jaukjeybanner

ថ្ងៃពុធ ទី 09 ខែ ធ្នូ ឆ្នាំ ២០១៤

ឆ្នាំជូត (នាមកណ្តុរ) ពង្សទេវតា​ប្រុស ធាតុទឹក
រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មក​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុង​មាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​គួរសម​៕

ឆ្នាំឆ្លូវ (នាមគោ) ពង្សមនុស្សប្រុស ធាតុដី

​ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​ងាយ ​ទទួលរង​ផល​ប៉ះទង្គិច​កើតឡើង​ផង​ហេតុនេះ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ ការប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​បើ​មាន​ បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​លោក​អ្នក​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​ ដាស់តឿន​ខ្លួនឯង​គ្រប់​ពេលវេលា​នោះ​លោកអ្នក​នឹង​មើលឃើញ​បញ្ហា​ហើយ​អាច​ ដោះស្រាយ​យ៉ាង​ធូរ​វិញ​ជាក់​ជា​ពុំខាន​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​ កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

ឆ្នាំខាល (នាមខ្លា) ពង្សយក្ខិណី ធាតុឈើ

​ រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ទេ​ពីព្រោះ​ថា​មានរឿង​ខ្វាយខ្វល់​ចូល​យាយី​នាំ​ឱ្យ​ជួប​ការលំបាក​ច្រើន​ក្នុង​ការប្រឆាំង​ទប់ទល់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​
   រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិន​ទាន់​មាន​គូគាប់​ហើយ​ចង់​ធ្វើ​ការជ្រើសរើស​គូគ្រង​គប្បី​មាន​ការប្រយ័ត្នប្រយែង​ព្រោះ​ឱកាស​ជួប​គូកម្ម​មាន​ខ្ពស់​ណាស់​៕

ឆ្នាំថោះ (នាមទន្សាយ) ពង្សមនុស្សស្រី ធាតុឈើ
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​ឬ​ធ្វើ​អ្វីមួយ​ប៉ុន្មាន​ឡើយ​។​ការប្រកប​ការងារ​លោក​អ្នក​មាន​ការនឿយហត់​ច្រើន  ហើយ​បើ​ទោះបី​ធ្វើ​អ្វី​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​គាប់​បំណង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មួយ​រយះ​ពេលកន្លងមក​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ដូច្នេះ​គប្បី​មាន​ការអត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការលូតលាស់​ទៅមុខ​តិចតួច​បំផុត​តែ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំរោង (នាមនាគរាជ) ពង្សទេវតា​ប្រុស ធាតុមាស
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុង​ការទំនាក់ទំនង​ការងារ​ឬ​ដាក់ពាក្យ​ធ្វើ​ការងារ​អ្វី​មួយ​ផង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ហើយ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ពេលវេលា​ល្អ​ប្រសើរ​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំម្សាញ់ (នាមពស់) ពង្សមនុស្សប្រុស ធាតុភ្លើង
​រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​គប្បី​បំពេញ​ការងារ​តូចធំ​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​ពេល​វេលា ល្អ​របស់​លោក​អ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង​៣,០០-៤,៥៩​នាទី​រសៀល ឯ​ពេលវេលា​មិន​ល្អ​គឺ​ម៉ោង​
១១,០០-១២,៥៩​នាទី​ថ្ងៃ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅ​ក្បែរ​ខ្លួន​ពីព្រោះ​គេ​អាច​មាន​បំណង​មិនល្អ​ចង់​តែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
  រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ នាំមក​នូវ​ភាព​ខ្លោចផ្សា​មកវិញហើយ​ត្រូវ​មក​ដេក​សោក​ការ​៕
 

ឆ្នាំមមី (នាមសេះ) ពង្សទេវតា​ស្រី ធាតុភ្លើង
​រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ម្ល៉ោះហើយ​បើ​ទោះ​បី​ធ្វើ​អ្វី​មួយ​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​មិន​ត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ដែរ​បើ​ពុំនោះ​ទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជា​ធំ​ជាក់​ជា​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំនោះ​ទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិលត្រឡប់​មក​ផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​
​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈាន​ដល់​ការបែកបាក់​៕

ឆ្នាំមមែ (នាមពពែ) ពង្សទេវតា​ស្រី ធាតុមាស

​រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​បញ្ហា​ឯកសារ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​ផង​។​ចំណែក​លោក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មក​វិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់​ឬ​គ្រោះ​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​
    រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ម្នាក់ៗ​ប្រកាន់​ចិត្តរឹង​មានះ​ចំពោះ​គ្នាច្រើន​៕

ឆ្នាំវក (នាមស្វា) ពង្សយក្សប្រុស ធាតុដែក​

​ ​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​ការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​កាស​និង​បញ្ហា​ប្រកប​ជំនួញ​អ្វីមួយ​។​ក្រៅពី​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ​ផង​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តីចម្រុងចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​។  
​រីឯ​បញ្ហា សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

ឆ្នាំរកា (នាមមាន់) ពង្សយក្ស​ប្រុស ធាតុដែក
​ រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​មិន​ថា​ការសម្រេចចិត្ត ទិញ​ផ្ទះ លេង​ហ៊ុន ចរចា​ទំនាក់ទំនង​ការងារ​ឬ​ផ្លាស់ប្តូរ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម​ប៉ុន្តែ​កិច្ច​ការងារ​ត្រូវ​ពុះពារ​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
  រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​​ផង​៕

ឆ្នាំច (នាមឆ្កែ) ពង្សយក្ខិណី ធាតុដី
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោក​អ្នក​មាន​អ្វី​មួយ​ចូល​មក​កូរ​ផ្លូវចិត្ត​ធ្វើឱ្យ​មិន​សូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​នៅក្នុង​ផ្ទះសម្បែង​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ណាមួយ​បៀតបៀន​យាយី​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វី​មួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រឆាំង​គ្នា​ច្រើនដូ​នេះឱ្យ​ប្រយ័ត្ន​កើត​មាន​ជម្លោះ​វិវាទ​៕

ឆ្នាំកុរ (នាមជ្រូក) ពង្សមនុស្សស្រី ធាតុទឹក

​រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​មាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ចំពោះ​ស្ត្រី​កុំ​បង្ក​ការ​ផល​លំបាក​ដល់​អ្នក​ដទៃ​ពី​រឿង​អ្វីមួយ​ពីព្រោះ​ឥទ្ធិពល​អាក្រក់​របស់​លោក​អ្នកនឹង​ចាំ​ទទួល​នៅពេល​ក្រោយ​ជាក់​ជា​ពុំខាន​។​សម្រាប់​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការ​ដើរហើរ​ពាស​វាល​កាល​ព្រោះ​ច្រើន​ជួប​រឿង​អាក្រក់​ជាង​ល្អ ៕

