jaukjeybanner

ត្រូវធ្វើយ៉ាងណា ខណៈអតិថិជនធំដើរចេញ

ជា​អ្នកគ្រប់គ្រង​មួយរូប​របស់​ក្រុមហ៊ុន អ្នក​ត្រូវ​ប្រ​មើរ​មើល​ឱ្យឃើញ​មុន​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង​ចំពោះ​ក្រុមហ៊ុន ក្នុងនោះ​អាចមាន​អតិថិជន​ធំ​ដើរចេញ ។ យោង​លើ​ហេតុផលខុសៗគ្នាច្រើន​យ៉ាង នាំឱ្យ​អ្នក​បាត់បង់​អតិថិជន​សំខាន់ តែ​ខ្លះ​អាច​ព្យាករណ៍​ដឹង​មុន។ អ្វីដែល​សំខាន់​គឺ ក្នុងខណៈ​កើតមាន​នូវ​អ្វីដែល​យើង​មិន​ចង់​នោះ តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា?

កុំ​ដាក់​ស៊​ត់​ទាំងអស់​ក្នុង​កន្ត្រក​តែមួយ

មួយ​ក្នុង​ចំ​ណោ​យ​បណ្តា​កំហុស​ដែល​គួរឱ្យ​ស្តាយ​បំផុត គឺ​ទុកឱ្យ​អតិថិ​ជិន​មួយ (ឬ​ចំនួន​តូច) ក្លាយជា​សំខាន់​ណាស់​ចំពោះ​ក្រុមហ៊ុន ពីព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អត្ថិភាព និង​ការរីកចម្រើន​របស់​ក្រុមហ៊ុន​យើង​អាស្រ័យ​លើ​អតិថិជន​មួយ​ហ្នឹង ។

សុភាសិត “កុំ​ដាក់​ស៊​ត់​ទាំងអស់​ក្នុង​កន្ត្រក​តែមួយ” គឺ​អ្នក​ត្រូវ​ទន្ទេញ​ចាំ និង​ធ្វើតាម ។ ដំណាលគ្នា​និង​ការរក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ និង អតិថិជន​ធំ អ្នក​ត្រូវឱ្យ​អត្ថិភាព​ដល់​ការកសាង​ទំនាក់ទំនង​ល្អ​នឹង​អតិថិជន​ដទៃទៀត ដើម្បី​រក្សា​កំណើន​ពាណិជ្ជកម្ម ទោះបី​អតិ​ជន​ធំ​ដើរ​ចេញពី​យើង​ក៏ដោយ ពិត​ហើយ​បរិមាណ​លក់​អាច​ថមថយ តែ​យើង​មិន​ដួល​រំលំ​នោះទេ ។

រក្សា​ទឹម​មុខ (ទឹកចិត្ត) ធម្មតាៗ

ត្រូវ​រក្សា​ទឹកមុខ​មួយ​ដែល​គ្មាន​ប្រតិកម្ម(មុខស្មើ)ពេល​ដឹងថា​អតិថិជន​ធំ​ដើរចេញ ។ ទន្ទឹមនឹង​មុខមាំ អ្នក​ត្រូវមាន​អនុភាព​ស្មារតី និង​ជំនឿ​ចិត្ត​ដើម្បី​រកបាន​ទីផ្សារ ឬ​គោលដៅ​ថ្មី​មួយ​ប្រសើរ​ជាង​មុន​ទៅទៀត ។ បុគ្គលិក​ក្រោមបង្គាប់​ទាមទារ​អ្នក​ឱ្យមាន​សមត្ថភាព​បែប​ហ្នឹង ។ ត្រូវ​រក្សា​ទំនុកចិត្ត និង​ពង្រឹងស្មារតី ភាព​បិ​ន​ប្រសប់​ឱ្យមាន​ដល់​បុគ្គលិក​ក្រោម​ឱ្យ​វាទ ជាមួយ​គំរូ​ផ្តើម​ពី​អ្នក ។

លើកទឹកចិត្ត​បុគ្គលិក

ពេល​អតិថិជន​ធំ​ចាកចេញ​ត្រូវ​ពិភាក្សា​និង​បណ្តា​បុគ្គលិក​ដែល​ធ្លាប់​ធ្វើការ​និង​អតិថិជន​នោះ​ដើម្បី​ប្រមូល​ទិន្នន័យ និង​ទាញយក​នូវ​បទពិសោធន៍ ព្រមទាំង​ដាក់ចេញ​នូវ​យន្តការ​ថ្មី​ដើម្បី​ធ្វើ​បន្ត ។ ត្រូវ​ធានា​វា​គ្រប់គ្នា​សុទ្ធតែ​មានការ​ងារ​ហើយ​ប្រកាន់ខ្ជាប់​នូវ​ផែនទី​គោល ដើម្បី​ឈានដល់​ជោគជ័យ​មួយ​ប្រសើរ​ជាង​មុន ។ ដាច់ខាត​កុំ​បញ្ឈប់​បុគ្គលិក​ដែល​កាន់​គម្រោង​នោះ ដោយ​វា​កាន់តែ​នាំឱ្យ​ក្រុមហ៊ុន​ទន់ខ្សោយ​ថែម ។ ពាណិជ្ជករ​ពូកែ រមែង​រក្សា​បុគ្គលិក​ទោះ​ក្នុង​ស្ថានការណ៍​ពិបាក​ក៏ដោយ ។

