jaukjeybanner

ផ្លែចេកជាផ្នែកមួយនៃឪសថ

ចេក​ជាផ្លែ​ឈើម្យ៉ាង​ដែល​ងាយ​ស្រួល​រក​ នៅក្នុង​ទីផ្សារ​ ហើយវា​ក៏មាន​​​តំលៃ​សម​រម្យ​ក្នុង​ការ​ទិញយក​មក​ទទួល​ទាន។​ លោក​អ្នក​តែង​តែដឹង​ពីគុណ​សម្បត្តិ​របស់​វា ​តែប្រហែល​ជានៅ​មាន​អ្នក​ខ្លះ​មិន​ទាន់​ដឹង​។ ដូច​នេះហើយ​​ ខាង​ក្រោម​នេះជា​គុណ​​សម្បត្តិ​ដែល​មិន​គួរ​មើល​រំលង​។

 

​សម្បក​ជា​ជីធម្ម​ជាតិ​ ដោយ​គ្រាន់​តែហូប​វា​រួច​ហើយ​ សំបក​ដែល​នៅសល់​ក៏​ក្លាយ​ជារបស់ដែល​អាច​យក​ទៅប្រើ​បន្ត​បាន​ គ្រាន់​តែយក​វាទៅ​ដាក់​នៅនិង​គុម្ព​ផ្កា​ នោះ​ពីរ​ រឺ​ បីសប្តាហ៏ក្រោ​យ​ ផ្កា​ទាំង​នោះនិង​រីក​ត្រសុំ​ត្រសាយ​ជាមិន​ខាន។​

ការពារ​និង​ព្យាបាល​ដំបៅក្រពះ​ ដោយ​សារ​ថា​វា​អាច​កាត់​បន្ថយ​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ បន្ថយ​ការរ​លាក​និង​ការពា​រភ្នាស​ប្រពន្ធ័​រំលាយអាហារ។​ វា​បាន​​​ជួយ​រក្សា​ជាតិ​​អាស៊ីដ​ក្នុង​ក្រពះ​ឲ្យ​មាន​លំនឹង​ និ​ងជួយ​បំបាត់​ការ​ចុក​ឆ្អល់​តាម​ផ្លូវ​​​ដង្ហើម​ទៀត​ផង។​

ជួយ​បង្កើន​ការផលិត​គ្រាប់​ឈាម​ ដោយ​សារ​ជាតិ​ដែក​ដែល​នៅក្នុង​ផ្លែ​ចេក​ចាំបាច់​សំរាប់​សរី​រាង្គ​ដែលជំរុញ​ ដល់​ការ​ផលិត​គ្រាប់​ឈាម​ ហើយ​ក៏មាន​លទ្ធភាព​ឃាត់​ឈាម​និង​មុខ​របួស​ផ្សេង​ៗក្នុង​ករណីផ្សេងៗ​បាន​ទៀត​ ផង។​

ជំនួយ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ដោយវាអា​ចបំបាត់​អាការ​ក្អួត​ចង្អោរ​នៅពេល​ព្រឹក​ រក្សា​កំរិត​ជាតិ​ស្ករ​នៅក្នុង​ឈាម ​ហើយ​វាក៏​អាច​ជួយ​រក្សាកំ​ដៅនៅ​ក្នុង​ខ្លួន​បាន​ផង​ដែរ​។
សរី​រាង្គ​ ដោយ​សារ​នៅក្នុង​ចេក​មាន​វីតាមីន​និង​អាហារ​ខនិជ​យ៉ាង​ច្រើន​ ដូច​នេះហើយ​ចេក​ជាប្រភព​​​ថាម​ពល​ធម្ម​ជាតិ។​ ប្រសិន​បើយើង​ទទួល​ទាន​តែពីរ​ផ្លែក្នុង​មួយ​ថ្ងៃ​នោះស្មើ​និង​យើង​ចំនាយ​ពេល ​ហាត់​ប្រាណ​រយះ​ពេល​មួយ​ម៉ោង​កន្លះ​ផង​ដែរ។


 

 

ការប្តូរផ្លាស់របស់ចិត្តគំនិតនិងសរីរាង្គ

តាមច្បាប់​ធម្មជាតិ ពេល​មនុស្ស​កាន់តែ​មាន​អាយុ​ច្រើន នោះ​មុនគេ​គឺ សរីរាង្គ​ត្រូវតែ​ផ្លាស់ប្តូរ មាន​ស្បែក​ជ្រួញ សក់ស្កូវ ខ្នង​កោង ដើរហើរយឹតៗ និយាយរង្វើលៗ ភ្នែក​ស្រអាប់ ត្រចៀក​ខ្សោយ កំលាំង​ថមថយ ...ទន្ទឹមនឹងនេះ ក៏មាន​ការផ្លាស់ប្តូ​រលើ​ចិត្ត​ដែរ ។