ថ្ងៃចន្ទ ទី 08 ខែ ធ្នូ ឆ្នាំ ២០១៤

ឆ្នាំជូត (នាមកណ្តុរ) ពង្សទេវតា​ប្រុស ធាតុទឹក
​​​​រាសី​ល្អ​ជា​មធ្យម​។ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាពរលូន​ល្អ​ហើយ ​បើ​ចង់​ប្រកប​កិច្ចការ​អ្វី​ក៏​គប្បី​រួសរាន់​ពី​ព្រោះថា​ផល​ល្អៗ​នឹង​ហុច​ឱ្យ​មក​វិញ​។ ​ក្រៅពី​នេះ​ទាំង​ស្ត្រី​បុរស​ក្នុង​ពេល​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការរៀបចំ​ការងារ​ខ្លួនឯង​ឱ្យ​ប្រសើរ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំចិត្ត​ច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​នៅ​ក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​បញ្ហា​ប្រទាំង​ប្រទើស​នោះ​មាន​ច្រើន​៕

ឆ្នាំឆ្លូវ (នាមគោ) ពង្សមនុស្សប្រុស ធាតុដី

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​ងាយ ​ទទួលរង​ផល​ប៉ះទង្គិច​កើតឡើង​ផង​ហេតុនេះ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​បើ​មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​លោក​អ្នក​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​ដាស់តឿន​ខ្លួនឯង​គ្រប់​ពេលវេលា​នោះ​លោកអ្នក​នឹង​មើលឃើញ​បញ្ហា​ហើយ​អាច​ដោះស្រាយ​យ៉ាង​ធូរ​វិញ​ជាក់​ជា​ពុំខាន​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

ឆ្នាំខាល (នាមខ្លា) ពង្សយក្ខិណី ធាតុឈើ

​ រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​មួយ​អាច​សម្រុក​បាន​ហើយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ចាំ​ឆ្លើយ​តប​មក​វិញ​ជា​និច្ច​។​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​តូច​ធំ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មក​វិញ​ដូចជា​ទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​តូច​ធំ​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ដែរ​។​ចូរ​លោក​អ្នក​ធ្វើ​បុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ហើយ​បើ​ចង់​រៀបចំ​ផ្សំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​៕

ឆ្នាំថោះ (នាមទន្សាយ) ពង្សមនុស្សស្រី ធាតុឈើ
រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​មាន​បញ្ហា​សប្បាយចិត្ត​ឬ​បញ្ហា​អ្វី​ល្អ​ក៏​ដោយ​តោង​តែ​ប្រយ័ត្ន​គ្រប់​ជំ​ហ៊ាន​ពីព្រោះ​ងាយ​កើត​បញ្ហា​ធ្លាក់ចុះ​ទៅ​វិញ​ណាស់​។​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ត្រូវ​ទប់ទល់​ជាមួយ​បញ្ហា​នៅ​ខាង​មុខ​ដែល​អាច​មាន​ផង​។​ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​គួរសម​ហើយ​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ឬ​រើ​ទី​កន្លែង​លក់ដូរ​ក៏​គាប់​ប្រសើរ​ណាស់​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​
​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការយល់​ចិត្ត​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំរោង (នាមនាគរាជ) ពង្សទេវតា​ប្រុស ធាតុមាស
រាសី​ល្អ​ជា​មធ្យម​។​ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ស្ថិតនៅ​ក្នុង​កម្រិត​មធ្យម​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​ជោគជ័យ​គាប់ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នា​ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើត​មាន​ទៅរួច​។​
   រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខយក្ស​ដាក់​គ្នា​ឬ​កើតការ​គុំគួន​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំម្សាញ់ (នាមពស់) ពង្សមនុស្សប្រុស ធាតុភ្លើង
​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​ជឿនលឿន​និង​អាច​កើប​នូវ​ស្នាដៃ​គ្រាន់​គាប់​ប្រសើរ​វិល​មក​ផ្ទះ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ណាស់​ដែរ​ពិសេស​បើ​ចង់​បើក​របរ​ថ្មីៗ​ឬ​ជួញ​ទីជិត​ឆ្ងាយ​ក៏​តែង​ហុច​ផ្លាផ្កា​គ្រាន់​គាប់ប្រសើរ​។ ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​មានតែ​ការលូតលាស់​ទៅមុខ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីៗ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕
 

ឆ្នាំមមី (នាមសេះ) ពង្សទេវតា​ស្រី ធាតុភ្លើង
រាសី​ខ្ពស់ត្រដែត​។​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ប្រកប​ការងារ​អ្វី​តែង​ទទួលផល​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​មាន​ភាពរស់រវើក​គ្រាន់បើ​ឡើងវិញ​ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់​កាស​ខ្លះៗ​ក្តី​ក៏​មិន​ភ័យព្រួយ​ពី​ការ​គេ​មិន​យក​មក​សង​វិញ​ដែរ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
   រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ភាព​រកាំរកូស​ពេលនេះ​បាន​ប្រែ​មក​ប្រើ​សើរ​ឡើងវិញ ហើយ​ថែមទាំង​ល្អូកល្អិន​ផង​៕

ឆ្នាំមមែ (នាមពពែ) ពង្សទេវតា​ស្រី ធាតុមាស

រាសី​ល្អ​ជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្ន​ពី​ព្រោះ​ងាយ​ជួប​បញ្ហា​អាក្រក់​យាយី​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
   រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មានរឿង​អ្វី​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈាន​ដល់​ការបែកបាក់​ហើយ​ត្រូវ​មក​សោក​ការ​ខ្លួនឯង​៕

ឆ្នាំវក (នាមស្វា) ពង្សយក្សប្រុស ធាតុដែក​

​រាសី​ល្អ​ជា​មធ្យម​។​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក ​ងើប​ប្រសើរ​ឡើង​វិញ​មិន​ថា​ជា​កិច្ច​ការងារ​ឬ​ប្រាក់កាស​តែង​ផ្តល់​ជា​ ផ្លែផ្កា​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ចំណូល​ រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​ជួប​បញ្ហា​លំបាក​ទេ​គឺ​ដូច​សព្វមួយដង​។​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈាន​ដល់​ការបែកបាក់​៕