ត្រូវ​ដឹងថា​ក្នុង​គ្រោះ​រមែង​មាន​លាភ​សំណាង

ពេលខ្លះ​បាត់បង់​អតិថិជន​បែរជា​សញ្ញា​វិជ្ជមាន​ទៅវិញ​ក៏មាន ពីព្រោះ​អាច​នាំឱ្យ​ក្រុមហ៊ុន​យើង​ប្តូរ​ទម្លាប់​ចាស់ ហើយ​ឈោង​ចាប់​របៀប​លក់​មួយ​ប្រសើរ​ជាង​មុន ។ វា​អាច​លើកទឹកចិត្ត​ឱ្យខិត​ខំ​ជំរុញ​ការលក់ ឬ កែទម្រង់​យន្ត​ការលក់​ទាំងមូលរ​បស់​ក្រុមហ៊ុន ។ ត្រូវ​ជឿ​ចុះ​ការបាត់បង់​អតិថិជន​ជា​រឿង​ធម្មតា​ក្នុង​អាជីវកម្ម ឯ​ការទទួលបាន​អតិថិជន​ថ្មី ក៏​មិន​ខុសគ្នា​ដែរ ។

បច្ច័យ​ល្អ​មួយទៀត​គឺ ចេញពី​ការបាត់បង់​អ្នក​អាច​រក​ឃើ​ង​មូលហេតុ​ធ្វើឱ្យ​បាត់បង់​ហើយ​បង្ការ​វា​កុំឱ្យ​កើតឡើង​ទៀត​ដោយ​ពង្រឹង​នូវ​មិត្តភាព​រវាង​ក្រុមហ៊ុន និង​បុគ្គលិក​ពាក់ព័ន្ធ​ព្រមទាំង​ក្រុម​ទាំងមូល និង​អតិថិជន​ដែល​មិនទាន់​បាត់បង់ ៕

ប្រភព Enterpreneur

គន្លឹះធ្វើឱ្យយើងក្លាយជាអ្នកលក់មានវិជ្ជាជីវៈ

បុគ្គល​ជា​អ្នកលក់​ប្រកបដោយ​វិជ្ជាជីវៈ​ម្នាក់ ដំបូង​ត្រូវ​យល់ដឹង និង​មាន​ចក្ខុវិស័យ​រួម​លើ​ទ្រឹស្តី​នៃ​ការងារ ពិបាក​មួយ ។ បណ្តា​បុគ្គលិក​អាជីវកម្ម​ដែល​ជោគជ័យ​រមែង​មាន​ប្រាក់ចំណូល​ខ្ពស់ ដណ្តើមបាន​ជោគជ័យ​អ​ច្ច​រិ​យៈ ហើយ​ទទួលបាន​ប្រាក់​បំណាច់​សមគួរ​ពី​ក្រុមហ៊ុន ។

បុគ្គល​ម្នាក់​ដែល​ទើប​ឈាន​ជើង​ចូល​វិស័យ​លក់ទំនិញ ត្រូវ​សាង​នូវ​ទំនាក់ទំនង​ស្អិតរ​មួ​ត​និង​អតិថិជន ដោយ​ចាត់ទុក​ខ្លួនឯង​ដូច​អតិថិជន​ម្នាក់ ។ អ្នកលក់​ប្រកបដោយ​វិ​ជ្ជ​ជីវៈ​ត្រូវ​មោទនភាព​លើ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ ខណៈ​កំពុង​ណែនាំ​ពន្យល់​អតិថិជន​ឱ្យ​ប្រី​សេវា ឬ ទិញ​ទំនិញ​របស់​យើង ។ មាន​កិច្ចការ​ខ្លះ​ពាក់ព័ន្ធ​យ៉ាងខ្លាំង​ដល់​មួយ ឬ​ទាំងអស់គ្នា​ដែល​ប្រកប​អាជីព​ជា​អ្នកលក់​ប្រចាំថ្ងៃ ហើយ​អ្នក​ប្រកបការងារ​យូរ​ឆ្នាំ ឬ​អ្នក​ទើប​ចូលប្រឡូក​គឺ​ដូចគ្នា ។ យុទ្ធនា​ការលក់​មួយ និង​នាំមក​នូវ​ចំណូល​យ៉ាងច្រើន​ដល់​អ្នក និង​ស្ថាប័ន ធៀប​និង​របៀប​លក់ធម្មតាៗ ។

បណ្តា​អ្នកជំនួញ​ដែល​ជោគជ័យ​តែងតែ​យល់​ច្បាប់​ពី​គូប្រកួត​របស់ខ្លួន ។ មិន​ថា​បុរស ឬ​ស្ត្រី​នោះទេ​សុទ្ធតែ​អាច​ក្លាយជា​អ្នកលក់​មួយ​ដ៏​បិ​ន​ប្រសប់ បើសិន​គេ​មាន​គន្លឹះ​បញ្ចុះបញ្ចូល​អតិថិជន​ហើយ​រហូតដល់​អម​អតិថិជន​ក្នុង​ការលេង golf រាប់​ម៉ោង ឬ​រាប់​សប្តាហ៍​ដើម្បី​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី អតិថិជន ។ ពួកគេ​រា​រែង​ស្រ​វាស្រ​ទាញ​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​បង្កើន​សមត្ថភាព​លក់ ដើម្បី​អោយដល់​កម្រិត​មួយ​ស្តង់ដារ ។

