jaukjeybanner

មើលឱ្យច្បាស់កប៉ាល់មុជទឹកខ្លាំងដាច់គេលើលោក

កប៉ាល់មុជទឹក​វាយលុក​ប្រភេទ Astute គឺ​មួយ​ក្នុងចំណោម​ពួក​កប៉ាល់មុជទឹក​ទំនើប​បំផុត​លើ​លោក ទើបតែ​ត្រូវបាន​គេ​ដាក់ឱ្យ​បម្រើ​ក្នុង​កងទ័ពជើងទឹក​អង់គ្លេស ក្រោយពេល​ខកខាន​ជាច្រើន​ឆ្នាំ។

HMS   Astute  និង  HMS   Ambush គឺ​បណ្តា​គ្រឿង​ដំបូង​ក្នុងចំណោម 7 គ្រឿង​នៃ​កប៉ាល់​ដើរ​ដោយ​នុយ​ក្លេ​អ័​រ​ប្រទេស​នេះ​ដែល​នឹងត្រូវ​ដាកឱ្យ​ដំណើរការ​ទាំងអស់​ក្នុង​ទ័ពជើងទឹក​អង់គ្លេស​នៅ​ទសវត្ស​ក្រោយ។

កប៉ាល់មុជទឹក Astute មាន​ចំណុះ​ផ្ទុក 7400 តោន បណ្តោយ 97m ទទឹង 11,3m មានតម្លៃ​ជាង 1500 លាន USD ស្ថិតក្នុង​ក្រុម​កប៉ាល់មុជទឹក​ទំនើប​ផុត​លេខ នៃ​ពិភពលោក។ វា​អាច​ប្រតិបត្តិការ​ពេញ​ពិភពលោក ដោយ​មិនចាំបាច់​អណ្តែត​ឡើង មាន កាំជ្រួច និង​គ្រាប់បែក​ដឹក​រាប់សិប​ដើម។

ឧ​បករ​ណ៏​ស៊ើប​ការ​ណ៏​របស់​វា​អាច​តាមដាន​គោលដៅ​តាំងពី​ចម្ងាយ 5630 Km ពី​វា។ ក្រៅពីនេះ​វា​ដើរ​យ៉ាង​ស្ងាត់​ស្ទើរ​មិនមាន​សម្លេង ដោយសារ​បន្ទះ​លោ​ហះ​ពិសេស។ វា​អាច​មុជ​ក្នុង​ទឹក​មិន​កំណត់ពេល​លើកលែងតែ នាវិក​ទាំង100 នាក់​ដាច់​ស្បៀង។

ឧ​ត្ត​មនា​វី​ត្រី Simon  Lister នាយក​កម្មវិធី​នាវាមុជទឹក​នៃ​កងទ័ពជើងទឹក​អង់គ្លេស​ថ្លែងថា កប៉ាល់ Astute ទាំង7 គ្រឿង​នេះ​នឹង​ទៅជា​ឆ្អឹងខ្នង​នៃ​កម្លាំង​នាវាមុជទឹក​អង់គ្លេស។

ឥឡូវនេះ​កប៉ាល់មុជទឹក Astute 3 គ្រឿង​ផ្សេង​កំពុង​ត្រូវបាន​គេ​សាងសង់​នៅ​រោងចក្រ​ដ៏​ធំ​របស់​ក្រុមហ៊ុន BAE  System នៅ​តំបន់ Barrow  in  Furness ហើយ​គ្រឿង​ទី 6 មាន​ឈ្មោះថា Agamemenon ក៏ត្រូវ​បាន​គេ​ចាប់ផ្តើម​សង់​ដែរ។

រោងចក្រ Barrow-in-Furness នៅ Cumbria បាន​សង់​សរុប 311 គ្រឿង កប៉ាល់មុជទឹក ឱ្យ​កងទ័ពជើងទឹក​អង់គ្លេស​ចាប់​គិតពី​ឆ្នាំ 1901 មក។

