​នៃ​ពណ៌​ក្រ​ឡេ​ក្រឡា​លើ​ខ្នង​ស្មា​និង​ដៃ​អាវ ហើយ​មិន​ចូលចិត្ត​អាវយឺត អ្នក​អាច​ពាក់​ឱ្យ​សឺ​មី​ដៃខ្លីក្រឡាៗក៏បាន​ដែរ ។
អាច​ប្រើ​រូបភាពខ្លះៗខាងក្រោម​ជា​ឯកសារពិគ្រោះ រើសយក​អាវ​ណា ខោ​ណា​ឱ្យ​បុរស​កំពូល​ស្នេហ៍​របស់​បងប្អូន​កាន់តែ​ស្រស់​សង្ហារ ។


    អាវធំ​ពាក់​គ្រប​ពី​ក្រៅ​អាវយឺត​ពណ៌ បង្ហាញ​ពី​បុគ្គលភាព


     ខោជើងវែងឆ្នូតៗបណ្តោយ ទ្រង់​ចាស់​កំ​រិល​តែ​អាច​សាកល្បង​បាន


     សម្លៀកបំពាក់​ពណ៌​កាហ្វេ​និង​ស ផ្សំ​និង​សម្ភារៈ​ផ្សេង​ពី​ស្បែក​ពណ៌​កាហ្វេ​មើលទៅ​ថ្លៃថ្នូរ​និង​ស្រស់​សង្ហារ

អាវខ្មៅក្រឡាៗ ឆ្នូតៗសាមញ្ញៗតែត្រូវម៉ូត

ជម្រើសសម្រាប់មនុស្សប្រុសនិយមពណ៌ឆើតឆាយ

     សមសួន​ក្នុងការ​មក​ការិយាល័យ​ធ្វើការ​ជាមួយ​របស់របរសំខាន់ៗ

 


     ខោអាវឆើតៗសមសួន​សម្រាប់​ការចេញ​ទៅ​ហូបចុក​ឬ​ដើរ​កំសាន្ត​និង​មិត្តភក្តិ

     ប្លែក​ភ្នែក​ម្តងម្កាល​សម្រាប់​ទិវាពិសេសៗ ។


ប្រភព Khampha

កម្រងម៉ូត​កាបូប​យួរ​ស្អាតៗ

ពួក​កាបូប​យួរ​ Celine ដែល​មាន​ម៉ូត​ស្អាតៗ​ អស់​ទាំង​នេះ​អាច​ជា​របស់​ដែល​ លោក​ស្រី នាងកញ្ញាជាច្រើន​រូប​ចង់​បាន​ ក្រោយ​ពេល​ពួក​គាត់​បាន​ឃើញ​នាង Kin Kardashine, Demi Moore, Reese Whiters poon, Rhianna និង​តារា​ស្រី​កំពូល​ៗ​ឯទៀត​ ដើរ​ Shopping ដោយ​កាន់​ពួក​វា​ក្នុង​ដៃ។

អាន​បន្ត៖ កម្រងម៉ូត​កាបូប​យួរ​ស្អាតៗ

​កម្រង​ម៉ូត​សម្លៀក​បំពាក់​សម្រាប់ ​និទាឃរដូវ​ និង ​ហេមន្ត​រដូវ ​2013​ របស់​ Antonio Berardi

កម្រង​ម៉ូត​សម្លៀកបំពាក់​សម្រាប់​និ​ទាឃ​រដូវ និង ហេមន្តរដូវ​នៃ Antonio Berardi ជាមួយ​អាវ​ជាប់​សំពត់​ពោ​ពេញ​ដោយ​បុគ្គលភាព ស្រស់ស្អាត និង ត្រូវ​បែបផែន ផ្អែកលើ​ពណ៌​គោល​បី​គឺ​ខៀវ ស និង ខ្មៅ ពិតជា​នាំមក​នូវ​ភាពលេច​ត្រដែត​ដល់​អ្នក​​ស្លៀកពាក់​វា។

ប្រភព style

មនុស្ស​កាន់តែ​និយម​សំពត់​ខ្លី

ពួក​សំពត់​ជើងវែង ​លែង​ក្លាយ​ជាទី​ពេញនិយម​ទៀតហើយ។ ក្នុង​ហេមន្ដរដូវ​នេះ Dolce & Gabana, Balmain, Carven, Elie, Saba, Nina Ricci បាន​ឡង់សេ​ម៉ូត​សំពត់​ជើង​ខ្លី បន្ថែម​ដោយ​អាវ​ខ្លី បន្ថែម​នូវ​ភាព​ទាក់ទាញ​និង​ភាព​ដាច់ដោយឡែក​ដល់​អ្នក​ប្រើ​វា។

អាន​បន្ត៖ មនុស្ស​កាន់តែ​និយម​សំពត់​ខ្លី

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2121
1621
4531001