ខាងក្រោម​នេះ​គឺ​គ​ន្លឹ​ទាំង10 ដែល​អ្នកជំនាញ​ម្នាក់​ដកស្រង់​ចេញពី​បទពិសោធន៍ 17ឆ្នាំ​របស់គាត់ ។ សង្ឃឹមថា​អ្នកអាន និង​បាន​ប្រយោជន៍​ក្រោយពេល​អាន​វា ។

អ្នក​ត្រូវ​អាន​ហើយ​ពិចារណា​កុំ​អាន​តែម្តង​ហើយ​ឱ្យ​ភ្លេច​អស់

1-ត្រូវ​ធ្វើឱ្យ​ខ្លួន​អ្នកមាន​ចក្ខុវិស័យ​ទូលាយ និង​មាន​សមត្ថភាព
បើ​អ្នក​មិនបាន​អាន​គន្លឹះ ។ ខាងក្រោម​គ្មាន​ថ្ងៃ​អ្នក​ក្លាយជា​អ្នកមាន​ចុ​ក្ខុ​វិស័យ​ទូលាយ និង​មាន​សមត្ថភាព​ពិត​ប្រក​ដ​នោះទេ ។
បើ​អ្នក​គ្មាន​ចក្ខុវិស័យ​នោះ​អ្នក​មិនអាច​ជជែក​ពិភាក្សា​បានល្អ និង​អតិថិជន​ដែលមាន​ឋានៈ​ខ្ពស់ជាង​យើង យល់ដឹង​ច្រើនជាង​យើង និង​រមែង​មាន​សំនួរ​ជាច្រើន​ដែលពិបាកៗក្នុងការ​ឆ្លើយ ។

2-ត្រូវ​ចូលរៀន​ក្នុង​បណ្តា​វគ្គ​បង្កើន​សមត្ថភាព​សូម្បី​ក្នុង​ក្រុមហ៊ុន​ផ្ទាល់
ការ​បាន​បំពាក់បំប៉ន​រហូត​នូវ​សមត្ថភាព នាំមក​ឱ្យ​អ្នក​នូវ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង លើ​ផលិតផល ឬ​លើ​សេវាកម្ម​របស់​ក្រុមហ៊ុន​តូច ។

3-ត្រូវ​សិ​ក្ស​លើ​បទពិសោធន៍​នៃ​បុគ្គលិក​ជោគជ័យ​ផ្នែក​លក់​ក្នុង​ក្រុមហ៊ុន​ផ្ទាល់
ត្រូវ​រៀនសូត្រ និង​សាកសួរ​ពី​របៀប​នាំឱ្យ​ពួកគេ​ជោគជ័យ រកឱ្យឃើញ​ភាពខ្លាំង ភាព​ខ្សោយ​របស់​ពួកគេ ហើយ​ទាញយក​នូវ​របៀប​មួយ​សមស្រប​សម្រាប់​ខ្លួនឯង ។ នេះ​ជា​វិធី​មួយ​ឆ្លាត​វៃ​បំផុត ។

4-ត្រូវ​ក្លាហាន និង​ស្វែងយល់​ឱ្យ​ស៊ីជម្រៅ​ពី​ទស្ស​វិជ្ជា​សម្រាប់​ការលក់​របស់លោក Zig Zaglar “បុគ្គលិក​ផ្នែក​លក់​ញញើតញញើម​មិន​ខុសពី​ក្មេង​សំ​ទាន និង​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ” ។
ពិតណាស់​គ្មាន​នរណា​ចង់បាន​ទំនិញ​ពី​អ្នកលក់​និយាយ​ប្រឌិត ឬរ​ញេ​រ​ញៃ​នោះទេ ។ គ្រាន់តែ​ភ្ញៀវ​សួរ ពី​បី​សំនួរ​ឡើង​បែកញើស​ជោក​ហើយ​នោះ ។

5-ត្រូវ​ត្រៀម​ឱ្យបាន​ច្រើនជាងអ្វីៗដែល​អ្នក​បានគិត​មុនពេល​អតិថិជន​ទូរស័ព្ទ​មក
បន្ទប់​ពី​បាន​ត្រៀមខ្លួន​រួច​រមែង​ជួយ​ឱ្យ​អ្នកមាន​ទំនុកចិត្ត និង​ស្ថិតក្នុង​ស្ថានភាព​ប្រតិបត្តិ​បាន​គ្រប់ពេល។ ពេល​អ្នកមាន​ទំនុកចិត្ត នាំឱ្យ​អតិថិជន​របស់​អ្នក​កាន់តែ​ទុកចិត្ត​លើ​អ្នក និងអ្វីៗដែល​អ្នក​កំពុងនិយាយ និងអ្វីៗអ្នក​ត្រៀម ឬ​បាន​ផ្គត់ផ្គង់​ឱ្យគេ ។

