jaukjeybanner

មើល​អាវុធ ១០ យ៉ាង​ដ៏​អស្ចារ្យ​របស់​យោធា​អាមេរិក​

ទាំងអស់​ខាងក្រោម​ជា​អាវុធ​ជំនាន់​ថ្មី ដែល​នឹង​បំពាក់​ឲ្យ​កងទ័ព​អាមេរិក នា​ថ្ងៃ​អនាគត ។​\

១- យាន​ហោះ Fransformer TX

Tra-Tx ពុំ​ត្រឹមតែ​អាច​ប្រតិបត្តិការ​ដូច​យានយន្ត​លើ​ផ្ទៃដី​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាច​ហោះហើរ​បាន ដូចជា​យន្តហោះ ។ វា​អាច​ត្រូវ​បញ្ជារ​ដោយ​មនុស្ស ឬ តាម​កម្មវិធី​ស្វ័យប្រវត្តិ ។ តាម​គំរោង វា​នឹង​បំពាក់​នៅ​ឆ្នាំ ២០១៥ ។​

២- កាំភ្លើងយន្ត​បត់​ដាក់​ក្នុង​ហោប៉ៅ​បាន​

នឹង​ត្រូវបាន​បំពាក់​ផ្តាច់មុខ​ឲ្យ​តែ​ចារកម្ម​អាមេរិក ។ វា​មាន​ឈ្មោះថា Magpul Folding Machine Gun-9 ហើយ​បើ​មើល​មួយ​ភ្លែត នឹង​ស្មានថា​ជា​ថ្មពិល​របស់ Laptop ។ តែ​ពេល​គេ​បើ​កវា​ចេញ​នោះ នឹង​ក្លាយជា​កាំភ្លើងយន្ត ។​

​វា​ត្រូវបាន​ផលិត​ពី​វត្ថុ​ធាតុ Polyner ហេតុនេះ មាន​ទម្ងន់​ស្រាល​ជាង​លោហៈ ។ គេ​កំពុង​ពិសោធន៍​វា ។​

៣- Robot ឆ្មា​អនាថា​

វា​អាច​ចលនា​ដូច​សភាវៈ​មានជីវិត​អីចឹង ។ Wildcat robot អាច​រត់​ក្នុង​ល្បឿន​ប្រមាណ ២៦ គីឡូម៉ែត្រ​/​ម៉ោង លើ​ផ្ទៃរាប និង​អាចជួយ​ឲ្យ​កងទ័ព​អាមេរិក​ធ្វើ​ប្រតិបត្តិការ​លើ​គ្រប់​សណ្ឋាន​ផ្ទៃដី ។​

៤- កាំភ្លើងខ្លី​អេឡិចត្រូនិក​

វា​ជា​កាំភ្លើងខ្លី Digital ភ្ជាប់​នឹង​នាឡិកាដៃ ។ ​នាឡិការ​នេះ មាន​តួនាទី​ផ្តិត​យក​ស្នាម​ម្រាមដៃ​របស់​អ្នក​ប្រើ​វា​គ្រប់​តាម​ការបញ្ជូន​ ទិន្នន័យ​របស់​ស្នា​មក្រ​យ៉ៅ​ដៃ នោះ​ភ្លើង​សញ្ញា LED លើ​កាំភ្លើង​នឹង​លេចចេញ ។ ប្រសិនបើ​ភ្លើងពណ៌​បៃតង​ភ្លឹបភ្លែត នោះ​គឺអាច​បាញ់​បាន តែបើ​ពណ៌​ក្រហម មានន័យថា កាំភ្លើង​បាន​ត្រូវ​ចាក់សោរ ។ គម្លាត​ពី​កាំភ្លើង និង​នាឡិកា ឆ្ងាយ​បំផុត​ត្រឹមតែ ៣៥ ម៉ែត្រ ។

