jaukjeybanner

ប្រការគួរយល់ដឹង មុននឹងសុខចិត្តរៀបការ

ការជ្រើសរើសគូស្រករគឺជារឿងសំខាន់បំផុតមួយក្នុងឆាកជីវិតមនុស្សម្នាក់ៗ។ សង្គមខ្មែរឲ្យតម្លៃទៅលើការរួមរស់ប្តីមួយប្រពន្ធមួយ អស់មួយជីវិត។ ការលែងលះ គឺជាប្រការដែលត្រូវចៀសវាងឲ្យខានតែបាន ព្រោះវាមានផលវិបាកច្រើនដល់មនុស្សជំនាន់ក្រោយពោលគឺ កូនៗ។ ហេតុនេះការពិចារណាដោយល្អិតល្អន់មុនពេលរៀបការជាមួយ នរណាម្នាក់ ត្រូវតែយកចិត្តទុកដាក់ធ្វើជាចាំបាច់។ ចូរចោទសួរខ្លួនឯងនូវកត្តានីមួយៗខាងក្រោម រួចស្វែងរកចម្លើយដោយក្តីស្មោះត្រង់បំផុតចំពោះខ្លួនឯង ៖

អាន​បន្ត៖ ប្រការគួរយល់ដឹង មុននឹងសុខចិត្តរៀបការ

អាថ៌កំបាំងដើម្បី រក្សាបន្លែផ្លែឈើ ឲ្យនៅស្រស់បានយូរ

ក្រៅពីវិធីខាងលើអត្ថបទខាងក្រោមនេះ ជាវិធីមួយចំនួនដែលជា ប្រយោជន៍សម្រាប់ ស្រ្តីមេផ្ទះ៖
១-  ខ្ទឹមបារាំងដែលដាក់នៅក្នុងស្រោមជើងថ្មី របស់អ្នក អាចរក្សាគុណភាពដល់ទៅ ៨ខែ។ ចូរដាក់ខ្ទឹមបារាំងចូលទៅ ក្នុងស្រោមជើង រូចចងមាត់និង
ចងស្រោមជើងឲ្យ មើមខ្ទឹមនីមួយៗ មានគម្លាតពីគ្នា ហើយព្យួរនៅក្នុងផ្ទះបាយ។

អាន​បន្ត៖ អាថ៌កំបាំងដើម្បី រក្សាបន្លែផ្លែឈើ ឲ្យនៅស្រស់បានយូរ

ប្លែកចិត្ត ចំពោះរូបភាពដែលមនុស្សពីមុន នឹកស្រមៃពីឆ្នាំ 2000

មនុស្សជាតិនៅសតវត្សទី19 បានទុកឲ្យការស្រមៃគិត ក៏ដូចជាក្តីប៉ងប្រាថ្នារបស់ពួកគេហោះហើរ និងបណ្តាសន្លឹងរូបគំនូរស្តីពីភាពរីករាយចម្រើនរបស់អនាគតកាល ដូចតទៅ:

នៅត្រង់ពេលដែលបណ្តារូបកាតប៉ូស្តាល់បារាំង ទស្សន៏ទាយពីអ្វីៗដែល និងក្លាយជាការពិតនៅឆ្នាំ 2000 នោះក្រុមហ៊ុនផលិត សូកូឡា មួយរបស់អាល្លឺម៉ង់ក៏ចូលរួម ក្នុងការទស្សន៏ទាយមួយនេះ។
ក្នុងវេលាមួយខ្លី ក្រុមហ៊ុន Theodore Hildebrand និងកូនប្រុសថៅកែ បានភ្ជាប់បណ្តាគំនូរ ស្រស់ឆើតឆាយ លើសំបកផលិតផលដោយរៀបរាប់ពីអ្វីដែលពួកគេ ជឿថា និងក្លាយជាការពិតនៅឆ្នាំ2000 ។ សរុបមករូបគំនូរ 12 សន្លឹងត្រូវបានបោះពុម្ព ដោយព្យាករណ៏ពីអ្វីៗកើតក្នុងសតវត្សទី21។

