jaukjeybanner

ខ្លាំងបាត់! ស្ងាត់ៗហុងដា បង្ហាញម៉ូតូ អាចរក្សាលំនឹងដោយស្វ័យប្រវត្តិ មិនដួល ហើយចេះបើកតាមម្ចាស់ទៀត (មានវីដេអូ)

បរទេស៖ ម្ចាស់ម៉ូតូគ្រប់រូបដឹងច្បាស់ណាស់ ការរក្សាម៉ូតូឱ្យមានលំនឹង ពេលខ្លះអាចជារឿងលំបាកមួយ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហុងដា បានចូលខ្លួនមកជួយដោះស្រាយបញ្ហាមួយនេះ ដោយនាំយកមកនូវម៉ូតូរក្សាលំនឹងដោយស្វ័យប្រវត្តិ មិនតែប៉ុណ្ណោះថែមទាំងអាចបើកបរ ដោយខ្លួនវាថែមទៀតផង។

ក្រុមហ៊ុនបានថ្លែងឲ្យដឹងថា វាអាចបើកបរក្នុងល្បឿនលឿន ហើយមានសុវត្ថិភាពខ្ពស់ និងបានបង្ហាញម៉ូតូកង់មួយដ៏ចម្លែក ដែលប្រើបច្ចេកវិទ្យាដូចគ្នានេះផងដែរ។ ម៉ូតូនេះត្រូវបានគេដាក់ឈ្មោះថា Honda Riding Assist គឺជាគំនិតនៃម៉ូតូ ដែលប្រើបច្ចេកវិទ្យារ៉ូបូត របស់ក្រុមហ៊ុនហុងដា   ដើម្បីរក្សាលំនឹង ខណៈម៉ាស៊ីនម៉ូតូ មិនបានបើកដំណើរការ ហើយមិនត្រូវការជន្ទល់ឡើយ។

គួរបញ្ជាក់ថា ម៉ូតូរក្សាលំនឹងដោយស្វ័យប្រវត្តិនេះ ក៏មានបំពាក់នូវបច្ចេកវិទ្យាពិសេស ដែលអាចគ្រប់គ្រងល្បឿន ការផ្លាស់ប្តូរចលនាទៅកាន់ទិសដៅផ្សេងៗ និងការឈប់ តាមរយៈកន្លែងអង្គុយរបស់អ្នកបើកបរផងដែរ ដោយគ្រាន់តែធ្វើចលនាផ្លាស់ប្តូរទំងន់រាងកាយរបស់អ្នក នៅលើកន្លែងអង្គុយនោះងាយៗតែប៉ុណ្ណោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ខាងក្រុមហ៊ុន ក៏បានបញ្ចេញវីដេអូ ដែលបង្ហាញពីលក្ខណៈសម្បត្តិរបស់ម៉ូតូនេះ ដោយបើកបរតាមពីក្រោយម្ចាស់នៅជុំវិញអគារតាំងបង្ហាញផងដែរ។ ក្នុងអំឡុងពេលនៃការដាក់បង្ហាញនៅពិព័រណ៍ CES ក្នុងទីក្រុងឡាសវេហ្គាស (Las Vegas) ម៉ូតូរក្សាលំនឹងស្វ័យប្រវត្តិ របស់ក្រុមហ៊ុន ហុងដា មួយនេះ ក៏ត្រូវបានគេដាក់បង្ហាញ នៅក្បែរម៉ូតូកង់មួយដែលរក្សាលំនឹងស្វ័យប្រវត្តិ ហៅថា Uni-Cub ផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទោះជាយ៉ាងណាខាងក្រុមហ៊ុននៅមិនទាន់និយាយថា ពេលណាដែលម៉ូតូមួយនេះត្រូវបានដាក់ចូលក្នុងសង្វាក់ផលិតកម្មផលិតនោះទេ។ ខណៈក្រុមបានត្រឹមនិយាយថា ខ្លួនមានទស្សនៈវិស័យអំពីពេលអនាគត ដែលជាកន្លែងដែលយានជំនិះទាំងអស់នឹងអាចធ្វើការទាក់ទងគ្នាទៅវិញទៅមក និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីកាត់បន្ថយការកកស្ទះចរាចរ រួមទាំងការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

Click here to see video : https://www.youtube.com/watch?v=FmKJaJbk8BI

ឡើងកប់! Laptop ស៊េរីថ្មីអេក្រង់៣ ពិសេសបំផុតសម្រាប់ Gamer (មានវីដេអូ)

បរទេស៖ ក្រុមហ៊ុនផលិតឧបករណ៍ហ្គេមដ៏ធំមួយ ដែលមានឈ្មោះថា Razer ទើបតែបានបង្អួតកុំព្យូទ័រយួរដៃ (Laptop) ប្រភេទថ្មី និងទំនើបបំផុតរបស់ខ្លួន ដែលមានឈ្មោះថា The Razer Project Vaterie។ វាមានលក្ខណៈដ៏ពិសេស គឺមានអេក្រង់ដល់ទៅ ៣ ឯណោះ។

