jaukjeybanner

ជ្រុងដាក់តុធ្វើការ សម្រាប់ផ្ទះតូចចង្អៀត

កន្លែង​តូច​មួយ​សមរម្យ​សម្រាប់​ធ្វើការ​ក្នុងផ្ទះ​តូចចង្អៀត ដាច់ខាត​ត្រូវតែ​សមល្មម និង​មិន​ស៊ី​អស់​ក្រឡា​ផ្ទៃ​ធំ ស្ងប់ស្ងាត់​និង​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ ។


ជ្រុង​មួយ​សម្រាប់ធ្វើ​ការងារ ត្រូវ​និង​លំនៅដ្ឋាន​តូចចង្អៀត ។


ពិតណាស់​កន្លែង​ដាក់​តុ​ធ្វើការ​សំខាន់​ណាស់​សម្រាប់​គ្រួសារនីមួយៗ ។ យើង​ត្រូវការ​វា​សម្រាប់ធ្វើ​ការងា​រផ្សេងៗ រៀនសូត្រ ទុកដាក់​បញ្ជីស្នាម​និង​ឯកសារ​នានា​ក្នុង​គ្រួសារ​ហើយក៏​អាច​ធ្វើការ​ហត្ថកម្មតូចៗលើ​តុ​ធ្វើការ​ក្នុងផ្ទះ​បាន​ផងដែរ ។
តែ​ធាតុពិត​មានការ​ងារ​ច្រើនណាស់​ដែល​យើង​អាច​សម្រេចចិត្ត​ចេញពី កន្លែង​នេះ ។ ពិសេស​ចំពោះ​លំនៅដ្ឋាន​ណា​ដែល​ទំហំ​មានកំណត់​ហើយ​មិនអាច​រក្សា​បន្ទប់​មួយ​ពេញ ឬ មួយ​កំណាត់​បន្ទប់​សម្រាប់​ធ្វើកា​រដាច់​ដោយឡែក​បាន ។ នេះ​គឺ​មូលហេតុ​ធ្វើឱ្យ​កន្លែងធ្វើការ​ក្លាយជា​សំខាន់ បើទោះជា​ពេលខ្លះ​វា​ស្ថិតនៅ​ជ្រុង​កន្លៀត​មួយ​ក៏ដោយ ។


បើ​យើង​ចង់ឱ្យ​កន្លែងធ្វើការ​ក្នុងផ្ទះ​របស់​យើង មាន​លក្ខណៈ​ឯកជន​ដាច់ដោយឡែក នោះ​យើង​អាច​ប្រើ​ទូរ​ខោអាវ ។ នេះ​ជា​កន្លែង​ដ៏​ត្រូវចិត្ត​បំផុត​សម្រាប់​យើង​រៀបចំ​តាម​នឹកឃើញ ដាក់តាំង​លំ​វត្ថុ​នានា ហើយ​នៅតែ​រក្សាបាន​នូវ​សណ្តាប់ធ្នាប់ និង​មិន​ធ្វើឱ្យ​បន្ទប់​ឃើញ​រញ៉េរញ៉ៃ ។


ការយក​ទូរ​ដាក់​ខោអាវ​ច្នៃ​ជា​តុ​ធ្វើការ កំពុង​ក្លាយជា​ទំនោរ​មួយ​ដ៏​ពេញនិយម ។ ងាយៗទេ គឺ​គ្រាន់តែ​ដាក់​កូន​តុ​មួយ ចូល​ចន្លោះ​ទូរ​ខោអាវ ហើយ​គឺ ធ្វើការ​បាន ។ របៀប​មួយ​នេះ​សន្សំ​បាន​លំហ​ទំនេរ​ក្នុងផ្ទះ​និង​មាន​ធ្នើ​សម្រាប់​ដាក់​ឯកសារ​ស្រាប់ ។


មាន​របៀប​ច្រើនយ៉ាង​ណាស់​សម្រាប់​ច្នៃ​ទូរ​ខោអាវ​ឱ្យទៅជា​ពហុមុខ​ងារ​ហើយ​នៅ​រក្សាបាន​ភាពស្រស់ស្អាត​របស់​វា ។ យើង​អាច​លាប​ពណ៌​ថ្មី ឬ បិទ​ក្រដាស​លំអ​ជញ្ជាំង​ឱ្យ​វា ទៅតាម​ចំណូលចិត្ត ឬ តាម​ដំបូន្មាន​របស់​ស្ថាបត្យករ ពិនិត្យ​គំរោង​សង់ផ្ទះ​របស់​យើង ។


និយាយ​ពី​កន្លែង​រក្សា​ឯកសារ យើង​អាច​ប្រើ​ជញ្ជាំង​និង​សន្លឹក​ទ្វារក្រាស់ៗ ជា​កន្លែង​រក្សា​ឯកសារ​នានា ។ យើង​អាច​បំពាក់​លើ​វា​នូវ​ទំ​ពក់ខ្លះៗ ព្យួរ​លើ​វា​នូវ​ថង់​ក្រណាត់ ពីរ​បី …. ឬ អាច​ភ្ជាប់​ធ្វើ​ដាក់​ឯកសារ ពីលើ​ជញ្ជាំង​ឬ ទ្វារ​នោះ ។


តែ​បង្ហាញថា​ត្រូវ​លៃលក​យ៉ាងណា បើ​យើង​គ្មាន​ទូរ​ខោអាវ​ដូចខាងលើ ។ កុំ​ព្រួយ​មាន​របៀប​ផ្សេង ទៀត​សម្រាប់​រៀបចំ​កន្លែងធ្វើកា​រ ។


ត្រូវ​សម្លឹង​មួយ​ជុំ ផ្ទះ ឬ បន្ទប់​របស់​អ្នក​ដោយ​យកចិត្តទុកដាក់​បំផុត ប្រាកដជា​រកបាន​ជ្រុង​មួ​យស​ក្កិ​សម​មិន​ខាន វា​អាចជា​ជ្រុងផ្ទះ ឬ ច្រក​ក្រោម​ជណ្តើរ​ក៏បាន ។


កន្លែងធ្វើការតូចៗ (Mini) អាច​កើតឡើង​ពី​លំហ​តូច​មួយ​និង​កូន​តុ កូន​កៅអីមួយៗប៉ុណ្ណោះ ។ បន្ថែម​ពីលើ​វា​នូវ​ចង្អៀត​ធ្វើការ និង ធ្នើតូចៗពីរ​បី​ពី​ជញ្ជាំង នោះ​អ្នក​នឹងមាន​លំហ​ដោយឡែក​មួយ​សម្រាប់​ធ្វើកា​រ​មិន​ខាន  ៕


ប្រភព BG-KOHLER

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
4368
6029
5150723