jaukjeybanner

II.លាវប៉ាង អង្គស្តេចដែលបំភ្លឺរាជវង្សហាន-វគ្គ២

វគ្គ២:មេក្រុមបះបោរ

បន្ទាប់ពី​មាន​ប្រពន្ធ លាវ ប៉ាង​ឈប់​ដើរលេង​ប៉ោឡែ​ដូច​មុន​ទៀត។ ថ្ងៃខែ​កន្លងទៅ​ឆ្នាំ​ចាស់​ចេញទៅ​ឆ្នាំ​ថ្មី​ចូល​បន្ត​គ្នា នាយ​បាន​ក្លាយជា​ប្តី​និង​ឪពុក។ ពិត​ហើយ​ឆាកជីវិត​តែងមាន​ឧបសគ្គ​តែអ្វីៗសុទ្ធតែ​បាន​កន្លងផុត។

វេលា​នៃ​ខែ​ថ្ងៃ​ធ្វើជា​មេភូមិ​ចំពោះ​លាវ​ប៉ាង​ពិតជា​សាបរលាប​គ្មាន​តម្លៃ​សោះឡើយ។ ក្រៅពី​ជួប​មន្ត្រី​មើល​ដី ស៊ា​វ ហឺ និង ស្វែងរក​ឱកាស​ធ្វើការ​ធំដុំ​នោះ ហាក់ដូចជា​គ្មាន​ការងារ​ធ្វើ​អ្វី​ផ្សេង​ដែល​ត្រូវឱ្យ​នាយ​បញ្ចេញ​កម្លាំង​នោះទេ។ ដោយ​ទំនេរ​ពេក លាវ ប៉ាង​បាន​យក​សំបក​ទំពាំង​ច្នៃ​បានជា​មួក​មួយបែប ដែល​ក្រោយមក​គេ​ហៅថា​មួក​ត្រកូល “លាវ។

ដំណាល​ពី​ឈិន ស៊ុយ​ហុ័​ង​ក្រោយពេល​ផ្សះផ្សា​ធ្វើឱ្យ​ឯកភាព​ទឹកដី​រួចមក ចាប់ផ្តើម​កេណ្ឌ​ពលករ​និង​ចាប់បញ្ជូន​ទណ្ឌិត​ក្នុង​ចំនួន​យ៉ាងច្រើន​ទៅ​តំបន់ លី សាន ដើម្បី​កសាង ​មហា​ចេតិយ​ឱ្យ​ទ្រង់។ ការចាប់​បញ្ជូន​មនុស្ស​យ៉ាងច្រើន​ទៅ​ទីនោះ​ជាការ​ងារ​មួយ​ពិបាក​គួរសម។ ក្នុងតួនាទី​ជា​មេភូមិ លាវ ប៉ាង​យល់ដឹង​និង​ក្តាប់ជាប់​ស្ថានការណ៍​មួយចំនួន​របស់​ប្រទេស។

មាន​គ្រាមួយ​នោះ លាវ ប៉ាង​ត្រូវបញ្ជូន​ពលករ​ជាច្រើន​ទៅ ស៊ាន យ៉ាង ហើយ​ក្រោយពេល​ចប់​ភារកិច្ច​នាយ​ចេញ​ដើរ​លំហែរ​តាម​ផ្សា នាយ​ប្រទះឃើញ​ក្បួន​រាជរថ​ចេញ​ត្រួត​ស្ថានការណ៍​របស់ ឈិន ស៊ុយ​ហុ័​ង។ មនុស្សម្នា​ណែនណាន់តាន់តាប់​ប្រជ្រៀត​គ្នា​មើល​ក្បួន​រាជរថ លាវ ប៉ាង​ឈរ​មើល​និង​គេ​ដោយ​អារម្មណ៍​រំជួលចិត្ត​យ៉ាងខ្លាំង នាយ​ធ្លោយមាត់​និយាយឮ៖

            -ជាតិ​ជា​កូនប្រុស​ត្រូវតែមាន​គេ​ហែហម​ដូច្នេះ​ទើបត្រូវ!

គ្រប់គ្នា​ឈ​ក្បែរ​នាយ​ស្រឡាំងកាំង បើកភ្នែកធំៗហើយ​គិតថា អន្ទិត​នេះ​ឆ្គួ​ត ឬ ចង់​ស្លាប់​ហើយ​ទើប​បរិយាយ​ភាសា​បែប​ហ្នឹង​ចំពោះមុខ​មហាជន។

ពិតណាស់​សម្តី​របស់ លាវ ប៉ាង​គឺ​សម្តី​ល្ងីល្ងើ ពីព្រោះ​ឈិន ស៊ុយ​ហុ័​ង​ដែល​ចាស់​ជាង​នាយ​បី​ឆ្នាំ ដែលជា​អង្គ​ស្តេច​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន បានគិត​គូរ​ថា​ផ្ទ​រ​រាជសម្បត្តិ​មកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​ទ្រង់​ដល់​ទៅ​រាប់ម៉ឺន​តំណ ហើយ​ទង្វើ​របស់​ឈិន ស៊ី​ហុ័​ង​រមែង​ត្រូវបាន​បញ្ញាវន្ត​នឹងធឹង​កាលសម័យ​នោះ​សើចចំអក។