​ ៥- កាំភ្លើង​បង្ហោះ​គ្រប់​បែក​ជា​ខ្សែ M32

ក្រៅពី​សមត្ថភាព​បាញ់​១​នាទី បង្ហោះ​បាន​គ្រាប់បែក ១៨ គ្រាប់ (៤០ មី​លី​ម៉ែត្រ​) ផ្ទួនៗ​គ្នា​នោះ M32 នៅ​អាច​បាញ់​គ្រាប់​ភ្ជាប់​កាមេរ៉ា​ឡើងលើ​អាកាស រួច​ស្ថិតនៅ​សភាព​ប៉ែល​ប៉ោល ថត​យក​រូបភាព​ទាំងឡាយ​ដែល​នៅ​ពីក្រោម ។​

៦- កាំភ្លើង​បាញ់​ជ្រុង Corner Shot 40 mm

វា​អាច​បាញ់​បាន​មុំ ៦០ ដឺ​ក្រ នៅ​ខាងឆ្វេង ឬ ស្តាំ បាន ។ ហេតុ​នោះ ដោយ​ពុំ​ចាំបាច់​នៅ​ទល់មុខ ក៏​កម្ចាត់​សត្រូវ​រួច​ដែរ ។ រីឯ​គោលដៅ​ត្រូវបាន​ប្រើ​កាមេរ៉ា Digital និង​អេក្រង់​វីដេអូ​មួយ ដើម្បី “​សម្លឹង​ឃើញ​” មុខសញ្ញា ។

​ ៧- ឧទ្ធម្ភាគចក្រ​វាយលុក AH-64 Apache

AH-64 Apache មាន​ប្រព័ន្ធ​អេក្រង់​ពណ៌​សម្រាប់​អ្នកបើកបរ​ងាយស្រួល​កំ​ណ​ត់​គោលដៅ​វាយប្រហារ ។​

៨- វែ​នតា Gorgle Glass សម្រាប់​ទ័ពជើងទឹក​

វា​ជា​យាន​ការពារ​នាវាចម្បាំង រារាំង​បាន​នូវ​គ្រាប់បែក​ក្រោម​ទឹក ។ Reliant មាន​សមត្ថភាព​ប្រយុទ្ធ​ស្វ័យប្រវត្តិ ហើយ​អាច​ប្រតិបត្តិការ​រយៈ​ចម្ងាយ ៥០៧ គីឡូម៉ែត្រ ។

​ ១០- ប៉ូលីស​ចរាចរណ៍​ផ្កាយរណប​

នោះ​គឺជា​ប្រព័ន្ធ​ផ្កាយរណប​ការពារ​បរិក្ខា​ប្រយុទ្ធ​របស់​អាមេរិក លើ​អាកាស ៕​

 

កាំជ្រួច KORNET_EM បាញ់រថក្រោះបាន បាញ់យន្តហោះកើត

កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន KBP TULA រុស្ស៊ីបាន ចេញលក់ប្រព័ន្ធកាំជ្រួច Kornet_EM ដែលអាចបាញ់បានទាំង រថក្រោះ និងយន្តហោះ។

អាន​បន្ត៖ កាំជ្រួច KORNET_EM បាញ់រថក្រោះបាន បាញ់យន្តហោះកើត

បណ្តានាវាចម្បាំង អានុភាពខ្លាំងក្នុងលោក

នាវាពិឃាត Izumo ដែលជប៉ុនទើបតែដាក់សម្ពោធ ក៏ស្ថិតក្នុងចំណោមនាវាចម្បាំងអានុភាពខ្លាំងក្នុងលោក ដែលកំពូលតារាងនេះគឺនាវាផ្ទុកយន្តហោះ Nimitz របស់អាមេរិក។

អាន​បន្ត៖ បណ្តានាវាចម្បាំង អានុភាពខ្លាំងក្នុងលោក

ពិនិត្យភិនភាគខាងក្នុង នៃយាន្ត អមដំណើរកាំជ្រួចនុយក្លេអ៊ែរុស្ស៊ី

យាន Taifun-M ជារថពាសដែក ពិសេសប្រឆាំងរាល់ការវាយប្រហារ។ វាត្រូវគេប្រើសម្រាប់អមដំណើរ និងការពារ ការផ្លាស់ទីនៃបណ្តាប្រព័ន្ធកាំជ្រួចរបស់រុស្ស៊ី។

