jaukjeybanner

មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន (វគ្គទី៧)

វាចាអ្នកប្រែសម្រួល
​​
​​ជាការពិតណាស់ចិនជាប្រទេសដ៏ធំ និង ចំណាស់មួយក្នុងលោក។ ខឿនអារ្យធម៌ និង ប្រវត្តិសាស្ត្រចិនបានកើតឡើង​មុន​ប្រទេស​ជាច្រើន។
 
ដោយសង្កេតឃើញថា " បណ្តាព្រះរាជាទាំង ១០​អង្គ នៃប្រវត្តិសាស្ត្រចិន"  ដែលនឹងត្រូវខ្ញុំបាទ លើកមក​បង្ហាញ​ជូន​ម្តង​មួយ​ៗ​ ជា​​បន្ត​​បន្ទាប់​នេះមានលក្ខណៈល្អ ដែលគួររៀនតាម និងមានលក្ខណៈអាក្រក់ ដែលពុំគួរ​រៀន​តាមតែត្រូវដឹង ដើម្បី​ជៀស​វាង​។​ ដោយ​​​ឃើញ​ថា​​​ លើទីផ្សារសៀវភៅអានសព្វថ្ងៃនេះពុំសូវសំបូរសៀវភៅ​ប្រភេទនេះ។​ ដោយចង់ធ្វើ​សកម្មភាពមួយ ដើម្បី​ថ្លែង​អំណរ​ដល់​ប្រិយ​មិត្ត​របស់​ ទស្សនាវដ្តី​ខ្មែរសម័យថ្មី។ ខ្ញុំបាទ​ក៏បានឆ្លៀតយកបណ្តាពេលវេលា ដែលទំនេរដើម្បីប្រែសម្រួល និង​ចង​​ក្រង​កម្រង​រឿង​នេះ​ឡើង​។ កម្រង រឿងនេះនឹងត្រូវចែកជាច្រើនភាគ ទស្សនាវដ្តីខ្មែរ​សម័យថ្មី ចាប់ផ្សាយជូនពីលេខ ៥៣១ តទៅ​។  ស្របពេល នឹងគា្ននេះ ខ្ញុំបាទ​សូមឧទ្ទិសសេចក្តីប្រែសម្រួល​រៀបរៀង កម្រង​រឿងនេះជូនដល់​ ឧបាសក ប៉ែន សាន និង ឧបាសិកា កៅ គីមលី ជាឪពុក​ និង​ម្តាយ​បង្កើត និងវិញ្ញាណក្ខន្ធ ឧបាសក​ ឡៅ ចេងងន់ ឧបាសិកា ជឺ បាក់ឡាង ជា​ឪពុក​ក្មេក ម្តាយ​ក្មេក និងបងប្អូនគ្រប់រូបទាំងសងខាង ព្រមទាំងលោកគ្រូ អ្នកគ្រូ​ទាំងអស់ និងបងប្អូន ជាបុគ្គលិក កម្មករ​ល្អៗ​គ្រប់​រូប មិត្ត​ភក្តិ​ផង​ទាំងឡាយ ព្រមជាមួយអស់លោ​ក លោកស្រី ជាអតិថិជន ជាមិត្ត​អ្នកអាន​​ផងដែរ ត្បិត​មាន​ការបង្កើត ចិញ្ចឹម​បី​បាច់​​ថែ​រក្សា​ ប្រៀន​ប្រដៅ បង្ហាត់បង្រៀន ឧបត្ថម្ភគាំទ្រ​របស់​លោកអ្នក​​ទាំងអស់ ទើបខ្ញុំបាទ និង​ភរិយា​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ។​ ជាមួយគ្នា​នេះ​ក៏សូម​ឧទ្ទិស ជូនដល់ដួង វិញ្ញាណក្ខន្ធ ​បណ្តា​បុព្វ​បុរស​ខ្មែរ​​ដែលបានពលីជីវិត ដើម្បី​ថែរក្សា​​ការពារ​ផ្ទៃ​ដី​ទំហំ  ១៨១ ០៣៥ គីឡូ​ម៉ែត្រការ៉េ របស់ខ្មែរ ពិសេស​បងៗ​ដែល​ទើបនឹងពលី ថ្មីៗក្នុងការ​បង្ក្រាប​ការឈ្លានពាន​របស់ពួកសៀម​អន្យតិរ្ថិយ​​​ ជា​អ្នក​ដែល​​​បញ្ជា ពួកផ្សំគំនិត និងពួក​ដែល​បាន​ឈ្លានពាន​ផ្ទាល់​មក​ខ្មែរ​នា​តំបន់​ព្រំដែន​ខ្មែរ-សៀម។
 
