jaukjeybanner

ច្បាប់​ស្តី​ពី​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ(ត៤២៧)

មាត្រា​ ៣៤​: ភាគ​កម្ម​នៅ​ក្នុង​ដើម​ទុន​នៃ​សហ​គ្រាស​និង​ក្រុម​ហ៊ុន​ខាង​ក្រោម​នេះ​ មិន​ត្រូវ​រង​កំរិត​ភាគ​រយ​នីមួយៗ​ ឬ​រួម​គ្នា​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៣៣​ នៃ​ច្បាប់​នេះ​ឡើយ:
១- សហគ្រាស​មាន​ចរិត​ឧស្សាហកម្ម​ អចលន​ទ្រព្យ​ ឬ​ ពាណិជ្ជ​កម្ម​ដែល​ជា​សកម្ម​ភាព​ផ្សារ​ភ្ជាប់​ជា​មួយ​អាជី​វកម្ម​នៃ​គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ។
២- ក្រុម​ហ៊ុន​មាន​ចរិត​ធនារ​ឬ​ហិរញ្ញវត្ថុ​ ក្រោយ​ពី​មាន​ប្រតិ​វេទន៍​ឬ​ការ​អនុញ្ញាត​ជា​មុន​ពី​អាជ្ញាធរ​អាណា​ព្យាបាល​ តាម​បទ​ប្បញ្ញត្តិ​នៃ​ជំពូក​ទី​៨​ នៃ​ច្បាប់​នេះ។
៣- ក្រុម​ហ៊ុន​​អាជី​វកម្ម​កសិកម្ម។

មាត្រា​ ៣៥ : ត្រូវ​បា​ន​ចាត់​ទុកថា​​ជា​ក្រុម​ហ៊ុន​មាន​ចរិត​ធនាគារ​ឬ​ហិរញ្ញ​វត្ថុ​ សំរាប់​ការ​អនុវត្តន៍​ក្នុង​​ចំណុច​ ២​ នៃ​មាត្រា​ ៣៤​ នៃ​ច្បាប់​នេះ​គឺ​:
១- គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ។
២- ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្ម​ភាព​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៨​ នៃ​ច្បាប់​នេះ។
៣- សហ​គ្រាស​ដែល​ប្រកប​របរ​ជា​ប្រក្រកី​ នូវ​ប្រតិបត្តិ​ការ​ធនាគារ​និង​ប្រតិបត្តិ​ការ​ហិរញ្ញ​វត្ថុ​នៅ​ប​រទេស។
៤- ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង។

មាត្រា​ ៣៦​: កាល​បើ​ភាគទុ​និកៈ​គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ​ជា​ក្រុម​​ហ៊ុន​មាន​ចរិត​ធនា​គារ​ឬ​ហិរញ្ញ​វត្ថុ​ ឬ​កាល​បើ​គ្រឹះ​ស្ថានចំណុះ​ច្បាប់​នេះ​ខ្លួន​ឯង​កាន់​កាប់​នូវ​ភាគ​កម្ម​ក្នុង​ក្រុម​ហ៊ុន​មាន​ចរិត​ធនាគារ​ហិរញ្ញ​វត្ថុ​ អាជ្ញា​ធរ​អាណា​ព​្យាបាល​ត្រូវ​ទាម​ទារ​ ​សំរាប់​ការ​គណនា​មូល​​និធិ​ផ្ទាល់​សុទ្ធដើម្ប​ី​ជា​មូល​ដ្ឋាន​អោយ​អនុ​ប​​ាត​ប្រុង​ប្រយ័ត្ន​នៃ​គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ​ នូវ ៈ
- ការដក​ចេញ​នៃ​ភាគ​កម្ម​ដែល​គ្រឹះ​ស្ថាន​ក្រោយ​នេះ​កាន់​កាប់​ក្នុង​ក្រុម​ហ៊ុន​មាន​ចរិត​ធនាគារ​ឬ​ហិរញ្ញ​វត្ថុ
- ការ​ច្របាច់​បញ្ចូល​គ្នា​ជា​មុន​នៃ​តារាង​តុល្យ​ការ​របស់​ចង្កោម​ក្រុម​ហ៊ុន​ នៅ​ព​េល​ដែល​​ភាគ​កម្ម​ទៅ​វិញ​ទៅ​មក​នេះ​មាន​ចំនួន​ស្មើ​ឬ​លើស​ពី​ម្ភៃ​ភាគ​រយ​(២០%) នៃ​ដើម​ទុន​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ។

