jaukjeybanner

មនុស្ស ក្រហមមុខពេលទទួលទានស្រា, ស្រាបៀរ មានការប្រឈមនឹងការឈឺបេះដូង, ស្រ្តូក

អ្នក​មុខ​ក្រហម ក្រោយពេល​ផឹកស្រា​មានការ​ប្រឈម​លើសឈាម នាំ​ដល់​ជំងឺ​បេះដូង​, ស្ត្រូ​ក ខ្ពស់ជាង​អ្នកដទៃ​
ការស្រាវជ្រាវ ​មួយ​នាពេល​ថ្មីៗ​នេះ បានចង្អុលបង្ហាញ​ថា មនុស្ស​មុខ​ឡើង​ក្រហម ខណៈពេល​កំពុង​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ច្រើន​មានការ​ប្រឈម​នឹង​ការ​លើសឈាម ជាង​មនុស្ស​ដទៃ ។​
“​បាតុភូត​ ក្រហមមុខ ពេល​ទទួលទាន​ស្រា តែង​ត្រូវបាន​ចាត់ទុក​ជាការ​ស្តែងចេញ​របស់​មនុស្ស​អាលែកហ្ស៊ី ជាមួយ​ភេសជ្ជៈ​មាន​អាល់កុល ប្រសិន​មិន​ប្រើ​ថ្នាំ​ជំនួយ ។ មនុស្ស​ម្នាក់​ត្រូវ​ក្រហមមុខ​ពេល​ទទួលទាន​ស្រា បង្ហាញថា ហ្សែ​ន​តំណពូជ​របស់​មនុស្ស​នោះ មិនអាច​បំផ្លាញ​បាន​រចនាសម្ព័ន្ធ​របស់ Acetaldehyde ដែលជា​ជាតិពុល​១​ប្រភេទ បង្កើត​ដោយ​ស្រា​ពេល​ជ្រាបចូល​ថ្លើម​”, នេះ​ជាការ​ឲ្យ​ដឹង​របស់​ប្រធាន​ក្រុម​ស្រាវជ្រាវ បណ្ឌិត Jong Surg Kin នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ជាតិ Chungnam, កូរ៉េខាងត្បូង​។​
ពួក​ អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ហានិភ័យ​លើសឈាម​កើនឡើង ចំពោះ​មនុស្ស​ដែល​ត្រូវ​ក្រហមមុខ ពេល​ទទួលទាន​ច្រើនជាង ៤​កែវ​ក្នុង​១​សប្តាហ៍ ។ ចំពោះ​ករណី​មិន​ក្រហមមុខ​, ការ​ប្រឈម​លើសឈាម​ក៏​នឹង​កើនឡើង ដែរ​ប្រសិន​ពួកគេ​ទទួលទាន​ស្រា​, ស្រា​បៀ​វ​ច្រើនជាង​៨​កែវ ក្នុង​១​សប្តាហ៍ ។ លើសឈាម​ដោយសារ​ទទួលទាន​ស្រា ជា​មូលហេតុ​ចំបង​បង្ក​ជា​ករណី​ឈឺបេះដូង និង​ស្ត្រូ​ក ។​
​បាតុភូត​មុខ​ ក្រហម ក្រោយពេល​ប្រើប្រាស់​ភេសជ្ជៈ មាន​អាល់កុល មាន​ភាពខុសប្លែក​គ្នា​ទៅតាម​ភេទ​, អាយុ និង​ជនជាតិ ។ ពិនិត្យ​ជារួម បាតុភូត​នេះ លេចឡើង​សំខាន់​នៅ​ស្ត្រី​, មនុស្ស​ចាស់​, ជនជាតិ​អាស៊ី​ខាងកើត និង​លោកខាងលិច ៕M​

អាហារដែលមានប្រយោជន៏ចំពោះធ្មេញ

ធ្មេញ​ជាចំណែក​ដ៏សំខាន់​មួយ​នៅក្នុង​ សរីរាង្គ​របស់មនុស្ស​ ប៉ុន្តែ​ពេលខ្លះ​លោក​អ្នក​មិន​បាន​ថែទាំឲ្យ​ដិត​ដល់​ ក៏​ដូចជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅលើ​វានោះ​ទេ​។ ​ខាង​ក្រោមនេះ​ជាគន្លឹះ​ខ្លីៗ​ក្នុង​ការ​ថែទាំសុខ​ភាពមាត់​ធ្មេញ​ស្ករ ​កៅស៊ូមិន​មាន​ជាតិ​ស្ករ​- ស្ករ​កៅស៊ូប្រភេទ​នេះជួយ​ឲ្យ​ធ្មេញ​ស្អាត​ ដោយ​វាជួយ​ជំរុញឲ្យ​បញ្ចេញ​ទឹក​មាត់។​ ទឹក​មាត់​គឺជា​ជាតិ​រាវ​ធម្ម​ជាតិ​ដែលអាច​លាងសំអាត​ជាតិ​អាស៊ីដ​ដែល​កើតឡើង​ ដោយសារ​វីរុស​ក្នុង​មាត់​។ ទន្ទឹម​និងនេះ ​វាក៏​អាច​ជួយ​ធ្មេញ​ឲ្យ​ប៉ះនិង​ជាតិ​កាល់​ស្យូម​និង​ហ្វូស​ហ័រ​ធ្វើ​ ឲ្យធ្មេញ​រឹង​មាំ។​

ទឹក​ ដូច​ជាទឹកនៅ​ក្នុង​មាត់​ ទឹកធម្មតា​ក៏អាច​លាងជំរះ​ជាតិ​អាស៊ីដ និ​ងជាតិ​ស្ករ​ក្នុង​មាត់​ដែរ​។ វា​ក៏មាន​ផ្ទុក​ fluor​ ជាសារ​ធាតុការ​ពារ​ធ្មេញមិន​ឲ្យ​រឹច​រិល​ ហើយ​វាត្រូវ​បាន​រកឃើ​ញក្នុង​ថ្នាំដុសធ្មេញ​និង​ទឹក​ខ្ពុរ​មាត់​ផង​ដែរ​។


ទឹកដោះ​គោ-​ទឹក​ដោះគោ​ និង​ផលិត​ផល​ដែលមាន​ផ្ទុក​ជាតិ​កាល់ស្យូម​ គឺជាកត្តា​ចាំបាច់​ដើម្បី​ឲ្យ​ធ្មេញ​បាន​មាំមួន។​ ផលិត​ផលធ្វើ​អំពី​ទឹកដោះ​គោខ្លះ​ក៏មាន​ផ្ទុក​ casein​ ដែលជាប្រូតេ​អ៊ីន​មួយប្រភេទ​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​រក្សា​លំនឹង​និង​ព្យាបាល​ស្រទាប់​លើរបស់ធ្មេញដែល ​បាន​ខូច។​


អាហារ​សំបូរជាតិ​សរសៃ-ប្រភេទ​បន្លែ​ស្លឹក​និង​អាហារ​សំបូរ​ជាតិ​សរសៃនិង​ ជំរុញឲ្យ​ប្រពន្ធ័រំលាយអាហារ​ដំនើរ​ការបាន​ល្អ​ និង​នាំមក​វិញ​នូវ​កូលេស្តេ​រ៉ូល​។ ម្យ៉ាងទៀត​វាក៏​មាន​ប្រយោជន៏​ចំពោះធ្មេញ​ ព្រោះថាវា​ត្រូវ​ការ​ឲ្យ​យើងទំពារ​យូរ​ ដែលធ្វើ​ឲ្យទឹក​មាត់ចេញច្រើន​ហើយ​ការ​ទំពារ​នេះប្រៀប​ដូច​ជាការ​ដុស​ធ្មេញ​ ផង​ដែរ​។ ដើម្បី​ស្នាម​ញញឹម​ដ៏ស្រស់​ស្អាត​  លោកអ្នក​គួរតែ​យក​ចិត្ត​ទុកដាក់​ឲ្យកាន់​តែខ្លាំង​ថែមទៀត​ ហើយកុំភ្លេច​អនុវត្តន៏​នៅគន្លឹះ​ល្អ​ខាងលើនេះ​ផង៕​