មនុស្ស​ចាស់​ជា​ទ្រព្យ​មានតម្លៃ​មួយ​របស់​សង្គម ពីព្រោះ​ក្នុង​ដំណើរ​រស់នៅ និង​ធ្វើការ​ពួកគាត់មាន​បទពិសោធ​ន៍ និង​ទេពកោសល្យ​យ៉ាងច្រើន តែ​ពិតណាស់​ខណៈ​អាយុ​ច្រើន ពួកគេ​មានការ​ប្រែប្រួល​ខាង​សរីរាង្គ និង​ផ្លាស់ប្តូរ​ចិត្តគំនិត ។


មនុស្ស​ចាស់​ប្រាថ្នា​ការរស់នៅ និង​ទទួល​ការយកចិត្តទុកដាក់​ច្រើន

ការប្រែប្រួល​សរីរាង្គ

អាយុ​កាន់តែច្រើន​ប្រតិកម្ម​កាន់តែ​យឺត

មិន​ដូច​យុវវ័យ មនុស្ស​ចាស់​មានប្រតិកម្មយឺតៗសូម្បី​ក្នុងការ​ទំនាក់ទំនង ។ ពេល​ត្រូវ​ការជជែក​ពិភាក្សា​អ្វីមួយ​នោះ ការ​ស្តាប់ និង​ទទួលយក​ព័ត៌មាន​យឺត ហើយ​ក្នុង​វេលា​មួយ​វែង​ទើប​មានការ​ឆ្លើយតប​មកវិញ ។ ហេតុនេះ​ពេល​ពិភាក្សា​និង​ប្រាស្រ័យ​ជាមួយ​មនុស្ស​ចាស់ ពួកយើង​ត្រូវមាន​ការអត់ធ្មត់ និយាយយឺតៗងាយ​ស្តាប់ ដើម្បី​ពួកគាត់​ស្តាប់​បាន និង​មាន​ចម្លើយ​ត្រឹមត្រូវ បើ​ពួកគាត់​ប្រចៀក​ធ្ងន់ ពួកយើង​កាន់តែ​អត់ធ្មត់​ថែមទៀត ។

ក្នុង​ជីវិត​ភាព​ប្រចាំថ្ងៃ ដោយសារ​ដើរហើរ​យឺតយូរ និង​ប្រតិកម្ម​យឺត ទើប​ពួកគាត់​ត្រូវការ​ពេល​ច្រើន សម្រាប់​ទង្វើ​ណាមួយ​ក៏ដោយ​សូម្បី​ការទទួលបាន​អាហារ ។ ហេតុនេះ​មុនពេល​ទ​ទួ​បាន​បាយទឹក ឬ ដើរទៅ​ណេះ ទៅនោះ ត្រូវ​ជម្រាបជូន​ពួកគាត់​ឱ្យដឹង​មុន ដើម្បី​ពួកគាត់​ត្រៀមខ្លួន ។ ត្រូវ​ចៀសវាង​ឱ្យបាន​ច្រើន​នូវ​កាយវិការ ពាក្យសម្តី ដែល​ប៉ះពាល់​សតិអារម្មណ៍​ពួកគាត់ ។

មនុស្ស​ចាស់​ឆាប់​ភ្លេច

ត្រូវ​ចែក​ឱ្យ​ច្បាស់​រវាង​ភាពយឺត​យូរ និ​ត​ឆាប់​ភ្លេចរបស់​មនុស្ស​ចាស់ និង​ជម្ងឺ​វង្វេង ពីព្រោះ​ភាពយឺត​យូរ និង​ឆាប់​ភ្លេ​ជា​លក្ខណៈ​ធម្មតា​របស់​ម​នុស្ស​ចាស់ តែ​វង្វេង​ជា​ជម្ងឺ បណ្ដាលមកពី​ប្រព័ន្ធ​ប្រសាទ​មាន​បញ្ហា ។