លោក Stuart  Gofddon នាយក​អ្នក​ស្ថាបត្យកម្ម បាន​និយាយថា គ្រោងការ​ណ៏​ផលិត Astute  ពិបាក​ស្មុ​គ្រ​ស្មាញ​បំផុត ចាប់​គិត​ពីមុនមក​ដល់ពេលនេះ​ហើយ​មិន​ចាញ់​កម្មវិធី​អ​វិកាស​នោះទេ។

“ខ្ញុំ​គិតថា ហោចណាស់​វា​ស្មុ​គ្រ​ស្មាញ​ស្មើ​កម្មវិធី​អាវ​កាស​មួយ​របស់ NASA” លោក Goddon និយាយ។

កប៉ាល់ Astute គ្មាន​កញ្ចក់ Pericope (បរិ​ទស្ស​ន៏) តែ​វា​មាន​បរិក្ខា​រំញោច​ខ្លាំង អាច ស៊ើប​ការ​ណ៏​គោលដៅ​ពី​មហា​ឆ្ងាយ​និយាយ​មាន​ខ្សែកាប​ប្រវែង 100Km។

ក្រៅពី​គ្រែ​ដេក​ដាច់ដោយឡែក​សម្រាប់​នាវិកម្នាក់ៗ វា​មាន​បន្ទប់​អាហារ​ដែល​ផ្តល់ឱ្យ​នាវិក​គ្រប់រូប 24/24។

Astute អាច​មុជទឹក មិន​កំណត់ពេល លើកលែងតែ​ងើបឡើង​បន្ថែម​ស្បៀង​ប៉ុណ្ណោះ។

នេះ​គឺ​បន្ទប់​អាវុធ តែ​គេ​មិនមាន​និ​ន្ន​ន័យ​លំអិត​របស់​វា​ទេ។

ក្រុម​កប៉ាល់​ថ្មី​នេះ​នឹង​ជំនួស​ក្រុម​កប៉ាល់ Trafalgar របស់​ទ័ពជើងទឹក​អង់គ្លេស។

ប៉ុន្តែ​កម្មវិធី​កប៉ាល់ Astute នេះ​ត្រូវ​ពន្យា​ពេល​ច្រើន​ដងដោយ​កង្វះ​ថ​វ​កា ទោះបី​គ្រោងការ​ណ៏​បាន​សម្ពោធ​តាំងពី​ឆ្នាំ 1990 មក​ក្តី។ ក្រុមមន្ត្រី​ទទួលបន្ទុក​ក៏​រង​ការ​អាម៉ាស់​មិនតិច​ទេ កាលពី​ឆ្នាំ 2010 ខណៈ Astute ដែល​កំពុង​សាកល្បង​ការជាប់​គឿង ឯ នាយ​ឆ្នេរសមុទ្រ Scofland៕

ប្រព​ភ WOMANTODAY

អនុភាពដ៏ខ្លាំងក្លានៃកំពូលសព្វាវុធលើនាវាចម្បាំងបារាំង

សុទ្ធតែ​ត្រូវបាន​បំពាក់​នាវាច​ម្បាំ​ប្រភេទ FREMM ដូចគ្នា​តែ​ភាពខុសគ្នា​រវាង​នាវា FREMM បារាំង និង​អ៊ីតាលី គឺ​ប្រព័ន្ធ​កាំជ្រួច SCALP   ។

កាំជ្រួច​ហោះ​មាន​ឧ​បករ​ណ៏​បញ្ជា​ផ្លូវ SCALP ត្រូវបាន​បង្កើតឡើង​សម្រាប់​កំទេច​គោលដៅ​លើដី​គោក​និង​ស្ថិតនៅ​ជ្រៅ​ក្នុង​ដែនដី​ប​ច្ចា​មិត្រ។