 

មធ្យោបាយជួយឲ្យស្វាមីភរិយា ដែលមានកូនតូចដេកជាមួយ នាំគ្នាឡើងឋានសួគ៌យ៉ាងផ្អែមល្ហែម

រាជធានី​ភ្នំពេញ ៖

មនុ​ស្ស​​ជា​ច្រើន​​យល់​ថា ប្ដី​​ប្រ​ពន្ធ​​ដែល​មាន​​កូន​តូច គេង​​រួម​​បន្ទប់​​ជា​មួយ មុខ​ជា​​ប្រ​ឈម​​នឹង​​ឧប​សគ្គ ក្នុង​ការ​​រួម​ភេទ​​ជា​មិន​ខាន ដោយ​សារ​​ពួក​គេ មាន​ការ​​ខ្មាស​អៀន​​មិន​​ហ៊ាន រួម​មេ​ត្រី​នៅ​ក្បែរ​​កូន​តូច​​របស់​ខ្លួន​ ប៉ុ​ន្តែ​បច្ចុ​ប្បន្ន​​នេះ​មាន​​ប្ដី​ប្រពន្ធ​ជាច្រើន ដែល​គេង​រួម​គ្រែ​ជាមួយ​កូនតូច ហើយ​ពួកគេ​នៅតែ​អាច​រីករាយ​នឹង​សិច​បាន ដូច​គូស្នេហ៍​ដែល​មិនទាន់​មានកូន​ផងដែរ​។

​ប្រសិនបើ​អ្នកខ្លាច​កូនតូច​របស់​អ្នក មើលឃើញ​ឬ​ស្ដាប់ឮ​សកម្មភាព សិច​របស់ខ្លួន​នោះ អ្វីដែល​សំខាន់​នោះ​គឺ​អ្នក​ត្រូវតែ​មានគំនិត​ច្នៃប្រឌិត​បន្តិច ក្នុងការ​កែច្នៃ​ស្ថានភាព​នេះ ដើម្បី​ឲ្យ​រក្សា​ភាព​ផ្អែមល្ហែម នៃ​សម្ព័ន្ធ​ផ្លូវភេទ​រវាង​ស្វាមី និង​ភរិយា​។​១. ប្ដូរ​ទីតាំង​ទារក ៖

នៅពេលដែល​អ្នក​និង​កូន កំពុងស្ថិត​នៅក្នុង​បន្ទប់​តែមួយ ហើយ​លោកអ្នក​ស្រាប់តែ​នឹក​ចង់​ប្រតិបត្តិការ​លើ​គ្រែ​នោះ អ្នក​អាច​បីកូន​យកទៅ​ទុក នៅ​បន្ទប់​ឬ​កន្លែង​ផ្សេង​មួយ​ភ្លែត​សិន​។ នៅពេលដែល​កិច្ចការ ដឹក​ដៃ​គ្នា​ឡើងឋានសួគ៌​បានសម្រេច នោះ​អ្នក​អាច​ដើរ​លបៗ ទៅ​បីកូន​មក​គេង​ជាមួយ​អ្នក​វិញ​ក៏បាន​។ ទោះយ៉ាងណា វិធី​នេះ​ប្រឈម​នឹង​បញ្ហា​ត្រង់​ថា ក្មេង​ខ្លះ​ស្រាប់តែ​ភ្ញាក់​ឬ​យំ​នៅពេលដែល​អ្នក ធ្វើការ​ផ្លាស់ប្ដូរ​ទីតាំង​ដំណេក ឲ្យ​ទារក​នោះ​។ ក្នុងករណីនេះ​វារឹតតែ ធ្វើ​ឲ្យ​អារម្មណ៍​រោលរាល​ចង់​រួមភេទ​របស់​អ្នក ប្រែក្លាយជា​រលាយ​ខ្សុល​មួយ​រំពេច​។​

២. ប្រើ​វត្ថុ​បិទបាំង​មួយ​ភ្លែត ៖

បើទោះជា​កូនតូច​នៅ​គេង​លើ​គ្រែ របស់​អ្នកក្ដី​ក៏​អ្នក​អាច​ប្រើ​ខ្នើយ ឬ​ភួយ​តម្រួត​គ្នា​ដើម្បី​បិទបាំង​។ ប្រសិនបើ​ទារក​នោះ គេង​ក្នុង​អង្រឹង ឬក៏​គ្រែ​សម្រាប់​កុមារ​នោះ វារឹតតែ​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នក និង​ដៃគូ​ក្នុងការ​ប្រតិបត្តិការ​លើ​គ្រែ​។ អ្នក​អាច​យក​ឥដ្ឋ ធ្វើជា​សង្វៀន​រួមភេទ​ជំនួស​ឲ្យ​គ្រែ​គេង​ក៏បាន​។​

៣. កាយវិការ​ទន់ភ្លន់​ថ្នមៗ ៖

ប្ដី​ប្រពន្ធ​ដែលមាន​កូនតូច រួម​គ្រែ​គួរតែ​ទម្លាប់​នឹង​ចលនា ក្បាច់​រួមភេទ​បែប​ទន់ភ្លន់​មួយៗ និង​ធ្វើយ៉ាងណា​កុំ​បង្កើត ជា​សំឡេង​ដែល​ដាស់ ទារក​តូច​ពី​ដំណេក​។ បើ​ពុំ​នោះទេ ពេលដែល​ទារក​ភ្ញាក់ អ្នក​មុខជា​ខកខាន​មិនបាន​សម្រេច ដល់​គោលដៅ​នៃ​ឋាន ស្រណុក​សុខ​កំពូល​ឡើយ​។​

៤. ប្ដូរ​ទីតាំង​ប្រតិបត្តិការ ៖

ការរួម ​ភេទ​មិន​ប្រព្រឹត្តទៅ តែ​នៅលើ​គ្រែ​ក្នុង​បន្ទប់​គេង​នោះទេ​។ អ្នក​អាច​ដឹក​ដៃ​គ្នា​ឡើងឋានសួគ៌ ដោយ​ចាប់ផ្ដើម​ពី​គ្រប់​ជ្រុង កន្លុកកន្លៀត នៃ​គេហដ្ឋាន​របស់​អ្នក​។ ខណៈដែល​កូនតូច​របស់​អ្នក​កំពុង​គេង លង់​លើ​គ្រែ​នោះ អ្នក​អាច​បបួលគ្នា បង្កាត់ភ្លើង​តណ្ហា​នៅ​បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់​ដាក់​អីវ៉ាន់ សួនច្បារ ច្រក​ផ្លូវ​ដើរ ឬ​កន្លែង​ផ្សេងទៀត​ជាច្រើន​។ អ្នក​ត្រូវ​ចាំ​ថា កន្លែង​ណា​ក៏​អាច​រួមភេទ​បានដែរ ឲ្យ​តែ​ស្ថិតនៅក្នុង​កម្មសិទ្ធិ​រប​ស់​អ្នក និង​កំបាំង​ពី​ភ្នែក​អ្នកជិតខាង​។ ទីតាំង​ប្លែកៗ​បែបនេះ រឹតតែ​ធ្វើ​ឲ្យ​ជីវិត​សិច របស់​អ្នក​និង​ដៃគូ កាន់តែ​រំជើបរំជួល មិនអាច​បំភ្លេចបាន​។​