ចុងក្រោយ គឺខ្ញុំបាទសូមអស់លោកអ្នក ដែលមានចំណេះវិជ្ជាជ្រៅជ្រះនិងប្រិយមិត្តរបស់ទស្សនាដ្តីខ្មែរសម័យថ្មី​ ទាំងអស់ មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំបាទ ចំពោះរាល់​កំហុសឆ្គងដោយអចេតនា។​ សូមផ្តល់ការរិះគន់ស្ថាបនា​មក​ខ្ញុំបាទ​ តាមរយៈអាសយដ្ឋាន លេខ​ទូរស័ព្ទ Email​ ឬ Fax ដូចមានស្រាប់ក្នុងទស្សនាវដ្តី​ខែ្មរស​ម័យថ្មី។ ខ្ញុំបាទ​រីករាយនឹង​ទទួល​យករាល់ ការកែលំអនោះ នឹង​កែ​ប្រែ ដើម្បី​ស្នាដៃ​ក្រោយ​ៗ​បន្ត​ទៀត​របស់​ខ្ញុំ​បាទកាន់តែល្អនិង​​បម្រើអ្នកអាន​ បាន​គ្រប់​ជ្រុងជ្រោយផង។
 
ភ្នំពេញ, រាត្រីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ែន ផល្លា
ចាងហ្វាងទស្សនាវដ្តីខ្មែរសម័យថ្មី
 
================================
 
១. ឈិន ស៊ុយហុ័ង ស្តេចអង្គដំបូង ដែលទន្ទ្រានយកនគរទាំង៦ ធ្វើឱ្យ​ឯក​ភាព​ភូមិ​ភាគ​កណ្តាល (ចុង យាន)
 

គំនុំ​រាប់ពាន់

ឈិន ស៊ុយ​ហុ័​ង ឃ្មាតឃ្មី ប្រាថ្នា​បាន​ថ្នាំ​អមត: ប៉ុន្តែ​មិនបាន ទីបំផុត ព្រះរាជា​ទ្រង់​បិទ​ភ្នែក ប្រលែង​ដៃ​ដូចអ្នកផង​ទាំងពួង​ដែរ។ ការដែល​ ឈិន ស៊ុយ​ហុ័ង ចាក​ចេញទៅ​យ៉ាង​ទាន់ហន់ ធ្វើឱ្យ លី​ស៊ឺ ជា​មហាឧបរាជ ស្លុតរន្ធត់ ចិត្ត​យ៉ាងខ្លាំង។ លី​ស៊ឺ ​ប្រញាប់​ប្រញាល​ពិគ្រោះ​នឹង​ចាវ​កាវ៖

- កិច្ចការ​បន្ត​មក​យើង​ត្រូវ​ធ្វើយ៉ាងណា?

- គួរ​ទេ យើង​ត្រូវ​ប្រញាប់​រៀបចំ​បុណ្យសព​ភ្លាម?

ចាវ​កាវ​តប៖

- សា​ខៀវ ឃ្លាតឆ្ងាយ​ពី​ស៊ាន​យ៉ាង រាប់ពាន់​យោ​ជន៍ មិនអាច​ទៅដល់​ក្នុង​រយះពេល​ពី​បី​ថ្ងៃ​ទេ។ ប្រសិន​ដំណឹង​អាក្រក់​ពី​ព្រះអង្គ​សោយ​ទិវង្គត លេចឮ​ទៅ​ក្រៅ​នោះ​បណ្តាល​រាជ​បុត្រ ឬ សមាសភាព​នានា ក្នុង​នរគរ បង្កចលាចល​អាចធ្វើឱ្យ​ខូចការ​ធំ។ ដូច្នោះ សូវ​យើង​រក្សា​អា​ថ៍កំ​បាំង មិន​ប្រារព្ធ​បុណ្យ​សព្វ ហើយ​រក​វិធី​ដ​ម្ក​ល់ សព​ចូល​ក្តា​មឈូស ហើយ​បន្តដំណើរ​ទៅដល់​រាជ​ធា​នី សឹម​គិត​ទៀត៕

លី​ស៊ឺ ​និយាយ៖

- លោក​និយាយ​នេះ​សម​ហេតុផល អញ្ចឹង​ធ្វើតាម​នោះ​ទៅ។ និយាយ​ចប់​លី​ស៊ឺ​ចេញទៅ​ភ្លាម។ ចាវ​កាវ​ ចាំ ​លី​ស៊ឺ ​ចេញផុត ក៏​គិតពី​ល្បិចកល​ផ្ទាល់​របស់​ខ្លួនឯង​ភ្លាម។ គាត់​នេះ​ជ្រួញ​ចិញ្ចឹម​បន្តិច​ក៏​គិត​ចេញ​ល្បិច​មួយ​យ៉ាង​ល្អ។ នាយ​កាន់​បណ្តាំ​របស់​ស្តេច​ទៅរក​ស៊ូ​ស៊ី ហុច​ឱ្យ​ស៊ូ​ស៊ី​អាន។ អាន​ភ្លាម​ស៊ូ​ស៊ី សែន​រន្ធត់ចិត្ត មុខ​គ្មាន​ឈាម​មួយ​តំណក់ ទន់​ជើង​ស្រ៊ុប​ដួល​លើដី​ភ្លាម មួយសន្ទុះ​យូរ​មក​នៅតែ​មិនអាច​ងើប​រួច លុះ​តាំងស្មារតី​មកវិញ ស៊ូ​ស៊ី​ដើរ​ដោយ​ជ​ង្គ​ន់​ទាំង​ត្រដាប់ត្រដួស មក​សំពះ​មុខ​ចាវ​កាវ​ហើយ​និយាយ​និយាយ៖