ឆ្នាំរកា (នាមមាន់) ពង្សយក្ស​ប្រុស ធាតុដែក
​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​បើ​មាន​ការបំពេញ​ការងារ​អ្វី​តែង​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ទាន់​គោលដៅ​ទៀតផង​។​ក្រៅពីនេះ​លោក​អ្នក​ក៏​តែង​មាន​ការយកចិត្តទុកដាក់​ពី​ចៅហ្វាយនាយ​និង​មាន​ការកោតសរសើរ​ក្នុង​រឿង​អ្វី​មួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផល​កម្រៃ​មក​វិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផងដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំច (នាមឆ្កែ) ពង្សយក្ខិណី ធាតុដី
រាសី​ស្រុតចុះ​។​នៅពេល​នេះ​លោកអ្នក​អាច​សម្រុក​ការងារ​មួយចំនួន​បាន​ហើយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ឆ្លើយតប​នៅពេល​ក្រោយ​ផង​។​នៅ​ថ្ងៃ​នេះ​វិញ​បើ​លោក​អ្នក​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ទើសចិត្ត​អ្នក​ទៃ​ច្រើន​ដែរ​គប្បី​មាន​ការអត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ពិតជា​ជួប​ការលំបាក​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែម​ទៀត​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅពេល​ក្រោយ​៕

ឆ្នាំកុរ (នាមជ្រូក) ពង្សមនុស្សស្រី ធាតុទឹក

រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើត​មាន​ភាព​
​រកាំរកូស​ច្រើន​នាំ​ឱ្យ​ពិបាក​ក្នុងការ​រែកពន់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយ​ពេល​ដោះស្រាយ​ច្រើន​ឬ​សាសង​ច្រើន​ហើយ​មាន​តែ​រឿង​រាវ​អាក្រក់​ថែមទៀត​៕

ថ្ងៃព្រហស្បតិ៍ ទី 04 ខែ ធ្នូ ឆ្នាំ ២០១៤

ឆ្នាំជូត (នាមកណ្តុរ) ពង្សទេវតា​ប្រុស ធាតុទឹក
រាសី ​​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដួង​រាសី​ស្រុតចុះ ​ហើយ​ការប្រកប​ការងារ​ឃើញថា​មាន​ផល​លំបាក​ខ្លះ​កើតឡើង​ពិតមែន ​ប៉ុន្តែ​ក៏​នៅ​អាច​សម្រេច​ជោគជ័យ​ផងដែរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ​ពុំ​ផ្តល់​ផល​ល្អ​ក្នុង​ការបណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ ធ្វើ​អ្វី​មួយ​ព្រោះ​បើ​បោះទុន​ទៅ​ហើយ ​មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​ ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​បន្តិច​។    ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការប្រឆាំង​គ្នា​ច្រើន ​ព្រោះ​តែ​ចង់​ចាញ់ឈ្នះ​ និង​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំឆ្លូវ (នាមគោ) ពង្សមនុស្សប្រុស ធាតុដី

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​ អ្នក​មាន​ការ​ធូរស្បើយ​ពី​ទុក្ខលំបាក​គ្រាន់​គាប់​ប្រសើរ​ឡើង​វិញ ​ហើយ​ធ្វើ​អ្វី​ក៏​មាន​ការ​ជឿនលឿន​គួរសម​ផង​។ ​សម្រាប់​ពេល​វេលា​ល្អ​របស់​លោក​អ្នក​ក្នុង ថ្ងៃនេះ​គឺ​ម៉ោង​៩,០០​ទៅដល់​១០,៥៩​នាទី​ព្រឹក​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ ​ជិត​តែង​ទទួលជោគជ័យ​ដោយ ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ភ្លឺ​ថ្លា​ហើយ​កំពុង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕

ឆ្នាំខាល (នាមខ្លា) ពង្សយក្ខិណី ធាតុឈើ

​រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ មិន​គាប់​ប្រសើរ​ទេ​គឺ​តែង​មាន​ក្រុម​បាបមិត្ត​ចាំតែ​យាយី​ប៉ង​អាក្រក់​ ប៉ុណ្ណោះ​ដូច្នេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​ ក្រៅពី​នេះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ ​ឬ​ក្រុម​នុស្ស​ចាស់​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ ទាល់តែ​ស្វះស្វែង​បន្តិច​ ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ទប់ទល់​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ​ដូចនេះ​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូល​មក​ឡូកឡំ​នាំ​កើត​ជម្លោះ​វិវាទ​ឡើង​៕

ឆ្នាំថោះ (នាមទន្សាយ) ពង្សមនុស្សស្រី ធាតុឈើ
​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​ជា​ថ្ងៃ​មិនសូវ​ល្អ​ប្រសើរ​ឡើយ ​ហេតុនេះ​ការប្រកប​ការងារ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ ពីព្រោះ​ថា​ងាយ​កើត​បញ្ហា​មិន​ល្អ​យាយី​ណាស់​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​ តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​ រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​ និង​កំពុង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​៕

ឆ្នាំរោង (នាមនាគរាជ) ពង្សទេវតា​ប្រុស ធាតុមាស
រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ ការងារ​ឬ​ចរចា​រឿង​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អៗ ​តែង​ឆ្លើយ​តប​មក​វិញ​ជានិច្ច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​ កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ​ដោយ​លោកអ្នក​អាច​រក​ប្រាក់ចំណូល​គ្រាន់ ​ជា​ទី​កក់ក្តៅ​ខ្លះៗ​ផង​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ព្រោះតែ​ម្នាក់ៗ​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំម្សាញ់ (នាមពស់) ពង្សមនុស្សប្រុស ធាតុភ្លើង
រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជឿនលឿន​ទៅ​មុខ​គួរសម​ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​មក​វិញ​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​បើ​ចង់​បោះទុន​តូច​ធំ​ឬ​ចង់​រកស៊ី​ចូល ​ហ៊ុន​ជាមួយ​អ្នកដទៃ ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ​បើ​ពុំនោះ​ទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ ​នៅ​ថ្ងៃ​ខាង​មុខ​ជាក់​ជាពុំខាន​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ មិនសូវ​មាន​ការលូតលាស់​ទៅ​មុខ​ទេ​ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំមមី (នាមសេះ) ពង្សទេវតា​ស្រី ធាតុភ្លើង
រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​កើត​បញ្ហា​មិន​ល្អ​ណា​មួយ​យាយី​ ហេតុនេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​រឿង​រាវ​អាក្រក់​ មិន​អាច​មក​ក្បែរ​កើត​។ ​ចំណែក​ការប្រកប​ការងា​រហាក់​ ទទួលរង​សម្ពាធ​ច្រើន​ដូចនេះ ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​នូវ​បញ្ហា​មួយចំនួន​ទើប​គ្មាន​រឿង​រាវ​ចូល​មក​លុកលុយ​នាំ​ត្រូវ​ឈឺក្បាល​។ ​សម្រាប់​ការប្រកប​ការងារ​រក​ស៊ី​ជួញដូរ​វិញ​មាន​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ក៏​នៅ​អាច​រក​ផល​ចំណូល​គ្រាន់​បំពេញ​បំពង់​ផង​។​
  រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​តែ​លោក​អ្នក​មិន​ត្រូវ​ភ្លើតភ្លើន​ហួសហេតុ​ឡើយ​ប្រយ័ត្ន​នាំ​ក្តី​ទុកក្ខសោក​មកវិញ​៕