មាត្រា​ ៣៧​: ការ​ចូល​ភាគ​កម្ម​ដោយ​គ្រឹះ​ស្ថ​ាន​ចំណុះ​ច្បាប់​នេះ​ ក្នុង​ដើម​ទុន​នី​តិ​បុគ្គល​មាន​ចរិត​ឧស្សាហ​កម្ម​ឬ​ពាណិជ្ជ​កម្ម​ដែល​មាន​ទី​ស្នាក់​ការ​នៅ​បរទេស​ ត្រូវ​មាន​ការ​អនុញ្ញាត​ជា​មុន​ពីអាជ្ញា​ធរ​អាណា​ព្យាបាល។

ជំពូក​ទី​ ១១: ការ​ប​ោះ​ទី​តាំង​នៃ​គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ​នៅ​បរទេស​ ឬ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រកម្ពុជា​

មាត្រា​ ៣៨: ការ​ចូល​ភាគ​កម្ម​នៅ​បរទេស​ដោយ​គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ​ ក្នុង​ដើម​ទុន​ធនាគារ​ឬ​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​ ព្រម​ទាំង​ការ​បើក​សាខា​ឬ​ការិយាល័យតំណាង​នៅ​បរទេស​ដោយ​គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ​ ត្រូវ​មាន​ការ​អនុញ្ញាត​ជា​មុន​ពី​អាជ្ញាធរ​អាណា​ព្យាបាល។
មាត្រា​ ៣៩: ការ​បើក​សាខា​ដោយ​គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ត្រូវ​មាន​ការ​អនុញ្ញាត​ជា​មុន​ពី​អាជ្ញា​ធរអាណា​ព្យាបាល។
ការ​ចូល​ភាគ​កម្ម​ដោយ​គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ​ ក្នុង​ដើម​ទុន​របស់​គ្រឹះ​ស្ថាន​ចំណុះ​ច្បាប់​នេះ​មួយ​​ទៀត​ ត្រូវ​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញតិ្ត​នៃ​មាត្រា​ ១៩​ ដល់​មាត្រា​ ២៧​ ព្រម​ទាំង​មាត្រា​ ៣៣​ ដល់​មាត្រា​ ៣៥​ នៃ​ច្បាប់​នេះ។

ចំនេះដឹងបន្ថែម

លាង​សំអាត​សម្ភារៈ​ធ្វើ​ពីកែវ​
បើ​អ្នក​ចូល​ចិត្ត​ប្រើ​ថូ​ ធ្វើ​ពី​កែវ​សម្រាប់​ដាក់​ទឹកដោះ​គោ។ កុំ​ប្រើ​ទឹកក្តៅ​តាំ្រ ឬលាង​សំអាត​ថូ​នោះ​ឱ្យ​សោះ​ ពីព្រោះ​ធ្វើ​អញ្ចឹង​ក្រម៉ក្អែល​ទឹក​ដោះគោ​កាន់​ជាប់​ថូនោះ​កាន់​តែ​ខ្លាំង។ ត្រូវ​លាង​សំអាត​ថូនោះ​ ដោយ​ទឹក​ធម្មតា​មួយ​សាសិន​ ហើយ​សឹម​លាង​ដោយ​ទឹកក្តៅ​មួយ​សា ទៀត។
ចំពោះ​ ចាន​គក់ក្រញុំបារី​ត្រូវ​ប្រើ​ក្រណាត់​សើម​ផ្តិត​អំបិល​ម៉ដ្ឋ​មក​ជូត​ទើប​ស្អាត​ល្អ។  ប៉ុន្តែ​ឧបករណ៍​មាន​តម្លៃ​ ឯទៀត​ដែល​ធ្វើ​ពីកែវ​ដែរ​នោះ​ អ្នក​ត្រូវ​ប្រើ​ច្រាសដុស​ធ្មេញ​បៀកថ្នាំ​ដុសធ្មេញ​ដុស​វា​ ហើយ​លាង​ទឹក​តាមក្រោយ​ ទើប​ស្អាត​ល្អ។
 

