jaukjeybanner

កាត់បន្ថយសក់ស្ងួត​ ដោយទឹកតែ

អ្នកគួរចាប់ផ្តើម ដោយយកតែ ២កញ្ចប់តូច ដាក់ទៅក្នុងទឹកក្តៅ ២ពែងចំនួន ១០នាទី ទុកឲ្យត្រជាក់ ។ បន្ទាប់មកអ្នកត្រូវ យកទឹកតែទៅបំពោក នៅលើសសៃសក់ រួចម៉ាស្សា ឲ្យសព្វទុកចោល ចំនួន១០នាទី រួចលាងសម្អាត់ ឲ្យជ្រះ ។

ក្រោយមកអ្នកត្រូវបំប៉នសក់ ដោយក្រែមបន្ទន់ សក់តាមធម្មតា ១ សប្តាហ៍ម្តងនោះ ជាតិសំណើម ពីទឹកតែ និងជួយឲ្យសក់ស្ងួត ប្រែជាទន់ រលោងស្អាត ៕

អាន​បន្ត៖ កាត់បន្ថយសក់ស្ងួត​ ដោយទឹកតែ

ចង់​​ស្វែងរក​គូ​អនាគត​ អ្នក​គួរតែ​រៀបការ​​ជា​មួយ​បុរស ឬ នារី​ដែល​​​​មាន​​លក្ខណៈ​សម្បត្តិ​ទាំង ១៧​ យ៉ាង​នេះ

ការ​ជ្រើសរើស​អ្នកណា​ម្នាក់​មក​​ធ្វើ​ជា​ដៃគូ​ជីវិត​របស់​អ្នក​មិនមែន​ជា​ រឿង​មួយ​ស្រួល​នោះ​ឡើយ ព្រោះ​ថា​បើ​អ្នក​ជ្រើសរើស​ខុស​​ អ្នក​អាច​នឹង​មិនអាច​កសាង​សុភមង្គល​មួយ​បាន​ឡើយ តែ​បើ​អ្នក​ជ្រើសរើស​ត្រូវ​វិញ​នោះ​​ អ្នក​នឹង​ទទួល​បាន​ភាព​ថ្កុំថ្កើង​នៅ​ក្នុង​គ្រួសារ​ជាក់​ជា​មិន​ខាន។ ខាងក្រោម​នេះ​ជា​​លក្ខណសម្បត្តិ​​ទាំង ១៧ ដែល​អ្នក​គួរ​ជ្រើសរើស​អ្នកណាម្នាក់​មក​ធ្វើ​ជា​គូ​អនាគត​របស់​អ្នក។​

អាន​បន្ត៖ ចង់​​ស្វែងរក​គូ​អនាគត​ អ្នក​គួរតែ​រៀបការ​​ជា​មួយ​បុរស ឬ នារី​ដែល​​​​មាន​​លក្ខណៈ​សម្បត្តិ​ទាំង ១៧​...

២០ចំណុច ដែលអ្នក ប្រហែលជា​មិនធ្លាប់ដឹង ពី​មនុស្សស្រី

១. មនុស្សស្រី ចូលចិត្ត មនុស្សមាន របៀប មានអនាម័យ រាងកាយល្អ និងមានមន្តស្នេហ៍

២. មនុស្សស្រីត្រូវការបង្អែករឹងមាំ

៣. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុសបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះរូបនាង

៤. មនុស្សស្រីចូលចិត្តឲ្យគេសរសើរ និងចូលចិត្តទទួលកាដូ

៥. ពេលនៅក្បែរមនុស្សប្រុស មនុស្សស្រីយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ រាប់តាំងពីការតុបតែងខ្លួន ការស្លៀកពាក់ ជាពិសេសស្បែកជើងរបស់មនុស្សប្រុស

អាន​បន្ត៖ ២០ចំណុច ដែលអ្នក ប្រហែលជា​មិនធ្លាប់ដឹង ពី​មនុស្សស្រី

កត្តាជោគជ័យ៖ រាប់អានមនុស្សឲ្យបានច្រើន

បុគ្គល គឺកោសិកានៃសង្គម។ មនុស្សរស់នៅក្នុងសង្គម តែងមានទំនាក់ទំនងជាមួយគ្នា ។ ដំណើរជីវិតរបស់មនុស្ស យើងម្នាក់ៗ តិចឬច្រើន តែងរងឥទ្ធិពល ពីមនុស្សដែលយើង ប្រាស្រ័យទាក់ទងជាមួយ ។ មុខរបរ ឬការងារ ឬឯក ទេសសិក្សា ដែលយើងជ្រើសរើស តែងកើតឡើងពីការ ផ្តល់យោបល់ពីអ្នកនៅជុំវិញខ្លួន ។ ការរាប់អានមនុស្សឲ្យ បានច្រើន គឺជាកត្តាគន្លឹះមួយ ដែលនាំទៅរក ជោគជ័យក្នុងជីវិត ព្រោះមនុស្សយើងចូលចិត្តធ្វើការ ឬរកស៊ីតែជាមួយ មនុស្សដែលគេស្គាល់ ទុកចិត្តតែប៉ុណ្ណោះ ។

អាន​បន្ត៖ កត្តាជោគជ័យ៖ រាប់អានមនុស្សឲ្យបានច្រើន

បុរសគួរការពារខ្លួនពី មហារីកក្រពេញប្រូស្តាត ដោយវិធីណា?

ក្នុងនាមជាជម្ងឺមហារីក ដែលមាន លក្ខណៈពិសេស នៃភេទតែមួយ មហារីកក្រពេញ ប្រូស្តាត បានក្លាយជាមហារីក កាចសាហាវមួយ ដែលឧស្សាហ៍ កើតមានក្នុងប្រព័ន្ធ អវយវបន្តពូជបុរស ។ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ក្វាងចូវផ្នែកមហារីក បង្ហាញថា កើតជម្ងឺក្រពេញ ប្រូស្តាត តាមពិតមិនធ្ងន់ធ្ងរទេ អ្វីដែលធ្ងន់ធ្ងរបំផុតនោះ គឺជម្ងឺនោះ វិវដ្តក្លាយជាមហារីក ក្រពេញប្រូស្តាត ។ ដូច្នេះបុរសគួរឃ្លាតឆ្ងាយពី មហារីកក្រពេញ ប្រូស្តាត ដោយរបៀបណា ខាងក្រោមនេះ សូមស្តាប់វេជ្ជបណ្ឌិត ឯកទេស ធ្វើការបកស្រាយ ។

អាន​បន្ត៖ បុរសគួរការពារខ្លួនពី មហារីកក្រពេញប្រូស្តាត ដោយវិធីណា?

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1725
2202
4537669