អាន​បន្ត៖ ពិនិត្យភិនភាគខាងក្នុង នៃយាន្ត អមដំណើរកាំជ្រួចនុយក្លេអ៊ែរុស្ស៊ី

បស្ចឹមប្រទេសដាក់ពង្រាយសព្វាវុធក្បែរៗអ៊ុយក្រែន

កាលពី10 មេសា​នាវា​ពិឃាត​របស់​អាមេរិក និង​កប៉ាល់​ស៊ើបការណ៍​របស់​បារាំង បានចេញ​ដំណើរ​ឆ្ពោះទៅ​សមុទ្រ​ខ្មៅ​ធ្វើ​ឲ្យ​ចំនួន​សព្វាវុធ​ដែល​ប​ស្ចឹ​ម ប្រទេស​ដាក់ពង្រាយ​នៅទីនេះ​មាន​ចំនួន​ច្រើន​បំផុត​នៅ​មួយរយៈ​ពេលកន្លងមក។

តាម​កាសែត Sabin របស់​ទូរ​គី ប្រមាណ 1 ម៉ោង​បន្ទាប់ពី​នាវា​ពិឃាត​បំពាក់​កាំជ្រួច USS Donald Cookរបស់​ទ័ពជើងទឹក​អាមេរិក​ឆ្លង​ផុត​ច្រក​សមុទ្រ Dardanells ភាគ​ខាងលិច​ឈាង​ខាងជើង​ទួរគី កប៉ាល់​ស៊ើបការណ៍​ឈ្មោះ Dupuy de lomeក័​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ដោយ​ស្ងៀមស្ងាត់។ តែ មិនបាន​អះអាង​ពី​កន្លែង​ដែល Dupuy de lomeត្រូវ​ទៅនោះ​ទេ។

កាលពី​ប៉ុន្មាន​ថ្ងៃមុន មន្ត្រី​ម្នាក់​នៃ NATOបាន​អះអាងថា​កប៉ាល់ Dupuy de Lome និង​នាវា​ពិឃាត Dupleixរបស់​បារាំង និង​ទៅដល់​សមុទ្រ​ខ្មៅ​នៅ​ប្រមាណ 1ស​ប្តា​ហ៏​ទៀត។ ក្រៅពីនេះ​កប៉ាល់ចម្បាំង​មួយទៀត​របស់​បារាំង​គឺ Alize ក៏​មានមុខ​រួចហើយ​នៅ​សមុទ្រ​ខ្មៅ​កាលពី​តាំង​ខែមីនា។

ក្រសួង​ការពារ​ប្រទេស​អាមេរិក​នៅ 10 មេសា បានទទួល​ស្គាល់​ជា​ផ្លូវការ​ថា​បានដាក់​ពង្រាយ​នាវា USS Donald Cookនៅ​សមុទ្រ​ខ្មៅ​ពោលគឺ 1ថ្ងៃ​ក្រោយពេល​ផែនការ​នេះ​ត្រូវបាន​គេ​ទម្លាយ​តាមរយៈ​បណ្តាញ​ព័ត៌មាន​រួប​ករ​ណ៍។

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ វរសេនីយ៍ឯក Steven Warren បាន​ទទួលស្គាល់ថា នាវា​ពិឃាត Donald Cookដែល​បំពាក់​ដោយ​បច្ចេកវិទ្យា Ageis និង​កាំជ្រួច​មាន​បញ្ជា​ផ្លូវ Tomahawh មានមុខ​នៅ​សមុទ្រ​ខ្មៅ ដើម្បី​គាំពារ​ដល់​សម្ព័ន្ធមិត្ត​ក្នុង​តំបន់។

USS Donald Cook នឹង​ជា​នាវាចម្បាំង​ទី4 របស់​អាមេរិក​ដែលមាន​មុខ​នៅ​តំបន់​នេះ ចាប់​គិតពី​ខែមេសា 2014។ កាលពី​ចុង​សប្តាហ៍​មុន​សេត​វិមាន​ក៏​ប្រកាស​ពី​ការដាក់​ពង្រាយ USS Truxton នៅ​សមុទ្រ​ខ្មៅ​ដើម្បី​បង្កើន វត្តមាន​និង​ពង្រឹង​អានុភាព​នៅ​សមុទ្រ​នេះ។