អាន​បន្ត៖ ប្លែកចិត្ត ចំពោះរូបភាពដែលមនុស្សពីមុន នឹកស្រមៃពីឆ្នាំ 2000

មេរៀននៃការធ្វើមាន តាមរបៀបលោកថៅកែ Facebook

គ្រប់គ្នានរណាជឿថា«គម្រោងការណ៏មួយ ដែលកើតចេញពីបន្ទប់អន្តេវាសិកដ្ឋាន» បែជាជោគជ័យត្រចះត្រចង់ លើ Internet ដូចសព្វថ្ងៃ។

បង្កើតបណ្តាញសង្គម Facebook ខណៈនៅជានិស្សិតម្នាក់នៅសិក្សានៅឡើយ។ Mark Zuckerberg បានក្លាយជាសេដ្ឋីវ័យក្មេង ម្នាក់ក្នុងលោក។ ពេលអាយុ 30 ឆ្នាំពេលដែលមនុស្សភាគច្រើនទើបផ្តើមរកស៊ី នោះ Mark zuckerberg មានទ្រព្យមហាសាលប្រមាណ 29,9 ពាន់លាន USD ក្នុងដៃរួចទៅហើយ (តាម Forbes 2014)។ តមកនេះគឺគន្លឹះ 10 សម្រាប់ធ្វើមានរបស់ថៅកែ Facebook។

ជោគជ័យមិនដែលមកមុន

តាំងពីកាលនៅរៀនក្នុង សាកលវិទ្យាល័យ Havard។ Mark បានបង្កើត Website មួយឈ្មោះ facemash.com ហើយជួបឧបសគ្គមិនតិចដោយសារ Website មួយនេះ។ គោលបំណង របស់ Mark ពេលបង្កើត facemash.com គឺអនុញ្ញាតឲ្យគ្រប់គ្នាអាចផ្គូផ្គងរូបថត នៃនិស្សិតស្រីៗក្នុងសាកលវិទ្យាល័យ Havard និងវាយតម្លៃថាមួយណាស្អាតជាង។ រំលោចនោះ Website នេះទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីនិស្សិត តែគណៈគ្រប់គ្រង សាលាបញ្ជាឲ្យ Mark បិទវាដោយសារមិនអាចទទួលោយកបាននូវគោលបំណងរបស់ facemash.com។

ឧបសគ្គមិនមែនមានតែប៉ុណ្ណឹងទេ ពេល facebook ចាប់កំណើតបងប្អូនភ្លោះ Winklevoss និង Divya Naredra ចាទ Mark ថាលួចកម្មសិទ្ធបញ្ញារបស់ ពួកគេ។ ក្រោយការតស៊ូផ្លូវច្បាប់អស់ប៉ុន្មានឆ្នាំ បងប្អូន Narendra បានទទួលប្រាក់ 65 000 000$ ដោយគុណបំណាច់ជួយកសាង Facebook។

ថៅកែ Facebook មហាសេដ្ឋី Mark zackerberg

ដាច់ខាតដុំយល់ព្រមនិងការស្នើសុំដំបូងៗ

ចាប់តាំងពី Facebook កើតមកមានសម្ព័ន្ធយក្សជាច្រើនចង់ទិញយកក្រុមហ៊ុនធំមហិមាមួយនេះ។ Facebook កាលនៅប្រើឈ្មោះ The facebook.com បានលេខមុខលើបណ្តាញ Internet កាលខែកុម្ភះ 2014 ក្រោយមក 4 ខែពេលដែល Mark អាយុត្រឹម 20 ឆ្នាំ ទទួលបានការចូលហ៊ុន 10 000 000$ ពីវិនិយោគិន អនាមិកម្នាក់នៅ NewYork ។ ពិតណាស់ Mark មិនយកភ្នែក មើលសំណើមួយនេះទេ។

នៅឆ្នាំ 2005 NBC ដែលជាក្រុមហ៊ុនឯកទេសខាងបណ្តាញ វិទ្យុ និង ទូរទស្សន៏ពាណិជ្ជកម្មនៅអាមេរិក បានស្នើ ទិញ Facebook ។ឆ្នាំ 2006 yahoo ស្នើទិញ Facebook ក្នុងតម្លៃ 1000 000 000$ ពី Mark តែគាត់អះអាងថា Facebook មានតម្លៃថ្លៃជាងហ្នឹងច្រើនណាស់។ អ្វីដែលពិសេសគឺឆ្នាំ 2007 ទាំង Microsoft ទាំង Google សុទ្ធតែសុំទិញ Facebook ក្នុងតម្លៃ 15 000 000 000$ ពី Mark តែមិនសម្រេច។ សំនួរសួរថា បើ Mark zuckerberg ទទួលយកមួយក្នុងចំណោម សំណើអស់នោះ តើសព្វថ្ងៃ នេះគេស្គាល់ Mark zuckerberg ដ៏ជោគជ័យ ឬ ទេ?

