សុភមង្គលបានបាត់បង់ហើយ
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 08 សីហា 2013 08:20
ពេលអាយុ១៧ឆ្នាំ នាងខ្ញុំបានស្គាល់ប្រុសម្នាក់ ។ ដោយក្មេងវ័យនិងឆោតល្ងង់ខ្ញុំបានបង់ប្រាណឱ្យគេហើយមានផ្ទៃពោះ ។ ឪពុកម្តាយខ្ញុំដែលជាអ្នកមានឋានៈក្នុងសង្គមជាតិនិងគេឯងដែរមិនអាចទទួលយកនូវភាពអាម៉ាស់មួយ ដោយកូនស្រីរៀនមិនទាន់ចប់មធ្យមសិក្សាហើយមានប្តីបានទេ ។
អ្នកម៉ែបាននាំខ្ញុំទៅយកតំណក់ឈាមនោះចេញហើយ ៤ ឆ្នាំក្រោយមកខ្ញុំរៀនចប់មហាវិទ្យាល័យ ។ ក្នុងវេលារៀនមហាវិទ្យាខ្ញុំនិងគេបន្តទាក់ទងគ្នា ហើយពេលនាងខ្ញុំរៀនចប់ គេបានឱ្យចាស់ទុំចូលមកស្តីដណ្តឹងខ្ញុំតាមច្បាប់ ។ ដោយឃើញគេទទួលខុសត្រូវនូវទង្វើពីមុននិងស្រឡាញ់ខ្ញុំស្មោះស្ម័គ្រទើបលោកពុក អ្នកម៉ែយល់ព្រម ។ គេបាននាំខ្ញុំចូលធ្វើការក្នុងធនាគារមួយជាមួយគេ ។
ដំណាក់កាលដំបូងៗឆាកជីវិតប្តីប្រពន្ធខ្ញុំពោរពេញដោយសុភមង្គលហើយលោកពុក អ្នកម៉ែបានចែករំលែកឱ្យពួកយើងនូវប្រាក់មួយចំនួនធំ ។ ប៉ុន្មានឆ្នាំក្រោយមកទៀតពួកយើងចាប់គិតពីការបង្កើតបុត្រ ។ អកុសលអីខ្ញុំមិនអាចពពោះបានដោយការរលូតកូនពីអតីកាល ទោះបីសម័យនេះមានវិធីសាស្ត្រច្រើនក៏មិនអាចជួយសម្រេចបំណងពួកយើងបាន ។ គេសុំទោសខ្ញុំនិងឪពុកម្តាយទាំងសងខាង ហើយស្បថថាស្រឡាញ់ខ្ញុំរហូតនិងរស់នៅក្បែរគ្នារហូតដល់ចាស់ស្លាប់ ទោះខ្ញុំមិនអាចមានកូន ក៏ដោយ ពីព្រោះវាជាកំហុសរបស់គេ ។ តែភាពហ្មងសៅនៃសុភមង្គលមិនពេញលេញពីព្រោះមិនបានធ្វើម្តាយបានដក់ជាប់ក្នុងទ្រូងខ្ញុំ ។
អ្វីត្រូវកើតវានឹងកើតទោះយូរ ឬ ឆាប់ ។ ស្ត្រីម្នាក់នោះបានលេខមុខក្នុងស្ថាប័នខ្ញុំតែម្តងហើយនៅក្បែរប្តីខ្ញុំរាល់ថ្ងៃនិងម៉ោងធ្វើការ ។ នាងមិនត្រឹមតែបើកដៃឱ្យប្តីខ្ញុំប៉ុណ្ណោះទេ តែម្ចាស់ការទាក់ទងគេយ៉ាងសកម្ម មិនត្រឹមប៉ុណ្ណឹងនាងក្អេងក្អាងប្រាប់គេឯងថានឹងកំចាត់ខ្ញុំចេញពីជីវិតគាត់ យ៉ាងងងើលដោយអះអាងថានាងនឹងបង្កើតកូនច្រើននាក់ឱ្យគាត់ ។ ហេតុតែស្រមោចឃើញស្ករ កន្លង់ឃើញផ្កា! មិនយូរប៉ុន្មាននាងនោះមានទម្ងន់ ។ ប្តីខ្ញុំស្បថស្បែ និង បដិសេធមិនទទួលស្គាល់កូននោះ តែដោយនាងមុខក្រាស់ហួសនិស្ស័យ ទីបំផុតខ្ញុំបង្ខំចិត្តចែកផ្លូវពីប្តីខ្ញុំ ដើម្បីកុំឱ្យក្តៅទ្រូងនិងអាណិតកូននោះកើតមកក្រែងគ្មានឪពុកហៅនិងគេ ដោយទទួលយកការខាតបង់ បញ្ជប់ជីវិតស្នេហា ១២ឆ្នាំដែលលាយឡំដោយសុភមង្គល និង ទឹកភ្នែក ។