ឆ្នាំមមែ (នាមពពែ) ពង្សទេវតា​ស្រី ធាតុមាស

រាសី ​ថ្ងៃនេះ​ធ្លាក់ចុះ។ លោកអ្នក​ច្រើន​ជួបនឹង​ការបរាជ័យ​ទាំង​ក្នុងការ​បំពេញការងារ​ក្នុងថ្ងៃនេះ ទាំង​ការចេញ​ទៅទាក់ទង​នៅក្រៅ អង្គភាព ហើយ​បើ​មានការ​ធ្វើដំនើរ​តាមផ្លូវ​ទឹក​នោះ​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ ផងដែរ។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​វិញ លោកអ្នក​មិនគួរ​ប្រថុយប្រថាន​ដាក់ទុន​ធំ​ពេក​នោះទេ ព្រោះ​អាច​នាំឱ្យ​មានកា​ខាតបង់។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ច្រើន​ពាក់មុខយក្ស​ដាក់គ្នា​ខុស​ទំនង៕

ឆ្នាំវក (នាមស្វា) ពង្សយក្សប្រុស ធាតុដែក​

រាសី ​លោក​ថ្ងៃនេះ​ស្រុតចុះ​ស្ថានភាព​ការងារ​ជួបនឹង​ច្របូក ច្របល់​នៅក្នុង​ចិត្ត​ស្ទើ រតែ​គ្រប់​រឿងរ៉ាវ​ដែរ​បានកើត។ មនុស្ស ដែល​ធ្លាប់​សិទ្ធ​ស្នា​ចាប់ផ្តើម​រយាល​ឆ្ងាយ​ពីគ្នា​ម្តងបន្តិច។ មួយ​រយះ​នេះ​ទាមទារ​ឲ​លោកអ្នក​ប្រឹងប្រែង​អស់ពី​សមត្ថភាព ទើប​អាច​យោងអាត្មា​បាន​មួយគ្រា។ រឿង​ស្នេហា​ក៏​កើតទុក្ខ​ដូចគ្នា។

ឆ្នាំរកា (នាមមាន់) ពង្សយក្ស​ប្រុស ធាតុដែក
រាសី ​ថ្ងៃនេះ​ឡើង​ខ្ពស់។ រាល់​ការ​ស្មុគស្មាញ​ដែល​ធ្លាប់​កើតមាន​លើ ​លោកអ្នក​ក្នុង​ការងារ​នឹងត្រូវ អហោសិកម្ម​ទាំងអស់ ហើយ​ទ្រព្យ​ដែល​របូត​ចេញពី​ដៃ​ទៅ នឹងត្រូវ​វិលត្រឡប់​មកវិញ​យ៉ាង​គ្រប់គ្រាន់ បើ​មិនបាន​តាមផ្លូវ​ត្រង់​ទេ ក៏​គង់​បានមក តាមផ្លូវ​ផ្សេង​ដែរ។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ជា​លំដាប់់ និង​អាច​ពង្រីក​មុខរបរ​បាន​ទៀតផង។ រីឯ​បញ្ហា​ស្នេហា​មាន​ស្ថានភាព​ល្អូក​លឺ្អ​ន។

ឆ្នាំច (នាមឆ្កែ) ពង្សយក្ខិណី ធាតុដី
រាសី ​ថ្ងៃនេះ​ល្អ។ លោកអ្នក​មានសំណាង​ទទួលបាន​ជោគជ័យ នៅក្នុង​ការងារ​ដែលលំបាកៗ ព្រោះ​មាន​កិច្ចសហការ​ពី មនុស្ស​នៅ​ជុំវិញ​កាយ​របស់​លោកអ្នក ក៏​ប៉ុ​នែ្ត​សំរាប់​ក្រុម​គ្រូ​សារ​ដែលមាន​មនុស្ស​ចាស់​រស់នៅ​ជាមួយ​នោះ ទោះបី​យ៉ាង ណា ថ្ងៃនេះ​គួរ យកចិត្តទុកដាក់​មើលថែទាំ​សុខភាព​របស់​ពួកគាត់​ឲ​ល្អ​បំផុត។

ឆ្នាំកុរ (នាមជ្រូក) ពង្សមនុស្សស្រី ធាតុទឹក

រាសី ​ស្រុតចុះ។ ការធ្វើ​អ្វី​គួរតែ​ចេះ​ត្រិះរិះ​ពិចារណា ហើយ​មិនត្រូវ​ជឿជាក់​ពែ​ទេ ប្រយ័ត្ន​កើតជា​បញ្ហា​មិនល្អ​ណាមួយ​មក វិញ។ សំរាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញ​ដួ​រ នៅថ្ងៃនេះ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ប​និ្ត​ច​ព្រោះ​លាភ​ច្រើន បោក​ហួស​ចាប់​ពុំ​ជាប់​ទេ។រីឯ​បញ្ហា​សេ្ន​ហា កំលោះ​ក្រមុំ ងាយ​មាន​ជម្លោះ​វិវាទ​និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់ ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ៕

ថ្ងៃសុក្រ ទី 05 ខែ ធ្នូ ឆ្នាំ ២០១៤

ឆ្នាំជូត (នាមកណ្តុរ) ពង្សទេវតា​ប្រុស ធាតុទឹក
​​​រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ជួប​បញ្ហា​នឿយ ហត់​ពិសេស​រឿង​រាវ​តូច​ធំ​តែង​ចូល​យាយី​ច្រើន​ទៀត​ផង​។ ​ទោះបី​យ៉ាងណា​លោក​អ្នក​អាច ​មាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន​មាន ​ការព្យាយាម​អត់ធ្មត់​ក្នុង​ការបំពេញ​ការងារ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បង្កើត​ជា​រឿង​រាវ​តូច​ធំ​ណាស់ ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ (នាមគោ) ពង្សមនុស្សប្រុស ធាតុដី

​ រាសី​ស្រុតចុះ​។​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ចេះ មើល​មុខ​ក្រោយ​ទើប​ពុំមាន​បញ្ហា​មិន​ល្អ​ណាមួយ​ចោទឡើង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេល​ព្រឹក​មាន​ភាព​រកាំរកូស​ច្រើន​តែ​ថ្ងៃ​បន្តិច​ ពេល​ព្រះអាទិត្យ​រះ​ពេញ ​អាកាស​វេហា​ឧបទ្រពចង្រៃ​ ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ ​លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំខាល (នាមខ្លា) ពង្សយក្ខិណី ធាតុឈើ

​ រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ មិន​គាប់​ប្រសើរ​ទេ​គឺ​តែង​មាន​ក្រុម​បាបមិត្ត​ចាំតែ​យាយី​ប៉ង​អាក្រក់​ ប៉ុណ្ណោះ​ដូច្នេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​ ក្រៅពី​នេះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ ​ឬ​ក្រុម​នុស្ស​ចាស់​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ ទាល់តែ​ស្វះស្វែង​បន្តិច​ ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ទប់ទល់​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ​ដូចនេះ​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូល​មក​ឡូកឡំ​នាំ​កើត​ជម្លោះ​វិវាទ​ឡើង​៕

ឆ្នាំថោះ (នាមទន្សាយ) ពង្សមនុស្សស្រី ធាតុឈើ
​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ ដដែល​ទេ​ហេតុនេះ​បើ​ចង់​ប្រកប​កិច្ចការងារ​តូច​ធំ​ឃើញថា​មានការ​ជឿនលឿន​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជា​និច្ច​។ ​ក្រៅពី​នេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​លោកអ្នក​គប្បី​ប្រញាប់​ធ្វើ​កុំ​រង់ចាំ​យូរ​ព្រោះ​ថ្ងៃនេះ​ជា​ឱកាសល្អ​ក្នុង​ការបំពេញ​ការងារ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ហើយ​កំពុង​មាន​ភាព​សុខដុម​ប្រពៃ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួរ​សារ​ជា​ឱកាស​ល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការផ្សះផ្សារ​ទៀតផង​៕

ឆ្នាំរោង (នាមនាគរាជ) ពង្សទេវតា​ប្រុស ធាតុមាស
រាសី​ស្រុតចុះ​។​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ការ​ជឿនលឿន​ទៅ​មុខ​និង​មានជោគ​មាន​សិរី​គ្រាន់​គាប់ប្រសើរ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោល​គឺ​ការ​រក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​បន្តិច​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មក​វិញ​ហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រា​ខាងមុខ​៕

ឆ្នាំម្សាញ់ (នាមពស់) ពង្សមនុស្សប្រុស ធាតុភ្លើង
រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​ទោះបី​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោ​លហើយ​មិន​ត្រូវ​លោភលន់​ឡើយ​បើ​ពុំនោះ​ទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជា​ពុំខាន​។​ក្រៅពី​នេះ​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពី​ព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​អំឡុង​ពេល​នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ងាយ​ថយ​ក្រោយ​តែ​ពិបាក​រុលទៅមុខ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់ដែរ​៕
 

ឆ្នាំមមី (នាមសេះ) ពង្សទេវតា​ស្រី ធាតុភ្លើង
រាសី​ខ្ពស់ត្រដែត​។​នៅពេល​នេះ​បើ​ទោះបី​ដួង​រាសី​ខែ​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​ការប្រកប​ការងារ​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មក​វិញ​ផង​។​សម្រាប់​កិច្ច​ការងារ​ថ្មី​ចាស់​បើ​មាន​ការ​សម្រុក​ឬ​ព្យាយាម​ពុះពារ​ក៏​តែង​អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​អាជីវករ​ទោះ​មាន​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។  
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ា​យក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំមមែ (នាមពពែ) ពង្សទេវតា​ស្រី ធាតុមាស

រាសី​ស្រុតចុះ​។​នៅ​ថ្ងៃនេះ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី​ហេតុនេះ​បើ​មាន​ការប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់​មក​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខ​តិចតួច​ហើយ​បើ​ថយក្រោយ​នោះ​ក៏​មាន​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណា​មួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំំ​លោះ​ក្រមុំ​មាន​ការងាយ​ទាំង​ផ្អែមល្ហែម​ហើយ​ក៏​ងាយ​កើត​រឿង​រាវ​ទាស់ទែង​៕

ឆ្នាំវក (នាមស្វា) ពង្សយក្សប្រុស ធាតុដែក​

​រាសី​ល្អ​ជា​មធ្យម​។​ឆ្លង​ចូល​ខែ​ថ្មី​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​ងើប​ប្រសើរ​ឡើង​វិញ​មិន​ថា​ជា​កិច្ច​ការងារ​ឬ​ប្រាក់កាស​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​ជួប​បញ្ហា​លំបាក​ទេ​គឺ​ដូច​សព្វមួយដង​។​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈាន​ដល់​ការបែកបាក់​៕

ឆ្នាំរកា (នាមមាន់) ពង្សយក្ស​ប្រុស ធាតុដែក
​រាសី​ស្រុតចុះ​។​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​តែង​ជួប​នូវ​រឿង​រាវ​ប្រទាំង​ប្រទើស​និង​កើតការ​រកាំចិត្ត​ផង​។​ក្រៅពីនេះ​កិច្ច​ការងារ​ចូរ​ប្រយ័ត្ន​ចៅហ្វាយនាយ​ថា​ស្តីបន្ទោស​ណាមួយ​ឡើង​គប្បី​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ចេញ​ធ្វើ​ជំនួញ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើយ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើត​មាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើ​ការជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មាន​ការត្រួតពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើន​ជាង​គូព្រេង​៕

ឆ្នាំច (នាមឆ្កែ) ពង្សយក្ខិណី ធាតុដី
​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅ​មុខ​និង​ពិសេស​អាច​ទទួល​ដំណឹង​ល្អ​ក្នុង​រឿង​អ្វីមួយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំកុរ (នាមជ្រូក) ពង្សមនុស្សស្រី ធាតុទឹក

​រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​រឿង​រាវ​រកាំរកូស​ច្រើន​ត្រូវ​ចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់​ហើយ​មិន​ត្រូវ​តបត​ជាមួយ​ក្រុម​មនុស្ស​បាបមិត្ត​ឡើយ​ពុំនោះ​ទេ​បញ្ហា​នឹង​រត់​ចូល​មិនចេះចប់​ឡើយ​។​ការប្រកប​ការងា​ររ​បស់​លោក​អ្នក​មាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខ​ហើយ​កំពុង​មាន​ភាព​សុខដុម​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តីផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោក​អ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុម​មនុស្ស​ក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ដោយ​ប្រការ​ណាមួយ​ផង​។​
​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​មាន​ការលូតលាស់​ទៅ​មុខ​ទេ​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​៕