៥. ចេះ​លៃលក​ពេលវេលា ៖

មិនមែន​ការរួមរ័ក​ទាំងអស់ សុទ្ធតែ​ត្រូវអនុវត្ត​ពេលយប់ មុន​ចូល​គេង​នោះទេ​។ ប្ដី​ប្រពន្ធ​គួរតែ​ចេះ​កែប្រែ​ទម្លាប់ និង​ប្រើ​ពេលវេលា​ឆ្លាស់គ្នា ក្នុង​ការដឹក​ដៃ​គ្នា​ឡើងឋានសួគ៌​។ អ្នក​អាចដាក់​កាលវិភាគ​រួមភេទ ដោយយោង​ទៅតាម ទម្លាប់​ចូល​ដំណេក ឬ​ក្រោកពីដំណេក​របស់​កូនតូច​របស់​អ្នក​។ ប្រសិនបើ​ទារក​នោះ គេង​លក់​ស្កប់ស្កល់​នៅពេល​ទៀបភ្លឺ អ្នក​អាច​បើក​សមរភូមិ​សិច​នៅពេល​នោះបាន ហើយ​បើ​ទារក​គេង​ឆ្ងាញ់ នៅពេល​ក្បាល​ព្រលប់​នោះ អ្នក​គួរតែ​ឆ្លៀត​ពេលនោះ ចាត់ការ​តែម្ដងទៅ​។​

៦. ប្រើ​ឧបករណ៍​កំដរ​ក្មេង ៖

ទារក​វ័យ​ចាប់ពី​១​ខួប​ឡើង ភាគច្រើន​អាច​អង្គុយ មើល​ទូរទស្សន៍ លេង​ជាមួយ​តុក្កតា បាយឡុកបាយឡ ឬ​គ្រឿង​ប្រដាប់​ក្មេង​លេង​ផ្សេងៗ តែម្នាក់ឯង​បាន​មួយសន្ទុះ​ដែរ​។ ប្រសិនបើ​ផ្ទះ​របស់​អ្នក មានការ​រៀបចំ​សុវត្ថិ​ភាពល្អ ដូចជា​ក្រាលកម្រាល​ស្នោ ឬ​ពូក​ឬ​រុំ​ជ្រុង​តុទូ​នានា​ដើម្បី​ការពារ​ការប៉ះទង្គិច ដល់​កុមារ​នោះ អ្នក​អាច​ទុក​ក្មេង​ឲ្យ​លេង តែម្នាក់ឯង​មួយ​ភ្លែត​បាន ដើម្បី​ឆ្លៀត​ទៅ ធ្វើ​កិច្ចការឯកជន រវាង​ប្ដី​និង​ប្រពន្ធ​។​

៧. រក​ជំនួយ​ពី​អ្នកដទៃ ៖

ម្ដងម្កាល អ្នក​អាចមាន​មិត្តភក្តិ បងប្អូន​សាច់ញាតិ​មកលេង​ផ្ទះ​។ ពេលនោះ​អ្នក​អាច​ផ្ញើ​កូនតូច​នឹង​ពួកគេ យ៉ាងហោច​ក៏​កន្លះ​ម៉ោង​ដែរ ដើម្បី​ឆ្លៀតពេល រក​សេចក្ដីសុខ​ផ្ទាល់ខ្លួន​។ នៅ​បណ្ដា​ប្រទេស​ប៉ែក​អឺរ៉ុប និង​អាមេរិក​មាន​ប្ដី​ប្រពន្ធ​ជាច្រើន ឧស្សាហ៍​ផ្ញើ​កូន​នៅផ្ទះ​មិត្តភក្តិ ឬ​សាច់ញាតិ​ជិតស្និទ្ធ ដើម្បី​ទុកពេល​វេលា​ផ្អែមល្ហែម តែ​ពីរ​នាក់​ដូច កំលោះ​ក្រមុំ​។

លុះ​ដល់ពេល​សាច់ញាតិ ឬ​មិត្តភក្តិ​នោះ ត្រូវការ​ផ្ញើ​កូន​គេ​វិញ ប្ដី​ប្រពន្ធ​នោះ​ក៏​ព្រម​ទទួល​មើល​។ ពោលគឺ​គេ​ធ្វើការ​ដាក់​វេន ជួយ​មើល​កូន​ឲ្យ​គ្នា​ម្ដងម្កាល ដើម្បី​ឆ្លៀតឱកាស​ស្វែងរក​សេចក្ដីសុខ លើ​គ្រែ​និង​រក្សា​សម្ព័ន្ធភាព​សិច ឲ្យ​ផ្អែមល្ហែម​យូរអង្វែង​។ ទង្វើ​បែបនេះ​មិនជា​ខុស​អ្វី​ទេ ព្រោះ​សុភមង្គល​របស់​គ្រួសារ​មួយ គឺ​អាស្រ័យ​លើ​ចំណង​កូន តែ​វា​ក៏​ផ្សារភ្ជាប់​នឹង​ទំនាក់ទំនង លើ​គ្រែ​ផងដែរ​៕

 

ត្រូវរៀនសូត្រតាមចំណុចណារបស់ Alex Ferguson

មនុស្ស​ជាច្រើន​យល់ថា Alex Ferguson គឺ​គ្រូបង្វឹក​ជោគជ័យ​បំផុត​ក្នុង​ពិភព​កីឡា​ទាត់​បាល់ ។

មុនពេល​ចូលនិវត្តន៍​កាលពី​ខែឧសភា ឆ្នាំ 2013 គាត់​បាន​ឆ្លងកាត់​រដូវ​កាល​ប្រកួត​ចំនួន 26ក្នុងតួនាទី​ជា​គ្រូបង្វឹក​ក្លឹម​ទាត់​បាល់ Manchester United (MU) ។ ក្នុង​ពេញ​សម័យ​កាលដែល​គាត់​គ្រប់គ្រង​ក្លឹប MU បាន​ពាន English Premier League 13ដង ហើយ​ពានរង្វាន់​សរុប​ទាំង​ក្នុង និង​ក្រៅ​ស្រុក​គឺ 23 ។ ប៉ុន្តែ Ferguson លើសពី​គ្រូបង្វឹក​ទាត់​បាល់​មួយរូប ។ គាត់​គឺជា​ព្រលឹង​របស់ MU ។ “Steve Jobs គឺ Apple ហើយ Alex Ferguson គឺ MU”  នេះ​ជាការ​សន្និដ្ឋាន​របស់លោក David Gill អតីត​នាយក​ចាត់ការ MU។

