jaukjeybanner

តើគួរធ្វើយ៉ាងណាខ្លះ ដើម្បីការពារខ្លួន នៅពេលមានសត្វឆ្កែដេញខាំ...?

ជាការពិតណាស់ ឆ្កែគឺជាសត្វដែលគួរឲ្យស្រលាញ់ និងដូចជាមិត្តភក្តិរបស់មនុស្សយ៉ាងអ៉ីចឹង ប៉ុន្តែវាក៏ជាសត្វដែលមានគ្រោះថ្នាក់ណាស់ដែរ ពីព្រោះវាជាសត្វដែលចេះខាំ។ ជាក់ស្តែង សត្វឆ្កែព្រុស និងខាំមនុស្ស ដោយសារតែវាចង់ការពារទឹកដីរបស់វា និងដេញមនុស្ស ដែលចូលមកឲ្យចេញទៅឲ្យឆ្ងាយ។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួន ដែលអ្នកត្រូវធ្វើ ប្រសិនបើមានឆ្កែដេញ បំរុងនឹងខាំអ្នក ៖

១. កុំភ័យ

វាជារឿងពិត ដែលមានមនុស្សមួយចំនួននិយាយថា សត្វមានញាណ ដឹងពីអារម្មណ៍ភ័យខ្លាច របស់មនុស្ស។ ហេតុនេះ អ្នកត្រូវតែខំប្រឹងទប់អារម្មណ៍ ដូចធម្មតា នៅពេលឃើញឆ្កែនោះគ្រហឹម ឬព្រុសដាក់អ្នក។ ប្រសិនបើអ្នកស្រែក គ្រវីដៃ ឬរត់ នោះឆ្កែនឹងដេញតាមខាំអ្នកជាមិនខាន។

២. កុំរត់

ប្រសិនបើអ្នកព្យាយាមរត់ចេញ គឺមានន័យថា អ្នកកំពុងតែជំរុញឲ្យឆ្កែដេញ និងខាំអ្នកហើយ ពីព្រោះអ្នកមិនអាចរត់ឈ្នះវាឡើយ ទោះបីជាកំពុងជិះកង់ក៏ដោយ។ ហេតុនេះ អ្នកត្រូវឈប់រត់ ហើយដើរយឺតៗចេញឆ្ងាយពីឆ្កែវិញ ជាពិសេស អ្នកត្រូវដាក់ដៃ ទម្លាក់ចុះ តាមបណ្តោយខ្លួនជាការស្រេច ពីព្រោះសត្វឆ្កែ នឹងលែងចាបអារម្មណ៍លើអ្នក រួចដើរចេញមិនខានឡើយ។

៣. កុំប្រសព្វភ្នែកចំជាមួយសត្វឆ្កែ

ការដែលអ្នកប្រើភ្នែក ក្រឡេកមើលចំភ្នែករបស់ឆ្កែ វានឹងកាន់តែខឹងមិនខានឡើយ។ ហេតុនេះ នៅពេលឆ្កែព្រុស តម្រង់មកអ្នក អ្នកត្រូវឈរស្ងៀម រួចយកដៃបាំងមុខ ដើម្បីចៀសវាងក្រឡេកចំភ្នែក របស់ឆ្កែ។ ជឿទេថា សត្វឆ្កែដែលចង់វាយប្រហារអ្នកនោះ នឹងលែងចាប់អារម្មណ៍ រួចដើរចេញជាក់ជាមិនខាន ពីព្រោះតែអ្នកហាក់ដូចជា មិនខ្វល់ខ្វាយពីវាឡើយ។

៤. បន្លំភ្នែក ដោយប្រើវត្ថុផ្សេងមកជំនួស

ប្រសិនបើសត្វឆ្កែនោះ នៅតែបន្តព្រុស និងបម្រុងតែដេញអ្នកនោះ អ្នកគួរបោះវត្ថុណាមួយ ឧទាហរណ៍ដូចជាដបទឹកជាដើម ដើម្បីបន្លំភ្នែករបស់វា រួចយកឱកាសគេចខ្លួនតែម្តងទៅ។ ជាពិសេស ប្រសិនបើអ្នក ត្រូវធ្វើដំណើរទៅតំបន់ដែលមានឆ្កែកាចច្រើន អ្នកគួរកាន់ប្រដាប់ប្រដារក្មេងលេងមួយចំនួន ទៅតាមជាមួយ ដើម្បីការពារខ្លួនរបស់អ្នក ពីព្រោះវានឹងងាកមកចាប់អារម្មណ៍របស់ ដែលអ្នកបោះទៅកាន់វា ជំនួសខ្លួនអ្នកជាមិនខាន។

