jaukjeybanner

​អាវ​ធំ​ សម​សួន​សម្រាប់​ប្រុស​កម្លោះ ​ធ្វើការ

វសន្តរដូវ ឈានចូលសន្សឹមៗហើយ បុរស​អ្នក​ការិយាល័យ​ទាំងឡាយ​គួរ​ត្រៀម​អាវធំ​ឱ្យ​ហើយ​ទៅ ។
ធាតុពិត​ទៅ​ជំនោរ​ប្រើ​អាវ Blazer និង​អាវ Vest របស់ប្រុសៗមិន​ដូច​តាម​ឆ្នាំ​នោះទេ ហើយ​មិន​ទាមទារ​ការពាក់​ចម្រុះ​ពណ៌ (mix) ច្រើន​ទៀត ។ បើ​បុរស​រូប​ណា​ចូលចិត្ត​សង្ហា​អាច Suit up តាមរបៀប​បុរាណ​បន្តិច​គឺ អាវ Vest ខ្មៅ ឬ​ប្រផេះ ជាមួយ​អាវ​សឺ​មី​និង​ខោ​ពណ៌​តែមួយ បើ​នរណា​និយម​របៀប​យុវវ័យ​គឺ ប្រើ​អាវ Vest ពណ៌​ឆើត​បន្តិច​ឱ្យ​ត្រូវ​ទម្រង់​សក់​ឬ រូបភាព​របស់​យើង ។ បើទោះជា​សម្រេច​យកបែប​ណាក៏ដោយ ចូរ​អ្នក​លៃ​ឱ្យ អាវ Blazer ឬ Vest ក្លាយជា​ជំនួស​ការមិនអាច​ខ្វះ​បាន​ក្នុងការ​បង្ហាញ​មុខរប​ស់​អ្នក មិន​ចំពោះតែ​នៅ​កន្លែងធ្វើការ​ងារ តែ​នៅ​គ្រប់កន្លែង​ដែល​អ្នក​ទៅដល់ ដើម្បី​ស្រូបយក​ចំណាប់អារម្មណ៍ ពី​អ្នក​នៅ​ជុំវិញខ្លួន ។  
Blazer អាច​ដើរ​និង​យើង ពី​ចិញ្ចើមថ្នល់ ដល់​ការិយាល័យ​ពី​អង្គប្រជុំ ដល់​តុ​អាហារ ហេតុនេះ​បណ្តា​បុរស​និង​ប្រុស​ក​ម្លោះ​ទាំងឡាយ​ត្រូវ​ចេះ​របៀប Mix Blazer ត្រឹមត្រូវ ។
Suit Up អាវ Vest បែប​បុរាណ
Suit Up អាចជា​ពាក្យ​មួយ​ពិបាក​និយាយ​ឱ្យ​ត្រូវ​ន័យ​ជា​ខ្មែរ​យើង​និយាយ​ពី​របៀប​ប្រុស​ស្លៀកពាក់​ដោយ​ប្រើ​អាវ Vest ដើម្បីឱ្យ​រូបរាង​ទ្រង់​សង្ហា​ទាក់ភ្នែក ក្នុងពេល​ត្រូវ​ផ្សំ និង​អាវ​សឺ​មី និង​ក្រវ៉ា​ត់ក ស្បែកជើង ។


អាវ Vest បែប​យុវជន សក្តិសម​សម្រាប់​ប្រើ​ក្នុង Office


អាវ Vest សម្រាប់ Office មាន 2-3 ពណ៌​ទេ តែ​សាច់​ក្រណាត់ខុសៗគ្នា


ដើម្បី​អាវ​កាន់តែ សង្ហា​បែប​យុវវ័យ យើង​អាច​ប្រើ​អាវយឺត​ជំនួស អាវ​សឺ​មី ។


Blazer ស្តើង​ស្រាល​របៀប​យុវវ័យ


Blazer ស្តើង ស្រាល​ជួយ​បណ្តា​ថ្ងៃខែ​ក្នុង​ការិយាល័យ​របស់ប្រុសៗ កាន់តែ​ឆាប់​កន្លងផុត ។


តើ​នារី​ណា​មិន​មើល​មក​ប្រុស​ម្នាក់​ដែល​ប៉ិនប្រសប់​ស្លៀកពាក់​យ៉ាងនេះ ?


បើ​ក្រុមហ៊ុន ឬ អង្គ​ភាពមិន​តម្រូវឱ្យមាន​ឯកសណ្ឋាន នោះ​ការ​រើស Blazer ឬ Vest ត្រូវចិត្ត​ងាយ​ណាស់ ។


អាវ Vest ម៉ូត Gile
ម៉ូត​អាវ Vest gile ក៏​ជា​ម៉ូត​អាវប្រុស​សម្រាប់​ការងារ​ការិយាល័យ​ដែរ ។ វា​ស្តែង​នូវ​ភាព​សកម្ម​និង​យុវភាព ។ អ្នក​អាច Suit up វា​និង​អាវ​សឺ​មី​ស ឬ ជាមួយ​អាវ​ណា​ដែល​អ្នក​ពេញចិត្ត ។


អាវ Vest gile ក៏​ជា​ម៉ូត​ថ្មី​មួយ​របស់ប្រុសៗធ្វើការ Office


ជាមួយ​អាវ Vest ពេលខ្លះខុសៗមិន​ត្រឹមតែ​សង្ហា​ទេ​ថែមទាំង Sexy ទៀត ។


ហើយ​របៀប​ស្លៀកពាក់​ខ្លះ​ប្រើ​បាន​ទាំងប្រុស​ទាំងស្រី ។


រើស​អាវ​សឺ​មី​ឱ្យ​សមនិង​អាវ Vest
ប្រុសៗធ្វើការ​ក្នុង Office មិនអាច​គ្មាន​អាវ​សឺ​មី​បានទេ ហើយ​ពេល Mix និង​អាវ Vest នោះ​អាវ​សឺ​មី​គួរ​ត្រូវគេ​រើស​ឱ្យ​គត់មត់​បន្តិច ។


អាវ​សឺ​មី​ពាក់​ពី​ក្នុង​អាវ Vest ឬ Blazer មែន តែ​ត្រូវមាន​ពណ៌​និង ទំហំ​សមរម្យ​ដែរ ។


សាច់​ក្រណាត់​ស្តើង ទន់​គឺ​សមស្រប​នៅពេលនេះ ។


អាវ​សឺ​មី​ពណ៌​បែបនេះ​សមរម្យ​បំផុត​ចំពោះ​អ្នក​ការិយាល័យ ៕


ប្រភព XALUAN

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2124
1621
4531004