6-ក្រោយពី​បាន​ទូរស័ព្ទ​អតិថិជន និង ​រៀងរាល់​ចុង​ម៉ោង​ពេល​ល្ងាច ត្រូវ​វិភាគ​ពី​ការសន្ទនា​និង​អតិថិជន​ជាមួយ​អ្នកគ្រប់គ្រង​របស់​អ្នក ឬ​ហោចណាស់ និង​សហការី​ដែល​រួម​ក្រុម ឬ​អ្នកមាន​សមត្ថភាព​ជាង​អ្នក ។ ត្រូវ​ធានាថា​អ្នក​​បាន​គិតដល់​គុណវិបត្តិ និង​គុណសម្បត្តិ នៃ​ការសន្ទនា​ទាំងអស់​ក្នុង​គោលជំហរ​ដូចគ្នា ។

7-តែ​ទុក​នូវ​ការ​ថ្លែង​របស់​អ្នក ហើយ​ស្តាប់​វា​ឡើងវិញ ។ ត្រូវធ្វើ​សា​ទៅ​សាម​ករួ​ចកែ​កំហុស​រហូត​អ្នក​ពេញចិត្ត​ចំពោះ​ខ្លួនឯង ។ អ្នក​ត្រូវ​តាំងខ្លួន​ជា​អ្នក​ស្តាប់ (អតិថិជន) ដ៏​ពិបាក និង​ម៉ត់ចត់ ។ អ្នក​ក៏​អាច​ហៅ​មិត្ត​រួម​ក្រុម ឬ​អញ្ជើញ​អ្នកឯកទេស​ជួយ​ស្តាប់ ការ​ប្រាប់​ពី​លទ្ធផល​ពិតប្រាកដ​របស់​ពួកគេ និង​ជួយ​ឱ្យ​អ្នក​ងាយស្រួល​ក្នុង​ការកសាង​ខ្លួន​បន្ថែមទៀត ។

9-ឧស្សាហ៍​ស្តាប់​ពី​ទ្រឹស្តី​នៃ​ការលក់​តាមរយៈ​វិទ្យុ ឬ​ឧបករណ៍​ដ៏​ទៃ​ទៀ​ត្រូវ​រចនា​មិន​ថា Computer, phone ឬ ipod ។ អ្នក​ជោគជ័យ​មិន​ថា​ក្នុង​វិស័យ​ណា​រមែង​ចាត់ទុក​ការរៀនសូត្រ​ជាការ​ងារ​ក្នុង​ថ្ងៃ​បញ្ចប់​និង​ធ្វើ​វារ​ហូត ។

10-ត្រូវ​សកម្ម​ជានិច្ច អ្នក​អាច​លេងល្បែង​ជា​អ្នក​លក់ទំនិញ​ហើយ​ខិតខំ​ឱ្យ​ឈ្នះ​គេ​ជា​ដរាប ដើម្បី​ជំរុញ​ឱ្យ​កាន់តែ​សកម្ម ។ វា​ក៏​ជា​របៀប​បង្កើន​ជំនាញ និង​ទំនុប​ចិត្ត​លើ​ខ្លួនឯង ។ ប្រការ​សំខាន់​មួយទៀត​គឺ​ត្រូវ​សម្លឹង​ទៅមុខ​ជានិច្ច និង​ញញឹម​ជានិច្ច ចំពោះ​អតិថិជន និង​ពេញចិត្ត​លើ​អាជីព​ជា​អ្នកលក់​របស់​អ្នក ៕

ប្រភព acro

ជួយឱ្យបុគ្គលិកក្រោមបន្ទុកបានជោគជ័យ

ដាស់ភ្ញោចទឹកចិត្តឱ្យ​បុគ្គលិក​ក្រោម​ឱវាទធ្វើការ​អស់ពីកាយ​ពីចិត្ត ជា​ចំណុច​ពិសេស​ក្នុង​ខ្លួន​អ្នក​គ្រប់​គ្រង​ល្អ ។ មិន​មែន​អ្នក​គ្រប់​គ្រង​ទំាង​អស់​សុទ្ធតែ​មាន​ចំណុច​នេះ​ ពីព្រោះ​ការបញ្ជូន​បញ្ជា​ (គោលបំណង) ពីអ្នក​គ្រប់​គ្រង​ទៅ​បុគ្គលិក​ពេល​ខ្លះ​ក៏​ពើបប្រទះ​បញ្ហា​មិន​តិច​នោះ​ទេ ។