៥. ប្រឈមមុខ រួចស្រែកបញ្ជា

ក្នុងករណីដែល សត្វឆ្កែនោះ នៅតែបន្តព្រុស និងតាមបំរុងតែដេញខាំអ្នក មិនឈប់ មិនឈរ ដូចជាកាចទៅៗនោះ (ជាពិសេស ទោះបីជាមិនរវល់ពីវា ឬខំបង្វែងដានយ៉ាងណា ក៏គ្មានប្រសិទ្ធភាព) អ្នកត្រូវតែប្រមូលអារម្មណ៍មកប្រឈមមុខ សម្លឹងភ្នែកទល់ភ្នែក ជាមួយនឹងឆ្កែ រួចតម្លើងសម្លេងបញ្ជាថា “ចេញឲ្យឆ្ងាយភ្លាម!” ឲ្យបានម៉ឺងម៉ាត់បំផុតតាមដែលអាចធ្វើទៅបាន។ សត្វឆ្កែ អាចនឹងលែងហ៊ាន ព្រមទាំងអាចភិតភ័យ ចាកចេញជាមិនខាន។

* ក្នុងករណីដែលវាហក់សំដៅ មករកខាំអ្នកហើយនោះ អ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម ៖

៦. ត្រូវចេះការពារខ្លួន

ប្រសិនបើសត្វឆ្កែនោះ ហក់តំរង់មកអ្នកហើយនោះ អ្នកត្រូវតែការពារខ្លួនរបស់អ្នក។ អ្នកអាចវាយ ឬទាត់ឆ្កែនោះ នៅត្រង់កន្លែងមួយចំនួនដូចជា បំពង់ក ច្រមុះ និងត្រង់កញ្ចឹងកលើ របស់វា ពីព្រោះកន្លែងទាំងនេះ គឺសុទ្ធតែជាចំណុចខ្សោយ របស់ពួកវា។ អ្នកអាចស្រែករកជំនួយបន្ថែម ដើម្បីឲ្យអ្នកជុំវិញនោះចេញមកជួយ។ មួយវិញទៀត ប្រសិនបើអ្នកក្រឡេកឃើញមានវត្ថុណាមួយ ដូចជាដំបង អ្នកអាចមកយកប្រើបាន ប៉ុន្តែកុំវាយចំលលាដ៏ក្បាលវាឲ្យសោះ ពីព្រោះពួកវា នឹងកាន់តែខឹង។

៧. ប្រើទម្ងន់ខ្លួនទប់ទល់

វិធីមួយទៀតនេះ គឺអ្នកត្រូវប្រើទម្ងន់ខ្លួនទាំងមូលរបស់អ្នក ទៅសង្កត់ពីលើសត្វឆ្កែ ដែលសំដៅមកអ្នកនោះឲ្យបានឆាប់រហ័ស ជាពិសេស ប្រឹងធ្វើយ៉ាងណា សង្កត់ចុះក្រោមឲ្យខ្លាំង ដោយប្រើជង្គង់ ឬកែងដៃ។ សត្វឆ្កែ ជាសត្វពូកែខាំ ប៉ុន្តែ វាមិនពូកែបោកចំបាប់ទេ។ ចំណុចមួយចំនួន ដែលអ្នកត្រូវចងចាំ នៅពេលសង្កត់វា គឺត្រង់កន្លែងបំពង់ក ឬឆ្អឹងជំនីរ និងធ្វើយ៉ាងណា កុំឲ្យវាក្រញ៉ៅ ឬខ្វាចចំផ្ទៃមុខឲ្យសោះ។ មួយវិញទៀត អ្នកអាចប្រើទម្ងន់ខ្លួន ដោយជិះពីលើខ្នងវា ឲ្យក្រាបនឹងដី រហូតមានអ្នកមកជួយ ជាការស្រេច។