កាំជ្រួច SCALP ឬ Storm Shadow ត្រូវបាន​ដាក់​ឲ​ប្រើ​តាំង​ពីមួយ​ទសវត្ស​មុន មាន​ចម្ងាយ​បាញ់​ប្រមាណ 400km ក្នុង​ល្បឿន 960km/h ។

តែ​ក្រោយពេល​ត្រូវបាន Update និង​អភិវឌ្ឍ​ថ្មី​ទៅជា​ប្រភេទ​សម្រាប់​ទ័ពជើងទឹក កាំជ្រួច SCALP អាច​បាញ់​ដល់ 1000km ពេល​បាញ់​ពី​កប៉ាល់មុជទឹក និង 1400km ពេល​បាញ់​ពី​កប៉ាល់​ច​ម្បាំ។

កាំជ្រួច​មាន​បណ្តោយ  6,5m ទំហំ 0,5m  ប្រើ​ឥន្ធនៈ នឹង  ទម្ងន់ 1400kg ក្បាល​គ្រាប់ 300kg ។

កាំជ្រួច​ត្រូវបាន​បង្ហោះ​ដោយ​ម៉ាស៊ីន​មួយ​ដ៏​ខ្លាំង ហើយ​ពេល​ឥន្ធនៈ​ឆេះ​អស់​គឺ​ដល់​គោលដៅ​ល្មម។

ភិនភាគ​បច្ចេកទេស​របស់​វា ប្រហែល​កាំជ្រួច Thomes hewk របស់​អាមេរិក ពោលគឺ​ក្រោយពេល​ហោះ​មាន​លំនឹង ស្លាប​ពីរ​កន្លាស់​ចេញ​ភ្លាម។

កាំជ្រួច​អាច​ត្រូវបាន​នាំ​ផ្លូវ​ដោយ GPS ឬ​ដោយ​បញ្ចូល​កម្មវិធី​ទុក​មុន ព្រមទាំង​កាំរស្មី  x ។

ទ័ពជើងទឹក​បារាំង​កំម៉​ង់ SCALP 250ដើម​ដោយ 200ដើម​បំពាក់​លើ​នាវា​ប្រភេទ FREMM ដោយ​មួយគ្រឿង​មាន 16ដើម ហើយ 50ដើម​នៅសល់​បំពាក់​លើ​កប៉ាល់មុជទឹក Barracuola។

ពេល​បំពាក់ SCALP នាវា FREMM អាច​ប្រយុទ្ធ​តតាំង​គ្រប់​គោលដៅ​មិន​ថា​ដីគោក ក្នុង​ទឹក លើទឹក និង​ក្នុង​លំហ​អាកាស​នោះទេ។

FREMM ជា​សមិទ្ធផល​រួមគ្នា​នៃ DCNS មកពី​បារាំង​និង Fincantieri របស់​អ៊ីតាលី៕

 

 

SR-2M កាំភ្លើងយន្តវាយលុកធុនតូចដ៏សែនស្រាលស្រួលប្រើរបស់កងកម្លាំងពិសេសរុស្ស៊ី

ក្នុង​ឃ្លាំង​អាវុធ​របស់​កងកម្លាំង​ពិសេស​រុស្ស៊ី SR-2M ត្រូវបាន​គេ​ចាត់ទុកថា តូច​ស្រាល ស្រួល​ប្រើ និង​មាន​ប្រសិទ្ធភាព​បំផុត ។

ដោយសារ​រោងចក្រ​ដែល​ផលិត​វា​គឺ TsNIITochMash ទើប​វា​ក្លាយជា​អាវុធ​ពិសេស​បាន​ត្រូវគេ​បំពាក់​ឱ្យកម្លាំង​ពិសេស​របស់រ​ស្ស៊ី​តាំងពី​បណ្តា​ឆ្នាំ​នៃ​ទសវត្ស 1990 ។