អាន​បន្ត៖ ចំនេះដឹងបន្ថែម

ច្បាប់​អត្រានុកូលដ្ឋាន

    ព្រះ​រាជា​ណា​ចក្រ​កម្ពុជា
     ជាតិ     សាសនា​     ព្រះ​មហាក្សត្រ
រាជ​រដ្ឋា​ភិបាលកម្ពុជា
លេខ: .១០៣​ អនក្រ.បក
អនុក្រឹត្យ​
ស្តី​ពី​
 អត្រា​នុ​កូល​ដ្ឋាន​​​

  រាជរដ្ឋាភិបាល


- ​ បាន​ឃើញ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា
-  បាន​ឃើញ​ព្រះ​រាជ​ក្រឹត្ស​លេខ​ នស​/រកត​/១១​/៩៨​/៧២​ ចុះ​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ ធ្នូ​​ ១៩៩៨​ ស្តី​ពី​ការ​តែង​តាំង​សមាស​ភាព​រាជ​រដ្ឋា​ភិ​បាល​ នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា
- បាន​ឃើញ​ព្រះ​រាជ​ក្រម​លេខ​ ០២​ នស​ ៩៤​ ចុះ​ថ្ងៃ​ទី​ ២០​ ខែ​ កក្កដា​ ឆ្នាំ​ ១៩៩៤​ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ ស្តី​ពី​ការ​រៀប​ចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​ នៃ​គណៈ​រដ្ឋ​មន្រ្តី​
​- បាន​ឃើញ​ច្បាប់​ស្តី​ពី​ អាពាហ៍​ពិពាហ៍​ និង​ គ្រួសារ​ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ក្រឹត្យ​លេខ​ ៥៦​ក្រ​ ចុះ​ថ្ងៃ​ទី​ ២០​ ខែ​ កក្កដា​ ឆ្នាំ​ ១៩៨៩​
- បាន​ឃើញ​ព្រះ​រាជ​ក្រម​លេខ​ នស​/រកម​/១០៩៦​/៣០​/ចុះ​ថ្ងៃ​ទី​ ៩​ ខែ​ តុលា​ ឆ្នាំ​ ១៩៩៦​ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ ស្តី​ពី​សញ្ញាតិ​
- បាន​ឃើញ​ព្រះ​រាជ​ក្រម​លេខ​ នស​/​រកម​/០១​/៩៦​/០៨​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ១៩៩៦​ ដែល​ប្រកាសឱ្យ​ប្រើ​ច្បាប់​ ស្តី​ពី​ការ​ប​ង្កើត​ក្រសួង​មហា​ផ្ទៃ​
- បាន​ឃើញ​ព្រះ​រាជ​ក្រម​លេខ​ នស​/រកម​/០១៩៦​/០៤​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែ​​មករា​ ឆ្នាំ ១៩៩៦​ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ ស្តី​ពី​ការ​បង្កើត​ក្រសួង​យុត្តិ​ធម៌​
- បាន​ឃើ​ញ​អនុ​ក្រឹត្យ​លេខ​​ ១៦​ អនក្រ​ ចុះ​ថ្ងៃ​ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ១៩៩៣​ ស្តី​ពី​ការ​រៀប​ចំ​និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​មហា​ផ្ទៃ​
- បា​ន​ឃើញ​អនុ​ក្រឹត្យ​លេខ​ ១៩​ អនក្រ ​ចុះ​ថ្ងៃ​ទី​ ៧​ ខែ​ មេសា​ ឆ្នាំ​ ២០០០​ ស្តី​ពី​ការ​រៀប​ចំ​និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​យុត្តិ​ធម៌​
- តាម​ការ​ឯក​ភាព​របស់​គណៈ​រដ្ឋ​មន្រ្តី​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០០​
ជំពូក​ទី​ ១​:  បទ​ប្បញ្ញតិ្ត​ទូ​ទៅ​
មាត្រា 1 ​:  អនុ​ក្រឹត្យ​នេះ មាន​គោល​ដៅ​កំណត់​បែប​បទ​ និង​ នី​តិ​វីធី​ នៃ​ការងារ​អត្រា​នុកូល​ដ្ឋាន​ នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា។មា
មាត្រា 2 ​:  អត្រានុកូល​ដ្ឋាន​ គឺ​ជា​ចំណង​រួម​ភ្ជាប់​សញ្ញាតិ​ទៅ​នឹង​រដ្ឋ​ និង​ ស្ថាន​ភាព​ជាក់​ស្តែង​ ដែល​ជន​នោះ​មាន​នៅ​ក្នុង​ត្រកូល​គ្រួ​សារ​ខ្លួន​ ក្នុង​សង្គម​ជាតិ​ និង​ ដែល​ប​ង្កើត​ឱ្យ​ជន​នោះ​មាន​សិទ្ធិ​ និង​ ករណី​កិច្ច។
សំបុត្រ​អត្រា​នុកូល​ដ្ឋាន​ គឺ​ជា​សំបុត្រ​សម្រាប់​កត់​ត្រា​ភាព​ជា​ស៊ី​វិល​នៃ​ពលរដ្ឋ​ខ្មែរ​ និង​ ជន​បរទេស​ដែ​ល​រស់​នៅ​ស្រប​ច្បាប់​ ក្នុង​ដែន​សមត្ថ​កិច្ច​កំណត់​ នៃ​ច្បាប់​​រប​ស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។
សំបុត្រ​អត្រា​នុកូល​ដ្ឋាន​រួម​មាន​ សំប​ុត្រ​កំណើត​ សំបុត្រ​អាពាហ៍​ពិពាហ៍​ និង​សំបុត្រ​មរណ​​ភាព។
មាត្រា​ ៣​: ការ​សុំ​ចុះ​អត្រានុកូល​ដ្ឋាន​ក្នុង​សៀវ​ភៅ​អត្រានុ​កូល​ដ្ឋាន​ ជា​កាតព្វ​កិច្ច​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