ងាយ​នឹង​ធ្លាក់ខ្លួន​ឈឺ

ដោយសារ​ភាព​ចាស់​របស់​សរីរាង្គ​នានា ក្នុង​ខ្លួន​ទាំងមូល​រួមទាំង​សមត្ថភាព​ប្រឆាំង​មេរោគ​ធ្លាប់​ចុះ នាំ​ឱ្យ​​មនុស្ស​ចាស់​ងាយ​គ្រុន រលាក​សួត ។ មនុស្ស​ចាស់​មានការ​ផ្លាស់​ប្តូរ​យ៉ាងច្រើន​លើ​រាងកាយ​ទើប​ពេល​ធ្លាក់ខ្លួន​ឈឺ ការឆ្លើយតប​នៃ​រាងកាយ​យឺតយូរ ទើប​រោគសញ្ញា​នៃ​ជម្ងឺ​រមែង​មិន​ច្បាស់លាស់ ទើប​ងាយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ជាង​អ្នក​អាយុ​ក្មេង ។ ហេតុនេះ​ត្រូវ​ថែរក្សា និង​តាមដាន​ពួកគាត់​ឱ្យ​ដិតដល់ ទើប​មិន​ងាយ​ឈឺ បើ​ឈឺ​ងាយ​ព្យាបាល ។

ឧស្សាហ៍​ដួល

នេះ​ជា​លក្ខណៈ​ដោយឡែក និង​គ្រោះថ្នាក់​របស់​មនុស្ស​អាយុ​ច្រើន​ពីព្រោះ​ជើង​ទន់ ហើយ​លទ្ធភាព​រក្សា​លំនឹង​នៃ​រាងកាយ​ចុះខ្សោយ ។ ហេតុនេះ​ការចៀសវាង និង​បង្កា​ការ​ដួល​ជូន​ពួកគាត់​ត្រូវ​គិតគូរ​បំផុត ដូចជា​កុំ​ទុក​ពួកគាត់​ឡើង​ចុះ​ជណ្ដើរ​តែឯង ហើយ​ក្នុងផ្ទះ​កុំ​តាំង​បង្ហាញ​ឧបករណ៍​ទាំងឡាយណា​រំខាន​ការដើរ ។ ការ​ដួល​របស់​មនុស្ស​ចាស់​គ្រោះថ្នាក់​ណាស់ ពិសេស​ការបាក់​ឆ្អឹងត្រគៀក ។

ផ្លាស់ប្តូរ​ចិត្តគំនិត

ទន្ទឹមនឹង​ការប្រែប្រួល​រាងកាយ នោះ​ចិត្តគំនិត​ផ្លាស់ប្តូ​ក៏​ជា​ប្រការ​មួយ​សំខាន់​ចំពោះ​មនុស្ស​ចាស់ ពីព្រោះ​ក្នុង​ឆាកជីវិត​មនុស្ស​នោះ ពេល​វ័យ​ចំណាស់ គឺ​វេលា​ដែល​មនុស្ស​មិនចាំបាច់​ធ្វើ​អ្វី​ដើម្បី​ពូន​ជ្រំ​ឱ្យ​ជីវិត តែ​ជា​ពេល​ត្រូវ​សោយសុខ​សមិទ្ធិផល​ដែល​បាន​សាង​មកពី​មុន ។

ទន្ទឹមនឹងនោះ មនុស្ស​វ័យ​ចំណាស់​ហាក់​គិតថា​ពួកគាត់​មិនមាន​ផលប្រយោជន៍​ដូច​ពីមុន គិត​ច្រើន​នាំឱ្យមាន​ករ​ច្របូក​ច្របល់​​ក្នុង​អារម្មណ៍​បណ្តាលឱ្យ Stress ភ័យ​ច្រើន ឬ សង្ស័យ​ច្រើន ។

មនុស្ស​វ័​ចំណាស់​ចង់​ឱ្យគេ​ថែទាំ និង​យកចិត្តទុកដាក់​ច្រើន

ផ្តើម​ពី​ការបាត់បង់​នូវ​លទ្ធភាព​ដែល​ធ្លាប់មាន ដូចជា​បើកបរ ដាំ​ស្ល ងូតទឹក​ជម្រះ​កាយ​ដោយ​ខ្លួនឯង ហើយ​ត្រូវ​ពឹង​នៅ​អ្នកដទៃ​ឱ្យជួយ ទើប​បណ្តាលឱ្យ​មនុស្ស​វ័យ​ចំណាស់​ភិតភ័យ​ដរាប និង​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ចំពោះ​គាត់ ហើយ​រមែង​តូចចិត្ត តូច​ថ្លើម​ពេល​កូនចៅ​យឺតយូរ​បំពេ​ល​តម្រូវការ​របស់​គាត់ ។