 ការបញ្ជូនទិន្នន័យ​ (បញ្ជា) មិន​ច្បាស់​លាស់នាំ​ឱ្យ​ការ​ធ្វើការ​មិន​មាន​ប្រសិទ្ធភាព​នាំ​ឱ្យលទ្ធផល​ទទួល​បាន​ក្រោម​តម្រូវ​ការ​ សមត្ថភាព​បុគ្គលិក​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​កម្រិត​ខ្ពស់​ហើយ​ស្ថាប័ន​គឺ​អន់​ថយ​ ។ ហេតុ​នេះ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ស្ថាប័ន​ អ្នក​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​វិធី​បញ្ជូន​ទិន្នន័យ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ទៅ​ដល់​បុគ្គលិក​លឿន​ និង​ប្រសិទ្ធភាព​បំផុត ។
ពង្រឹង​សេចក្តី​ទុកចិត្ត​របស់​គណៈគ្រប់​គ្រង​ ។ មិន​ថា​ក្នុង​ការ​ជជែក​កំសាន្ត​ ឬ ពិភាក្សា​ការងារ​ណា​មួយ​រវាង​អ្នក​ដឹក​នាំ​និង​បុគ្គលិក​ ដោយ​ប្រើ​ភាសាសាមញ្ញាៗ​និង​ចំពោះ​ ដើម្បី​ឱ្យ​ពួកគេ​ដឹង​ពី​ទំនុក​ចិត្ត​របស់​គណៈ​គ្រប់​គ្រង​ (ឬរបស់​អ្នក) ចំពោះ​ពួកគេ​ ។ ចំណុច​ស្នូល​ក្នុង​សិល្បៈ​ទំនាក់​ទំនង​គឺ សម្រាយ​អត្តន័យ​និងរំព្ញក ទៅមកច្រើន​ដង​ ។ គ្រាន់តែ​ស្តាប់​អ្នក​និយាយ​ម្តង​ក្រែង​បុគ្គលិក​យល់​មិន​បាន​ ឬ​យល់​មិន​អស់​ហើយ​ ក៏​អាច​យល់​ច្រឡំរំព្ញកទៅ​មក​និង​សង្កត់​នូវ​អត្ថន័យ​នៃ​បញ្ជា​របស់​អ្នក ។ ពេល​ត្រួត​ពិនិត្យ​ថ្នាក់​ក្រោម​បំពេញ​ការងារ​ត្រូវ​រំព្ញក​ហើយ​រំព្ញក​ទៀត​នូវ​អ្វី​ដែល​សំខាន់​ត្រូវ​ធ្វើ​ដើម្បី​ជម្រុញ​ឱ្យ​គ្រប់​គ្នា​ធ្វើ​ឱ្យ​សម្រេច​នូវផែន​ការ​ដែល​បាន​ដាក់​ចេញ​ ។ ការ​ក្រើន​រំព្ញក​នោះ​ក៏​ជួយ​សង្កាត់​ធ្ងន់​នូវ​គោល​បំណង​ពិត​ដែល​អ្នក​ចង់​ឱ្យ​បុគ្គលិកធ្វើ​ដោយ​មធ្យ័ត​បំផុត ។ ដោយ​ត្រូវ​ពន្យល់​បុគ្គល​ផ្សេងៗ​នូវ​ភារកិច្ច​ដទៃៗ ។ ដើម្បី​បញ្ជូន​នូវ​ក្តី​រំពឹង​ទុក​ទំាង​ឡាយ​តាម​របៀប​មួយ​ច្បាស់​លាស់​ក្នុង​បរិស្ថាន​ពាណិជ្ជកម្ម​ដែល​ផ្លាស់​ប្តូរ​រហូត​ដូច​សព្វថ្ងៃ​ ទាមទារ​ឱ្យ​ធានា​ថា​បណ្តា​បុគ្គលិក​យល់​ច្បាស់​នូវ​គោល​ដៅ​នោះ​ហើយ​ម្នាក់ៗ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​គ្រប់​គ្នា​សម្រេច​បាន​នូវ​គោលដៅ​នោះ​ហើយ​ម្នាក់ៗ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​គ្រប់​គ្នា​សម្រេច​បាន​នូវ​គោល​បំណងនោះ ។ និយាយ​រួម​ជោគជ័យ​ឬ​បរាជ័យ​ វា​ពាក់​ព័ន្ធនិងរបៀប​អ្នក​បញ្ជូនបញ្ជា​និង​ដឹក​នាំ​នរណា​ម្នាក់​ក្នុង​ស្ថាប័ន​ធ្វើ​ការ​អ្វី​មួយ ។
 ជាមួយ​ការ​វិភាគ​លទ្ធផល​ជាក់​ស្តែង​ដែល​ទទួល​បាន​ តួនាទី​របស់​បុគ្គលម្នាក់ៗ​ក្នុង​ដំណើរ​ឈាន​ទៅ កាន់​លទ្ធផល​នោះ​ បាន​ន័យ​ថា​អ្នក​បាន​ផ្តល់​ឱ្យ​បុគ្គលិក​ក្រោម​ឱវាទ​នូវ​មធ្យោបាយ​ ដើម្បី​សម្លឹង​ឃើញ​ផ្លូវ​ដូច​អ្នក​ ក៏​ដូច​ជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​បំលែង​ទិន្នន័យ​ក្នុង​ផែន​ការ​ឱ្យ​ក្លាយជា​ការពិត ។
ធានានូវ​បរិស្ថាន​ការងារ​សមស្រប
ដើម្បី​ឱ្យ​បុគ្គលិក​កាន់​តែ​ខិត​ខំ​ក្នុង​ការងារ​ បរិស្ថាន​ការងារ​ ដាច់​ខាត​ត្រូវ​ធានា​ថា​សមស្រប​ ។ និយាយ​តាម​របៀប​មួយ​ទៀត​ សូម្បី​ចំណុច​តូច​មួយ​ក្នុង​វប្បធម៌​ក្រុម​ហ៊ុន​ សុទ្ធតែ​មាន​តួនាទី​ជួយ​ដល់​ក្រុម​បុគ្គលិក​ធ្វើការ​ដោយ​រលូន​ក្នុង​តួ​ម៉ាស៊ីន​ក្រុម​ហ៊ុន ។ ត្រូវ​ចង​ចំា​ថា​ស្ថាប័ន​មួយ​ដើរ​ដោយ​ប្រសិទ្ធភាព​រមែង​ត្រូវ​បាន​គាំ​ទ្រ​ដោយ​ប្រព័ន្ធ​លើក​ទឹក​ចិត្ត​ (លើក​សរសើរ) មួយ​ច្បាស់​លាស់​ វិន័យ​ត្រឹម​ត្រូវ​ព្រម​ទំាង​ការ​រមែង​ចែក​គ្នា​គ្រប់​គ្រង​តាម​រចនា​សម្ព័ន្ធ​មួយ​ត្រឹម​ត្រូវ ។
ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​បុគ្គល
ជា​រៀង​រាល់​ថ្ងៃ​បុគ្គលិក​ម្នាក់​ៗ​មក​កាន់​ស្ថាប័ន​ជា​មួយ​គោល​បំណង​ខុសៗ​គ្នា​ ។ ហេតុ​នេះ​អ្នក​គ្រប់​គ្រង​ត្រូវ​ក្តាប់​ឱ្យ​បាន​នូវ​អារម្មណ៍​នៃ​បុគ្គល​ម្នាក់ៗ​ហើយ​ជួយ​ពួកគេ​ដោះ​នូវ​កង្វល់​ផង​ទំាង​ពួង​ហើយ​ប្រមូល​ផ្តុំ​ក្នុង​ការងារ​លើស​ពី​នេះ​អ្នក​គ្រប់​គ្រង​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​បុគ្គលិក​ឱ្យ​ពុះពារ​ឆ្លង​កាត់​ឧបសគ្គដើម្បី​ឈាន​ទៅ​ជោគជ័យ​និង​ស្មោះ​ត្រង់​ជា​មួយ​ស្ថាប័ន​និង​សកម្មក្នុង​ការ​ស្ថាបនា​កសាង​ស្ថាប័ន​ទំាង​គំនិត​និង​ទង្វើ ។ ដូច្នេះ​អ្នក​គ្រប់​គ្រង​ត្រូវ​ចេះ​លៃ​ពេល​ជជែក​កម្សាន្ត​ សួរ​សុខទុក្ខ​បុគ្គលិក​ស្វែង​យល់​ពី​ឧបសគ្គ​ដែល​ពួក​គេ​ជួប​និង​រក​វិធី​ជួយ​សម្រួល​ក៏​ដូច​ជា​ដឹង​នូវ​ចំណុច​ខ្លំាង​របស់​ពួក​គេ​ ដើម្បី​យើង​ប្រើ​ប្រាស់​ឱ្យ​ត្រូវ​កាលៈ​ទេសៈ​និង​សមត្ថភាព ៕