៨. ការពារមុខ ដើមទ្រូង និងបំពង់ក

ប្រសិនបើអ្នកដួលទៅនឹងដី ខណៈរងការវាយប្រហារពីឆ្កែនោះ អ្វីដែលអ្នកត្រូវធ្វើគឺកុំតបតឲ្យសោះ ពីព្រោះអ្នកហាក់បីដូចជា ចាញ់ប្រៀបបាត់ទៅហើយ។ ប៉ុន្តែ ត្រូវចងចាំថា អ្នកត្រូវតែការពារក្បាល កញ្ចឹងក និងដើមទ្រូងឲ្យបាន ពីព្រោះកន្លែងទាំងនេះ ជាកន្លែងដែលអាចបង្កជាគ្រោះថ្នាក់ដល់ជីវិត ប្រសិនជាត្រូវឆ្កែខាំ។ អ្នកគ្រាន់តែរមៀលខ្លួន ឲ្យពោះនិងទ្រូងជាប់ដី រួចបត់ជង្គង់ចូល និងយកដៃខ្ទប់ត្រចៀក រួចស្រែករកជំនួយជាកាស្រេច។ សូមកុំរើបំរះខ្លាំងៗពេក ពីព្រោះសត្វឆ្កែ និងកាន់តែវាយប្រហារអ្នក៕

ប្រភព៖ khmerload

ទំម្លាប់ទាំងបីរបស់ Warren Buffett

ខាងក្រោមនេះជាទម្លាប់ ៣បែបរបស់អ្នកវិនិយោគដ៏អច្ឆរិយៈ ដែល CNN អះអាងថាគ្រប់គ្នាគួររៀនតាមដើម្បីលើកកម្ពស់កម្រិតជីវភាព។

១ រៀនសូត្រមិនឈប់ឆរ

ក្នុងសារប្រចាំឆ្នាំសម្រាប់ផ្ញើជូនភាគទុនិកនៃក្រុមហ៊ុន Berkshire Hathaway លោក Charlie Minger ដែលជាដៃស្តាំរបស់ Warren Buffett បាន​ទម្លាយចេញនូវទម្លាប់មួយក្នុងចំណោមទម្លាប់ល្អនានារបស់មេគាតនោះគឺ កំណត់ដែនសកម្មភាពរបស់ខ្លូនឯង ដើម្បីប្រមូលផ្តុំប្រាជ្ញាស្មារតី និងធនធានឱ្យធូរល្មមលើពួកវា ហើយគាត់ (Warren Buffett) តែងធ្វើអញ្ចឹង ៥០ឆ្នាំមកដោយ។ ពោលគឺ Warren Buffett​ រកឱ្យឃើញ ប្រៀបខ្លាំងរបស់គាត់ហើយរៀនសូត្រដើម្បីអភិវឌ្ឍវារាល់ថ្ងៃ។

 

Warren Buffett មានរហស្សនាមថាអ្នកវៃឆ្លាតមកពី Omaha ក្នុងសៀវភៅ Outlisers Warren Buffett អះអាងថាគ្រប់គ្នាដែលចង់ក្លាយជាអ្នកបិនប្រសប់លើជំនាញណាមួយក្រៅពីតម្រូវឱ្យមានទេពកោសល្យពីកំណើត ដាច់ខាតត្រូវមានការតស៊ូព្យាមយាមលាត់ពត់លត់ដំ។ ម្នាក់ៗត្រូវប្រើពោលយ៉ាងតិច ១០០០០ម៉ោង ដើម្បីហាត់រៀន នូវចំនាញដែលខ្លូនច្បាមយក។ ហាត់ពត់មិនមែនជាការងារដែលយើងធ្វើនៅពេលស្ទាត់ជំនាញ តែជាការងារជួយឱ្យយើងស្ទាត់ជំនាញ Warren Buffett លើកឧទាហរណ៏ជាក់ស្តែង Bill Gat ps លូចហាត់រៀន Programming ជារៀងរាល់យប់មិនឱ្យពុកម៉ែដឹង ឯក្រុមតន្រ្តី The Beatles ប្រកុំ ៨ម៉ោងរៀងរាល់ថ្ងៃនៅតាមរង្គសាលតូចមុនពេលក្លាយជាវង់តន្ត្រីអច្ឆរយៈក្នុងសតវត្យទី ២០។