ដេញតាមក្តីស្រមៃដោយ អត់ធ្មត់ និងព្យាយាមបំផុត

ពីរបីថ្ងៃ ក្រោយពេលចេញផ្សាយ Facebook លោកថៅកែក្មេងគិតថាត្រូវផ្សព្វផ្សាយសេវាមួយនេះទៅកាន់ពិភពលោក ។ វេលានោះគ្មាននរណជឿថា គម្រោងការណ៏មួយដែលកើតចេញូពីបន្ទប់អន្តេវាសិកដ្ឋាន បែរជាជោគជ័យត្រចះត្រចង់ លើ Internet ដូចសព្វថ្ងៃ។ ចំនួនអ្នកប្រើ Facebook ជាមធ្យមគឺ 1230 000 000នាក់ ក្នុង 1 ខែប្រមាណy6 នៃប្រជាជនពិភពលោក។ អ្នកប្រើ Facebook បានចងក្រងជា មិត្តភក្តិរវាងគ្នា និងគ្នាដល់ 201,6ពាន់លាន ហើយ Like ដល់ទៅ 3,4 ពាន់លានលានដង។

អន្តេវាសិកដ្ឋាន Harvard កន្លែងដែល Mark zuckerberg ដេញតាមក្តីស្រមៃ របស់គាត់

ទទួលយកការប្រកួតប្រជែង

ពេល Facebook កើតមក Mark និងសហការីប្រឈមមុខនិងការប្រកួតប្រជែង យ៉ាងស្រួចស្រាវ។ នៅវេលានោះ គ្រប់គូប្រកួតសុទ្ធតែ ឈរនៅកន្លែង ខ្ពស់ជាង Facebook ។ Myspace មានអតិថិជន 5 000 000នាក់ FrienSter មានតម្លៃជាង 13 000 000$។ ជំនួសឲ្យការបោះបង់ Mark យកចិត្តទុកដាក់ ធ្វើការនិង ខិតខំកែប្រែ Website របស់គាត់។ លទ្ធផល គឺ Facebook ជាបណ្តាញសង្គម ធំលេខ1 ក្នុងលោកនៅ ខណះនេះ ដែលបានមកពី ការទទួលយក ការប្រកួតប្រជែង និងខិតខំ មិននឿយហត់ និងមិនឈប់ឈរ របស់ Mark និងគូកន។

ទទួលយកហានិភ័យ

ហានិភ័យធំបំផុតគឺការមិនហ៊ានប្រឈមមុខនិងហានិភ័យ។ មិនហ៊ានផ្សងព្រេងខណៈដែលពិភពលោក ប្តូរផ្លាស់ឥតឈប់ឈរ ហើយនេះជាមូលហេតុប្រាកដ ជានាំមកនូវបរាជ័យ។ នេះគឺមួយក្នុងចំណោម ទ្រឹស្តីដ៏ល្បីល្បាញរបស់ Mark ។តាមនាយ មនុស្សជាច្រើន បើទោះជាមានអាយុកាលក្រាស់ក្រែលក្នុងជំនួញហើយក៏នៅតែខ្លាចបរាជ័យ។ តែចំពោះ Mark សូម្បីតែមួយឆ្នាំកន្លងមកក្រុមហ៊ុនរកស៊ីមិនកាក់កប ឬ 5ឆ្នាំមកហើយ ក៏គាត់មិនព្រួយឡើយហើយនៅតែមាន ជំនឿថាគាត់ អាចរិះរកវិធី ជួយឲ្យក្រុមហ៊ុន មានតម្លៃយូរអង្វែង។

គ្រប់យ៉ាងមិនមែនសរុបមកត្រឹមប្រាក់នោះទេ

មុនពេល Facebook ដំណើរការរកលុយ Mark និយាយ «យើងខ្ញុំមិនមែន ធ្វើសេវកម្មដើម្បីលុយនោះទេ។ ប៉ុន្តែយើងខ្ញុំត្រូវការលុយ ដើម្បីបន្ត ផ្គត់ផ្គង់ នូវសេវាកម្ម ដែលល្អជាងនេះ»។