ប្រភព Entrepreneur

បញ្ចុះទម្ងន់សក្កិសិទ្ធិក្នុងពេល 3ថ្ងៃដោយសារទឹកឃ្មុំ

ទឹកឃ្មុំ ពិតមែន​ជាមាន​ឈ្មោះ​ជា​អាហារ​ផ្អែម តែមាន​ផល​វិជ្ជមាន​ដល់​ការបញ្ចុះ​ទម្ងន់​ទៅវិញ ។

ក្នុង​ទឹកឃ្មុំ​មាន​បរិមាណ​ថាមពល​ទាប​ណាស់ ជាមួយ​ទឹកឃ្មុំ 100g យើង​អាច​ទទួលបាន​កាឡូរី​តែ 294ទេ ។ បើទោះបី​ទទួលបាន​ទឹកឃ្មុំ 200g ក្នុង​មួយថ្ងៃ​ក៏​បរិមាណ calories ដែល​យើង​ទទួលបាន​មិន​លើសពី 600 ទេ​ដោយ​ទាប​ជាង​កម្រិត​កាឡូរីធម្មតាៗដែល​រាងកាយ​ត្រូវការ​ច្រើន​ដែរ ។ ហេតុនេះ​ពិតមែន​ថា​ជា​អាហារ​ផ្អែម​តែមាន​ផល​វិជ្ជមាន​ដល់​ការបញ្ចុះ​ទម្ងន់ ។

បើ​អ្នកសម្រេចចិត្ត​បញ្ចុះទម្ងន់​ដោយ​ប្រើ​ទឹកឃ្មុំ ត្រូវ​ត្រៀម​នូវ ទឹកឃ្មុំ តែ និង​ទឹក ។ អាស្រ័យ​លើ​ចំណូល ចិត្ត​របស់​មនុស្ស​ផ្សេងគ្នា យើង​អាច​សម្រេចចិត្ត​យកតែ ឬ ទឹក​ក្តៅឧណ្ហៗ ទឹក​សុទ្ធ​ដើម្បី​លាយ​និង​ទឹកឃ្មុំ ។