២ អត់ធ្មត់ជាកន្លឹះ

កាលពីឆ្នាំ២០០៣ Warren Buffett បានសរសេរថា ពួកយើងបានភិនភាគដូច ខ្លះរបស់Well Fargo កាលពីឆ្នាំ២០០២។ ក្នុងចំណោម៦ក្រុមហ៊ុន ដែលBerkshire កាន់កាប់ភាគហ៊ុនធំ ការប្រតិបត្តិការលក់ទិញតូច ធំបំផុតថ្មីៗ នេះ។ ក្នុងចំណោម ៦ក្រុមហ៊ុនដែលBerskshire កាន់កាប់ភាគហ៊ុនធំ ការប្រតិបត្តិការលក់ទិញតូចធំបំផុតថ្មីៗនេះដែលយើងបានធ្វើមានCoca Cola 1994 American Express 1998 Gillette 1989 Wasington Post 1973 និង Moody’s 2000 វាពិតជាធ្វើឱ្យក្រុម Bookers ( អ្នកធ្វើការសម្រាប់ទិញលក់នៅផ្សារតូច) ។ ប៉ុន្តែគ្រប់គ្នាត្រូវអត់ធ្មត់រង់ចាំ ការងារត្រូវនិងពេលវាលាត្រូវមកដល់ហើយប្រតិបត្តិការម្តងៗ របស់ខ្ញុំមានរហូតដល់៧០ទៅ៨០ពាន់លានឯណោះ។ ពោលគឺត្រូវធ្វើសកម្មភាពបំផុតតាមដែលអាច​ តែត្រូវបានផលច្រើនបំផុតតាមដែលអាច។

៣​ ទទួលស្គាល់ និងលើកតម្តើងបុគ្គលមានសមត្ថភាពនិង​សកិ្តសម

ទម្លាប់ល្អមួយទៀតរបស់ Warren Buffett គឺរបៀបគាត់លើកសរសើរ ក្រុមនាយកដែលមានសមត្ថភាព និងសកិ្តសម។

ក្នុងសុន្ទរកថានៅឆ្នាំ២០០៩ លោក Buffett និយាយថា បើខ្ញុំCharlie និងAjit កំពុងនៅលើទូកដែលរៀបលិច ហើយលក្ខខណ្ឌ និងការសង្គ្រោះ គឺបានតែម្នាក់គត់។ សូមអ្នករាល់គ្នាសង្គ្រោះ Ajit។ Ajit Jain ជានាយកដ៏មានសមត្ថភាពដែលអាចស្នងBuffett បាន។

ខណៈនៅឆ្នាំ២០០៥គាត់ទារលើកតម្កើង Tony nicely ដែលជានាយកCredit Geico ជាបុត្រសម្ព័ន្ធមួយរបស់Berkshire ថា Tong ជាមនុស្សអស្ចារ្យ។ ដោយសារគាត់យើងរកបានប្រាក់ចំណេញច្រើនណាស់។ បើពួកយើងមានកូនប្រុស ឬ ចៅប្រុសទើបនិងកើត សូមគ្រប់គ្នាពិចារណាការដាក់ឈ្មោះឱ្យទារកនោះថាTong។

ចាប់កំណើតពីក្មេងអនាថាតាំងពីអាយុ ៧ឆ្នាំនៅតំបន់Omaha ឈានដល់ការដើរតត្រុកលក់Cocacola តំឡូវនេះWarran Buffett ជាមេសម្ព័ន្ធ Berkshire ។ សព្វថ្ងៃWarren Buffett ជាអ្នកមានលេខបីលើលោកមានទ្រព្យប្រមាណ៧២ពាន់លានUSD។ លោកBuffett អះអាងថាដើម្បីជោគជ័យ ក្រៅពីកាខិតខំរបស់ខ្លូនឯងវាក៏មានរួមចំណែករបស់អ្នកដទៃដែរ។ ​ហេតុនេះទោះក្នុងតួនាទីណាក៏ត្រូវអរគុណដល់សហការីរបស់ខ្លូនជានិច្ច។

