jaukjeybanner

ហេតុផល !

ក្នុង​តំបន់​ព្រៃព្រឹក្សា​មួយ ។ ទន្សាយ​មួយ​ក្បាល​លោត​ហក់ៗ ស្រាប់តែ​ឃើញ​ខ្លាឃ្មុំ​កំពុង​ហិតកាវ ។ ទន្សាយ​ប្រាប់ថា ៖

-​បង​ខ្លាឃ្មុំ​អើយ ! ហេតុអ្វី​បំផ្លាញ​ជីវិត​ខ្លួន​បែបនេះ មក​លោត​លេង​ជាមួយ​ខ្ញុំ​ទៅ !
​ស្តាប់ទៅ​សម​ហេតុផល​ក៏​ដើរ​ហក់​លេង​ជាមួយ​ទន្សាយ ។ មួយសន្ទុះ​ក៏​ជួប​ចចក​កំពុង​ចាក់​គ្រឿងញៀន ។ ទន្សាយ​ក៏​ស្រែកប្រាប់ ៖

-​បង​ចចកៗ​! ម្តេចក៏​បង​មិន​ស្តាយ​ជីវិត​បែបនេះ ! ។ មក​ហក់លោត​លេង​នឹង​ពួក​ខ្ញុំ​ទៅ !
​ ស្តាប់​ហើយ​ឃើញថា​សម​ហេតុផល វា​ក៏​ស្ទុះ​ទៅ​ហក់លោត​លេង ជាមួយ​មិត្ត​ទាំង​២​នោះ​ទៅ ។ ហើយក៏​ជួបនឹង​តោមួយ​ក្បាល ក៏​កំពុង​ប្រើប្រាស់​គ្រឿងញៀន​ដែរ ។ ទន្សាយ​ក៏​ស្រែកប្រាប់​តោ​ដូច​បាន​ប្រាប់​ខ្លាឃ្មុំ និង​ចចក​ដែរ ។ ប៉ុន្តែ​តោ​គ្រហឹម​ហើយ​ស្រែកថា ៖
-​ទៅ​ឲ្យ​បាត់​ពីមុខ​អញ​ភ្លាម ! អញ​ស៊ី​ទាំងអស់គ្នា​ឥឡូវ​ហ្នឹង !
​ ឮសូរ​បែបនេះ ទោះបី​ទន្សាយ​បោល​បាត់​ក្តី​ក៏​ខ្លាឃ្មុំ និង​ចចក​ប្រឹងប្រែង​ពន្យល់​តោបន្ថែមថា បង​តោៗ​! អា​ទន្សាយ​វា​និយាយ​សម​ហេតុផល​ដែរ​តើ​បង​គិត​មើល ៗ​!
-​ហ៊ឹះ ! ថ្ងៃមុន​អញ​ខំ​ទៅ​ហក់លោត​ជាមួយ​វា ដឹង​ស្អី​វា​ស្រវឹង​អា "​ម៉ា​គ្រវី" ទើប​អញ​អត់​ជឿ​ហ្នឹង​ណា៎ !
-!!!

ថ្ងៃនេះ
ម្សិលមិញ
សរុប
1516
1621
4530396

Default Image

Fun cat!!!!!

សូមទស្សនា Video ខាងក្រោម ៖
Default Image

ឲអូន “ អូនចង់ថត ”

សូមទស្សនា Video​ ខាងក្រោម ៖

សំណើច រឿង៖ ម៉ូតូឌុប

នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន ។…

សំណើច រឿង៖ ល្អណាស់កូនប៉ា

សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖ កូន៖ ប៉ាៗ…