នៅ​ឆ្នាំ 2002 សាស្ត្រ​ចា​រ្យ Anita Elberse នៃ​សាលា​ពាណិជ្ជកម្ម Haverd បាន​សិក្សា​រកឱ្យឃើញ​នូវ​រូបមន្ត​ដែល​ជួយ​ឱ្យ Ferguson ជោគជ័យ និង​កាន់តំណែង​ដ៏​យូរ​យ៉ាងហ្នឹង ។ Elberse បានធ្វើការ​សម្ភាសន៍​ស៊ីជម្រៅ​ច្រើនលើក​លើ​លោក Ferguson អំពី​វិធី​ដឹកនាំ​របស់គាត់ សង្កេត​ពី​របៀប​ធ្វើការ​ក្នុងពេល​ដឹកនាំ​ក្រុម​របស់គាត់ ការដឹកនាំ​ប្រកួត​ផ្ទាល់ របៀប​គាត់​និយាយស្តី​ក្នុង​អង្គប្រជុំ​នានា ការប្រាស្រ័យ​ទាក់ទង​និង​ពួក​កីឡាករ ។ អ្នកស្រី​ក៏​សម្ភាសន៍​មនុស្ស​ជាច្រើន​ដែល​ធ្វើការ និង Ferguson មាន David Gill រហូតដល់​គ្រូបង្វឹក​ជំនួយ និង​ ពួកកីឡាករ​ថែមទៀត ។ Elberse បាន​ពិគ្រោះ និង Ferguson ហើយ​ទាញ​យកបាន​មេរៀន​គ្រប់គ្រង 8 ដែល​សំខាន់បំផុត ។ បណ្តា​មេរៀន​នេះ​មិន​ត្រឹមតែ​អាច​ប្រើ​បាន​ក្នុង​ពិភព​ទាត់​បាល់​ប៉ុណ្ណោះ​ទេ តែ​ប្រើការ​បាន​ក្នុង​អាជីវកម្ម និង​ឆាកជីវិត​ផងដែរ ។

កសាង​ក​ម្លាំ​ស្លូ​ល

ក្រោ​ពី​ឈាន​ជើង​ចូល MU នៅ​ឆ្នាំ 1986 ភ្លាម លោក Ferguson ដាក់ចេញ​ការកសាង​គ្រឹះ​សម្រាប់​អនាគត​ភ្លាម តាមរយៈ​ការកសាង​កីឡាករក្មេងៗ “ខ្ញុំ​ចង់​កសាង​ក្រុម​កីឡាករ​ក្មេង ដើម្បី​ជា​គ្រឹះ និង​អាចបំពេញ​ប​ន្ថែ​ម​ឱ្យ​ក្រុម​ជម្រើស​ទី 1 ជា​ដរាប ។ តាម​របៀបនេះ​កីឡាករ និង​ធំធាត់​ច្រើនឡើង​តំណាលគ្នា ហើយ​បង្កើតបាន​ចំណង​ពិសិដ្ឋ និង​ស្មារតី​ក្រុម​ដ៏​អស្ចារ្យ ” Ferguson និយាយ ។


David Beckham គឺជាកីឡាករក្មេងដ៏មានសក្តានុពលរបស់ Ferguson

2ក្នុងចំណោម​កីឡាករ​ក្មេង​ដ៏​មាន​សក្តានុពល​របស់ Ferguson គឺ David Beckham និង Ryan Giggs ។ Giggs ត្រូវ​គាត់​រកឃើញ​នៅ​ឆ្នាំ 1986 ខណៈ​គេ​អាយុ 13ឆ្នាំ ជា​ក្មេង​ទំនេរ​មួយ Giggs មិន​ធ្វើឱ្យ​គ្រូ​គេ​អស់​សង្ឃឹម ។ តារា​ឯទៀត​មាន Paul Scholes និង Gary Neville ក៏​ជា​បណ្តា​កីឡាករ​ត្រូវបាន Ferguson ដឹកនាំ​តាំង​ពី​គ្រា​ដំបូង ។ រួម​និង Giggs និង Beckham ពួកគេ​ប​ង្កើ​តបានក​ម្លាំង​ស្នូល​ឱ្យ MU នាំមក​នូវ​ជោគជ័យ​ធំដុំ​ជាច្រើន​ឱ្យ​ក្លឹប​នៅ​បណ្តា​ឆ្នាំ​នៃ​ទសវត្ស 1990 និង​ដើម​ទសវត្ស 2000 ។


Ryan Giggs គឺជាកីឡាករក្មេងដ៏មានសក្តានុពលរបស់ Ferguson

“ការងារ​របស់​គ្រូបង្វឹក​ទាត់​បាល់ មិន​ខុសពី​ការងារ​គ្រូបង្រៀន​ទេ គឺ​ជម្រុញ​លើកទឹកចិត្ត បំផុត​ស្មារតី ដើម្បីឱ្យ​គ្រប់គ្នា​ល្អ​ឡើង ។ កសាង​សមត្ថភាព​ឱ្យ​ពួកគេ ធ្វើ​ឱ្យគេ​ក្លាយជា​មនុស្ស​ជោគជ័យ ជួយ​គេ​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​ជាង​នោះគេ​នឹងមាន​ជំនឿ​ចិត្ត​ធ្វើការ​ងារ​នៅ​កន្លែង​ណា​ក៏បាន ។ ពេល​ផ្តល់​ឪ​កាស​ឱ្យ​កីឡាករ​ក្មេង មិន​មានន័យ​ត្រឹមតែ​អ្នក​ទាញ​ពន្យារ​អាយុ​ឱ្យ​ក្លឹប​ប៉ុណ្ណោះ​ទេ តែ​អ្នក​កសាងបាន​នូវ​ចិត្ត​ស្មោះត្រង់​ទៀត” Ferguson និយាយ​បន្ត ។

រមែង​ធ្វើឱ្យ​ក្រុម​មាន​រូបភាប​ថ្មី​ជានិច្ច

សូម្បីតែ​ក្លឹប​ទាត់​បាល់​កំពុង​ស្ថិតនៅ​ទី​កំពូល​នៃ​ជោគជ័យ Ferguson តែងតែ​កែលំអ​ក្រុម​ទាត់​បាល់​របស់គាត់ ។ គាត់​យល់ច្បាស់​ពី​វដ្ត​នៃ​ជីវិត​កីឡាករ រំលេច​ឱ្យឃើញ​គុណសម្បត្តិ ​កីឡាករម្នាក់ៗចំពោះ​ក្លឹប​តាម​រដូវ​កាលនីមួយៗ ។ គ្រប់គ្រង​ដំណើរការ​អភិវឌ្ឍ​អ្នកមាន​សមត្ថភាព​ចៀស​មិន​ផុតពី​ការ​ជម្រុះ​ចោល​កីឡាករ​ខ្លះ សូម្បីតែ​កីឡាករ​ចាស់វស្សា​ដែល​គាត់​មាន​សណ្តាន​ចិត្ត​លើ​គេ​ក៏ដោយ ។ “គាត់​មិន​មើល​ត្រឹម​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ថែមទាំង​មើល​ពី​អនាគត​ទៀត ។ ដឹង​ពីអ្វី​ត្រូវ​បង្កើន ហើយ​ធ្វើ​ត្រូវធ្វើ​ថ្មី ។ វា​ជា​ទេពកោសល្យ​ផ្តាច់មុខ​របស់គាត់” នេះ​ជាការ​សន្និដ្ឋាន​របស់ Ryan Giggs ។

កាលវិភាគ​របស់​សាស្ត្រ​ចា​រ្យ Elberse សបញ្ជាក់​ថា Ferguson មាន​ទេពកោសល្យ​លើ​ការវិនិយោគ​ធនធានមនុស្ស​ដ៏​មាន​ប្រសិទ្ធភាព ។ ការធ្វើ​របស់គាត់​មាន​លក្ខណៈ​យុទ្ធសាស្ត្រ មាន​វិចារណញាណ និង​​ប្រកបដោយ​ប្រព័ន្ធ​ចាត់តាំង ។ ក្នុង​ទសវត្ស​កន្លងទៅ ខណៈដែល MU ដណ្តើមបាន​ពាន 5ក្នុង​ពិភព​ទាត់​បាល់​អង់គ្លេស ក្លឹប​បាន​ចាយលុយ​ទិញ​កីឡាករ​តិចជាង Chelsea , Manchester City និង Liverpool ។ ហេតុផល​គឺ ​គាត់​រមែង​ថែរក្សា​ក្រុម​កីឡាករក្មេងៗ ហើយ​កីឡាករ​អាយុ​ក្រោម 25ឆ្នាំ ត្រូវបាន​គាត់​ទិញ​ច្រើនជាង​គូប្រជែង​ត្បិត MU អាច​លក់​ចេញ​ភ្លាម នូវ​កីឡាករ​នៅ​លេង​ល្អ​បាន​បួនដប់​ឆ្នាំ​ទៅមុខទៀត (តួយ៉ាង Cristiniano Ronaldo) ទើប​ក្លឹប​រកបាន​លុយ​ច្រើន​ងាយ​ទិញដូរ​កីឡា​ការ ។