គន្លឹះ ៤ ជួយ​ឲ្យ​បុគ្គលិក​បង្កើត​​​គោលដៅ​ស្រប​តាម​បេសកកម្ម​ក្រុមហ៊ុន

ចូល​​ឆ្នាំ​ថ្មី ប្រៀប​ដូច​ជា​ពេលវេលា​មួយ​ថ្មី​​មួយ​សម្រាប់​ចាប់​ផ្តើម​​អាជីវកម្ម​របស់​ អ្នក​ឲ្យ​កាន់តែ​​​ទទួល​បាន​លទ្ធផល​​ល្អ​ជាង​មុន។ ដូច្នេះ​ហើយ​បាន​ជា​នៅ​ទី​នេះ អ្នក​ត្រូវ​មាន​ការងារ​ធ្វើ​ជា​ច្រើន​ ហើយ​ក្នុង​ចំណោម​ការងារ​ធ្វើ​ទាំង​នោះ អ្នក​ក៏​ត្រូវ​ជួយ​ឲ្យ​បុគ្គលិក​​គ្រប់រូប​បង្កើត​គោលដៅ​មួយ​ឲ្យ​​ស្រប​តាម​ បេសកកម្ម​ក្រុមហ៊ុន​របស់​អ្នក​ផង​ដែរ។ ​​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​បុគ្គលិក​អាច​បង្កើត​គោលដៅ​មួយ​ស្រប​តាម​ បេសកកម្ម​ក្រុមហ៊ុន​របស់​អ្នក? មាន​គន្លឹះ​៤ ខាងក្រោម​នេះ​អាច​ជួយ​ដោះស្រាយ​ចម្ងល់​​ខាងលើ​​បាន។

១) រំលឹក​​បេសកកម្ម​​ក្រុមហ៊ុន​ឡើង​វិញ
បេសកកម្ម​ របស់​ក្រុមហ៊ុន​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឲ្យ​វា​ស្ថិតស្ថេរ​នៅ​ ដក់ជាប់​នឹង​បុគ្គលិក​ក្រុមហ៊ុន​​ជានិច្ច។ ប៉ុន្តែ​បើ​​សិក្សា​លើ​បរិបទ​ជាក់ស្តែង​នៅ​អាមេរិក ក្នុង​ចំណោម​បុគ្គលិក ១០ នាក់ មាន​តែ ៤ នាក់​ប៉ុណ្ណោះ​ដែល​គេ​ឃើញ​ថា ​បាន​ដឹង​​ពី​បេសកកម្ម​​ក្រុមហ៊ុន​របស់​ខ្លួន។ ដំណឹង​នេះ​ អ្នក​ពិត​ជា​មិន​ចង់​បាន​នោះ​ឡើយ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច?​​ដើម្បី​ឲ្យ​បុគ្គលិក​គ្រប់រូប​អាច​រៀបចំ​គោលដៅ​បាន​ល្អ​ស្រប​ទៅ​តាម​ បេសកកម្ម​របស់​ក្រុមហ៊ុន អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួកគេ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​បេសកកម្ម​ក្រុមហ៊ុន​ របស់​អ្នក​ជា​មុន​សិន​។ នេះ​ទាមទារ​ឲ្យ​អ្នក​រំលឹក​បេសកកម្ម​ឡើង​វិញ​ដល់​ពួកគេ និង គូសវាស​ផែនទី​ រួម​ទាំង​តម្រូវ​ការ​នានា​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ទៅ​ឲ្យ​ដល់​គោលដៅ​។អ្នក​ត្រូវ​​តែ​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ច្បាស់​ពី​កម្មវត្ថុ​នៃ​ អាជីវកម្ម និង ឧស្សាហ៍​តាមដាន​ជា​ប្រចាំ​លើ​​សកម្មភាព​អនុវត្ត​​របស់​បុគ្គលិក​ទាំង​នោះ​ថា តើ​ពួកគេ​បាន​ដើរ​ស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​ហើយ​ឬនៅ? បុគ្គលិក​ដែល​យល់​ច្បាស់​ពី​​បេសកកម្ម​របស់​ក្រុមហ៊ុន និង គោលដៅ​​របស់​បុគ្គលិក​ម្នាក់ៗ នឹង​​កាន់តែ​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​ឆ្ពោះ​បន្តិច​ម្តងៗ​ទៅ​រក​ភាព​ជោគជ័យ។ ​​​​​​​​