-ជម្រាប! ប្រសាសន៍ លោកគ្រូ សូម​លោកគ្រូ​មេត្តា​សង្គ្រោះ​ជីវិត​កូនសិស្ស​ផង។ ទៅ​ថ្ងៃក្រោយ​សូម្បីតែ​ធ្វើ​គោ​ធ្វើ​សេះ​ក៏​សិស្ស​មិន​រុញ​រា​ឡើយ។

ចាវ​កាវ​ធ្វើ​ហី យក​ម្រាមដៃ​ចង្អុល រា​ជប​ណាំ្ត​ហើយ​និយាយ​យ៉ាង​ស្រួល៖

បើ​ដូរ​ឈ្មោះ​របស់​ទ្រង់ ទៅនឹង​ឈ្មោះ​ព្រះ​អង្គ​ម្ចាស់​ ហ៊្វូស៊ូ ​នៅក្នុង​បណ្តាំ​នោះ​គ្រប់យ៉ាង​ទៅជា​ល្អ​ហើយ៕

ស៊ូ​ស៊ី នៅតែ​មិន​ទាន់ស្វាង រហូតទល់​បានឃើញ​ចាវ​កាវ កែ​រាជ​បណ្តាំ​រួចរាល់ ទើប​គេ​ប្រែ​ទឹកមុខ​ធម្មតា​វិញ។ ដោយសារ​វាជ​បណ្តាំ​ក្រោយ​ពេល​កែប្រែ មានន័យថា​យើង​ហៀប​សោយ​ទីវ​ង្គ​ត តែងតាំង​ស៊ូ​ស៊ី ជា​រាជទាយាទ ប្រទាន​សេចក្តីស្លាប់ ឱ្យ​ ហ៊្វូ​ស៊ូ ប្រើ​ច្បាប់ ទ័ព​សម្លាប់ ម៉ុង​ទៀន។ ប​ញ្ចូ​ន​សព​ទាំងពីរ ទៅ​ស៊ាន​យ៉ាង ធ្វើ​ពិធីបុណ្យ​ជាមួយ​យើង ស៊ូ​ស៊ី​ សប្បាយចិត្ត​រក​អ្វី​ផ្ទឹម ពុំបាន។ ចាវ​កាវ ​ចាកចេញ​ពន្លា​របស់​ស៊ូ​ស៊ី ដើរ​សំដៅទៅរ​ក លី​ស៊ឺ ដោយ​នាំ​ទៅនូវ​ទាហានមាឌធំ​មាំ​ពីររូប។ ចាវ​កាវ​ត្រៀម​មុន​ថាបើ​ លី​ស៊ឺ មិន​ស្តាប់ នាយ​សម្លាប់ចោល​តែម្តង។

ដំបូង លី​ស៊ឺ ​មិន​ព្រម​ទេ ចាវ​កាវ​ដៀង​ភ្នែក​ឱ្យ​សញ្ញា​ទៅ​ទាហាន​ទាំងពីរ។ ជន​ពី​រាន​ក់ នេះ​យល់ចិត្ត​ម្ចាស់​ដក​ដាវ​សរ​សាច់ ភ្ជង់​ពីមុខ ភ្ជង់​ពីក្រោយ លី​សឺ​បញ្ចេញ​សម្លេង​យ៉ាង​ស្រងូតស្រងាត់​ថា ណាស់​ហើយបានៗ ខ្ញុំ​ស្តាប់​តាម​លោក។ ចាវ​កាវ​បញ្ជា​ឱ្យ​ទាហាន​ដកថយ រួច​សរសេរ​វា​ជប​ណាំ្ត​ក្លែងក្លាយ​នៅ​ចំពោះមុខ លី​ស៊ឺតែម្តង។ រាជ​បណ្តាំ​សរសេរថា ”ព្រះរាជា​ទ្រង់​បង្គា​ប់ ហ៊្វូ​ស៊ូ គឺ កូន​អកតញ្ញូ ពេលនេះ​ប្រទាន​ឱ្យ​ដាវ​មួយ​ដើម​ដើម្បី ធ្វើអត្តឃាត។ មេទ័ព ម៉ុង​ទៀន ហ៊្វូស៊ូ ជា​បក្សពួក​តែមួយ ក៏ប្រទាន​ឱ្យ​សេចក្តីស្លាប់“ សរសេររួច​ ចាវ​កាវ ប្រើ​មេក្រុម​ម្នាក់​នាំយក​រាជ​សារ​នេះ​នឹង ដាវ​មួយ​ដើម​ទៅឱ្យ ​ហ៊្វូ​ស៊ូ​ នៅឯ​ព្រំដែន។

