jaukjeybanner

របបសង្គមរាស្រ្តនិយម

 

របបសង្គមរាស្រ្តនិយម

(១៩៥៥-១៩៧០)

មហាជ័យជំនះ និង វិបត្តិ

អ្វីៗទាំងអស់​ដើម្បី​វឌ្ឍនភាព​មាតុភូមិ​កម្ពុជា​ជាទី​ស្នេហា​នៃ​យើង!

នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បានបង្ហាញ​ឱ្យឃើញថា ​យើង​បាន​ជួបនឹង​វិនាសកម្ម​ជាច្រើន​សារ​មកហើយ ដោយសារ​តែមាន​អ្នកនយោបាយ​មួយចំនួន​បានធ្វើ ​សកម្មភាព​ដែល​គ្មាន​ការទទួលខុសត្រូវ​ទាល់តែសោះ ពុំបាន​គិតដល់​ប្រយោជន៍​ជាតិ​ជាធំ គេ​ប្រឹងប្រែង​ដើម្បី​តែ​អំណាច និង​ភាពមានបាន ​ឥត​ព្រំដែន​របស់ខ្លួន​តែប៉ុណ្ណោះ។ ហេតុ​ដូច​ច្នេះ​ហើយ​បានជា​អ្នកនយោបាយ​ធុន​នេះ ​បាន​ក្លាយជា​ឧបករណ៍​ឱ្យគេ​ប្រើ​ទាំង​ ងងឹត​ងងុល​ដើម្បី​បំបែកបំបាក់​ឯកភាព​ជា​តិ​ខ្មែរ។

នៅក្នុង​ស្ថានភាព​បែបនេះ​សហរដ្ឋអាមេរិក​ បាន​មើលឃើញ​ពួក​អ្នកនយោបាយ​ខ្មែរ​ស្តាំនិយម​ទុកជា ​ឧបករណ៍​តទល់​នឹងរ​បប​សង្គមរាស្ត្រនិយម និង​ផ្តួល​រលំ សម្តេចព្រះ នរោត្តម សីហនុ ពី​អំណាច។

ការដួលរលំ​រប​បស​ង្គ​ម​រាស្ត្រនិយម ជា​មេរៀន​ប្រវត្តិសាស្ត្រ​មួយ ​ដ៏​ជូរចត់​សម្រាប់​ខ្មែរ​គ្រប់រូប ហើយក៏​អាចជា​បទពិសោធន៍​មួយ​ទាមទារ​ឱ្យ​ខ្មែរ​គ្រប់គ្នា​ស្វែងរក “ ឯកភាព​ជាតិ” ឱ្យបាន​ដើម្បី​អភិវឌ្ឍ​ជាតិ​មាតុភូមិ។

គ្មាន​ជាតិ​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះទេ!

ដៀប សុផល

ថ្ងៃនេះ
ម្សិលមិញ
សរុប
2264
2461
4920264