ខ្លាច​ភាព​ឯកោ

អ្នក​អាយុ​ច្រើន​ងាយ​ដឹង​គិតថា ពួកគាត់​ត្រូវគេ​បំភ្លេច ឬ បោះបង់ចោល​ដោយសារ​ការ​ប្លែក​គ្នា​នៃ​ទម្លាប់​នានា​ក្នុង​ជីវិត អ្នក​នៅ​ក្មេង និង​មនុស្ស​ចាស់ ។ ហេតុនេះ​មនុស្ស​ចាស់​ងាយ និង​អស់សង្ឃឹម ចូលចិត្ត​ចំណុះឱ្យ​កូនចៅ​របស់ខ្លួន ។ ដូច្នេះ​យើង​ត្រូវ​រាក់ទាក់ គួរសម​ក្នុងការ​ប្រាស្រ័យ និង​គាត់​ចៀសវាង​ពួកគាត់​មាន​អារម្មណ៍​ថា​ត្រូវគេ​បោះបង់ ។

ឧស្សាហ៍​គិត​ឆ្ងាយ

នេះ​ជា​លក្ខណៈពិសេស​ក្នុង​ចិត្តគំនិត​មនុស្ស​ចាស់ ដោយ​ភាពស្ពឹក​ស្រពន់​របស់​វិញ្ញាណ និង​អារម្មណ៍​ចំណុះ​គេ ទើប​ពួកគាត់​អល់អែកភ័យព្រួយ ចំពោះ​ការងារ​ខ្លះ​ដែល​ហាត់​បី​មិនចាំបាច់​ក៏មាន ។ ដោយ​ការភ័យព្រួយ​នេះ ពួកគាត់​ចូលចិត្ត​រំ​ឮ​ក​ហើយ​រំ​ឮ​កទៀត​នូវ​តម្រូវការ ឬ​សួរដដែលៗនូវ​សំនួរ​តែមួយ អាចធ្វើឱ្យ​កូនចៅ ឬ​អ្នក​នៅក្បែរ​អន់ចិត្ត បើសិន​ពួកគេ​មិន​យល់​ពី​អារម្មណ៍​មនុស្ស​វ័យ​ចំណាស់ ។

ងាយ​នឹង​ស្រណោះ​ខ្លួន​តូចចិត្ត

មនុស្ស​វ័យ​ចំណាស់ ងាយ​តូចចិត្ត​ណាស់ ពីព្រោះ​គិតថា​ពួកគាត់​ជាម​នុស្ស​ក្រោ​បញ្ជី ហេតុនេះ​ពេល​តម្រូវការ ឬ សំណូមពរ​របស់គាត់​មិនត្រូវ​បានកូន​ចៅ បំពេញ​កើតការ​ស្រណោះ​ខ្លួន​ភ្លាម ។ ដោយ​ពួកគាត់​គិតថា គាត់​បាន​បូជា​ស្ទើរ​ពេញ​ឆាកជីវិត​ដើម្បីកូនៗ តែ​ពេល​គាត់​ចាស់ កូនៗមាន​អាច​បំពេញចិត្ត​គាត់​បាន ។

ងាយ​កើត​ជម្ងឺ Stess

ពេល​មាន​ក្តី​ប្រាថ្នា​ដែល​មិនទាន់​សម្រេច មិន​ពេញចិត្ត​ចំពោះ​ដំណើរ​ជីវិត​របស់ខ្លួន មនុស្ស​ចាស់​ងាយ​កើត​ជម្ងឺ Stress ហើយ​ទៅជា​កាច រញ៉ាំរញ៉ូវ​ចំពោះ​កូនចៅ ។

ក្រៅពីនេះ កង្វល់​ធំ​ក្នុង​ចិត្ត​មនុស្ស​ចាស់ ទោះ​និយាយ​ចេញមក ឬ​លាក់ទុក​ក្នុង​ខ្លួន​ក៏ដោយ​គឺពាក់ព័ន្ធ​និង​សេចក្តីស្លាប់ ។ អ្នកខ្លះ​បើកចំហ​និយាយ រៀបចំ​ពី​ការធ្វើ​បុណ្យសព​របស់ខ្លួន ដោយមាន​ផែនការ​ច្បាស់លាស់ តែ​ខ្លះ​លាក់ទុក​ក្នុង​ចិត្ត​មិន​និយាយ​ទេ ដោយ​តម​ខ្លាច នាំមក​នូវ​ភាព​អពមង្គល ៕