ក្រោយពេលបែកពីខ្ញុំ បុរសនិងស្ត្រីនោះរួមរស់ជាមួយគ្នាក្នុង បន្ទប់ផ្ទះជួលសមល្មម ។ ដំបូងខ្ញុំពិតជាពិបាកទ្រាំដោយភាពឯកោក្នុងចំណោមរបស់របរគ្រប់យ៉ាងដែលជាសាក្សីនៃ ក្តីស្នេហ៍និងសុភមង្គលរបស់យើងទាំងពីរ តែឥឡូវប្រុសនោះចាកចេញ ខ្នើយក៏មានក្លិនគេ តុអាហារក៏មានស្រមោលគេ ហើយពេលខ្លះខ្ញុំមានអារម្មណ៍ថាមានសម្លេងឡានគាត់មកពីដំណើរឆ្ងាយ រង់ចាំខ្ញុំបើកទ្វារ ។ រៀងរាល់ល្ងាចក្រោយពីត្រឡប់មកពីធ្វើការខ្ញុំមិនដឹងថាត្រូវធ្វើអ្វី ខ្ញុំបំភ្លេចគ្រប់យ៉ាងក្នុងកែវស្រា ប្រាថ្នាឱ្យស្រវឹងជោគដើម្បីដេក តែដេកមិនលក់សោះ ។ ការអត់ងងុយយូរថ្ងៃនាំឱ្យស្មារតីខ្ញុំបាក់ស្រុត រឹតតែរមួលណែនបំផុតគឺខ្ញុំនៅតែធ្វើការរួមស្ថាប័ន និង មនុស្សអប្រិយទាំងពីរនាក់នោះហើយបន្តមើលពីភាពល្អូតល្អើនរបស់ពូកគេ ។ វាមិនខុសអីយកកាំបិតមកចាក់ទម្លុះប្រអប់ទ្រូង រូងយកបេះដូងខ្ញុំនោះទេ ។ និយាយពីបុរសនោះវិញ ខណៈនេះមើលគេទ្រង់ចាស់ និង វេទនាជាងមុន ដោយសារត្រូវរ៉ាប់រងការងារមួយរយជំពូក ។ បុរសនោះរមែងអៀនប្រៀន និង គួរសមពេលទល់មុខនឹងខ្ញុំ ហើយស្រីនោះវិញហាក់ផ្គើនឡើងៗ ដោយនាងមានចិត្តថានាងជាអ្នកឈ្នះ ។
ក្តីឈឺចាប់របស់ខ្ញុំអូសបន្លាយពីរបីឆ្នាំ ខ្ញុំពិតជាពិបាករកការងារថ្មីមែន ដោយអាយុទ្រង់ជ្រេហើយឋានៈតួនាទីនិងប្រាក់ខែក៏សមរម្យ ។ រៀងរាល់ថ្ងៃធ្វើការ ត្រូវជួរអ្នកដែលយើងមិនចង់ជួប ព្រោះបង្ខំចិត្តត្រូវប្រាស្រ័យទាក់ទងនិងពួកគេដោយសារការងារតម្រូវ វាពិតជាធ្វើឱ្យខ្ញុំធុញថប់ណាស់ ។ ពិតមែនថាមិនចាំបាត់ប្រើស្រាជាអ្នកកំដរទៀត តែរាល់ក្លោងទ្វារទៅកាន់សុភមង្គលហាក់បានបិទចំពោះខ្ញុំ! ខ្ញុំលើកមកសរសេរនេះមិនប្រាថ្នានរណាអាណិត ឬ ឱ្យជេរស្តីប្រុសស្រីមួយគូនោះទេ តែក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ឆោតល្ងង់ តែមានតម្លៃចំពោះយុវតី ទាំងឡាយក្នុងសម័យ Facebook នេះ ៕
សូលីកា-កំពង់ធំ
អត្ថបទផ្សេងៗ
- សំបុត្រផ្ញើ ឱ្យអ្នកដែលមិនមែនរបស់ខ្ញុំ លុះអាវសាន
- ស្ត្រីម្នាក់ល្បួងក្មេងប្រុសឲ្យធ្លាក់ក្នុង “អន្លង់សិច”៖ នាងបានកូន រីឯក្មេងប្រុសឆ្លងជំងឺកាមរោគ
- ស្រីស្អាតថតរូបស្រើបស្រាលបង្ហោះតាមអិនធើណេត មុនសំលាប់ខ្លួន ព្រោះខឹងសង្សារ ក្បត់ចិត្ត (មានវីដេអូ)
- ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបុរស១១ នាក់រំលោភ នៅមុខប្អូនស្រីរបស់ខ្លួន
- ក្មេងស្រីជំទង់សំរាលបានកូនស្រីម្នាក់ បន្ទាប់ពីរងការរំលោភពីឪពុក និងប្អូនប្រុសបង្កើតខ្លួន
- ស្រឡាញ់ត្បិតបានបងចាត់ទុកជាមនុស្សទី2 បន្ទាប់ពីប្រពន្ធរបស់បង
- នៅឆ្ងាយពីប្តី ខ្ញុំរកការសប្បាយជាមួយនិងមិត្តរួមការងារ
- រួមប្រាណ និងឪពុកក្មេក ពីព្រោះស្រវឹង
- ហេតុអ្វីចាំបាច់ត្រូវមានផ្លូវពីរជានិច្ច?
- គាត់មិនអាចចែកផ្លូវពីប្រពន្ធ តែចង់ថែរក្សាខ្ញុំ
- រម្លែកចិត្តស្នេហាមួយចំណែកពីប្រពន្ធសម្រាប់អូន
- បងរមែងស្ថិតក្នុងបេះដូងអូន
- ខ្លោចផ្សាពេលជ្រុលស្រលាញ់បុរសមានប្រពន្ធ
- រៀងរាល់ពេលនៅលើគ្រែ ប្រពន្ធខ្ញុំដូចសាកសពអញ្ចឹង
- បាត់ភាពកំលោះដោយស្ម័គ្រស្មោះ និងអ្នកម៉េម៉ាយ