វេលា​នេះ​ចុងរដូវ​វស្សា​ឈានចូល​រដូវវស្សា ឈានចូល​រដូវក្តៅ ពន្លឺ ចែងចាំង​សំដៅ​រាជរថ​លើ​គ្រប់​កំណត់​ផ្លូវ ជាហេតុ​នេះហើយ​ធ្វើឱ្យ​សាកសព​ស្តេច​ហើម​ស្អុយ​ជះក្លិន​ពិបាក​ទ្រាំ។ ចាវ​កាវ​បញ្ជា​ឱ្យ​គ្រប់​រទេះ​នៃ​ក្បួន​រាជដំណើរ​ ត្រូវ​ដាក់​ត្រី​មួយ​កន្ត្រក​ធំ រៀងៗខ្លួន នាម៉ឺន​គ្រប់មុខ​មន្ត្រី​ង្ង​ល់ តែ​មិន​ហ៊ាន​សួរ ​ក្លិនត្រី​ស្អុយ​សាយភាយ ឯ​ដំណឹង​ពី​ការ​សោយ​ទិវង្គត របស់​ព្រះអង្គ​ត្រូវបាន​លាក់​ជិតឈឹង។ ក្បួន​រាជដំណើរ​ចរ​ទៅមុខ​រហូត​មិន​គិត​យប់​ថ្ងៃ ឆ្លង​ទៅដល់​ស៊ាន​យ៉ាង។ ស៊ូ​ស៊ី ប្រកាស​ពី​មរណភាព របស់​ឈិន​ ស៊ុយ​ហុ័​ង ហើយ​ប្រារព្ធ​ធ្វើ​បុណ្យសព ភ្លាមៗ នៅ​ថ្ងៃ​នឹង​ចាវ​កាវ ប្រកាសថា​ស៊ូ​ស៊ី ជា​អ្នក​ស្នង​តំណែង ឈិន​ស៊ុយ​ហុ័​ង។ ស៊ូ​ស៊ី តំឡើង​ថ្នាក់ ​ចាវ​កាវ ជា​មហាមន្ត្រី​លំដាប់​ទី១ គ្រប់គ្រង​ការងារ​តូចធំ​ក្នុង​រាជវាំង។ ប៉ុន្មាន​ថ្ងៃ ក្រោយមក​អ្នក​នាំ​សារបាន​នាំ​ដំណឹង​ពី​ការធ្វើអត្តឃាត​ពី​ព្រះអង្គម្ចាស​ ហ៊្វូ​ស៊ូ​មក​រាជវាំង​វិញ។ ដោយមាន​ការសង្ស័យ​អំពី​រាជសា ម៉ុង​ទៀន សរសេរ​ចុតហ្មាយ​មួយ​ផ្ងើ ​ស៊ូ​ស៊ី​ ចាវ​កាវ​ប្រើល្បិច​អាក្រក់​សម្លាប់​បងប្អូន​ត្រកូល​ម៉ុង ទាំងពីរ​នាក់​ម្តង។ ចាវ​កាវ​នៅតែ​ខ្លា​ច លី​ស៊ឺ ​និង​មេក្រុម​ដែល​នាំ​រាជសារ​ដែល​ទម្លាយ​ពី​អា​ថ៌ក​បាំង នៃ​ការកែប្រែ​រាជ​បណ្តាំ​គេ​ក៏​ចោទ​អ្នក​ទាំងពីរ​ថា​ក្បត់ ហើយ​ចាប់​ឃុំ​រួច​សម្លាប់​មេក្រុម​មុន និង លី​ស៊ឺ​ក្រោយ ហើយ​បន្ត​សម្លាប់ ៩ត្រកូល​លី​ស៊ឺ​ទៀត។

ក្រដាស​ឯណា​ទៅ​ខ្ចប់ ភ្លើង​បាន ស៊ូ​ស៊ី និង​ចាវ​កាវ ​គិតថា​សម្លាប់​បាន​ហ៊្វូ​ស៊ូ និង​បង​ប្រុស​ត្រកូល​ម៉ុង រួច​ពួកគេ​នឹង​ហូប​ឆ្ងាញ់​ដេក​ស្រួល មិន​នឹកស្មានថា ហេតុ​ សា​ខៀវ លេចឡើងស្ទុងៗ​ជា​បណ្តើរ។ ពួក​ព្រះអង្គម្ចាស់ និង​ព្រះ​នាងផ្សេងៗ ចាប់ផ្តើម​សង្ស័យ​ហើយ​ពាក្យ​ច​ចាម​អ​រ៉ា​ម បាន​លេចឮ​ដល់​ស៊ូ​ស៊ី​ប្រញាប់ប្រញាល់​ហៅ​ចាវ​កាវ​ មក​ដើម្បី​រៀបចំ​ទប់ទល់។ លុះ​ស្អែក​ឡើង ស៊ូ​ស៊ី​ដាក់​បញ្ជា​ចាប់​ទាំងអស់ ​ព្រះ​នាង​និង​ព្រះអង្គ​ដាក់​គុក​ធំ ហើយ​ឱ្យ​ចាវ​កាវ​ប្រើ​ទណ្ឌកម្ម​ឃោរ​ឃៅ ហើយ​ចោទ​អ្នក​ទាំងអស់នេះ​រៀបចំ​គម្រោង​ក្បត់។