គោលបំណងនៃការផលិត Laptop ប្រភេទនេះឡើង គឺដើម្បីបំពេញចិត្តអ្នកចូលចិត្តលេងហ្គេម និងអាចឲ្យអ្នកប្រើប្រាសទាំងអស់ធ្វើការងារបានច្រើនយ៉ាងក្នុងពេលតែមួយ។

តាមរយៈអ្នកតំណាងរបស់ក្រុមហ៊ុន Razer បានឲ្យដឹងថា កុំព្យូទ័រមួយប្រភេទនេះ មានទំហំអេក្រង់ ១៧.៣អ៉ីង កំរិតរូបភាព 4K ដែលវាត្រូវបានគេដាក់ដំរៀបឲ្យត្រួតស៊ីគ្នា នៅពេលដែលវាស្ថិតនៅក្នុងសភាពធម្មតា។ វាអាចបញ្ចេញអេក្រក់២ផ្សេងទៀតនៅតាមចំហៀងអេក្រង់ទាំងសងខាងបានផងដែរ។  វាអាចរក្សាបាននូវលំនឹងនៃការភ្ជាប់ពីអេក្រង់មួយ ទៅអេក្រក់មួយទៀតតាមរយៈបន្ទះអាលុយមីញ៉ូមដោយស្វ័យប្រវត្តិតែម្តង។

លើសពីនេះទៅទៀត Laptop ប្រភេទនេះ មានបំពាក់ GPU ប្រភេទ Nvdia GeForce GTX 1080  និងមាន Nvidia Surround Sound ផងដែរ។

ចំពោះគុណភាព និងរយៈពេលនៃការកាន់ថ្មវិញ មិនត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ ប៉ុន្តែសង្កេតមើលទៅលើទំហំអេក្រង់  រយៈពេលថ្មប្រើប្រាស់សម្រាប់ Laptop នេះ អាចនឹងមិនបានយូរដូចផលិតផលផ្សេងៗនោះទេ។

គួរឲ្យដឹងដែរថា កន្លងទៅនេះក្រុមហ៊ុន Razer ក៏ធ្លាប់បានដាក់លក់ Laptop សម្រាប់អ្នកចូលចិត្តលេងហ្គេមមួយប្រភេទដែរ  ក្នុងតម្លៃប្រហែល ៤ ២៦០ ដុល្លារអាមេរិក។ ដូច្នេះយើងអាចស្មានបានហើយថា Laptop អេក្រង់៣នេះ នឹងដាក់លក់ក្នុងតម្លៃប៉ុណ្ណានោះ ឬ អាចលើសពីនេះ៕

Click here to see Video : https://www.youtube.com/watch?v=JTtQvQR99q0&feature=youtu.be

Facebook សំងំចម្លងមុខងារ Messenger Day ពី Snapchat Stories

           Facebook កំពុងសាកល្បងដំណើរមុខងារថ្មីមួយក្នុងប្រទេសប៉ូឡូញ ដែលស្រដៀងនឹង Snapchat's Stories ក្នុង Messenger។ មុខងារនេះអនុញ្ញាតឲ្យយើងចែករំលែកទំព័ររូបភាពនិងវិដេអូជាមួយមិត្តភក្តិ ដោយ24ម៉ោងក្រោយទំព័រហ្នឹងត្រូវបាត់អស់។

          ទំព័រនេះដូចទៅនឹង Snapchat Stories ខ្លាំងមែនទែន រួមមាន stickers, filters, ផ្ញើរសារជាដើម។ Facebook បរាជ័យក្នុងការព្យាយាមទិញ Snapchat ក្នុងតម្លៃ 3ពាន់លានដុល្លារកាលពីឆ្នាំ2013។ ដោយបច្ចុប្បន្ននោះក្រុមហ៊ុនមានតម្លៃដល់ទៅ 17 ពាន់លានដុល្លារ ដូចនេះវាជាការសម្រេចត្រូវមួយដែល Snapchat ព្រមលក់កាលឆ្នាំនោះ។

          Facebook សង្ឃឹមថា Messenger Day នឹងអាចដណ្តើមប្រជាប្រិយភាពពី Snapchat ដោយយោងលើវិសាលភាពរបស់ខ្លួនដែលទូលំទូលាយជាង Snapchat ហើយមុខងារនោះនឹងមិនអាចលេចឡើងលើទឹកដីសហរដ្ឋអាមេរិក លុះត្រាតែ Messenger Day របស់ខ្លួនទទួលបានជោគជ័យនៅប្រទេសដទៃ ព្រោះនៅសហរដ្ឋអាមេរិកបានអ្នកប្រើប្រាស់ Snapchat ដល់ទៅ60លាននាក់ ចឹងវាអាចនឹងលំបាកសម្រាប់ Facebook ផ្តួល Stories របស់ Snapchat។ មុខងារនេះមិនអាចជួយឲ្យអ្នកប្រើប្រាស់របស់ខ្លួនកើនច្រើនទេ តែអាចកាត់បន្ថយចំនួនអ្នកប្រើប្រាស់ Snapchat ថ្មីៗបាន។