ប្រភព SUCKHOE DOI SONG

ផ្ទីពណ៌បៃតងផ្តល់ផលល្អបំផុត

 

មិន​ថាលោក​អ្នក​នៅក្នុង​តំបន់​ណានោះ​ទេ ​ ក៏​លោកអ្នក​អាច​ធ្វើ​ការ​ដាំដុះ​បន្លែ​ពណ៌បៃតង​ ក៏​ដូចជាផ្ទី​ជារបស់បន្ទាប់​បន្សំ​សំរាប់​​ម្ហូប​អាហារ​ទទួលទាន​បានដែរ​។ ក្នុង​នោះផង​ដែរ​លោក​អ្នក​និង​​ទទួល​បាន​ផល​ប្រយោជន៏​យ៉ាងច្រើន​ពីវាដោយ​មិន ​ដឹង​ខ្លួន​។

ស្លឹក​របស់វា​បាន​ផ្តល់​នូវ​វីតាមីន​យ៉ាងច្រើន​ ដោយសារ​ថាវាមា​នសារ​ជាតិ​រ៉ែខ្ពស់និង​សារជាតិ​ហ្វូឡេត​ ដែល​ជួយឲ្យ​ឈាមមាន​កំហាប់​ល្អ។​ បន្ថែមពី​នោះទៅទៀត​ វាជួយ​មិនឲ្យ​អស់កំលាំង​ល្ហិត​ល្ហៃ​ និងពិសេសនៅ​ជួយឲ្យ​លោកអ្នក​មិន​មាន​អារម្មណ៏ចង់​បរិភោគប​ង្អែម​ថែមទៀត​ផង។​

ក្រុមអ្នក​ឯកទេស​ខាងចំណីអាហារ​ក៏​បាន​ណែនាំថា​ ប្រភេទ​បន្លែ​ផ្ទីនេះ ​ជួយឲ្យ​មាន​កំលាំង​កំហែង​ មិនងាយ​ឆាប់​ហេវ​ ជាពិសេសនៅ​ជួយ​ប៉ូវ​សុខភាព​រាង​កាយ​ទៀត​ផង។​ចាប់​​ផ្តើម​ហូបបន្លែ​ពណ៌បៃតង​ ពីពេលនេះទៅ​ ដើម្បី​សុខភាព​ល្អរបស់​លោក​អ្នក​​ ជៀសវាង​ជំងឺ​តម្កាត់​ផ្សេងៗ​៕​


 

ផឹកទឹកដោះក្រោយអាហារពេលព្រឹកល្អចំពោះធ្មេញ

ក្រុម​អ្នកស្រាវជ្រាវ​នៅ​សា​លក​វិទ្យាល័យ Illinois (អាមេរិក) បានឱ្យដឹងថា ផឹកទឹក​ដោះ​មួយ​កែវ​ក្រោយពេល​អាហារ​ពេលព្រឹក ជួយ​ការពារ​ធេ្ម​ញ​ពី​កា​រកក​ស្នឹម​ពី​អាហារ​នេះ ឬ ពូ​ធញ្ញជាតិ​សំបូរ​ស្ករ ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​កើតឡើង ក្រោយពេល​គេ​អញ្ជើញ​មនុស្ស​ធំ 20នាក់ ចែកជា 4ក្រុម បរិភោគ​អាហារ​ពេលព្រឹក 4មុខ ខុសៗគ្នា​មាន ៖ ម្សៅ​ធញ្ញជាតិ​មាន​ស្ករ ធញ្ញជាតិ​និង​ទឹកដោះគោ ធញ្ញជាតិនិង​ទឹក​ផ្លែ​ប៉ោម ធញ្ញជាតិ​និង​ទឹក ។ ពួកគេ​រកឃើញ​ក្រុម​ដែល​បរិភោគ ធញ្ញជាតិ​និង​ទឹកដោះ​មាន​កម្រិត PH ក្នុង​មាត់ 6,48 L ខ្ពស់ជាង​កម្រិត PH របស់​ក្រុម​បរិភោគ​អាហារផ្សេងៗ ។

