បន្ទាប់ពីពិធីជប់លៀងអាពាហ៍ពិពាហ៍នៅហាងរួចមក កូនប្រសារស្រីត្រូវបានអ្នកផ្ទះខាងប្រុសទទួលយ៉ាងអាធិកអាធម នៅឯគេហដ្ឋានខាងប្រុស មុនចូលបន្ទប់ផ្សំដំណេក ។
ពេលចាប់ផ្តើមនាងជាកូនប្រសារពុំមានយោបល់ ៖
- សូមគោរពពុកម៉ែ និងបងប្អូនទាំងអស់ជាទីគោរពរាប់អាន! ការស្វាគមន៍របស់អ្នកទាំងអស់បានធ្វើឲ្យខ្ញុំមានក្តីរំភើបឥតឧបមា ។ អ្នកទាំងអស់គ្នាកុំចាំបាច់ខ្វល់ខ្វាយពីខ្ញុំឡើយ ខ្ញុំនឹងមិនធ្វើឲ្យសណ្តាប់ធ្នាប់ក្នុងគ្រួសារ មានការប្រែប្រួលឡើយ ។
ឪពុកក្មេក ៖ កូននិយាយឲ្យចំសាច់រឿងទៅ!
-ចាស៎ពុក ! កូនសុំអនុញ្ញាតនិយាយត្រង់ៗ គឺក្នុងផ្ទះយើងអ្នកធ្លាប់រ៉ាប់រងការលាងចាន ធ្វើម្ហូប បោសជូនផ្ទះ ទៅផ្សារ ។ល។ សូមបន្តធ្វើទៅទៀតចុះ ខ្ញុំនឹងមិនរំខានទេ !
-ម្តាយក្មេក ៖ ចុះភារៈកិច្ចរបស់នាងវិញ? (សួរទាំងមួរម៉ៅ)
-ចាស់ម៉ាក់ ! ភារៈកិច្ចរបស់ខ្ញុំគឺធ្វើឲ្យកូនប្រុសរបស់អ្នកម៉ែគាត់សប្បាយចិត្ត !
KSN-NEWS