គួរ​ដឹង​ដែរ​ថា ទោះបី Ferguson រមែង​ទិញ​ចូល​នូវ​កីឡាករ​ចូល​នូវ​កីឡាករ​ក្មេង​មាន​សក្តានុពល តែ​គាត់​តែងតែ​ចាយ​ធំ​ទិញ​កីឡាករ​ជា Super Star មាន Robin Van Persie ក្នុងតម្លៃ 35,000,000USD នៅ​រដូវ 2012-2013 ខណៈ Persie អាយុ 29ឆ្នាំ ហើយក៏​ដោយ ។


Robin Van Persie

ពួក​កីឡាករ​ក្មេង​ត្រូវបាន​គាត់​បង្កលក្ខណៈ និង​ផ្តល់​ឪ​កាស​ឱ្យ​ពួកគេ​ជោគជ័យ ហើយ​កីឡាករ​អាយុ​ច្រើន​ស្ទើរ​ទាំងអស់​ត្រូវបាន​ផ្ទេរ​ឱ្យ​បណ្តា​ក្លឹប​ផ្សេង ។ គាត់​គ្រាន់តែ​រក្សាទុក កីឡាករ​ជាញជ័យបំផុត​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ដើម្បី​បង្កើត​ភាព​ស្អិតរ​មួ​ត ក្នុង​វប្បធម៌​របស់​ក្លឹប ។ “ខ្ញុំ​ជឿថា​វដ្ត​ជោគជ័យ​របស់​ក្លឹប​ទាត់​បាល់​មួយ​អាច​អូសបន្លាយ​បាន 4ឆ្នាំ ហើយ​ក្រោយមក​ត្រូវធ្វើ​ការដោះដូរ​ខ្លះ ។ ហេតុនេះ​ខ្ញុំ​តែងតែ​នឹក​ភ្ញាក​ពី​រូបភាព​ក្រុម​នៅ 3-4ឆ្នាំ ខាងមុខ ហើយ​សម្រេចចិត្ត​ផ្លាស់ប្តូរ​កីឡាករ​តាម​ហ្នឹង” Ferguson និយាយ ។

បង្កើត​នូវ​ស្តង់ដារ​ខ្ពស់​ហើយ​ភ្ជាប់​គ្រប់​សមាជិក​ជាមួយ​វា

Ferguson ចិញ្ចឹមចិត្ត​រក្សា​តម្លៃ​របស់​កីឡាករម្នាក់ៗ ។ មិន​ត្រឹម​ហ្វឹកហាត់​ឱ្យ​ពួកគេ​នូវ​បច្ចេកទេស គាត់​ចេះ​​បំផុត​ចិត្ត​ដើម្បីឱ្យ​ពួ​កេគ​ប្រឹងប្រែង​បាន​កាន់តែ​ល្អ និង​មិន​បោះបង់​ការងារ គោលដៅ​ពាក់កណ្តាល​ទី និយាយ​របៀប​មួយទៀត​គឺ​គាត់​ចង់ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ជោគជ័យ ។

ម​ហិ​ច្ច​តា​ស្រេកឃ្លាន​ជោគជ័យ​របស់ Ferguson កើតឡើង​ពីបទ​ពី​សោធន៍​ផ្ទាល់​របស់គាត់ ។ បន្ទប់​ពី​លេង​បានល្អ​តាម​ក្លឹបតូចៗនានា​របស់ Scotland គាត់​ចុះកិច្ចសន្យា​លេង​ឱ្យ​ក្លឹប​ធំ Rangers តែ​ក្រោយ ពេល​គ្រូបង្វឹក​ថ្មី​ចូល​គាត់​ត្រូវគេ​បោះបង់ ហើយ 3ឆ្នាំ ក្រោយ​ចាកចេញ​ពី Rangers “តាំងពី​នោះមក​ខ្ញុំ​សម្រេចចិត្តថា​និង​មិន​បោះបង់​ពាក់កណ្តាល​ទី​ទៀត​ទេ” Ferguson និយាយ ។ Ferguson ក៏​ទាមទារ​ចំណុច​នេះ​លើ​ខ្លួន​ពួក​កីឡាករ​ទាំងអស់​នៅ M.U ។ “បើ​អ្នក​បោះបង់​ពាក់កណ្តាល​ទី​លើក​ទី1 នោះ​អ្នក​ប្រាកដថា​បោះបង់​លើក​ទី2” គាត់​តែង​និយាយ​យ៉ាងហ្នឹង​ទៅកាន់​កីឡាករ ។

“អ្វីដែល​យើងទាំងអស់គ្នា​ធ្វើ គឺ​សម្តៅ​រក្សា​ស្ថេរភាព នូវ​បណ្តា​គោលការណ៍​ដែល​បានចេញ​សម្រាប់​ក្លឹប​។ បណ្តា​គោលការណ៍​នោះ​ត្រូវ​ប្រើប្រាស់​ក្នុង​ដំណើរ​កសាង​ក្រុម ក្នុងពេល​និយាយ​ពី​យុទ្ធសាស្ត្រ​លេង​ការ​ហ្វឹ​ហាត់… ពួកយើង​មិនដែល​ឱ្យមាន​​ការ​ហាត់​សម​លេងៗទេ ។ អ្វីដែល​អ្នកធ្វើ​លើ​លាន​ហ្វឹកហាត់​នឹង​លេច​ឡើងលើ​លាន​ប្រកួត ។ យើង​មិនឱ្យ​គ្រប់គ្នា​ខ្វះ​ការ​ផ្ចង់ស្មារតី​នោះទេ ។ នរណា​ក៏ត្រូវ​ធ្វើការ​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​បង្កើតបាន​លទ្ធផល​ល្អ​បំផុត” Ferguson បាន​និយាយ​យ៉ាងហ្នឹង ។

គ្មាន​វេលា​ទុកឱ្យ​បាត់​ការគ្រប់គ្រង

“អ្នក​មិនអាច​បាត់​ម្ចាស់ការ​គ្រប់គ្រង ។ បើ​កីឡាករ​រូប​ណា​ចង់​សាកល្បង​ពី​សិទ្ធ​អំណាច​របស់ខ្ញុំ នោះ​ខ្ញុំ​នឹង​ពិន័យ​គេ​ភ្លាម” Ferguson និយាយ​បែប​ហ្នឹង ។ Ferguson បាន​ប្រាប់ថា​ក្លឹប​ទាត់​បាល់​ខ្លះ​របស់ អង់គ្លេស ឧស្សាហ៍​ដូរ​គ្រូបង្វឹក​នាំឱ្យ​អំណាច​របស់​ពូក​កីឡាករ​កើនឡើង ។ ប្រការនេះ​គ្រោះថ្នាក់​ណាស់ ។ បើ​គ្រូបង្វឹក​គ្មាន​ឥទ្ធិពល​នោះ​គាត់​មិនអាច​កាន់ការ​បានយូរ​ទេ ។