២) ធ្វើ​​ឲ្យ​​មាន​កិច្ច​សហប្រតិបត្តិការ​​​​រួម​លើ​ការងារ​
ការ ​ប្រតិបត្តិការ​ការងារ​ដែល​ជា​គោលដៅ​របស់​បុគ្គលិក​ម្នាក់ៗ មិន​គួរ​ជា​ទំនូល​ខុសត្រូវ​របស់​បុគ្គលិក​តែមួយគត់​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ វា​គួរ​តែ​ជា​​ប្រតិបត្តិការ​​​ការងារ​​រួម​គ្នា​រវាង​អ្នក និង បុគ្គលិក​របស់​អ្នក។ ​​ការ​អនុវត្ត​រួម​លើ​គោលដៅ​ការងារ​អាច​ធានា​បាន​ថា គោលដៅ​ពិត​ជា​ដើរ​ស្រប​ទៅ​តាម​បេសកកម្ម​របស់​ក្រុមហ៊ុន។ គោលដៅ​ទាំង​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ភាព​ច្បាស់លាស់​​​​ឆ្លើយតប​ទៅ​នឹង​សំនួរ អ្នកណា​ខ្លះ? អ្វីទៅ?​ នៅ​ពេល​ណា? នៅ​​កន្លែង​ណា? ហេតុអ្វី? ជា​ដើម។

៣) ពិនិត្យ​ឡើង​វិញ​នូវ​គោលដៅ​ដែល​សម្រេច​បាន​កន្លង​មក​​
​ ដើម្បី​រៀបចំ​គោលដៅ​ដ៏​ល្អ​មួយ​សម្រាប់​អនាគត អ្នក និង បុគ្គលិក​របស់​អ្នក​គួរតែ សម្លឹង​មើល​គោលដៅ​​របស់​បុគ្គលិក​នីមួយៗ​ដែល​សម្រេច​បាន​នៅ​ពេល​កន្លង​មក។ តើ​គោលដៅ​ពី​មុន​ជោគជ័យ​ដោយ​របៀបណា? តើ​គោលដៅ​នោះ​សម្រេច​បាន​​ជោគជ័យ​ដល់​កម្រិត​ណា? នៅ​ពេល​ដែល​អ្នក​បាន​ដឹង​ពី​​គោលដៅ​អតីតកាល អ្នក​នឹង​អាច​ដឹង​ពី​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ​នៃ​គោលដៅ​នោះ​ ដើម្បី​​បំពេញ​ចំណុច​ខ្វះខាត​ ហើយ​បង្កើត​គោលដៅ​ល្អ​មួយ​នា​ពេល​ខាងមុខ។​


៤) បង្កើត​​ផែនការ​ជោគជ័យ​មួយ​ឡើង​
ការ​បង្កើត​ ផែនការ​គោលដៅ​ជោគជ័យ គឺ​ជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់​ពិនិត្យ​មើល​ដំណើរការ​នៃ​ ការកំណត់​គោលដៅ​នោះ។ ដើម្បី​ប្រាកដ​ថា បុគ្គលិក​បំពេញ​ការងារ​យ៉ាង​សកម្ម​ឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​បាន​កំណត់ អ្នក​ត្រូវ​​កំណត់​ពេលវេលា​ជាក់លាក់​មួយ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ ហើយ​បន្ទាប់​មក​បំបែក​គោលដៅ​រយៈ​ពេល​វែង​​របស់​អ្នក​ឲ្យ​មក​នូវ​ជា​បំណែក​ តូចៗ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បុគ្គលិក​មិន​ស្មុគស្មាញ​​ច្រើន​ទៀត​ផង។ ឧទាហរណ៍​ថា តើ​បុគ្គលិក​នីមួយៗ​ត្រូវ​​ធ្វើ​អ្វី​នៅ​ក្នុង​ខែ​នេះ? ត្រីមាស​នេះ? ចុង​ឆ្នាំ​នេះ? ឬ ឆ្នាំ​ក្រោយ​ជា​ដើម? ទាំង​នេះ​សុទ្ធតែ​ជា​វិធីសាស្ត្រ​​ដ៏​ល្អ ធ្វើ​ឲ្យ​បុគ្គលិក​មាន​ទំនូល​ខុសត្រូវ​រួម​នៅ​ក្នុង​កិច្ចការ​អាជីវកម្ម​ របស់​​ក្រុមហ៊ុន​ទាំងមូល​៕​​