ចាវ​កាវ ​ឆ្លៀត​យក​អាកាស នេះ​សងសឹក​គំនុំ​របស់ខ្លួន ដោយ​ចាប់ចង​កាប់សម្លាប់​មិន​រើសមុខ។ បណ្តាល​ព្រះ​នាង និង ព្រះអង្គម្ចាស់​ជា​ពួជ​ពង្ស រាជវង្ស ស្លឹក​មាស​ទង​គុជ ដែល​រស់​នៅតែ​ក្នុង​ភាពសុខសាន្ត តាំងពី​តូចក្រូចឆ្មា​មក ធ្វើ​ម្តេច​បាន​ទ្រាំទ្ររ​បាន​នូវ​ទណ្ឌកម្ម​របស់​ចាវ​កាវ ទើប​គ្រប់គ្នា​ត្រូវ​ដាក់ទោស​ស្លាប់​ទាំងអស់។ លើសពីនេះ​ទៀត ​ចាវ​កាវ ​បាន​ចាប់​សាច់សាលោហិត​រាជវង្ស​ទាំងអស់ ចាស់​ក្តី ​ក្មេង​ក្តី រួម​នឹង​ពួក​មន្ត្រី​មានគុណ​បំណាច់​ពីរ​បី​ជំនាន់​យកទៅ​សម្លាប់​ទាំងអស់។ រិត​តែ​ឃោរ​ឃៅ​ទៅទៀត ស៊ូ​ស៊ី​បាន​បញ្ជា​ឱ្យ​ចាប់​ព្រះអង្គម្ចាស់​ទាំង ១២ទៅ​សម្លាប់​នៅ​កណ្តាល​ផ្សារ​ក្រុង​ស៊ាន​យ៉ាង ហើយ​ប​ញ្ចូ​ន​ព្រះ​នាង ១០រូប​ទៅ​សម្លាប់​នៅ​ស្រុក​ធួក។

ក្រោយពេល​ចាវ​កាវ​ប្រើល្បិច​ខួច សម្លាប់​មហាឧបរាជ​លី​ស៊ឺ​ នាយ​លើក​កាន់តំណែង​នេះ​ជំនួស។ ពី​ឋានៈ​ជាម​ន្ត្រី​ថ្នាក់​កណា្ត​ល ​នាយ​បាន​កាន់​ឋានៈ​កំពូល​ក្នុង​រាជការ។ ឈិន យី​ស៊ី ស៊ូ​ស៊ី ដឹង​តែ​សោយសុខ​ក្តីសប្បាយ​នឹង​ពួក​មេនំ​មេ​នាង បណ្តោយឱ្យ​ចាវ​កាវ ​ធ្វើអ្វីៗតាមតែ​ចិត្ត អំណាច​ដៃ​ព្រះរាជា​នគរ​ឈិន​នេះ​ ស្ថិតក្នុង​កំ​ដាប់​ដៃ​ចាវ​កាវ ចាវ​កាវ​ក្នុង​ចង្អុល​លា​ ថា​ជា​សេះ​ចង្អុល ជ្រូក​ក្លាយជា​ដំរី ប្រែ​ខ្មៅ​ ជា ស។ ដឹកនាំ​ប្រទេស​តាមរបៀប​ឃោរ​ឃៅ​គ្មាន​អំពើ​បាប​ណាមួយ​ដែល​ ចាវ​កាវ​មិន​ហាន​ធ្វើ​នោះ​ទេ។ ចាវ​កាវ​មានអំណាច​ធំ​ជាង ព្រះរាជា​ដំបូង​នៃ​រាជវង្ស​មួយ​ទៅទៀត។ ប៉ុន្តែ​ពេលវេលា​សុខដុមរមនា របស់​នាយ​មិន​អូសបន្លាយ​វែង​នោះទេ។

មិនយូរប៉ុន្មាន​ លាវ​ប៉ាង ស៊ាន​អ៊ី ចែកជា​ពីរ​ រណ​សិរ្ស​ វាយ​សម្រុកចូល​ក្រុង​ស៊ាន​យ៉ាង។ ពិសេស​គឺ​រណ​សិរ្ស​របស់​ លាវ​ប៉ាង ក្រោយពេល​កាន់កាប់​បាន ​ណាន​យ៉ាង​កំ​វៀង ច្រាត អ៊ូ​គ័​រ ហើយ​ឱ្យ​ទូត​នាំសារ​ចូល​ស៊ាន​យ៉ាង បង្ខំ ឱ្យ​ចាវ​កាវ​ចុះចាញ់។ ចាវ​កាវ គិត​ចុះ​គិត​ឡើង យល់ថា​សម្លាប់​ ស៊ូ ស៊ី ដើម្បី​លុបលាង​ទោស នឹង​មហាជន។ គេ​ចង់​ប្រើ​ ស៊ូ​ស៊ី​ស្លាប់​ជំនួស​ខ្លួន។ ដូច្នោះ ចាវ​កាវ ​ហៅ​ប្អួ​ន​បង្កើត ​ហៅ​ចាវ​ឈឹង​ និង​កូនប្រសា​ឈ្មោះ​ យឹម ឡក់ មក​ពិគ្រោះ​កិច្ចការ​នេះ។ អ្នក​ទាំងបី​ឯកភាពគ្នា​ជា​ឯក​ច្ជ័​ន ហើយ​ជាប់​ផ្តើមធ្វើ​សកម្មភាព​ភា្ល​មៗ។ ខណ:នេះ​ស៊ូ​ស៊ី រស់នៅក្នុង​ដំណាក់​វង់​យី។ ចាវ​ឈឹង បាន​ត្រលប់​មកកាន់​វង់​យី​មុន ឯ​ យី​ម​ឡក់ ​ទៅ​ប្រមូល​បរិវារ ចំណាន​រាប់ពាន់នាក់ អូស​គ្នា​ទៅ​ឡោមព័ទ្ធ​ដំណាក់​វង់​យី​ក្នុងថ្ងៃនេះ​តែម្តង យី​ម​ឡក់ វាយ ពី​ក្រៅចូល ​ឯ​ចាវ​ឈឹង វាយ​ពី​ក្នុង​ចេញ។ លទ្ធផល​គឺ​ឆ្មាំ ការពារ រាជវាំង ទាំង​ប៉ុន្មាន ត្រូវស្លាប់​ទាំងអស់។ ឈិន យី​ស៊ី ស៊ូ​ស៊ី ទ្រង់​ជ្រាប​ដំណឹង​នេះ​រត់​ចេញពី​ក្រលាបន្ទំ ទៅ​សាល​ធំ​តែង​ឈរ​មិនទាន់​នឹង​ផង យី​ម​ឡក់​នាំ​បរិវារ​មកដល់​ល្មម ​ស៊ូស៊ី ភ័យញ័រសំពះអង្វរ សុំ​ទុក​ជីវិត តែ​យី​ម​ឡក់​ឯណា​ទៅ​ព្រម។ ទាល់​តំរិះ ស៊ូ​ស៊ី​ ដក​ដាវ​នឹង​ចង្កេះ​ធ្វើអត្តឃាត​ខ្លួនឯង។