ប្រាស្រ័យទាក់ទងល្អចំពោះបុគ្គលិក

Mark ជឿថាពេលបុគ្គលិក មិនពេញចិត្ត គេនិងគ្មានមនសិការលៈបង់ លើការងារ និងមិនយកចិត្តទុកដាក់ លើការងារ។ ហេតុនេះហើយនៅ Facebook បុគ្គលិកកម្មករទទួលបាន ផលប្រយោជន៏ ជាច្រើន តាំងពីអាហារ សម្ភារៈ ឧបករណ៏កុំព្យទ័រ រហូតដល់ កន្លែងកាត់សក់…នាំឲ្យគ្រប់បុគ្គលិកមិនចង់ឈប់ពី Facebook។

ថៅកែ Facebook ប្រាថ្នា នាំមកនូវលាភសក្ការៈធំៗ ឲ្យបុគ្គលិក

ធ្វើការប្រសើរជាង ភាពឥតខ្ចោះ

“Done is better than perfect” ជាសម្តីមួយឃ្លាទៀតដែលល្បីយ៉ាងខ្លាំងរបស់ Mark ។ Mark យល់ថា សម្រេចភារកិច្ច មុន សឹមយើងកែខៃឲ្យវាល្អ ក្នុងកម្រិតមួយល្អបំផុតតាមដែលអាចធ្វើបាន។

កុំផ្តេកលើការវាយតម្លៃសម្បកក្រៅ

«ត្រូវរាំអ្នក មិនល្អដូចគេសរសើរ និងមិនអាក្រក់ដូចគេគិត» នោះដែរ។ Facebook ធ្លាប់ត្រូវបានបណ្តាយព័ត៌មានរូបករណ៏វាយតម្លៃទាប Mark ប្រាប់ទៅបុគ្គលិកថា Facebook ពិតជាមិនអន់ដូច កាសែតសរសេរនោះទេ។ ឧទាហរណ៏ពេល Facebook ផ្សព្វផ្សាយ Newsfeed លើកដំបូងគ្រប់គ្នាមិនចូលចិត្តវា។ ជំនួសឲ្យការបោះបង់វា Mark កែលំអវា ដរាប ហើយឥឡូវ Newsfeed គឺជា Option មួយសំខាន់ បំផុតរបស់ Facebook។

តែពេលសព្វថ្ងៃ Facebook ត្រូវបានគេសរសើរ Mark ប្រាប់សហការីថា Facebook មិនអស្ចារ្យបែបនោះៗទេ។

ត្រូវឪនដាក់គ្រាប់ (កុំឡូយឆាយ)

ជោគជ័យ ក្លាយជាមហាសេដ្ឋីវ័យក្មេងកម្រិត ពិភពលោក តែជីវភាព  Mark សាមញ្ញៗ។ Mark មិនចាយលុយច្រើន លើចំណង់ចំណូលចិត្តឯកជនជំនួសមកវិញ នាអភិវឌ្ឈក្រុមហ៊ុន។ សូម្បីមកទល់ឥឡូវនេះ Mark ប្រើតែឡាន Acura ដ៏ថោក ហើយទិញ ភូមិគ្រឹះ ដោយលុយខ្ចីធនាគារ អាត្រាការប្រាក់ទាប ជាងដើមទុន គាត់វិនិយោគ។

រថយន្ត Acura របស់ Mark zackerberg

ប្រភព US24H

ហេតុអ្វីសុនខឈ្មោល​ នោមលើកជើងម្ខាង?

យើងតែងសង្កេតឃើញថា ពេលនោមម្តងៗ សុនខឈ្មោលតែងតែ លើកជើងម្ខាង និងព្យាយាមនោមយ៉ាង ណា ឲ្យបានខ្ពស់ ។

សកម្មភាពនេះត្រូវបានអ្នកឯកទេស ខាងសត្វបកស្រាយថា ជាការបង្ហាញប្រាប់សុនខ ដទៃទៀតថាខ្លួនខ្ពស់ និងខ្លាំង ហើយទឹកដីនេះ ជាទឹកដីរបស់ខ្លួន ។

អាន​បន្ត៖ ហេតុអ្វីសុនខឈ្មោល​ នោមលើកជើងម្ខាង?

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
618
923
4540356