jaukjeybanner

ឆក់យកបេះដូងភ្ញៀវតាំងពីនៅមាត់ទ្វា

លំហ​នៅខាងមុខ​ផ្ទះ​ពិតជា​សំខាន់​ណាស់​ពីព្រោះ​វា​បង្កើតបាន​ភាព​ដិតដាម​អារម្មណ៍​ដំបូង​ក្នុង​ចិត្ត​ភ្ញៀវ កំណត់​ពី​អាកា​រៈ និង ទឹកចិត្ត​ភ្ញៀវ​ចំពោះ​ម្ចាស់ផ្ទះ។

ផ្ទះ​ដែល​រៀបចំ​មាន​របៀប​ពិតជា​ទាក់ទាញ​ភ្ញៀវ​ជាង

ជួ​ស​ជុល​ខាងមុខផ្ទះ​របស់​អ្នក​បន្តិច​ដើម្បី​ទទួលភ្ញៀវ​ពិសេស ឬ ដូរ​ថ្មី

រដូវក្តៅ​ជាមួយ​សីតុណ្ហភាព​ខ្ពស់ ភាព​ក្តៅស្អុះ​ស្អាប់​បូកផ្សំ​និង​ភាពកខ្វក់​របស់​ញើស​ធ្វើឱ្យ​មនុស្ស​យើង​ហាក់​ស្អុះស្អាប់ ធុញទ្រាន់​ពិបាក​ទ្រាំ។ ចំណាប់អារម្មណ៍​ដំបូង​ពេល​ភ្ញៀវ​មកលេង​ផ្ទះ​អ្នក​ក្នុង​បណ្តា​ថ្ងៃ​រដូវ​នេះ​គឺ​មិនដឹងថា​ក្នុងផ្ទះ​អ្នក​ត្រជាក់​ស្រេ​ប ឬ ក្តៅ​ដូច​ឡ​នោះទេ បើ​គ្រាន់តែ​សំឡឹង​ទិដ្ឋភាព​ជុំវិញ​ផ្ទះ​ហើយ​សុខ​ស្រួល​អារម្មណ៍ តួយ៉ាង​រុក្ខជាតិ​បៃតង​ស្រងាត់ របស់របរ​មាន​សណ្តា​ប់​ធ្នាប់ នោះ​ភ្ញៀវ​ចង់តែ​អង្គុយ​មួយស្របក់​ហើយ​មាន​អារម្មណ៍​សុខ​ស្រួល ដូច្នេះ​ការជជែក​ពិភាក្សា រវាង​ភ្ញៀវ និង ម្ចាស់ផ្ទះ​ពិតជា​ស្និទ្ធស្នាល​កក់ក្តៅ​ជាក់​ជាពុំខាន។

ការរៀបចំ​ផ្នែក​ខាងមុខ​នឹងមិន​អស់​លុយ​និង​ពេលវេលា​ប៉ុន្មាន​ទេ តែ​វាទ​ទួល​បានការ​សម្លឹង​ដោយ​សមានចិត្ត​ពី​អ្នកដទៃ។ ដំបូង​គឺ​ស្ថិត​លើ​ការ​មាន​របៀបរៀបរយ និង ស្អាតបាត ការ​លាបថ្នាំ​ពណ៌​ត្រូវមាន​សោភ័ណភាព​និង​គត់មត់។ ក្នុង​រដូវក្តៅ​ត្រូវ​ប្រើ​ពណ៌​ខៀវ ពីព្រោះ​ភាព​ត្រជាក់​របស់​វា​ហើយ​ត្រូវ​ផ្សំ​និង​ពណ៌ ស ដើម្បី​បំផុស​ឱ្យមាន​ភាព​អណ្តែតអណ្តូង ស្អាត​រួសរាយ​និង​មាន​សមានចិត្ត​ចំពោះ​ភ្ញៀវ​វិញ។