យើង​អាច​ប្រើ​បរិមាណ​ដូចតទៅ​សម្រាប់​ល្បាយ​ទឹកឃ្មុំ​មួយពែងៗគឺ 150ml ទឹក(ឬ​តែ) សម្រាប់​ទឹកឃ្មុំ​ពី 10 ទៅ 20g ដោយ​ផឹកពេញៗមាត់ និងសន្សឹមៗមាន​ប្រយោជន៍​ដល់​ការ​បន្សាប​ជាតិពុល ។ ក្នុង​មួយថ្ងៃ អ្នក​អាច​ផឹកទឹក(តែ)លាយ​ទឹកឃ្មុំ​នៅវេលា​ព្រលឹម ថ្ងៃត្រង់ និង​ព្រលប់ ។ អ្នក​ត្រូវ​ធានាថា​ក្នុង​វេលា​បញ្ចុះ ទំ​ម្ង​ន់​នេះ​អ្នក​មិន​ទទួលទាន​ទឹក​ណា​ក្រៅពី​ទឹក​លាយ​ទឹកឃ្មុំ​នេះ​ទេ ។ ពេល​អ្នក​ឃ្លាន ឬ ហេវ​ហត់​ក៏​អាច បរិភោគ​ទឹកឃ្មុំ​ដោយផ្ទាល់ នោះ​ស្មារតី​ស្រស់ថ្លា​មកវិញ​ភ្លាម​មិន​ខាន ។

ជាមួយ​ទឹកឃ្មុំ យើង​មាន menu បញ្ចុះទម្ងន់​សក្កិ​សិទ្ធិ​ដូចតទៅ :

1-ថ្ងៃ​ដំបូង

ពេលព្រឹក :    ផឹកទឹក (តែ) លាយ​ទឹកឃ្មុំ 1កែវ ។

ពេល​ថ្ងៃ    :   ផឹក​តែ​លាយ​ទឹកឃ្មុំ 2កែវ ហូប​ទឹកឃ្មុំ 1ស្លា​ព្រា​សម្ល ។

ពេលយប់ :    តែ​ម្លិះ ឬ​តែ​ផ្កា​កុឡាប 2កែវ​លាយ​ទឹកឃ្មុំ ។

នៅ​ថ្ងៃ​ដំបូង​អ្នក​នឹងមាន​អារម្មណ៍​ពាក់កណ្តាល​ថ្ងៃជា​មួយ​ពោះ​ទទេ​ស្អាត ហើយ​ឃ្លាន តែ​អ្នក​ត្រូវ​រក្សា​គោលបំណង​ដើម​គឺ​បញ្ចុះទម្ងន់ ។ លុះ​ព្រលប់​បើឃ្លាន​អ្នក​ញាំ​ទឹកឃ្មុំ 1ស្លាបព្រា​ទៅនោះ​ការស្រេកឃ្លាន និង ស្រក​ចុះ ។

2-ថ្ងៃទី2

ពេលព្រឹក      :  ផឹក​តែ​បៃតង លាយ​ទឹកឃ្មុំ 1ពែង ។

ពេល​ថ្ងៃ        : តែ​ជី​អង្កាំ​លាយ​ទឹកឃ្មុំ 1ពែង និង ទឹកឃ្មុំ 1ស្លា​ព្រា​សម្ល ។

ពេល​ព្រលប់ : តែ​លាយ​ទឹកឃ្មុំ (ទឹក) ។

ពេលយប់     : តែ​ទឹកឃ្មុំ 1កែវ ទឹកឃ្មុំ 1ស្លាបព្រា ។

បន្ទាប់ពី​ជោគជ័យ​នៅ​ថ្ងៃទី1 ចូល​ថ្ងៃទី2 អ្នកនឹង​សុំា​បន្តិចម្តងៗហើយ​អាការ​ឃ្លាន​ស្រក​ចុះ​យ៉ាងច្រើន។

3-ថ្ងៃទី3

ពេលព្រឹក     :  ទឹក (តែ) លាយ​ទឹកឃ្មុំ 1កែវ ។

ពេល​ថ្ងៃ        : តែ​ក្រូចឃ្វិច​លាយ​ទឹកឃ្មុំ 1កែវ ។

ពេល​ព្រលប់ : ទឹកឃ្មុំ 1ស្លាបព្រា​សម្ល ។

ពេលយប់     : តែ​កូ​ឡាប​លាយ​ទឹកឃ្មុំ 1ពែង ។

ក្នុង​ថ្ងៃទី3 អ្នកមាន​អារម្មណ៍​ធូ​ស្រាល ស្មារតី​ភ្លឺ​ថ្លា ។ ក្រោយពេល​បី​ថ្ងៃ​អ្នក​ញាំ​ទឹកឃ្មុំ និង ផឹកទឹក​លាយ ទឹកឃ្មុំ​ហើយ​សម្រក​ទម្ងន់​ដោយ​ជោគជ័យ និង​សុវត្ថិភាព ។

បើ​មិនអាច​អនុវត្តបាន 3ថ្ងៃជាប់ៗគ្នា អ្នក​អាច​សម្រក​ទម្ងន់ 1ថ្ងៃ ក្នុង1សប្តាហ៍ ។ ការធ្វើ​ដូចនេះ​មាន ផល​ល្អ​ចំពោះ​សុខភាព និង​ស្មារតី​ភ្លឺ​ថ្លា ដោយ​ជំនួស​អាហារ 3ពេល​ដោយ​ទឹកឃ្មុំ ។ ការអនុវត្ត​មួយថ្ងៃ មួយពេល​ក៏មាន​ប្រសិទ្ធភាព​ដែរ គ្រាន់តែ​ចំណា​ច​ពេល​ពី 3ខែ ទៅ​កន្លះ​ឆ្នាំ​ឯណោះ ។