ក្រៅពីនេះ NATO ឬ​ប​ស្ចឹ​ម​ប្រទេស​ក៏បាន​ដាក់​ពង្រា​យន្តហោះ ចម្បាំង F_16 នៅ ខណៈដែល​កា​ប្រឈមមុខ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​កាន់តែ​កើនឡើង។

នេះ​ជា​កាយវិការ​ជាក់ស្តែង​មួយ​របស់ Washington ប្រយោជន៍​លើ​ល​កំពស់​ទំនុកចិត្ត​នៃ​សម្ព័ន្ធ​មិត្រ​នៅ Baltie និង​អឺរ៉ុប​ខាងកើត​ចំពោះ​ទង្វើ​យ៉ាង​ខ្លាំងក្លា​នឹង​រហ័សរហួន​គួរ​ឲ្យ​ស្ងើច​នា​មួយរយៈ​របស់​រុស្ស៊ី។

មុននេះ​អាមេរិក​បានដាក់​ពង្រាយ F_16 ចំនួន 12គ្រឿង​នៅ​ប៉ូឡូញ ដោយ​អមដោយ C_130ចំនួន 3គ្រឿង។

អាមេរិក​ក៏​ចល័ត F_15 ពី​មូលដ្ឋាន Lakenheath ក្នុងប្រទេស​អង់គ្លេស​មក​ធ្វើ​សមយុទ្ធ នៅ​ប្រទេស Lithuania ដែលជា​អតីត​រដ្ឋ​មួយ​នៃ​សហភាពសូវៀត និង​កំពុង​ញ័រ​ចំប្រប់​ដោយ​អាកប្បកិរិយា​រុស្ស៊ី។

មន្ទីរ​បញ្ច​កោណ​ក័​ប​ញ្ចូ​ន​ទាហាន 175 នាក់មក​មូលដ្ឋាន Mihail Kogulniceanu របស់​Romania ដែល​ស្ថិត​នៅក្បែរ កំពង់ផែ Costanta ក្នុង​សមុទ្រ​ខ្មៅ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ដាក់​ទ័ព 265នាក់​មាន​ស្រាប់​នៅទីនេះ។

ក្រៅពី​ដាក់ពង្រាយ​សព្វាវុធ NATO នៅ​ធ្វើ​សមយុទ្ធធំៗ នៅ​សមុទ្រ​ខ្មៅ។ អាមេរិក និង​បរ​ទឿ​ន បានធ្វើ​សមយុទ្ធ​យ៉ាង​ធំ​មិន​ធ្លាប់​មា​នៅ​សមុទ្រ​នេះ។

សមយុទ្ធ ឃ្លាត​ពី​ឆ្នេរ​នៃ​តំបន់Crimea ប្រមាណ​ប៉ុណ្ណោះ។ ក្នុង​សមយុទ្ធ​នេះ​មាន​នាវា USS Truxton ខ្លះ​នៃ​កង​នាវាចរណ៍​ទី6 របស់​អាមេរិក​ដែល​ទោះ​ទ័ព​ហៅ​អ៊ីតាលី។

ទន្ទឹមនឹងនេះ NATO បង្កើន​ចំនួន​យន្តហោះ​ចម្បាំង​ដែល​ត្រូវ​ដាក់ពង្រាយ​នៅ ដល់​ទៅ 3ដង ច្រើនជាង​មុន ហើយ​រាប់​ផ្តើម​នៅ​ខែ ឧសភា ខាងមុខ។

ខណៈ NATO ខ្លួនឯង​បង្កើន​ការ​ពង្រាយ​ទ័ព ពួកគេ​បែរជា​ស្នើ​ឲ្យ​រុស្ស៊ី​បន្ថយ​ទ័ព។ ដាក់​ស្តែង​កាល​ពៅ 08 មករា អគ្គលេខា NATOលោក Aders Fogh Rasmussem បានស្នើ​ឲ្យ​រុស្ស៊ី​ដកទ័ព​ចេញ ពី​មូលដ្ឋាន​នានា​តាម​ត្រាំ​ដែរ Russia- Ukraine។

ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ Paris ពេល Rassmussenទាមទារ ឲ្យ​រុស្ស៊ី​ដកទ័ព​ដើម្បី​សម្រួល​វិបត្តិ​នៅ Ukraine៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
487
7136
4984075