jaukjeybanner

ខ្សែក្រវ៉ាត់​ម៉ូតថ្មីៗសម្រាប់​បុរស​សម័យថ្មី

ខ្សែក្រវ៉ាត់​បុរស​ត្រូវបាន​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​តុបតែង ការ​ស្លៀកពាក់​របស់បុរស។  ការ​ជ្រើស​ខ្សែក្រវ៉ាត់​ដែល​ស័ក្តិសម​ជាមួយ​សម្លៀកបំពាក់​របស់​អ្នក​ពិត ជា​មិនមែន​រឿង​មួយ​ដែល​ពិបាក​នោះទេ។ ខាងក្រោម​នេះ​នេះ​ម៉ូត​ខ្សែ ក្រវ៉ាត់​របស់ ក្រុមហ៊ុន​Boss ដែល​នឹងធ្វើ​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​ដិត​ជាប់​ជាមួយ​ភាពស្រស់ស្អាត ដោយ​ការច្នៃ​ម៉ូត​ដ៏​អស្ទារ្យ​ទាំងនេះ។

ចំពោះ​ខ្សែក្រវ៉ាត់​នេះ​ត្រូវបាន​ជឿជាក់ថាជា​គ្រឿង​តុបតែង​បន្ថែម​ដែល​ធ្វើ​ឲ្យ​លោកអ្នក​មើលទៅ​កាន់​តែមាន​ភាពទាន់ សម័យ ហ៊ឺហា! និង​ឈានមុខ​គេ។ អ្នក​ជ្រើសរើស​ក្រវ៉ាត់​ប្រភេទ តូច ស្ដើង ក្រាស់ វែង ដែល​សមជា​មួយ​សម្លៀក បំពាក់​របស់​អ្នក។ ខាងក្រោម​នេះ​ជា​ប្រភេទ​ខ្សែក្រវ៉ាត់​ដែល​ត្រូវបាន​ឌី​ហ្សា​ញ​ឡើង​ដោយ​អ្នក ច្នៃ​ម៉ូតល្បីៗរបស់​ក្រុមហ៊ុន​Boss ជាមួយនឹង​ស្បែក​ដែលមាន​គុណភាព​ខ្ពស់ ធន់​នឹង​ការប្រើ​ក្នុង​រយៈ​យូរ៖

ប្រភព៖ popzoneasia

តារា​ម៉ូ​ដែល​កូរ៉េ បង្ហាញ​ភាព​សិច​ស៊ី​ច ជាមួយនឹង​រ៉ូ​ប​ស្បៃ ក្នុង​ក្លឹប​រាត្រី ដ៏​ស្តើង

ម៉ូដ​សំលៀកបំពាក់​ស្បៃ​ដ៏​ស្តើង​ម៉ូ​ដែល​ថ្មី ត្រូវ​បានដាក់​បង្ហាញជូន​ដោយ តារា​ម៉ូ​ដែល​កូរ៉េ ដ៏​សិច​ស៊ីជាមួយនឹង​ដងខ្លួន​ដ៏​ស្រ​លូន សាច់​សខ្ចី គួរឱ្យ​ស្រលាញ់។

ម៉ូដ​សំលៀកបំពាក់​ស្បៃ​នេះ ត្រូ​វា​បាន​តុបតែង និង រចនា​ម៉ូដ​ឡើង​យ៉ាង​ស្រស់ស្អាត ជាមួយ​សាច់ក្រណាត់​ដ៏​ប្រណិត មាន​ពណ៌​ស្រស់​ឆើត  ដែល​ស័ក្តិសម​បំផុត សំរាប់​ចូលរួម​ក្នុង  កម្មវិធី​ក្លឹប​រាត្រីដើម្បី​បង្ហាញ​នូវ​សម្រស់​ដ៏​ស្រស់​សោភា និង ភាព​ទាក់ទាញ៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព៖ sammy

ការប្រកួត​ជ្រើសរើស​បវរកញ្ញា​ប៊ី​គី​នី​ប្រចាំឆ្នាំ២០១៣ ត្រូវបាន​លុបចោល ដោយសារ​បញ្ហា​សាសនា​

ការប្រកួត ជ្រើសរើស​បវរកញ្ញា​ស្លៀក​ប៊ី​គី​នីប្រចាំឆ្នាំ២០១៣របស់​ពិភពលោក ដែល​គ្រោង​នឹងធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវបាន​បញ្ឈប់​ហើយ​​ជំនួស​វិញ​នូវ ការ​ស្លៀកពាក់​ឈុត​ហែល​ទឹកជា​លក្ខណៈ​បិទបាំង ដោយសារ​តែមាន​ការតវ៉ា​ពី​ក្រុម​ជនជាតិ​ឥិ​ស្លាម នេះ​បើ​តាម​អ្នករៀបចំ​កម្មវិធី​បានធ្វើ​សន្និសីទ​ការ​សែត​កាលពី​ថ្ងៃ ព្រហស្បតិ៍។

លោក Adjie S. Soeratmadjie ជា​អ្នករៀបចំ​កម្មវិធី និង​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ របស់​ស្ថានីយទូរទស្សន៍ Rajawali Citra Televisi Indonesia (RCTI) បាន​និយាយថា នារី​ដែល​ចូលរួម​ប្រកួត​ជាង១៣០នាក់ ត្រូវបាន​បញ្ចារ​ឲ្យ​ស្លៀកពាក់​ប្រពៃណី​របស់​ជាតិ ជំនួស​នូវ​ការ​ស្លៀក​ប៊ី​គី​នី។