លាវ ប៉ាង ស៊ា​វ ហឺ និង ឆាវ សាំង​គឺ​នាក់​ស្ថិត​ក្នុងចំណោម​នោះ​ពួកគេ​តិះដៀល​នយោបាយ​ផ្តាច់​ផ្កា​របស់​ឈិន ស៊ី​ហុ័​ង ពិសេស​ការ​កេណ្ឌ​ពលករ កេណ្ឌ​អ្នកទោស​ទៅធ្វើ​ការដ្ឋាន​មួយ​ក៏​ធំ​និង​ដូចជា​គ្មាន​ថ្ងៃ​ចប់​របស់​ស្តេច។

នៅ​ឆ្នាំ២១០មុន​គ្រឹ​ស្ត​សករាជ លាវ ប៉ាង​ត្រូវបាន​ចាត់​ឱ្យ​បញ្ជូន​ពលករ​មួយក្រុម​ទៅ លី សាន ដើម្បី​ធ្វើការ​សាធារណៈ។ មួយពេល​ពួកគេ​ទៅដល់​ភាគ​ខាងលិច​ភូមិ ហ្វុ​ង និង​ដេក​ក្នុង​តំបន់​ដែល​សំបូរ​ដោយ​ត្រពាំង បឹង បួរ។ លាវ ប៉ាង​តប់ប្រមល់​អង្គុយ​ផឹកស្រា​តែឯង​ហើយ​សញ្ជឹង​ក្នុង​ចិត្ត “បើ​យើង​បញ្ជូន​ពលករ​អស់នេះ​ទៅដល់​កន្លែង ក៏​ប្រហែលជា​ពួកគេ​លួ​យ​រត់​ស្ទើរ​អស់​ដែរ។ តាមច្បាប់​បើ​អ​ត្មា​អញ​ទុកឱ្យ​ពលករ​រត់គេច​គឺ​ត្រូវ​ប្រហារជីវិត។ សព្វថ្ងៃ​អ្នកក្លាហាន​គ្រប់ទិសទី ងើបឡើង​តស៊ូ ទោះ​ប្រើ​ឈើច្រត់​និង​ដំបង​ជា​អាវុធ​ក្តី។ កាលពី​ឆ្នាំទៅ​នៅ​ស្រុក​ខាងកើត​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ពីលើ​មេឃ ដែល​លើ​នោះ​មាន​ចារិក​អក្សរ “ឈិន ស៊ី​ហុ័​ង​សោយ​ទីវ​ង្គ​រ ដែនដី​នឹងត្រូវ​បែង​ខ្ញែក” ទើប​ស្តេច​ត្រាសបង្គាប់​ឱ្យ​ប្រហា​ជីវិត​ប្រជារាស្ត្រ​រស់នៅ​ជុំវិញ​តំបន់​ថ្ម​ធ្លាក់។ មើលទៅ​ព្រហ្ម​លិខិត​បានបញ្ចប់​រាជការ​ឈិន​ហើយ​រួច​ឈិន ស៊ី​ហុ័​ង​បាន​បាត់បង់​នគរ​ចំណុះ​ទាំង៦ជាបណ្តើរៗ ក៏ដូចជា​បាត់បង់​ឆន្ទៈ​ខ្លាំងក្លា​ចង់​ត្រួតត្រា​និង​ធ្វើឱ្យ​ឯកភាព​ក្រោម​មេឃ។ ចុះ​ហេតុអ្វី​យើង​ឱន​សម្ងំ​នៅផ្ទះ​ធ្វើ​ត្រឹម​មេភូមិ​កំប៉ិកកំប៉ុក​បម្រើការ​ឱ្យ​អ​ណា​ចក្រ​ឈិន?”។

លុះ​ក្បួន​ស្បៃ​រាត្រី​ធ្លា​ក់មក លាវ ប៉ាង​ខ្លួនឯង​ស្រាយ​ខ្នោះ​ឱ្យ​ពួក​ពលករ​ហើយ​និយាយ​ទៅកាន់​ពួកគេ​ថា៖

            -បងប្អូន​ប្រញាប់​គេចខ្លួន​ទៅ! ពីនេះ​ទៅ​ខ្ញុំ​ក៏​គេចខ្លួន​ពួន​អាត្មា​លែង​ត្រឡប់​ចូល​ស្រុក​ដែរ​ហើយ!

ពួក​ពលករ និង ទណ្ឌិត​ជាប់​កំណែន​រំភើប​ចិត្តនឹង​អរគុណ​លាវ ប៉ាង​ជា​អនេក។ ក្នុងចំណោម​នោះ​មាន​យុវជន​រូបសម្បត្តិ​មាំទាំ ស្រស់​សង្ហា​ជាង ១០ នាក់​យល់ព្រម​តាម​ហែហម​លាវ ប៉ាង​ដើម្បី​តស៊ូ​បង្កើត​ការងារ​ធំដុំ។ លាវ ប៉ាង​រីករាយ​ផឹកស្រា​និង​ពួកគេ​ហើយ​នាំគ្នា​ឆ្លងកាត់​វាលភក់​គេចខ្លួន​សំដៅទៅ​តំបន់​ម៉ាន សាន ស្រុក​ថា​ង សាន ដើម្បី​ពួន​ស្ងំ​ចាំ​ឱកាស​មាស​នឹង​អាល​លៃលក​ការងារ​ធំ។

 


រូបលាវ ប៉ាងពេលឡើងគ្រងរាជធ្វើជាស្តេច

សូមរង់ចាំអានវគ្គ ៣: ជ្រកកោន និង ស៊ាន លាង

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2147
1621
4531027