ច្បាប់ភូមិបាល

មាត្រា​៣២​: អចលន​វត្ថុ​ទាំងឡាយ​ដែល​មិន​អាច​ក្លាយទៅ​ជា​កម្មសិទ្ធិ​នៃ​អ្នក​កាន់​កាប់​តាម​ច្បាប់​នេះ​ ក្នុង​ករណី​ភោគី​បំពេញ​មិន​បាន​នូវ​លក្ខខណ្ឌ​នៃ​ច្បាប់​ ដោយ​ហេតុ​មក​ពី​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​ជា​ភោគី​កេង​បន្លំ​ឬឥរិយាបថ​របស់​ខ្លួន​ជា​ភោគី​ដែល​លួច​លាក់​នឹង​ច្បាប់​ឬ​ដែល​មិន​ចេញ​មុខ​ឬ​ជា​ភោគី​ដោយ​ប្រើ​ហិង្សា។ អចលន​វត្ថុ​នោះ​ត្រូវ​ទុក​ជា​សម្បត្តិ​រដ្ឋ​ ហើយ​មិន​អាច​ជន​ណា​មួយ​កាន់​កាប់​ជា​ ភោគី​ថ្មី​សំរាប់​លទ្ធកម្ម​នៃ​កម្មសិទ្ធិ​ក្នុង​លក្ខខណ្ឌ​នៃ​ជំពូក​នេះ​បាន​ឡើយ។

មាត្រា​ ៣៣​: ក្នុង​ករណី​មាន​ការ​ដក​ហូត​អចលន​វត្ថុ​ ដោយ​ហិង្សា​ឬ​ដោយ​ប្រើ​អំណាច​រំលោភរបស់​អាជ្ញាធរ​ អចលន​វត្ថុ​នោះ​ត្រូវ​បាន​បង្វិល​មក​វិញ​ ហើយ​មិន​អាច​ជា​កម្ម​វត្ថុ​នៃ​ការ​កាន់​កាប់​ថ្មី​បានឡើយ​ ប្រសិន​បើ​គ្មាន​បណ្តឹង​ទាម​ទារ​គឺ​ស្រប​ច្បាប់​នៃ​អចលន​វត្ថុ​ដែល​ត្រូវ​បាន​ដក​ហូត។ បណ្តឹង​ទាមទារ​នេះ​មាន​រយៈ​ពេល​ ៣(បី)​ ឆ្នាំ​ ចាប់​ពី​ថ្ងៃ​ដែល​រដ្ឋ​ប្រកាស​ដក​ហូត។

