jaukjeybanner

អាថ៍កំបាំង​ដែលបុរស តែងតែ​លាក់លៀម​ភរិយា

ទោះជាបុរសរៀបការ ជាមួយភរិយា រួចហើយក្តី ក៏នៅតែត្រូវការ ពិភពផ្ទាល់ខ្លួន របស់គេ ដាក់ដោយ ឡែកមួយដែរ ហើយក្នុងចិត្តរបស់គេ ក៏នៅមាន អាថ៍កំបាំងមួយ ចំនួនដែលមិនចង់ឲ្យ ភរិយាដឹង….។

១- មានអារម្មណ៍ថា ភរិយាជាមនុស្សគូរឲ្យធុញថប់

ទោះជាពីមុនភរិយាជា “ស្ត្រីដ៏គួរឲ្យស្រលាញ់ បំផុតក្នុងលោក” ក្តីប៉ុន្តែពេលរស់នៅ ជាមួយ គ្នាយូរៗទៅ គេអាចមាន អារម្មណ៍ថា អ្វីដែលគេធ្លាប់ធ្វើ ធា្លប់គិត ធ្លាប់សម្រេចចិត្ត តែម្នាក់ឯង បានយ៉ាង ឯករាជ្យ នោះ មកល់ពេលនេះ មានភរិយាកំពុង តែជ្រៀតជ្រែក និងកកូរកកាយ ក្នុងជីវិតរបស់គេ ។

អាន​បន្ត៖ អាថ៍កំបាំង​ដែលបុរស តែងតែ​លាក់លៀម​ភរិយា

តើមានមធ្យោបាយ បែបណាទើប លោកអ្នកអាច រកការងារបានល្អ ធ្វើនិងទទួល បានតម្លៃតបស្នង សមប្រកប?

តើស្វែងរកព័ត៌មាន ជ្រើសរើសបុគ្គលិក តាមមធ្យោបាយបែប ណាទើបងាយស្រួល?
តើត្រៀមខ្លួនបែបណា ទើបទទួលបានការងារល្អធ្វើ ?
រួមជាមួយកង្វល់ ជាច្រើនទៀតរាប់មិនអស់……?????

ជាមួយចម្ងល់ទាំងនេះបេក្ខជនការងារ ត្រូវយល់អំពីមូលចាំបាច់ មួយចំនួនដូចជា៖

១-សម្រាប់បេក្ខជនដែលរកការងារ ធ្វើតែងតែចង់បានមុខតំណែង ការងារល្អ លក្ខខណ្ឌ ការងារល្អ ប្រាក់បៀវត្ស សមរម្យ និងលក្ខខណ្ឌចាំបាច់នានា មួយចំនួនទៀត ។

អាន​បន្ត៖ តើមានមធ្យោបាយ បែបណាទើប លោកអ្នកអាច រកការងារបានល្អ ធ្វើនិងទទួល បានតម្លៃតបស្នង សមប្រកប?

មេតោប្រយុទ្ធនិងក្រពើឱ្យកូនឆ្លងស្ទឹង

នេះ​ជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ ដោយ​មេ​តោ​បាន​ប្រយុទ្ធ​យ៉ាង​អង់អាច​និង​ក្រពើ​ក្នុង​ទឹក ទុកឱ្យ​កូន​តោ​ឆ្លង​ស្ទឹង ។

ទិដ្ខភាពទាំងអស់នេះត្រូវបានគេថតនៅប្រទេស​ Botswana។

តោ​មេ​កំពុង​ប្រយុទ្ធ​យ៉ាង​អង់អាច​និង​ក្រពើ​ក្នុង​ទឹក ទុកឱ្យ​កូន​តោ​មួយ​ឆ្លងស្ទឹង​ដោយ​សុខ​ស្រួល ។

គ្រួសារ​តោ​ប្រុងប្រៀប​ឆ្លងស្ទឹង តែមាន​ហ្វូង​ក្រពើ​ក្នុង​ទឹកជា​ឧបសគ្គ

មេ​តោ​មិន​រួញរា​ដើរទៅ​ក្នុង​ស្ទឹង​សំដៅ​កន្លែង​សត្វ​ក្រពើ ។

វា​ក្រហឹម​ដោយ​បញ្ចេញ​ចង្កូម​មុត​ស្រួច​កំឡា​សត្រូវ​ក្នុង​ទឹក ។

មិន​បង្អង់​យូរ​វា​ហោះ​សង្គ្រប់​លើស​ត្វ​ក្រពើ​មួយ​ក្បាល ។

មេ​តោ​ប្រើ​ចង្កូម និង ក្រ​ញុំា ពិឃាត​វាយប្រហារ​សត្វ​ក្រពើ ។

ចុងក្រោយ​ក្រពើ​មួយ​ហ្វូង​បង្ខំចិត្ត​ចាកចេញ ។

មិន​រេរា​យូរ មេ​តោ​បោល​ឡើង​លើគោក​ដែរ ។

មេ​តោ​បោល​សំដៅ​ទៅរក​ហ្វូងកូនៗរបស់​វា ។

តោឯទៀតៗក៏​ឆ្លៀតពេល​ក្រពើ​ត្រូវ​មេ​តោ​សង្គ្រប់​ដើម្បី​ឆ្លងស្ទឹង

តោះ​បីយ៉ាង​ហ្នឹង​ក៏ដោយ មេ​តោ​នៅតែមាន​របួស​ត្រង់​មាត់ ។

ប្រភព NEW.ZING

 