បន្ទាប់ពី​ការអនុវត្ត​ការ​សម្រក​ខ្លួន​បែបនេះ អ្នក​ត្រូវ​បរិភោគ​អាហាធម្មតាៗ ងាយ​រំលាយ​ជាការ​ល្អ​បំផុត ។ ជាមួយ​វេលា​បី​ថ្ងៃ​ប៉ុណ្ណោះ អ្នកទទួលបាន​ការផ្លាស់​ប្តូរ​របស់​រាងកាយ ជាមួយ​អារម្មណ៍​ស្រាលខ្លួន​មិន​ធ្ងន់ធ្ងរ​ដូច​មុន ៕

ប្រភព phunutoday

ផ្លែល្ពៅមានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព

ល្ពៅ​ជា​បន្លែ​ដែល​គេ​និយម​បរិភោគ​ជាទូទៅ​ហើយ​មាន​ដាំ​ស្ទើរ​ពាសពេញ​ពិភពលោក ។ ផ្លែ​ល្ពៅ​មាន ២ ប្រភេទ​គឺ​ល្ពៅ សាច់​ស្អិត និង​ល្ពៅ​សាច់​ផុស ។ ផ្លែ​ល្ពៅ​សាច់​ស្អិត​ត្រូវបាន​គេ​និយម​បរិភោគ​ច្រើន​បំផុត ព្រោះ​ទោះ​យកទៅ​ធ្វើជា​បង្អែម ឬ​សម្ល​គឺ​សុទ្ធតែ​ឆ្ងាញ់​ទាំងអស់ ។  ទោះបីយ៉ាងណា​មិន​ថា ល្ពៅ​សាច់​ស្វិត ឬ​សាច់​ផុស​ទេ សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​បរិភោគ​ដូចគ្នា ។​ចំណែកឯ​គ្រាប់​ល្ពៅ​វិញ​មាន​សារជាតិ​ម្យ៉ាង​ឈ្មោះ បេ​តា​ឃែ​រ៉ូ​ទីន  ដែលមាន​ប្រសិទ្ធភាព​អាច​សម្លាប់​ព្រូន​ប្រភេទ​ខ្លះ​បាន​ហើយ​វា​មាន​ជាតិ​វីតាមីន C ខ្ពស់ ។ ក្រៅពីនេះ​ក៏​នៅមាន​បេ​តា​ឃែ​រ៉ូ​ទីន​ដែលជា​សារជាតិ ដើម​របស់​វីតាមីន A ផងដែរ ។

ក្រុម​អ្នកស្រាវជ្រាវ​បានបញ្ជាក់​ពី​ការរកឃើញ​របស់ខ្លួន​ថា ក្នុង​សាច់​ល្ពៅ​មាន​វីតាមីន A ខ្ពស់​ណាស់ មាន​ហ្វូ​ស​ហ្វ័​រ​, កាល់ស្យូម​, វីតាមីន C ម្សៅ​សារជាតិ​ពណ៌​លឿង និង​ប្រូតេអ៊ីន ។ ចំណែក​ក្នុង​ស្លឹក​ខ្ចី​របស់​ល្ពៅ​មាន​វីតាមីន A ខ្ពស់​ស្មើគ្នា​ជាមួយ​សាច់ មាន​សារធាតុ​កាល់ស្យូម និង​ហ្វូ​ស​ហ្វ័​រ​ខ្ពស់ជាង​ក្នុង​សាច់ ។ ឯ​ក្នុង​ផ្កាល្ពៅ​មាន​វីតាមីន A សារ ធាតុ​កាល់ស្យូម​, ហ្វូ​ស​ហ្វ័​រ​, វីតាមីន C បន្តិចបន្តួច និង​ក្នុង​គ្រាប់​នៅមាន​ប្រេងម្សៅ ហ្វូ​ស​ហ្វ័​រ ប្រូតេអ៊ីន​ទៀតផង ។​

អត្ថប្រយោជន៍​

គ្រាប់​របស់​ផ្លែ​ល្ពៅ​បញ្ចុះ​ព្រូន​ប្រភេទ​ខ្លះ បញ្ចុះ​ទឹកនោម និង ជំនួយ​រាងកាយ ។ សម្រាប់​ឫស​គឺ​អាចជួយ ជំនួយ​ដល់ រាងកាយ បំបាត់រោក​ក្អក បន្សាប​សារជាតិ​ពុល​អាភៀន ។ ប្រេង​ដែល​បាន​ពី​គ្រាប់​ល្ពៅ​គឺ​ជំនួយ​ដល់​ប្រព័ន្ធ​ប្រសាទ ។ រីឯ​សន្ទះ​កណ្តាល​ផ្លែ​របស់​ល្ពៅ​អាចយ​កមក បំពោក​ដើម្បី​បំបាត់​ជាំ និង បំបាត់​អាការ​រលាក​ក្លាយ​ជាដើម ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
608
923
4540346