រៀនផ្នែកបច្ចេកទេសងាយនឹងក្លាយជាសេដ្ឋីប្រាក់ពាន់លាន

បើចង់ក្លាយជាសេដ្ឋីបា្រក់ពាន់លាន USD ចូររៀនផ្នែកបចេ្ចកទេស។ នេះជាលទ្ធផលបានមកពីការសិក្សាយ៉ាងពីស្តារមួយនៅចក្រភពអង់គ្លេស។ ២២% នៃកំពូលសេដ្ឋីរបស់ពីភពលោក សុទ្ធតែបានរៀនបច្ចេកទេសនានានៅមហាវិទ្យាល័យ នេះជាលទ្ធផលបានមកពីការសិក្សារបស់ Approved Index ដែលជាស្ថាប័នស្រាវជ្រាវលើវិស័យជំនួញនៅប្រទេសអង់គ្លេស។ ផ្នែកបច្ចេកទេស ចាប់ចំណែកធំបំផុត ក្នុងចំណោមកំពូលសេដ្ឋីពិភពលោក១០០នាក់របស់Forbes។ មួយក្នុងចំណោមវិស្វករដែលមានបំផុតគឺLarry Page​ដែលជាស្ថបនិកgoogle។

Mark Zuckerberg សេដ្ឋីក្មេងបំផុត របស់ពិភពលោក និងBill Gates អ្នកមានបំផុតក្នុងលោកជាមួយគំនរទ្រព្យ ៧៨ពាន់លានUSD សុទ្ធតែជាអ្នកបច្ចេកទេស។

គេឯងគិតថាចង់មានត្រូវរៀនធ្វើពានិជ្ជកម្ម តែមានត្រឹម​១២% ប៉ុណ្ណោះ​ក្នុងបញ្ជី មហាសេដ្ឋីដែលជាអ្នករៀន Bussiness​ ខណៈផ្នែកបច្ចេកទេស /​​ បច្ចេកវិទ្យាមាន22%។ ក្នុងចំនោមមហាសេដ្ឋី ពិភពលោកមានអ្នករៀនFinancial និង៨នាក់រៀន Economics។ ឯមហាសេដ្ឋី ដែលរៀនផ្នែកវិទ្យាសាស្រ្ត គណិតវិទ្យា ច្បាប់ បូកបញ្ចូលគ្នាមានតែ​ ៦%ទេ។

អ្វីដែលអស្ចារ្យនោះគឺ ក្រុមមហាសេដ្ឋី គ្មានបរិញ្ញប័ត្រមានចំនួន ច្រើនជាងគេ។​ជាក់ស្តែងមានBill Gates Larrg Ellison និង Mark Zukerberg សុទ្ធជាមហាសេដ្ឋី គេចមហាវិទ្យាល័យ។ ប៉ុន្តែមធ្យមភាគ ទ្រព្យសម្បិត្តនៃក្រុមគមានបរិញ្ញាប័ត្រ ទាបជាង មធ្យមភាគនៃក្រុមបានបញ្ចប់មហាវិទ្យាល័យ។

ក្នុងអត្រា៦៨/១០០ ដែលមានបរិញ្ញាប័ត្រ មហាវិទ្យាល័យ អ្នកស្រី Trilby Rajna នាយក​ Approycel Index សន្និដ្ឋានថា “​ អ្នករៀនចប់មហាវិទ្យាល័យងាយក្លាយជាមហាសេដ្ឋី ប្រាក់ពាន់លានជាង អ្នកឯទៀតមិនចប់មហាវិទ្យាល័យ។ 

​​​ប្រយ័ត្ន! ​ការ​សិក្សា​​បង្ហាញ​ថា ​​​​អង្គុយ​យូរ​ពេក​អាច​​​​សម្លាប់​អ្នក​បាន ​ទោះ​បាន​ហាត់​ប្រាណ​ក៏​ដោយ!​

ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូរ៉ុនតូ (Toronto) ​​ប្រទេស​កាណាដា​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ការ​ សិក្សា​លក្ខណៈ​អន្តរជាតិ​ចំនួន​ ៤១​​​បង្ហាញ​​ថា​ ការ​អង្គុយ​របស់​មនុស្ស​​ក្នុង​មួយ​ថ្ងៃ​ៗ​​មាន​ឥទ្ធិពល​​ និង​អាច​បង្ក​ឱ្យ​មាន​ ​​​​ជំងឺ​បេះដូង​ ​ទឹក​នោម​ផ្អែម​ ​មហារីក​ និង​​បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង​ ​ទោះ​បី​ជា​បាន​ហាត់​ប្រាណ​ក៏​ដោយ។

​​លោក​បណ្ឌិត​ David Alter ​អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់​ប្រចាំ​នៅ ​​វិទ្យាស្ថាន​​ស្ដារ​នីតិសម្បទា​តូរ៉ុនតូ ​​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​រយៈ​ពេល​ជាង​ពាក់​កណ្ដាល​​​នៃ​រយៈ​ពេល​​មធ្យម​​ប្រចាំ​របស់​មនុស្ស​គឺ​ អង្គុយ-ធ្វើ​ការ​​​ មើល​ទូរទស្សន៍​ ​និង​នៅ​មុខ​កុំព្យូទ័រ​ជា​ដើម»។ ​​លោក​បន្ត​ទៀត​ថា​ ៖«​​ការ​សិក្សា​របស់​យើង ​​បាន​បង្ហាញ​ឱ្យ​​ឃើញ​​ថា​ ​ទោះ​បី​ជា​មាន​សកម្មភាព​ពង្រឹង​​សុខភាព​ដូច​ជា​ហាត់ប្រាណ​​ក្ដី​ ក៏​វា​មិន​គ្រប់​គ្រាន់​ដើម្បី​កាត់​បន្ថយ​​ហានិភ័យ​​ដែល​បណ្ដាល​​មក​ពី​ការ ​​​អង្គុយ​យូរ​ពេក​​បាន​ដែរ»។

លទ្ធផល​នៃ​ការ​សិក្សា​នេះ​ ​ត្រូវ​បាន​​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ហើយ​លទ្ធផល​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​នោះ​គឺ​​ថា​ការ​អង្គុយ​យូរ​អាច​បង្ក​​​ ឱ្យ​ស្លាប់​បាន​ក្នុង​កម្រិត​ពី​ ១៥​ ទៅ​ ២០%​ ​​​​កម្រិត​ពី​ ១៥% ​ទៅ​ ២០% ​បណ្ដាល​ឱ្យ​កើត​ជំងឺ​បេះដូង​ ​​ជំងឺ​​មហារីក​ ​​​និង​កម្រិត​ ៩០%​អាច​​​​​វិវត្តន៍​ទៅ​រក​ជំងឺ​ទឹក​​ផ្អែមបាន​យ៉ាង​លឿន។ ​
​ផ្អែម​តាម​លទ្ធផល​ដដែល​នេះ​ គឺ​ថា​ ​ទោះ​បី​ជា​ហាត់​ប្រាណ​ក្នុង​មួយ​ថ្ងៃ​ពី​ ​៣០​នាទី​ ទៅ​១​ម៉ោង​​​ក៏​ដោយ​ក៏​មិន​អាច​កាត់​បន្ថយ​ហានិភ័យ​ដែល​បង្ក​ឡើង​​ដោយ​ការ​ អង្គុយ​យូរ​បាន​ដែរ។ ​​​​​ទោះ​ជា​យ៉ាង​ណា​ ក៏​សិក្សា​បាន​​ផ្ដល់​យោបល់​ថា​ រៀង​រាល់​កន្លះ​ម៉ោង​ម្ដង​ ​​លោក​អ្នក​គួរ​ក្រោក​​​​ដើរ​ឱ្យ​បាន​ពីរ​បី​នាទី​ និង​បន្ត​ហាត់​ប្រាណ​ជា​ប្រចាំ៕ ​​​​​​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
620
923
4540358