ចាវ​កាវ​សម្លាប់​ឈិន យី​ស៊ី ស៊ូ​ស៊ី ក៏​ប្រមូល​អស់​មន្ត្រីក្រោមឱវាទ​តែងតាំង ព្រះអង្គ​អ៊ី​ន ឡើង​ធ្វើ​ព្រះ​សេ្ត​ច​ថ្មី តែ​បង្ខំ​ឱ្យ ព្រះអង្គ​នេះ​ហូប​អាហារ​ បួស​ជំ​រះ​កាយ ចូល​សមាជិក សុំ​ខរ​ម​ទោស នៅ​វិហារ​បុ​ព្ធ​ការី​ជនមុនៗ ប្រាំ​ថ្ងៃ​ទើប​អាច​ឡើងគ្រងរាជ្យសម្បត្តិ​បាន។

ព្រះអង្គម្ចាស់​អ៊ី​ន ជា​បុគ្គល មាន​វិចា​ណ​ញ្ញាណ ទ្រង់​ឆ្វេង​យល់ថា​ ល្កឹកណា​បានសម្លាប់​ចាវ​កាវ ​ទើប​មហា​ឈិន​ មានសង្ឃឹមថា​នឹង​រស់រាន​បាន។ ទ្រង់​នឹក​ដល់​បុត្រ​ពីររូប​ របស់ខ្លួន​រូប​រាង​ប្រកបដោយ​ប្រាជ្ញា​ឈ្លាសវៃ​ និង​ប្រកបដោយ​កម្លាំង​ពូកែ​រឹងមាំ​ពិតជា​អាចជួយ​ទ្រង់​ក្នុង​ការងារ​នេះ​បាន ហើយ​ស្ថានភាព​ឪពុក​កូន​ទ្រង់ ត្រូវ​រួមគ្នា​រែក​ពន្ធ​ការងារ​ធ្ងន់​ស្រាល​ទាំង​អម្បាលម៉ាន។ សារភាព​ការ​ទាន់ហន់​ដូច​ច្នេះ​ទ្រង់​ហៅ បុត្រ​ទាំងពីរ​មក​ពិគ្រោះ

- ចាវ​កាវ! ហ៊ាន​សម្លាប់​ឈិន យី​ស៊ី ដូច្នេះ​ត្រឹម​ពុក​ក៏​មិនជា​ថ្វី​ចំពោះ​គេ​ដែល។ វា​ចង់​ដណ្តើម​រាជ​តែ​រៀបចំ​មិនទាន់​ហើយ វា​ចង់យក​យើង​ធ្វើជា​ទីង​ម៉ូង ហើយ​ក្រោយមក​សម្លាប់​យើង ដើម្បី​ដណ្តើម​រាជ្យ បើ​យើង​មិន​សម្លាប់​វា វា​សម្លាប់​យើង។ កូនៗ ត្រូវ​ជួយ​យើង​ដើម្បី​សម្រេចការ​ធំ​មួយ​នេះ។