ចំពោះ​កម្រាល​ជូត​ជើង

កម្រាល​ជូត​ជើង​ដែល​ចាស់​ពេក​ហើយ​កាលពី​និ​ទាឃ​រដូវ​អាចធ្វើឱ្យ​ថ្មី​វិញ​ដោយ​ការ​លាបថ្នាំ​ពណ៌​ខៀវ​ធ្វើ​ស៊ុំ។ ដាក់​កម្រាល​ចាស់​នេះ​លើ​បន្ទះ​ក្រដាសកាតុង​ហើយ​លាប​គែប​វា​ប្រមាណ 10Cm ជុំវិញ។ ការ​លាប​ពណ៌​ខៀវ​បង្កើតបាន​ភាព​ត្រជាក់​ឱ្យ​លំហ​មុខផ្ទះ។

ចំពោះ​បណ្តា​ថូផ្កា

លា​ពណ៌​ស ឱ្យ​ពពួក​ថូផ្កា​ទាំងអស់​នៅក្រៅ​ទ្វារ។ ពួក​ថូផ្កា​ដាក់​លើ​កៅអី​វែង​សម្រាប់​ទម្រេត​ខ្លួន​មួយភ្លែតៗ ត្រូវ​លាប​ពណ៌ ខៀវ pastel តាមគែមៗហើយ​លាប​ពណ៌​ប្រផេះ​នៅ​តួ​ថូ។ ដាក់​ថូ​អស់នេះ​លើ​កៅអី​ទម្រេត ហើយ​សរសេរ​ឃ្លោងឃ្លា​ស្វាគមន៍​ភ្ញៀវ​នៅលើ​ហ្នឹង។

ចំពោះ​ផ្កា​ត្រូវ​ដាំ

ដើម្បីឱ្យ​ស្របតាម​លំហ​ដែល​គ្រោងទុក និង មនោសញ្ចេតនា​អណ្តែតអណ្តូង​ស្រឡះស្រឡំ អ្នក​គួរប្រើ​ផ្កា​ពណ៌​ស​ពិសេស​គឺ​ផ្កា​ជើងចាប(ឈ្មោះ​វិទ្យាសាស្ត្រ Delphimum ajacis) ឬ ផ្កា​ស្លាប​មេអំបៅ(ឈ្មោះ​វិទ្យាសាស្ត្រ Cosmos) ឬ​ផ្កា Hydrangea macrophy lla...ពណ៌​ដែល​ត្រូវ​គ្នា​និង​លំហ ស ខៀវ គឺ​ពណ៌​ស្វា​ខ្ចី ស្វាយ​របៀប​ផ្កា​ឡា​រ៉ែ​ន​ដឺ ពណ៌​ក្រហម​ស្លេក...ទិដ្ឋភាព​ពោ​ពេញ​ដោយ​ភាពស្ងប់ស្ងាត់​សន្តិភាព។

របស់របរផ្សេងៗទៀត

កៅអី​ទម្រេត​ដាក់​អម​សងខាង ម្ខាង​ថូផ្កា ម្ខាង​ទៀត​មាន​ខ្នើយ​សម្រាប់​ផ្អែក ភ្ងៀ​វ​អាច​អង្គុយ​មួយ​សំទុះ​សម្រាក​ជើង ឬ ពេល​សាយ​ណ្ណ​អ្នក​អាច​អង្គុយ​មើល ទេសភាព​ហើយ​មមៃ​គិតដល់​រឿងរ៉ាវ​ក្នុង​ជីវិត​បច្ចុប្បន្ន។

ផ្នែក​ខាងមុខផ្ទះ​បាន​ប្តូរផ្លាស់​មុខមាត់​ថ្មី ស្អាត សុភាព រួសរាយ កក់ក្តៅ​ចំពោះ​ភ្ញៀវ។ តើ​នៅ​រងចាំ​អ្វី​ទៀត អ្នក​ចាប់ផ្តើម​ជួសជុល​មុខផ្ទះ​អ្នក​ភ្លាម​ទៅ។

ប្រភព EVA VN

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1908
2594
4647743