ឆ្លងកាត់​ពេលវេលា​ដ៏​វែង​ជាង 2 ទសវត្ស​សម្រាប់​អភិវឌ្ឍ SR-2M បន្ត​ត្រូវបាន​គេ​ធ្វើឱ្យ​ទំនើប ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រយុទ្ធ​បែប​ទំនើប​របស់ FSB និង​កងកម្លាំង​ពិសេស​ដ៏ទៃទៀត ។

នៅឯ​ពិព័រណ៍ សន្តិសុខ និង​ការពារជាតិ​កាលពីពេលថ្មីៗ កន្លងទៅនេះ SR-2M ត្រូវបាន TsNIITochMash នាំមក​នូវ​ម៉ូ​ដែលថ្មីៗមក​តាំង​បង្ហាញ ដោយ​ប្រើ​លោហធាតុ​ឈ្មោះ Picatinny សម្រាប់​ផលិត​វា ។ គេ​អាច​បំពាក់​បន្ថែម​នូវ​កែវ​យឹត កញ្ចក់​កាំរស្មី​ក្រហម (red dot) ពិល ឧបករណ៍​បាញ់ laser ផងដែរ ។

ក្រៅពីនេះ SR-2M នៅមាន​ឧបករណ៍​ខ្ទប់​សម្លេង ជួយ​ឱ្យ​អ្នក​ប្រើ​អាច​កំទេច​គោលដៅ ហើយ​មិន​បែក​ការណ៍ ។

កាំភ្លើង​មាន​ដៃ​កាន់​អាចដាក់​ជាប់ ឬ ដោះចេញ​តាម​ចំណូលចិត្ត​អ្នក​ប្រើ ប្រយោជន៍​បង្កើន​ប្រសិទ្ធភាព​ពេល​បាញ់ ។

ជាមួយ​ទំហំ​តូច SR-2M មាន​ទម្ងន់​ទទេ (គ្មាន​គ្រាប់) ត្រឹម 1,55Kg ទម្ងន់​ប្រអប់​គ្រាប់ 0,34Kg ទម្រ Ricatinny 0,18Kg និង​ដៃ​កាន់ 0,3Kg ។

SR-2M អាច​ប្រើ​គ្រាប់​ច្រើន​ប្រភេទខុសៗគ្នា មាន​គ្រា​ប់ទំ​លុះ​ស្រទាប់​ក្រោះ 9mm SPIO គ្រាប់​ធម្មតា 9mm SPII និង​គ្រាប់​មហា​ទំ​លុះ 9 x 12mm 7BTZ ។


កែវយឹត​បំពាក់​លើ​ទម្រ Picatinny នៃ SR-2M ។


SR-2M អាច​បាញ់​ដល់ 900គ្រាប់​ក្នុង 1នាទី ល្បឿន 415 – 430m/វិនាទី ចម្ងាយ​ប្រសិទ្ធភាព 200m ៕

ប្រភព VTC

ពិនិត្យមើលឱ្យសព្វជ្រុងជ្រោយរបៀបកងទ័ពពិសេសចិនហ្វឹកហ្វឺន

លំបាកលំបិន តានតឹងគឺ របស់ដំបូងគេដែល យុទ្ធជនថ្មីនៃអង្គភាព​នគរបាល​ប្រដាប់​អាវុធ​របស់​ចិន​ ត្រូវ​ជួប​មុនគេ ពេលឈានជើងចូលបម្រើកងកម្លាំងនេះ ។