បច្ច័យ​សំខាន់​មួយ​ក្នុង​ការរក្សា​គុណភាព​ស្តង់​ដារ​ឱ្យនៅ​កម្រិត​ខ្ពស់​នោះ​គឺ​លោក Ferguson តែង​ចាត់ ការ​មឺ​ុ​ង​ម៉ាត់​នៅពេលដែល​ពួក​កីឡាករ​ល្មើស​វិន័យ ។ ពិតណាស់​កីឡាករ​ណា​បង្កហេតុ​ដាច់ខាត​គេ​ត្រូវ​ទទួល​ទណ្ឌកម្ម ។ បើ​អំពើ​របស់គេ​ប៉ះពាល់​ដល់​ក្រុម​ទាំងមូល Ferguson សម្រេចចិត្ត​ឱ្យគេ​ចាកចេញ​ភ្លាម ។ កាលពី​ឆ្នាំ 2005 ពេល​ប្រធាន​ក្រុម​ឈ្មោះ Roy Keane រិះគន់​មិត្ត​រួម​ក្រុម​ជា​ចំហ​គាត់​ផ្ចាច់​កិច្ចសន្យា​និង Roy Keane ភ្លាម ។

“ខ្ញុំ​ចាត់ការ​ភ្លាម​បើ​កីឡាករ​ណា​មាន​កំហុស​ប៉ះពាល់​ដល់​ក្រុម​ទាំងមូល ។ អ្នកខ្លះ​គិតថា​ខ្ញុំ​ឆេវឆាវ តែ​ខ្ញុំ​យល់ថា​ត្រូវ​ចាត់ការភ្លាមៗ ដើម្បី​រក្សា​គុណភាព​ក្រុម ។ អ្វីដែល​សំខាន់​គឺ​ត្រូវមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ពេល​សម្រេចចិត្ត ។ គ្រប់គ្រង​មិនមែន​រក​ឪ​កាស​ដើម្បី​បង្ហាញ​ពី​អំណាច តែ​ត្រូវ​ម្ចាស់ការ និង​មាន​សិទ្ធ​គ្រប់គ្រាន់ ខណៈដែល​បញ្ហា​កើតឡើង” ។

ការចាត់ការ​មឺ​ុ​ង​ម៉ាត់​គ្រាន់តែ​ផ្នែក​មួយ​នៃ​វិធី​គ្រប់គ្រង​របស់ Ferguson ប៉ុណ្ណោះ ។ សំខាន់​គឺ​ការ​មាន​វិធានការភ្លាមៗមុខ​ពេល​ស្ថានការណ៍​អាក្រក់​ពេក ​ទើប​សំខាន់​ក្នុងការ​គ្រប់គ្រង ។

បញ្ជូន​សារ​បញ្ជា​ត្រូវ​ពេល

ចំពោះ​គ្រូបង្វឹក​ដែល​ល្បី​ថា​ចិត្តខ្លាំង និង​មាន​តម្រូវការ​ខ្ពស់ វា​ពិតជា​ភ្ញាក់ផ្អើល​ណាស់​ពេល​ដឹងថា Ferguson ក៏​ជា​មនុស្ស​មានចិត្ត​ណាស់​ហើយ​ទន់ភ្លន់​ទៀត ។

ឧទាហរណ៍ ពេល​គ្មាន​កីឡាករ សម្រាប់​លេង​ដូច​ការ​គ្រង​ទុក​នៅពេល​ប្រកួតម្តងៗ គាត់​ចូលចិត្ត​និយាយ “ប្រហែលជា​ខ្ញុំ​ខុសពេល​សម្រេចចិត្ត​មិនឱ្យ​អ្នក​ចូល​លេង តែ​ខ្ញុំ​ជឿថា​នេះ​គឺ​ក្រុម​ក៏​ល្អ​បំផុត​សម្រាប់​ការប្រកួត​មួយ​នេះ” គាត់​តែងតែ​និយាយ និង​កីឡាករ​ណា​មិនទាន់​បានឱ្យ​លេង​ថា ទម្រង់​ក្រុម​ក្នុងការ​ប្រកួត​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ ហើយ​នៅពេល​ខាងមុខ​នៅមាន​ការប្រកួតធំៗជាច្រើន​ទៀត​រង់ចាំ​ពួកគេ ។


Andy Cole អតីត​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់ MU

ទោះបី​បណ្តាញ​ផ្សព្វផ្សាយ​រមែង​សរសេរថា Ferguson ឧស្សាហ៍​ស្តីបន្ទោស​ក្នុងពេល​ដឹកនាំ​ការប្រកួត​ក៏ដូចជា​នៅពេល​ការប្រកួត​ចប់ តែ​គាត់​រមែង​ប្តូរ​របៀប​និយាយ​ស្តីឱ្យ​សមស្រប និង បរិយាកាសនីមួយៗ ផងដែរ ។ Andy Cole អតីត​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់ MU ធ្លាប់​និយាយថា “បើ​អ្នក​ចាញ់ហើយ​គាត់​ជឿថា​អ្នក​បាន​ខំ​អស់​សមត្ថភាព​ហើយគឺ​អត់​បញ្ហា ។ តែបើ​អ្នកចាញ់​តាមរបៀប​មួយ​មិន​សម​ហើយ​នោះត្រៀម​​ត្រចៀក​សម្រាប់​ដាក់​សម្តី​គាត់​ទៅ” ។

លោក Ferguson អះអាងថា​គ្មាន​នរណា​ចូលចិត្ត​ស្តាប់​ការស្តីបន្ទោស​នោះទេ ។ មាន​មនុស្ស​មិនតិច​ទេ ដោយសារតែ​ត្រូវ​ស្តីបន្ទោស​ទើប​ប្រែ​ទៅជា​បិ​ុ​ន​ប្រសប់ ពួកគេ​ល្អឡើងៗ ពីព្រោះ​ទទួលបាន​ការ​លើក​ទឹក​ចិត្ត ។ ហេតុនេះ​គាត់​តែងតែ​លើកទឹកចិត្ត​កីឡាករ​នានា គ្រប់ពេល​តាម​ដែល​អាច ។ “ក្នុង​អ្វី​ត្រជាក់​ស្រដៀង និង ការ​ស្តាប់ឮ​ពាក្យ​សរសើរ ថា​ខ្លួន​លេង​បានល្អ​ក្នុង​បន្ទប់​ប្តូរ​សម្លៀកបំពាក់​របស់​កីឡាករ​យើង​ត្រូវ​ចង្អុល​ឱ្យគេ​ឃើញ​នូវ​កំហុស​របស់គេ ។ ស្តីបន្ទោស​ពេលនោះ​គឺ​ត្រឹមត្រូវ​បំផុត ។ ខ្ញុំ​ស្តីបន្ទោស​គេ​ក្រោយពេល​ចប់​ការប្រកួត​ភ្លាម គឺ​មិន​រង់​ចាំ​ដល់​ថ្ងៃ​ច័ន្ទ​នោះទេ ។ ស្តី​ហើយ​គឺ​ហើយ ត្រូវ​ត្រៀម​សម្រាប់​ការប្រកួត​បន្ទប់​មកទៀត” លោក Ferguson និយាយ​អញ្ចឹង ។ ក្នុងពេល​ញ​សម័យកាល​ដឹកនាំ MU លោក Ferguson ដកស្រង់​បាន​មេរៀន​មួយ​ថា​មិនមែន​គ្រប់ពេល​ឱ្យតែ​មាន​កំហឹង​គឺ​ដោះស្រាយ​បញ្ហា​បាន​នោះទេ ។ “ជា​អ្នកគ្រប់គ្រង អ្នក​ត្រូវ​សម្តែង​តួ​ជាច្រើនផ្សេងៗគ្នា​ក្នុង​វេលាខុសៗគ្នា ពេលខ្លះ​អ្នកត្រូវការ​គ្រូពេទ្យ ជា​គ្រូបង្ហាត់ ឬ ជា​រៀមច្បង​គ្រួសារ​ផងដែរ” គាត់​និយាយ​បន្ត ។