នេះ​បានន័យថា ទឹកដោះ​បាន​ទប់ស្កាត់​ការកើនឡើង​របស់​អាស៊ី​ត​ ហើយ​កម្រិត PH ទាប​នាំឱ្យ​ខូច​ស្រទាប់​ការពារ​ធ្មេញ ទោះបី​គេ​មិនទាន់មាន​ភស្តុតាង​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង កម្រិត PH និង​សុខភាព​មនុស្ស​ក៏ដោយ ។

ផ្លែឈើ​ជាច្រើន​មាន​ផល​ល្អ​ចំពោះ​ធ្មេញ​មាន ក្រូចពោធិ៍សាត់ គីម​បួ​យ ល្ង សណ្តែកសៀង ផ្លែ Cherry ៕

ប្រភព Saga

ការ​ដើរ​​​​អាច​បន្ថយ​អត្រា​រោគ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

ក្រុង​ញូវយ៉កៈ ​មនុស្ស​ប្រុស​វ័យ​ចំណាស់​ដែល​​​ចំណាយ​ ពេល​ដើរ​​​​បួន​ប្រាំ​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​អាច​ជួយ​កាត់​បន្ថយ​​អត្រា​ កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។

អ្នក​ស្រី​វេជ្ជ​បណ្ឌិត​ បាបារ៉ា​ ជេហ្វឺរី​ អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សុខភាព​នៃ​សាកល​វិទ្យា​ល័យ​ក្រុង​ឡុងដ៍​ ទឹកដី​អង់គ្លេស​ បាន​ប្រាប់​សារ​ព័ត៌មាន​ថា៖ «ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ និង​ពិការ​បាន។ អ្វី​ដែល​សំខាន់​គឺ​មនុស្ស​គួរ​ស្វែង​រក​វិធី​សាស្ត្រ​​ការ​ពារ​ ជាពិសេស​ក្រុម​​មនុស្ស​ធាត់​ដែល​មាន​អត្រា​ខ្ពស់​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ ​ឈាម​ខួរ​ក្បាល​នេះ​តែ​ម្ដង»។ ​

ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​​ បុរស​ដែល​បាន​ដើរ​ហាត់​ប្រាណ​ចំនួន​ពី​បួន​ទៅ​ប្រាំពីរ​ម៉ោង​ក្នុង​មួយ​ សប្តាហ៍​មាន​អត្រា​ប្រឈម​នឹង​រោគ​​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​​១១ភាគរយ​តិច​ ជាង​បុរស​ដែលមិន​ធ្វើ​លំហាត់ប្រាណ​ដើរ​បែប​នេះ»៕ Reuters / PR

កុមារ​គួរ​ប្រើ​ចាន​អាហារ​ខ្នាត​តូច​ទើប​មាន​​​តុល្យភាព​ទម្ងន់

ក្រុង​ញូវយ៉កៈ ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​សុខភាព​កុមារ​ បាន​ឲ្យ​ដឹង​ថា ​ការ​ទម្លាប់​ដាក់​អាហារ​ចាន​តូចៗ​ឲ្យ​កូនញ៉ាំ​​អាច​ជួយ​កាត់​បន្ថយ​អត្រា​ ប្រឈម​នឹង​​ជំងឺ​ធាត់ ​ធ្វើ​ឲ្យ​កុមារ​មិន​​លោភ​ញ៉ាំ​អាហារ​ច្រើន ​និង​កាត់​ប​ន្ថយ​ការ​ខ្ជះ​ខ្ជាយ​អាហារ​សេស​សល់​ផង​ដែរ។

លោក ប្រាយ​អេន ​វ៉ែនអីុតធឺសាំ​ ការី​និពន្ធ​ និង​សាស្រ្តាចារ្យ​នៃ​​សាកល​វិទ្យា​ល័យ​ខ័រណែល​បាន​ឲ្យ​ដឹងថា៖ «ការ​ប្រើ​ចាន​ធំៗ​ដាក់​អាហារ​ឲ្យកុមារ​ធ្វើ​ឲ្យពួកគេ​មាន​ទំនោរ​ទទួលទាន​ ច្រើន​ទ្វេ​ដង»។ ការ​សិក្សា​ថ្មី​នេះក៏​​បាន​គូស​បញ្ជាក់​ថា ​ការ​ប្រើ​ចាន​អាហារ​តូចៗ​ក៏​អាច​ជា​មធ្យោ​បា​យ​បង្ការ​កុំ​ឲ្យកុមារ​បរិភោគ ​ច្រើន​ហួស​​នាំ​ឲ្យ​ធាត់​ជ្រុល​ទៀត​ផង៕ PR

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
613
923
4540351