មាត្រា​ ៣៤​: អ្ន​ក​កាន់​កាប់​ថ្មី​លើ​អចលន​វត្ថុ​ របស់​នីតិបុគ្គល​សាធារណៈ​ឬ​របស់​បុគ្គល​ឯក​ជន​ដោយ​គ្មាន​ប័ណ្ណ​ ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ត្រូវ​ចាត់​ទុក​ជា​អ្នក​កាន់កាប់​ដោយ​ខុស​ច្បាប់​ ហើយ​ត្រូវ​ទទួល​ទោស​ដូច​មាន​ចែង​ក្នុង​មាត្រា​ ២៥៩​ នៃ​ច្បាប់​នេះ។

មាត្រា​ ៣៥: មាន​តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​នាម​រដ្ឋ​ និង​នីតិ​បុគ្គល​សាធារណៈ​ប៉ុណ្ណោះ​ដែល​អាច​អ្នក​កាន់​កាប់​អចលន​វត្ថុ​គ្មាន​ប័ណ្ណ​ឬមាន​ប័ណ្ណ​មិន​គ្រប់​គ្រាន់​ចាក​ចេញ​ពី​ទីតាំង​អចលន​វត្ថុ​នោះ។

សាមញ្ញ​ជន​ ឬ​អាជ្ញាធរ​ដែល​មិន​តាង​នាម​រដ្ឋ​ឬ​នីតិ​បុគ្គល​សាធារណៈគ្មាន​សមត្ថកិច្ច​ដេញអ្នក​កាន់​កាប់​ដោយ​សន្តិភាព​ មាន​ប័ណ្ណត្រឹម​ត្រូវ​ដោយ​ប្រើ​កម្លាំង​បាន​ឡើយ។ ការ​ដេញ​អាច​ធ្វើបាន​តែ​តាម​ការ​បង្គាប់​របស់​តុលាការ​ យោង​តាម​បណ្តឹង​ របស់​បុគ្គល​ដែល​បាន​ប្តឹង​ទាម​ទារ​ទ្រព្យ។
តុលា​ការ​ត្រូវ​ពិនិត្យ​បញ្ជាក់​រូបភាព​ ប្រភព​ កាល​បរិច្ឆេទ​ និង​លក្ខ​ខណ្ឌ​ទាំង​ឡាយ​នៃ​ប័ណ្ណ​ដែល​បាន​បង្ហាញ។ តុលា​ការ​មិន​អាច​ប្រកែក​ក្នុង​ការ​បង្គាប់​ចាក​ចេញ​ដើម្បី​ជា​ប្រយោជន៍​ដល់​បុគ្គល​ដែល​បង្ហាញ​ប័ណ្ណ​ត្រឹម​ត្រូវ​និង​ពេញ​លេញ​របស់​សុរិយោ​ដី​បាន​ឡើយ។

មាត្រា​ ៣៦: បើ​វិធានការ​បណ្តេញ​ចេញ​ បង្គាប់​ដោយ​តុលា​ការ​អាច​បណ្តាល​មាន​ភាព​វឹកវរ​ ឬ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​សង្គម​ អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​សុំ​ព្យួរ​ការ​អនុវត្តន៍​ជា​បណ្តោះ​អាសន្ន​បាន។

មាត្រា​ ៣៧: លទ្ធកម្ម​នៃ​សិទ្ធិ​លើ​អចលន​វត្ថុ​ដោយ​ភោគៈ​អាច​សម្រេច​បាន​ ចំពោះ​តែ​គុណ​ប្រយោជន៍​ដល់​បុគ្គល​ដែល​បាន​កាន់​កាប់​អចលន​វត្ថុ​ ស្រប​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​នេះ។ លទ្ធកម្ម​នេះ​មិន​អាច​ជា​គុណ​ប្រយោជន៍​ដល់​ភោគី​កេង​បន្លំ​ឡើយ។

មាត្រា​ ៣៨: ដើម្ប​ីក្លាយ​ទៅ​ជា​កម្ម​សិទ្ធិ​លើ​អចលន​វត្ថុ​បាន​ លុះត្រា​តែ​ភោគៈ​នោះ​ត្រូវ​បាន​កាន់​កាប់​ដោយ​ពិត​ប្រាកដ​ គ្មាន​ហិង្សា​ ដឹង​ឮ​ជា​សាធារណៈ​ គ្មាន​អាក់​ខាន​ និង​ដោយ​សុច្ចរិត។