បុត្រ​ទាំងពីរ​បស់​ព្រះអង្គ​អ៊ីន ស្តាប់​រួច​ចង​ចិញ្ចើម​ភ្នែក​មូល​ក្រឡង់​ស្ទើរ​លាន​ចេញ​ក្រៅ​ព្រោះ​ខឹង​នឹង​ជន​អ​ន្យ​តិ​រិ្ថ​យ​ ចា​វកា​វ។ ជំនិត​មួយរូប​របស់ ព្រះអង្គម្ចាស​អ៊ីន គឺ​ហាន​តាន ស្ម័គ្រ​ចូល​កម្លាំង។ ក្នុងថ្ងៃនេះ​ចាវ​កាវ​អញ្ជើញ​រាជបុត្រ តៅ​សែន​នៅ​វី​ហារ​បុព្វការី​ជន។ ព្រលឹម​ស្រាងៗ ឮ​ចាវ​កាវ​គ្រង​សម្លៀកបំពាក់​មន្ត្រី រីករាយ​នាំ​មន្ត្រី​បួន​ប្រាំ​រូប ដើរ​សំដៅទៅ​វិហារ​បុព្វបុរស ពេល​ចូលដល់​មិនឃើញ ព្រះ​ម្ចាស់អ៊ី​ន​សោះ ក៏​ដាក់​គូត​អង្គុយ​រង់ចាំ។ ពេលវេលា​សែនព្រេន ​មកដល់​នៅតែ​មិនទាន់​ឃើញ​ព្រះអង្គម្ចាស​អ៊ីន​ទៀត។ ចាវ​កាវ​រអ៊ូ ដល់​ថ្នើ​រ​នេះហើយ ឬមួយ​ស្តេច​ឈិន ធំ​ទៀត​នៅតែ​មិនឃើញ ស្រមោល​ព្រះអង្គម្ចាស​អ៊ីន​ដដែល ក៏​ប្រើ​បរិវារ​ឱ្យទៅ​យាង។ បរិវារ ទៅមក​ពីរលើក​ហើយ​នៅតែ​បាន​ចម្លើយ ថា​ព្រះអង្គម្ចាស់​អ៊ី​ន មិនទាន់​លុបមុខ​រួច​ លុះ​លើក​ទី​បី ព្រះអង្គម្ចាស់ អ៊ី​ន ឆ្លើយថា​ទ្រង់​ប្រឈួន ភ្លាមៗ មិន​អាចមក​បានទេ។ ចាវ​កាវ ប្រែ​ទឹកមុខ​ខ្មៅ​អែរ ទ្រង់​ក្តៅ​ដូច​ភ្លើង ដកដង្ហើម​ដង្ហក់​សឹង​មិន​ស្មើរ​គ្នា អស់​ពួក​មន្ត្រី អង្គុយ​ក្នុង​សាស​អត់​ដង្ហើម​ដើម្បី​តាម​ដា​នា​សារភាព​ការណ៍។ ក្នុង​វិ​ហារ បុព្វការី​ជន​ស្ងប់ស្ងាត់​ទាំងអស់​លើកលែងតែ​ដង្ហើម​ចាវ​កាវ។ ចាវ​កាវ​ស្ទុះ​ងើបឈរ​ឡើង​ភ្លែត​និយាយ៖

- យើង​នឹង​ទៅ​យាង​ទ្រង់​ដោយ​ខ្លួនឯង! និយាយ​ចប់​ចាវ​កាវ​ឡើង​ជិះរទេះ​សំដៅទៅ​ ដំណាក់ហូប​បួស។ ពេលទៅដល់​ចាវ​កាវ​ចុះតាំងៗ ពី​រទេះ​ដើរចូល តែម្នាក់ឯង​គ្មាន​នាក់​ហែរ​ហម ឃើញ​ព្រះអង្គម្ចាស​អ៊ី​ន ដេក​យ៉ាង​ស្រួល ក្នុង​ចិត្ត​ឆាយ​ក្តៅ​ក៏​ស្រែក គំហក៖

- ថ្នើ​រ​នេះ​ម៉ោង​ប៉ុន្មាន​ហើយ​ ម៉េច​នៅ​ដេ​ក ប្រញាប់​ទៅ​វិហា​របុ​ព្ធ​ការី​ជន ដើម្បី​សែន​ព្រេន ប្រារព្ធ​ពី​ធី!

ចាវ​កាវ​និយាយ​មិនទាន់​ចប់ បុត្រទាំងពីរ​របស់​ព្រះអង្គម្ចាស់​ អ៊ី​ន​កាប់​កណ្តាលដើមទ្រូង​ចាវ​កាវ។ ចាវ​កាវ មិនទានបាន​តប​តរ​ផង ឈាម​ក្រហមច្រាល​បាញ់​ចេញ​ជួល​ខ្ព​ក​ទៅលើ​កម្រាល។

ជនពាល​មួយរូប ដែល​មួយជីវិត​របស់គេ​ចេះតែ​ធ្វើបាប​នាក់​ដទៃ ទោះ​ដេក​យល់សប្តិ​ក៏​នាយ​នឹក​មិន​ឃើញថា​ ចុង​ច​ញ្ច​ប់​ឆាកជីវិត​របស់ខ្លួន​ត្រូវគេ​ទូទាត់​បញ្ជី​ដដែល។

