jaukjeybanner

Manchester United អោយប្រាក់​កំរៃ​ប្រចាំ​សប្តាហ៍ ទ្វេរ​ដង​សំរាប់ Lewandowski

ក្រុម Manchester United បាន​បញ្ចេញ​ព័ត៌មាន​ថ្មី​មួយទៀត ដើម្បី​ទាក់ទាញ​បន្ទន់ចិត្ត​កីឡាកររបស់ Borussia Dortmund Lewandowski អោយមក​ចូល​លេង​ក្នុង​ក្រុម​របស់ខ្លួន នៅ​រដូវ​កាលក្រោយនេះ ។
ថ្មីៗនេះ Manchester United បាន​បោះ​តំលៃ ២៥ លាន​ផោនសំរាប់​តំលៃ​ខ្លួន​របស់ Lewandowski របស់ Borussia Dortmund ដោយ​ថ្លៃ​ជាង​កាលពី​តំលៃ​ដំបូង​គឺ១៨ លាន​ផោន។ ថ្ងៃនេះ​ក្រុម​បិសាចក្រហម​មួយ​នេះក៏បាន​បញ្ចេញ​ព័ត៌មាន ​ថ្មី​មួយទៀត ដើម្បីអោយ​កីឡាករ Lewandowski កាន់តែមាន​ចំណាប់អារម្មណ៍​មកលើ​ក្រុម Manchester United គឺ​ដោយ​អោយប្រាក់​កំរៃ​ប្រចាំ​សប្តាហ៍ ទ្វេរដង​លើសពី​ប្រាក់​ប្រចាំ​សប្តាហ៍​របស់គេ​នៅ Dortmund ទៅទៀត​គឺ ៩ម៉ឺន​ផោន​ក្នុង​មួយ​ សប្តាហ៍ ។តំលៃ​ទាំងនោះ​ពិតជា​បញ្ជាក់បាន​ថា ក្រុម Manchester United ពិតជា​ចង់បាន Lewandowski មកលេង​អោយ​ក្រុម​ខ្លួន​ណាស់ ទើប​ហ៊ាន​អោយ​តំលៃ​ថ្លៃ​ដល់​ថ្នាក់​នេះ ។ ដូចដែល​យើង​បានដឹង​ហើយថា​ក្រុម Dortmund បានប្រកាស ថា មិន​លក់ Lewandowski អោយទៅ Bayern Munich ឡើយ ដូចនេះហើយ មានតែ​ក្រុម Manchester United នោះទេ​ក្នុង​ពេលនេះ ដែល​សាក​សម​សំរាប់​ខ្សែរ​ប្រយុទ្ធមួយ​នេះ ក្នុងការ​ផ្លាស់ប្តូរ​បរិ​យា​កាស ៕

ប្រភព ៖ 24h

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1745
2202
4537689