ភោគី​ត្រូវ​កាន់​កាប់​អចលន​វត្ថុ​ដោយ​ពិត​ប្រាកដ​គឺ​ថា​ ភោគី​ទោះ​កាន់​កាប់​ដោយ​ខ្លួន​ឯង​ក្តី អ្នក​ដទៃ​ធ្វើ​ក្តីត្រូវ​កាន់​កាប់​ឃើញ​ថា​ ការ​នោះ​ប្រាកដ​ជា​ធ្វើ​ដើម្បីខ្លួន​ក្នុង​គោលដៅ​ខ្លួន​ជា​ភោគី​យ៉ាង​ផ្តាច់​មុខ​ កុំ​ឃើញ​ថា​ការ​ដែល​ធ្វើ​នោះ​គឺ​ធ្វើ​ដោយសារ​សិទ្ធិ​ណា​មួយ​ផ្សេង​ទៅ​វិញ។ ​ប្រសិន​បើ​ភោគី​ពិត​ប្រាកដ​មិន​ចេញ​មុខ​ នៅ​ពី​ក្រោយ​ភោគី​មិន​ពិត​ប្រាកដ​ ភោគី​នោះ​មិន​អាច​ទាម​ទារ​ប័ណ្ណ​ភោគៈ​ដើម្ប​ីលទ្ធ​កម្ម​ទៅ​ជា​កម្មសិទ្ធិ​បាន​ឡើយ។ ភោគៈ​នោះ​ត្រូវ​ចាត់​ទុក​ជា​មោឃៈ។

ភោគី​ត្រូវ​កាន់​កាប់​អចលន​វត្ថុ​ដោយ​គ្មាន​ហិង្សា​គឺ​ថា​ ភោគៈ​ដែល​បាន​មក​ដោយ​ហិង្សា​មិន​ទុក​ជា​ភោគៈ​ត្រឹម​ត្រូវ​តាម​ច្បាប់​ឡើយ។ ក៏​ប៉ុន្តែ​ បើ​កាល​ណា​គេ​ប្រើហិង្សា​ក្នុង​ពេល​មាន​តតិយ​ជន​ឥត​សិទ្ធ​សោះ​មក​ដណ្តើម​នោះ​ ហិង្សា​នេះ​គ្មាន​ឥទ្ធិពល​ទៅ​លើ​ភោគៈ​ដែល​គេ​បាន​ដោយ​សន្តិភាព​តំាង​ពី​ដើម​មក​នោះទេ។

ភោគី​ត្រូវ​កាន់​កាប់​អចលន​វត្ថុ​ដោយ​ដឹង​ឮ​ជា​សាធារណៈ​គឺ​ថា​ ភោគី​ត្រូវ​កាន់​កាប់​ដោយ​ឥត​លាក់​បិទ​បាំង​អ្នក​ទាំង​ពួង​ ដែល​ចង់​តវា៉​អំពី​សិទ្ធិ​របស់​ខ្លួន​លើ​វត្ថុ​នោះ​នឹង​បាន​ដឹង​ឮ​ឃើញ​មិន​ខាន។

ភោគី​ត្រូវ​កាន់​កាប់អចលន​វត្ថុ​ដោយ​គ្មាន​អាក់​ខាន​គឺ​ថា​ភោគី​ត្រូវ​ធ្វើ​នូវ​កិច្ចការ​ផង​ទាំង​ពួង​តាម​ធម្មតា​ជា​ប្រក្រតី​ក្នុង​រយៈ​ពេល​ចាំ​បាច់​នៃ​ការ​ទាម​ទារ​លទ្ធកម្ម​កម្មសិទ្ធិ។ ការ​អាក់​ខាន​ក្នុង​រយៈ​ពេល​ខ្លី​ឬ​បោះ​បង់​ទុក​នៅ​ទំនេរ​ដើម្ប​ី​មាន​ជីជាតិ​ ឡើង​វិញ​មិន​មែន​ជា​ឧបសគ្គ​ដល់​លទ្ធកម្ម​កម្ម​សិទ្ធិ​នោះ​ទេ។ ភោគី​ត្រូវ​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុច្ចរិត​គឺ​ថា​ ភោគី​មិន​ដឹង​ពី​សិទ្ធិ​ជា​យថាហេតុ​របស់​តតិយ​ជន​លើ​វត្ថុ​ដែល​ខ្លួន​កំពុង​ កាន់​កាប់​នោះ​សោះ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
619
923
4540357