ប្រភព៖ GSMArena

Nokia C ជាស្មានហ្វូនAndroid​ថ្មីរបស់Nokiaត្រូវបានបង្ហាញជាផ្លូវការ

ស្មានហ្វូន Nokia ថ្មីនេះត្រូវបានបង្ហាញក្រោមការពាំនាំរបស់ HMD Global។ 

 

Nokia 6 ភ្ជាប់មកជាមួយស្រ្គីន 5.5 អ៊ីង Gorilla Glass 2.5D display កម្រិតរូបភាព 1080 x 1920 (FHD) ខាងក្នុងភ្ជាប់មកនូវបន្ទះឈីប Snapdragon,​ CPU 8គ្រាប់ និងGPU Adreno 505 ថ្ម 3,000 mAh រួមទាំងបច្ចេកវិទ្យាសាកថ្មលឿន Quick Charge 3.0 អាចសាកថ្មលឿនជាងថ្មធម្មតា 4ដង។ រ៉េមទំហំ 4 GB អង្គចងចាំ 64GB កាមេរ៉ាក្រោយ​ 16MP រួមទាំងaperture f/2.0  និងឡាស៊ែ PDAF auto focusing។ រីឯកាមេរ៉ាមុខទំហំ 8MP camera aperture f/2.0 សម្រាប់ថតរូប និងខលជាវីដេអូ។ ស្មានហ្វូននេះនឹងដាក់លក់នៅដើមឆ្នាំ2017 នៅប្រទេសចិនមុនគេ និងផ្តាច់មុខដោយ JD.com ក្នុងតម្លៃ 245 ដុល្លារ។

 

 

 

 

Xiaomi បញ្ចេញអាវុធជំនាន់ថ្មីរបស់ខ្លួន Mi 5s និង Mi 5s Plus

Xiaomi បានបញ្ចេញ Mi 5s និងMi 5s Plus ជាបងប្អូន។ 

cover

 

Mi 5s មានតួខ្លួនស្រោបអាលុយមីញ៉ូម ហើយកោងសងខាង មានខ្សែរវ័ន្តពណ៌សរនៅខាងលើ និងខាងក្រោម។ ខាងក្រោយបំពាក់មកជាមួយកាមេរ៉ា 12 megapixel, F/2.0 aperture ខាងមុខមានកាមេរ៉ា 4 megapixel​ និង aperture ដូចខាងក្រោយដែរ។ ទូរស័ព្ទនេះបានបំពាក់អេក្រង់ IPS LCD 5.15 អ៊ីញ រួមទាំងបច្ចេកវិទ្យា ultrasonic fingerprint​ ដែលអាចឲ្យយើងស្កេនម្រាមដៃតាមរយៈស្រ្គីនទូរស័ព្ទ និងអាចចាប់ម្រាមដៃបានប្រសើរក្នុងពេលប្រើប្រាស់។

            ខាងក្នុង Mi 5s បានបំពាក់ឈីប  Qualcomm Snapdragon 821 រ៉េម 3GB/4GB អង្គចងចាំ 64GB/128GB, NFC ហើយរួមទាំងថ្មទំហំ 3200mAh និងបច្ចេកវិទ្យាសាកថ្មលឿន Qualcomm QuickCharge 3.0Mi 5s មាន4ពណ៌៖ ប្រផេះ ទឹកប្រាក់ មាស និង Rose gold តម្លៃចាប់ពី 299 ដុល្លារសម្រាប់ម៉ូឌែល  3GB/64GB និង 344 ដុល្លារសម្រាប់ម៉ូឌែល 4GB/128GB

Xiaomi ក៏បានបញ្ចេញ Mi 5s Plus ជាមួយស្រ្គីនទំហំ 5.7អ៊ីញ កាមេរ៉ាភ្លោះ 13 megapixel ដែលដំណើរការដូចកាមេរ៉ា Huawei P9 ដែរ កាមេរ៉ាមួយផ្តិតយកតែរូបពណ៌ មួយទៀតផ្តិតយកតែរូបសរខ្មៅ ដើម្បីទទួលបានពន្លឺច្រើន រូបច្បាស់ និងមិនសូវមានគ្រាប់អុចៗ ពេលដែលបញ្ចូលរូបដែលថតចេញពីកាមេរ៉ាទាំងពីរចូលគ្នា ហើយយើងក៏អាចថតយកតែរូបសរខ្មៅបានផងដែរ។

cover

ក្រៅពី Snapdragon 821 និងកាមេរ៉ាមុខដូចទៅ ជម្រើសពណ៌នឹង Mi 5s Mi 5s Plus មានទំហំថ្ម3800mAh ហើយតម្លៃចាប់ពី 344ដុល្លារ សម្រាប់ម៉ូឌែល 4GB/64GB និងម៉ូឌែល  6GB/128GBតម្លៃ 389ដុល្លារ។

ប្រភព៖ GSMarena

សម្រួលដោយ៖ នរិន្ទ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1716
2202
4537660