អស់​ពួក​ពលទាហាន​អាមា​ត្យ មន្ត្រី​នៅក្បែរ នោះ​ទាំងអស់​ដង្ហែរ ព្រះអង្គម្ចាស​អ៊ី​ន ទៅ​ដំណាក់​ស្តេច​ឈិន។ នៅ​ទីនោះ​ព្រះអង្គម្ចាស​អ៊ីន ថ្លែង​អំពី​ទោស​របស់​ចាវ​កាវ ហើយ​ប្រកាសថា​ខ្លួន​បានសម្លាប់​គេ​ហើយ គ្រប់​អ្នក​ដែលមាន​មុខ​នៅ​ទីនោះ​ស្តាប់​រួច ពេញចិត្ត ពេញ​ថ្លើម គ្រប់ៗគ្នា។ ព្រះអង្គម្ចាស់​អ៊ី​ន​ក៏​ដាក់​បញ្ចា​ សម្លាប់​ប្រាំបួន​ពួជ​របស់​ចាវ​កាវ។

ក្រោយពេល​ឡើង​គ្រងរាជ្យ ព្រះអង្គម្ចាស​អ៊ី​ន​មាន​វ័យ​នៅ​ក្មេង​នឹង​ប្រាជ្ញា​វិញ្ញាណ ទ្រង់​រៀបចំ​ចាត់ចែង​រាជការ​ឱ្យ​រៀបរយ​រលូន​មកវិញ ប្រាថ្នា​អាយុកាល​នៃ​នគរ​ឈិន​ត​ទៅមុខទៀត។ ទ្រង់​បាន​កែន៥ម៉ឺន បញ្ចូនទៅ​សមរភូមិ​តុង​គ័​រ អ្វីដែល​ទ្រង់​ស្មាន គឺ​ទ័ពស្រួច​របស់​នគរ​ឈិន ត្រូវបាន​អាវ​បាវ ​វាយ​ឱ្យ​រាប​អស់​មុខ​ពេល​ទ្រង់​ឡើង​គ្រងរាជ្យ​ទៀត។

ក្រោយពេល​កាន់កាប់​បាន​ច្រក​អ៊ូ​គ័​រ រណ​សិរ្ស​របស់​អាវ​បាង សម្រុក​ដល់​ប៊រ​សាង គាក​នឹង​ក្រុង​ស៊ាន​យ៉ាង។ មើលឃើញ​ក្រុម​បះបោរ លើកទ័ព​មក​ដូច​ទឹកបាក់​ទំនប់​ខណ:ដែល​ទាហាន​ជរា​របួស​ក្បែរ​ទ្យ​ង់​រត់គេច​ជាវ​គ្គ បន្ទាប់​អង្គ​ម្ចាស់​អី​ន ងាយ​មុខ​ឡើង​មេ​យ ហើយ​និយាយ​ទាំងអស់​សង្ឃឹមថា៖

- ឱ​ព្រះ​អើយ! ទ្រង់​ឱ្យ​ព្រះអង្គម្ចាស់​អី​ន​យើង គ្រងរាជ្យ​ស្តេច​ឈិន ម្តេច​ទ្រង់​ប្រទាន​តែ៤ថ្ងៃ ខ្លី​យ៉ាងនេះ ទ្រង់​មហា​ឈិន ឯកភាព​បង្រួម​បង្រួម ប្រទេស​ទាំង៦ ម្តេច​ឱ្យ​ចាវ​កាវ ធ្វើជា​ដង្កូវ​ស៊ី​រូង​ផ្ទៃក្នុង? បើ​ពុំ​ដូច្នោះ​ទេ​រាជការ​មហា​ឈិន មិន​ប្រឈម​នឹង​ហានិភ័យ ដូច​ឥឡូវ​នេះឡើយ! ឱ​ព្រះ​អយ្យកោ​អើយ! មិនមែន​ចៅ​គ្មាន​សមត្ថភាព តែ​ពិតណាស់​នេះ​ជា​បំណង​របស់​ទេវតា ជា​ព្រហ្ម​លិខិត! ទឹកដី​របស់​មហា​ឈិន ថ្ងៃនេះ​រលាយ​ក្នុង​កណ្តាប់ដៃ​ព្រះអង្គម្ចាស់​អី​ន ឈ្ងោក​មុខ​យំ​ដូច​បាក់​មេឃ ទឹកភ្នែក​លាយ​លំដោយ​ឈាម។

ដោយ​ជ្រាបថា​ស្ថានការណ៍​មិនអាច​កែខៃ​បាន ទើប​ព្រះអង្គម្ចាស់ អី​ន​អ៊ូ ទ្រាំ​បណ្តោយ​តាម​ស្ថានការណ៍។ ទ្រង់​យក​ខ្សែពួរ​មួយ​ចង​នៅ​នឹង​ក ដែល​កាន់​ត្រា​គុជ​និង​ទង់​បញ្ជា​ទ័ព និង​ដាវ​តំណាងឱ្យ​អំណាច​ស្តេច នាំ​អស់​ពួក​មន្ត្រី​ទៅ​ចុះចូល​នឹង លាវ​ប៉ាង។

រាជការ​និង​កេរ្តិ៍ដំណែល​របស់​រាជកា​រ​ឈិន មកដល់​ត្រឹមនេះ​រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក៕

សូមរង់ចាំអានបន្ត ស្តេចអង្គទី២ "លាវប៉ាង អង្គស្តេចដែលបំភ្លឺរាជវង្សហាន" ... សូមអរគុណ!

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2146
1621
4531026