រូបភាពតំណាង ។


រៀនក្រោលួសបន្លា ។


ហ្វឹកហាត់មិនថាថ្ងៃក្តៅ ឬ ភ្លៀងដូចបាត់មេឃ ។


លំហាត់បង្កើតកម្លាំងពល ។


ពួកគេឡើងចុះតាមជញ្ជាំងផ្ទះដូចមនុស្សពីងពាង ។


ពួកគេហ្វឹកហាត់លើសពីកម្លាំងក្នុងខ្លួន ។


នេះគឺកម្លាំងពិសេសរបស់ក្រុងតឹងទូ ។


ពួកគេហ្វឹកហាត់របៀបជញ្ជូនស្បៀង បង្ការពេលសង្រ្គាម ។


ការហ្វឹកហ្វឺនរបស់ពួកគេលំបាកលំបិន ដូចនិនចាជប៉ុនដែរ ។


ពួកគេស្ទាត់ជំនាញឧបករណ៍គមនាគមន៍ និងបច្ចេកវិទ្យាបន្ថែមពីលើកម្លាំងពលដ៏ខ្លាំង ។

ប្រភព XALUAN

សិក្សាលើកំពូលកាំភ្លើងបាញ់ស៊ីបរបស់អ៊ីរ៉ង់

Iram ទើប​ឧ​ទេ្ទ​សនាម​ផ្លូវការ នូវ​កាំភ្លើង​បាញ់​ស៊ី​ប​កាណុង​ធំ 20mm Arash ដែល​អាច​បាញ់​ទម្លាក់ ឧទ្ធម្ភាគចក្រ​នៅ​កំពស់ 1,4 Km

ក្រុមមន្ត្រី​យោធា​អ៊ី​រ៉ុង ទើបតែ​ឧទ្ទេសនាម​ចំពោះ​បណ្តាញ​អ្នកសារព័ត៌មាន នូវ​ប្រភេទ​កាំភ្លើង​បាញ់​ស៊ី​ប​ថ្មី ដែល​ប្រទេស​នេះ​ផលិត​ដោយ​ខ្លួនឯង​ឈ្មោះ Arash ។

កាំភ្លើង​នេះ​ប្រើ​គ្រាប់ 20mm ហើយ​ត្រូវបាន​បំពាក់​រួចជាស្រេច​ក្នុង​កងកម្លាំង​ឆ្មាំ​​បដិវត្ត (IRGC) របស់​ប្រទេស​នេះ ។

កាំភ្លើង Arash ត្រូវ​បានដាក់​បង្ហាញ នៅ​ពិព័រណ៍​យោធា​នៅ 18ធ្នូ នា​ក្រុង តេអេរ៉ង់ ក្រោម​អធិបតីភាព​ ឧ​ត្ត​ម​សេនីយ៍​ទោ Ali Jafari ។

Arash ត្រូវបាន​ពលទាហាន IRGC ប្រើ​សម្រាប់​ប្រឆាំង​ឧទ្ធម្ភាគចក្រ ហោះទាបៗ និង​កំទេច​គោលដៅ​នានា​យ៉ាង​មាន​ប្រសិទ្ធភាព ។


បង់គ្រាប់​របស់ Arash


ចម្ងាយ​ប្រសិទ្ធភាព​របស់ Arash គឺ 1800m ។

កាលពី​ខែ កុម្ភៈ ឆ្នាំ 2013 Arash ត្រូ​វា​បាន​សាក​ពិសោធន៍​បាញ់​ទំលាក់​ឧទ្ធម្ភាគចក្រ​នៅ​មូលដ្ឋាន​យោធា​ភាគខាងត្បូង​អ៊ីរ៉ង់ ។

ក្រុមមន្ត្រី​អ៊ីរ៉ង់​អះអាងថា Arash ជា​ផលិតផល​សម្រេច 100% របស់​អ៊ីរ៉ង់ គិត​ទាំង Design និង​វត្ថុធាតុដើម​ផលិត ។

ដោយ​ប្រើ​គ្រាប់​ទំហំ 20mm Arash អាច​បាញ់​ទំ​លុះ​ស្រទាប់​ក្រោះ​របស់​ឧទ្ធម្ភាគចក្រ​គ្រប់​ប្រភេទ​នៅពេល​សព្វថ្ងៃ ៕

ប្រភព DVO

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
490
7136
4984078