ត្រៀម​ដើម្បី​បាន​ជោគជ័យ

ក្រុម​ទាត់​បាល់​របស់ Ferguson មាន​សមត្ថភាព​ពិសេស​មួយ​គឺ​ហែល​បញ្ច្រាស់​ទឹក​ដើម្បី​ឈ្នះ​នៅ​បណ្តា​នាទីចុងក្រោយ​នៃ​ការប្រកួត ។ តាម​ការស្រាវជ្រាវ​រប​ស់​សាកលវិទ្យាល័យ Havard គេ​ដឹងថា​ក្នុងពេល 10ឆ្នាំកន្លងមក MU តែង​លេង​ល្អ​ជាង​គ្រប់​ក្រុម​ទាត់​បាល់ អង់គ្លេស នៅ 15នាទី​មុន​បញ្ចប់​ការប្រកួត ។ បណ្តា​ការ​សំណេះសំណាល និង ការប្តូរ​យុទ្ធវិធី​នៅពេល​សម្រាក​ចន្លោះ​តង់​ទាំងពីរ តែង​នាំមក​នូវ​ប្រសិទ្ធភាព​ឱ្យ​ការលេង​របស់ MU តែ​វា​មិនមែនជា​សាច់រឿង​ទាំងស្រុង​នោះទេ ។

ជាធម្មតា​ពេល​ក្រុម​ខ្លួន​ត្រូវបាន​នាំមុខ គ្រូបង្វឹក​ភាគច្រើន​ជម្រុញ​ឱ្យ សមាជិក​ក្រុម​វាយ​សម្រុក​ប្រយោជន៍​​រក​ឱ្យបាន​ពិន្ទុ​ដូចគ្នា តែ​របៀប​របស់ Ferguson គឺ​ខុសគេ គាត់​ជម្រុញ​ឱ្យ​ក្រុម​រក​គ្រាប់​បាល់​នៅ 10នាទី 5នាទី ពេលខ្លះ 3នាទី មុន​ចប់​ការប្រកួត ។ “ពួកយើង​ដឹងថា​ត្រូវធ្វើ​អ្វី​ដើម្បី​បាន​ជ័យជំនះ​ក្នុងស្ថានភាព​ដូច​នោះ” គ្រូបង្វឹក​រង​ម្នាក់​របស់ MU និយាយ​ដូច្នោះ ។

Ferguson និយាយថា​គាត់​ជា​មនុស្ស​ហ៊ាន​ភ្នាល់ ហ៊ាន​ទទួលយក​ការខូចខាត “អ្នក​អាច​រកឃើញ​ចំណុច​នោះ​តាមរយៈ​ការលេង​របស់​ពួកយើង​នៅ​ចុងការ​ប្រកួតនីមួយៗ ។ ពេល​ចប់​តង់​ទី 1 ហើយ​ត្រូវគេ​នាំ​មុខ​​នោះ​យើងខ្ញុំ​មិន​តក់ស្លុត​ទេ ។ ត្រូវ​ផ្តុំ​ស្មារតី​ធ្វើការ​ឱ្យ​ល្អ​គែ​ចប់ ។ បើ​ត្រូវ​នាំមុខ​ដោយ​ពិន្ទុ : 1:2 ដោយ​សល់​ពេល​ត្រឹម 15នាទី​ប៉ុណ្ណោះ នោះ​យើងខ្ញុំ​និង​ប្តូ​រហើយ ដោយ​លេង​វាយ​សម្រុក​ពេញៗ​តែ​ម្តង​”​ ។

ផ្អែកលើ​កា​សង្កេត

Ferguson ចាប់ផ្តើម​អាជីព​គ្រូបង្ហាត់​នៅ East Stirlingshire ជា​ក្លឹប​តូច​មួយ​របស់ Scotland នៅ​ឆ្នាំ 1974 ពេល​គាត់​អាយុ 32ឆ្នាំ ។ ក្រោយមក​គាត់​ផ្លាស់​មក​ធ្វើ​គ្រូបង្វឹក​នៅ​ក្លឹប St.Mirren និង Aberdeen គាត់​ផ្លាស់​​មក​ធ្វើ​គ្រូបង្ហាត់​ក្លឹប Manchester United ។ ក្នុង​ពេញ​សម័យ​កាលនោះ គាត់​ប្រគល់​ការហាត់​សម​ឱ្យ​បណ្តា​គ្រូ​ជំនួយ តែ​គាត់​មានមុខ​ជានិច្ច​នៅពេល​ហ្វឹកហាត់ ។ គាត់​មក​គឺ​ដើម្បី​សង្កេត ។

“ពេល​ដឹកនាំ​ការហាត់​សម​លើ​លា​ប្រកួត អ្នកនឹង​មើល​មិន​គ្រប់​ជ្រុង​ជ្រោ​នោះទេ ។ តែបើ​ឈរ​ក្រៅ​ទីលាន​​សង្កេតមើល ខ្ញុំ​អាច​មើលឃើញ​ការផ្លាស់ប្តូរ​នានា របស់​ពួក​កីឡាករ ឬក៏​ឃើញ​ពី​ការធ្លាក់​ជើង​របស់​កីឡាករ​ណាមួយ ។ ខ្ញុំ​ថែមទាំង​ដឹងថា​កីឡាករ​រូប​ណា ត្រូវរបួស ខណៈដែល​ខ្លួនគេ​មិន​ដឹងផង ។ អ្វីដែល​ខ្ញុំ​សង្កេតឃើញ​ពិតជា​នាំមក​នូវ​ប្រយោជន៍​ដល់​ក្រុម​ទាំងមូល” គាត់​និយាយ​គ្រប់យ៉ាង​ហ្នឹង ។

បញ្ហា​គឺ ធ្វើ​ម៉េច​ទើប​ទុកចិត្ត និង ប្រគល់​ការងារ​បង្ហាត់​ផ្ទាល់​ទៅ​អ្នក​ដ៏​ទៃ ។ ទាល់តែ​ធ្វើបាន​យ៉ាងហ្នឹង​ទើប​គ្រូបង្វឹក​អាច​ឈរ​ក្រៅ​សង្កេត​ដោយ​ស្ងប់ចិត្ត ។ “ការ​ប្រគល់ឱ្យ​អ្នកផ្សេង​បង្ហាត់​មិនអាច​ដក​សិទ្ធ​គ្រប់គ្រង​ពី​ខ្ញុំ​បានទេ ។ ពីព្រោះ​ខ្ញុំ​មាន​វត្ត​មាននៅ​ទីនោះ គ្រាន់តែ​ដូរ​កន្លែង​មក​អង្គុយ​សង្កេត​ប៉ុណ្ណោះ” គាត់​និយាយ ។

គាត់​និយាយថា មនុស្ស​ភាគច្រើន​មិន​យល់​ដល់​ន័យ​របស់​ការសង្កេត “ខ្ញុំ​គិតថា ការសង្កេត​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​លទ្ធភាព​គ្រប់គ្រង ។ លទ្ធភាព​នោះ​ឱ្យ​យើង​ឃើញ​នូវ​បញ្ហា និយាយ​មួយបែប​ទៀត​គឺ​ឱ្យ​យើង​ឃើញ​នូវ ប្រការ​ដែល​យើង​មិន​គិតថា​ឃើញ” ។