និន្នាការហូបចុកខុសឆ្កង ៧ យ៉ាងធ្វើឲ្យយើងធាត់កំពីងកំប៉ោង

មិនមែកការហូបតមទាំងអស់សុទ្ធតែនាំមកនូវប្រសិទ្ធភាពនោះទេ។ តាមពិតទៅមានការហូបតមជាច្រើន ធ្វើឲ្យយើងធាត់កំពីងកំប៉ោង។

តទៅនេះគឺនិន្នាការហូបចុកខុសឆ្គង ៧ យ៉ាងនាំឲ្យយើងមិនស្គមហើយធាត់ថែមទៀត។

យល់ច្រឡំថា ហូបអាហារពេលព្រឹកឲ្យច្រើន អាចតមបានពេញមួយថ្ងៃ

តាមពិតទៅ បើរំលងអាហារពេលព្រឹក គឺទង្វើមិនល្អ តែបើអ្នកគិតថាហូប ពេកព្រឹកឲ្យច្រើន ដោយយកវាជាអាហារគោលនៃថ្ងៃនិមួយៗក៏មិនត្រឹមត្រូវដែរ។ ការហូបពេលព្រឹកច្រើនពេក និងមិនអាច់ទប់ស្កាត់ភាពស្រេកឃ្លានរបស់អ្នកបានពេញមួយថ្ងៃទេ ទោះបីយើងបញ្ជូលកាឡូរីយ៉ាងច្រើនរួចហើយក៏ដោយ។ រាងកាយមនុស្សមិនអាចចែក រម្លែកបរិមាណអាហារពេលព្រឹក ឲ្យទៅពេលឯទៀតៗបានទេ។

អាន​បន្ត៖ និន្នាការហូបចុកខុសឆ្កង ៧ យ៉ាងធ្វើឲ្យយើងធាត់កំពីងកំប៉ោង

លោះព្រលឹងនឹងកណ្តុរឈរត្រឹមក្បាលជង្គង់មនុស្ស

ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន គ្រា​ដែល​សត្វ​កណ្តុរ​ធំ១ក្បាល​នោះ វា​ពុំ​ត្រឹមតែ​ខ្ពស់ ខ្មៅ ធុំក្លិន​ប៉ុណ្ណោះ​ទេ ថែមទាំង​ចេះ​សម្តែង​សៀក​ដ៏​ប៉ិនប្រសព្វ​ទៀតផង ។

ប៉ុន្មាន​ថ្ងៃ​មកនេះ សហគមន៍​អ៊ី​ន​ធើរ​ណេ​តរបស់​ចិន បាន​ជ្រួលជ្រើម​ពី​រឿង​កណ្តុរ​ដ៏​ធំ​ពុំ​ធ្លាប់​ឃើញ១ក្បាល នៅ​ក្រុង​ក្វាង​ចូ​វ ។ រូបភាព​ដែល​បាន​ចែករំលែក​ទាំងឡាយ​តែង​អម​នឹង​សំនួ​រៈ តើ​ដែល​ឃើញ​កណ្តុរ​បែបនេះ​ទេ?

កណ្តុរ​ដ៏​ធំ​សម្បើម​នេះ បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ចុងឆ្នាំ១ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម របស់​ក្រុង​ក្វាង​ចូ​វ នា​ថ្ងៃទី១៦ មករា កន្លងមកនេះ ។

ពេល​ឈរ វា​មាន​កម្ពស់​ស្មើ​ក្បាលជង្គង់​មនុស្ស​ឯណោះ ។ វា​មាន​រោម​ក្រាស់ ពណ៌​ប្រផេះ ហើយ​បាតជើងធំៗគួរ​ឲ្យ​ញញើត​ណាស់ ។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ស្ងើចសរសើរ​មែន​នោះ គឺ​កណ្តុរ​នេះ នៅ​ចេះ​ស្លាប់​បញ្ជារ​ម្ចាស់​របស់​វា​ដូចជាៈ ឲ្យ​ឈរ, អង្គុយ និង​ដើរ​តាម​ម្ចាស់​របស់​វា  ។

មនុស្ស​ជាច្រើន​នាំគ្នា​ពពាក់ពពូន ចោមរោម​មើល ហើយ​មាន​អាកប្បកិរិយា​ខ្លា​ចវា​យ៉ាងខ្លាំង ។ អ្នកខ្លះ​ថា ដោយសារ​មានការ​ប្រើ​ថ្នាំ​រំញោច ទើប​វា​មាន​រូបរាង​ធំ​បែបនេះ​នោះ ៕

 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
612
923
4540350