ថ្ងៃសុក្រ ទី ១២ ខែ វិច្ឆិការ ឆ្នាំ ២០១៤

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​បញ្ហា​រឿង​ការងារ​រាំងស្ទះ​ច្រើន​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ទើប​អាច​ចៀសផុត​ផល​អាក្រក់​ដែល​យាយី​ទៅរួច​។​ការប្រកប​ការងារ​លោក​អ្នកត្រូង​អត់ធ្មត់​សង្កត់ចិត្ត​ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ខ្លះ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ ផងដែរ​។​
   សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​លោកអ្នក​ជួប​បញ្ហា​មិន​ល្អ​យាយី​ច្រើន​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិន​ល្អ​ណា​មួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោក​អ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី​ត្រូវមាន​ចិត្ត​ត្រជាក់​ហើយ​មិន​ត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​ជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មាន​ការបន្ថែម​ភាព​ប្រយ័ត្នប្រយែង​ឱ្យបាន​ច្រើន​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំ​សូវ​មាន​ការ​ជឿនលឿន​ទៅមុខ​តែ​ងាយ​ថយ​ក្រោយ​ពិសេស ជម្លោះ​វិវាទ​ក៏​ងាយ​កើតមានឡើង​ដែរ​៕

រាសី ​ល្អ​ជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​លោក​អ្នក​មាន​ដំណឹង​ល្អ​ និង​មិន​ល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​បើ​ចង់​សង្ឃឺម​ផល​ល្អ​ទាំងអស់ឬ​ផល​ អាក្រក់​កើតឡើង​ទាំ​ង​អស់​នោះ​ក៏​មិន​អាច​ទៅរួច​ដែរ​ពោល​គឺ​ត្រូវតែ​មាន​ល្អ ​ខ្លះ​និង​អាក្រក់​ខ្លះ​ជា​និច្ច​។​សម្រាប់​ថ្ងៃ​នេះ​អ្នក​ប្រកប​របរ​រកស៊ី​ ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប ​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបាន​ថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិត​ ណា​ក៏​បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។​
    រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មាន​ការ​ជឿនលឿន​ទៅ​មុខ​ទេ​មានតែ​ ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈាន​ដល់​ផ្លូវបំបែក​៕ - See more at: http://www.cen.com.kh/horoscope/horo_khmer_details?chid=1&sid=16&vid=2&year=1#sthash.VfleECrd.dpuf
រាសី ​ល្អ​ជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​លោក​អ្នក​មាន​ដំណឹង​ល្អ​ និង​មិន​ល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​បើ​ចង់​សង្ឃឺម​ផល​ល្អ​ទាំងអស់ឬ​ផល​ អាក្រក់​កើតឡើង​ទាំ​ង​អស់​នោះ​ក៏​មិន​អាច​ទៅរួច​ដែរ​ពោល​គឺ​ត្រូវតែ​មាន​ល្អ ​ខ្លះ​និង​អាក្រក់​ខ្លះ​ជា​និច្ច​។​សម្រាប់​ថ្ងៃ​នេះ​អ្នក​ប្រកប​របរ​រកស៊ី​ ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប ​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបាន​ថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិត​ ណា​ក៏​បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។​
    រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មាន​ការ​ជឿនលឿន​ទៅ​មុខ​ទេ​មានតែ​ ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈាន​ដល់​ផ្លូវបំបែក​៕ - See more at: http://www.cen.com.kh/horoscope/horo_khmer_details?chid=1&sid=16&vid=2&year=1#sthash.VfleECrd.dpuf
រាសី ​ល្អ​ជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​លោក​អ្នក​មាន​ដំណឹង​ល្អ​ និង​មិន​ល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​បើ​ចង់​សង្ឃឺម​ផល​ល្អ​ទាំងអស់ឬ​ផល​ អាក្រក់​កើតឡើង​ទាំ​ង​អស់​នោះ​ក៏​មិន​អាច​ទៅរួច​ដែរ​ពោល​គឺ​ត្រូវតែ​មាន​ល្អ ​ខ្លះ​និង​អាក្រក់​ខ្លះ​ជា​និច្ច​។​សម្រាប់​ថ្ងៃ​នេះ​អ្នក​ប្រកប​របរ​រកស៊ី​ ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប ​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបាន​ថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិត​ ណា​ក៏​បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។​
    រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មាន​ការ​ជឿនលឿន​ទៅ​មុខ​ទេ​មានតែ​ ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈាន​ដល់​ផ្លូវបំបែក​៕ - See more at: http://www.cen.com.kh/horoscope/horo_khmer_details?chid=1&sid=16&vid=2&year=1#sthash.VfleECrd.dpuf
រាសី ​ល្អ​ជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅថ្ងៃនេះ​លោក​អ្នក​មាន​ដំណឹង​ល្អ​ និង​មិន​ល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​បើ​ចង់​សង្ឃឺម​ផល​ល្អ​ទាំងអស់ឬ​ផល​ អាក្រក់​កើតឡើង​ទាំ​ង​អស់​នោះ​ក៏​មិន​អាច​ទៅរួច​ដែរ​ពោល​គឺ​ត្រូវតែ​មាន​ល្អ ​ខ្លះ​និង​អាក្រក់​ខ្លះ​ជា​និច្ច​។​សម្រាប់​ថ្ងៃ​នេះ​អ្នក​ប្រកប​របរ​រកស៊ី​ ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប ​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបាន​ថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិត​ ណា​ក៏​បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។​
    រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មាន​ការ​ជឿនលឿន​ទៅ​មុខ​ទេ​មានតែ​ ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈាន​ដល់​ផ្លូវបំបែក​៕ - See more at: http://www.cen.com.kh/horoscope/horo_khmer_details?chid=1&sid=16&vid=2&year=1#sthash.VfleECrd.dpuf

​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​មាន​ដំណឹង​ល្អ​ទាំង​ពី​ចម្ងាយ​និង​នៅ​ជិត​ផង​។​ចំណែក​ការ​ប្រកបការងារ​ឃើញថា​មាន​ភាពរលូន​ល្អ​និង​មាន​ភាព​សុខដុម​គួរសម​។​សម្រាប់​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ការរីកលូតលាស់​គួរសម​ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មាន​ការបណ្តាក់ទុន​រក​ស៊ី​ក្នុង​អ្វី​មួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាង​ដូច​សមប្រកប​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិន​សូវ​ទុកចិត្ត​ទុក​ថ្លើម​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​៕

រាសី​ស្រុតចុះ​។​នៅ​ថ្ងៃ​នេះ​លោកអ្នក​ទៅ​ណា​មក​ណា​តែង​ជួប​នូវ​បញ្ហា​ច្រើន​ដែល​មិនសូវ​សុខ​ស្រួល​ខ្លួន​ប៉ុន្មាន​ទេ​។​ក្រៅពីនេះ​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ផងដែរ​ពីព្រោះ​ថា​ងាយ​កើត​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខ​តិចតួច​ហើយ​ប្រាក់ចំណូល​ទៀតសោត​រក​គ្រាន់​បង្គ្រប់​ក្រពះ​ក៏​សឹង​ថា​យ៉ាប់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពី​ព្រោះ​ងាយ​ទទួលរង​ប៉ះពាល់​ណាស់​។​
  រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូ​ព្រេង​៕