គ្នាន​ពេលណា​បោះបង់​ការសម្របសម្រួល


David Gill អតីត​ជា​នា​យក​គ្រប់គ្រង M.U

ពិភព​ទាត់​បាល់​រមែង​ប្តូរផ្លាស​មិន​ឈប់ឈរ តាំងពី​វិបត្តិ​ហិ​រញ្ញា​វត្ថុ​រហូតដល់​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ជួយ​​​ជម្រុញ​ឱ្យ​សមត្ថភាព​កីឡាករ​កើនឡើង ។ ការសម្របសម្រួលនិង​ការផ្លាស់ប្តូ​វ មិនមែន​រឿង​ងាយ​ពេក​នោះទេ ហើយ​រឹតតែ​ពិ​ភាព​ចំពោះ ​ក្លឹប​ទាត់​បាល់​មួយ​ដែល​នៅ​កំពូល ​ក្នុង​រយៈពេល​មួយ​យ៉ាង​យូរ​ហើយ​នោះ ។ តែ “Ferguson ជា​និមិត្តរូប នៃ​ការសម្របសម្រួល​ពេល​ល្បែង​ប្តូរផ្លាស់” David Gill អតីត​ជា​នា​យក​គ្រប់គ្រង M.U បាន​អះអាង ។

ឧទាហរណ៍ លោក Ferguson នាំមក​នូវ​អ្នកវិទ្យាសាស្ត្រ​ផ្នែក​កីឡា​មួយក្រុម​ឱ្យជួយ​ដល់​ក្រុម​គ្រួ​ជំនួយ​របស់​​​​​​ក្លឹប ។ តាម​យោបល់​របស់​ពួកគេ គាត់​បាន​បង្កើត​ប្រអប់​ដាក់ Vitamin D ក្នុង​បន្ទប់​ប្តូរ​សម្លៀកបំពាក់​​ដើម្បី​ប៉ះប៉ូវ​ឱ្យ​ការខ្វះ​ពន្លឺ​ថ្ងៃ ។ គាត់​បាន​បំពាក់​ឧបករណ៍ GPS លើ​អាវ​កីឡាករ ដើម្បី​វិភាគ​ទិន្នន័យ​ក្រោយពេល​ហ្វឹកហាត់ម្តងៗ ។

Ferguson ក៏​ជា​គ្រូបង្វឹក​ដំបូង​ដែល​ឱ្យគេ​វាស់​សមត្ថភាព​ភ្នែក​នៃ​ពួក​កីឡាករ ជួល​គ្រូបង្ហាត់ Yoga ឱ្យ​ពួកគេ 2ដង​ក្នុង​មួយ​សប្តាហ៍ ។ ថ្មី​នេះ MU បាន​សង់​មន្ទីរ​វេជ្ជសាស្ត្រ​ទំនើប​មួយ​នៅ​កន្លែង​ហ្វឹកហាត់​ផ្ទាល់​ដើម្បី​ជួយ​ពួក​កីឡាករ​បានភ្លាមៗ ។ “ខ្ញុំ​ជឿថា​អ្នក​អាចធ្វើ​ម្ចាស់ការ​ផ្លាស់ប្តូរ​បាន ដោយ​ទទួលយក​វា ។ បានន័យថា​ទុកចិត្ត​មនុស្ស​ដែល​អ្នក​បាន​រើស​ឱ្យធ្វើ​ការងារ​ណាមួយ” គាត់​និយាយ​យ៉ាងហ្នឹង ពេល​ជ្រើសរើស David Moyes ឱ្យ​ស្នង​តំណែង ៕

ប្រភព HBR

ដំបូន្មាន 3ឃ្លា សម្រាប់ទាក់ទងអតិថិជនថ្មី

 

យើង​អាច​និយាយបានថា​ទទួល​អតិថិជន​ថ្មី គឺ​ជំហាន​ដំបូង​ដែល​យើង​នាំយក​ទិន្នន័យ​ពី​សេវាកម្ម ឬ​ផលិតផល​យើង​ប្រាប់​ដល់​ពួកគេ ។ រូបភាព​ដំបូង​របស់​អ្នក​ដែល​គេ​រងចាំ​ទុក​សំខាន់​ណាស់ វា​កំណត់ថា​តើ​អតិថិជន​នោះ​ចង់​ធ្វើការ​បន្តទៀត​ជាមួយ​អ្នក​ឬ​អត់ ។ ត្រូវ​ត្រៀម​ឱ្យ​ល្អ​បំផុត​ដើម្បី​ជួប​លើកដំបូង​និង​អតិថិជន​មិន​ខ្វល់​ថា​គេ​ជា​អតិថិជន​តូចក្តី​ធំក្តី ។

1-សែ្វ​ង​យល់​ពី​អតិថិជន
ត្រូវ​ស្វែងយល់​ពី​អតិថិជន​ដែល​យើង​ត្រូវ​ជួប​តាម​មធ្យោបាយផ្សេងៗគ្នា ​តួយ៉ាង​សាកសួរ​លើ​អ្នកដើរ​មុន សិក្សា​លើ​បណ្តាញ Internet, Facebook ឬ​រំ​ឮ​ក​ឡើងវិញ​តើ​យើង​បាន​ស្គា​លើ​បុគ្គល​ដែល​ប្រុង​ជួប​នោះ​ពីមុនមក​ឬទេ ។

2-បង្កើត​កម្មវិធី​ច្បាស់លាស់​សម្រាប់​ពិភាក្សា
អ្នក​ត្រូវ​កំណត់​ឱ្យបាន​ច្បាប់​ពីអ្វី​អ្នក​ត្រៀម ឬ​ត្រូវ​និយាយ​និង​ក្រុមហ៊ុន ឬ​បុគ្គល​នោះ​ហើយ​អាច​ផ្ញើ​កម្មវិធី​នោះ​ជូន​មុន​ដល់​អតិថិជន ។ ដូច​អ្នក​ដែរ បើ​អតិថិជន​ស្គាល់​ច្បាស់​ពី​អ្នក (មានកម្ម​វិធី​របស់​យើង) ពូកគេ​អាច​រៀបចំ​ពេលវេលា ឬ​សូរអ្នកធំៗនូវ​អ្វីដែល​គេ​មិន​យល់ ។ដោយសារ​កម្មវិធី​នេះដែរ​អតិថិជន​ទុកចិត្ត​លើ​ក្រុមហ៊ុន​អ្នក​ហើយ​ការលក់ទំនិញ​របស់​អ្នកមាន​ភាគរយ​ជោគជ័យ​ខ្ពស់ ។

3-កុំ​ដាក់​គ្រប់យ៉ាង​ក្នុង​កន្ត្រ​ក​មួយ
ត្រូវ​ត្រៀម​ឱ្យបាន​ច្រើនជាង​អ្វីដែល​អ្នក​គិតថា​គ្រប់គ្រាន់ ពីព្រោះ​អតិថិជន​គ្រប់​រូ​វ​សុទ្ធតែ​អាច​នាំមក​នូវ​ខ្ទង់ ចំណូល​ដ៏​ធំ​សម្រាប់​អ្នក ។ តែ​ត្រូវ​ចាំ​កុំ​យក​គ្រប់យ៉ាង​មក​និយាយ​តែម្តង​នៅពេល​ជួន​គ្នា​លើកដំបូង ។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​រើសយក​តែ​ខ្លឹមសារ ដែល​សំខាន់បំផុត​មក​មុន ប្រយោជន៍​ទាញយក​ចំណាប់អារម្មណ៍​ពី​អតិថិជន ៕

ប្រភព CRMSOLUTION

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
614
923
4540352