ចំណែក​ក្រុម អ្នក​កាន់សាសនា​អ៊ីស្លាម Hizbut Tahrirបាន​គំរាមថា ពួកគេ​នឹងធ្វើ​បាតុកម្ម​ដើម្បី​បណ្តេញ​ការប្រកួត​នេះ ទៅ​កន្លែង​ផ្សេងទៀត។

ឥណ្ឌូនេស៊ី គឺជា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ដ៏​តឹងរឹង​មួយ។ មិនតែប៉ុណ្ណោះ តារាចម្រៀង Lady Gaga បាន​លុបចោល​ការប្រគំ​តន្ត្រី​នៅ​ឥណ្ឌូនេស៊ី ដោយសារតែ​តារាចម្រៀង​រូបនេះ និយម​ស្លៀកពាក់​សិច​ស៊ី រហូតដល់​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​ហៅ​នាង​ថា ជា “អ្នក​គោរព បិសាច” ថែម​ទៀតផង។ ដោយសារតែ​បែបនេះ តារាចម្រៀង​សញ្ជាតិ​អាមេរិក​ឡា​ទិន Jennifer lopez ក៏​ធ្លាប់​ជួប​បញ្ហា​អំពី​ការ​សំលៀកបំពាក់ និង​ក្បាច់​រាំ​ដ៏​សិច​ស៊ី​របស់​នាង​ដែរ កាលពី​ខែធ្នូ​ឆ្នាំមុន ហើយ​គំរោង​ការប្រគំ​តន្ត្រី​របស់​នាង​ក៏ត្រូវ​បាន​លុប​ដែរ។

ទោះយ៉ាងណា​ពី​ធី​នេះ និង​ប្រា​ត​ព្វ​ឡើង​នៅ​ថ្ងៃទី២៨ ខែកញ្ញា នៅលើ​កោះ​Balis និង​Sentul ដែល​នៅក្នុង​ទីក្រុង Kuala Lumpur  នៃ​ប្រទេស​ម៉ាឡេស៊ី​៕foxnews

ប្រភព៖ cen

ម៉ូដ​សំលៀកបំពាក់ ម៉ូ​ដែល​ថ្មី ដ៏​ស្រស់ស្អាត បង្ហាញជូន ដោយ​តារា​ម៉ូ​ដែល​កូរ៉េ សាច់​សខ្ចី ដ៏​ល្បីឈ្មោះ

នេះជាការ​បង្ហាញជូន សារជាថ្មី​ទៀត ជាមួយនឹង​ម៉ូដ​សំលៀកបំពាក់ដ៏​ស្រស់ស្អាត ម៉ូ​ដែល​ថ្មីដោយតារា​ម៉ូ​ដែល​កូរ៉េដ៏​ល្បី ឈ្មោះដែលមាន​រូប​សម្រស់​ស្រស់ស្អាតសា​ច់ស ខ្ចីមាន​រាង​ដ៏ស្រ​លូន គួរឱ្យ​ខ្នាញ់ អម​ជាមួយនឹង​ឈុត​ខ្សែក ដ៏​ទាក់ទាញ។

ម៉ូដ​សំលៀក​ម៉ូ​ដែល​ថ្មី​នេះ គឺ​ពេញនិយម និងស៊ីវីល័យ​បំផុត សំរាប់​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀងនិង ជាពិសេសសំរាប់​ចូល រួម​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ជាមួយនឹង​ការតុបតែង និង រចនា​ម៉ូដដ៏​ស្រស់ស្អាត និង ស័ក្តិសម​បំផុត សំរាប់​នារី​សម័យថ្មី៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព៖ yuki

តារា​ម៉ូ​ដែល​ចិន ជាច្រើនរូបបង្ហាញ​ភាព​ស្រៀវ​ស្រើបក្តៅ​សាច់តាមរយៈរ៉ូ​ប​សំលៀកបំពាក់ដ៏​សិច​ស៊ី

ថ្មីៗនេះ មាន​តារា​ម៉ូ​ដែល​ចិន​រូប​ស្រស់ ជាច្រើន នាក់​បានបង្ហាញ​នូវ​សម្រស់ និង ភាព​សិច​ស៊ីរបស់ខ្លួន តាមរយៈ ម៉ូដ​សំ លៀកបំពាក់​ម៉ូ​ដែលថ្មីៗ ឆ្នាំ២០១៣ ដ៏​សិច​ស៊ី ស្រៀវ​ស្រើប និង​ក្តៅសាច់ បំផុត ដែល​ធ្វើឱ្យ​អ្នក​ចូល​រួច​ទស្សនា ស្ទើរតែ ឈាម​ច្រមុះ។

ម៉ូដ​សំលៀកបំពាក់   ត្រូវបាន​តុបតែង និង  រចនា​ម៉ូដ​ឡើង​យ៉ាង​ល្អឥតខ្ចោះ  ដើម្បី​បង្ហាញ​នូវភាព​ស៊ីវីល័យ និង ភាព​សិច​ស៊ី ដែល​តែ​ពេញនិយម និង ទទួលបាន​គាំទ្រ ជាខ្លាំង​ពី​សំណាក់យុវវ័យ ដែល​ចូលចិត្ត និង ស្រលាញ់​ភាព​សិច​ស៊ី៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

ប្រភព៖ sammy

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2118
1621
4530998