រាសី​ល្អ​ជា​មធ្យម​។​ក្នុង​ថ្ងៃ នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ ពិសេស​អំណោយផល​រឿង​ការងារ​ពី​ព្រោះថា​តែង​មាន​ការ​ជឿនលឿន​និង​ផល​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ក្រៅពី​នេះ​បញ្ហា​ប្រាក់កាស​ឃើញថា​តែង​ផ្តល់​ជា​ផ្លែផ្កា​និង​មាន​គ្រាន់​ជា​ទី​ពេញចិត្ត​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញ​ថា​ផល​ចំណូល​នោះ​មិនសូវ​ឆ្លើយតប​ដូច​សេចក្តី​ប្រា​ថា្ន​ទេ​ពីព្រោះ​ថា​មានការ​ខកបំណង​ច្រើន​ជាង​ពិសេស​បើ​ធ្វើ​ជំនួញ​ថ្មីៗ​ផង​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​រឿង​រាវ​បន្តិចបន្តួច​ប្រែក្លាយ​ជា​ធំ​ហើយ​កើត​ជា​រឿង​រាវ​មិនចេះចប់​មិនចេះហើយ ៕



រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ពោល​គឺ​ដួង​រាសី​មធ្យម​ដែល​បញ្ហា​អាច​ប្រែ​ក្រឡាស់​ពី​ល្អ​មក​អាក្រក់​និង​អាក្រក់​មក​ល្អ​វិញ​បាន​គប្បី​ប្រយ័ត្នប្រយែង​។​ក្រៅពី​នេះ​បើ​ទោះបី​លោក​អ្នកធ្វើដំណើរ​ទៅ​ណា​មក​ណា​តែង​ទៅ​មិន​ទាន់ បើ​មាន​ការជជែក​អ្វីមួយ​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា ហើយ​បើ​រង់​
​ចាំ​មនុស្ស​ក៏​តែង​យឺតយូ​រដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំនោះ​ទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិលត្រឡប់​មក​ផ្ទះ​វិញ​។
 រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការលេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕
 

ឆ្នាំ​មមី (​សេះ​) ពង្ស​ទេវតា​ស្រី ត្រូវ​កាល​ព្រះ​ច័ន្ទ​កុមារ​ដែល​ព្រាហ្មណ៍​យក​ទៅ​បូជាយញ្ញ បាន​ ​ទេវតា​មកជួយ ។​

ឆ្នាំ​មមី កាល​នៅ​តូច មាតាបិតា​ស្រឡាញ់​ណាស់ អាយុ​បាន ២១ ដល់ ២៥ ត្រូវ​ចាកចេញ​ពី​ទី​លំ​ ​នៅ អាយុ​បាន ៣១ ឆ្នាំ មាន​គ្រោះ​ម្ដង ៦៣ ឆ្នាំ​ម្ដង ។​

​កើត​ថ្ងៃ​សៅរ៍ ជា​មាត់ មាត់​នោះ​ចរចា​ផ្ដេសផ្ដាស់ តែ​គំនិត​ប្រកាន់​ថា​ត្រូវ ។ ព្រះ​ច័ន្ទ ជា​ចិត្ត ចិត្ត​ ​នោះ​ច្រើន​តែ​វាយឫក​ខ្ពស់ ចង់​តែ​ធ្វើការ​ធំដុំ ។ ព្រហស្បតិ៍​ជា​អា​សន៍ និង​ជា​អ្នក​មាន​ចិត្ត​ខ្ជាប់ខ្ជួន ។ ព្រះ​ ​អាទិត្យ និង​ព្រះ​អង្គារ ជា​ដៃ ធ្វើ​ការងារ​មិន​សូវ​ល្អ ។ ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ជើង មិនសូវ​ដើរ​ឆ្ងាយ​ពី​ទី​លំ​ ​នៅ​ទេ ។​

ឆ្នាំ​មមែ (​ពពែ​) ពង្សទេព្តា​ស្រី ត្រូវ​កាល​ព្រះព្រហ្ម​រែក​មាស​ចុះ មក​ឋាន​មនុស្ស​លោក​ ​ ​ហើយ​ចាំ​សីល ។​

ឆ្នាំ​មមែ កាលពី​នៅ​តូច អភ័ព្វ ពឹង​ញាតិ​កា​មិនបាន​អាយុ​បាន ១​ឆ្នាំ លំបាក​ចិញ្ចឹម អាយុ ១១-១២​ឆ្នាំ​ មាន​គ្រោះ​ម្ដង អាយុ ១៥​ឆ្នាំ​ត្រូវ​ចាក​ទីលំនៅ​របស់​ខ្លួន ទើប​មាន​លាភ អាយុ​១៦-៣១​ឆ្នាំ មាន​គ្រោះ​ម្ដង​ទៀត​បើ​ធ្វើ​រាជការ ​នឹង​បាន​ជា​ធំ ជាទី​គាប់ចិត្ត​របស់​សមណព្រាហ្មណ៍ នឹង​បានកូន​ពីរ​នាក់ ជា​ទីពឹង​ពំនាក់​អាស្រ័យ ។

ឆ្នាំ​វក (​ស្វា​) ពង្សយក្ស​ប្រុស ត្រូវ​កាល​ព្រះ​ធូរ ដែល​អសុរ​នវ​យក្ខ ចាប់​ចង​នឹង​កន្ទុយ​សេះ ហើយ​ ​នាំយក​ទៅ​នគររាជ ។​

ឆ្នាំ​វក បើ​ជា​ឈ្មួញ នឹង​បាន​លាភ​ច្រើន មានកូន ៤ នាក់​ជា​ទីពឹង​នាក់​អាស្រ័យ កូន​ម្នាក់​នឹង​បាន​ធ្វើ​ ​រាជការ ។​

កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ចរចា​ផ្អែម​ល្អែម ស្គាល់​គោលបំណង​អ្នកប្រាជ្ញ​រៀនសូត្រ​ចំណេះ​ ​វិជ្ជា​ល្អ​ណាស់ ជាទី​គាប់ចិត្ត​របស់​សមណៈ និង​នាយ​ចៅហ្វាយ ។ ព្រះ​ពុធ​ជា​ចិត្ត​នោះ​ ស្រឡាញ់​តែ​ ពាក្យពេចន៍​ ​ពិរោះ​ក្បោះក្បាយ ។ ព្រះ​សៅរ៍ ជា​អាសន៍ មាន​កាមរាគ​ខ្លាំង ចូល​ចិត្ត​ធ្វើ​សេចក្ដី​សិទ្ធ​ស្នា​ជាមួយនឹង​ស្ត្រី ហើយ​ច្រើន​តែ​មាន​ប្រពន្ធ​ច្រើន បើ​ស្ត្រី​វិញ ចូលចិត្ត​បេះបួយ និយាយ​ ​ដើម​គេ​នឹង​មាន​ស្លាកស្នាម​ក្នុង​ទី​កំបាំង ។ ព្រះ​អង្គារ និង​ព្រះ​ព្រហស្បតិ៍​ជា​ដៃ ធ្វើការ​អ្វី​មាន​ថ្វីដៃ​មិន​ទន់ខ្សោយ​ ​ប៉ុន្តែ​យឺតយូរ​បន្តិច ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជាដើម មិនសូវ​ដើរ​ពេក ។​

​​ឆ្នាំ​រកា (​មាន់​) ពង្ស​យក្ខ​ប្រុស ត្រូវ​កាល​ព្រះ​វេស្សន្តរ នាំ​ព្រះ​អគ្គមហេសី និង ព្រះរាជបុត្រ​ទាំងពីរ​ ​ទៅ​ឯ​ភ្នំ​គិរី​វង្គ​ត ។​

ឆ្នាំ​រកា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា ញាតិ​កា​ទាំងឡាយ​ខាង​ក្រោយមក នឹង​មាន​បុណ្យ​វាសនា​ ​ធ្វើ​គុណ​ដល់​គេ ច្រើន​មាន​ទោស អាយុ ២០ ឆ្នាំ ពឹង​បានតែ​ខ្លួនឯង ពឹង​អ្នកដទៃ​មិន​បាន​ឡើយ ។​

កើត​ថ្ងៃ​អង្គារ អង្គារ​ជា​មាត់ មាត់​នោះ​ចរចា​សាហាវ ចូល​ចិត្ត​និយាយ​តែ​រឿង​ស្រីៗ ។ ព្រះ​ ​ព្រហស្បតិ៍ ជា​ចិត្ត ចិត្ត​មិន​សូវ​ដាច់​រៀនសូត្រ​ចំណេះវិជ្ជា​អ្វីមួយ ចាំ​មិន​បាន​យូរ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​ ​អាទិត្យ​ជា​អា​សន៍ មាន​កាមរាគ​ខ្លាំង ។ ព្រះ​ពុធ និង​ព្រះ​សុក្រ​ជា​ដៃ មាន​ថ្វីដៃ​ល្អ ចូលចិត្ត​ក្នុង​ការងារ​ធ្វើ​ជាង​។​ ​ ​ព្រះ​សៅរ៍​និង​ព្រះ​ច័ន្ទ​ជា​ជើង ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។​

ឆ្នាំច (​សុន​ខ​) ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះបាទ​បារិ​សាទ មាន​ដុះ​ចង្កូម ត្រូវ​គេ​បណ្ដេញចេញ​ពី​នគរ​។​

ឆ្នាំច ត្រង់​មុខ​ច្រើន​កើត​ដំបៅ និង​រោគ​មុន មាន​ខ្ញុំកំដរ និង​ទ្រព្យសម្បត្តិ​គួរសម បើ​ធ្វើ​ស្រែចំការ​ ​បាន​ផល​ល្អ នឹង​មាន​លាភ​មាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ អាយុ ១១-១៣-២៥​ឆ្នាំ មាន​គ្រោះ​ម្ដង ។

​បើ​កើត​ថ្ងៃ​ពុធ ពុធ​ជា​មាត់ មាត់​នោះ​អភ័ព្វ និយាយ​លួងលោម មិនសូវ​ប្រសប់ តែ​ល្មម​ចិញ្ចឹម​ខ្លួន​ ​បាន ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ​ក្លាហាន ចូលចិត្ត​យកអាសា​ចៅហ្វាយនាយ ជា​ទី​ស្រឡាញ់​ រាប់អាន​នៃ​ជន​ ​ទាំងឡាយ តែ​ខ្លួនឯង​អភ័ព្វ ។ ព្រះ​ច័ន្ទ​ជា​អាសន៍​មាន​កាមរាគ​តិច មិន​គាប់​ចិត្តនឹង​តណ្ហា ។ ព្រះ​ព្រហស្បតិ៍​ ​និង​ព្រះ​សៅរ៍​ជា​ដៃ ថ្វីដៃ​ល្អ ស្ទាត់​ជំនាញ​ក្នុងការ​ធ្វើ​ជាង ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​ជា​ជើង មិនសូវ​ដើរ​ចាក់​ ​ទីលំនៅ ។​

ឆ្នាំ​កុរ (​ជ្រូក​) ពង្សមនុស្ស​ស្រី ត្រូវ​ត្រង់​កាល​ព្រះ​សុភ​មិត្រ​នាំ​នាង​កែវ​គ្រឹះ​ស្នា​ទៅ​ព្រៃ ។​

​ឆ្នាំ​កុរ កាល​អាយុ​បាន ១៩​ឆ្នាំ ត្រូវ​ឃ្លាត​ចាក​ទីលំនៅ នឹង​មាន​បុត្រ​ពីរ​នាក់ បុត្រ​ទី​ពីរ មាន​បុណ្យ​ ​មាន​ពួកក្រុម​មិត្រភ័ត្តិ​ច្រើន ព្រមទាំង​មាន​ទ្រព្យសម្បត្តិ​មាសប្រាក់ បរិបូរណ៌​ដោយ​ទាសា​ទាសីជាច្រើន។

​កើត​ថ្ងៃ​ព្រហស្បតិ៍ ព្រហស្បតិ៍​ជា​មាត់ មាត់​នោះ​ចរចា​ត្រឹមត្រូវ ស្គាល់​គោល​អ្នកប្រាជ្ញ ប៉ុន្តែ​គេ​ ​មិនសូវ​ស្គាល់ ។ ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ ក្ដៅក្រហាយ​ទោសោ​ច្រើន តែ​ឆាប់​បាត់ មិនចេះ​ចងគំនុំ​គុំគួន​អា​ ​ឃាដ​ព្យាបាទ​គេ ចិត្ត​ប្រកបដោយ​បុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ ច្រើន​មាន​ស្លាកស្នាម​ទី​កំបាំង ។ ព្រះ​សុក្រ​ ​និង​ព្រះអាទិត្យ ជា​ដៃ ត្រូវធ្វើ​ការនឿយហត់​ណាស់ ។ ព្រះ​ច័ន្ទ និង​ព្រះ​ពុធ ជា​ជើង ជា​អ្នក​ចូលចិត្ត​ដើរ​ច្រើន​។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1699
2202
4537643